កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​រក្សា​ជំហរ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម

    នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា រដ្ឋសភា​នឹង​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល តាម​ការ​គ្រោង​ទុក។ ក៏ប៉ុន្តែ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ ទាំង​អន្តរជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ឲ្យ​បញ្ឈប់​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ដោយ​លើក​ឡើង​ថា រដ្ឋសភា​មិន​បើក​ទូលាយ​ឲ្យ​មាន​ការ​ពិភាក្សា​ដេញដោល​ពី​សំណាក់​សង្គម​ស៊ីវិល​នោះ​ទេ។ មួយ​ថ្ងៃ​មុន​រដ្ឋសភា​នឹង​ធ្វើ​សិក្ខា​សាលា​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា នេះ រៀបចំ​សិក្ខា​សាលា​ដាច់​ដោយឡែក​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិគ្រោះ និង​វិភាគ​ផ្នែក​ច្បាប់​លើ​ទម្រង់​នៃ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ មុន​នឹង​បញ្ជូន​ទៅ​រដ្ឋសភា​សម្រាប់​ការ​ពិភាក្សា​ដេញដោល។

  • ពលរដ្ឋ​នៅ​សៀមរាប​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ដ​ដោះលែង​តំ​ណាង​ពួកគេ​ពីរ​នាក់​​

    ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ក្បែរ​សាលា​ខេត្ដ​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធ​រដោះ​លែង​តំណាង​ពួកគេ​ពីរ​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ម្សិលមិញ​ឲ្យមាន​សេរីភាព​វិញ ដោយ​ក្រុម​ពលរដ្ឋ​អះអាងថា អ្នក​ទាំង​ពីរ​រូប​នោះ​មិន​មាន​កំហុស​ដូច​ការចោទប្រកាន់​ឡើយ​។​ ​កាលពី​ព្រឹក​ម្សិលមិញ សមត្ថកិច្ច​ខេត្ដ​សៀមរាប​ប្រមាណ​ជាង​២០​នាក់​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់ ដោយ​ចោទ​ថា ពួកគាត់​បាន​ញុះញង់​ឲ្យ​ពលរ​ដ្ឋ​ពីរ​ក្រុម​មាន​ជម្លោះ​នឹង​គ្នា រឿង​បង្កើត​សហគមន៍​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​ឃុំ​កំពង់​ភ្លុក ក្នុង​ស្រុក​ប្រាសាទបាគង​។​

  • ក្រុម​ការងារ​អឺរ៉ា​នឹង​ដាក់​អនុសាសន៍​មួយ​ចំនួន​ទៅ គ.ជ.ប

    ក្រុម​ការងារ​អឺរ៉ា (ERA) តំណាង​គណបក្ស​នយោបាយ និង​មន្ត្រី​ស្ថានទូត​មួយ​ចំនួន ប្រជុំ​ពិគ្រោះ​យោបល់​គ្នា ដើម្បី​ដាក់​អនុសាសន៍​ទៅ គ.ជ.ប ឲ្យ​កែ​សម្រួល​ចំណុច​ខ្លះ​នៃ​ការ​ចុះ​បញ្ជី​បោះ​ឆ្នោត និង​កាត់​បន្ថយ​តួនាទី​របស់​ស្មៀន​ឃុំ ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ទាក់ទង​សំណើ​នេះ អ្នក​នាំ​ពាក្យ គ.ជ.ប ស្វាគមន៍​រាល់​គំនិត​នានា​របស់​សង្គម​ស៊ីវិល ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។ ក្រោយ​ពី​ពិភាក្សា​រក​ឃើញ​ចំណុច​មួយ​ចំនួន​ត្រូវ​កែលំអ ទាក់ទង​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការ​ស្នើ​មិន​ឲ្យ​កែ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ក្រោយ​ចុះ​បញ្ជី​ពី​ថ្នាក់​ក្រោម និង​ការ​កាត់​បន្ថយ​តួនាទី​ស្មៀន​ឃុំ ក្នុង​ការងារ​បោះ​ឆ្នោត ក្រុម​ការងារ​អឺរ៉ា នឹង​ដាក់​អនុសាសន៍​ទាំង​នោះ​ទៅ​ស្ថាប័ន គ.ជ.ប។

  • ច្បាប់​NGOs អាចជាឧបសគ្គដល់ការ​ងារ​អង្គការក្រៅ​​រដ្ឋាភិបាល​

    ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សិស្ស និស្សិត ប្រមាណ ៣០០ នាក់ បានចូលរួមជជែកគ្នាស្តីពី​សេចក្តី​ព្រាង​ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល​ នៅព្រឹកថ្ងៃ​អង្គារ​នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។ ក្រុមអង្គការសង្គម​ស៊ីវិល បានបង្ហាញ​ក្តីព្រួយបារម្ភព្រួយបារម្ភចំពោះ​សេច​ក្តី​ព្រាង​ច្បាប់​នេះ ខណៈដែលសេចក្តីព្រាងច្បាប់NGOs បានទៅដល់ដៃគណៈកម្មការជំនាញរបស់​រដ្ឋសភា​ហើយនោះ។

  • ពលរដ្ឋ​បឹងកក់​ ១៣ ​គ្រួសារ​សុំ​រស់​នៅក្នុង​ដី​ចាស់​វិញ

    ភ្នំពេញៈ ពលរដ្ឋ​ ១៣ ​គ្រួសារ​នៃ​​សហគមន៍​បឹងកក់​រួម​ទាំង​អ្នក​​គាំទ្រ​ប្រមាណ​ជាង​ ២០ ​នាក់​ផ្សេង​ទៀត​ដែល​សុទ្ធសឹង​ជា​សកម្មជន​ដីធ្លី​មកពី​សហគមន៍​នានា​​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ម្សិលមិញ​បាន​នាំ​គ្នា​ដាក់​លិខិត​ជូន​ដំណឹង​មួយ​ស្ដីពី​ការ «ចូល​ទៅកាន់​កាប់​ជា​ថ្មី​នៅលើ​ដី​ចាស់​របស់​ពួកគាត់​ក្នុង​តំបន់​បឹង» ជូន​លោក​ប្រធាន​រដ្ឋសភា​ជាតិ ហេង សំរិន ដើម្បី​ជួយ​អន្តរាគមន៍​ហាមឃាត់​អាជ្ញាធរ​ដែនដី​កុំ​ឲ្យ​ធ្វើ​ការ​រារាំង ឬ ​​ប្រើ​អំពើ​ហិង្សា​លើ​ពួកគាត់​ជា​ម្ចាស់​ដី ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត បាន​ព្យាយាម​ពន្យារពេល​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ពួកគាត់។

  • គ.ជ.ប​​​កំពុង​ពិភាក្សា​​​ជាមួយ​​​ប្រតិភូ​​ជប៉ុន​​​ពី​បច្ចេកទេស​​​ចុះឈ្មោះ​​​តាម​​កុំព្យូទ័រ​​​

    ដូច​ការគ្រោងទុក នៅ​ថ្ងៃ​ទី​០៧ កក្កដា​នេះ មន្ត្រី​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជួប​ជាមួយ គណៈប្រតិភូ​ជប៉ុន ដើម្បី​ពិភាក្សា អំពី​បច្ចេកទេស​កុំព្យូទ័រ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ និង​ការកែទម្រង់​ការបោះឆ្នោត​។​កិច្ចពិភាក្សា​នេះ នឹង​ត្រូវ​ធ្វើ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​៧​កក្កដា​នេះ រហូត​ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥​។​ ​សម្រាប់​លទ្ធផល​នៃ​ការជួប​ប្រជុំ​ពិភាក្សា​នេះ នៅ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ ព្រោះ​កិច្ចពិភាក្សា​មិន​ទាន់​បញ្ចប់​។​

  • អាជ្ញា​ធរ​រារាំង ​ក្បួនដង្ហែ​របស់​អង្គ​ការ​សង្គម​ស៊ី​វិល​ នៅ​រង្វង់​មូល​សម្តេច​ជួន ​ណាត

    រាជធានីភ្នំពេញ៖​ ក្រុមអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ ជាច្រើននាក់នៅព្រឹកថ្ងៃទី០៧កក្កដានេះ បាន​ជួបជុំគ្នាសារជាថ្មី ហែ​ក្បួន លើក​បដា ស្រែ​មេក្រូ តវ៉ា​ជំទាស់នឺងច្បាប់ស្តីពីអង្គការ សមាគម និងសហជីព ដែលរដ្ឋសភានឹងអនុម័តនៅថ្ងៃទី១១ កក្កដាខាងមុខ។ក្បួនដង្ហែរបស់​អង្គ​ការ​សង្គម​ស៊ី​វិល​នេះត្រូវ​​អាជ្ញាធរសមត្ថកិច្ចរារាំងនៅ​រង្វង់​មូលសម្តេចសង្ឃ​ ជួន ណាត ​ក្បែររដ្ឋសភាជាតិ។

  • គណបក្ស​សង្រ្គោះជាតិ​បញ្ចេញ​សេចក្តីព្រាងច្បាប់អង្គការ​ដែល​មាន​ការ​កែប្រែ​ស្ទើរទាំងស្រុង​​

    តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​បាន​សិក្សា​សេចក្តីព្រាងច្បាប់សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ​ដែល​រៀប​ចំឡើង​ដោយ​ក្រសួងមហាផ្ទៃ ដោយ​​បាន​​កែ​ប្រែ​ស្ទើរតែ​ទាំងស្រុង​នៃ​សេចក្តីព្រាង​ច្បាប់នោះ​។​ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា​សេចក្តីព្រាងដែល​មាន​ការកែប្រែ​នេះ​​គ្រាន់​តែ​ជា​ការសិក្សា​មួយ ប៉ុន្តែ​មិន​ទាន់​ជា​ជំហររួមគ្នា​របស់​គណបក្សសង្រ្គោះជាតិ​ជា​ផ្លូវ​ការ​នោះ​ទេ។ លោក​ថា​គណបក្ស​សង្រ្គោះជាតិ​នឹង​ពិភាក្សាគ្នា​នៅថ្ងៃ​ស្អែកនេះ​ថា​តើ​នឹង​ធ្វើ​អ្វី​ទៀត​ទាក់​ទង​នឹង​សេចក្តីព្រាង​​ច្បាប់នេះ។

  • ​សមត្ថកិច្ច​រារាំង​ជា​ថ្មី​ទៀត​មិនឲ្យ​សកម្មជ​នតវ៉ា​ប្រឆាំងនឹង​ការអនុម័ត​ច្បាប់ ​NGO​

    សមត្ថកិច្ច​និង​កង​សន្តិសុខ​ខណ្ឌ​ប្រដាប់​ដោយ​ដំបងឆក់ និង​ខែល នៅ​ថ្ងៃ​អង្គារ​នេះ​បាន​រារាំង​ជាថ្មីទៀត​មិន​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះឡើយ​។ សមត្ថកិច្ច​បាន​បិទ​ផ្លូវ​ក្បែររ​ង្វល់​មូលសម្តេច ជួន ណាត រារាំង​សកម្មជន​រួមទាំង​ព្រះសង្ឃ ប្រមាណ​ជាង​៦០០​អង្គ​/​នាក់ ដែល​ប្រមូលផ្តុំ​នៅក្បែរ​ស្ថានទូត​រុស្ស៊ី ប្រុង​ធ្វើ​ដំណើរ​ថ្មើជើង​ឆ្ពោះទៅ​កាន់​រង្វង់​មូល​សម្តេច​សង្ឃរាជ ជួន ណាត ព្រះបរមរាជវាំង និង​ក្បែរ​ផ្សារ​ចាស់ រួច​ត្រឡប់មក​រដ្ឋសភា​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ​ទម្លាក់ចោល​សេចក្ដីព្រាងច្បាប់ NGO​។​

  • ​ឣ្ន​ក​មាន​ជម្លោះ​ដីធ្លី​៖​ច្បាប់​គ្រប់គ្រងឣ​ង្គ​ការនឹង​រំលោយ​សហគម​ន៍​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​បាន​ប្រតិកម្ម​ថ្មី​ទៀត​ថា ការធ្វើ​ច្បាប់​គ្រប់គ្រង​អង្គការ​ដែល​ពួកគេ​យល់ថា ច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ នឹង​លើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរបណ្តេញ​ពួកគេ​ចេញ​ពី​លំនៅដ្ឋាន​កាន់តែច្រើន​ថែម​ទៀត ដោយ​គ្មាន​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អាច​ជួយ​បាន​។ ​ការបញ្ចេញ​ប្រតិកម្ម​នេះ​ធ្វើ​នៅ​មុខ​មន្ទីរ​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​តំណាង​សហគមន៍​យ៉ាងតិច​ចំនួន​៤ មក​ពី​សហគមន៍​បឹងកក់ បុរី​កីឡា សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​អតីត​បឹងកក់​ដែល​បាន​បណ្តេញចេញ​។​

  • អង្គការ​អន្តរជាតិ​មួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​រាល់​បទ​ចោទ​ប្រឆាំង​មន្ត្រី​សិទ្ធិមនុស្ស​​

    ​អង្គការ​អន្តរជាតិ Front Line Defenders ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​Dublin ប្រទេស​អៀរ​ឡង់ (Ireland) ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ចោល​រាល់​បទ​ចោទប្រកាន់​លើ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ។ ​កាលពី​ចុង​ខែ​មិថុនា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក នី ចរិយា ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ក្រោម​បណ្តឹង​របស់​ចៅក្រម​ស៊ើបសួរ និង​ព្រះរាជអាជ្ញារង​ខេត្តសៀមរាប ដែល​ប្តឹង​លោក​ពី​បទ​បរិហារ​បង្កាច់​កេ​រិ៍្ត បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ ។

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​ចោទ​អាជ្ញាធរ​ថា​បន្ត​ឈូស​ឆាយ​ដំណាំ​ពួក​គាត់

    ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ចោទ​អាជ្ញាធរ​ខេត្ត​នេះ​ថា បន្ត​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​ពួក​គាត់ នៅ​ពេល​ដែល​ពុំ​មាន​ដំណោះស្រាយ​ជាក់លាក់​នៅ​ឡើយ។ ក្រុម​ពលរដ្ឋ​ជាង ៥០​នាក់ ដែល​មាន​បញ្ហា​ដីធ្លី​ទាំង​នេះ បាន​រក​កិច្ច​អន្តរាគមន៍​នៅ​រាជធានី​ភ្នំពេញ និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ ព្រម​ទាំង​ស្ថានទូត​ប្រទេស​មហា​អំណាច​ជាង ១​ខែ​មក​ហើយ ទាក់ទិន​ទំនាស់​ដីធ្លី​នៅ​ឃុំ​កំពង់ដំរី។ ក្រុម​ពលរដ្ឋ​រស់នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ទទូច​ស្នើសុំ​ដំណោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ ដែល​អាជ្ញាធរ​ខេត្ត​ក្រចេះ គ្រោង​បណ្ដេញ​ចេញ​ដើម្បី​យក​ដី​ផ្តល់​ជា​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ផ្សេង​ទៀត។ ការ​ត្អូញត្អែរ​នេះ ធ្វើ​ឡើង​ជា​ថ្មី​ទៀត ស្រប​ពេល​ដែល​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ និង​រដ្ឋសភា នៅ​មិន​ទាន់​មាន​សេចក្តី​ជូន​ដំណឹង​ជាក់លាក់​ពី​ចំណាត់​ការ ដើម្បី​ឲ្យ​ពួក​គាត់​កក់ក្តៅ​ឡើយ។

  • រដ្ឋសភា​ឲ្យ​សាធារណជន​ចុះឈ្មោះ​ពិគ្រោះយោបល់​សេចក្តី​ព្រាង​ច្បាប់​ NGOs

    ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ប្រកាស​ដល់​សាធារណជន​ដែល​ចង់​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះយោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​ចុះ​ឈ្មោះ​រហូត​ដល់​ថ្ងៃ​ទី​ ៧ ខែ​កក្កដា​ដើម្បី​ទទួល​យក​ស្លាកសញ្ញា​សម្គាល់​សម្រាប់​ចូលរួម​នៅក្នុង​សិក្ខាសាលា​មួយ​នេះ។ សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​ ៣ ខែ​កក្កដា ឆ្នាំ​ ២០១៥ ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខា​ធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​ ៨ ខែ​កក្កដា​ខាង​មុខ​គណៈកម្មការ​កិច្ចការ​បទេស​សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ និង​ព័ត៌មាន​ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ និង គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំពោះ​សាធារណជន​ណា​ដែល​ចង់​ចូលរួម​ត្រូវ​ចុះ​ឈ្មោះ​ដើម្បី​ទទួល​យក​ស្លាកសញ្ញា​សម្គាល់​សម្រាប់​ចូលរួម​នៅក្នុង​សិក្ខាសាលា។

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​៥១​គ្រួសារ​នៅ​បន្ទាយមានជ័យ​ស្វែងរក​អន្តរាគមន៍​ជួយ​ដោះ​លែង​តំណាង

    ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឆាយ​ឆាយ ប្រមាណ ៥​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៥១​គ្រួសារ នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នាំ​គ្នា​ទៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho) ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​ជួយ​ទាក់ទង​ទៅ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ អន្តរាគមន៍​ដោះ​លែង​តំណាង​របស់​ខ្លួន​ម្នាក់​ដែល​សមត្ថកិច្ច​ប៉ូលិស​ខេត្ត ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ កក្កដា កន្លង​ទៅ។ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ដោះ​លែង​តំណាង​របស់​ខ្លួន​ឲ្យ​បាន​ឆាប់ ពីព្រោះ​រូប​គាត់​ពុំ​មាន​កំហុស​អ្វី​នោះ​ទេ។ ការ​អំពាវនាវ​នេះ កើត​មាន​បន្ទាប់​ពី​អ្នក​ភូមិ​តវ៉ា​សុំ​ឲ្យ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ដោះ​លែង​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ម្នាក់​ឈ្មោះ សឿន វី អាយុ ៥១​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា កន្លង​ទៅ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល។

  • ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​រំលោភ​សេពសន្ថវៈ លើ​អនីតិជន

    កណ្តាល៖ នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់។ការឃាត់ខ្លួនតាមបណ្តឺងនេះកាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​០៣កក្កដា នៅ​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល។

  • គណៈកម្មការ​ទី​១​រដ្ឋសភា​ត្រៀម​បញ្ជូន​ឯកសារ​ទាក់ទង​ដី​នៅ​ខេត្ត​ព្រះសីហនុ​ទៅ​ក្រសួង​មហាផ្ទៃ

    មន្ត្រី​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ត្រៀម​លើក​យក​សកម្មភាព​ល្មើស​ទន្ទ្រាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ សម្រាប់​ទុក​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ លក់​ដូរ​ជា​ឡូៗ​ផ្ដើម​ដោយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​សាច់ញាតិ។ សកម្មភាព​ទន្ទ្រាន​លក់​ដូរ​ដែល លោក ហ៊ុន សែន បាន​ហាម​ឃាត់​នេះ បាន​បន្ត​កើត​មាន និង​បាន​កាប់​បំផ្លាញ​ដើម​ឈើ​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នោះ ប៉ុន្តែ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ គ្មាន​វិធានការ​ទប់ស្កាត់​ទេ។

  • យុវជន​មួយក្រុម​រៀបចំ​ព្រឹត្តិការណ៍ផ្សព្វផ្សាយ​សុច្ចរិតភាព និង​អំពើ​ពុករលួយ​​ក្នុង​សង្គម​

    យុវជនមួយក្រុម​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ បានរៀបចំ​​ព្រឹត្តិការណ៍​Pigo Challenge ដែលមា​នពាក្យពេញថា Promote Integrity Go! ក្នុង​គោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់​សុច្ចរិតភាពក្នុងចំណោមយុវជនក៏ដូចជា​ប្រជាជនក្នុងសង្គមកម្ពុជា។​ សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រុម​យុវជន ឲ្យ​ដឹងថា​យុវជន​ដែល​រៀបចំ​កម្មវិធី​​បានទទួលបានការបណ្តុះបណ្តាលពីអង្គការតម្លាភាពកម្ពុជា និង​បាន​ទទួលការគាំទ្រពីសំណាក់​អង្គការនេះ ដើម្បីរៀបចំ​ព្រឹត្តិការណ៍​ Pigo Challenge។​ បើតាមសេចក្តីប្រកាស​ព័ត៌មាន កម្មវិធី​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បីអប់រំយុវជនឲ្យយល់ដឹងជាងមុនពីអំពើពុករលួយ ច្បាប់ប្រឆាំងអំពើពុករលួយ ព្រមទាំងចូលរូមប្រយុទ្ធប្រឆាំងអំពើនេះផងដែរ ដោយសារតែអំពើពុករលួយប្រៀបបានជារនាំងមួយដែលទប់ស្កាត់ការអភិវឌ្ឍប្រទេសជាតិ។

  • ពលរដ្ឋ​មាន​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព នៅ​ពោធិ៍សាត់​សុំ​ពន្លឿន​ដំណោះស្រាយ

    ប្រជាពលរដ្ឋ​ចំនួន ២៦​គ្រួសារ ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ ខណៈ​អ្នក​ភូមិ​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។ មន្ត្រី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា នីតិវិធី​ដោះស្រាយ​យឺតយ៉ាវ​ក្នុង​រឿង​នេះ​ខ្លះ អាច​មក​ពី​ពលរដ្ឋ​មិន​សូវ​សហការ​ល្អ​ជាមួយ​អាជ្ញាធរ។ រយៈពេល​ជិត ៦​ឆ្នាំ ដែល​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដំណាំ​កសិឧស្សាហកម្ម​របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​រក​ជំនួយ​ពី​ស្ថាប័ន​ជាតិ និង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កន្លង​ទៅ​ពួក​គាត់​រិះគន់​ថា លម្អៀង​ទៅ​រក​ក្រុមហ៊ុន​អ្នក​មាន​លុយ ហើយ​ទុក​ពលរដ្ឋ​ក្រីក្រ​ដូចជា​សត្វ​ធាតុ។

  • សមាជិក​រដ្ឋសភា​នឹង​ពិនិត្យមើល​ជនអនាថា​នៅ​មជ្ឍមណ្ឌល​ព្រៃ​ស្ពឺ​ដោយ​សង្ស័យ​ថា មាន​ការរំលោភ​សិទ្ធិមនុស្ស​​

    គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា នឹង​ចុះ​ពិនិត្យមើល ការគ្រប់គ្រង​ជនអនាថា នៅ​មជ្ឍមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ នៅ​ថ្ងៃ​ទី​០៧​ខែ​កក្កដា​ខាងមុខនេះ ដោយសារ​មាន​ការសង្ស័យថា មាន​ការរំលោភ​សិទ្ធិមនុស្ស ពី​សំណាក់​អ្នកគ្រប់គ្រង ។​ ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ទទួលបន្ទុក​សុខាភិបាល និង​ជា​តំណាងរាស្ដ្រ​ខេត្ដ​សៀមរាប មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី កែ សុវណ្ណ​រតន៍ ឲ្យ​VOD​ដឹងថា ការចុះ​ស្វែងយល់​នៅក្នុង​មជ្ឍមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ​នេះ ក្នុង​គោលបំណង​ពិនិត្យ​មើល​ពី​ស្ថានភាព​រស់នៅ​របស់​ជន​អនាថា ដែល​ស្ថាប័ន​ជំនាញ​បាន​ប្រមូល​ពួកគេ​យក​ទៅ​គ្រប់គ្រង​នៅ​មជ្ឍមណ្ឌល​នោះ ថា​តើ​ពួក​គាត់​រស់នៅ​ដោយ​របៀប​ណា និង​បាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អ្វីខ្លះ​ដល់​ពួកគេ ​។ លោកស្រី​បន្ដ​ថា តាម​បណ្ដ​ញ​សារព័ត៌មាន និង​អង្គការក្រៅរដ្ឋាភិបាល បាន​មើលឃើញ​ថា នៅក្នុង​មជ្ឍមណ្ឌល​នេះ ហាក់ដូចជា​មាន​ការរំលោភ​សិទ្ធិមនុស្ស ។​

  • បទ​វិភាគ៖ តើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ះពាល់​អ្វី​ខ្លះ?

    សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​រដ្ឋសភា ត្រូវ​បាន​អ្នក​ច្បាប់ អង្គការ​ជាតិ និង​អន្តរជាតិ សិក្សា​ឃើញ​ថា មាន​ចេតនា​រឹត​បន្តឹង និង​លុប​បំបាត់​អង្គការ​សង្គម​ស៊ីវិល​ទាំងឡាយ​ណា ដែល​រិះគន់ ឬ​មាន​គោលការណ៍​មិន​ស្រប​នឹង​រដ្ឋាភិបាល។ សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របប​ប្រជាធិបតេយ្យ និង​សុខុមាលភាព​សង្គម​ជាតិ​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ ស្ថានទូត​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ផង ដែល​សុទ្ធសឹងតែ​ជា​ម្ចាស់​ជំនួយ​ធំៗ និង​មាន​ឥទ្ធិពល​នៅ​ក្នុង​សហគមន៍​អន្តរជាតិ សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ដោយ​ចំហ​ទៀត​ផង។ សូម​ស្ដាប់ លោក ជី វិតា វិភាគ​ផ្ដោត​លើ​ការ​សិក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ​របស់​អ្នក​ច្បាប់ និង​អង្គការ​សង្គម​ស៊ីវិល តាម​ការ​សាកសួរ​របស់ លោក តាំង សារ៉ាដា ដូច​ត​ទៅ (វគ្គ​១)៖

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo