កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ផ្ទះពលរដ្ឋនៅមណ្ឌលគីរីជាង៥០កន្លែងត្រូវអាជ្ញាធររុះរើនិងបណ្ដេញដោយបង្ខំ
អាជ្ញាធរខេត្តមណ្ឌលគីរី ចាត់វិធានការរុះរើលំនៅឋានប្រជាពលរដ្ឋចំណាកស្រុក ដោយបង្ខំឲ្យប្រជាពលរដ្ឋប្រមាណ១រយគ្រួសារ ចេញពីតំបន់ដែលអ្នកភូមិចូលទៅកាន់កាប់ដោយខុសច្បាប់។អ្នកភូមិចាត់ទុកទង្វើនេះថាជាការរំលោភសិទ្ធិមនុស្សនិងបង្កការលំបាកដល់ពលរដ្ឋក្រីក្រខ្វះកន្លែងជ្រកនៅ។ ប្រជាពលរដ្ឋរស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី អះអាងថាផ្ទះជាង៥០កន្លែងត្រូវកងកម្លាំងចម្រុះ នៃអាជ្ញាធរខេត្តប្រើប្រាស់គ្រឿងចក្រផ្ដួលរំលំហើយបណ្ដេញអ្នកភូមិឲ្យចាកចេញ។
-
សហជីពកម្មករនឹងធ្វើយុទ្ធនាការទាមទារប្រាក់ខែកម្មករ១៧៧ដុល្លារមុនបុណ្យភ្ជុំ
មេដឹកនាំសហជីពកម្មករធំៗ នឹងចាប់ផ្ដើមយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមា ឲ្យបាន១៧៧ ដុល្លារ សម្រាប់កម្មករក្នុងវិស័យកាត់ដេរ។ យុទ្ធនាការនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ កញ្ញាខាងមុខ។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ យុទ្ធនាការនេះនឹងចាប់ផ្ដើមនៅរោងចក្រចំនួន៣០០កន្លែងផ្សេង គ្នា នៅភ្នំពេញនិងតាមបណ្ដាខេត្តមួយចំនួន រួមមានខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តមួយចំនួនទៀតនៅជុំវិញរាជធានីភ្នំពេញ។
-
ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តបន្ទាយមានជ័យដាក់លក្ខខណ្ឌ៤ចំណុចមុននឹងត្រឡប់ទៅដោះស្រាយលើដីមានទំនាស់
ប្រជាពលរដ្ឋមានជម្លោះដីធ្លីដែលកំពុងស្នាក់នៅវត្តស្ទឹងមានជ័យ មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដាក់លក្ខខណ្ឌចំនួន៤ចំណុច មុននឹងវិលត្រឡប់ទៅដោះស្រាយលើដីមានជម្លោះតាមការស្នើសុំរបស់អភិបាលខេត្តរង។ ការដាក់លក្ខខណ្ឌនេះ បន្ទាប់ពីមានការចរចារកដំណោះស្រាយដោយបើកចំហជិត១ម៉ោង នៅរសៀលថ្ងៃទី ១៤ ខែ កញ្ញា រវាងអ្នកមានជម្លោះ និងអភិបាលខេត្តរងបន្ទាយមានជ័យ។
-
នាយប៉ុស្តិ៍នគរបាលខេត្តពោធិ៍សាត់ម្នាក់រងការរិះគន់ថានាំខ្លួនជនសង្ស័យខុសនីតិវិធីច្បាប់
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ រងការរិះគន់ពីប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សថា បានអនុវត្តការនាំខ្លួនជនសង្ស័យខុសនីតិវិធីច្បាប់។ ការរិះគន់ គឺនៅបន្ទាប់ពីស្ត្រីម្នាក់អះអាងថា នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទ គំរាមកំហែង និងប្រើហិង្សាហែកអាវនាំគាត់ទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសទាំងយប់ដោយគ្មានមូលហេតុច្បាស់លាស់។ ចំណែកលោកនាយប៉ុស្តិ៍វិញបញ្ជាក់ថា សមត្ថកិច្ចគ្រាន់តែចង់សួរនាំរឿងជេរប្រមាថប៉ះពាល់ដល់សមត្ថកិច្ច ហើយការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនេះ គឺប្រឌិតទាំងស្រុង។
-
យុវជនចូលរួមកិច្ចពិភាក្សានយោបាយវប្បធម៌លាបពណ៌គ្នាក្នុងបរិបទសង្គម
វប្បធម៌ លាបពណ៌គ្នា ក្នុងបរិបទសង្គមមុនៗ និងពេលបច្ចុប្បន្ននេះត្រូវក្រុមបានយុវជនលើកយកមកពិភាក្សាយ៉ាងផុលផុស នៅព្រឹកថ្ងៃអាទិត្យ ទី១៤ កញ្ញា នៅសាកលវិទ្យាល័យហ្សាម៉ាន់ រាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមប្រមាណជាង៤រយនាក់ និងមន្ត្រីជាន់ខ្ពស់ពីរដ្ឋាភិបាល អ្នកវិភាគបញ្ហាសង្គម និងមន្ត្រីសង្គមស៊ីវិលមួយចំនួនទៀតដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) ដើម្បីលើកទឹកចិត្តឲ្យយុវជនបង្ហាញទស្សនៈ និងក្ដីបារម្ភ ជុំវិញប្រធានបទនេះព្រមទាំងផ្តល់ឱកាសចូលរួមផ្ដល់ជាដំណោះស្រាយ។
-
សហគមន៍ស្រុកស្រែអំបិលខេត្តកោះកុងលើកពេលហែញត្តិស្វែងរកអន្តរាគមន៍រឿងជម្លោះដីធ្លី
ប្រជាសហគមន៍ស្រុកស្រែអំបិលខេត្តកោះកុង ពន្យាពេលហែញត្តិ ស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នពាក់ព័ន្ធឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនស្ករអំពៅ ទៅថ្ងៃក្រោយ បន្ទាប់ពីពិធីបុណ្យប្រពៃណីភ្ជុំបិណ្ឌចប់សិន។ ការពន្យានេះ បន្ទាប់ពីសហគមន៍មានជម្លោះដីធ្លីនៅភូមិឈូក ខេត្តកោះកុង បើកកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី ១៤ ខែ កញ្ញានេះ ដើម្បីរកវិធីសាស្ត្រ ក្នុងការស្វែងរកដំណោះស្រាយ។
-
អ្នកបុរីកីឡាស្នើក្រុមហ៊ុនផានអ៊ីម៉ិចបញ្ឈប់រាល់ការសាងសង់លើដីមានទំនាស់
ប្រជាសហគមន៍បុរីកីឡាដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច នៅថ្ងៃអាទិត្យនេះ ស្នើឲ្យក្រុមហ៊ុនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពសាងសង់អាគារលើដីទំនាស់ ដោយរង់ចាំមានដំណោះស្រាយរួចរាល់សិន។ ការស្នើនេះធ្វើនៅក្នុសន្និសីទសារព័ត៌មានរបស់សហគមន៍បុរីកីឡា នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៤ដើម្បីលើកពីបញ្ហាទុក្ខកង្វល់ និងបង្ហាញពីភាពកំសោយរបស់អាជ្ញាធរពាក់ព័ន្ធក្នុងការដោះស្រាយ។ ប្រជាសហគមន៍បុរីកីឡាអ្នកស្រី សរ ស៊ន មានប្រសាសន៍ថា កន្លងទៅក្រុមហ៊ុនអះអាងថាក្ស័យធន ប៉ុន្តែលួចសាងសង់ផ្ទះល្វែង និងអាគារផ្សេងៗជាច្រើនទៀត ដូចនេះក្រុមហ៊ុនត្រូវតែផ្អាករាល់ការសាងសង់ទាំងអស់ និងចេញមុខដោះស្រាយជាមួយប្រជាពលរដ្ឋដោយសង់អាគារទី៩ និងទី ១០ ឲ្យរួចរាល់សិន តាមកិច្ចសន្យា។ អ្នកស្រីព្រមានថា បើក្រុមហ៊ុននៅតែមិនអើរពើ ពួកគេនឹងស្នាក់នៅលើដីមានទំនាស់រហូតមានដំណោះស្រាយ។
-
សមត្ថកិច្ចរាប់សិបនាក់ ដាក់ពង្រាយនៅវត្តស្ទឹងមានជ័យ
សមត្ថកិច្ចរាប់សិបនាក់ នៅព្រឹកថ្ងៃសៅរ៍នេះ ត្រូវបានដាក់ពង្រាយនៅមុខវត្តស្ទឹងមានជ័យ ដើម្បីរារាំងកុំឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋចេញពីវត្តទៅតវ៉ាមុខស្ថានទូតចិនទាមទារឲ្យបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ឆាយអារ៉ែង នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនSinohydro។ ព្រះសង្ឃកម្ពុជាក្រោមមួយអង្គព្រះនាម យ៉ាង ចន្ថា ព្រះជន្ម២៤ព្រះវស្សា មានថេរដីកាថា សមត្ថកិច្ចជាច្រើនត្រូវបានដាក់ពង្រាយនៅមុខវត្តនៅព្រឹកថ្ងៃសៅរ៍នេះ ខណៈព្រះសង្ឃជិត១០អង្គ និងប្រជាពលរដ្ឋជាង៣០នាក់ គ្រោងចេញវត្តនៅម៉ោង៩ព្រឹកនេះ ដើម្បីទៅតវ៉ានៅមុខស្ថានទូតចិន។ ព្រះអង្គមានសង្ឃដីកាថា«មិនខា្លចទេ ដល់ដំណាក់កាលនេះហើយ»។
-
សហជីពចំនួន៦ប្រកាសជំហរបន្តទាមទារប្រាក់ឈ្នួល និងប្រឆាំងការចោទប្រកាន់របស់តុលាការ
សហជីពចំនួន៦ នៅថ្ងៃសៅរ៍នេះ ប្រកាសជំហរបន្តទាមទារប្រាក់ឈ្នួលកម្មករដល់១៧៧ដុល្លារ និងប្រឆាំងការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការរិតត្បិតសិទ្ធិសេរីភាពរបស់មេដឹកនាំសហជីព។ សហជីពទាំង៦នោះរួមមានសម្ព័ន្ធសហជីពចលនាកម្មករដឹកនាំដោយលោក ប៉ាវ ស៊ីណា សម្ព័ន្ធសហជីពកម្ពុជារបស់លោកស្រី យ៉ាង សុភ័ណ្ឌ សហព័ន្ធសហជីពមិត្តភាពកម្មករ សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពយុវជនឯករាជ្យ និងសហព័ន្ធសហជីពវាយនភ័ណ្ឌឧស្សាហកម្មកាត់ដេរ។
-
អ្នកការពារព្រៃឈើនៅព្រះវិហាររងការបាញ់គំរាមពីសន្ដិសុខក្រុមហ៊ុន
ក្រុមអ្នកការពារព្រៃឈើ ៥នាក់នៅស្រុកគូលេន ខេត្ដព្រះវិហារ ត្រូវសន្ដិសុខក្រុមហ៊ុន អេសភីម៉ាឡេស៊ី បាញ់កាំភ្លើងគំរាមជាច្រើនគ្រាប់ បន្ទាប់ពីពួកគាត់បដិសេធមិនព្រមផ្ដល់ដីឲ្យក្រុមហ៊ុននោះអភិវឌ្ឍន៍។ សមាជិកសហគមន៍ព្រៃឈើ ខ្លាបក់ នៅឃុំស្រយ៉ង់ ស្រុកគូលេន លោក កយ ចំរើន ប្រាប់VOD នៅពីល្ងាចថ្ងៃសុក្រថា កាលពីថ្ងៃទី៣១ខែសីហា តំណាងក្រុមហ៊ុនអេសភីម៉ាឡេស៊ី បានហៅប្រធានសហគមន៍ព្រៃឈើចំនួន៥នាក់ទៅជួប ដើម្បីចរចារឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុននោះនិងដីសហគមន៍។ លោកបន្ដថា ខាងក្រុមហ៊ុនបានបង្ខំពួកគេ ឲ្យប្រគល់ដីព្រៃសហគមន៍ឲ្យទៅក្រុមហ៊ុនអភិវឌ្ឍន៍ ប៉ុន្ដែពួកគាត់មិនព្រម រួចដើរចេញពីក្រុមហ៊ុនវិញ ស្រាប់សន្ដិសុខបានបាញ់កាំភ្លើងខ្លីចំនួន៦ គ្រាប់ គំរាម។
-
សមាគមនិងសហជីព១៨បើកយុទ្ធនាការ៣០០កន្លែងដើម្បីទាមទារដំឡើងប្រាក់ឈ្នួល
សមាគមនិងសហជីពចំនួន១៨ នឹងបើកយុទ្ធនាការចំនួន៣០០កន្លែងផ្សេងគ្នានៅទូទាំងប្រទេស ដើម្បីចែកខិតបណ្ណដល់សាធារណៈជនជំរុញឲ្យមានការចូលរួមកាន់តែច្រើនក្នុងការទាមទារដំឡើងប្រាក់ឈ្នួលគោលដល់កម្មករឲ្យបាន១៧៧ដុល្លារ។ យុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល១៧៧ដុល្លារនេះ នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៤នេះ។ អគ្គលេខាធិការសម្ព័ន្ធសហជីពកម្ពុជា លោក ម៉ៃ សុភ័ក្ដ្រា បានប្រាប់VODនៅព្រឹកថ្ងៃសៅរ៍នេះថា យុទ្ធនាការប្រាក់ឈ្នួល១៧៧ដុល្លា ឬ ហៅថាយុទ្ធនាការចរន្ដភ្លៀងរលឹមនេះធ្វើឡើងដើម្បីទាមទារប្រាក់ខែសមរម្យដល់កម្មករឲ្យស្របទៅនឹងទំនិញលើទីផ្សារបច្ចុប្បន្ន។ គម្រោងយុទ្ធនាការនោះ នឹងចែកខិតបណ្ណ និងអាវយឺត ចំនួន១៥ម៉ឺន ក្នុងន័យទាមទារឲ្យដំឡើងប្រាក់ឈ្នួលកម្មករឲ្យបាន១៧៧ដុល្លារអាមេរិក។
-
ពលរដ្ឋ៣នាក់ប្ដឹងទៅតុលាការខេត្តព្រះវិហារចោទមន្ត្រីយោធាម្នាក់ប្រើអាវុធបាញ់គំរាម
ប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារ រិះគន់ថា នៅពេលដែលគណបក្សប្រឆាំងគ្រាន់តែរៀបចំធ្វើបាតុកម្ម ឬក៏តវ៉ាជុំវិញករណីអ្វីមួយ គឺអាជ្ញាធររដ្ឋាភិបាល ហាក់ចាត់វិធានការភ្លាមៗ ដើម្បីទប់ស្កាត់ ឬក៏បង្ក្រាប។ ក៏ប៉ុន្តែ បើរឿងមន្ត្រី និងអ្នកមានអំណាចខ្លះ កាន់អាវុធយកទៅបាញ់គំរាមប្រជាពលរដ្ឋ ដើម្បីកាងដីឱ្យក្រុមហ៊ុនវិញ គឺទាំងសមត្ថកិច្ច និងអាជ្ញាធរ មិនសូវធ្វើដឹងឮទេ។ ប្រជាពលរដ្ឋ ៣នាក់ រស់នៅតំបន់អូរខ្លាបក់ នៃភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន បានដាក់ពាក្យប្ដឹងទៅតុលាការខេត្តព្រះវិហារ កាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា ដើម្បីប្រឆាំងនឹងមន្ត្រីយោធាម្នាក់ ដែលប្រើអាវុធបាញ់គំរាមពួកគេជាច្រើនគ្រាប់។
-
មេដឹកនាំសហជីពម្នាក់ត្រូវបានតុលាការដាក់កំហិតសេរីភាព
ប្រធានសហជីពដែលធ្លាប់ដឹកនាំកម្មករតវ៉ានោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយចោទពាក់ព័ន្ធនឹងករណីហិង្សានៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ ចំណាត់ការរបស់តុលាការនៅថ្ងៃសុក្រនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំសហជីពចំនួន៦ រាប់ទាំងសហព័ន្ធសហជីពចលនាកម្មករនេះផង ប្រកាសធ្វើយុទ្ធនាការជាថ្មីទៀត នៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៤ ជំរុញឲ្យដំឡើងប្រាក់ឈ្នួលកម្មករដល់១៧៧ដុល្លារ។
-
សមត្ថកិច្ច បំបែកអ្នកតវ៉ានៅជិតស្ថានទូតចិន ដែលទាមទារឲ្យបញ្ឈប់សាងសង់ទំនប់វារីអគ្គិសនីអារ៉ែង
សមត្ថកិច្ចជាង ១០០នាក់ នៅព្រឹកថ្ងៃសៅរ៍នេះ បំបែកក្រុមប្រជាពលរដ្ឋ និងព្រះសង្ឃដែលឈរតវ៉ានៅជិតស្ថានទូតចិន ឲ្យបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ឆាយអារ៉ែងខេត្តកោះកុង ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនSinohydro។ នៅព្រឹកថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋនិង ព្រះសង្ឃប្រមាណ៥០អង្គនាក់ គ្រោងប្រមូលផ្តុំនៅមុខស្ថានទូតចិនស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងរាជធានីភ្នំពេញ រៀបចំការតវ៉ាអត់អាហារ និង ចង្ហាន់ ប្រឆាំងចំពោះការសាងសង់ទំនប់វារីអគ្គិសនីឆាយអារ៉ែងក្នុងខេត្តកោះកុង។ ប៉ុន្តែសមត្ថកិច្ចប្រមាណជាង១០០នាក់ បានរារាំងព្រះសង្ឃ និងប្រជាពលរដ្ឋមិនឲ្យចូលទៅជិតស្ថានទូចចិនទេ ក្រោយមកបន្ទាប់ពីមានការជជែកគ្នាមួយសន្ទុះ បាតុករក៏បានរំសាយវិញ។
-
អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនអ្នកសារព័តមានទូរទស្សន៍ហង្សមាសនិងលេខ៩
កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយធ្វើប្រតិបត្តិការ ចាប់ខ្លួនអ្នកសារព័ត៌មានពីរនាក់ធ្វើការ នៅទូរទស្សន៍ហង្សមាស និងទូរទស្សន៍ប៉ុស្តិ៍លេខ៩ នៅយប់ថ្ងៃសុក្រម្សិលមិញ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃសុក្រ ទី១២ ខែកញ្ញាឆ្នាំ២០១៤ ដោយមន្ដ្រីអង្គភាពប្រឆាំងអំពើពុករលួយពីរាជធានីភ្នំពេញចុះទៅឃាត់ខ្លួនអ្នកសារព័ត៌មានពីរនាក់នោះនៅខេត្តកំពតជាបន្តបន្ទាប់ ទីមួយគឺ លោក ស័រ ស៊ុនលី ជាអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍ហង្សមាស និងជាសហការី នៃកាសែតកម្ពុជាថ្មី ឯទីពីរគឺ លោក ថុល ហុកលី អ្នកយកព័ត៌មានឲ្យទូរទស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩។
-
អ្នកមានជម្លោះដីធ្លីស្នាក់នៅវត្តចាស់ខណ្ឌជ្រោយចង្វារមានជំងឺស្ទើរគ្រប់គ្នាដោយពុំទាន់ដឹងមូលហេតុ
អ្នកមានជម្លោះដីធ្លីមកពីខេត្តប៉ៃលិនដែលបាននាំគ្នាស្នាក់នៅវត្តចាស់ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនោះ កំពុងមានជំងឺរាគរុស ទាំងក្មេងទាំងចាស់ ដោយពុំទាន់ដឹងពីមូលហេតុ។ ព្រះសង្ឃគង់នៅវត្តចាស់ព្រះតេជគុណ ណុប វន្នី ប្រាប់VODនៅថ្ងៃសៅរ៍នេះថា ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តប៉ៃលិនប្រមាណ៣០នាក់ រួមមានកុមារតូចៗ និងមនុស្សចាស់ផង មានជំងឺច្រើនថ្ងៃមកហើយ ដោយអ្នកខ្លះរាគរុស គ្រុនក្តៅ និងផ្តាសាយជាដើម។ ព្រះតេជគុណ មិនទាន់អាចសន្និដ្ឋានថា ជំងឺនេះបណ្តាលមកពុលអាហារ ខ្វះអនាម័យ ឬមានករណីផ្សេងពីនោះទេ។
-
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ចាត់ទុកករណីឈូក បណ្ឌិត ជានិទណ្ឌភាពគួរព្រួយបារម្ភមួយ
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលមួយចំនួន នៅព្រឹកថ្ងៃសុក្រនេះ លើកយកបញ្ហានិទណ្ឌភាពលើលោក អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដោយចាត់ទុកថាជាកម្សោយរបស់តុលាការ និងសមត្ថកិច្ច ដែលអនុញ្ញាតឲ្យជនល្មើសមានសេរីភាពរហូតមកដល់បច្ចុប្បន្ននេះ។
-
តំណាងសហជីពប្រមាណ១០០នាក់ប្រមូលផ្ដុំមុខតុលាការ ខណៈលោក ប៉ាវ ស៊ីណា ចូលខ្លួនបំភ្លឺ
តំណាងសហជីពមកពីខេត្តនានាប្រមាណ១០០នាក់ នៅព្រឹកថ្ងៃសុក្រនេះប្រមូលផ្ដុំនៅមុខដំបូងសាលារាជធានីភ្នំពេញ ដើម្បីគាំទ្រប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលកំពុងចូលខ្លួនបំភ្លឺ។ នៅម៉ោងប្រមាណ៨កន្លះព្រឹកថ្ងៃសុក្រនេះ លោក ប៉ាវ ស៊ីណា បានចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះកាលពីថ្ងៃទី១២ ខែកញ្ញា។ តំណាងសហជីពមកពីខេត្តមួយចំនួនដូចជា តាកែវ កំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង កណ្ដាល និងរាជធានី គ្នាប្រមាណ១០០នាក់នាំគ្នាជួបជុំមុខសាលាដំបូងដើម្បីឃ្លាំមើលសវនាការនេះផងដែរ។
-
ពលរដ្ឋក្រីក្រនៅតំបន់ជ្រោយចង្វារ រងការបណ្ដេញចេញពីលំនៅដ្ឋាន
ពលរដ្ឋក្រីក្រប្រមាណ១៥គ្រួសារ រស់នៅភូមិដើមគរ ខណ្ឌជ្រោយចង្វារ ជាប់តំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ត្រូវបានក្រុមហ៊ុននេះដាក់កម្លាំងរុះរើផ្ទះពួកគាត់នៅរសៀលថ្ងៃសុក្រនេះ។ ពលរដ្ឋម្នាក់ អ្នកស្រី សៀម ឃិន ប្រាប់VODថា ពលរដ្ឋនៅទីនេះ សុទ្ធតែជាជនពិការ និងក្រីក្រ ហើយពួកគាត់មិនដឹងថាត្រូវទៅរស់នៅទីណានោះទេ បន្ទាប់ពីមានការបណ្ដេញចេញនេះ។
-
វិភាគ៖ គោលនយោបាយប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ ឬបរាជ័យ?
ក្នុងសប្តាហ៍នេះអង្គការតម្លាភាពកម្ពុជាដែលបានស្រាវជ្រាវអស់រយៈពេលពីរឆ្នាំ រកឃើញថាសុចរិតភាពថ្នាក់ជាតិនៅកម្ពុជាមានចំណុចខ្វះខាតជាច្រើន ដែលទាមទារឲ្យមានការធ្វើកំណែទម្រង់។