កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ក្រសួង​ការងារ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​១​ឆ្នាំ​ជាង​១០​ដុល្លា​

    ​ក្រសួង​ការងារ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ ក្នុង​១​ឆ្នាំ​ជាង​១០​ដុល្លា ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ដើមឆ្នាំ​២០១៤​ខាងមុខនេះ ខណៈ​សហជីព និង​កម្មករ​ចង់​ឲ្យ​បាន​ដល់​១៥៤​ដុល្លា ឬ ១៦០​ដុល្លា ក្នុង​១​ខែ ទើប​អាចមាន​ជីវភាព​សមរម្យ​បាន​។​

  • នារី​2​នាក់​បងប្អូន​ប្តឹង​ថៅកែ​បៀរហ្គាឌិន​បុប្ផា​ជាយដែន ចោទប្រកាន់​ពីបទ​ប្រើ​ហិង្សា និង​ប៉ុនប៉ង​រំលោភ

    ​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ទ្បើង​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​បុប្ផា​ជាយដែន ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៩៩ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២២ ធ្នូ ដោយ​នារី​២​នាក់​បងប្អូន​បាន​ស្រែក​ឆោ​ទ្បោ​រក​គេឯង​ឱ្យជួយ ដែល​តាម​ការអះអាង ត្រូវ​ម្ចាស់​ហាង​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​ប៉ុនប៉ង​ចាប់​ពួកនាង​រំលោភ ។​

  • លទ្ធផល​សម័យប្រជុំ​លើក​ទី​1 នីតិកាល​ទី​5 របស់​រដ្ឋសភា

    រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា នៅ​ថ្ងៃ​សុក្រ ទី​២០ ធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង​៨​ព្រឹក រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន​សមា​ជិ​ក សមាជិកា រដ្ឋសភា​ចូលរួម​ចំនួន​៦៧​រូប ។​

  • ប្រទះឃើញ​សព​នារី​ម្នាក់​ក្នុងព្រៃ​ដំឡូង សង្ស័យ​ជា​ករណី​រំលោភ​សម្លាប់​

    ​ខេត្តក្រចេះ ៖ សព​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ក្នុងព្រៃ​ចម្ការ​ខាង ក្រោយ​ភូមិ​កាលពី​វេលា​រសៀល​ថ្ងៃទី​១៩ ធ្នូ​២០១៣ ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំង​កា​បី ក្នុងភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​រំលោភ​សម្លាប់​បំបិទមាត់ ។​

  • រដ្ឋសភា​បើក​សម័យប្រជុំ​លើក​ទី​1​នីតិកាល​ទី​5​ពិភាក្សា​លើ​របៀបវារៈ​6

    រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បានចេញ​សេចក្ដីជូនដំណឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​២០ ធ្នូ ខាងមុខនេះ វេលា​ម៉ោង​៨​ព្រឹក រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀប​វារៈ​ចំនួន​៦ ។​

  • CCHR នៅតែ​ប្រកាន់​ជំហរ​ថា​ពាក្យ​“​យួន​” ជាការ​រើសអើង​ចំពោះ​ពលរដ្ឋ​វៀតណាម​

    ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) លោក អ៊ូ វីរៈ នៅ​ថ្ងៃ​ពុធ​នេះ ប្រកាស​រក្សា​ជំហរ​ខ្លួន​ដដែល​ថា ការប្រើ​ពាក្យ “​យួន​” ដោយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាការ​រើសអើង​ចំពោះ​ពលរដ្ឋ​វៀតណាម ដោយសារ CCHR អះអាងថា​ខ្លួន​យល់ច្បាស់​ពី​ប្រវត្តិ និង​អត្ថន័យ​នៃ​ពាក្យ​នេះ​។​ ​សេចក្តីថ្លែងការណ៍​រប​ស់ CCHR ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឲ្យ​ដឹងថា ការប្រើ​ពាក្យ​នេះ​មិនមែនជា​លើកទីមួយ​ទេ ដើម្បី​បន្តុះបង្អាប់​ប្រជាពលរដ្ឋ​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា បំណង​ទទួលបាន​ការគាំទ្រ​ផ្នែក​នយោបាយ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ពាក្យ “​យួន​” មាន​បង្កប់ ឬ​គ្មាន​បង្កប់​នូវ​អត្ថន័យ​បង្អាប់បង្អោន​នោះ គឺជា​រឿង​មួយ ចំណោទ​គឺ​នៅត្រង់ថា មេដឹកនាំ​នយោបាយ​បាន​ថ្លែង​បែប​រើសអើង និង​រិះគន់​ជា​សាធារណៈ​លើ​ពលរដ្ឋ​វៀតណាម​។​

  • លោក អ៊ូ វីរៈ ប្រកាន់​ជំហរ​ថាស​ម្ដី​លោក សម រង្ស៊ី ជាការ​រើសអើង​ជាតិ​សាសន៍​

    លោក អ៊ូ វីរៈ បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ ទី​១៨ ខែធ្នូ ថា​៖ ការស្តីបន្ទោស​លើ​ប្រជាពលរដ្ឋ​វៀតណាម និង​ប្រទេស​វៀតណាម​ចំពោះ​បញ្ហា​នានា​ដែល​កម្ពុជា ប្រឈម​នៅពេល​បច្ចុប្បន្ន គឺជា​គ្រោះថ្នាក់​និង​ជាការ​ខ្ជះខ្ជាយ​ពេលវេលា​។ លោក​បន្តថា គ្រប់​គណបក្សនយោបាយ និង​បុគ្គល​សាធារណៈ​ទាំងអស់ គួរ​ទទួលខុសត្រូវ​ក្នុងការ​លុបបំបាត់​ការរើសអើង​ជាជាង​ការចាក់​សាំង​លើ​ភ្លើង​។

  • បុរស​វ័យក្មេង​ប្រពន្ធ​3 ទាក់ទង​នាង​ទី​4​អនីតិជន ជាប់ចោទ​ចាប់​នាង​រំលោភ​

    ​ខេត្តកំពង់ឆ្នាំង ៖ បុរស​ក្មេង​ប្រពន្ធ​៣​ម្នាក់​បាន​ត្រូវ​នគរបាល​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៦ ធ្នូ និង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាម​បណ្តឹង​របស់​ម្តាយ​កុមារី រងគ្រោះ​ដោយ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​កូនស្រី​របស់គាត់​ជា​អនីតិជន​នៅ ក្នុងស្រុក​ទឹកផុស កាលពី​យប់​ថ្ងៃទី​១៥ ធ្នូ ។​

  • កម្មករ​រោងចក្រ​36​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ​

    ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​រោងចក្រ​រាប់ម៉ឺន​នាក់ ដែល​ធ្វើការ​នៅ​រោងចក្រ​ចំនួន​៣៦ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ក្រុង​បាវិត នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១៦ ធ្នូ កន្លងទៅនេះ បាននាំគ្នា​ធ្វើ​កូដកម្ម​ដើរចេញ​ពី​រោងចក្រ ដោយ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល និង​បង្ខំ​ឱ្យ​ថៅកែ​រោងចក្រ​ទាំង​៣៦ ត្រូវ​បិទទ្វារ ព្រោះ​ខ្លាច​មាន​អំពើហិង្សា​ណាមួយ​កើតឡើង ។​

  • ក្មេងប្រុស​អាយុ​១៤​ឆ្នាំ រំលោភ​កុមារី​អាយុ​៧​ឆ្នាំ​បានសម្រេច សមត្ថកិច្ច​ឃាត់ខ្លួន​

    ខេត្តកំពត ៖ ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់​កុមារី​អាយុ​៧​ឆ្នាំ រំលោភ​សេពសន្ថវៈ​រហូត​បាន​ម្រេច កាលពី​ថ្ងៃទី​១៧ ធ្នូ ២០១៣ នៅក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ។​ ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ចាន់ វ៉ាន់​ស៊ី ហៅ​ណាត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ បាន​រង​ការចោទប្រកាន់​ពី​សំណាក់​ម្តាយ​ឪពុក​កុមារី​រងគ្រោះ ។​​

  • បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ពីបទ​រំលោភ​សេពសន្ថវៈ​អនីតិជន​

    ​រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃទី​១៧ ធ្នូ ២០១៣ សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ពីបទ​រំលោភ​សេពសន្ថវៈ​អនីតិជន ។​

  • គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​បោះឆ្នោត​ជាថ្មី​នៅ​បី​ខែ​ទៀត

    ​ភ្នំពេញ — មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​បានដាក់​ឱសានវាទ​ដល់ រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន រយៈពេល​តែ​បី​ខែ​ប៉ុណ្ណោះ​ដើម្បីឱ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​។​ ការដាក់​ឱសានវាទ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើតមានឡើង ចំ​ពេលដែល​គណបក្ស​នេះ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​គ្មាន​ពេល​កំណត់​ឈាន ដល់​ថ្ងៃទី​បី​ដោយមាន​មនុស្ស​ចូលរួម​ជាច្រើន​ពាន់​នាក់​។​

  • ​សហគមន៍​ក្រីក្រ​ជួបជុំគ្នា​ស្វែងរក​យុទ្ធសាស្ត្រ​ទប់ទល់​ការបណ្តេញចេញ

    ​ភ្នំពេញ — ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ​ចំនួន​២៥០​នាក់​មកពី​សហគមន៍​ក្រីក្រ​ចំនួន​៤១ សហគមន៍​បាន​ជួបប្រជុំ​ពិភាក្សាគ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​សម្រាប់​រយៈពេល ពីរ​ថ្ងៃ​ដើម្បី​រៀបចំ​យុទ្ធសាស្ដ្រ​ទប់ទល់​នឹង​ការ​ប្រឈម​នានា​ដោយ​ការ បណ្តេញចេញ​។​

  • ​ក្រុមបាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​រឹតបន្តឹង​ច្រើន​ចំពោះ​អ្នកសារព័ត៌មាន​

    កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អ្នកកាសែត​មួយចំនួន​ក្នុងនោះ​មាន​អ្នកយកព័ត៌មាន​របស់​VOD បាន​ត្អូញត្អែរថា ពេល​ចូល​យក​ព័ត៌មាន បាតុករ មិនមែនជា​សកម្មជន​របស់​គណបក្ស បាន​សួរដេញដោល​ច្រើន​ថា​តើ​អ្នកសារព័ត៌មាន​ទាំងនោះ ឯករាជ្យ ឬ​មិន​ឯករាជ្យ ឬ​មកពី​គណបក្សកាន់អំណាច​។ បាតុករ លើកឡើងថា ប្រសិនបើ​សារព័ត៌មាន​មិន​ឯករាជ្យ ពួកគេ​នឹងមិន​អនុញ្ញាត​ឲ្យ​ចូលរួម​នោះទេ​។ បាតុករ ក៏​បារម្ភ​ពី​ការបន្លំ​ខ្លួន​របស់​ក្រុម​ណាមួយ​ក្នុងការ​ចូលរួម​យក​ព័ត៌មាន​។​

  • ពលរដ្ឋ​នៅ​មណ្ឌលគិរី​ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្ដូរ​ភូមិ​

    ​តំណាង​អ្នកភូមិ​អះអាងថា ការយឺតយ៉ាវ​ឆ្លើយតប​សំណើ​ប្រជាពលរដ្ឋ នឹង​នាំ​ឲ្យ​កើតមាន​អំពើ​រំលោភសិទ្ធិ​ជនជាតិដើម​កាន់តែ​ធ្ងន់ធ្ងរ​ពី សំណាក់​អាជ្ញាធរ​។​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ១៦០​គ្រួសារ បាន​ផ្ដិត​ជាថ្មី​លើ​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ដោះស្រាយ​សំណើ​ប្ដូរ​ភូមិ​របស់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​។​

  • អាជ្ញាធរ​ខេត្តសៀមរាប​រារាំង​ពលរដ្ឋ​មិន​ឲ្យ​មក​តវ៉ា​រឿង​ដីធ្លី​នៅ​ភ្នំពេញ​

    ​អ្នកភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ប្រមាណ ៨០​នាក់ បានធ្វើ​ដំណើរ​តាម​គោយន្ត​ចំនួន ១០​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែធ្នូ បំណង​ឆ្ពោះទៅ​សាលាខេត្ត​សៀមរាប និង​បន្តទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីស្រែ ចម្ការ​ជាង ៣០០​ហិកតារ ដោយសារ​ទាហាន​បាន​ហាមឃាត់​មិនឱ្យ​ចូលទៅ​ដាំ​ដុះ ១​រដូវ​មកហើយ​។ ក៏ប៉ុន្តែ​ការធ្វើដំណើរ​របស់​ពួកគេ​ត្រូវបាន​អាក់ខាន​ទៅវិញ នៅពេលដែល​អាជ្ញាធរ​បាន​រារាំង​មិនឱ្យ​បន្តដំណើរ​ទៅមុខ ដោយ​សន្យាថា នឹង​ជួយ​ដោះស្រាយ​រឿង​នោះ​។​

  • អាជ្ញាធរខេត្ត​ពោធិ៍សាត់ រារាំង​ពលរដ្ឋ​ចូលរួម​ក្នុង​វេទិកា​សម្តែង​មតិ​លើ​ការរំលោភ​ដីធ្លី​របស់​ក្រុមហ៊ុន​ទ្រី​ភាព​

    នៅ​ថ្ងៃទី​១៦ ខែធ្នូ នេះ​ថា ក្រុមអ្នកតវ៉ា​បាន​ព្យាយាម​ចូលរួម​ក្នុង​វេទិកាសាធារណៈ​សម្តែង​មតិ​នេះ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមប៉ូលិស​ហាម​ចូលរួម រហូតដល់​មានការ​ប៉ះទង្គិច​បន្តិច​បន្តួច​រវាង​ប្រជាពលរដ្ឋ​និង សមត្ថកិច្ច​។ លោក​បន្តថា ការ​រាំង​នេះ​របស់​សមត្ថកិច្ច ប៉ះពាល់​ដល់​សិ​ទិ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​សម្តែង​មតិ និង​សិ​ទិ្ធ​ផ្សេងៗ​ទៀត​។ លោក​បញ្ជាក់ថា គាត់​រស់នៅ​លើដី​នោះ តាំ​ពី​ឆ្នាំ​១៩៩៦ មកម្ល៉េះ ហើយ​មាន​ប័ណ្ណកម្មសិទ្ធិ​ទៀតផង ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុន​ទ្រី​ភាព បាន​រឹបអូស​យក​ដោយ​ពុំមាន​សំណង​ត្រឹមត្រូវ​។​

  • CCHR អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី សុំទោស​ជា​សាធារណៈ​នឹង​ពាក្យសម្តី​រើសអើង​ពូជសាសន៍ និង​ស្ត្រី​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រិះគន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ទៅលើ​ការប្រើប្រាស់​ពាក្យពេចន៍​បែប​រើសអើង​ប្រឆាំងនឹង​ស្ត្រី និង​ប្រជាពលរដ្ឋ​វៀតណាម និង​អំពាវនាវ​ឲ្យ​មានការ​សុំទោស​ជា​សាធារណៈ​។​ ​ការរិះគន់​នេះ ធ្វើឡើង​ក្នុង​លិខិត​ចំហ​មួយ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល ផ្ញើជូន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយ​ពាក្យ​ថា​«​អន់​ជាង​ស្ត្រី​» និង​ពាក្យ​«​យួន​» កាលពី​ថ្ងៃទី​១០​ខែធ្នូ ពេលធ្វើ​បាតុកម្ម​នៅ​ខេត្តសៀមរាប​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo