កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សហរដ្ឋអាមេរិកស្វាគមន៍អ្នកមានជម្លោះដីធ្លី ក្នុងការជំរុញឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស
ប្រជាសហគមន៍ជាង១០០នាក់ មកពីរាជធានីខេត្ត នៅថ្ងៃពុធនេះ សម្រុកទៅរកកិច្ចអន្តរាគមន៍ពីស្ថានទូតសហរដ្ឋអាមេរិក ជំរុញឲ្យពន្លឿនរកដំណោះស្រាយ រឿងជម្លោះដីធ្លី ដើម្បីធានាថា ការអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា មិនរំលោភសិទ្ធិមនុស្ស។
-
សាលារាជធានីមិនទាន់ឆ្លើយតប ចំពោះការរៀបចំវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យ
សាលារាជធានីភ្នំពេញ នៅថ្ងៃពុធនេះ មិនទាន់មានការឆ្លើយតបចំពោះគម្រោងរបស់សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យក្នុងការរៀបចំវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៦ ខែកញ្ញាខាងមុខ ។ អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ មានប្រសាសន៍ប្រាប់VOD នៅរសៀលថ្ងៃពុធនេះថា លោកមិនទាន់អាចឆ្លើយតបចំពោះករណីនេះបាននៅឡើយទេ ព្រោះត្រូវរង់ចាំយោបល់ពីថ្នាក់លើសិន តែលោកឲ្យដឹងថា នៅថ្ងៃស្អែកនេះ សាលារាជធានីនឹងអញ្ជើញតំណាងអង្គការសង្គមស៊ីវិលទាំងពីរនេះ ដើម្បីជួបពិភាក្សាពីព័ត៌មានលម្អិត។
-
អង្គការសង្គមស៊ីវិលស្នើសេចក្តីព្រាងច្បាប់បង្កើតគ.ជ.ប.
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែលមានអង្គការក្រៅរដ្ឋាភិបាលចំនួន២០ជាសមាជិក នៅថ្ងៃច័ន្ទនេះ បានស្នើសេចក្តីព្រាងច្បាប់មួយស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ សេចក្តីព្រាងច្បាប់នេះគឺសម្រាប់ដាក់ជូនគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខណៈដែលក្រុមការងារនៃគណបក្សទាំងពីរត្រូវប្រជុំពិភាក្សាគ្នាស្តីពីការបង្កើតសមាសភាពគ.ជ.ប.ថ្មីនៅច័ន្ទនេះ។
-
ក្រុមសហគមន៍ការពារព្រៃឈើនៅរតនគិរីអះអាងថាអ្នកកាប់ឈើគំរាមសម្លាប់
សហគមន៍ជនជាតិដើមភាគតិចកាចក់ ខេត្តរតនគិរី ឲ្យដឹងថា មានបុគ្គលជាមន្ត្រីប្រដាប់អាវុធ និងឈ្មួញអ្នកមានប្រាក់នៅស្រុកអណ្ដូងមាស បានជួលកម្មករកាប់ព្រៃការពារជាង ២០ហិកតារ ដែលអាជ្ញាធររក្សាទុកជាព្រៃត្រៀមបម្រុង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកកាប់ព្រៃនោះ គំរាមសម្លាប់សហគមន៍អ្នកការពារព្រៃឈើ ដោយសារតែក្រុមសហគមន៍ព្យាយាមទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះ។
-
សមត្ថកិច្ចខេត្តព្រះវិហាររារាំងពលរដ្ឋមិនឲ្យនាំគ្នាមកតវ៉ាបញ្ហាដីធ្លីនៅភ្នំពេញ
បញ្ហាអាជ្ញាធរជាតិព្រះវិហារ រួមនឹងសាលាខេត្ត បណ្ដេញប្រជាពលរដ្ឋនៅតំបន់ស្វាយជ្រុំ ឱ្យរុះរើលំនៅឋាន ហើយយកដីធ្វើជាតំបន់ទ្រនាប់ឧទ្យានជាតិប្រាសាទព្រះវិហារ កាលពីពីរឆ្នាំមុន បានកម្រើកឡើងវិញហើយនៅពេលនេះ។ អតីតក្រុមអ្នកភូមិស្វាយជ្រុំ ជាច្រើន កំពុងលើកគ្នាទៅទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលប្រគល់ដីធ្លី និងអនុញ្ញាតឱ្យពួកគេបានវិលត្រឡប់ទៅរស់នៅទីនោះវិញ។
-
តុលាការបញ្ជាឲ្យកម្មកររោងចក្រស៊ីនហ្វាងចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោង
ខ្មែរ | ព័ត៌មានថ្មីៗ | សេដ្ឋកិច្ច-សង្គម តុលាការបញ្ជាឲ្យកម្មកររោងចក្រស៊ីនហ្វាងចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោង ដោយ វោហារ ជាតិ 2014-09-02 អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល ស៊ីនហ្វាង ៦៣០ កម្មការរោងចក្រស៊ីនហ្វាង (Xin Fang) វាយស្គរតវ៉ានៅមុខក្រសួងការងារ ដើម្បីឲ្យជួយរកដំណោះស្រាយជាមួយថៅកែក្រុមហ៊ុន កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៤។ RFA/Uon Chhin កម្មកររោងចក្រសិនហ្វាងដែលបានធ្វើកូដកម្មអស់រយៈពេលជាង១០ ថ្ងៃមកហើយនោះ នៅល្ងាចថ្ងៃទី២ កញ្ញានេះ បានព្រមចូលធ្វើការ ជាបណ្ដោះអាសន្ន នេះបើតាមការអះអាងរបស់តំណាងកម្មករ លោក ឆុន រិនដា។ លោក ឆុន រិនដា រួមទាំងតំណាងកម្មករដតៃទៀត អះអាងថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក យ៉េត ប៉ូលិន ចេញដីកាបង្គាប់ឲ្យកម្មករដែលធ្វើកូដកម្មទាំងនោះ ត្រូវចូលធ្វើការវិញដោយដាក់កំណត់ក្នុងរយៈពេល ៤៨ ម៉ោង បើមិនព្រមចូលធ្វើការទេ ពួកគេនឹងបាត់បង់ការងារ។
-
HRW៖ កុមារខ្មែរជាច្រើនដែលចំណាកស្រុកទៅថៃកំពុងបាត់បង់សិទ្ធិជាមូលដ្ឋាន
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch = HRW) រកឃើញថា កុមារកម្ពុជា ជាច្រើននាក់ ដែលធ្វើចំណាកស្រុកទៅប្រទេសថៃ កំពុងបាត់បង់សិទ្ធិសេរីភាពជាមូលដ្ឋាន នៅពេលពួកគេត្រូវគេបញ្ជូនអោយទៅរស់នៅបណ្ដោះអាសន្ន ក្នុងមណ្ឌលសម្រាប់កុមារចំណាកស្រុក។ របាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា របស់អង្គការដដែលបញ្ជាក់ថា ក្នុងមណ្ឌលនោះពួកគេខ្វះខាតអាហារបរិភោគ ខ្វះសេវាសុខភាព ការអប់រំ និងការកម្សាន្តដែលចាំបាច់សម្រាប់កុមារ។ ករណីនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ប្រាថ្នាអោយរដ្ឋាភិបាលចាត់វិធានការជួយកុមារទាំងនោះជាបន្ទាន់។
-
សេចក្តីព្រាងនៃសេចក្ដីស្នើច្បាប់របស់ ERA ពាក់ព័ន្ធនឹងការបោះឆ្នោតស្ថិតក្នុងការយល់ឃើញខុសៗគ្នា
បណ្តាអ្នកនយោបាយ អ្នកវិភាគ និងមន្ត្រីអង្គការសង្គមស៊ីវិល មានការយល់ឃើញផ្សេងៗគ្នាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលស្នើដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA)។
-
ធនាគារអភិវឌ្ឍន៍អាស៊ី សន្យាឲ្យមានជំនួបត្រីភាគីជាមួយភាគីពាក់ព័ន្ធ និងសហគមន៍រងគ្រោះផ្លូវរថភ្លើង
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃចន្ទនេះ សន្យាជាមួយប្រជាពលរដ្ឋនៅសហគមន៍ផ្លូវរថភ្លើងថា និងធ្វើជាអ្នកសម្របសម្រួលឲ្យមានត្រីភាគីជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយជម្លោះដីធ្លីនៅសហគមន៍នេះឲ្យបានឆាប់។
-
សង្គមស៊ីវិលបារម្ភថា ការយកកម្លាំងទ័ពទប់ស្កាត់សេរីភាពបញ្ចេញមតិ ធ្វើឲ្យកម្ពុជាឈានទៅរកការដឹកនាំបែបកុម្មុយនិស្ត
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការយកកម្លាំងទ័ពមកទប់ស្កាត់ការតវ៉ាបញ្ចេញមតិណាមួយ គឺជាទង្វើមិនត្រឹមត្រូវ និងកំពុងដើរទៅរករបបកុម្មុយនិស្ត។ ប្រតិកម្មរបស់សង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រកាសឲ្យកងពលតូចថ្មើរជើងលេខ៧០ ជ្រើសរើសកងទ័ព៧០០នាក់ បន្ថែមទៀត តាមតម្រូវការជាក់ស្តែង ដើម្បីការពារសន្តិសុខផ្ទៃក្នុង និងបូរណភាពដែនដី។ ការប្រកាសនេះធ្វើឡើង ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកងទ័ព នៅបន្ទាយកងពលតូចថ្មើរជើងលេខ៧០ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ។
-
ក្រោយជួបតំណាងរាស្ត្រ អ្នកឃុំតាជេសប្ដេជ្ញាបន្តស្នាក់នៅភ្នំពេញ និងធ្វើបាតុកម្មរហូតមានដំណោះស្រាយ
អ្នកមានជម្លោះដីធ្លីនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អះអាងថា នឹងមិនត្រឡប់ទៅមូលដ្ឋានវិញទេ ដរាបណាមិនមានការសន្យាជាក់លាក់ពីស្ថាប័នជាតិកំពូលៗ ជុំវិញជម្លោះដីធ្លីអូសបន្លាយ។
-
កម្មកររោងចក្រស្បែកជើងនៅកំពង់ចាមធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ១៦ចំណុច
កម្មករកម្មការិនីរោងចក្រផលិតស្បែកជើង ជូហួយ (Juhoi )នៅឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណ ១.០០០នាក់ នៅព្រឹកថ្ងៃទី១ កញ្ញា ប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រធ្វើកូដកម្មទាមទារឲ្យថៅកែរោងចក្រដោះស្រាយលក្ខខណ្ឌការងារ ១៦ចំណុច។ លក្ខខណ្ឌការងារដែលក្រុមកម្មករទាមទារសំខាន់ៗមានដូចជា លុយថ្លៃបាយ ម្នាក់ ១ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ លុយថ្លៃឡានដឹកកម្មករទៅធ្វើការម្នាក់ ១០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃទឹកដោះគោសម្រាប់កម្មករដែលមានកូន ២០ដុល្លារក្នុងមួយខែ និងផ្ដល់រង្វាន់លើកទឹកចិត្តម្នាក់ ៥ដុល្លារដល់កម្មករជំនាញដែលធ្វើការចាប់ពី ៣ខែឡើងទៅជាដើម។
-
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបន្តពិភាក្សាលើសេចក្ដីស្នើច្បាប់បោះឆ្នោតថ្មី
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬហៅកាត់ថា អ៊ីរ៉ា (ERA) បានបន្តពិភាក្សាទៅលើសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីត្រៀមដាក់ជូនគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដាក់បញ្ជូនទៅក្នុងកំណែទម្រង់ស្ថាប័នបោះឆ្នោតឲ្យមានឯករាជភាពនៅថ្ងៃអនាគត។
-
កម្មកររោងចក្រស៊ីងហ្វាងឡើងតវ៉ាដល់មុខក្រសួងការងារ
កម្មកររោងចក្រស៊ីងហ្វាងឡើងតវ៉ាដល់មុខក្រសួងការងារ
-
តំណាងរាស្ត្រទាំងពីរគណបក្សសម្រេចទទួលញត្តិអ្នកតវ៉ារឿងដីធ្លីមកពី៣ខេត្ត
លរដ្ឋមានជម្លោះដីធ្លីជិត ៥០នាក់ មានក្មេង ចាស់ ជនពិការ និងស្រ្តីបីកូននឹងថ្នក់ក្រមាផងនោះ ដែលមកពីខេត្តខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ សម្រេចលើកគ្នាដើរមកដាក់ញត្តិតាមស្ថាប័នសំខាន់ៗ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ កញ្ញា ដោយពួកគេរំពឹងថា ស្ថាប័នទាំងនោះអាចជួយធ្វើអន្តរាគមន៍ និងអាចផ្តល់ដំណោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃជូនពួកគាត់ដែលអ្នកមានអំណាចរំលោភយកអស់ជាច្រើនឆ្នាំមកហើយ។
-
កម្មកររោងចក្រស៊ីនហ្វាង ប្រមូលផ្តុំនៅមុខក្រសួងការងារ សុំអន្តរាគមន៍រកដំណោះស្រាយ
កម្មករប្រមាណជា៣០០នាក់ មកពីរោងចក្រស៊ីនហ្វាង ខេមបូឌា ហ្គាមមែន ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃចន្ទនេះ ប្រមូលផ្តុំខាងមុខក្រសួងការងារ ដើម្បីសុំអន្តរាគមន៍រកដំណោះស្រាយការបញ្ឈប់កម្មករ និងលក្ខខណ្ឌការងារមួយចំនួនទៀត។
-
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើសុំជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើសុំជួបរដ្ឋមន្ត្រីក្រសួងក្រសួងអប់រំ ដើម្បីពិភាក្សាពីស្ថានភាពដែលបាននិងកំពុងកើតមានក្នុងវិស័យអប់រំ។ ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន បានប្រាប់VODឲ្យដឹងនៅថ្ងៃច័ន្ទនេះថា សមាគមគ្រូបង្រៀនបានដាក់លិខិតស្នើសុំជួប រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជាលើកទី២នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៩ និង៣០នាទីព្រឹក ។
-
កម្មកររោងចក្រស៊ីនហ្វាង ដើរជាក្បួនមកក្រសួងការងារ សុំអន្តរាគមន៍ដំណោះស្រាយការងារ
កម្មករប្រមាណជា៣០០នាក់ មកពីរោងចក្រស៊ីនហ្វាង ខេមបូឌា ហ្គាមមែន ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃចន្ទនេះ ដើរជាក្បួនមកក្រសួងការងារ ដើម្បីសុំអន្តរាគមន៍រកដំណោះស្រាយការបញ្ឈប់កម្មករ និងលក្ខខណ្ឌការងារមួយចំនួនទៀត។
-
អាជ្ញាធរខេត្តកោះកុងចុះជួបពលរដ្ឋមានជម្លោះដីជាមួយឧកញ៉ា លី យ៉ុងផាត់
អាជ្ញាធរខេត្តកោះកុង នៅថ្ងៃអាទិត្យ ទី៣១ សីហា បានចុះទៅជួបប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ដែលមានជម្លោះដីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនចិន ដើម្បីយកសំណើនៃការទាមទាររបស់ពួកគាត់ ដាក់ឲ្យក្រសួងពាក់ព័ន្ធដោះស្រាយ។