កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ប្រជាសហគមន៍ជម្លោះដីធ្លីចំនួនបីខេត្តនឹងដង្ហែញត្តិទៅរដ្ឋសភានិងខុទ្ទកាល័យនៅថ្ងៃចន្ទស្អែកនេះ
ប្រជាសហគមន៍មានជម្លោះដីធ្លីមកពីខេត្ត បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន នឹងដង្ហែញត្តិទៅរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែននៅថ្ងៃស្អែកដើម្បីសុំការធ្វើអន្ដរាគមន៍ដោះស្រាយបញ្ហារបស់ពួកគាត់ឲ្យបានឆាប់។
-
តុលាការសម្រេចឃុំខ្លួន បុរសពីរនាក់បងប្អូនដែលធ្វើទារុណកម្មលើក្មេងប្រុសលួចបេះផ្លែដូង
ព្រៃវែង៖ តុលាការខេត្តព្រៃវែង បានសម្រេចចេញដីកាឃុំខ្លួន បុរសពីរនាក់បងប្អូនបង្កើត ដាក់ក្នុងពន្ធនាគារខេត្តព្រៃវែង បន្ទាប់ពីពួកគេ បានធ្វើទារុណកម្មវាយដំ និងចាប់ក្បាលក្មេងម្នាក់ ជ្រមុជទឹកពាង ព្រោះតែលួច បេះផ្លែដូង៤ផ្លែ កាលពីពេលថ្មីៗនេះ។
-
សហគមន៍ស្រុកស្រែអំបិលនឹងហែញត្តិដាក់ទៅអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយជម្លោះដីធ្លី
ប្រជាសហគមន៍ស្រុកស្រែអំបិលខេត្តកោះកុងត្រៀមហែញតិ្តនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៤ខាងមុខនេះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នពាក់ព័ន្ធឲ្យជួយដោះស្រាយ បញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនស្ករអំពៅ ដែលអូសបន្លាយជិត១០ឆ្នាំមកនេះ។
-
ប្រជាសហគមន៍មានជម្លោះដីធ្លីមកពីខេត្ត បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន នឹងដង្ហែញត្តិទៅរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែននៅថ្ងៃស្អែកដើម្បីសុំការធ្វើអន្ដរាគមន៍ដោះស្រាយបញ្ហារបស់ពួកគាត់ឲ្យបានឆាប់។
ព្រះសង្ឃពីរអង្គគង់នៅវត្តពោធិយារាមក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ដែលធ្លាប់សកម្មចូលរួមតវ៉ាស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជម្លោះដីធ្លីនៅពេលកន្លងមកនេះ នឹងត្រូវចាប់ផ្សឹកនៅពេលចេញព្រះវស្សា។
-
រដ្ឋាភិបាលសម្រេចដកហូតដីពីក្រុមហ៊ុនប្រគល់ឲ្យពលរដ្ឋស្រុកស្នួលខេត្តក្រចេះ
ទំហំដីចំនួនជិត ១.៦០០ហិកតារ នៅស្រុកស្នួល ខេត្តក្រចេះ រដ្ឋាភិបាលសម្រេចដកយកពីក្រុមហ៊ុនកូរ៉េ ឈ្មោះ ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន (Horizon Agriculture Development) ហើយប្រកាសប្រគល់ជូនពលរដ្ឋជិត ៣៣០គ្រួសារ មកពីភូមិគ្រង និងភូមិថ្ពង ដែលមានប្លង់ដីស្របច្បាប់ តែមិនបានដីកាន់កាប់ដាំដុះ។
-
សកម្មជនដីធ្លីបឹងកក់៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពេលចុះចូលរួមតវ៉ាជាមួយអ្នកមានទំនាស់ដីធ្លីមកពី៣ខេត្តនៅវត្តចាស់
សកម្មជនដីធ្លីបឹងកក់៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពេលចុះចូលរួមតវ៉ាជាមួយអ្នកមានទំនាស់ដីធ្លីមកពី៣ខេត្តនៅវត្តចាស់
-
ពលរដ្ឋមានជម្លោះដីធ្លីនៅកំពង់ស្ពឺស្នើអាជ្ញាធរឆ្លើយតបញត្តិសុំអន្តរាគមន៍
ប្រជាពលរដ្ឋរស់នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលចោទប្រកាន់ក្រុមហ៊ុន សុវណ្ណវិវឌ្ឍន៍ ថាបានរំលោភយកដីធ្លីរបស់ពួកគាត់ បានប្រតិកម្មចំពោះក្រុមហ៊ុននេះដែលយកកម្លាំងប្រដាប់អាវុធ ដាក់កុងត្រូលបិទផ្លូវមិនឲ្យពួកគាត់ដឹកផលកសិកម្មឆ្លងកាត់ ដែលនាំឲ្យពួកគាត់ជួបការលំបាក។ បញ្ហានេះ ពួកគាត់ធ្លាប់បានដាក់ញត្តិសុំឲ្យអភិបាលស្រុក អន្តរាគមន៍ថាពុំមានដំណោះស្រាយ។
-
អនុគុណនិងចៅសង្កាត់ជ្រោយចង្វារកោះនិមន្ដចៅអធិការវត្តមួយដែលឲ្យអ្នកតវ៉ាដីធ្លីស្នាក់នៅទៅសាកសួរ
អនុគុណនិងចៅសង្កាត់ជ្រោយចង្វារបានកោះនិមន្ដចៅអធិការវត្តពោធិយារាមទៅសាកសួរនៅរសៀលនេះ បន្ទាប់ពីព្រះអង្គបានផ្ដល់ទីកន្លែងឲ្យក្រុមអ្នកតវ៉ាពីជម្លោះដីធ្លីមកពីខេត្តចំនួន៣ស្នាក់នៅជាបណ្ដោះអាសន្ន។
អានបន្ត -
កម្មករស៊ីឈ្នួលធ្វើរបងក្រុមហ៊ុននៅភូមិឡពាងដាក់ញត្តិឲ្យជួយរកយុត្តិធម៌
តំណាងកម្មកររបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ចំនួន ៦រូប និងអ្នកគាំទ្រជាង ២០០នាក់ ដាក់ញត្តិទៅអង្គការសិទ្ធិមនុស្សមួយចំនួន ដើម្បីឱ្យជួយរកយុត្តិធម៌ដល់ពួកគាត់ដែលរងបួស។ ក្រុមកម្មករទាំងនេះ ក៏តវ៉ាចំពោះការដោះលែងអ្នកភូមិឡពាង ៥នាក់ចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំង។
-
ពលរដ្ឋនៅខេត្តស្វាយរៀងចោទអាជ្ញាធរមូលដ្ឋានថារើសអើងមិនធ្វើប្លង់ដីស្រែឲ្យពួកគេ
ប្រជាពលរដ្ឋ៤គ្រួសារ នៅភូមិ ជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ នេះ ចោទអាជ្ញាធរមូលដ្ឋានថា រើសអើង ដោយមិនព្រមវាស់វែងដីស្រែធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីស្រែឲ្យពួកគេ។
-
ពលរដ្ឋមានជម្លោះដីនៅកោះកុងធ្វើយុទ្ធនាការចែកខិត្តប័ណ្ណពីគម្រោងហែញត្តិ
ប្រជាពលរដ្ឋរស់នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី៣០ ខែសីហា បាន នាំគ្នាចែកខិត្តប័ណ្ណនៅតាមផ្លូវជាតិលេខ៤៨ ដើម្បីផ្សព្វផ្សាយពីគម្រោងរបស់ខ្លួន ដែលនឹងហែញត្តិ ទៅដាក់ជូនអាជ្ញាធរពាក់ព័ន្ធ និងហែចូលរោងចក្រក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់ ដើម្បីទាមទារ ឲ្យដោះស្រាយបញ្ហាដីធ្លី។
-
ជនល្មើសដែលធ្វើទារុណកម្មក្មេង ករណីលួចដូង ត្រូវនគរបាលស្រុកពារាំងឃាត់ខ្លួន
ជនល្មើសពីររូប ដែលបានធ្វើទារុណកម្មលើក្មេងប្រុសម្នាក់ ហើយថតរូបបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទថាបានលួចផ្លែដូងរបស់ខ្លួននោះ ត្រូវអាជ្ញាធរឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការ។
-
យុវជនពីរនាក់ត្រូវឃាត់ខ្លួនពីបទធ្វើទារុណកម្មក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់
ប៉ូលិសប៉ុស្តិ៍ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ២៩ ខែសីហានេះ ឃាត់ខ្លួនយុវជនពីររូបក្នុងករណីធ្វើទារុណកម្មលើក្មេងប្រុសម្នាក់។
-
ស្ត្រីបឹងកក់ម្នាក់សន្លប់និងបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយប៉ះទង្គិចជាមួយប៉ូលិស
ត្រីបឹងកក់ម្នាក់ គឺអ្នកស្រី ខែក ច័ន្ទរស្មី ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត(Calmet) ដោយអាការៈសន្លប់បាត់ស្មារតីធ្ងន់ធ្ងរ បន្ទាប់ពីប៉ះទង្គិចក្បាលនឹងជញ្ជាំងឡាន នៅពេលកម្លាំងអាជ្ញាធរបានចាប់បង្ខំបញ្ជូនចេញពីវត្តពុទ្ធិយារាម ឬហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ កាលពីម៉ោង៨ព្រឹកថ្ងៃទី២៩ ខែ សីហា។
-
សមត្ថកិច្ចរារាំងអ្នកមានទំនាស់ដីធ្លីមកពី៣ខេត្តមិនឲ្យហែញត្តិទៅផ្ទះនាយករដ្ឋមន្ត្រី
សមត្ថកិច្ចចម្រុះមានគ្នាជាង១០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ ធ្វើការរារាំងប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពី៣ខេត្តមិនឲ្យធ្វើការហែញត្តិទៅ ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
-
សមាគមអាដហុក៖សេរីភាពសម្តែងមតិ និងការជួបប្រជុំ ក្លាយជាចំណាប់ខ្មាំងអ្នកនយោបាយ
មន្ត្រីសមាគមអាដហុក នៅថ្ងៃព្រហស្បតិ៍នេះ ចាត់ទុកសេរីភាពនៃការសម្តែងមតិ និងការជួបប្រជុំ បានក្លាយជាចំណាប់ខ្មាំងអ្នកនយោបាយ ដោយមិនមានការគោរពតាមច្បាប់កំណត់។
-
ពលរដ្ឋមានទំនាស់ដីធ្លីនៅក្រចេះមិនទទួលយករបៀបដោះស្រាយដោយអាជ្ញាធរថ្នាក់ជាតិ
ពលរដ្ឋដែលមានបញ្ហាដីធ្លីនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បដិសេធរបៀបដោះស្រាយបញ្ហារបស់ពួកគាត់ ដែលផ្តល់ដោយអាជ្ញាធរថ្នាក់ជាតិ ដែលបានចុះទៅពិនិត្យស្ថានភាពដីធ្លីជាក់ស្តែងរបស់ពលរដ្ឋ នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
-
ក្រុមកម្មកររងគ្រោះ បន្តដាក់ញត្តិ សុំអន្តរាគមន៍ រឿងអ្នកភូមិឡពាង ៥នាក់ ប្រើហិង្សា បណ្តាល ឲ្យបែកក្បាល របួសដៃ និងដងខ្លួន
ក្រុមកម្មករ សំណង់ ប្រមាណ៣០ នាក់ របស់ក្រុមហ៊ុន ខេឌីស៊ី នៃព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ បានបន្តដាក់ញត្តិ តាមក្រសួង ស្ថាប័ន និងអង្គការមួយចំនួន ដើម្បីស្វែង រកយុត្តិធម៌ឲ្យតុលាការបន្តនីតិវិធី ចំពោះអ្នកភូមិឡពាងប្រាំ នាក់ ដែលបានបង្កហិង្សាមកលើ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បណ្តាលឲ្យបែកក្បាល របួសដៃ និងដងខ្លួន ។
-
កម្មករនៅផ្លូវវ៉េងស្រេងបន្តធ្វើកូដកម្មដុតកង់ឡាន
កម្មកររោងចក្រ ស៊ីងហ្វាង (Xing Fang) ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ ៣០០នាក់ បន្តធ្វើបាតុកម្មដុតកង់ឡានទាមទារលក្ខខណ្ឌការងារនៅខាងមុខរោងចក្រ។ រយៈពេល ១០ថ្ងៃហើយ ដែលកម្មកររោងចក្រនេះធ្វើបាតុកម្ម ដោយភាគីរោងចក្រ មិនបានចេញមកដោះស្រាយជាមួយអ្នកតវ៉ាឡើយ បើទោះបីជាមន្ត្រីក្រសួងការងារបានចុះទៅទីនោះដើម្បីជួយរកដំណោះស្រាយក៏ដោយ។
-
អាដហុក ៖ សេរីភាពបញ្ចេញមតិនៅកម្ពុជាអាក្រក់បំផុតក្នុងឆ្នាំ ២០១៤
នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៨ សីហានេះ សមាគមអាដហុកបានចេញរបាយការណ៍មួយស្តីពីសេរីភាពបញ្ចេញមតិឆ្នាំ ២០១៤ នៅក្នុងប្រទេសកម្ពុជា។ សមាគមនេះ បានវាយតម្លៃថា សេរីភាពបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាមានស្ថានភាពអាក្រក់ពុំធ្លាប់មាននៅក្នុងឆ្នាំ ២០១៤ នេះ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រានចោលរបាយការណ៍នេះ ដោយលើកឡើងថា សេរីភាពបញ្ចេញមតិនៅកម្ពុជា គឺមានភាពទូលំទូលាយ។