កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ក្រុមសន្តិសុខ​ទីស្តីការគណៈរដ្ឋមន្រ្តី​បណ្តេញអ្នកកាសែត​មិនឲ្យធ្វើសម្ភាសន៍​ជាមួយតំណាងរាស្រ្ត​បក្សប្រឆាំង

    រាជធានីភ្នំពេញ ៖ ក្រុម​អ្នកកាសែតជាតិអន្តរជាតិជាច្រើននាក់​បានត្រូវក្រុមសន្តិុសុខទីស្តី​ការគណៈរដ្ឋមន្រ្តី​បណ្តេញចេញមិនឲ្យធ្វើ​បទសម្ភានស៍ជាមួយលោក រៀល ខេមរិន្ទ្រ ​និង លោក អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ​ ក្រោយពេលបញ្ចប់​សន្និសីទកាសែត​ស្តីពីផែនទីព្រំដែន​ជាមួយប្រទេសវៀតណាម ដែលលើកបង្ហាញ​ដោយលោកទេសរដ្ឋមន្រ្តី​ វ៉ា គឹមហុង​ ប្រធាន​គណៈកម្មាធិការ​ចម្រុះព្រំដែនកម្ពុជា ​នាព្រឹកថ្ងៃទី០២​ កក្កដា ​២០១៥ ។

  • មេ​ដឹកនាំ​សហជីព​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​​បរិយាកាស​ការងារ​ក្នុង​រោងចក្រ

    ភ្នំពេញ—មេ​ដឹកនាំ​សហជីព​ធំៗ​ពីរ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ពិនិត្យ​បរិយាកាស​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែក​ជើង និង​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​ ខណៈ​ដែល​កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៣០០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល​បួន​ថ្ងៃ​កន្លង​ទៅ​នេះ។​ ការ​ដួល​សន្លប់​នេះ​បាន​កើត​ឡើង​នៅ​រោងចក្រ​ចំនួន​បី​ គឺ​រោងចក្រ​ M& V ​International Manufacturing​ ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​រោងចក្រ​ ​Vonammy​ សិ្ថត​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​ ហើយ​នឹង​រោងចក្រQuint Major ​ស្ថិត​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ដឹកនាំ​សហ​ជីព។​

  • ឈាង វុន​ស្នើ​ប្រធាន​សភា​ឲ្យ​ចាត់​ការ​លោក​អ៊ុំ សំអាន​ដែល​មិន​ខ្លាច​គាត់​

    ភ្នំពេញៈ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋ​សភា និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​លោក ឈាង វុន បាន​ស្នើ​ប្រធាន​រដ្ឋ​សភា ចាត់​វិធានការ ទៅ​លើ​ឥរិយាបទ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន ដោយ​ចោទ​ថា រឹង​រូស​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន មិន​ស្តាប់​តាម​ការ​ណែ​នាំ​របស់​ប្រធាន​រដ្ឋ​សភា។ កាល​ពី​ថ្ងៃ​ពុធ​ ក្រោយ​ពី​កិច្ច​ប្រជុំ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ លោក ឈាង វុន បាន​ផ្តល់​បទសម្ភាស​ដល់​អ្នក​សារ​ព័ត៌​មាន ជុំវិញ​លទ្ធផល​ប្រជុំ​ ហើយ​ក្រោយ​មក​លោក អ៊ុំ សំអាន ដែល​ជា​សមាជិក​គណៈ​កម្មការ​ទី ៦​ ក៏​មាន​បំណង​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារ​ព័ត៌មាន​ដែរ ប៉ុន្តែ​ត្រូវ​បាន​លោក ឈាង វុន រារាំង​ដេញ​ចេញ​ និង​តម្រូវ​ឲ្យ​ទៅ​សុំ​ច្បាប់​អនុញ្ញាត ពី​ប្រធាន​រដ្ឋ​សភា​សិន ព្រម​ទាំង​បាន​ហៅ​សន្តិ​សុខ​ ឲ្យ​នាំ​អ្នក​សារ​ព័ត៌មាន​ចេញ​ពី​បរិវេណ​រដ្ឋ​សភា​។

  • ក្លិប​អ្នកកាសែត​អំពាវនាវ​ដល់​មន្ត្រី​ឲ្យ​ប្រើ​អាកប្បកិរិយា​សមរម្យ​ចំពោះ​អ្នកកាសែត

    ក្លិប​អ្នកកាសែត​កម្ពុជា (ក.អ.ក) បាន​សំដែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​អ្នកតំណាងរាស្ត្រ ឈាង វុន ដែល​បាន​បណ្តេញ​អ្នកកាសែត​ពី​បរិវេណ​រដ្ឋសភា ក្នុងពេលដែល​អ្នកកាសែត​កំពុង​បំពេញភារកិច្ច​របស់​ពួកគេ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី២កក្កដា​នេះ ក.អ.ក បាន​ចាប់អារម្មណ៍​ទៅលើ​ការប្រើប្រាស់​ពាក្យសំដី ឥរិយាបថ​ខុស​ប្រក្រតី​របស់​អ្នកតំណាងរាស្ត្រ ឈាង វុន ក្នុងនាម​ជាម​ន្ត្រី​ស្ថាប័ន​កំពូល​របស់​ជាតិ។

  • កម្មករ​រោងចក្រ​នៅ​ចោមចៅ​ជាង​៤០​នាក់​ដួល​សន្លប់​ជា​បន្ត​បន្ទាប់

    កម្មករ​រោងចក្រ​ភីភីអូ (PPO) ស្ថិត​ក្នុង​ភូមិ​ព្រៃកំបុត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ រាជធានី​ភ្នំពេញ ជាង​៤០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២ មិថុនា បណ្ដាល​មក​ពី​បរិយាកាស​ក្នុង​រោងចក្រ​មិន​ល្អ និង​សន្លប់​តាម​គ្នា។ ប្រធាន​សហជីព​សហព័ន្ធ​កម្មករ​ខ្មែរ លោក ហេ លីម បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា កម្មករ​ក្នុង​រោចក្រ​នេះ បាន​ចាប់​ផ្តើម​ដួល​សន្លប់​តាំង​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា មក​ម្ល៉េះ ហើយ​គិត​រហូត​ដល់​ថ្ងៃ​ទី២ កក្កដា​នេះ មាន​កម្មករ​ជាង​១៣០​នាក់​ហើយ បាន​ដួល​សន្លប់។

  • មន្ត្រី​រដ្ឋាភិបាល៖ ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុសច្បាប់​កើន​ឡើង​ច្រើន

    ភ្នំពេញ—ចំនួន​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់មក​កាន់​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​កម្ពុជា។​ ​អ្នក​វិភាគ​យល់​ថា​ វា​នឹង​អាច​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា​ រួម​ទាំង​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​ជម្លោះ​ពូជសាសន៍​ជា​ដើម។​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​នៅថ្ងៃ​ពុធ​នេះ​ថា​ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​កាន់​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​គំហុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ជា​ពិសេស​គឺ​ជន​ជាតិ​វៀតណាម​ដែល​ឆ្លង​ព្រំដែន​ខុស​ច្បាប់​មក​កាន់​ប្រទេស​កម្ពុជា។​

  • គណៈកម្មការ​ទី​៣​រដ្ឋសភា​ពិចារណា​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម

    គណៈកម្មការ​ជំនាញ​ផ្នែក​ច្បាប់​នៃ​រដ្ឋសភា កំពុង​ពិចារណា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម ក្រោយ​ពី​បាន​ប្រជុំ​ផ្ទៃក្នុង​ជជែក​ដេញដោល​នៅ​វិមាន​រដ្ឋ​សភា​ថ្ងៃ​ទី​១ ខែ​កក្កដា រួច​មក។ ទោះ​បែប​នេះ​ក្តី ក្រោយ​កិច្ចប្រជុំ​តំណាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅ​តែ​បង្ហាញ​ជំហរ​ផ្សេង​គ្នា​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដដែល។ ក្រោយ​ការ​ស្រាវជ្រាវ​គណៈកម្មការ​ជំនាញ​ទាំង​៣ របស់​រដ្ឋ​សភា អាច​នឹង​បង្វិល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម​ទៅ​រដ្ឋាភិបាល ឬ​ក៏​រុញ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

  • អង្គការ​ក្នុង​ស្រុក​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ ទប់ស្កាត់​ការ​អនុម័​ច្បាប់​NGOs​

    ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ប្រមាណ​ជា ៣៥០ ​អំពាវនាវ​ដល់​អង្គកា​រ​អន្តរជាតិ និង​ដៃគូរ​អភិវឌ្ឍ​នានា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋសភា ទប់ស្កាត់​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​សភា​កម្ពុជា​គ្រោង​អនុម័ត​នា​ពេលខាងមុខ​នេះ ។​ ​បើ​តាម​លិខិត​ព្រាង​របស់​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ​ដែល​គ្រោង​ស្នើឲ្យ​ជួយ​អន្តរាគមន៍​នោះ​រួមមាន អង្គការ TI, CIVICUS, Amnesty International, Forum Asia, OMCT, Freedom House, ICNL, Oxfam, CIDSE, និង​អង្គការ​មួយចំនួនទៀត ។​

  • ក្លិបអ្នកកាសែត​ចាត់​ទុក​ការបណ្តេញអ្នកកាសែត​ចេញ​ពី​រដ្ឋសភា​ជា​ការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ​

    ក្លិបអ្នកកាសែត​កម្ពុជាចាត់​ទុក​ការបណ្តេញអ្នកកាសែតចេញ​​ពីវិមាន​រដ្ឋសភា កាលពីថ្ងៃ​ពុធ ​​ជា​ការរំលោភបំពានសិទ្ធិ​ធ្ងន់ធ្ងរ ដោយ​​​អំពាវនាវ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​តំណាងរាស្រ្ត​ក្នុង​រដ្ឋសភា គោរពសិទ្ធិសេរីភាព​របស់​អ្នក​​សារព័​ត៌​មាន។​ សេចក្តីថ្លែងការណ៍របស់​ក្លិបអ្នក​កាសែតកម្ពុជា ចេញផ្សាយនៅថ្ងៃ​ព្រហស្បតិ៍នេះ ឲ្យ​ដឹង​ថា​ក្លិប​អ្នកកាសែត​សម្តែង​ការ«សោកស្តាយ​យ៉ាងខ្លាំង​ បន្ទាប់ពីទទួល​បាន​ព័ត៌មាន​ថាឯកឧត្តម​ ឈាង វុន តំណាងរាស្រ្ត និង​ជា​អ្នក​នាំពាក្យ​រដ្ឋសភា បានបណ្តេញ​អ្នក​សារព័​ត៌មាន​ចេញពីបរិវេណរដ្ឋសភា កាលពីថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​​២០១៥ ដោយ​រួម​ទាំង​ប្រើ​ពាក្យ​សម្តី​ និង​ឥរិយាបថ​ខុសពីប្រក្រតីក្នុងនាម​ជា​មន្រ្តី​ស្ថាប័ន​កំពូល​របស់​ជាតិ​ទៅកាន់​អ្នកសារ​ព័ត៌មាន​ដែល​កំពុង​បំពេញ​បេសកកម្ម​តាម​វិជ្ជាជីវៈ»។​ សេចក្តីថ្លែង​ការណ៍​បន្ត​ថា​ក្លិបអ្នកកាសែតចាត់​ទុក​ការបណ្តេញអ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញតួនាទីតាមវិជ្ជាជីវៈ​ចេញពីបរិវេណ​រដ្ឋសភា «ដោយគ្មានហេតុផលនេះ​ ជា​ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិសេរីភាព​របស់​អ្នក​សារព័ត៌មាន​ដែលមានចែងក្នុង​ច្បាប់ស្តីពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រកម្ពុជា»។

  • ក្លឹប​អ្នកកាសែត​កម្ពុជា​ចេញ​លិខិត​រិះគន់​នឹង​ការ​បណ្ដេញ​អ្នកកាសែត​ចេញ​ពី​រដ្ឋសភា

    ក្លឹប​អ្នកកាសែត​កម្ពុជា​មានការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំ​ពាក្យ​របស់​ស្ថាប័ន​កំពូល​របស់​រដ្ឋសភា លោក ឈាង វុន ដែល​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​បរិវេណ​រដ្ឋសភា។ ក្លឹប​អ្នក​កាសែត​​កម្ពុជា​ចាត់​ទុក​ថា ការ​បណ្ដេញ​អ្នក​កាសែត​ដែល​កំពុង​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ គឺ​ជា​ការ​រំលោភ​បំពាន យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​អ្នក​កាសែត ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

  • សេចក្តីព្រាងច្បាប់អង្គការនឹងត្រូវដាក់ឲ្យពិភាក្សានៅថ្ងៃ​ទី​០៨ ខែកក្កដា​

    អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន លោក ឈាង វុន ឲ្យ​ដឹង​ថា​សេចក្តីព្រាងច្បាប់ស្តីពីសមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល​នឹង​ត្រូវ​ដាក់​ឲ្យ​ពិភាក្សា​នៅថ្ងៃ​ទី​០៨ខែកក្កដា ខាងមុខនេះ មុន​នឹង​ដាក់​ទៅ​ឲ្យ​រដ្ឋសភា ដើម្បីអនុម័ត។​ លោក ឈាង វុន បាន​លើក​ឡើង​បែ​បនេះ​ទៅ​កាន់​លោកស្រី​ ជូលី ជុង(Julie chung) អនុប្រធានបេសកកម្មការទូតនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជា កាលពី​រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០ ១៥។​ លោក​ស្រីជូលី ជុង បានប្រាប់​លោក ឈាង វុន ថាលោក​ស្រី​ចង់ដឹងពីការវិវត្តនៃ​សេចក្តីព្រាងច្បាប់ អង្គការ​ ហើយ​លោកស្រី​សង្ឃឹមថារដ្ឋសភានឹងមានការបើកចំហរអោយមានការពិគ្រោះយោបល់ទូលំទូលា​យ​លើ​សេចក្តីព្រាងច្បាប់នេះ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

  • សហជីព​​បន្ត​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់​ឆ្នាំ ២០១៦

    ភ្នំពេញ៖ នៅ​ថ្ងៃទី២ ខែកក្កដា​នេះ ភាគី​សហជីព​បាន និងកំពុង​បន្តរៀបចំ​កិច្ចពិភាក្សា​ជា​ឯកតោភាគី ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០១៦ ដូចដែល​សមាជិក​សហ​ជីព​របស់​គណៈកម្មាធិកា​រ​ប្រឹក្សា​ការងារ LAC របស់​ក្រសួង​ការងារ បានកំណត់​កាលពី​ឆ្នាំ ២០១៤ ។ កិច្ចពិភាក្សា​នេះ ​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ក្រោម​ជំនួយ​របស់អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។

  • គណៈកម្មការ​ជំនាញ​រក្សា​សេចក្តី​ព្រាង​ច្បាប់​ NGOs ដដែល

    ភ្នំពេញៈ គណៈកម្មការ​ជំនាញ​ចំនួន​ ៣ ​នៃ​រដ្ឋសភា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​រក្សា​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យ​នៅ​ដដែល​ហើយ​​គ្រោង​នឹង​ជួប​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ដើម្បី​ស្តាប់​​ការ​ការពារ​ និង​ឲ្យ​កែ​សម្រួល​អក្ខរាវិរុទ្ធ​ខ្លះ​នៅ​ដើម​សប្តាហ៍​ក្រោយ​។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​រួម​រវាង​​គណៈកម្មការ​ចំនួន​​ ៣ ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ពិនិត្យ ស្រាវជ្រាវ និង​សិក្សា​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ គណៈកម្មការ​ទាំង​ ៣ ដែល​​មាន​​សមាសភាព​ប្រធាន​មកពី​គណបក្ស​កាន់​អំណាច​នោះ​ រួមមាន គណៈកម្មការ​ទី​ ៤ ផ្នែក​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ, គណៈកម្មការ​ទី​ ៥ ផ្នែក​ផែនការ កិច្ចការ​បរទេស ឃោសនាការ សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន និង​គណៈកម្មការ​ទី​ ៦ ផ្នែក​នីតិកម្ម និង​យុត្តិធម៌។

  • នគរបាល​ចាប់ខ្លួន​មន្ត្រី​សហជីពប្រាំបួននាក់​ក្នុងការតវ៉ា​នៅ​ខេត្ត​តាកែវ

    កាល​​​ពី​​​ម្សិលមិញ នគរ​​​បាល​​​ខេត្ត​​​តាកែវ​​​បាន​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​សហជីព​​​ប្រាំ​​​បួន​​​នាក់​​​អំឡុង​​​ការ​​​តវ៉ា​​​នៅខាង​​​ក្រៅ​​​រោង​​​ចក្រ​​​អេឡិចត្រូនិក​​​​​​ កន្លែង​​​ដែល​​​កម្មករ​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​រយៈ​​​ពេល​​​ជិត​​​បី​​​ខែ​​​​​​ ទាម​​​ទារ​​​ប្រាក់​​​ខែ​​​ស្មើ​​​នឹង​​​មិត្ត​​​រួម​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ដែរ​​​។

  • លោក​សម រង្ស៊ី ៖ នឺងមិន​ចូលរួម​ពិភាក្សា​អនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល ក្នុង​សភា​ទេ

    រាជធានីភ្នំពេញ៖ លោក ​ស មរង្ស៊ី ប្រធាន​សភាគ​តិច និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៣០ ខែមិថុនា​ បានបញ្ជាក់​ជាថ្មីប្រាប់​អំពី​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថា ក្រុម​សមាជិកសភា​នៃ​គណ​បក្ស​ស​ង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​ពិ​ភាក្សា និង​មិន​ចូលរួម​បោះឆ្នោត​អនុម័ត​ ច្បាប់​ស្តីពី​សមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល ដាច់ខាត​ ។ លោក​ សម រង្ស៊ី បាន​បញ្ជាក់ថា ជំហរ​របស់​យើង គឺ​យើង​មិន​គាំទ្រ​ការអនុម័ត​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​ទេ​ ​។​

  • លោកឈាង វុន៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល នឹងដាក់​ឲ្យ​សភា​អនុម័ត នៅ​ថ្ងៃទី​១០កក្កដា​

    រាជធានីភ្នំពេញ៖ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ​រដ្ឋសភា បាន​បញ្ជាក់ បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល បន្ទាប់ពី​សិក្ខាសាលា​ថ្នាក់ជាតិ​រួចហើយនោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា និង​ដាក់ចូល​ប្រជុំ​សភាពេញអង្គ នៅ​ថ្ងៃទី​១០កក្កដា ​ខាងមុខ ​។

  • ក្រុមការ​ងា​រគណបក្ស​ប្រជាជនកម្ពុជា​​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​ជួប​ពិភាក្សាគ្នា​ពី​ការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ឃុំ​-សង្កាត់​

    ក្រុម​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​រដ្ឋសភា​ ដើម្បី​ពិភាក្សា​ពី​ការ​កែ​ប្រែ​ច្បាប់​​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

  • នគរ​​​បាល​​​ និង​​​កង​​​សន្តិសុខ​​​រារាំង​​​ការ​​​ហែក្បួន​​​​​​ប្រឆាំង​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល

    កាល​​​ពីម្សិលមិញ សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ធ្វើ​​​តាម​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​លើក​​​ឡើង​​​ថា​​​ នឹង​​​បញ្ឈប់​​​ផែន​​​ការ​​​តវ៉ា​​​មួយ​​​ចំនួន​​​ប្រឆាំង​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​មាន​​​បំណង​​​គ្រប់​​​គ្រង​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​នៅ​​​កម្ពុជា​​​ ដោយ​​​ដាក់​​​ពង្រាយ​​​​​​កង​​​សន្តិសុខ​​​ និង​​​នគរ​​​បាល​​​រាប់​​​រយ​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​បញ្ឈប់​​​អ្នក​​​តវ៉ា​​​។ បុគ្គលិក​​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ សមាជិក​​​សហជីព និង​​​សកម្ម​​​ជន​​​រាប់​​​រយ​​​នាក់​​​នៅ​​​តែ​​​មាន​​​ផែន​​​ការ​​​ប្រមូលផ្តុំ​​​គ្នា​​​នៅ​​​​​​រដ្ឋសភា​​​ដោយ​​​មាន​​​គោល​​​ដៅ​​​ចេញ​​​ពី​​​ទី​​​តាំង​​​ចំនួន​​​បួន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​សមាជិក​​​សភា​​​​​​កុំ​​​អនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​​​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​គំរាម​​​​​​ពី​​​សាលា​​​រាជ​​​ធានី​​​ថា នឹង​​​ប្រើ​​​ “គ្រប់មធ្យោបាយ​​​”​​​ ដើម្បី​​​បញ្ឈប់​​​ពួក​​​គេ​​​ក៏​​​ដោយ​​​។

  • គណៈកម្មការ​រដ្ឋសភា​ចំនួន​៣​ បញ្ចប់​ការ​​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ

    នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ គណៈកម្មការ​រដ្ឋសភា​ចំនួន​៣ បាន​បញ្ចប់​ការ​ពិភាក្សា​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការមិន​មែន​​រដ្ឋាភិបាល​ហើយ​​ ដោយ​សម្រេច​តម្កល់​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​នៅ​ដដែល​។ គួរ​ជម្រាបថា ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​កំណត់​យក​ថ្ងៃ​ទី​១០​ខែ​កក្កដា​ខាង​មុខ ដើម្បី​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​។ ជា​ការ​សម្គាល់​ គណៈកម្មការ​រដ្ឋសភា​ទាំង​៣ ដែល​ជួប​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នេះ សុទ្ធ​សឹង​តែ​ជា​គណៈកម្មការ​ដែល​មាន​ប្រធាន​ជា​សមាសភាព​មក​ពី​គណបក្ស​កាន់​អំណាច​។ ការ​ពិភាក្សា​រវាង​អន្ដរគណៈកម្មការ​នៅ​រដ្ឋសភា អំពី​សេចក្ដី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ទី​០១ ខែ​កក្កដា​នេះ នៅ​វិមាន​រដ្ឋសភា​។ នៅ​ក្នុង​ជំនួប​នោះ ​គណៈកម្មការ​ចំនួន​៣ដែល​ចូល​រួម សម្រេច​តំកល់​ទុក​ខ្លឹម​សារ​របស់​សេចក្ដី​ព្រាង​ច្បាប់​ឲ្យ​នៅ​ដដែល ដោយ​គ្រាន់​តែ​កែ​សម្រួល​នូវ​អក្ខរាវិរុទ្ធ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

  • លោក វ៉ា គឹមហុង នឹង​​បង្ហាញ​ផែនទី​ប្រើ​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ថ្ងៃ​ស្អែក​​

    ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​បើកចំហរ​មួយ​នៅ​ថ្ងៃស្អែក ដើម្បី​បង្ហាញ​ផែនទី​ផ្លូវ​ការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់​ក្នុង​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ។​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃនេះ ឲ្យដឹងថា សន្និសីទ​សារព័ត៌មាន​នេះ​នឹង​ធ្វើឡើង​នៅ​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​សាល B ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo