កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​លោក ហ៊ុន សែន គួរ​កុំ​បង្វែរ​បញ្ហា​ពុក​រលួយ​ទៅ​អ្នក​ដទៃ

    នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាម (Brad Adams) និយាយ​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​បង្វែរ​ការ​ចាប់​អារម្មណ៍​អំពី​បញ្ហា​ពុក​រលួយ​នៅ​កម្ពុជា ទៅ​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​មាន​នៅ​ក្នុង​ស្ថាប័ន​អន្តរជាតិ​ធំៗ​នោះ វា​មិន​បាន​ជួយ​កាត់​បន្ថយ​កំហឹង​របស់​ពលរដ្ឋ​កម្ពុជា ចំពោះ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ឡើយ។

  • អង្គការ​ សមាគម​យុវជន​ចំនួន​ ៧​ គាំទ្រ​សំណើ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​

    នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ ​អង្គការ​ សមាគម​យុវជន​​ចំនួន ​៧​ដែល​ជា​​សមាជិក​​គណៈ​កម្មាធិកា​​រ​​យុវជ​ន​​ដើម្បី​​ឯកភាព ​និង​​អភិវឌ្ឍន៍​​បាន​ធ្វើ​​សន្និសីទ​កាសែត​​មួយ​​ស្តី​ពី​ “​ ការ​គាំ​ទ្រ​​ឲ្យ​​មាន​ការ​​កំណត់​​អាណត្តិ​​នាយក​រដ្ឋ​មន្ត្រី​"។ ​​ក្រោយ​​សន្និសីទ ​សមាគម​​ទាំង​នេះ ​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​រួម​​ប្រកាស​​គាំទ្រ​​យ៉ាង​​ពេញ​ទំហឹង​​ចំពោះ​​ការ​កំណត់​​អាណត្តិ​​ត្រឹម​តែ​​ពីរ​​អាណត្តិ​។

  • អង្គការ​សមាគម​យុវជន​​ស្នើ​បក្ស​​ក្នុង​សភា​ទាំង​ពីរកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី

    គណៈកម្មការ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍ ​ប្រកាស​ជា​សាធារណៈ​គាំទ្រ​ការ​ទាមទារ​ឲ្យ​សភា​អាណត្តិ​ទី៥​ ដែល​មាន​សំឡេង​មក​ពី​បក្ស​​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះជាតិ ដើម្បី​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ត្រឹម ២​អាណត្តិ ឬ​១០ឆ្នាំ។ ការ​ប្រកាស​របស់​ក្រុម​បណ្ដាញ​យុវជន​នេះ​ធ្វើ​នៅ​ក្នុង​សន្និសីទ​សារពត៌មាន ដែល​​រៀបចំ​ដោយ​អង្គការ​សមាគមយុវជន​ចំនួន ៧​ នៅ​ការិយាល័យ​អង្គការ​សមាគម​យុវជន​ខ្មែរ (KYA) រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ៥ កញ្ញា​ដោយ​មាន​យុវជន​ចូលរួម​ប្រមាណ ៥០​នាក់ មក​ពី​សកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ។

  • អ្នក​បុរីកីឡា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ពន្លឿន​កសាង​អាគារ​តាម​សន្យា

    អ្នក​​បុរីកីឡា និង​អ្នក​ភូមិ​បឹងកក់​ប្រមាណ ៣០​នាក់ តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ៥ កញ្ញា ទាមទារ​រក​ដំណោះស្រាយ ដែល​សាលា​រាជធានី​ធ្លាប់​សន្យា​ជា​មួយ​ពួក​គាត់។ ដំណោះស្រាយ​ដែល​ពួក​គាត់​ចង់​បាន​ ​គឺ​​តម្រូវ​អោយ​ក្រុមហ៊ុន ផានអ៊ីម៉ិច ពន្លឿន​ការ​សាងសង់​អាគារ ទី៩ និង​ទី១០ តាម​សន្យា​របស់​ខ្លួន។ ស្រប​គ្នា​នេះ​ពួក​គេក៏​​ទាម​ទារ​ឲ្យ​សាលាក្រុង​អនុញ្ញាត​ឲ្យ​អ្នក​​បុរីកីឡា អាច​ចូលរួម​ប្រជុំ​ដោះស្រាយ​ជម្លោះ​នេះ ជាមួយ​សាលាក្រុង និង​សង្គម​ស៊ីវិល។

  • សាលា​នៅ​ខេត្តស្ទឹងត្រែង​អត់​មាន​គ្រូបង្រៀន ខណៈ​ការបោះឆ្នោត​ជាប់​បក្សប្រឆាំង​​

    នេះ​ជា​ការព្រួយបារម្ភរបស់​ជនជាតិដើម​ភាគតិចនៅ​ខេត្ត​ស្ទឹងត្រែង ដែល​និយម​និយាយ​ភាសា​ឡាវ។ ពួកគេបារម្ភ​ខ្លាច​បាត់បង់​ទំនៀម​ទំលាប់ ប្រពៃណី​ដូនតា ដោយសា​តែ​ថ្នាល​បណ្តុះ​ចំណេះដឹងក្មេងជំនាន់ក្រោយនៅ​តំបន់​នោះ បច្ចុប្បន្នកំពុង​ធ្លាក់ចុះ​យ៉ាងគំហុក​។​ ​នៅពេល​អ្នកយកព័ត៌មានVOD ​ចុះ​ទៅ​ដល់​មូលដ្ឋាន​នោះ តំណាង​សហគមន៍ លោក ហ្វុត ឃឿន ឲ្យដឹងថា យុវជនជា​ជនជាតិដើម​ភាគតិច នៅ​តំបន់​នោះ​ជាង​៩០% បាន​បោះបង់​ការសិក្សាត្រឹម​ថ្នាក់​ទី​៥​ ឬ​ទី​៦ ដោយសារតែ​ជីវភាព​ក្រីក្រ និង​គ្មាន​សាលារៀន។​ លោកបន្តថា «គាត់​និយាយ​បាន​មែន ប៉ុន្តែការចេះដឹងតិច។ សម្រាប់​វប្បធម៌គាត់​អត់​ចេះ​តែ​ម្តង»។

  • ​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ពិចារណា​ឡើងវិញ​លើ​ការកម្ទេច​ចោល​អគារ​ប៊ូ​លឌី​ង​

    ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពិចារណា​ឡើងវិញ​លើ​ការកម្ទេច​ចោល​អគារ​ប៊ូល​ឌី​ង(​អគា​រស​) និង​ការផ្លាស់​ទីលំនៅ​របស់​ក្រុមគ្រួសារ​ដែល​រង​ផលប៉ះពាល់។​ ​ការអំពាវនាវ​នេះ​ធ្វើឡើង​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​សង្គម​ស៊ីវិល​៨​រួមគ្នា កាលពី​ថ្ងៃ​ទី​៣ខែ​កញ្ញា ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពិចារណា​លើ​ការជួសជុល​អគារ​នេះ​ជា​ជម្រើស​អាទិភាព ជា​ជាង​វាយ​កម្ទេចចោល ។​

  • ​ការចរចា​រវាងអ្នក​មាន​ជម្លោះ​ដីធ្លី​ខេត្តកំពង់ឆ្នាំងជាមួយ​អភិបាលខេត្ត​មិន​ទទួលលទ្ធផល​​

    ការចរចា​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុងភូមិ​ឡ​ពាង និង​ភូមិ​ផ្សេងទៀត​ក្នុង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំងជាមួយ​អភិបាលខេត្ត​មិន​ទទួលបាន​លទ្ធផល ដោយសារ​ដំណោះស្រាយ​ដែល​អភិបាល​ខេត្ត​ផ្ដល់ឲ្យមិន​ស្រប​ជាមួយ​ការទាមទារ​របស់​ប្រជាពលរដ្ឋ​។​ តំណាង​ប្រជាពលរដ្ឋ​មកពី​ភូមិ​បឹងកក់​លោក សៀង ហេង បាន​ប្រាប់VODថា ​នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ ​តំណាង​អ្នកភូមិ​៥​នាក់បាន​ចូល​ទៅ​ចរចា​ជាមួយ​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន នៅ​សាលាខេត្ត​កំពង់ឆ្នាំង​ដើម្បី​ដោះស្រាយ​​បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន KCD

  • ​សាលា​រាជធានី​កំណត់​ចំនួន​អ្នកចូលរួម​វេទិកា​រៀបចំ​ដោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​​

    សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​រៀបចំ​វេទិកា​សាធារណៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​០៦​ខែ​កញ្ញា​ តែកំណត់ចំនួនអ្នកចូលរួមមិនឲ្យលើសពី២០០នាក់។ ​ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការពិភាក្សា​រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ជាមួយ​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា​។​

  • លោក​ហ៊ុន សែន​បញ្ជា​ឲ្យ​​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​វិបត្តិ​ដីធ្លី ​តែ​មាន​ការ​រីក​ចម្រើន​​​តិច​តួច​បំផុត

    ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​ ដែល​ធ្វើ​ការ​លើបញ្ហា​ដីធ្លី​និងប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទំនាស់​សង្គម​នេះ​កត់​សម្គាល់ឃើញ​ការ​រីក​ចម្រើន​តិចតួច​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដាក់​បញ្ជា​ដល់​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​មូលដ្ឋាន​ឲ្យ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​នៅ​ទូទាំង​ប្រទេស។​ ផ្ទុយ​ទៅ​វិញ​បទ​បញ្ជា​នោះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​អ្នក​រងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លីងើប​ឡើង​តវ៉ា​បន្ថែម​ទៀត។​

  • ​សង្គម​ស៊ីវិលស្នើ​បក្ស​ជាប់ឆ្នោតទាំងពីរ ធ្វើ​វិសោធនកម្ម​ច្បាប់​ខ្លះដើម្បី​ធានា​សិទ្ធិ​ស្ត្រី

    ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើកកម្ពស់​ស្ត្រី ក្នុង​វិស័យ​នយោបាយ នៅ​ថ្ងៃ​ពុធ​នេះ ស្នើ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត ដើម្បី​ឲ្យ​ស្ត្រី​ចូលរួម​កាន់តែច្រើន​ក្នុង​ទិសដៅ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​រួម​គ្នា​ជាមួយ​បុរស​។​ ​ការស្នើ​នេះ​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត ដើម្បី​ឲ្យ​ស្ត្រី​ចូលរួម​កាន់តែ​ច្រើន​ឲ្យមាន​សមភាព រវាង​ស្ត្រី និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ច្រកម្ពុជា នា​ព្រឹក​ថ្ងៃទី២៧ ខែសីហា នៅ​អង្គការ​សីល​ការ​។​

  • អង្គការ​តម្លាភាព ស្នើ​រដ្ឋាភិបាល​បញ្ចូល​សង្គម​ស៊ីវិល​ក្នុង​ដំណើរការ​ធ្វើ​សេចក្តីព្រាង​ច្បាប់​សិទ្ធិ​ទទួលព័ត៌មាន​​

    អង្គការ​តម្លភា​ព​កម្ពុជា បើក​យុទ្ធនាការ​ប្រមូល​ញត្តិ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេត ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋសភា ពន្លឿន​ការអនុម័ត​ច្បាប់​ស្តីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន កាន់តែ​ឆាប់ និង​គ្រប់​ជ្រុងជ្រោយ ហើយ​បញ្ចូល​សមាសភាពក្រុម​សង្គម​ស៊ីវិល​ ទៅ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តីព្រាង​នោះ​។

  • ​អតីត​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​សូរិយា​នឹង​ធ្វើ​កូដកម្ម​បណ្តើរ ចរចា​បណ្តើរ​នៅ​ថ្ងៃស្អែក​​

    អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ដឹក​អ្នកដំណើរ​អះអាងថា នៅ​ថ្ងៃស្អែក​នេះ​ពួកគេ​នឹង​ធ្វើការ​ចរចា​បណ្ដើរ ធ្វើ​កូដកម្ម​បណ្ដើរ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​សមស្រប ក្រោយ​ពី​ការចរចា​៤​ដង​មិន​បាន​លទ្ធផល​។​

  • ​ចំណាត់ការ​របស់​តុលាការ​កម្ពុជា​ចំពោះ​អ្នកនយោបាយ​ខ្មែរ និង​ជើងកាង​ជនជាតិ​វៀតណាម​​

    មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញថា រូប​ភាពខុស​គ្នា​ដែល​តុលាការ​ធ្វើ​ទៅ​អ្នកនយោបាយ និង​ទៅលើ​ជើងកាង​ជនជាតិ​វៀតណាម ដែល​កាប់​ពលរដ្ឋ​ខ្មែរ​ឲ្យ​របួស គឺ​គ្មាន​អ្វី​យ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​។​ ​ការលើកឡើង​បែប​នេះ ក្រោយពេល​មាន​ព័ត៌មាន​ថា ក្នុង​ការសាកសួរ​អ្នកទោស​ក្មេង​ទំនើង​ជា​ជនជាតិ​វៀតណាម​៧​នាក់ ដែល​កាប់​ពលរដ្ឋ​ខ្មែរ​ឲ្យ​រងរបួស សាលាដំបូង​រាជធានី​ភ្នំពេញ​ដាក់​ខ្នោះដៃ​ពួកគេ​តែ​ម្នាក់​ម្ខាង ហើយ​មិន​បាន​បញ្ជូន​ពួកគេ​ទៅ​ពន្ធនាគារ​ព្រៃ​ស​នោះ​ទេ ប៉ុន្តែ​កាលពី​ពាក់កណ្ដាល​ខែ​កក្កដា​កន្ល​ង​ទៅ តុលាការ​បាន​ដាក់​ខ្នោះដៃ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​ព័ទ្ធ​ទៅក្រោយ និង​បញ្ជូន​ពួកគេ​ទៅ​ពន្ធនាគារ​ព្រៃ​ស​ផង​។​

  • ​នារី​រងគ្រោះ​៣​នាក់​ពី​ការជួញដូរ​ ក្រោមរូបភាព​រៀប​អាពាហ៍ពិពាហ៍​ទៅ​ប្រទេស​ចិន ​វិលត្រឡប់​មក​កម្ពុជា​វិញ​​

    នារី​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន​ ក្រោមរូបភាព​រៀប​អាពាហ៍ពិពាហ៍ បាន​វិលត្រឡប់​មក​កម្ពុជា​វិញ ក្រោយពី​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​ថា​ទៅ​ធ្វើការ​កាត់ដេរ និង​រៀបការ​ជាមួយ​បុរស​ចិន​។​ យោង​តាម​ព័ត៌មាន​ដែល​សមាគម​សិទ្ធិមនុស្ស​អាដហុក ​សរសេ​រលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន នា​រសៀល​ថ្ងៃ​ពុធ​នេះ​បញ្ជាក់ថា នារី​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ក្រោមរូបភាព​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ជនជាតិ​ចិន​ចំនួន​៣​នាក់​ឈ្មោះ វ​.​ក​ញ ឈ្មោះ ផ​.​ច​ណ និង​ឈ្មោះ ល​.​ហ​ហ បាន​វិលត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​២៣ និង​២៨ ខែ​សីហា ឆ្នាំ​២០១៤​។

  • ក្រុមហ៊ុន​បញ្ឈប់​ការងារ​អ្នកបើក​រថយន្ត​ក្រុង ដែល​ទាមទារ​ឡើង​ប្រាក់ខែ

    ជា​ច្រើន​សប្តាហ៍​មក​ហើយ ​អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុង​នៃ​ក្រុមហ៊ុន​សូរិយា​ភ្នំពេញដឹក​ជញ្ជូន​អ្នក​ដំណើរជាង​១០​នាក់​បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ពួក​គេ​ចេញ​ពី​ការងារ។ ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​ងារ​វិញ​ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​មិន​បាន​អនុវត្ត​តាម​សេចក្តី​សម្រេច​នេះ​ទេ។​

  • យន្តការ​សភា​​លើ​​ដោះ​ស្រាយ​​បញ្ហា​​ដី​​ធ្លី​​នឹង​​ជោគ​​ជ័យ​​បើ​​ប្រ​កាន់​​ច្បាប់​​ជា​​គោល​​និង​​ហ៊ាន​​ជា​សាច់​​ស្អុយ​​

    ក្រោយ​សភា​ដែល​មាន​សមា​សភាព​ពីរ​គណបក្ស​បាន​បង្កើត​ឡើង​រួច​រាល់ ​គណៈ​កម្ម​ការ​សិទ្ធ​មនុស្ស​ដែល​ជា​គណៈ​កម្ម​ការ​ទី​១​របស់​សភា​ដែល​មាន​គណ​បក្ស​ប្រឆាំង​ជា​ប្រធាន​ និង​សមាស​ភាព​គណ​បក្ស​កាន់​អំណាច​នោះ ​បាន​ចាប់​ដៃ​គ្នា​ប្រយុទ្ធ​នឹង​ជំ​ងឺ​វិ​វាទ​ដី​ធ្លី​នៅ​កម្ពុជា​។​ ប៉ុន្តែ​ទាក់​ទង​នឹង​យុទ្ធ​នា​ការ​ដី​ធ្លី​នេះ ​សង្គម​ស៊ី​វិល​ បាន​មើល​ឃើញ​ថា​មាន​បញ្ហា​ប្រឈម​​ជា​ច្រើន​ដែល​ទាំង​រដ្ឋា​ភិបាល​ និង​សភា​ត្រូវ​ជំនះ​ឱ្យ​បាន​។ ​យ៉ាង​ណា​ក៏​ដោយ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​បក្ស​ធំ​ៗ​ទាំង​ពីរ​ត្រូវ​កុំ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​ប៉ែង​ជើង​គ្នា​យក​ប្រ​ជា​ប្រិយ​ភាព​រៀង​ៗ​ខ្លួន​។

  • អាជ្ញាធរ​បំបែក អតីត​​អ្នក​​បឹង​កក់​​ដែល​​ប្រមូល​ផ្ដុំ​​នៅ​​រដ្ឋសភា​​ដើម្បី​​សាកសួរ​​ពី​​លទ្ធផល​​នៃ​​ការ​ដាក់​​ញត្តិ​​របស់​ខ្លួន​​

    ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​១០០​នាក់ បំបែក​ក្រុម​អតីត​អ្នក​បឹងកក់​ដែល​ប្រមូលផ្ដុំ​គ្នា​ក្បែរ​រដ្ឋសភា​ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញត្តិ​របស់ខ្លួន ​ដែល​បាន​ដាក់ជូន​ដើម្បី​ទាមទារ​រក​សំណង​បន្ថែម។​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ អតីត​អ្នក​បឹងកក់​ដែល​ចាកចេញ​ជួប​ប្រមូលផ្ដុំ​គ្នា គោលបំណង​ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញ្ញត្តិ​កាលពីពេលកន្លងទៅ តែ​ត្រូវ​ក្រុម​សមត្ថកិច្ច​ចម្រុះ​បំបែក ដោយ​ចាប់​សែង​ពួកគាត់​ទៅ ទម្លាក់​នៅ​សួន​មុខ​សណ្ឋាគារ​ណាហ្គា។​

  • ​ប្រជាពលរដ្ឋ​ជម្លោះដីធ្លី​ខេត្តក្រចេះ​ជាង​៣០០​គ្រួសារ ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​​

    ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជា​ផ្លូវការ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាង​៣០០​គ្រួសារ មកពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​បញ្ចប់​ជម្លោះ​នា​ពេលកន្លងមក​។​

  • ​ការរំលោភ​ផ្លូវភេទ​លើ​កុមារ ពី​សំណាក់​ទេសចរ​បរទេស នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​​

    ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដោយសារ​ពួកគេ​មិនសូវ​ទទួលបាន​ការអប់រំ​ពី​បញ្ហា​នេះ​។​ អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោកស្រី ហ៊ុន ដា​នី នៅ​ថ្ងៃ​ពុធ ទី​២៧ សីហា នេះ​មាន​ប្រសាសន៍ថា ការរំលោភ​ផ្លូវភេទ​លើ​កុមារ​នៅតែ​ជា​បញ្ហា​គួរឲ្យ​ព្រួយបារម្ភ​សម្រាប់​កម្ពុជា ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​សូវ​យល់​ដឹង​ពី​បញ្ហា​នេះ​។ លោកស្រី​មាន​ប្រសាសន៍​បែបនេះ ខណៈ​លោកស្រី​ចូលរួម សិក្ខាសាលា ដើម្បី​បណ្តុះបណ្តាល​គ្រូ​បង្គោល សម្រាប់​គណៈកម្មការ​សុវត្ថិភាព​កុមារ ក្នុង​វិស័យ​ទេសចរណ៍​។ លោក​ស្រី​ថា ក្រសួង​បាន​សហការ​ជាមួយ ដៃគូ​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ តែ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ល្អ​ប្រសើរ​នៅ​ឡើយ​។

  • ​កម្មករ​រោងចក្រ​ស៊ី​ង​ហ្វាង​នឹង​ចូលធ្វើការ​វិញ​បណ្តោះអាសន្ន​នៅ​ថ្ងៃស្អែក​នេះ

    កម្មករ កម្មការិនី រោងចក្រ ស៊ី​ង ហ្វាង នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រេច​ចូលធ្វើការ​វិញ​មួយរយៈ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​រក្សា​ការពារ ដោយ​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើការ ៤៨​ម៉ោង​កាលពី​ថ្ងៃ​ទី​២៩​ខែ​សីហា​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo