កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សហជីព៤ ចាប់ផ្តើមដឹកនាំកម្មករធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ឈ្នួល និងដោះលែងអ្នកជាប់ឃុំ២១នាក់
កម្មករដែលធ្វើការនៅតាមបណ្តារោងចក្រមួយចំនួន បានធ្វើកូដកម្មមិនចូលធ្វើការ នៅថ្ងៃពុធនេះ ទៅតាមគម្រោងនៃយុទ្ធនាការរបស់សហជីពចំនួន៤ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ និងលក្ខខណ្ឌការងារសមរម្យ ព្រមទាំងទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំ២១នាក់ ខណៈដែលរដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឲ្យបញ្ឈប់ការធ្វើកូដកម្មនេះ។
-
អ្នករងគ្រោះដីធ្លីបុរីកីឡា ប្តឹងអភិបាលខណ្ឌ៧មករា និងបក្សពួកពីបទប្រើហិង្សាកាលពីថ្ងៃទី១៤កុម្ភៈ
ស្ត្រីរងគ្រោះដីធ្លីនៅបុរីកីឡា និងតំបន់បឹងកក់ នៅព្រឹកថ្ងៃអង្គារនេះ ប្រមូលផ្តុំគ្នាដាក់ពាក្យប្តឹងអភិបាលខណ្ឌ៧មករា និងបក្សពួកទៅសាលាដំបូងរាជធានីភ្នំពេញ ដោយទារសំណងក្នុងម្នាក់២៥០០ដុល្លារ ពីបទប្រើហិង្សាលើប្រជាពលរដ្ឋបុរីកីឡា ជាពិសេសស្ត្រីមានផ្ទៃពោះ កាលពីថ្ងៃ១៤ ខែកុម្ភៈ។
-
កម្មករនៅរោងចក្រកាត់ដេរចំនួនពីរកន្លែងបានដួលសន្លប់ដោយសារស្រូបក្លិនអាស៊ីត និងក្លិនកាវ
យោងតាមក្រុមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ និងរោងចក្រស្បែកជើងជាង១០០នាក់បានដួលសន្លប់នៅក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នាកាលពីម្សិលមិញ ដែលនេះជាការដួលសន្លប់លើកដំបូងនៅរោងចក្រនៅឆ្នាំនេះ។
-
ឪពុកចុងចាប់កូនស្រីប្ដីដើមអាយុ១២ឆ្នាំរំលោភរាប់ភ្លេចទើបបែកការណ៍ពេលនាងយំព្រោះឈឺចាប់ខ្លាំង
ខេត្ដកណ្ដាល ៖ ក្មេងស្រីអាយុ១២ឆ្នាំ ម្នាក់ត្រូវឪពុកចុងចាប់រំលោភរាប់ភ្លេចដែលក្រោយពេលរំលាភរួចគាត់តែង តែគំរាមនាងមិនឱ្យទម្លាយរឿងនេះ ប្រាប់អ្នកណាបើមិនដូច្នេះទេគេនឹងសម្លាប់ចោល ។ ទោះយ៉ាងណាទីបំផុតជនសង្ស័យជា ឪពុកចុងគេចមិនផុតពីសំណាញ់ច្បាប់ ដោយសារសកម្មភាពរំលោភច្រើនដង ធ្វើឱ្យនាងឈឺចាប់ទ្រាំមិនបានក៏បែកធ្លាយដល់ម្ដាយមីង ហើយត្រូវម្ដាយបង្កើត របស់នាងដាក់ពាក្យប្ដឹងឱ្យសមត្ថកិច្ច ចាប់ខ្លួន ។
-
ប៉ូលិសបញ្ជូនជនសង្ស័យរំលោភសពស្ត្រីនៅព្រៃវែងទៅតុលាការ
អាជ្ញាធរប៉ូលិសខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៤ បានបញ្ជូនសំណុំរឿងរបស់ជនសង្ស័យពីបទរំលោភលើសពស្ត្រីវ័យ ១៧ឆ្នាំម្នាក់ នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទៅតុលាការខេត្ត។ អាជ្ញាធរប៉ូលិសបញ្ជាក់ថា ការបញ្ជូនជនសង្ស័យគឺដើម្បីឲ្យតុលាការ ពិនិត្យនិងវិនិច្ឆ័យពីលក្ខណៈសម្បត្តិរបស់ជនសង្ស័យ ថាជាមនុស្សវិកលចរិត ឬយ៉ាងណា?
-
មួយឆ្នាំកន្លងផុតទៅ ទឹកអាស៊ីតនៅតែមានលក់តាមដងផ្លូវនានា
អ្នកស្រី លឹម វណ្ណៈ អាយុ៣៣ឆ្នាំបានលើកឡើងថា “ច្បាប់ស្អីគេ? មាននរណាម្នាក់មកនិយាយជា មួ យខ្ញុំទាក់ទងនឹងរឿងនេះទេ។ គួរបញ្ជាក់ថា អ្នកស្រីនិយាយបែបនេះ ខណៈពេលកំពុងពិនិត្យធុងជ័រធំៗសម្រាប់ដាក់មេអាស៊ីត ដែលអ្នកស្រីបានរៀបចំដាក់លើផ្លូវលេខ១៤៤ រាជធានីភ្នំពេញ នាពេលព្រឹក។ អាស៊ីតប្រើប្រាស់ខុសគោលដៅជាអាវុធ ដែលមានគ្រោះថ្នាក់ដល់ជីវិត ហើយនៅក្នុងប្រទេសកម្ពុ ជា ដែលមានការវាយប្រហារដោយសារធាតុគីមីដ៏សាហាវនេះ គឺជាវិធីដ៏ពេញនិយមសម្រាប់ការសងសឹក និងការចងពៀរជាប្រពៃណីធ្វើឡើងដោយភាគីដែលត្រូវបានភាគីម្ខាងទៀតក្បត់ចិត្តទៅមានសាហាយស្មន់ ច្បាប់នានាត្រូវបានអនុម័តដើម្បីគ្រប់គ្រងអាជីវកម្មអាស៊ីត។
-
លោក ស៊ូប៊ែឌី៖ លោកនាយករដ្ឋមន្ត្រី មានឆន្ទៈច្រើនក្នុងការទទួលយកអនុសាសន៍
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី ឲ្យដឹងថា លោក មានសុទិដ្ឋិនិយម និងជំនឿថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានឆន្ទៈក្នុងការទទួលយកអនុសាសន៍របស់លោក។
អានបន្ត -
តាត ម៉ារីណា តាមលងភរិយាលោក ស្វាយ ស៊ីថា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ(១៤ មករា ២០១៤) ៖ តាត ម៉ារីណា អតីតតារាចម្រៀងដែលរងទារុណកម្មដោយការជះទឹកអាស៊ីតកាលពី១៥ ឆ្នាំ បានលេចមុខជាលើកដំបូង ដើម្បីស្វែងរកយុត្តិធម៌សម្រាប់នាង ក្រោយពីភរិយាលោក ស្វាយ ស៊ីថា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ឈ្មោះ ឃួន សុផល ព្រមទាំងក្មួយឈ្មោះ វណ្ណឌី និងបក្ខពួក ៤នាក់ទៀត បាននាំគ្នាមកធ្វើទារុណកម្មដោយចាក់ស្រោចទឹកអាស៊ីតមកលើក្បាលនិងខ្លួនប្រាណរបស់នាងកាលពី១៥ឆ្នាំមុន។កាលពីពេលនោះ នាងជាអនិតិជននៅឡើយ គឺអាយុប្រមាណ ១៧ ឆ្នាំ ប៉ុណ្ណោះ។ បច្ចុប្បន្ន តាត ម៉ារីណា រស់នៅសហរដ្ឋអាមេរិក។
-
ខ្មែរកម្ពុជាក្រោមស្នើលោក ហ៊ុន សែន លើកយកបញ្ហារបស់ពួកគេប្រាប់នាយករដ្ឋមន្ត្រីវៀតណាម
តំណាងពលរដ្ឋខ្មែរកម្ពុជាក្រោម ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកយកបញ្ហានៃការរំលោភសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរវៀតណាមមកលើពួកគេ ដែលជាម្ចាស់កំណើតប្រទេសនោះ ប្រាប់ទៅលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។
-
លោក ស៊ូប៊ែឌី សន្យានឹងយកបញ្ហាសុំដោះលែងជនជាប់ចោទទាំង២៣នាក់ទៅជជែកជាមួយមន្ត្រីរដ្ឋាភិបាល
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ប្រាសាទស៊ូប៊ែឌី នៅព្រឹកថ្ងៃចន្ទនេះ សន្យាថានឹងយកបញ្ហាសុំឲ្យដោះលែងជនជាប់ចោទទាំង២៣រូប ទៅជជែកជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជានៅថ្ងៃខាងមុខ។
-
ជនអគតិក្លែងព្រះរាជសារ ក្នុងចេតនាបង្កភាពចលាចល តាមបណ្តាញសង្គមហ្វេសប៊ុក
រាជធានីភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំងកាលពីថ្ងៃទី២៧ ធ្នូ បានចេញសេចក្ដីបដិសេធដ៏កម្រមួយទាក់ទិនទៅនឹងការក្លែងបន្លំ ព្រះរាជសារផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃដដែលនោះដែល មានអត្ថន័យញុះញង់បង្កឱ្យមានចលាចល និងអស្ថិរភាពសង្គម ហើយអ្វីដែលបានបំផុសឱ្យមានចលាចលនោះគឺនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ខណៈពេលសម្ដេចតេជោ ហ៊ុន សែន និវត្តន៍ពីប្រទេសវៀតណាមវិញ នៅថ្ងៃទី២៨ ធ្នូ ។
-
រដ្ឋាភិបាលអំពាវនាវ ការធ្វើបាតុកម្ម-កូដកម្មមិនត្រូវបង្កភាពស្មុគស្មាញប៉ះពាល់ដល់ផលប្រយោជន៍ជាតិនោះទេ
រាជធានីភ្នំពេញ ៖ ការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងត្រូវបានចាត់ទុកថា ជាសកម្មភាពខុសច្បាប់ ព្រោះតែមិនបានអនុវត្តទៅតាមច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី ហើយជាងនេះទៀតនោះ គណបក្សសង្គ្រោះជាតិបានធ្វើសកម្មភាពអូសទាញ និងគំរាមកំហែងកម្មករ កម្មការិនីឱ្យចូលរួមក្នុងបាតុកម្មខុសច្បាប់របស់ខ្លួន និងធ្វើសកម្មភាពញុះញង់នាំទៅដល់ការអុកឡុកតាមរោងចក្ររហូតកើត មានអំពើហិង្សា បំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ។
-
បាតុកម្មតវ៉ានានាបានកើតឡើងច្រើនមុខព្រួញ លោកម៉ម សូណង់ដូ ផ្អាកការហែក្បួនទៅក្រសួងព័ត៌មាន
រាជធានីភ្នំពេញ ៖ ក្រុមអ្នកតវ៉ាជាច្រើនក្រុមបាននាំគ្នាហែក្បួនទៅតាមមុខព្រួញ រៀងៗខ្លួន គួរឱ្យកត់សម្គាល់នៅព្រឹកថ្ងៃទី២៩ ធ្នូ ។ តាមការកត់សម្គាល់ ក្រុមទី១ជាក្រុមរបស់ព្រះសង្ឃប្រមាណ១០០អង្គរួមជាមួយប្រជាពល រដ្ឋដែលមកពីបណ្ដាខេត្ដមួយចំនួនប្រមាណជា២០០នាក់ បានដង្ហែក្បួនចេញពីទីលានប្រជាធិបតេយ្យឆ្ពោះទៅកាន់ក្រសួងធម្មការ និងសាសនាដែលមានទីតាំងកែងផ្លូវលេខ២៤០នឹងមហាវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយស្រែកទាមទារឱ្យដកលោក មិន ឃិន រដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនា ។
-
លទ្ធផលប្រជុំ រវាងក្រសួងការងារ និងសហជីពទាំង៦ ពីការដំឡើង ប្រាក់ឈ្នួល កម្មករ ពុំមានផ្លែផ្កាល្អទេ
ភ្នំពេញ៖ កិច្ចប្រជុំជាលើកទី២ រវាងក្រសួងការងារ និងបណ្តុះបណ្តាល និងតំណាងសហជីពទាំង៦ ដែលជំទាស់ទៅនឹងការដំឡើង ប្រាក់ឈ្នួលកម្មករ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣នេះ ដែលពុំមានវត្តមាន របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ចប់ហើយ ដោយពុំមានលទ្ធផលល្អ តាមការទាមទាររបស់តំណាងសហជីពទេ។
-
កម្មកររាប់ពាន់នាក់ចាប់ផ្តើមបិទផ្លូវសហព័ន្ធរុស្ស៊ីនៅមុខក្រសួងការងារ
កម្មកររាប់ពាន់នាក់ចាប់ផ្តើមបិទផ្លូវសហព័ន្ធរុស្ស៊ី នៅមុខក្រសួងការងារនៅម៉ោងជាង៩ព្រឹកនេះ ដើម្បីទាមទារដំឡើងប្រាក់ខែគោលកម្មករឲ្យបានយ៉ាងតិច១៦០ដុល្លារ ខណៈមន្ត្រី ពាក់ព័ន្ធកំពុងចរចានៅក្នុងក្រសួង។
-
យឹម សុវណ្ណ៖ គណបក្សប្រឆាំង មិនលើកយកបញ្ហាបែងចែកអំណាចទៅចរចាជាមួយCPPទេ
មន្ត្រី គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ បញ្ជាក់ថា ការចរចាថ្មីនៅពេលខាងមុខ នឹងមិនលើកយកបញ្ហាចាស់មកពិភាក្សាទេ គឺលើកយកតែបញ្ហាថ្មីៗតែប៉ុណ្ណោះ។ អ្នកវិភាគសង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក ព្រួយបារម្ភថា ការបោះឆ្នោតឡើងវិញ អាចប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ដែលសារវាអាចទៅជាទម្លាប់ ឬគោលការណ៍សម្រាប់អ្នកចាញ់ ការបោះឆ្នោតហើយ តែទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ លោកបន្ថែមថាដំណោះស្រាយនៅពេលនេះ អាចមាន គឺការចរចាទាមទារតំណែងរដ្ឋសភា ដូចដែលគណបក្សសង្គ្រោះជាតិ ធ្លាប់បានទាមទារ។
-
ការតវ៉ារបស់កម្មករ កាន់តែតានតឹង បន្ទាប់ពីការចរចាដំឡើងប្រាក់ឈ្នួលបរាជ័យ
បាតុកម្មរបស់កម្មករ កាន់តែតានតឹង នៅរសៀលម៉ោងជិត១នេះ បន្ទាប់ពីក្រសួងការងារ និងសហជីព បរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួលបន្ថែមដល់កម្មករ។
-
ក្រសួងការងារ អំពាវនាវជាថ្មីឲ្យកម្មករ និងសហជីពទទួលយកប្រាក់ឈ្នួល៩៥ដុល្លារ
ក្រសួងការងារ អំពាវនាវឲ្យកម្មករ និងសហជីព ទទួលយកលទ្ធផលចរចាដំឡើងប្រាក់ឈ្នួលគោលបន្ថែម១៥ដុល្លារ គឺត្រឹម៩៥ដុល្លារសម្រាប់ឆ្នាំ២០១៤ និងបើកផ្លូវឲ្យកម្មករព្រមទទួលយកលទ្ធផលចូលធ្វើការវិញជាធម្មតា ខណ:កម្មករបន្តធ្វើបាតុកម្មនៅព្រឹកថ្ងៃចន្ទនេះ។
-
វិភាគ៖ តើអាចមានប្រជាមតិសម្រាប់ការបោះឆ្នោតឡើងវិញទេ?
អ្នកវិភាគសង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក ព្រួយបារម្ភថា ការបោះឆ្នោតឡើងវិញ អាចប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ដែលវាអាចទៅជាទម្លាប់ ឬគោលការណ៍សម្រាប់អ្នកចាញ់ការបោះឆ្នោតហើយ តែទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ លោកបន្ថែមថាដំណោះស្រាយនៅពេលនេះ អាចមាន គឺការចរចាទាមទារតំណែងរដ្ឋសភា ដូចដែលគណបក្សសង្គ្រោះជាតិ ធ្លាប់បានទាមទារ។ លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការធ្វើប្រជាមតិជារឿងល្អមួយ តែសំណួរចោទសួរថា ធ្វើម៉េចបានប្រជាមតិ ថាតើស្ថាប័នមួយណា ដែលនឹងធ្វើប្រជាមតិ ព្រោះថាប្រជាមតិ គឺធ្វើដូចការបោះឆ្នោត។
-
បុរសឳពុកចុងល្មោភកាម ប៉ុនប៉ងចាប់កូនស្រីរំលោភ គេចខ្លួនមួយរយៈអស់លក្ខណ៍
ខេត្តប៉ៃលិន ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តបាន ឃាត់ខ្លួនបុរសជាឪពុកចុងម្នាក់តាមដីការបស់សាលាដំបូង ខេត្តពីបទប៉ុនប៉ងរំលោភសេពសន្ថវៈកូនស្រីដើមរបស់ខ្លួន ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង១៨នាទីព្រឹកថ្ងៃទី២៥ ធ្នូ នៅក្នុងហាងកាហ្វេមួយជាប់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន បន្ទាប់ពីជននេះគេចខ្លួនកាលពីដើមខែកក្កដា