កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក ឈាង វុន លើក​ឡើង​ថា​ខ្លឹម​​សារ​នៃ​សេចក្តី​ព្រាងច្បាប់អង្គការ​នៅ​រក្សា​ដដែល​​

    អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ​ឲ្យ​ដឹង​ថាគណៈកម្មការទាំងបីនៃ​រដ្ឋសភាដែល​ទទួល​​បន្ទុក​ពិនិត្យ​មើល​សេចក្តីព្រាង​ច្បាប់អង្គការ​ ​បាន​សម្រេច​រក្សា​ខ្លឹម​សារ​នៃ​សេចក្តីព្រាងច្បាប់នេះ​ឲ្យ​​នៅដដែល​ ដោយ​​មិន​មាន​ការ​កែ​ប្រែ​អ្វីនោះទេ។​ នៅព្រឹកថ្ងៃ​ពុធនេះ គ​ណៈកម្មការទី៥(គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​នាការ និងព័ត៌មាន) គណៈកម្មការទី៤ (គណៈកម្មការមហាផ្ទៃ ការពារជាតិ និងកិច្ចការសាធារណៈ) និងគណៈកម្មការទី៦ (គណៈកម្មការនីតិកម្ម និងយុត្តិធម៌) បានជួបពិភាក្សា​គ្នា​លើសេចក្តីព្រាង​ច្បាប់អង្គការនេះ។ ប្រធាន​នៃ​គណៈ​កម្មការទាំង៣នេះមក​ពីគណបក្ស​ប្រជាជនកម្ពុជា។​

  • ពលរដ្ឋ​បដិសេធ​ទទួល​យក​សំណង​ពី​គម្រោង​សេសាន​ ២ ​និង​ស្នើ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ

    ភ្នំពេញៈ តំណាង​សហគមន៍​ដែល​រង​ផលប៉ះពាល់​ពី​ការ​អភិវឌ្ឍ​នៃ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ នៅ​​​ខេត្ត​ស្ទឹងត្រែង​ស្ថិត​នៅក្នុង​ឃុំ​ស្រែ​ គ២ ដែល​បដិសេធ​ដោយ​ពុំ​ទទួល​យក​សំណង​ព្រោះ​តែ​ដី​ខ្វះ​ជីជាតិ​ និង​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្រោម​រូបភាព​ស្តារ​បាត​អាង​។ លោក ហ្វុត ឃឿន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា បញ្ហា​កាប់​ព្រៃឈើ​ដែល​អ្នក​ភូមិ​មើល​ឃើញ​ផ្ទាល់​នោះ​គឺ​ដោយសារ​ពុំ​មាន​ព្រំដែន​កំណត់​ថា​ត្រឹម​ណា​ជា​កន្លែង​បាត​អាង​។ គឺ​គេ​បាន​ចូល​​មក​កាប់​ឈើ​តាំងពី​ឆ្នាំ​ ២០១២ ​ដល់​ឆ្នាំ​ ២០១៥ ឆ្នាំ​នេះ​នៅ​តែ​បន្ត​កាប់​យ៉ាង​គគ្រឹកគគ្រេង​។ លោក​ថា ៖«​គេ​កាប់​ឈើ​​ហើយ​គេ​អះអាង​ថា​ក្រុមហ៊ុន​សម្អាត​អាង​តែ​គេ​កាប់​ឆ្ងាយ​ពី​កន្លែង​អាង​នោះ​ទៀត​ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ​ដូច្នេះ​ធនធាន​ធម្មជាតិ​ដែល​មាន​ហើយ​មិន​គួរ​ណា​ឲ្យ​បាត់បង់​ទេ»។

  • មន្រ្តីសហជីព១០នាក់​ដែលសមត្ថកិច្ចឃាត់ខ្លួនអះអាងថានឹង​បន្តដឹកនាំកម្មករតវ៉ា​

    មន្ត្រី​​​សហជីព១០នាក់ដែលត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនកាលពីថ្ងៃ​អង្គារ ​ចោទ​ថា​​ញុះញង់កម្មករឲ្យធ្វើបាតុ​កម្ម បាន​អះអាងថាពួកគេមិន​បាន​ធ្វើ​ខុសដូច​ការ​ចោទប្រកាន់​របស់សមត្ថកិច្ចនោះទេ ដោយ​ប្រកាស​ថា​​ពួកគេនឹ​ង​​ដឹកនាំកម្មករ​តវ៉ាតទៅទៀត នៅសប្តាហ៍ក្រោយ។ កាលពីថ្ងៃ​អង្គារ សមត្ថកិច្ច​ខេត្ត​តាកែវបាន​ឃាត់មន្ត្រីសហជីព១០នាក់ ខណៈ​សហជីព​ទាំងនោះ​បាន​ដឹក​នាំ​កម្ម​​​ករ​​​ប្រហែល​​​៤០០នាក់ ធ្វើបាតុកម្មទាមទារឲ្យ​​​ថៅកែរោងចក្រគោរពកិច្ចព្រមព្រៀងដំឡើងប្រាក់ខែ។​​ ​ សហជីព​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ថ្ងៃ​កើតហេតុការណ៍ ក្រោយ​ពីមាន​ការ​ឃាត់ខ្លួន​ជិត​៨ម៉ោង។​ មន្ត្រីសហជីពឲ្យដឹងថា រោងចក្រKuantech (Cambodia) ស្ថិតក្នុងឃុំ ពពែល ស្រុកត្រាំកក់ ខេត្តកែវ បានតវ៉ា​ ចាប់​តាំង​​ពីថ្ងៃទី១១ ខែ​មិថុនា​ ដោយ​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់​ឈ្នួល​ពី១២៣ដុល្លារ ដល់១២៨ ដល់កម្ម​ករ​ណាដែលធ្វើការបានពីរខែឡើងទៅ តាម​ការ​សន្យា​។​

  • លោក​​អ៊ុំ សំអាន​​៖​​ពេល​​CNRP​​ជាប់​ឆ្នោត​​នឹង​ធ្វើ​​វិសោធនកម្ម​​ច្បាប់​​NGO​​ឡើង​វិញ​​

    ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវបាន​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ព័ត៌មាន និង​ឃោសនាការ​របស់​រដ្ឋសភា​បាន​មានប្រសាសន៍​ឲ្យដឹងថា ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវតែ​អនុម័ត​ជាដាច់ខាត ទោះ​មាន​ការរារាំង រឺ​ប្រឆាំងក៏​ដោយ​។​ ​ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​ប្រកាស​ត្រូវ​តែ​អនុម័ត​ច្បាប់​នេះ​ដាច់ខាត​ក៏ដោយ បើ​មើល​នៅក្នុង​យុទ្ធនាការ​ប្រឆាំង​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​៣០​មិថុនា នៅ​មុខ​រដ្ឋសភា លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​​មិន​​គាំទ្រ​​សេចក្តី​ព្រាង​ច្បាប់​​នេះ​​ឡើយ​។ មិន​គាំទ្រ នៅពេល​ដែល​​ច្បាប់​នេះ​ចូល​ទៅ​សភាពេញអង្គ ហើយ​នៅ​ពេល​អនុម័ត គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​លើកដៃ​គាំទ្រ​នោះ​ទេ​។​

  • ការ​រឹត​ត្បិត​​គោល​នយោបាយ​​ស៊ើបការណ៍​​សម្ងាត់​​​ រារាំង​ដល់​ការ​ការ​ពារ​កុមារ​

    នៅ​ពេល​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​មួយ​​បាន​រាយការណ៍​​​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ​បាន​ធ្លាក់​ចុះ​៧៣​ភាគរយ ​មាន​អង្គការ​មួយ​ទៀត​បាន​​លើក​ឡើង​អំ​​ពី​​​កន្លែង​ធ្វើ​​អាជីវកម្ម​ចំនួន​១៥​ ​ដែល​បម្រើ​សេវា​ផ្លូវ​ភេទ​អនីតិជន​ដល់​​ជន​ល្មើស​ផ្លូវ​ភេទ មក​ធ្វើ​ជា​ភ័ស្តុ​តាង​បញ្ជាក់​ថា​ស្ថានភាព​ពិត​មិនមែន​បែប​នេះ​ឡើយ​។

  • យុវជន​ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​ថា​បិទ​សិទ្ធិ​យុវជន​ចូលរួម​កិច្ចការ​សង្គម

    យុវជន​កម្ពុជា ថា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​ច្បាប់​បិទ​សិទ្ធិ​សេរីភាព​យុវជន​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ មិន​ទាន់​ចាំបាច់​សម្រាប់​កម្ពុជា បច្ចុប្បន្ន​ទេ។ មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​កាន់​អំណាច​លើក​ឡើង​ថា យុវជន​ទាំង​នោះ​មិន​ទាន់​ចេះ​អាន​អក្សរ​ទៅ​វិញ ព្រោះ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​មែន​ជា​ច្បាប់​បិទ​សិទ្ធិ​សេរីភាព​នោះ​ឡើយ បើ​សិន​ជា​យុវជន​អាន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ល្អិតល្អន់។ ទន្ទឹម​នឹង​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា យុវជន គឺ​ជា​សំឡេង​ឆ្នោត​ដែល​គ្រប់​គណបក្ស​នយោបាយ មិន​អាច​មើល​រំលង​បាន​ឡើយ។

  • កម្មករ​រោងចក្រ​១០​នាក់​នៅ​កំពង់​ឆ្នាំង​ដួលសន្លប់​ដោយសារ​ខ្វះ​ជីវជាតិ​​

    ​យ៉ាងតិច​កម្មករ​១0​នាក់​នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ MV4 នៅ​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​មន្ត្រី​សហជីព និង​បុគ្គលិក​សុខាភិបាល​អះអាងថា​ដោយសារ​ខ្វះ​ជាតិ​ស្ករ ។​ ​កម្មការិនី​ដែល​ដួលសន្លប់ ហើយ​ដឹង​ខ្លួន​វិញ​គឺ​កញ្ញា សុន សុផល ប្រាប់​VOD​ថា គាត់​មាន​អ​ការៈឈឺ​ក្បាល និង​វិលមុខ ខណៈ​ដែល​កំពុង​ឈរ​ដេរ​ខោអាវ​រូ​ច​ក៏​ដួល​សន្លប់​ភ្លាម​ទៅ ។​ ​មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រោងចក្រ អ្នកស្រី នួន សំអុល ដែល​បាន​តាមដាន​ករណី​នៃ​ការ​ដួលសន្លប់​នេះ​ឲ្យដឹងថា រហូតមកដល់​ពេលនេះ មាន​កម្មការិនី​១០​នាក់​បាន​ដួលសន្លប់ ពីរ​នាក់​ត្រូវ​សម្រាក​ព្យាល​បាល​ក្នុង​រោងចក្រ និង​ប្រាំបី​នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​នេះ ។ អ្នកស្រី សំអុល បន្តថា បញ្ហា​ដួលសន្លប់​របស់​កម្មករ​ទាំងនោះ គឺ​បណ្តាលមកពី​បញ្ហា​សុខភាព​ខ្សោយ និង​ខ្វះ​ជាតិ​ស្ករ​ក្នុង​ខ្លួន ។​

  • Freedom House ទាមទារ​ឲ្យ​ភូមា​ទម្លាក់​បទ​ចោទ​ប្រមាថ​តុលាការ​ប្រឆាំង​អ្នកសារព័ត៌មាន​​

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Freedom House បាន ថ្កោលទោស​ចំពោះ​តុលាការ ប្រទេស ភូមា​ដែល​ចោទប្រកាន់លើ​អ្នកសារព័ត៌មាន​ចំនួន​១៧​នាក់​ដោយ​ចាត់ទុកថា​ជា​ការបំពាន និង​ជា​សញ្ញាណ​ដ៏​អាក្រក់​ចំពោះ​ប្រទេស​នេះ បន្ត​រឹតត្បិត​សេរីភាព​សារព័ត៌មាន ។​ ​សេចក្ដីថ្លែងការណ៍​នៃ​អង្គការ​អ្នកសារព័ត៌មាន Freedom House បាន​ថ្លែងថា ក្នុង​រយៈពេល​១២​ខែ​មកនេះ​ប្រទេស​ភូមា​បាន​ប្រើប្រាស់​សិទ្ធិ​អំណាច​ហួស​ព្រំដែន ដើម្បី​ធ្វើ​ការចោទប្រកាន់​ទៅ​លើ​អ្នកសារព័ត៌មាន​ចំនួន​១៧​នាក់​ក្រោម​បទ​ចោទថា អ្នកសារព័ត៌មាន​ទាំងនោះ​ប្រមាថ​តុលាការ​គឺជា​រូបភាព​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សេរីភាព​សារព័ត៌មាន​ដែល​ជា​សញ្ញាណ​អាក្រក់​មួយ ខណៈ​ប្រទេស​នេះ​កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត​សភា និង​ប្រធានាធិបតី​បែប​ប្រជាធិបតេយ្យ​ជា​លើកដំបូង​នៅ​ចុងឆ្នាំ​២០១៥​នេះ ។​

  • សិក្ខាសាលា​ពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ មាន​ន័យ​យ៉ាង​ណា​ចំពោះ​សង្គ​មស៊ីវិល​?

    នៅ​ទី​បំផុត រដ្ឋសភា​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​១០​ខែ​កក្កដា ដើម្បី​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ សិក្ខាសាលា​​នេះ គឺ​ជា​អ្វី​ដែលសង្គម​ស៊ីវិល​ធ្លាប់​ទទូច​ទាមទារ​ចង់​បាន។ សម្រាប់​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល តើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នេះ មាន​ន័យ​យ៉ាង​ណា? នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ បាន​គូស​បញ្ជាក់​ថា រដ្ឋសភា​នឹង​រៀប​ចំ​ធ្វើ​សិក្ខាសាលា​មួយ នៅ​ថ្ងៃ​ទី​១០​ខែ​កក្កដា។ ជា​សិក្ខាសាលា​ដែល​ធ្វើ​ឡើង​ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ បើ​តាម​រដ្ឋសភា សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១០​កក្កដា​នោះ នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា អង្គការ​ជាតិ អង្គការ​អន្ដរជាតិ តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋសភា និង​ព្រឹទ្ធសភា។

  • សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​សភា​បើក​​កិច្ចពិភាក្សា​ពី​ច្បាប់​អង្គការ​ឲ្យបាន​ទូលំទូលា​យ និង​មាន​តម្លាភាព​​

    គណៈកម្មាធិការ​កិច្ចការបរទេស​សហភាព​អឺរ៉ុប​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធានរដ្ឋសភា លោក ហេង សំរិន ដោយ​ជំរុញ​ឲ្យ​រដ្ឋសភា​បើក​ឲ្យមាន​ការពិភាក្សាឲ្យ​បានទូលំ​ទូលាយ និង​មាន​តម្លាភាព លើ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។​ ​លិខិត​របស់​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប លោក Elmar Brok ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន លើកឡើងថា សភា​អឺរ៉ុប​ជឿ​ថា​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​ដែល​មិន​អាច​ជំនួស​បាន​ក្នុង​ការពិនិត្យ និង​តាមដាន​ទៅ​លើ​ការអនុវត្ត​ការងារ​របស់​រដ្ឋាភិបាល និង​រដ្ឋបាល​សាធារណៈ ។ លោក​ថា សភា​អឺរ៉ុប​មាន​ការចាប់អារម្មណ៍​ចំពោះ​ច្បាប់​នេះ ។

  • បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ចរចា​កែទម្រង់​ច្បាប់​បោះឆ្នោត​ឃុំសង្កាត់

    វ៉ាស៊ីនតោន—ក្រុមការងារ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និងគណបក្ស​សង្គ្រោះ​ជាតិបាន​បើក​កិច្ចប្រជុំ​ចរចា​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​អង្គារដើម្បី​និយាយ​ពីការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោតជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅមុន​ពេល​ការបោះឆ្នោត​ដែល​នឹ​ងត្រូវ​មក​ដល់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ទៀត។​ ​លោក​អេង ឆៃអ៊ាង ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «បើ​យើង​មើល​ទៅ​វា​មាន​ចំណុច​ខ្លះ​ដែល​ត្រូវ​ដក​ចេញ​ព្រោះ​កន្លង​ទៅហ្នឹង​យើង​អត់មាន​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ​ហើយ​ដល់​អត់មាន​នៅ​ក្នុង​ច្បាប់​ហ្នឹង​យើង​យក​តួនាទី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មក​ដាក់​ក្នុង​ច្បាប់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប៉ុន្តែ​ឥឡូវនេះ​មាន​ច្បាប់​ដោយឡែក​អញ្ចឹង​យើង​ត្រូវ​ពិនិត្យ​មើល​ថា​ចំណុច​ណា​ត្រូវ​ដកចេញ‍»។

  • ក្រុម​យុវជន ចាប់​ផ្តើម​ខ្វល់​ពី​សេចក្តី​ព្រាង​ច្បាប់ NGO

    ក្រុម​យុវជន​ខ្មែរ​មួយ​ក្រុម​ បាន​ចាប់​ផ្តើម​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ក្រុម​យុវជន អះអាង​ថា ច្បាប់​នេះ នឹង​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចូលរួម​របស់​យុវជន ក្នុង​សកម្មភាព​សង្គម។ ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​របស់​ក្រុម​យុវជន​នៃ​សភា​យុវជន​ត្រាប់ នា​អង្គការ OXFAM នៅ​ថ្ងៃ​អង្គារ​ ទី​ ៣០មិថុនា​នេះ។ ក្រុម​យុវជន​នៃ​សភា​យុវជន​ត្រាប់​ បាន​បង្ហាញ​ក្តី​បារម្ភ ​នៅ​ក្នុង​សន្និសីទ​របស់​ខ្លួន​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​ក្រៅរដ្ឋា​ភិបាល ត្រង់​មាត្រា​៥ មាត្រា១០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ ​មាត្រា​៣០ និង​មាត្រា៣២ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​ជួយ​សង្គម របស់​ក្រុម​យុវជន។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ក្រុម​យុវជន បញ្ជាក់​ថា បើ​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សភាជាតិ នោះ​វា​នឹង​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​ខ្លាំង ដល់​ការ​ចូលរួម​របស់​យុវជន​យ៉ាង​ប្រាកដ។

  • កម្មករ​រោងចក្រ ​ជើនេរេស៊ិន​តវ៉ា​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់

    កំពង់ស្ពឺៈ កម្មករ​រាប់​ពាន់​នាក់​ នៃ​រោងចក្រ​ជើនេរេស៊ិន ស្ថិត​នៅ​ស្រុក​សំរោងទង បាន​នាំ​គ្នា​ឈរ​មុខ​សាលាដំបូង​ខេត្តកំពង់ស្ពឺ កាល​ពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​តំណាង​បី​នាក់​របស់​ពួក​គេ ដែល​រង​ការ​ប្តឹង​ពី​សំណាក់​ថៅ​កែ​រោងចក្រ។

  • ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ឡើង​មក​ដល់​មុខ​មន្ទីរ​រដ្ឋ​សភា​ជាតិ​ហើយ

    នៅ​វេលា​ម៉ោង​១០​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មកពី​ច្រើន​ក្រុម ដែល​មាន​បំណង​ឡើង​មក​មុខ​មន្ទីរ​រដ្ឋសភា ដើម្បី​ថ្លែង​ជំទាស់​ទៅ​នឹង​សេចក្ដីព្រាងច្បាប់​NGO​នោះ បាន​សម្រុក​ឡើង​មក​ដល់​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ​ហើយ។

  • តុលាការ​ផ្តន្ទាទោស​ជន​ចាប់​រំលោភនិង​អ្នក​សម​គំនិត​ពីបទ​ដាក់ថ្នាំសណ្តំ​ក្នុង​តែគុជក្មេងស្រីម្នាក់ ហើយ​នាំទៅ​រំលោភ​

    ​កាលពី ​ម្សិលមិញ​​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់ និង​អ្នក​សម​គំនិត​ពីរ​នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​​១០​ឆ្នាំ និង​៥​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​ចំពោះ​ការ​ដាក់​ថ្នាំ​សណ្ដំ ហើយ​ចាប់​រំលោភ​​ក្មេង​ស្រី​អាយុ​១៤​​ឆ្នាំ​ម្នាក់​កាលពី​ឆ្នាំ​មុន។

  • លោក​ ហ៊ុន ​សែន ​ថា​សូម​កុំ​បារម្ភ​ពី​ច្បាប់​អង្គការ ​និង​សមាគម

    ភ្នំពេញៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​បញ្ជាក់​​ជាថ្មី​ជាមួយ​មេដឹកនាំ​គណបក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​នៅ​សភា​កាលពី​ម្សិលមិញ​ថា​មិន​ឲ្យ​បារម្ភ​ខ្លាំង​អំពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សមាគម​ទេ​។

  • ការហែក្បួន​ប្រឆាំងនឹង​ច្បាប់ដែល​មានលក្ខណៈគាប​សង្កត់

    នាម៉ោង ៨ ព្រឹកស្អែក អ្នកដើរហែក្បួន​រាប់រយនាក់នឹងចាប់ផ្តើមដើរហែក្បួន ចេញពីទីតាំងចំនួន ៤ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់​វិមានរដ្ឋសភាជាតិ ដើម្បីជំទាស់ប្រឆាំង​នឹងសេចក្តី​ព្រាងច្បាប់ពីរ៖ សេចក្តីព្រាងច្បាប់​ស្តីពីសមាគមនិងអង្គការ​មិនមែនរដ្ឋាភិបាល (LANGO) និងសេចក្តីព្រាងច្បាប់​ស្តីពីសហជីព (TUL)។ សេចក្តីព្រាងច្បាប់​ទាំងពីរនេះរងនូវការរិះគន់​យ៉ាងខ្លាំង ទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេស ទាក់ទងនឹងការ​គំរាមកំហែងដែលច្បាប់​ទាំងពីរនេះមានចំពោះ​សង្គមស៊ីវិលកម្ពុជា។ អង្គការលីកាដូ​នឹងធ្វើការផ្សាយផ្ទាល់​អំពីព្រឹត្តិការណ៍នេះ ​តាមរយៈ​ប្រព័ន្ធអ៊ីនធឺណិត ។

    អានបន្ត
  • រដ្ឋាភិបាល​​​​​​នឹង​​​បញ្ឈប់​​​ការ​​​ហែ​​​ក្បួន​​​ប្រឆាំង​​​ច្បាប់​​​ស្តី​​​អំពី​​​អង្គការ​​​មិន​​​មែន​​​​​​រដ្ឋាភិបាល​​​ ដោយ​​​ប្រើ​​​គ្រប់​​​មធ្យោបាយ​​​

    កាល​​​ពី​​​ម្សិលមិញ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បាន​​​ប្តេជ្ញា​​​នៅ​​​តែ​​​ធ្វើ​​​ហែក្បួន​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​នៅថ្ងៃ​​​នេះ​​​ដើម្បី​​​ប្រឆាំង​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់ ដែល​​​គំរាម​​​គ្រប់​​​គ្រង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និង​​​សមាគម​​​នៅ​​​​​​ទូទាំង​​​ប្រទេស ​​​ទោះ​​​បី​​​ជា សាលា​​​រាជ​​​ធានី​​​គំរាម​​​បញ្ឈប់​​​ពួក​​​គេ​​​ដោយ​​​ “ប្រើ​​​គ្រប់​​​មធ្យោបាយ​​​” ក៏​​​ដោយ​​​។

  • រោងចក្រ​លើកឡើង​ថា ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រង​របួស​របស់​អ្នក​តវ៉ាឡើយ

    មេធាវី​តំណាង​​រោងចក្រ​កាត់​ដេរមួយ​​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ កន្លែង​ដែល​កម្មការិនី​បួន​នាក់​រង​របួស​កាល​ពី​សប្ដាហ៍មុន នៅ​ពេល​​អ្នក​បើក​បរ​រថយន្ត​ធុនធំ​មួយ​គ្រឿង​​បាន​បុក​ចូល​​ក្នុង​ក្រុម​​អ្នក​តវ៉ា​នោះ ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ​រោងចក្រ​មិន​​ទទួល​​ខុស​ត្រូវ​ឡើយ ពីព្រោះ​កម្មករ​​បាន​រត់​ទៅ​ខាង​មុខ​រថយន្ត​ដែល​កំពុង​បើក​បរ​ក្នុង​ល្បឿន​លឿន​ដោយ​ខ្លួន​ឯង​។

  • អាជ្ញាធរ​រារាំង​មិន​ឲ្យ​សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល​ហែ​ក្បួន​ប្រឆាំង​ច្បាប់​អង្គការ​ និង​​សហជីព​​

    អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ រារាំង​មិន​ឲ្យ​សកម្មជន​ដីធ្លី និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​សេចក្តីព្រាង​ច្បាប់​អង្គការ និង​សហជីព ។​ ​សកម្មជន​ដីធ្លី អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រមាណ​ជា​១០០​ស្ថាប័ន ជួបជុំគ្នា​នៅ​៤​កន្លែង​ផ្សេង​គ្នា ដើម្បី​ធ្វើ​យុទ្ធនាការ​ដើរ​ហែ​ក្បូន​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​បំណង​ប្រឆាំង​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព ដោយ​ពួកគេ​យល់ថា សេចក្តីព្រាងច្បាប់​ទាំង​ពីរ​នោះ​មាន​លក្ខណៈ​គាបសង្កត់ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo