កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តុលាការខេត្ត សម្រេចឃុំខ្លួនឪពុកចុងប្រទូស្តកេរ្ត៍កូនស្រីអាយុ៨ឆ្នាំ
ខេត្តកំពង់ឆ្នាំ ៖ តុលាការខេត្ត បានសម្រេចឃុំខ្លួនបុរសម្នាក់ កាលពីវេលារសៀលថ្ងៃទី២៦ ធ្នូ ២០១៣ ដោយចោទប្រកាន់ពីបទប្រទូស្តកេរ្ត៍ លើកូនស្រីចុង អាយុ៨ឆ្នាំ ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២៤ ធ្នូ នៅក្នុងលំនៅឋានរបស់ខ្លួន ស្ថិតក្នុងឃុំច្រេស ស្រុកកំពង់ត្រឡាច ។
-
កម្មករបន្តប្រមូលផ្តុំនៅមុខរោងចក្រ និងដង្ហែមកទីលានប្រជាធិបតេយ្យ
កម្មកររាប់រយនាក់ នៅព្រឹកថ្ងៃសុក្រនេះ កំពុងតែបន្តប្រមូលផ្តុំគ្នា និងដង្ហែមកពីទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមតវ៉ាជាមួយគណបក្សសង្គ្រោះជាតិ ទាមទារការដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ។
-
កម្មករបន្តប្រមូលផ្តុំ ទាមទារឲ្យដោះលែងកម្មករ ដែលចាប់ខ្លួន បន្ទាប់ពីការប៉ះទង្គិច
កម្មករ ឲ្យដឹងថា កម្មករមួយចំនួន ត្រូវបានចាប់ខ្លួន និងមិនទាន់ត្រូវបានដោះលែងនៅឡើយទេ។ តែមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ លោក រ័ត្ន ស្រ៊ាង មានប្រសាសន៍នៅកន្លែងប៉ះទង្គិចថា សមត្ថកិច្ច បានហៅកម្មករមកសាកសួរ តែកម្មករត្រូវបានដោះលែងវិញហើយ។ មិនទាន់មានការបញ្ជាក់ពីភាគីកម្លាំងសមត្ថកិច្ចទៅលើការប៉ះទង្គិច ជាមួយកម្មករនៅឡើយទេ។
-
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
រាជធានីភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី២៦ ធ្នូ ឆ្នាំ២០១៣ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកសាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
-
កម្មកររាប់ពាន់នាក់ក្នុងរោងចក្រ៣នៅទឹកថ្លាផ្ទុះបាតុកម្មហែក្បួនទៅទីលានប្រជាធិបតេយ្យ
រាជធានីភ្នំពេញ៖ កម្មករកម្មការិនីរាប់ពាន់នាក់ បម្រើការងារនៅក្នុងរោងចក្រចំនួន៣ ក្នុងនោះមានរោងចក្រ ពូយៀនជាដើម ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ បាននាំគ្នាធ្វើបាតុកម្មមិនចូលធ្វើការដើម្បីទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ ។
-
លោក សម រង្ស៊ី ចុះបំផុសបំផុលកម្មកររោងចក្រ Generation នៅស្រុកសំរោងទង ចូលរួមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ
ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបាន ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ធ្នូ ២០១៣នេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានដឹកនាំសមាជិកចុះបំផុសបំផុលកម្មកររោងចក្រ Generation នៅស្រុកសំរោងទង ឱ្យមកចូលរួមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ។
-
លោក ប៉ា សុជាតិវង្ស៖ ការតវ៉ាសើរើរឿងរបស់អតីតអ្នកភូមិបឹងកក់ គឺពាក់ព័ន្ធនឹងអ្នកនយោបាយ
អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រាប់VODនៅថ្ងៃពុធនេះថា បញ្ហាជម្លោះរបស់ប្រជាពលរដ្ឋ ក្នុងតំបន់បឹងកក់ គឺអាជ្ញាធរ បានកំពុងរៀបចំឯកសារ ពិភាក្សារកដំណោះស្រាយ ដល់អ្នកសេសសល់តាមការសន្យារបស់ខ្លួន ប៉ុន្តែចំពោះការតវ៉ាសើរើរឿងរបស់អតីតអ្នកភូមិបឹងកក់វិញ លោកយល់ថា គឺកើតឡើងដោយសារការដុតកម្តៅពីអ្នកនយោបាយគណបក្សប្រឆាំង ហើយជាការដាក់បន្ទុកកំហុសបន្ថែមលើសមត្ថកិច្ច មិនមែនរកដំណោះស្រាយពិតប្រាកដទេ
-
លោក ស ខេង នឹងទាក់ទងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ វិលមករកការចរចាវិញ
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា លោក នឹងទាក់ទង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រៀបចំការចរចាជាថ្មី នៅពេលឆាប់ៗនេះ ដើម្បីរកច្រកចេញពីភាពតានតឹងនយោបាយ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។
-
ប្រាក់ខែកម្មករឡើង១៥ដុល្លារ សហជីពមួយចំនួននៅតែទាមទារដំទ្បើងប្រាក់ខែ និងព្រមានធ្វើបាតុកម្ម
រាជធានីភ្នំពេញ ៖ តំណាងក្រុមកម្មករប្រមាណជាង១០០នាក់ ដែលនាំគ្នាមករង់ចាំស្តាប់លទ្ធផលនៃកិច្ចប្រជុំពិភាក្សាបញ្ហា ដំឡើងប្រាក់ឈ្នួលអប្បបរមា បានមានប្រតិកម្មភ្លាមៗ ដោយនាំគ្នាឈរបិទមហាវិថីសហព័ន្ធរុស្សុី និងបិទទ្វាររបងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
-
កម្មកររោងចក្រមេតហាតធេននៅកំពង់ចាម បន្តធ្វើកូដកម្មព្រឹកនេះ
ខេត្តកំពង់ចាម ៖ កម្មកររោងចក្រមេតហាតធេន បន្តធ្វើកូដកម្ម នៅព្រឹកថ្ងៃទី២៥ ធ្នូ ២០១៣ បន្ទាប់ពីកិច្ចប្រជុំរបស់ក្រសួងការងារ សម្រេចដំឡើងប្រាក់ខែកម្មករតាមដំណាក់កាល ដែលធ្វើឱ្យពួកគេមិនសប្បាយចិត្តក្នុងការទទួលយក ។
-
កម្មកររោងចក្រជាច្រើនពាន់នាក់ ក្នុងរាជធានីភ្នំពេញ ដង្ហែក្បួនមកកាន់ទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបាន ឱ្យដឹងថា កម្មកររោងចក្រជាច្រើនពាន់នាក់ នៅទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ បាននាំគ្នាដង្ហែក្បួន ឆ្ពោះមកកាន់ទីលានប្រជាធិបតេយ្យ បន្ទាប់ពីកិច្ចប្រជុំរបស់ក្រសួងការងារ សម្រេចដំឡើងប្រាក់ខែកម្មករតាមដំណាក់កាល គឺ១ឆ្នាំ១៥ដុល្លារ ដែលធ្វើឱ្យពួកគេមិនសប្បាយចិត្តក្នុងការទទួលយក ។
-
អ្នកបឹងកក់បិទផ្លូវមុខសាលារាជធានីទៀតហើយ
ប្រជា សហគមន៍បឹងកក់ប្រមាណជា១០០នាក់ នៅព្រឹកថ្ងៃពុធនេះ ចាប់ផ្តើមបិទផ្លូវមុខសាលារាជធានីភ្នំពេញ រហូតមកដល់ម៉ោងជាង១០នេះ ដើម្បីទាមទារឲ្យអភិបាលសាលារាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស។
-
CCHR បារម្ភពីការអំពាវនាវរបស់ភាគីរោងចក្រដែលសុំឲ្យចាត់ការលើកូដកម្ម
នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៣នេះ(CCHR)ព្រួយបារម្ភជាខ្លាំងចំពោះ សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC)ដែលបានចេញ ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ដោយលើកឡើងថា រដ្ឋាភិបាលកម្ពុជា មានភាពអត់ធ្មត់ខ្លាំង ពេកក្នុងការចាត់វិធានការចំពោះ សហជីព។ សេចក្ដីថ្លែងការណ៍ដដែលបន្ដថា ដោយស្នើឲ្យមានវិធានការមិនត្រូវអត់ឱនលើកូដកម្មខុសច្បាប់នោះ នឹងរឹតតែធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងវិស័យកាត់ដេរ តែប៉ុណ្ណោះ។
-
៤៤រោងចក្រនៅក្រុងបាវិត បិទទ្វារមិនដំណើរការព្រឹកនេះ
ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបាន ឱ្យដឹងថា រោងចក្រចំនួន៤៤នៅក្រុងបិទទ្វារមិនដំណើរការ ដោយខ្លាចកើតមានបាតុភាពអ្វីមួយកើតឡើង បន្ទាប់ពីក្រសួងការងារសម្រេចដំឡើងប្រាក់ខែកម្មករត្រឹមតែ១៥ ដុល្លារក្នុងមួយឆ្នាំនោះ ។
-
អ្នករត់រ៉ឺម៉កម៉ូតូជាប់ចោទរំលោភនារីអ្នកចម្រៀងក្នុងបន្ទប់ទឹកហាងពិភពសុខសាន្ត
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជាអ្នកចម្រៀងប្រចាំនៅបៀរហ្គាឌិនពិភពសុខ សាន្តបានចោទប្រកាន់អ្នករត់រ៉ឺម៉កម៉ូតូម្នាក់ថា ប៉ុនប៉ងរំលោភនាងនៅក្នុងបន្ទប់ទឹក ដោយយកដៃខ្ទប់មាត់ និងអោបថើប កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ធ្នូ ២០១៣ នៅ ក្នុងបៀរហ្គាឌិនពិភពសុខសាន្ត ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
-
បង្កៃគ្រាប់បែកសិប្បនិម្មិតមុខស្ថានទូតអង់គ្លេស
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយនៅវេលាម៉ោង២រសៀលថ្ងៃទី២៣ ធ្នូ ខណៈពេលសមត្ថកិច្ចយាមប្រចាំការស្ថានទូតអង់គ្លេស ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៧៥ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រទះឃើញថង់ខ្មៅមួយសង្ស័យជាគ្រាប់បែកបង្កៃដោយជនមិនស្គាល់ មុខយកមកដាក់លើផើងផ្កាមុខស្ថានទូត ។
-
ក្រុមកម្មករមកពីសហជីពមួយចំនួនផ្ទុះការតវ៉ានៅក្រសួងការងារ ក្រោយការប្រកាសលទ្ឋផលដំឡើងប្រាក់ខែជាដំណាកកាល
រាជធានីភ្នំពេញ៖ កម្មករកម្មការិនីជាច្រើនរយនាក់មកពីសហជីពមួយចំនួន បានផ្ទុះការតវ៉ានៅមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងខណ្ឌទួលគោក បន្ទាប់ពីមានការប្រកាសលទ្ឋផលដំឡើងប្រាក់ខែជាដំណាក់កាលក្នុង មួយឆ្នាំៗនោះរួចមក ។
-
បញ្ជូនបុរសជាប្តីទៅតុលាការ ក្រោយពីធ្វើសកម្មភាពរំលោភប្រើហិង្សាផ្លូវភេទលើប្រពន្ធ
ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានបញ្ជូនខ្លួនជនសង្ស័យជាប្តី ទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៤ ធ្នូ ២០១៣ ដែលជាប់ចោទពីបទចាប់ប្រពន្ធរំលោភដោយប្រើហិង្សាផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ។
-
បញ្ហាប្រាក់ខែកម្មករ លោក សម រង្ស៊ី បំផុសឱ្យកម្មករធ្វើកូដកម្មទាមទារដំទ្បើងប្រាក់ខែ
ខេត្តស្វាយរៀង ៖ ការរំជើបរំជួលគួរឱ្យកត់សម្គាល់ក្នុងវិស័យវាយនភណ្ឌ បានកើតឡើងនូវភាពស្មុគស្មាញជាច្រេើន ខណៈពេលដែលការទាមទារដំឡើងប្រាក់ខែកំពុងមានការតវ៉ាជាទូទៅ ។ និយាយដោយឡែក នៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតាយសេង ដែលប្រជុំដោយរោងចក្រចំនួន៣៦ បានកើតមានការតវ៉ាទាមទារជាងកន្លះខែមកហើយ ដែលធ្វើឱ្យនិយោជករោងចក្រត្រូវបង្ខំចិត្តបិទទ្វារ ព្រោះខ្លាចមានហិង្សាផ្ទុះឡើង ធ្វើឱ្យប៉ះពាល់ដល់សេវាកម្មរបស់ខ្លួន ។
-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបន្តកិច្ចប្រជុំរបស់ខ្លួនលើរបៀបវារៈចំនួន៥
រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ទី២៣ ធ្នូ វេលាម៉ោង៨ ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបន្តកិច្ចប្រជុំ ក្រោមអធិបតីភាពលោកសាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដោយមានរបៀប វារៈចំនួន៥ ។