កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • កម្មករ​កម្មការិនី​ ចំនួន​១៦០​នាក់​ធ្វើ​កូដកម្ម​នៅ​ពីមុខ​សិប្បកម្ម ហ្គែរឌើ​រ ស្តារ ហ្គា​មិន

    នៅ​វេលា​ម៉ោង៧ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥ សិប្បកម្ម ហ្គែរឌើ​រ ស្តារ ហ្គា​មិន (​កាត់ដេរ​សំលៀកបំពាក់​)​ស្ថិតនៅ ផ្លូវ​៣៧១ ក្រុមទី​១៣ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដែល​មាន​កម្មករ កម្មការនី ចំនួន​១៦០​នាក់ ប្រុស​៣៥​នាក់ ​កម្មករ​កម្មការិនី​ ដែល​ធ្វើ​កូដកម្ម​នៅ​ពីមុខ​សិប្បកម្ម​ចំនួន​៣០​នាក់

  • សមត្ថកិច្ច រារាំង និងចាប់ខ្លួនសកម្មជនដីធ្លី អង្គការ​សង្គម​ស៊ីវិល មិនឲ្យ​ហែ​ក្បួន​ទៅ​កាន់​រដ្ឋ​សភា

    នៅព្រឹកថ្ងៃទី៣០មិថុនានេះ ក្រុមអង្គការសង្គមស៊ីវិល ព្រមទាំង​សកម្មជន​ដីធ្លី ជាច្រើននាក់ បានបន្តធ្វើ​យុទ្ធនា​ការជួបជុំ ហែ​ក្បួន ដើម្បីទាមទារឲ្យ​រដ្ឋសភា ទម្លាក់​ចោលការពិភាក្សា​សេចក្តីព្រាងច្បាប់ស្តីពីសហជីព ព្រមទាំង​ច្បាប់សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។

  • រដ្ឋសភា​នឹង​បើក​ឲ្យ​មាន​ការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​អង្គការ​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​

    អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ឲ្យ​ដឹង​ថារដ្ឋសភា​នឹង​បើក​ឲ្យ​មាន​ការ​ពិភាក្សាលើ​សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១០ខែ​កក្កដា ខាងមុខនេះ ខណៈ​សង្គមស៊ីវិល និង​ប្រជា​ពលរដ្ឋមួយ​ចំនួន​ចាប់ផ្តើម​យុទ្ធនាការ​តវ៉ា​ជា​បន្ត​បន្ទាប់ប្រឆាំងនឹង​ច្បាប់នេះ។​

  • ក្រុម​យុវជន ចាប់​ផ្តើម​ខ្វល់​ពី​សេចក្តី​ព្រាង​ច្បាប់ NGO

    ក្រុម​យុវជន​ខ្មែរ​មួយ​ក្រុម​ បាន​ចាប់​ផ្តើម​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ក្រុម​យុវជន អះអាង​ថា ច្បាប់​នេះ នឹង​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចូលរួម​របស់​យុវជន ក្នុង​សកម្មភាព​សង្គម។ ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​របស់​ក្រុម​យុវជន​នៃ​សភា​យុវជន​ត្រាប់ នា​អង្គការ OXFAM នៅ​ថ្ងៃ​អង្គារ​ ទី​ ៣០មិថុនា​នេះ។

  • ​សាលាដំបូង​កោះហៅ​មន្ត្រី​សិទ្ធិមនុស្ស​ល្បី​ឈ្មោះ​មួយ​រូប​តាម​បណ្តឹង​របស់​មន្ត្រី​តុលាការ​​

    ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​មួយ​រូប ចូល​បំភ្លឺ​នៅ​ពាក់កណ្តាល​ខែ​ក្រោយ​នេះ ជុំវិញ​បណ្តឹង​របស់​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ខណៈ​បណ្តឹង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​មិន​ទាន់​យក​មក​ដោះស្រាយ​នៅឡើយ​ ។ ការកោះហៅ​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក នី ចរិយា រិះគន់​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ថា​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ដ​អំពើ​ពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍ជ​ន​ជាតិ​វៀតណាម និង​បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដាក់​ពន្ធនាគារ ដែល​លោក​ថា​ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់ ។​

  • តុលាការ​​បន្ត​សវនាការ ​ករណី​ហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្

    រាជធានីភ្នំពេញ​៖ សាលា​ដំបូង​រាជធានី​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​​មិថុនា​ ឆ្នាំ​២០១៥​នេះ បាន​បន្ត​សវនាការ ​ក្នុងករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌដូនពេញ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​​ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។នេះ​ជា​ថ្ងៃ​ទី​៥​ហើយ​ ដែល​សាលាដំបូងរាជធានីភ្នំពេញ​​ បើក​សវនាការ ។ សាលាដំបូង​​រាជធានី​ភ្នំពេញ​ បាន​បញ្ចប់​ការសាកសួរជន​ជាប់​ចោទ ដែលជាសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់​​រួចអស់​ហើយ ហើយ​បន្ដ​សាកសួរ​ភាគី​ដើម​បណ្ដឹងរដ្ឋបវេណី ដែលជាជនរងគ្រោះ​ជា​កង​សន្តិសុខ​របស់​ សាលា​ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​២៩មិថុនានេះ បន្ដទៀត ។​

  • ច្បាប់​NGOs មិន​តម្រូវ​ឲ្យ​NGOs ដែល​កំពុងដំណើរការ ​ចុះឈ្មោះ​ម្តង​ទៀតឡើយ

    ក្នុង​អំ​ឡុង​ពេលដែល​រដ្ឋសភា កំពុងតែ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ពី ការទូត​ទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ឆ្នាំ ២០១៣ នោះ លោក សម រង្ស៊ី បាន​ឆ្លៀត​ដើរ​ទៅ​ជជែក​ជាមួយ​លោក ហ៊ុន សែន ស្ងាត់ៗ អំពី​ការព្រួយបារម្ភ​របស់​អង្គការក្រៅរដ្ឋាភិបាល​ជុំវិញ​សេចក្តីព្រាងច្បាប់ សមាគម និង​អង្គការ​សង្គម​ស៊ីវិល ដែល​រដ្ឋសភា គ្រោង​នឹង​អនុម័ត​នាពេលឆាប់ៗខាងមុខ។ លោក សម រង្ស៊ី បាន​នាំ​សម្តី​លោក ហ៊ុន សែន ប្រាប់​ទៅ​អ្នកកាសែត​ក្រោយ​កិច្ចប្រជុំសភា​ថា លោក ហ៊ុន សែន ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​នោះ កុំ​ព្រួយបារម្ភ​ចំពោះ​ច្បាប់​នោះ​ខ្លាំងពេក។ « គាត់​ប្រាប់​ខ្ញុំ​ថា​អង្គការ​សង្គម​ស៊ីវិល ដែល​កំពុងតែ​ដំណើរការ​ហើយ មិនចាំបាច់​ចុះឈ្មោះ​ម្តងទៀត​ទេ ពោលគឺ​នឹងមាន​ការទទួលស្គាល់​ជា​ស្វ័យប្រវត្តិ» ។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សម រង្ស៊ី ទៅលើ​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី។

  • ​សកម្មជន​ដីធ្លី​ថា​ច្បាប់​អង្គការ​នឹង​បន្ថែម​ការគាបសង្កត់​សេរីភាព​ពួក​គេ​ជាង​មុន​​

    សហគមន៍​មាន​ជម្លោះ​ដីធ្លី​មួយ​ចំនួន​បារម្ភ​ថា ពួក​នឹង​ទទួលរង​ការគាបសង្កត់​សិទ្ធិសេរីភាព​ធ្ងន់ធ្ងរ​ជាង​មុន​ទៅទៀត ខណៈ​នៅពេល​សេចក្តីព្រៀងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចេញ​ឲ្យ​អនុវត្ត ។​ ​ការព្រួយបារម្ភ​នេះ​ធ្វើឡើង​ដោយ​ប្រជា​សហគមន៍​ដីធ្លី​ប្រមាណ​ជាង​១០០​នាក់ មាន​សហគមន៍​ថ្មគោល សហគមន៍​បុរី​កីឡា និង​សហគមន៍​អតីត​ស្រី្ត​បឹងកក់​ជាដើម បាន​ឈរ​ស្រែក​តវ៉ា​ដោយ​កាន់​បដា​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ចន្ទ​នេះ ។

  • ​វិភាគ​៖ តើ​នៅពេល​ច្បាប់ NGOs ចេញ​មក​នឹង​មាន​ផលប៉ះពាល់​អ្វីខ្លះ​?​

    ក្នុង​ពិធី​រំឭក​ខួប​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃអាទិត្យ លោក ហ៊ុន សែន បាន​ព្រមាន​ជន​បរទេស​កុំឲ្យ​រារាំង​ការអនុម័ត​ច្បាប់​នេះ ដោយ​លោក​អះអាងថា​ច្បាប់​នេះ មិន​បាន​ដាក់​កំហិត​ដល់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ តែ​លោក​ថា ច្បាប់​នេះ​បាន​ជួយ​ការពារ​ដល់​ពួកគេ​ទៅវិញ ។​ ​តើ​នៅពេល​ច្បាប់​នេះ​ចេញ​នឹងមាន​ផលប៉ះពាល់​អ្វីខ្លះ​? ​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ កាលពី​ឆ្នាំ​២០១៤ ឲ្យដឹងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង មាន​ចំនួន​សរុប ៤៣៧៨ ក្នុងនោះ សមាគម ចំនួន​១៧០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន​២៦៧២ ។​

  • បាតុកម្ម​​នៅ​មុខ​រដ្ឋ​សភា ទាម​ទារ​ឲ្យ​សភា​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល

    ប្រជា​ពលរដ្ឋ និង​សកម្មជន​សិទ្ធិ​មនុស្ស​រួមទាំង​សកម្មជន​ដីធ្លី​ប្រមាណ​ជា​២០០​នាក់​បាន​បើក​យុទ្ធនាការ​រយៈពេល​បី​ថ្ងៃ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋសភាលុប​ចោល​សេចក្តី​ព្រាងច្បាប់​ស្តី​ពីសមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាលដ៏ចម្រូងចម្រាស​។ ​ក្រុម​សកម្មជន​បានថ្លែង​ថា ​ច្បាប់​នេះ​រឹតត្បិត​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​។​

  • អ្នកតវ៉ាកម្ពុជា​កាន់តែមាន​សន្ទុះខ្លាំងឡើង ប្រឆាំង​នឹងច្បាប់​ដែលគាបសង្កត់

    នាម៉ោង ៩ ព្រឹកនេះ សកម្មជនដីធ្លី​មកពីភ្នំពេញ និងតាមបណ្តា​ខេត្ត អ្នកសហជីព បុគ្គលិក​អង្គការជាតិ និង​អន្តរជាតិ កម្មកររោងចក្រ អ្នកបើករ៉ឺម៉ក​ម៉ូតូកង់បី ព្រះសង្ឃ កសិករ យុវជន អ្នកសារព័ត៌មាន ​និងអ្នកតំណាងក្រុមមនុស្ស​ស្រលាញ់ភេទដូចគ្នា ប្រមាណ ៣៥០ អង្គ/នាក់ បានប្រមូលផ្តុំគ្នា នៅខាងមុខ​វិមានរដ្ឋសភាជាតិ ក្នុងរាជធានី​ភ្នំពេញ ដើម្បីជំទាស់ប្រឆាំង​នឹងសេចក្តីព្រាង​ច្បាប់ពីរ៖ ច្បាប់សហជីព ច្បាប់សមាគម​និងអង្គការ។

    អានបន្ត
  • របាយការណ៍​សិទ្ធិ​មនុស្ស​អាមេរិក​ឆ្នាំ​២០១៤​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា

    របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​លើ​ពិភពលោក ក្នុង​ឆ្នាំ​២០១៤ បង្ហាញ​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ជាទូទៅ​នៅ​កម្ពុជា នៅ​តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​ក្រោយ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា របាយការណ៍​នេះ​មិន​ឆ្លុះ​បញ្ចាំង​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា ទាំង​ស្រុង​នោះ​ទេ។ របាយការណ៍​ស្ដីពី​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ ដែល​ត្រូវ​បាន​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា បាន​បង្ហាញ​នូវ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  • អង្គការ​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​បី​ថ្ងែ​និយាយ​ថា​ទេ​ចំពោះ​ច្បាប់​គ្រប់គ្រង​NGO

    នៅ​ថ្ងៃ​​ទី​២៨ ​មិថុនា​​នេះ​​ក្រុម​អង្គ​ការ​​សង្គម​​ស៊ីវិល​ បាន​ចាប់​ផ្ដើម​​ធ្វើ​យុទ្ធ​នាការ​​បី​ថ្ងៃ​ និង​បញ្ចប់​​នៅ​ថ្ងៃ​​ទី​៣០​​មិថុនា​​ខាង​មុខ​​នេះ​។​​យុទ្ធនា​ការ​​នេះ​​ធ្វើ​ឡើង​​ក្នុង​គោល​បំណង​​ដើម្បី​ និយាយ​ថា​​ទេ​​ ចំពោះ​​សេចក្ដី​ព្រាង​ច្បាប់​​ស្ដី​​ពី​​សហជីព​ សមាគម​ និង​អង្គការ​​មិនមែន​​រដ្ឋាភិបាល​។​​ជាមួយ​និង​ការ​ធ្វើ​យុទ្ធនា​ការ​បី​​ថ្ងៃនេះ​​ក្រុម​អង្គ​ការ​​មិនមែន​​រដ្ឋាភិបាល​​ទាំងនោះ​ក៏​​បាន​ព្រមាន​​ថា នឹង​មិន​បោះ​ឆ្នោត​ឲ្យ​​គណបក្ស​​ណា​​ដែល​​ព្រម​​អនុម័ត​​ច្បាប់​​នេះ​​នោះ​​ទេ​​។​ ​នៅ​​ព្រឹក​​ថ្ងៃទី​​២៨​ នេះ​អង្គការ​​សង្គម​​ស៊ីវិល ​សមាគម​ និង​សហជីព ​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​​នៅ​មុខ​​រដ្ឋសភា​ ក្នុង​គោលបំ​ណង​ ដើម្បី​បង្ហោះ​​ប៉េងប៉ោង​​ដែល​ចង់​​បង្ហាញ​​ពី​សេចក្តី​ព្រាងច្បាប់​ ស្តីពី​សមាគម ​និង​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​ ព្រម​ទាំង​​ច្បាប់​​សហជីព​ ដែល​ក្រុម​​សកម្មជន​​អង្គការ​​សមាគម​ និង​សហជីព​ អះអាងថា​ មិន​អាច​​ទទួលយក​បាន​នោះ​ទេ​។​​

  • ពលរដ្ឋ​បី​សង្កាត់​នៅ​ខេត្ដ​សៀមរាប ចោទ​អាជ្ញាធរ​ខ្លួន​ថា យក​ទំនប់​ទឹក​រួម​លក់​ឲ្យ​ក្រុមហ៊ុន​

    ​ប្រជាពលរដ្ឋ​ប្រហែល​២​០០នាក់​មក​ពី​សង្កាត់​បី នៅ​ក្រុង​សៀមរាប ខេត្ដ​សៀមរាប បាន​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឍប់​សកម្ម​ភាព​ក្រុមហ៊ុន​ជីកដី ក្នុង​អាង​ស្ដុក​ទឹក​រួមមួយ ដែល​ពួកគេ​អះ​អា​ថា ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី និង​យក​ជា​កម្មសិទ្ធិ​បុគ្គល ដែល​ធ្វើ​ឲ្យ​ខ្វះខា​តទឹក​ធ្វើ​ស្រែប្រាំង​ពួកគាត់ ។ ​ពលរដ្ឋ​ទាំង​នោះ មក​ពី​សង្កាត់​ស្វាយដង្គំ សង្កាត់​សៀមរាប និង​សង្កាត់​សំបួរ ក្រុង​សៀមរាប ។ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​នោះ ប្រមូលផ្តុំ​តវ៉ា​នៅ​ទំ​បន់​៧៨ ក្នុង​សង្កាត់​ស្វាយដង្គំ​នៅ​ព្រឹក​នេះ ។​ ​ពលរដ្ឋ​ដែល​ចូលរួម​តវ៉ា នៅ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប លោក ហួន ហេន ប្រាប់​VOD ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រជាពលរដ្ឋ​ចំនួន​៣​សង្កាត់​ខ្វះខាត​ទឹក​ធ្វើ​ស្រែប្រាំង​ជា​រៀងរាល់ឆ្នាំ ដោយសារ​អាជ្ញាធ​រ​មូលដ្ឋាន ឃុបឃិត​គ្នា​លួច​លក់​អាង​ស្ដុក​ទឹក​មួយ​ឈ្មោះ​ទំនប់​៧៨ និង​ត្រពាំង​បុរាណ​ជាច្រើន​ទៀត ឲ្យ​ក្រុមហ៊ុន​ជីកដី​យក​អាចម៍ដី​លក់ និង​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក​បញ្ជាក់ថា មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ហ៊ំ​ព័ទ្ធ​យក​ដី​ក្នុង​ទំនប់​ទឹក​រួម​នោះ ធ្វើជា​កម្មសិទ្ធិ ប៉ុន្ដែ​លោក​ស្គាល់ឈ្មោះ ស្គាល់​តែ​ក្រុមហ៊ុន​មួយ​ឈ្មោះ អូន​មុន្នី បាន​ធ្វើ​អាជីវកម្ម​លើ​ដី​តំបន់​នោះ​ប្រហែល​១០​ហិកតា​​ ។​

  • លោក ហ៊ុន សែន៖ ច្បាប់​អង្គការ​នឹង​មិន​លុប​ឈ្មោះ​អង្គការ​សមាគម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ

    លោក ហ៊ុន សែន អះអាង​ថា​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម នឹង​មិន​លុប​ឈ្មោះ​អង្គការ​សមាគម​ចាស់ៗ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើយ។ ការ​អះអាង​នេះ ត្រូវ​បាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ឲ្យ​ដឹង​នៅ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា​នេះ ថា លោក និង​លោក​​នាយករដ្ឋមន្ត្រី​បាន​និយាយ​គ្នា​ក្នុង​ពេល​ប្រជុំ​សភា ពី​​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម។ លោក សម រង្ស៊ី បន្ត​ថា លោក ហ៊ុន សែន បាន​​ផ្ដាំ​ផ្ញើ​ដល់​អង្គការ​សមាគម​ទាំង​អស់​ដែល​មាន​ស្រាប់ កុំ​បារម្ភ​ថា សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម ពេល​អនុម័ត​ជា​ធរមាន ហើយ​នឹង​ទៅ​គាប​សង្កត់ ឬ​លុប​ឈ្មោះ​អង្គការ​សមាគម​ដែល​មាន​ស្រាប់ មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ឡើយ។

  • អង្គការ​សមា​គម​អំពាវ​នាវ​មិន​ឲ្យ​សភា​អនុ​ម័ត​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ ​ខណៈ​បក្ស​ប្រជា​ជន​គាំទ្រ

    ក្រុម​តំណាង​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ប្រមាណ ​៤០០​នាក់ ​បាន​ទាម​ទារ​ និង​អំពាវ​នាវ​មិន​ឲ្យសភា​អនុម័ត​ច្បាប់​ស្តី​ពីសមា​គម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ក្នុង​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​នេះ។​ ការទាម​ទារ​នេះ ​បាន​ធ្វើ​ឡើង​នៅ​ខាង​មុខ​រដ្ឋស​ភាជាតិ ​ដោយ​មាន​ការ​ដើរ​ហែរ​ក្បួន​ជុំ​វិញ​រដ្ឋសភា ​និង​បង្ហោះ​ប៉េងប៉ោង​ផង​ដែរ​។ ​ការ​អំពាវ​នាវ​នេះ ​បាន​ធ្វើ​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​កុំ​ឲ្យ​សភា​អនុម័ត​ច្បាប់​នេះ​ ព្រោះ​វាប៉ះ​ពាល់​ដល់​សកម្ម​ភាព​បំពេញ​ការងារ​របស់​សមា​គម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

  • ឣាដហុក៖ច្បាប់គ្រប់គ្រងឣង្គការមានឥទ្ធិពលរឹតបន្តឹងសិទ្ធិ​មនុស្សមុនរដ្ឋ​សភាឣនុម័ត​

    សមាគមអាដហុក ហៅការចាប់ឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្ស​ និងបរិស្ថាន កាលពីម្សិលមិញថាជា​ឥទ្ធិ​ពលច្បាប់គ្រប់គ្រងអង្គការ ដើម្បីបំបាក់ស្មារតីអ្ន​ក​លើ​កស្ទួ​យសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ ខណៈ​​​ច្បាប់​នោះមិនទាន់ត្រូវបានរដ្ឋសភាអនុម័ត។

  • យ៉ាងតិច​កម្មករ១៥នាក់​នៅ​រោងចក្រ​អគារ​៦ជាន់ ​ដួល​សន្លប់​

    យ៉ាងតិច​កម្មករ១៥នាក់ដែលធ្វើ​ការ​នៅ​រោងចក្រសៅលែន​(Southland)ដែល​គេស្គាល់​ថារោងចក្រ​​អគារ​៦ជាន់ ក្នុង​សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ​ ​ នៅព្រឹក​ថ្ងៃ​សុក្រនេះ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់។​

  • EU ចង់​ឃើញ​សភា​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តី​ពី NGOs មាន​ភាព​ទូលាយ

    សហគមន៍​អឺរ៉ុប (EU) ចង់​ឃើញ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ហៅ​ថា​ច្បាប់ NGOs មាន​ភាព​ទូលាយ ។ នេះ​បើ​តាម​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី ២៥ មិថុនា នៅ​វិមាន​រដ្ឋសភា ។

  • អាមេរិក​បារម្ភពី​បញ្ហានិទណ្ឌភាព និង​ការ​រំលោភសិទ្ធិមនុស្ស​នៅ​កម្ពុជា​​

    ក្រសួងការបរទេសសហរដ្ឋអាមេរិកបាន​ចេញផ្សាយ​របាយការណ៍មួយស្តីពីបញ្ហាសិទ្ធិមនុស្សនៅ​កម្ពុជា​សម្រាប់​ឆ្នាំ២០១៤ ដោយបារម្ភពីបញ្ហានិទណ្ឌភាពនៃ​ការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េង​ស្រេង បញ្ហា​ការ​ឃុំ​ឃាំង​​មនុស្ស​​នៅ​ក្នុង​ពន្ធ​នាគារ និងអំពើពុករលួយក្នុងប្រព័ន្ធតុលាការជាដើម។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo