កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សមត្ថកិច្ច​ចាប់ខ្លួន​តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​​

    សមត្ថកិច្ច​បាន​ចាប់ខ្លួនតំណាង​សហគមន៍​ដីធ្លី​១​រូបនៅ​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​បង្ហាញ​ដីកាកាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ ហើយ​រហូត​ដល់​រសៀល​ថ្ងៃ​អាទិត្យ​នេះ មិនទាន់​ដោះលែង​ទេ​ ។​ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សិលា ឃុំ​អូរ​បី​ជាន់ លោក សំ ជឿន ប្រាប់​VOD​ថា តំណាង​របស់​ពួកគាត់​ឈ្មោះ សៀង វី ត្រូវ​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួនកាល​ពី​ម្សិលមិញ ​​។​

  • ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​ម្នាក់

    ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឆាយ ឆាយ នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រមាណ ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា លើក​គ្នា​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​ម្នាក់ ដែល​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​រសៀល​ទី​៤ កក្កដា កន្លង​ទៅ។ អ្នក​ភូមិ​ហៅ​ការ​ចាប់​ខ្លួន​នេះ ថា​ជា​រឿង​អយុត្តិធម៌​មក​លើ​ប្រជាពលរដ្ឋ ដើម្បី​រារាំង​មិន​ឲ្យ​ពួក​គាត់​តវ៉ា​រឿង​ទំនាស់​ដីធ្លី​បន្ត​ទៀត។ តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សំ ជឿន រស់នៅ​ភូមិ​សិលាខ្មែរ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ពលរដ្ឋ​ដែល​ប៉ូលិស​ចាប់​ខ្លួន​នោះ​ឈ្មោះ សៀន វី អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ត្រូវ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ចាប់​ខ្លួន​នៅ​ពេល​ដែល​គាត់​ទៅ​ធ្វើ​ខ្ទម​លើ​ដី​ទំនាស់​ដែល​ពួក​គាត់​បាន​តវ៉ា​តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក។លោក​អះអាង​ទៀត​ថា ផ្ទៃ​ដី​ដែល​មាន​ទំនាស់​ទំហំ​ប្រមាណ​ជាង ១០០​ហិកតារ នៅ​ចំណុច​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដី​នោះ​ប្រជាពលរដ្ឋ​ចំនួន ៥១​គ្រួសារ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ឆាយ ឆាយ ហើយ​អ្នក​ភូមិ​បាន​តវ៉ា​ជា​បន្តបន្ទាប់​រហូត​មក​ទល់​បច្ចុប្បន្ន៖ «ប៉ូលិស​ទៅ​ចាប់​មនុស្ស​ទាំង​ស្រស់ៗ ដោយ​ពុំ​មាន​ដីកា​ចាប់​ខ្លួន​ទេ ដើម្បី​គំរាម​ពួក​យើង​ខ្ញុំ​ឲ្យ​ទៅ​ចរចា​បញ្ចប់​ជម្លោះ​ជាមួយ​ក្រុមហ៊ុន បន្ទាប់​ពី​ចរចា​ជាមួយ​ពួក​យើង​ខ្ញុំ​មិន​ត្រូវរ៉ូវ​គ្នា​នា​ពេល​កន្លង​ទៅ»។

  • កម្មករ​រោងច​ក្រអេដ​អេស​ស៊ី​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ដូរ​តំណាង​ពួកគេ​១០​នាក់​​

    កម្មក​ររ​រោងចក្រ​ប្រមាណ​ជា ៥៥០​នាក់​ធ្វើការ​នៅ​រោងចក្រ​ដេរ​សំលៀក​ពាក់អេដ​អេស​ស៊ី នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពង​អង្រង ស្រុក​គងពិសី ខេត្ត​កំពុងស្ពឺ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ តវ៉ា​ទាមទារ​នៅ​មុខ​រោងចក្រ​ឲ្យ​ថៅកែ​ដូរ​តំណាង​ពួកគេ​១០​នាក់ដែល​ថៅកែ​បានតែងតាំង ​។​ ​កម្មការិនី​ផ្នែក​ដេរ​ម្នាក់ គឺ​អ្នកស្រី សោ ស៊ីម ប្រាប់ VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កម្មករ​នានា​ក្នុង​រោងចក្រ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ដូរ​តំណាង​កម្មករ​១០​នាក់ ដែល​ត្រូវបាន​ភាគី​រោងចក្រតែងតាំង​ពួកគេ​ឲ្យធ្វើ​ជា​តំណាង​កម្មករ​ក្នុង​រោងចក្រ​នោះ ​។ គឺ​អ្នកស្រី បន្តថា កម្មករ​ទាំងអស់​ក្នុង​រោងចក្រ មិន​ជឿ​ទុកចិត្ត​លើ​តំណាង​របស់​ពួកគេ​ថា នឹង​អាច​ធ្វើការ​ដោយ​ឯកា​រាជ​នោះទេ ព្រោះ​តំណាង​ទាំង​១០​នាក់​នោះ គឺជា​បុគ្គលិក​ក្នុង​រោច​ចក្រ​នោះ និង​ត្រូវ​ចាត់តាំង​ឲ្យ​ថៅកែ ​។​

  • ទូត​អាមរិក​ជំរុញ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​លើ​ច្បាប់​អង្គការ-​សមាគម

    អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ជំរុញ​អោយ​មាន​ការ​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​ធានា​ថា ច្បាប់​នេះ​នឹង​ពង្រឹង​សមត្ថភាព​របស់​អង្គការ​សមាគម។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​រដ្ឋសភា​ប្រកាស​ថា នឹង​បើក​អោយ​មាន​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា សេចក្ដី​ព្រាងច្បាប់​នេះ​បាន​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ច្រើន​លើក​មក​ហើយ។ យ៉ាង​ណា​រដ្ឋាភិបាល​នឹង​បន្ត​ស្ដាប់​យោបល់​លើ​ករណី​នេះ​ទៀត។

  • សង្គម​ស៊ីវិល​នឹង​ធ្វើ​សិក្ខាសាលា​ពី​ច្បាប់​NGOs​នៅ​ថ្ងៃ​ទី​៧​ខែកក្កដា​​

    ​អង្គការ​សង្គម​ស៊ីវិល នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ស្តីពី​ច្បាប់​សមាគម និង អង្គការ មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៧ ​ខែកក្កដា ដើម្បី​ពិគ្រោះ​យោបល់ និង​វិភាគ​ផ្នែក​ច្បាប់ រក​មតិមួយ​រួម​បញ្ជូន​ទៅ​រដ្ឋសភា​ ។​ ​សេចក្តី​ជួន​ដំណឹង​រូ​ម​របស់​គណៈកម្មាធិកា​ស​ហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា វេទិកា​នៃ អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​គណៈកម្មាកា ប្រព្រឹត្ត​កម្ម​នៃ​អង្គការ​ ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បានឲ្យដឹងថា សិក្ខាសាលា​ពិគ្រោះ យោបល់​នោះ​ធ្វើឡើង​នៅ​ថ្ងៃទី​៧​ខែកក្កដា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ​។

  • សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឧត្តរមានជ័យ​រង​ការ​គំរាមកំហែង​ពី​អ្នក​កាប់​ឈើ

    ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ មិន​ត្រឹម​តែ​គំរាម​កំហែង​ទៅ​លើ​​បរិស្ថាន​ធម្មជាតិ និង​សត្វព្រៃ ឱ្យ​បាត់បង់​ទី​ជម្រក និង​ទីកន្លែង​រស់​នៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​កំពុង​គំរាម​កំហែង​ទៅ​លើ​​ក្រុម​សកម្មជន​អ្នក​​ការពារ​ព្រៃ​ឈើ​​ទៀត​ផង។ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ ​ក្រុម​អ្នក​លួច​ចូល​ទៅ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍ សង្ឃរុក្ខវ័ន្ត បាន​គំរាម​កំហែង​ផ្ទួនៗ ទៅ​លើ​ក្រុម​អ្នក​ការពារ រួម​មាន​ការ​លួច​ដុត​បំផ្លាញ​ផ្ទះ​របស់​សមាជិក​គណៈកម្មការ និង​ដុត​បំផ្លាញ​ទីស្នាក់ការ​របស់​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃរុក្ខវ័ន្ត នៅ​ក្នុង​ភូមិ​បាក់នឹម ជាដើម។

  • ILO បង្ហាញ​របៀប​គិត​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៦

    អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ពី​របៀប​គិត​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៦ ដល់​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ (LAC) តំណាង​កម្មករ និយោជិត នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រក​តួលេខ​ជាក់លាក់​មួយ​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។ ទាក់ទិន​បញ្ហា​នេះ មេដឹកនាំ​សហជីព​មួយ​ចំនួន​មិន​ចង់​ឃើញ​ការ​កំណត់​ប្រាក់​ឈ្នួល​តាម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នោះ​ទេ ព្រោះ​មិន​អាច​ធានា​ឲ្យ​កម្មករ​រស់​នៅ​ដោយ​សមរម្យ។

  • សហគមន៍​ចំនួន​១៣​មាន​បញ្ហា​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ផ្ទះ​ការ​តវ៉ា​ជា​ថ្មី​ទៀត

    តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន​១៣ នៅ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ កក្កដា បាន​មក​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា​តវ៉ា​ជា​ថ្មី​ទៀត នៅ​មុខ​សាលាខេត្ត ដើម្បី​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​នេះ​ជួយ​បំភ្លឺ​លើ​ទំនាស់​ដីធ្លី ដែល​ពួកគេ​បាន​ដាក់​ញត្តិ​អោយ​ជួយ​អន្តរាគមន៍​កន្លង​មក ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។ ក្រៅ​ពី​នេះ តំណាង​សហគមន៍​និមួយៗ ក៏​បាន​ជួយ​ទាមទារ​អោយ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ផ្អាក​ការ​រុះរើ​តូប​លក់​ដូរ របស់​ក្រុម​អាជីវករ នៅ​ឆ្នេរ​អូរ​ឈើទាល អតីត​ក្រុមហ៊ុន​អារីស្តុន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​រដ្ឋសភា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ។

  • ជនពិការ​កម្ពុជា​នៅ​មាន​ការ​ប្រឈម​ដដែល ខណៈ​ច្បាប់​ការពារ​ត្រូវ​គេ​គោរព​មិន​ពេញ​លេញ

    អង្គការ​ជន​ពិការ​កម្ពុជា​ទើប​តែ​បាន​រក​ឃើញ​ថា​ជន​ពិការ​នៅ​ទូទាំង​ប្រទេស បាន​នឹង​កំពុង​ប្រឈម​បញ្ហា​ជា​ច្រើន​ ដូចជា​បញ្ហា​ការងារ បញ្ហា​ទទួល​បាន​សិទ្ធ​បោះឆ្នោត​ កង្វះ​ខាត​ព័ត៌មាន​ជាដើម។ ការ​កត់​សម្គាល់​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ច្បាប់​ស្តី​ពី​ការ​ការពារ​និង​លើក​កំពស់​សិទ្ធិជន​ពិការ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ។ ជា​យោបល់​ អង្គការ​ជន​ពិការ​កម្ពុជា​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ជា​គំរូ​គេ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ។

  • លោក ឈាង វុន ថា ក្រុមអ្នកកាសែត​ដែល​លោក​បណ្តេញ​ចេញពី​រដ្ឋសភា ធ្វើ​ខុស​វិជ្ជាជីវៈ

    ក្លិប​អ្នកកាសែត​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ភ្លាមៗរិះគន់ លោក ឈាង វុន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រើ​សម្តី​មិន​សមរម្យ​ទៅលើ​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​កាល​ថ្ងៃ​ពុធ ទី ០១ ខែមិថុនា កន្លងទៅ។ ជាមួយគ្នានេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ក៏​បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​សេរីភាព​នៃ​ការបញ្ចេញមតិ ដោយសារតែ​ទង្វើ​លោក ឈាង វុន បណ្តេញ​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត​ផងដែរ។ តែ​យ៉ាងណាក៏ដោយ លោក ឈាង វុន មិនបាន​ទទួលស្គាល់ថា ខ្លួន​ជា​អ្នក​ខុស​នោះទេ ថែមទាំង​ចាត់ទុក​សកម្មភាព​រប​ស់​អ្នកសារព័ត៌មាន​នៅពេល​នោះ​ថា ធ្វើ​ផ្ទុយ​ពី​វិជ្ជាជីវៈ​របស់ខ្លួន ហើយ​លោក​ស្នើ​ឲ្យ​ប្រធាន​ក្លិប​អ្នកកាសែត ត្រូវ​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់​មុននឹង​ចេញ​សេចក្តីថ្លែងការណ៍។ រីឯ​តំណាងរាស្ត្រ​បក្ស​ឆាំង​លោក អ៊ុំ សំអាន វិញ បានធ្វើ​សកម្មភាព​ខុសពី​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ហើយ​វា​ជា​ទង្វើ​ព្រហើន​នៅក្នុង​រដ្ឋសភា។ នេះ​ជា​អ្វីដែល​លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​នៅក្នុង​បទសម្ភាសន៍​ជាមួយ ការី​និពន្ធ​ព័ត៌មាន​ជាតិ​នៃ​សារព័ត៌មានថ្មីៗ លោក ជា ធី​រិ​ទ្ធ ។

  • សហជីពថា​ច្បាប់ស្តីពីផ្ទះជួល​នឹង​ជួយច្រើន​​ដល់​កម្មកររោងចក្រ​កាត់ដេរ​​

    សហជីព និង​កម្មករ​មួយ​ចំនួនបាន​​ស្វាគមន៍​ចំពោះ​សេចក្តីព្រាង​ច្បាប់​ភតិសន្យា​ពិសេស ឬ​ច្បាប់ជួល​ផ្ទះ ដោយ​ចាត់​ទុក​ថា​​ច្បាប់នេះ​​នឹង​ជួយ​ដល់​កម្មករ​រោងចក្រកាត់ដេរ។​ ច្បាប់​ភតិសន្យាពិសេស​នឹ​ង​មិនអនុញ្ញាត​​ឲ្យ​ម្ចាស់ផ្ទះជួល​ដំឡើង​ថ្លៃ​ផ្ទះសម្រាប់​កម្មករ និស្សិត និង​សិស្ស​ ដែល​​ជួលផ្ទះ ក្នុង​​អំឡុងពេល​​ពីរឆ្នាំនៃ​ការ​ជួល​ផ្ទះ​ និង​ផ្តល់សិទ្ធិ​ឲ្យ​អ្នក​ជួល​ផ្ទះអាច​ឈប់ជួល​ពេលណាក៏បាន។​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មានប្រសាសន៍ថា​លោក​គាំ​ទ្រ​ទៅ​នឹង​ច្បាប់​ទាំងឡា​យ​ណា​ដែលបម្រើ​​ផល​ប្រ​យោជន៍​របស់​កម្មករ។ លោក​ថា​ច្បាប់​ភតិសន្យានេះ​នឹង​ផ្តល់​ប្រយោជន៍សម្រាប់​កម្មករ ប៉ុន្តែ​លោក​ថា​ច្បាប់នេះ​ក៏​ត្រូវ​​តែ​ផ្តល់​ឱកាស​ទទួល​បាន​ផល​ចំណេញ​ទាំង​ភាគី​ម្ចាស់​ផ្ទះ​ជួល និង​កម្មករ។​

  • ការ​ខ្វះ​ជំនាញ​នឹង​ក្លាយ​ជា​រឿង​តប់​ប្រមល់​របស់​កម្មករ​រោងចក្រ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន

    វ៉ាស៊ីនតោន—បើ​ជំនាញ​មិន​គ្រប់គ្រាន់ ​កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ជិត៧០​ម៉ឺននាក់​នឹង​ក្លាយ​ជា​ឧបសគ្គ​នៃ​ការ​ប្រកួតប្រជែង​ពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន។​ នេះជាការ​អះអាង​របស់ ​លោក ​ជា មុនី ​ប្រធាន​សហជីព សេរី​កម្មករ​កម្ពុជា ​និង​កញ្ញា ​ង៉ាក សាវឿន ​តំណាង​កម្មករ​រោងចក្រ​កាត់ដេរ ​F.Y ដែលបាន​ថ្លែង​ក្នុង​កម្មវិធី​ Hello VOA ​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍។​ លោក​ មុនី បាន​បន្ថែម​ថា ​កម្ពុជា​មាន​ពលកម្ម​ជំនាញ​តិច​ ដោយសារ​ចំណាក​ស្រុក​និង​ការ​រក​ ឱកាស​ការងារ​ក្រៅ​ប្រទេស ​កម្មករ​ជំនាញ​មិន​ត្រូវ​គេ​ហ្វឹកហ្វឺន​ប៉ុន្មាន​ទសវត្សរ៍​ មក​នេះ​ ពលករ​បរទេស​ដែល​មាន​ជំនាញ​ខ្ពស់​ជាង​នឹង​ដណ្តើម​ការងារ​កម្ពុជា​សំខាន់ៗ ការ​វិនិយោគ​ទុន​ឧស្សាហកម្ម​ធំៗ​ថ្មីៗ​នឹង​មិន​អាច​រក​បាន​កម្មករ​ជំនាញ​ក្នុង​ប្រទេស​កម្ពុជា។

  • ក្រុម​សង្គម​ស៊ីវិល​ប្រតិកម្ម​ខ្លាំង​ប្រឆាំង​លោក ឈាង វុន

    ប្រតិកម្ម​ប្រឆាំង​លោក ឈាង វុន តំណាងរាស្ត្រ​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​មាន។ ក្រុម​សង្គម​ស៊ីវិល​បានធ្វើ​សេចក្តីថ្លែងការណ៍​រិះគន់​ការបណ្តេញ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត ថា​ជាការ​រំលោភ​សិទ្ធិសេរីភាព​ក្នុងការ​សម្តែង​មតិ សេរីភាព​ក្នុងការ​មានមតិ និង​សិទ្ធិ​ក្នុងការ​ប្រឆាំង​តវ៉ា។ «គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​សូម​ធ្វើការ​រំ​ឮ​ក​សមាជិក​រដ្ឋសភា​កុំ​ឲ្យ​ធ្វើការ​ជ្រៀតជ្រែក​តាម​ទំនើងចិត្ត​ទៅលើ​សិទ្ធិ និង​ឯកសិទ្ធិ​របស់​សមាជិក​សភា​ដទៃទៀត​ក្នុងការ​ថ្លែង​ទៅកាន់​សារព័ត៌មាន​ដោយ​សេរី និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដែល​ពួកគេ​ជា​តំណាង»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​ក្រុម​តំណាង​សង្គម​ស៊ីវិល​ទាំង២១ស្ថាប័ន​ដែល​ធ្វើ​ការងារ​លើ​វិស័យ​ច្បាប់ វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

  • តំណាងរាស្រ្ត​បក្ស​ប្រឆាំង​​ទាម​ទារ​​លោក ឈាង វុន សុំ​ទោស​​ជា​សាធារណៈ ករណីបណ្តេញចេញពីសភា​​ ​​

    តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ឲ្យ​ដឹង​ថា​លោក​នឹង​ដាក់លិខិត​ទៅ​គណៈកម្មាធិការអចិន្រ្តៃយ៍​នៃ​រដ្ឋសភា ដោយ​ទាមទារ​ឲ្យ​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា សុំទោស​ជា​សាធារណៈ​ចំពោះ​រូប​លោក​ ពាក់​ព័ន្ធ​នឹង​ករណី​មិន​អនុញ្ញាត​ឲ្យ​លោក​ផ្តល់បទសម្ភាសន៍ទៅកាន់​អ្នក​សារព័ត៌មាន​នៅវិមានរដ្ឋសភា។ យោង​តាម​វីដេអូដែល​VODថតបាន កាលពីថ្ងៃ​ពុធ លោក ឈាង វុន បាន​បណ្តេញ​តំណាងរាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ ​លោក អ៊ុំ សំអាន ចេញ​ពី​សភា​មិន​ឲ្យ​ផ្តល់​សម្ភាសន៍​ដល់​អ្នកកា​សែត​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាង​ច្បាប់​អង្គការ។​ ក្នុង​ពេលនោះ​​ លោក​ ឈាង វុន ក៏​បាន​ឲ្យ​​អ្នក​សារព័ត៌មានវិទ្យុអាស៊ីសេរី​ដែល​​ចង់​សម្ភាសន៍លោក អ៊ុំ សំអាន ​​ចេញ​ពីរដ្ឋសភា និង​ព្រមាន​ថា​​លើក​ក្រោយ​នឹង​លែង​ឲ្យ​ចូល​សភា។​​ ​លោក ឈាង វុន ថា«​កុំឲ្យ​ខ្ញុំ​ឲ្យ​សន្តិសុខ​មក​អញ្ជើញ​ចេញទៅ យល់​នៅ​? ព្រោះ​ច្បាប់ នៅក្នុង​រដ្ឋសភា​គេ​មាន​ច្បាប់​របស់​គេ ។ ហៅ​សន្តិសុខ​ឲ្យ​ខ្ញុំ​បន្តិច​មើល អញ្ជើញ​ពួកគាត់​ចេញទៅ​» ។​

  • សម្តេច ហ៊ុនសែន ប្រាប់​ជប៉ុន​ថា ការបង្កើត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន ដើម្បី​សម្លាប់​នោះទេ

    ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​បញ្ជាក់ជូន​សមាគមន៍​មិត្តភាព​សភា​កម្ពុជា​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ថា ការបង្កើត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​នោះ គឺ​មិនមែន​សម្លាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នោះទេ​។ ផ្ទុយទៅវិញ គឺ​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​និង និរន្តរភាព​របស់​ស​មា​គម និង​អង្គការក្រៅរដ្ឋាភិបាល​នានា ដែល​បំពេញការងារ​ក្នុងប្រទេស​កម្ពុជា​។

  • ការរំលោភ​សិទ្ធិ ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​កើត​ជំងឺផ្លូវចិត្ត

    ភ្នំពេញ៖ អ្នកឯកទេស​ផ្នែក​ជំងឺផ្លូវចិត្ត​បានលើកឡើង​ថា នៅ​កម្ពុ​ជាមាន​អ្នក​កើត​ជំងឺផ្លូវចិត្ត​រាប់លាន​អ្នក ដែល​ក្នុងនោះ​មាន​ទាំង​កម្រិត​ស្រាល និង​កម្រិតធ្ងន់​ផងដែរ។ មាន​កត្តា​បួន ដែល​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​កើត​ជំងឺផ្លូវចិត្ត គឺ​ទី១ កត្តា​ផ្លូវចិត្ត ទី២ កត្តា​សង្គម ទី៣ កត្តា​ជីវ​សាស្ត្រា និង​ទី៤ កត្តា​ជំនឿ។ ភាគច្រើន​នៃ​អ្នក​កើត​ជំងឺ​នេះ គឺ​បណ្តាលមកពី ការរំលោភ​សិទ្ធិ ការទទួល​រង​នូវ​ភាពឈឺចាប់ ឬ​ការបាត់បង​នូវ​សេចក្តីសង្ឃឹម​ជាដើម។ អ្នក​កើត​ជំងឺផ្លូវចិត្ត​នៅ​កម្ពុជា​ភាគច្រើន​មិនសូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​នោះទេ ផ្ទុយទៅវិញ​ពួកគេ​ត្រូវ​ប្រឈម​នឹក​ការរើសអើង។ អ្នកឯកទេស​បន្ថែមថា ការគោរព​សិទ្ធិ​អ្នក​កើត​ជំងឺផ្លូវចិត្ត គឺជា​កាយវិការ​នៃ​ការព្យាបាល​ជំ​ហ៊ាន​ដំបូង ដោយ​មិនចាំបាច់​ប្រើ​ឱសថ។

  • មេដឹកនាំខ្មែរក្រហម​​ចាប់​ផ្តើម​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​ទោស​កំហុស​

    សវនាការ​បណ្ដឹង​ឧទ្ធរណ៍​បាន​ចាប់​ផ្ដើម​កាលពី​ម្សិលមិញ​នៅ​ក្នុង​សំណុំរឿង​ទី១​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ប្រឆាំង​​មេដឹកនាំ​របប​ជាន់​ខ្ពស់​​ គឺ​ នួន ជា និង​ ខៀវ សំផន ដែល​បានព្យាយាម​ច្រាន​ចោល​ការ​ផ្តន្ទា​ទោស​ពួកគាត់​ទាំងពីរ​​ឲ្យ​​ជាប់ពន្ធនាគារ​អស់​មួយ​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។ “​បងធំទី២” នួន ជា និង​​លោក ខៀវ សំផន ប្រមុខរដ្ឋរបប​ខ្មែរ​ក្រហម​​ត្រូវ​បាន​​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​សាលា​ក្ដី​កាលពីខែ​សីហា ចំពោះ​​ការ​ទទួល​ខុស​ត្រូវ​របស់ខ្លួន​ក្នុង​ការ​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​ភ្នំពេញ និង​ការ​សម្លាប់​ទាហាន​ លន់ នល់ និង​មន្ត្រី​​នៅ​​ទួលពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍​​សាត់។

  • លោក​ឈាង វុន​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បំផុស​បំផុល​ឲ្យ​ប្រជា​ពលរដ្ឋ​​បះបោរ

    ភ្នំពេញ—លោក​ឈាង វុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ចោទ​ធ្ងន់ៗ​ថា​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​បំណង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​គណៈ​កម្មការ​បី​គឺ​គណៈ​កម្មការ​មហាផ្ទៃ​ គណៈ​កម្មការ​កិច្ច​ការ​បរទេស​ និង​គណៈ​កម្មការនីតិ​កម្ម​នៃ​រដ្ឋសភា​បាន​ប្រជុំ​ទាក់​ទង​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង ​ពេល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាលបាន​បើក​យុទ្ធនាការ​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​នេះ។​

  • ILO ​បង្រៀន​​សហជីព​​ពី​​របៀប​​គណនា ​និង ​កំណត់​​ប្រាក់​​ឈ្នួល​​ដល់​ក​ម្មករ​

    នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គការ​អន្តរជាតិ​ខាង​ការងារ(ILO)បាន​បើក​សិក្ខាសាលា​សហជីព​មួយ​ស្តីពី​កម្មវិធី​ប​ណ្តុៈ​បណ្តាល​អំពី​របៀប​គណនា​ប្រាក់​ឈ្នួល​អប្បរ​មា​ឆ្នាំ២០១៦ខាងមុខនេះ។ សិក្ខាសាលា​នេះ​ធ្វើឡើង​ពេញ​មួយថ្ងៃ​នៅក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់២ ដោយមាន​ការចូលរួម​ពី​មេ​សហជីព​ជាច្រើនរូប។ នេះ គឺជា​លើកទីមួយ​ហើយ ដែល​ក្រុម​សហជីព​តំណាង​ឲ្យ​កម្មករ​បាន​ជួបប្រជុំគ្នា ដើម្បី​ទទួល​ការបណ្តុះបណ្តាល​ពី​របៀប​គណនា​ប្រាក់​ឈ្នួល​អប្បរមាដ​ល់កម្ម​ករ ។ ការបណ្តុះបណ្តាល​នេះ បានធ្វើ​ឡើង ដើម្បី​ឲ្យ​សហជីព បាន​យល់ដឹង​កាន់​ច្បាស់​បន្ថែមទៀត​ពី​របៀប​នៃ​ការ​គណនា​ប្រាក់​ឈ្នួល​ស្របតាម​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច មុន​ភាគី​សហជីព​ទាំងអស់​សម្រេច​កំណត់​យកប្រាក់​ឈ្នួល​គោល​មួយ ដើម្បី​ចរចា​ជាមួយ​និយោជក និង រដ្ឋាភិបាល។

  • រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​៖ ពលករ​ខ្មែរ​ចំណាក​ស្រុក៧០ភាគ​រយស្ថិត​ក្នុង​ការ​កេង​ប្រ​វ័ញ្ច និងការ​ជួញដូរមនុស្ស​​

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃ​ពុធ បាន​លើក​ឡើង​ថាក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ប្រមាណ១លាន​នាក់ដែល​ទៅធ្វើការ​នៅក្រៅប្រទេស​ ៧០ភាគ​រយកំពុងបានទទួលរងការប្រថុយ​ប្រថានធ្វើការងារ​គ្មានច្បាប់អនុញ្ញាត ​ការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស។ លោក ស ខេង បាន​លើក​ឡើង​បែប​នេះ​នៅក្នុងពិធីបិទអង្គសិក្ខាសា​លាស្តីពីការពង្រឹងសកម្មភាព​ដឹក​នាំនៅថ្នាក់ក្រោមជាតិ និងការរៀបចំយុទ្ធសាស្ត្រ បង្ការទប់ស្កា​ត់អំពើជួញដូរមនុស្ស កាល​ពី​ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo