កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
បញ្ហាទំនាស់ដីធ្លីនៅតែអង្រួនទីក្រុងភ្នំពេញ
នៅថ្ងៃពុធទី ២៧ សីហានេះ ខណៈដែលសភាកម្ពុជាកំពុងតែដំណើរការជ្រើសរើសក្បាលម៉ាស៊ីនជាបន្តទៀតនោះ មានការប្រមូលផ្តុំតវ៉ាពីរផ្សេងគ្នាស្តីពីបញ្ហាដីធ្លីបានកើតឡើង។ នោះគឺបាតុកម្មតវ៉ារបស់អតីតអ្នកភូមិបឹងកក់ និង ប្រជាពលរដ្ឋភូមិឡពាង។មួយក្រុមតវ៉ានៅមុខសភា មួយក្រុមទៀតនៅខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី។
-
កម្លាំងអាជ្ញាធររារាំងអ្នកតវ៉ារឿងដីមិនទៅជួបតំណាងរាស្ត្រនៅសភា
សមត្ថកិច្ចនិងក្រុមសន្តិសុខខណ្ឌ ដូនពេញ រារាំងនិងរុញច្រានពលរដ្ឋដែលមានជម្លោះដីធ្លីជិត ១០០នាក់ មិនឲ្យទៅជួបតំណាងរាស្ត្រ ខណៈដែលតំណាងរាស្ត្រទាំងពីរគណបក្ស បន្តប្រជុំវិសាមញ្ញនីតិកាលទី៥ របស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការអចិន្ត្រៃយ៍ក្នុងរដ្ឋសភានៅព្រឹកថ្ងៃទី២៧ សីហា។
-
អង្គការធ្វើការលើកស្ទួយស្ត្រីស្នើឲ្យមានការកែប្រែច្បាប់ខ្លះក្នុងរដ្ឋធម្មនុញ្ញ
ក្រុមអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយស្នើគណបក្សនយោបាយដែលមានសំឡេងក្នុងសភាកែប្រែចំណុចមួយចំនួននៃមាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដែលរំពឹងថា នឹងជួយអោយចំនួនស្ត្រីក្នុងវិស័យនយោបាយបានកើនឡើង ស្របតាមគោលនយោបាយរដ្ឋាភិបាល និងបទដ្ឋានអន្តរជាតិនានា។
-
អ្នកភូមិនៅរតនគិរីចោទក្រុមហ៊ុនសម្បទានរំលោភយកដី
ប្រជាពលរដ្ឋជាង ២០គ្រួសារ រស់នៅស្រុកលំផាត់ ខេត្តរតនគិរី ចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហ័ង អាញ លំផាត់ (Hoang Anh Lumphat) ថារំលោភដីចម្ការរបស់ពួកគាត់។ អ្នកភូមិទាំងនោះអះអាងថា ដីទាំនោះប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវដែលទទួលបានពីការវាស់វែងដោយក្រុមនិស្សិត និងមន្ត្រីជំនាញរបស់រដ្ឋាភិបាល ប៉ុន្តែខាងក្រុមហ៊ុននៅតែធ្វើរបងហ៊ុមព័ទ្ធដីសម្បទាន និងប៉ះទៅលើដីចំណីទន្លេថែមទៀត។
-
ជនជាតិដើមភាគតិចនៅកំពង់ធំបារម្ភខ្លាចបាត់បង់ដីព្រៃចម្ការវិលជុំ
ប្រជាពលរដ្ឋជាច្រើនគ្រួសារ រួមនឹងជនជាតិដើមភាគតិចជាង ១០០គ្រួសារ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងព្រួយបារម្ភជុំវិញការបាត់បង់ដីព្រៃចម្ការវិលជុំរបស់ខ្លួន ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនជាច្រើននៅតំបន់ដែលពួកគាត់រស់នៅ។
-
កម្ពុជាសម្រេចទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី
កម្ពុជា សម្រេចចិត្តទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា ហើយ។ នេះជាការបញ្ជាក់ជាថ្មីរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នៅក្នុងជំនួបជាមួយឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៧ ខែសីហា នាទីស្ដីការក្រសួងការបរទេសកម្ពុជា។
-
អ្នកមានជម្លោះដីធ្លីនៅខេត្តក្រចេះ ដាក់ញត្តិទៅសាលាខេត្ត ដើម្បីសុំដំណោះស្រាយ
ប្រជាពលរដ្ឋជាង១៦០នាក់នៅស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃពុធនេះ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តក្រចេះ ដើម្បីទាមទាររកដំណោះស្រាយជម្លោះដីធ្លី។
-
កម្មកររោងចក្រស៊ីងហ្វាងធ្វើកូដកម្មចូលដល់ថ្ងៃទី១០
កម្មកររោងចក្រស៊ីងហ្វាង (Xing Fang) ប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី២៧ សីហា បានធ្វើកូដកម្មដុតកង់ឡានទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុចទៀត ដែលថៅកែរោងចក្រនៅមិនទាន់ដោះស្រាយនៅឡើយ។
-
អ្នកភូមិបឹងកក់៣០នាក់ត្រូវសមត្ថកិច្ចរារាំងមិនឲ្យតវ៉ានៅមុខទូតសិង្ហបុរី
អ្នកភូមិបឹងកក់ប្រមាណ ៣០នាក់ ត្រូវសមត្ថកិច្ចរារាំង មិនឲ្យតវ៉ានៅមុខស្ថានទូតសិង្ហបុរី (Singapore) នៅព្រឹកថ្ងៃទី២៧ សីហា និងមានការប្រតាយប្រតប់គ្នា នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ជិតវិមានឯករាជ្យ។
-
សហគមន៍ដីចំនួន៣តវ៉ានៅក្បែរផ្ទះលោកហ៊ុនសែន ឲ្យដោះលែងតំណាងអ្នកភូមិឡពាង៥នាក់
អ្នកភូមិឡពាង អ្នកភូមិបឹងកក់និងអ្នកបុរីកីឡាប្រមាណ ៥០នាក់ត្រូវសមត្ថកិច្ច និងក្រុមសន្តិសុខជិត ១០០នាក់ រារាំងនៅម្ដុំនាគបាញ់ទឹកសួនច្បារវិមានឯករាជ្យ មិនឲ្យហែញត្តិទៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៧ ខែសីហា។
-
កម្មកររោងចក្រស៊ីនហ្វាងនៅសង្កាត់ចោមចៅ ធ្វើបាតុកម្មដុតកង់រថយន្តទាមទារលក្ខខណ្ឌការងារ
កម្មករប្រមាណ២៥០នាក់ មកពីរោងចក្រស៊ីនហ្វាង ខេមបូឌា ហ្គាមមែន ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃពុធនេះ បន្តធ្វើបាតុកម្មដុតកង់រថយន្ត ដើម្បីស្វែងរកដំណោះស្រាយការបញ្ឈប់កម្មករ និងលក្ខខណ្ឌការងារមួយចំនួនទៀត។
-
ពលរដ្ឋមានជម្លោះដីចោទអភិបាលរងខេត្តកំពតថារំលោភលើកិច្ចសន្យាទិញលក់ដី
ពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្រុងកំពត ខេត្តកំពត ចោទអភិបាលរងខេត្តនេះថា រំលោភលើកិច្ចសន្យាទិញលក់ដីរបស់គាត់ និងទាមទាររកយុត្តិធម៌ក្នុងរឿងនេះ។ ឆ្លើយតបនឹងការចោទនេះ អភិបាលរងខេត្តកំពត លោក ជឹង ផល្លា អះអាងថា លោកនឹងប្រគល់លុយឲ្យគ្រប់ចំនួន បើសិនម្ចាស់ដីព្រមសរសេរលិខិតប្រគល់ដីនោះឲ្យទៅលោកជាអ្នកទិញត្រឹមត្រូវ។
-
អាជ្ញាធរ រារាំងប្រជាពលរដ្ឋមានជម្លោះដីធ្លី មិនឲ្យចូលទៅជិតផ្ទះនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តកំពង់ឆ្នាំង(ឡពាង) និងប្រជាសហគមន៍បឹងកក់ប្រមាណ៧០នាក់ នៅព្រឹកថ្ងៃពុធនេះ ប្រមូលផ្តុំគ្នាដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែត្រូវបានអាជា្ញធររារាំងមិនឲ្យចូលទៅជិតផ្ទះនាយករដ្ឋមន្ត្រី។
-
ស្ត្រីខ្មែរ២នាក់ដែលមេខ្យល់បោកទៅរៀបការនៅប្រទេសចិននឹងបញ្ជូនមកកម្ពុជានៅថ្ងៃ២៨
ស្ត្រីខ្មែរចំនួន ២រូប ដែលមេខ្យល់បោកបញ្ឆោតយកទៅរៀបការដោយបង្ខំជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី ប្រទេសចិន ត្រូវស្ថានកុងស៊ុលកម្ពុជា នៅទីក្រុងក្វាងចូវ និងអាជ្ញាធរចិន ជួយសង្គ្រោះ ហើយគ្រោងនឹងបញ្ជូនមកកម្ពុជា វិញនៅរសៀលថ្ងៃទី២៨ ខែសីហា។
-
ការរំលោភផ្លូវភេទលើកុមារ ពីសំណាក់ទេសចរបរទេស នៅតែជាបញ្ហាសម្រាប់កម្ពុជា
រដ្ឋាភិបាល និងសង្គមស៊ីវិល ព្រួយបារម្ភពីការរំលោភបំពានផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយសារពួកគេមិនសូវទទួលបានការអប់រំពីបញ្ហានេះ។
-
ពលរដ្ឋនៅក្រចេះឃាត់គ្រឿងចក្រក្រុមហ៊ុនវៀតណាមដែលឈូសឆាយធ្វើព្រំលើដីចម្ការ
ប្រជាពលរដ្ឋនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍របស់វៀតណាម មួយ ដែលបានយកគ្រឿងចក្រទៅឈូសឆាយព័ទ្ធធ្វើព្រំដីលើដីចម្ការរបស់ពួកគាត់។
-
ពលរដ្ឋរងផលប៉ះពាល់ពីការពង្រីកផ្លូវរទេះភ្លើងប្រមូលផ្ដុំនៅអេ.ឌី.ប៊ី
តំណាងពលរដ្ឋរងផលប៉ះពាល់ការពង្រីកផ្លូវរទេះភ្លើងនៅភ្នំពេញ ប្រមាណ ៣០នាក់ ប្រមូលផ្ដុំគ្នានៅក្បែរធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) នៅព្រឹកថ្ងៃទី២៦ សីហា ទាមទារឲ្យមន្ត្រី អេ.ឌី.ប៊ី បញ្ចេញឯកសារស្ដីពីការពង្រីកផ្លូវរទេះភ្លើងជំហានទី២ និងទី៣ ឲ្យពួកគាត់បានដឹងមុន។
-
កុមារខ្មែរនៅខេត្តស្វាយរៀង បោះបង់ការសិក្សាទៅសុំទាន និងលក់ឆ្នោតនៅវៀតណាម
កុមារខ្មែរនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បោះបង់ការសិក្សាទៅប្រកបរបរសុំទាន និងលក់ឆ្នោតនៅប្រទេសវៀតណាម ដើម្បីរកលុយជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។
-
ក្រសួង១៨ នឹងចូលរួមរៀបចំ ព្រាងច្បាប់សិទ្ធិ ទទួលព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែងថា ចាប់ ពីខែសីហានេះទៅ ក្រសួងព័ត៌មាន និងអង្គការយូណេស្កូ បានសម្រេចបង្កើត គណៈកម្មការអន្ដរក្រសួង និងបាន ឯកភាព ជាជំហានដំបូង ដោយជ្រើសរើសយក ក្រសួងចំនួន១៨ ដើម្បីចូលរួមរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួល ព័ត៌មាន។
-
ប្រជាសហគមន៍ផ្លូវរថភ្លើង ទាមទារអោយADBធានាថាពួកគេនឹងមិនក្លាយជាជនរងគ្រោះដោយសារការអភិវឌ្ឍន៍
ប្រជាសហគមន៍ផ្លូវរថភ្លើង បានទាមទាររកលិខិតឆ្លើយតបផ្លូវការជាថ្មី ពីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ADB ។ ការទាមទារនេះ បានធ្វើឡើងនៅក្នុងសន្នីសីទការសែត នាព្រឹកថ្ងៃទី ២៦សីហានេះ ក្រោយពីប្រជាសហគមន៍បានទទួលលិខិតមួយច្បាប់ពីធនាគារADB ដែលប្រជាសហគមន៍អះអាងថា មិនបាន ឆ្លើយតបទៅនឹងសំណួររបស់ខ្លួននោះទេ។