កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
CCHR ជំរុញរដ្ឋាភិបាល និងវិស័យឯកជនដោះស្រាយបញ្ចប់ជម្លោះដីធ្លីឲ្យអស់
របាយការណ៍កម្រាស់៦៨ទំព័ររបស់CCHR ឲ្យដឹងថា ជម្លោះដីធ្លីនៅទូទាំងប្រទេសកម្ពុជា កាន់តែរីករាលដាលខ្លាំងៗឡើង និងមានភាពស្មុគស្មាញ ដូចជាការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់អភិជនផ្នែកនយោបាយមួយចំនួននៅក្នុងប្រទេស។ របាយការណ៍បង្ហាញថា រាជរដ្ឋាភិបាលបានធ្វើប្រតិបត្តិការស្ងាត់ៗ ហើយបានរំលោភបំពានច្បាប់ និងប្រើប្រាស់ហិង្សាទៅលើប្រជាពលរដ្ឋ ដោយនិទណ្ឌភាពនៅតែបន្តកើតមាន។
-
យុវជនរងគ្រោះនៅស្ទឹងមានជ័យ រកអន្តរាគមន៍ពីUN ករណីប្តឹងមេប៉ូលិស និងមេប៉េអឹមភ្នំពេញ
យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដាក់ពាក្យបណ្តឹងជាថ្មី ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្តឹងស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពីបទឃាតកម្មប្រព្រឹត្តដោយរាជការសាធារណៈ ករណីប៉ះទង្គិចនៅស្ពានស្ទឹងមានជ័យ កាលពីខែវិច្ឆិកា។
-
សាលារាជធានីភ្នំពេញមិនអនុញ្ញាតអង្គការសង្គមស៊ីវិលដង្ហែក្បួនក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ដូចឆ្នាំមុនៗ
សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល ដង្ហែក្បួនក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ដូចសព្វដង និងប្តូរទីតាំងជួបប្រជុំគ្នាទៅកាន់រមណីយដ្ឋានវត្តភ្នំ វិញ។
-
ផ្តន្ទាទោសឪពុកបង្កើតជាជនពិការចាប់រំលោភកូនស្រីជាអនីតិជន ដាក់ពន្ធនាគារ៨ឆ្នាំ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៤ ធ្នូ ២០១៣ លោកស្រី ចាំង ស៊ីណាត ជាប្រធានក្រុមប្រឹក្សាសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឪពុកបង្កើតជាជនពិការជើង ដែលចាប់រំលោភសេពសន្ថវៈលើកូនស្រីជាអនីតិជនតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣ ដាក់ពន្ធនាគារ៨ឆ្នាំ ។
-
ប្រជាពលរដ្ឋក្រីក្រ ៣០គ្រួសារ រងការបណ្ដេញ ចេញពីលំនៅស្ថាន នៅខេត្តពោធិ៍សាត់
ប្រជាពលរដ្ឋ៣០គ្រួសារនៅភូមិព្រហស្បតិក្បាល ឃុំ ផ្ទះរុង ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់កំពុង រងការបណ្ដេញចេញពីលំនៅស្ថានដោយគ្មានលក្ខខ័ណ្ឌឬផ្ដល់សំណងអ្វី ទាំងអស់។ អាជ្ញាធរបានចោទប្រកាន់ថា ពលរដ្ឋទាំងនេះមកតាំងទីលំនៅលើដីគម្របព្រៃរបស់រដ្ឋដោយខុសច្បាប់។ ប៉ុន្តែ ប្រជាពលរដ្ឋទាំងនោះបានបញ្ជាក់ថា គាត់មិនបានដឹងថា ដីណាជាដីគម្របព្រៃឬ មិនមែនជាគម្របព្រៃនោះឡើយ។គាត់គ្រាន់តែដឹងថា គាត់បានមករស់នៅតាំងពីឆ្នាំ២០០៤ ដោយពុំមានអាជ្ញាធរណាមកហាមឃាត់គាត់នោះឡើយ។
-
CCHR ថា ជំនុំជម្រះតិច តែឃុំខ្លួនច្រើន
នៅក្នុងរបាយការណ៏ឃ្លាំងមើលប្រព័ន្ធតុលាការប្រចាំឆមាស ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ កាលពីម្សិលមិញ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរកឃើញថា តុលាការបានប្រើប្រាស់ ចំនួនពេលជំនុំជម្រះ តិចតួច តែមានមនុស្ស ជាច្រើន ត្រូវបានស្ថាប័ននេះ សម្រេចឲ្យមានការឃុំខ្លួន បណ្ដោះអាសន្ន ។
-
“សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅមានកម្រិតទាប"
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញរបាយការណ៍អង្កេតលើកទី៦ នៅខែធ្នូ ឆ្នាំ២០១៣ ស្ដីពីសិទ្ធិទទួលបាននូវការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ថានៅមានកម្រិតទាបគូរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ របាយការណ៍អង្កេតនោះបានលើកចំណុចខ្សោយរបស់តុលាការក្នុងខេត្ត រាជធានីចំនួន ៣ គឺតុលាការភ្នំពេញ ខេត្តបន្ទាយមានជ័យ និងរតនគិរី ក្នុងការធ្វើការជំនុំជម្រះនៅមិនទាន់ត្រឹមត្រូវតាមនីតិវិធី ច្បាប់ ត្រឹមត្រូវតាមបទដ្ឋាននៅឡើយ ដែលមានចំណុចមួយចំនួនត្រូវកែទម្រង់ ដូចជា សវនាការមានការគំរាមកំហែង និងប្រើទម្រង់គំរាមកំហែងផ្សេងៗ ដើម្បីទទួលបានចម្លើយសារភាព។
-
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា និយាយថា សវនាការជំនុំជំរះ មានការធ្លាក់ចុះ តែការឃុំខ្លួន បណ្តោះអាសន្ន កើនឡើង
របាយការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបន្តថា «ការឃុំខ្លួនបណ្តោះអាសន្ន ត្រូវបានអនុវត្តមានចំនួនច្រើនជាង៨០ភាគរយ នៃសំណុំ រឿងសរុបដែលបានសង្កេត ហើយមានការឃុំខ្លួន លើសថេរវេលាកំណត់ដោយច្បាប់ ក្នុងសំណុំរឿងចំនួន១៦ករណី។ ការគោរពនិងការអនុវត្ត សិទ្ធិទទូលបានការជំនុំជម្រះ ដោយយុត្តិធម៌ មិនអាចសម្រេចបាន ដោយគ្មានការចូលរួមផ្នែកឆន្ទៈនយោបាយនោះទេ»។
-
CCHRចេញរបាយការណ៍ស្តីពីការខកខានការផ្តល់មេធាវីដល់ជនជាប់ចោទ និងការឃុំខ្លួនលើសថិរវេលា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) នៅថ្ងៃពុធនេះ ចេញផ្សាយរបាយការណ៍ប្រចាំឆមាសលើកទី៦ ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ដើម្បីបង្ហាញពីការខកខានក្នុងការផ្តល់មេធាវីដល់ជនជាប់ចោទ និងការឃុំខ្លួនលើសថិរវេលាកំណត់ដោយច្បាប់។ សេចក្តីថ្លែងការណ៍របស់CCHR ឲ្យដឹងថា របាយការណ៍នេះបង្ហាញទិន្នន័យដែលប្រមូលបាន នៅក្នុងអំទ្បុងពេល៦ខែដំបូងនៃឆ្នាំ២០១២ ដោយផ្អែកលើការសង្កេតសវនាការជំនុំជម្រះចំនួន៣៥៤ករណី នៅសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាដំបូងខេត្តរតនគិរី។
-
អំពើពុករលួយនេះ ចូលរួមបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ
លោក អ៊ូ វីរៈ ជាប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR) និងជាស្ថាបនិកនៃសម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅ កម្ពុជា(AFEC)។ លោកក៏ជាសកម្មជនមួយរូបដែលបានធ្វើកិច្ចការងារសិទ្ធិមនុស្សនៅក្នុង ប្រទេសកម្ពុជាផងដែរ។ កាលពីឆ្នាំ២០០៧ លោកទទួលបានពានរង្វាន់សិទិ្ធមនុស្សរីប៊ុក។ លោក បានផ្ដល់បទសម្ភាសជាមួយ LIFT ស្តីពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា នាឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិខាងមុខនេះ។
-
អ្នកវិភាគ៖ កម្ពុជាខ្វះយន្តការដាក់ឱ្យអ្នកនយោបាយគោរពការសន្យាពេលឃោសនា
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖ «ការធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាមិនទាន់បានស៊ីជម្រៅទៅដល់ថ្នាក់គោលនយោបាយឬក៏ការជជែកតតាំងគ្នាពីគោលគំនិតដើម្បីដោះស្រាយបញ្ហាជាតិនៅឡើយទេ ច្រើនតែហាក់ដូចជាមានលក្ខណៈបុគ្គលច្រើនជាងហើយកន្លែងខ្លះគ្រាន់តែជាលក្ខណៈតតាំងសារនយោបាយដើម្បីទាក់ទាញការគាំទ្រតែប៉ុណ្ណោះ»។
-
អ្នកតាមដានសង្គម៖ ការប្តឹងចាងហ្វាងកាសែតមនសិការខ្មែរទៅតុលាការយោធាគឺខុសច្បាប់
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការគ្រោងប្តឹងចាងហ្វាងកាសែតមនសិការខ្មែរទៅតុលការយោធានេះ គឺផ្ទុយទៅនឹងច្បាប់។ លោកថា ប្រសិនបើកាសែតនេះ បានដកស្រង់ប្រសាសន៍លោក កឹម សុខា មែននោះ គួរសិក្សាទៅលើសម្តីរបស់ប្រភពវិញ ថាតើជាមរតិផ្ទាល់ខ្លួន ភ្ជាប់ជាមួយទិដ្ឋភាពពិតឬយ៉ាងណា? “ប៉ុន្តែបើលោក កឹម សុខា និយាយអញ្ជឹងមែន ករណីនេះត្រូវទាក់ទងជាមួយផ្ទេរទៅលោក កឹម សុខា វិញទេ មិនមែនអ្នកកាសែតនោះទេ មិនមែនលោក ដាំ សិទ្ធិនោះទេ ប៉ុន្តែប្រសិនជាក្នុងករណីលោក កឹម សុខា លោកមានប្រសាសន៍អញ្ជឹងមែន គាត់និយាយអញ្ជឹងមែន ត្រូវមានកត្តាពីរ សំណួរសួរថាតើលោក កឹម សុខា និយាយនេះដឹងថារឿងនេះមិនពិតឬក៏យ៉ាងម៉េច? ឬមួយក៏និយាយជាមតិទេ? និយាយជារឿងពិតឬមួយមិនពិត? អ្វីមួយដែលមិនកើតឡើងគ្រាន់តែបញ្ចេញ ឬយោបល់មិនអាចជាបទបរិហារកេរ្តិ៍បានទេ”។
-
ចាងហ្វាងកាសែតមនសិការខ្មែរ ប្រឈមមុខប្តឹងទៅតុលាការយោធា
ភ្នំពេញ: លោកដាំ សិទ្ធិ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ និងជាចាងហ្វាងកាសែតមនសិការខ្មែរ ប្រឈមមុខទៅនឹងការប្តឹងទៅតុលាការយោធា ទាក់ទងទៅនឹងការចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “កឹម សុខាៈ ព្រឹត្តិការណ៍ដ៍អស្ចារ្យ នៃការលួចបន្លំលទ្ធផលបោះឆ្នោត និងបញ្ជូនកម្លាំងប្រដាប់អាវុធមកឡោមព័ន្ធប្លន់យកជ័យជំនះ ប្រជារាស្ត្រខ្មែរ”។នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា។
-
ក្រសួងការពារជាតិប្ដឹងចាងហ្វាងកាសែត "មនសិការខ្មែរ"
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ការដាក់បណ្ដឹងប្ដឹងចាងហ្វាងកាសែត "មនសិការខ្មែរ" ទៅតុលាការយោធាជារឿងខុសច្បាប់ទាំងស្រុង ដោយសារតែលោក ដាំ សិទ្ធិ ជាជនស៊ីវិល៖ «ទាក់ទងរឿងបរិហារកេរ្តិ៍ក៏ដោយ រឿងសន្តិសុខជាតិក៏ដោយ ដោយសារលោក ដាំ សិទ្ធិ គាត់ជាជនស៊ីវិល ហើយជាអ្នកសារព័ត៌មាន អ៊ីចឹងមិនគួរទាក់ទងជាមួយតុលាការយោធាទេ ហើយខ្ញុំមើលទៅការប្រើប្រាស់តុលាការយោធានៅពេលនេះ ចំពោះខ្ញុំគឺមិនត្រឹមត្រូវទេ»។
-
បក្សប្រឆាំងសុំឱ្យលោកហ៊ុន សែន ចុះចេញពីតំណែង
ភ្នំពេញ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិបានដាក់សម្ពាធដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យចុះចេញពីមុខតំណែងដោយសារតែមិនមានការពេញចិត្តពីប្រជាពលរដ្ឋ និងបានឡើងកាន់កាប់មុខតំណែងដោយរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ នេះបើតាមការបញ្ជាក់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថាការដាក់ សម្ពាធឱ្យលោកហ៊ុន សែនចុះចេញពីមុខតំណែងអាចទៅរួចតែមានការលំបាកបន្តិចដោយសារតែលោក មានកងកម្លាំងប្រដាប់អាវុធនៅគាំទ្រពីក្រោយ។
-
សង្គមស៊ីវិលថា បណ្តឹង ទ្រី ភាព តុលាការផ្អែកលើមតិសាធារណៈ
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា ក្នុងពិភពលោកល្អឥតខ្ចោះ ព្រះរាជអាជ្ញាត្រូវរកឲ្យឃើញអង្គហេតុថា ជនត្រូវចោទទាំងពីរក្នុងរឿងក្តីនេះ មានចេតនាក្លែងព័ត៌មាននេះ ដោយមានចេតនាទុច្ចរិត។ លោកបានបន្តថា តាមពិត «គឺលោកឧកញ៉ានឹងដាក់សម្ពាធលើតុលាការ [ឲ្យសម្រេចថាពួកគេមានកំហុស] ហើយគឺអង្គការមិនមែនរដ្ឋាភិបាលដែលដាក់សម្ពាធតុលាការឲ្យសម្រេច ផ្សេងទៅវិញ»។
-
សាលាឧទ្ធរណ៍តម្កល់សាលក្រមករណីវាយប្រហារដោយទឹកអាស៊ីត ចាប់ជំរិត និងមនុស្សឃាត
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់ទោសព្រហ្មទណ្ឌជាង១០ករណី ដែលសាលាដំបូងរាជធានីភ្នំពេញបានសម្រេច រួមមានករណីចាប់ជំរិត ការប៉ុនប៉ងមនុស្សឃាត ការវាយប្រហារដោយទឹកអាស៊ីត និងការបើកផ្ទះបន។ លោក ប៉ុល សំអឿន ចៅក្រមប្រធានក្រុមប្រឹក្សាជំនំុជម្រះបានចាប់ផ្តើមបើកសវនាការដោយតម្កល់សាលក្រមដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំមុន ផ្តន្ទាទោសបុរសបីនាក់ដែលត្រូវបានរកឃើញពិរុទ្ធភាពពីបទចាប់ជំរិត បង្ខាំងមនុស្សខុសច្បាប់ និងប៉ុនប៉ងមនុស្សឃាត។
-
CCHR ព្រួយបារម្ភពីចំនួនស្ត្រីធ្លាក់ចុះក្នុងឆាកនយោបាយ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃចន្ទនេះ បង្ហាញការព្រួយបារម្ភពីចំនួនស្ត្រីធ្លាក់ចុះ ក្នុងឆាកនយោបាយសម្រាប់នីតិកាលទី៥នេះ ដែលមិនអាចឲ្យកម្ពុជាអនុវត្តបានជោគជ័យ នូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានដកស្រង់សម្តីមន្ត្រីសម្របសម្រួលគម្រោងលើកស្ទួយសមាសភាពស្ត្រីក្នុងវិស័យនយោបាយ លោក ស្រី ជរ ច័ន្ទធីតា មកចុះផ្សាយថា ការធ្លាក់ចុះតំណាងរាស្ត្រស្ត្រី នេះបង្ហាញថា មានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីឲ្យសម្រេចបានសមភាពយេនឌ័រនៅក្នុងនយោបាយកម្ពុជា ។
-
ចំនួនស្ត្រី ចូលរួម ក្នុងរឿង នយោបាយ មានការធ្លាក់ចុះ
CCHR លើកបង្ហាញទៀតថា ក្នុងចំណោមអាសនៈ សរុបទាំង១២៣ស្ត្រីទទួលបានតែ២៥ អាស នៈ ឬស្មើនឹង២០,៣៣ភាគរយ នៅក្នុងរដ្ឋសភាជាតិកម្ពុជា។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បាន៦៨អាសនៈ ដែលក្នុងចំណោមនោះស្ត្រី ទទួលបាន១៨អាសនៈស្មើនឹង២៦,៤៧ភាគរយ និងក្នុងចំណោម៥៥អាសនៈដែលគណបក្សសង្គ្រោះជាតិ ទទួលបានស្ត្រីមានតែ ៧រូប ទទួលបានអាសនៈស្មើនឹង១២,៧៣ភាគរយ។
-
សង្គមស៊ីវិលស្នើរដ្ឋាភិបាលចាត់វិធានបង្ក្រាបបទល្មើសព្រៃឈើ ក្នុងរូបភាពថ្មីៗមួយចំនួន
អ្នកស្រាវជ្រាវធនធានធម្មជាតិ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៍ថា តាមការរកឃើញថ្មី ក្រៅពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ដែលត្រូវបានបំបែកជាក្រុមហ៊ុនតូចៗហើយនោះ។ លោកបន្តថា សកម្មភាពកាប់បំផ្លាញព្រៃឈើ បានកើតឡើងជាលក្ខណៈប្រព័ន្ធ តាមរយៈប្រជាពលរដ្ឋផ្ទាល់ កាប់ឈើប្រើប្រាស់ យកដីធ្វើកសិកម្ម និងការកាប់ព្រៃឈើទៅលក់ឲ្យក្រុមហ៊ុន ដោយសារតម្លៃឈើក្នុងទីផ្សារមានហាងឆេង ដែលនេះជាកត្តាជំរុញលើពលរដ្ឋ