កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ពលរដ្ឋ២សហគមន៍នៅក្បែរព្រលានយន្តហោះ ប្រតិកម្មនឹងប្រសាសន៍លោក ហ៊ុន សែន ដែលថាពួកគេរស់នៅលើដីរដ្ឋ
តំណាងប្រជាពលរដ្ឋ២សហគមន៍នៅក្បែរព្រលានយន្តហោះ នៅថ្ងៃសុក្រនេះ ប្រតិកម្មនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃ ទី០៩ ខែកញ្ញា ដែលថាពួកគាត់រស់លើដីរដ្ឋ ហើយពេលរដ្ឋត្រូវការអភិវឌ្ឍដេញអត់ចេញ និងទារសំណងខ្ពស់។ ប្រតិកម្មនេះធ្វើឡើងក្នុងសន្និសីទដែលរៀបចំដោយតំណាងសហគមន៍ថ្មគោល និងសហគមន៍ត្រពាំងល្វា នៅថ្ងៃសុក្រ ទី១២ ខែកញ្ញា ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានតំណាងសហគមន៍មានជម្លោះដីធ្លីផ្សេងទៀតចូលរួមប្រមាណ២០នាក់។
-
ពលរដ្ឋទំនាស់ដីធ្លីខេត្តប៉ៃលិន និងកំពង់ឆ្នាំងដាក់ញត្តិទៅក្រសួងយុត្តិធម៌សុំអន្តរាគមន៍
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំងប្រមាណ៦០នាក់ នៅព្រឹកថ្ងៃសុក្រនេះ ដាក់ញត្តិពីរផ្សេងគ្នាទៅកាន់ក្រសួងយុត្តិធម៌ស្នើសុំឲ្យជួយរកយុត្តិធម៌ឲ្យរៀងៗខ្លួន។ ក្រុមប្រជាពលរដ្ឋបានផ្ដើមហែចេញពីតំបន់បឹងកក់ដែលជាកន្លែងពួកគាត់កំពុងស្នាក់នៅ ទៅកាន់ក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីអ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ផងដែរ។
-
អ្នកភូមិឡពាងតវ៉ានៅក្រសួងយុត្តិធម៌និងសាលាឧទ្ធរណ៍ឲ្យលើកលែងទោសតំណាង៥នាក់
ពលរដ្ឋអ្នកភូមិឡពាង ប្រមាណ ១០០នាក់ នាំគ្នាដើរទៅតវ៉ានៅមុខក្រសួងយុត្តិធម៌ និងសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី ១២ កញ្ញា ដើម្បីឲ្យតុលាការសម្រេចលើកលែងទោស តំណាងរបស់ពួកគាត់ ៥នាក់ និងសំណូមពរដល់លោកស្រី ជា ខេង ប្រធានក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដោះស្រាយផ្ដល់ដីជិត ២០០ហិកតារ ជូនពលរដ្ឋរងគ្រោះជាង ៨០គ្រួសារ បានបង្កបង្កើនផលឡើងវិញ។
-
អ្នកបុរីកីឡាទាមទារឲ្យសាលារាជធានីភ្នំពេញ បញ្ចូលតំណាងខ្លួនក្នុងគណៈកម្មការដោះស្រាយវិវាទ
អ្នកភូមិបុរីកីឡា នៅព្រឹកថ្ងៃសុក្រនេះ ដាក់ញត្តិទៅអភិបាលរាជធានីភ្នំពេញ ទាមទារឲ្យស្ថាប័ននេះបញ្ចូលតំណាងពួកគេ៥នាក់ ក្នុងគណៈកម្មការវាយតម្លៃឯកសារសហគមន៍។ ការទាមទារនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យមានតំណាងដែលពួកគេទុកចិត្តក្នុងការតាមដានចំណាត់ការដោះស្រាយរឿងជម្លោះដីធ្លី ដែលអូសបន្លាយជិត៣ឆ្នាំមកនេះឲ្យមានតម្លាភាព។
-
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាមិនខ្វល់នឹងការផ្លាស់ប្ដូរអ្នកនាំពាក្យស្ថានទូតវៀតណាម
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា មិនខ្វល់ថារដ្ឋាភិបាលវៀតណាមតែងតាំងអ្នកណាជាអ្នកនាំពាក្យ ឬមន្ត្រីទូតប្រចាំកម្ពុជាទេ សំខាន់គឺអ្នកទាំងនោះត្រូវទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស ឲ្យVODដឹងនៅព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញានេះថា លោកបានទទួលព័ត៌មានថាក្រសួងការបរទេសវៀតណាមនឹងដកអ្នកនាំពាក្យស្ថានទូតវៀតណាមនៅកម្ពុជា។ ប៉ុន្តែលោក ម៉ៅ ពិសេស យល់ថានេះជាការធម្មតាដែលមន្ត្រីទូតដល់អាណត្តិ គេត្រូវតែដកទៅវិញ។ លោក ម៉ៅ ពិសេស បន្តថាការប្ដូរអ្នកនាំពាក្យស្ថាតទូតវៀតណាម លោកត្រឹង វ៉ាន់ថុង នេះមិនបញ្ជាក់ពីការដាក់ទណ្ឌកម្ម ឬពិន័យចំពោះការបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមឡើយ។
-
WWF ថាមនុស្សច្រើនជាង២សែន៥ម៉ឺននាក់ជំទាស់នឹងគម្រោងទំនប់ទឹកដនសាហុង
មូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ(World Wide Fund) និយាយថាមនុស្សជាង២សែន៥ម៉ឺននាក់ក្នុងប្រទេសច្រើនជាង២០០ជុំវិញពិភពលោកជំទាស់ទៅនឹងគម្រោងកសាងទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវ។ ក្នុងព្រឹត្តិការណ៍សាធារណៈស្ដីពី បញ្ឈប់ទំនប់ សន សាហុង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អង្គការWWF ឲ្យដឹងថា យុទ្ធនាការញត្តិអេឡិចត្រូនិចសាកលរបស់ខ្លួនទទួលបានការចុះហត្ថលេខាពីប្រជាជនចំនួន២៥៥៥៩៦នាក់ មកពីជាង២០០ជុំវិញពិភពលោក។ WWF បន្តថា ចាប់តាំងពីខែឧសភាឆ្នាំ២០១៤នេះ ប្រជាជនកម្ពុជាចំនួន១២៤០៤បានបញ្ចេញមតិជំទាស់ទៅនឹងគម្រោងទំនប់វារីអគ្គិសនី ដន សាហុង។
-
សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលបង្កើនថវិកាជាតិឲ្យស្ថាប័នសំខាន់ៗមួយចំនួន
ថវិកាជាតិ គឺជាឧបករណ៍ដ៏សំខាន់បំផុតមួយរបស់រដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន និងមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃ និងអនាគតរបស់សង្គមទាំងមូល។ មន្ត្រីអង្គការសង្គមស៊ីវិល ទាមទារឲ្យរដ្ឋាភិបាល បង្កើនថវិកាជាតិឲ្យស្ថាប័នសំខាន់ៗមួយចំនួន ដែលជាស្ថាប័នអាទិភាព ជាជាងផ្ដល់ថវិកាឲ្យក្រសួងមួយចំនួនដែលមិនសូវចាំបាច់ ហើយប្រើប្រាស់ថវិកាជាតិគ្មានប្រសិទ្ធភាព និងគ្មានតម្លាភាពនោះទេ។.
-
អង្គការលីកាដូបារម្ភពីករណីរំលោភសេពសន្ថវៈនៅកំពង់ចាមនិងត្បូងឃ្មុំ
អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំនៅខេត្តកំពង់ចាម បានឱ្យដឹងថា នៅដើមឆមាសទី២ ឆ្នាំ២០១៤ គឺមានករណីរំលោភសេពសន្ថវៈនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម មានការកើនឡើងច្រើនជាងឆមាសទី១។ ក្នុងរបាយការណ៍បង្ហាញថា ភាគច្រើនជាអនីតិជនដែលត្រូវរំលោភបំពាន ហើយការកើនឡើងនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទៀតផង។ ចំណែកអាជ្ញាធរខេត្តទាំងពីរវិញ មិនទាន់អាចកំណត់ថា ករណីរំលោភទាំងនោះមានការកើនឡើង ឬយ៉ាងណាទេ?
-
ជនជាតិដើមនៅរតនគិរីទាមទារដីព្រៃសហគមន៍ពីក្រុមហ៊ុនវៀតណាម
ក្រុមសហគមន៍ជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិក្រេះ ឃុំពយ ស្រុកអូរជុំ ខេត្តរតនគិរី តវ៉ាថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ស៊ី.អ.ឌី (CRD) បានរំលោភឈូសឆាយដីតំបន់ព្រៃសហគមន៍ ព្រៃត្រៀមបម្រុង ព្រៃសក្ការបូជា និងតំបន់ព្រៃជម្រកសត្វដែលអ្នកភូមិអភិរក្សជាសម្បត្តិធម្មជាតិ ដើម្បីយកដីដាំកៅស៊ូ។ បច្ចុប្បន្ន អ្នកភូមិត្រូវការដីនោះវិញទុកជាដីត្រៀមបម្រុង ដើម្បីចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព។ ប្រជាពលរដ្ឋភូមិក្រេះ មានប្រុសស្រីចាស់ក្មេងប្រមាណ ៦០នាក់ បាននាំគ្នាទាមទារឲ្យក្រុមហ៊ុន ស៊ី.អ.ឌី ប្រគល់ដីប្រមាណ ២០០ហិកតារ ដែលក្រុមហ៊ុនបានឈូសឆាយព្រៃសហគមន៍ កាលពីឆ្នាំ២០១៣ ហើយដាំកៅស៊ូ។
-
ព្រះសង្ឃ-ប្រជាពលរដ្ឋ ប្រកាសតវ៉ាមុខស្ថានទូតចិនរឿងទំនប់វារីអគ្គិសនីអារ៉ែង
ព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួន ប្រកាសតវ៉ានៅមុខស្ថានទូតចិន នៅថ្ងៃទី១៣ខែកញ្ញា ខាងមុខនេះ ដើម្បីទាមទារឲ្យបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ឆាយអារ៉ែង នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនSinohydro។ ក្នុងសន្និសីទសារព័ត៌មាននៅវត្តស្ទឹងមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រះតេជគុណមួយអង្គជាព្រះសង្ឃកម្ពុជាក្រោម ព្រះនាម លី ចាន់នេន មានថេរដីកាថាការតវ៉ានៅមុខស្ថានទូតចិននៅថ្ងៃសៅរ៍សប្តាហ៍នេះ នឹងត្រូវធ្វើឡើងក្នុងគោលបំណងបញ្ឈប់ការសាងសង់ទំបន់វារីអគ្គិសនីនៅតំបន់អារ៉ែង ដោយមានការចូលរួមពីព្រះសង្ឃ-ប្រជាពលរដ្ឋ១០០អង្គ-រូប។ ព្រះអង្គបន្តថាការតវ៉ាជាលក្ខណៈអត់អាហារ និងចង្អាន់នេះ មានរយៈពេលមួយថ្ងៃ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច ដោយមានការស្រែកតាមឃោសនាសព្ទប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនីស្តចិន។
-
ពលរដ្ឋអះអាងថាក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដាំដំណាំលើដីកំពុងមានជម្លោះនៅពោធិ៍សាត់
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អឹម.ឌី.អែស (MDS) របស់លោកឧកញ៉ា ទ្រី ភាព នៅខេត្តពោធិ៍សាត់ អះអាងថា ក្រុមហ៊ុនកំពុងរំលោភកាន់កាប់ដី និងបញ្ជាឲ្យកម្មករដើរដាំដំណាំនៅលើដីកំពុងមានជម្លោះ។ ប៉ុន្តែភាគីក្រុមហ៊ុនឆ្លើយតបវិញថា ដីដែលបានដាំដុះនោះ គឺមិនមែនជាដីមានជម្លោះទេ ហើយទាមទារឲ្យពលរដ្ឋបង្ហាញប្លង់កម្មសិទ្ធិ។ អតីតនាយទាហានការពារព្រំដែនខ្មែរថៃ ច្រកថ្មដា មួយគ្រួសារ ក្នុងចំណោម ៦គ្រួសារ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ព្រមាននាំគ្នាដង្ហែញត្តិទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌចប់។ គម្រោងនេះ កើតមានបន្ទាប់ពីក្រុមហ៊ុនចាប់ផ្ដើមឈូសឆាយ និងដាំដំណាំប៉ះពាល់លើដីដែលពួកគាត់អះអាងថា កំពុងមានជម្លោះជាថ្មីទៀត។
-
អង្គការចំនួន៤ នឹងបើកយុទ្ធនាការប្រឆាំងនិទណ្ឌភាពនៅកម្ពុជា
អង្គការចំនួន៤ នៅថ្ងៃសុក្រទី១២ខែកញ្ញាស្អែកនេះ នឹងរៀបចំយុទ្ធនាការមួយ«រួមគ្នាប្រឆាំងអំពើពុករលួយ និងវប្បធម៌និទណ្ឌភាព ដើម្បីកាត់បន្ថយភាពក្រីក្រ»ក្នុងខេត្តស្វាយរៀង ដើម្បីទប់ស្កាត់ការកើនឡើងនៃបទឧក្រិដ្ឋ និងបញ្ចប់និទណ្ឌភាពដែលកំពុងកើតឡើងគួរឲ្យព្រួយបារម្ភនៅប្រទេសកម្ពុជា។
-
អ្នកមានជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង ប្រកាសបើកយុទ្ធនាការថ្មីប្រឆាំងនឹងក្រុមហ៊ុនKDC
ប្រជាពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធនេះប្រកាសធ្វើយុទ្ធនាការតវ៉ាថ្មីទៀតរកកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ដើម្បីទាមទារយកដីជាង១០០ហិកតាពីក្រុមហ៊ុន KDCប្រគល់ឲ្យពួកគេវិញ។ ការប្រកាសរបស់អ្នកមានជម្លោះដីធ្លីនេះ ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាដើម្បីរកដំណោះស្រាយមួយនៅខេត្តកំពង់ឆ្នាំង នាដើមសប្តាហ៍នេះបានបរាជ័យ។
-
សង្គមស៊ីវិលយល់ថា បើនាយករដ្ឋមន្ត្រីដកតំណែងលោកកឹម សុខា ពិតមែន ជាការរំលោភរដ្ឋធម្មនុញ្ញ
មន្ត្រីសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបង្ហាញកាយល់ឃើញថា បើនាយករដ្ឋមន្ត្រីហ៊ុន សែន ដកតំណែងមន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាមកពីគណបក្សប្រឆាំងពិតមែននោះវាជាវិធានការរំលោភលើរដ្ឋធម្មនុញ្ញ។ ការបង្ហាញទស្សនៈរបស់សង្គមស៊ីវិលនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ បានប្រតិកម្មទៅនឹងអនុប្រធានទី១នៃរដ្ឋសភា ដែលចង់បោះឆ្នោតទម្លាក់មន្ត្រីរដ្ឋាភិបាលដែលពុករលួយរួម ទាំងរូបលោកផងនោះ។ លោកនាយករដ្ឋមន្ត្រីអះអាងថា នឹងមិនអាចទៅរួចទេ ហើយផ្ទុយទៅវិញ គណបក្សប្រជាជនទេ ដែលអាចកោះប្រជុំសភាភ្លាមៗ ហើយមានសំឡេងគ្រប់ដើម្បីទម្លាក់អនុប្រធានមកពីបក្សប្រឆាំងនោះបាន។
-
សហជីពទាំង៦ប្រកាន់ជំហរធ្វើយុទ្ធនាការសុំដំឡើងប្រាក់ឈ្នួល១៧៧ដុល្លារ ទោះបីតុលាការកោះហៅ
សហជីពទាំង៦នៅប្រកាន់ជំហរធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល១៧៧ដុល្លារដល់កម្មករ បើទោះជាតុលាការបង្គាប់ឲ្យចូលបំភ្លឺជុំវិញករណីដឹកនាំធ្វើបាតុកម្មនៅផ្លូវវ៉េងស្រេង ដែលបណ្តាលឲ្យសមត្ថកិច្ចបាញ់សម្លាប់មនុស្សស្លាប់បន្តបន្ទាប់៧នាក់ និងរងរបួសជិត៤០នាក់កាលពីដើមឆ្នាំ២០១៤ក៏ដោយ។ ចំណាត់ការរបស់តុលាការនៅពេលនេះធ្វើឡើងស្របពេលដែលមេដឹកនាំសហជីពទាំងនោះ ប្រកាសធ្វើយុទ្ធនាការជាថ្មីទៀតនៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៤ ជំរុញឲ្យដំឡើងប្រាក់ឈ្នួលកម្មករដល់១៧៧ដុល្លារ។
-
អាដហុកអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការលើសន្តិសុខបង្ករបួសដល់ពលរដ្ឋ
សមាគមការពារសិទ្ធិមនុស្សថ្កោលទោសបុគ្គលិកសន្តិសុខក្រុមហ៊ុន អិល.ខេ.អិល (LKL) ដែលស្លៀកឯកសណ្ឋានកងទ័ពប្រើប្រាស់អាវុធបាញ់បង្ករបួសស្នាមដល់ប្រជាពលរដ្ឋជនជាតិដើមព្នង ចំនួនបីនាក់ និងថ្កោលទោសមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តថា មិនយកចិត្តទុកដាក់ព្យាបាលជនរងគ្រោះក្នុងការបង្ករបួសស្នាមនេះ។ សមាគមអាដហុក (Adhoc) អំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចពាក់ព័ន្ធឲ្យចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលិកស្ថាប័នទាំងពីរនេះ។
-
រោងចក្រស៊ីនហ្វាងបញ្ឈប់កម្មករ១០០នាក់បន្ថែមទៀតដោយសារចូលរួមធ្វើបាតុកម្ម
ថៅកែរោងចក្រស៊ីនហ្វាង នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះបានបញ្ឈប់កម្មករ១០០នាក់បន្ថែមទៀត ដោយសារពួកគេតវ៉ា បន្ទាប់ពីតុលាការចេញដីកាបង្គាប់ឲ្យចូលធ្វើការវិញ កាលពីថ្ងៃទី២៩ខែសីហា។
-
មន្ត្រីសិទ្ធិមនុស្សថា បទល្មើសព្រៃឈើក្នុងខេត្តរតនគិរីកើនឡើង
មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តរតនគិរីឲ្យដឹងថា បទលើសព្រៃឈើក្នុងខេត្តនេះមានការកើនឡើងយ៉ាងគំហុកក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច និងក្រុមហ៊ុនឯកជន ខណៈអាជ្ញាធរមានភាពយឺតយ៉ាវ និងធូររលង់ក្នុងការទប់ស្កាត់។ អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរីលោក ឆាយ ធី មានប្រសាសន៍ថា ក្រោយពីរដ្ឋាភិបាលអនុញ្ញាតឲ្យមានដីសម្បទានសេដ្ឋកិច្ចមក ក្រុមហ៊ុនភាគច្រើនចូលកាប់ព្រៃឈើដោយយកលេសថាឈូសឆាយដើម្បីអភិវឌ្ឍន៍នៅតំបន់នោះ។ លោកបន្តថា ចំណែកក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋមួយចំនួនក៏នាំគ្នាធ្វើសកម្មភាពនេះ ខណៈដែលរដ្ឋបាលព្រៃឈើមិនមានចំណាត់ការតឹងរុឹង។ លោកបន្ថែមថា អាជ្ញាធរហាក់បីដូចជាព្រងើយកន្តើយ បើទោះជាបីជារូបលោក ក៏ដូចជាប្រជាពលរដ្ឋផ្តល់ព័ត៌មានជាក់លាក់ទៅរដ្ឋបាលព្រៃឈើក៏ដោយតែហាក់ដូចជាគ្មានប្រសិទ្ធភាព។
-
សង្គមស៊ីវិលថារដ្ឋាភិបាលអត់បង្ហាញរបាយការណ៍ស្តីពីថវិកាជាតិក្នុងប៉ុន្មានឆ្នាំចុងក្រោយ
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា បច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាមានការយឺតយ៉ាវ ក្នុងការចេញផ្សាយរបាយការណ៍ស្តីអំពីការចំណាយថវិកាជាតិ ហើយមិនសូវបើកទូលាយឲ្យមានការចូលរួមពីសំណាក់ប្រជាជន ឬភាគីពាក់ព័ន្ធឡើយ។ ការលើកឡើងនេះ ធ្វើក្នុងសិក្ខាសាលាស្តីពីតម្លាភាពនៃថវិកាជាតិ និងបទពិសោធន៍នៃការចូលរួមរបស់ប្រជាពលរដ្ឋនាព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញានេះ។
-
ប្រជាពលរដ្ឋជម្លោះដីធ្លីផ្អើលទាំងយប់រឿងបណ្តេញចេញពីវត្តស្ទឹងមានជ័យ
ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យ នៅម៉ោងជាង៨យប់ថ្ងៃពុធនេះ បារម្ភពីការបណ្តេញចេញពីវត្តស្ទឹងមានជ័យលែងឲ្យស្នាក់នៅដើម្បីសុំអន្តរាគមន៍ជម្លោះដីធ្លីពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចាប់ពីម៉ោងជាង៧និង៣០នាទី ប្រជាពលរដ្ឋប្រមាណ៥០គ្រួសារមកពីខេត្តបន្ទាយមានជ័យ ចាប់ផ្តើមផ្អើល និងព្រួយបារម្ភនៅពេលឮព័ត៌មានពីការបណ្តេញចេញ។ ព្រះសង្ឃមួយអង្គដែលគង់នៅវត្តស្ទឹងមានជ័យ ព្រះនាម សឿន ហៃ មានសង្ឃដីកាថាព្រះអង្គបានឮពីចៅអធិការវត្តថាវត្តមានគម្រោងដេញប្រជាពលរដ្ឋដែលកំពុងស្នាក់នៅចេញ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ។