កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ​វិភាគ​៖ ហេតុផល​អ្វី​នៅ​ពីក្រោយ​នៃ​បរាជ័យ​របស់​រដ្ឋាភិបាល និង​តុលាការ ក្នុងការ​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឃាតកម្ម​អ្នកសារព័ត៌មាន​?

    ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) អង្គការ​លីកាដូ​(LICADHO) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​(CLEC) និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ រៀបចំ​ពិធី​ជួបជុំ​មួយ នៅខាងមុខ​របង​ពហុ​កី​ទ្បា​ដ្ឋា​ន​ជាតិ​អូ​ទ្បាំ​ពិ​ក ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឃាតកម្ម​អ្នក​សារ ព័ត៌មាន​។​

  • អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​អង្គការ​៤​ជួបជុំ​នៅ​ពហុ​កី​ទ្បា​ដ្ឋា​ន​ជាតិ ទាមទារ​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឃាតកម្ម​អ្នកសារព័ត៌មាន​

    ការមិន​អនុញ្ញាត​នេះ​ធ្វើ​ទ្បើង តាមរយៈ​លិខិត​ចុះហត្ថលេខា នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ដោយ​អភិបាលរង​សាលា​រាជធានី លោក ឃួន ស្រេង ផ្ញើជូន​តំណាង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​(CLEC) និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​។​លិខិត​បញ្ជាក់ថា ការស្នើសុំ​ទីតាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ការកកស្ទះ​ចរាចរណ៍​។

  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​ចាំបាច់ ដើម្បី​បញ្ចប់​ ​និ​ទណ្ឌ​ភាព​

    ​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា (​ម​.​ស​.​ម​.​ក ) (CCHR) បានចេញ​សេចក្តីអំពាវនាវ​មួយ ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​ចាំបាច់​បំផុត ដើម្បី​បញ្ចប់​វប្បធម៌​និ​ទណ្ឌ​ភាព នៅ​កម្ពុជា ដែលជា​មូលហេតុ​រាំងស្ទះ និង​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ ដល់​ការរីកលូតលាស់ លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធមនុស្ស​នៅ​កម្ពុជា​។​

  • សង្គម​ស៊ីវិល​៖ ដល់​ពេលដែល​តុលាការ​ត្រូវ​ដោះលែង​អ្នកទោស​មនសិកា យ៉ោ​ម បុប្ផា​

    សង្គម​ស៊ីវិល លើកឡើងថា ដល់​ពេលដែល​តុលាការ​ត្រូវ​ដោះលែង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោ​ម បុប្ផា ដែល​ជាប់ចោទ​ពីបទ​ផ្តួចផ្តើម​ឲ្យ​មាន​ហិង្សា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​នោះ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​។​ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា តុលាការ​កំពូល​ទំនងជា​ដោះលែង អ្នកស្រី យ៉ោ​ម បុប្ផា ក្រោមរូបភាព​ជាការ​កាត់ត​ម្រឹ​ម​ទោស ឬ​បង្វែរ​សំណុំ​រឿងនេះ​ឲ្យ​ឧទ្ធរណ៍​ស៊ើបអង្កេត​ឡើងវិញ​។​

  • សង្គម​ស៊ីវិល​៖ ការ​បំបែក​ក្រសួង​តែមួយ​ទៅជា​ពីរ​មិនអាច​បង្កើន​ប្រសិទ្ធភាព​ការងារ​ជាង​មុន​ទេ​

    ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា កម្ពុ​ជាមាន​ក្រសួង​ច្រើន ហើយ​បើតាម​ការសង្កេត​ឃើញរ​បស់​លោក​កន្លងមក​ភាគច្រើន មន្ត្រី​មានអំណាច​នៅ​កម្ពុជា គឺ​បាន​កាន់​មុខងារ ឬ​ក្រសួង​ពីរ​បី​តែឯង​។ លោក​បន្តថា បញ្ហា​នេះហើយ​ដែល​នាំ​ឲ្យ​ការគ្រប់គ្រង​គ្មាន​ប្រសិទ្ធភាព ធ្វើ​ឲ្យ​ប៉ះពាល់​ថវិកាជាតិ ៖ "​ជា​រឿង​មួយ​វា បំផ្លាញ​ថវិកាជាតិ​ផង វា​បង្ក​ការរាំងស្ទះ​ផង ព្រោះ​អី​អ្នកផ្សេង​ក៏​អត់​មានឱកាស​ធ្វើការ​ដែរ ដោយសារតែ​គាត់​ដាក់ឈ្មោះ​គាត់​ជា​ប្រធាន​អញ្ចឹង​ណាស់ ហើយ​គាត់​អត់​ធ្វើ​អី​សោះ ហើយ​អ្នកផ្សេង​នៅ​រង​អត់​មានអី​ធ្វើ ហើយ​វា​ជា​រឿង​មួយ​វា​បំផ្លាញ​ជាតិ​យើង​"​។​

  • CNRP និង​NGOs៖ ការបង្ក្រាប និង​ចាប់ខ្លួន​ព្រះសង្ឃ​នៅ​វត្ត​ស្ទឹងមានជ័យ​ជា​រឿង​គំនុំ​នយោបាយ​

    ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​កម្មករ​រោងចក្រ SL នៅ​ចំណុច​វត្ត​ស្ទឹងមានជ័យ ដោយ​ចាប់​វាយដំ​យុវជន និង​ព្រះសង្ឃ​ផង​នោះ ថា​ជា​រូបភាព​ប្រមាថ​ដល់​ព្រះពុទ្ធសាសនា និង​គំនុំ​រឿង​នយោបាយ​។​

  • CCHR​ថ្កោលទោស​ចំពោះ​ការប្រើ​គ្រាប់​ពិត​របស់​សមត្ថកិច្ច​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​នៅ​ស្ទឹងមានជ័យ​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា របស់​សមត្ថកិច្ច​ដែល​បាន​ប្រើប្រាស់​គ្រាប់រំសេវ បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​បាត់បង់​ជីវិត និង​ជាច្រើន​នាក់​ទៀត​រងរបួស អំ​ទ្បុ​ង​ការប៉ះទង្គិច​មួយ​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ​SL កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ចំណុច​ស្ពាន​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។​

    អានបន្ត
  • អ្នកលេង​ហ្វេ​ស​ប៊ុ​ក រិះគន់​វិធានការ​របស់​កម្លាំង​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​ហិង្សា​ជាមួយ​រោងចក្រ​SL

    អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន ចាប់ផ្តើម​រិះគន់​ខ្លាំងៗ​លើ​សកម្មភាព​របស់​ក​ម្លាំ​ង​សមត្ថកិច្ច​ក្នុងការ ប៉ះទង្គិច​ជាមួយ​ក្រុមកម្មករ​រោងចក្រ​SL នៅក្បែរ​ស្ពាន​ស្ទឹងមានជ័យ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​ជាច្រើន​អ្នករងរបួស​។​

  • សភា​បើក​សម័យប្រជុំ​លើក​ទី​១ នៃ​នីតិកាល​ថ្មី​ដោយ​គ្មាន​វត្តមាន​បក្ស​សង្គ្រោះ​ជាតិ​

    រដ្ឋសភា នៅ​ថ្ងៃ​អង្គារ​នេះ បើក​កិច្ចប្រជុំ​លើក​ទី​១ នៃ​នីតិកាល​ថ្មី ដោយ​ពុំមាន​វត្តមាន​សមាជិក​តំណាង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ បើទោះជា​មាន​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ទាក់ទង​ផលប្រយោជន៍​ក៏ដោយ​។​

  • កម្មករ​រោងចក្រ វាយកម្ទេច និង​ដុត​រថយន្ត​ប៉ូលិស​មួយគ្រឿង​

    ​កម្មករ រោងចក្រ​SL នៅ​ព្រឹក​ម៉ោងជាង​៩​និង​២០​នាទី​នេះ បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅក្បែរ​ស្ទឹងមានជ័យ រហូត​ឈានដល់​ការ​វាយកម្ទេច និង​ដុតចោល​រថយន្ត​របស់​ប៉ូលិស​មួយគ្រឿង​។​

  • សង្គម​ស៊ីវិល​ថ្កោលទោស​សមត្ថកិច្ច​បាញ់កាំភ្លើង​បង្ក្រាប​បាតុករ​

    ​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​នេះដែរ មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​លីកាដូ (Licadho) និង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​ស្រដៀង​គ្នា​នេះដែរ​។ សេចក្ដីថ្លែងការណ៍​ទាំងនេះ មាន​ខ្លឹមសារ​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​ប្រើ​អំពើហិង្សា​មកលើ​កម្មករ ស្នើសុំ​ឲ្យ​ដោះស្រាយ​បញ្ហា​របស់​កម្មករ ដោយ​សន្តិវិធី និង​ទាមទារ​រក​យុត្តិធម៌ ដល់​ពលរដ្ឋ​ដែល​បាន​ស្លាប់ និង​របួស​ដោយ​គ្រាប់កាំភ្លើង​ក្នុង​ហេតុការណ៍​បាញ់រះ​នោះ​៕​

  • វិភាគ​៖ តើ​ក្រោយ​ការបកស្រាយ​សាលដីកា​របស់​តុលាការ ICJ អាច​បញ្ចប់​ជម្លោះ​តំបន់​ព្រះវិហារ​បានទេ​?

    តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ បកស្រាយ​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ចំពោះ​សាលដីកា ឆ្នាំ​១៩៦២ ដែល​កាត់ក្តី​ឲ្យ​កម្ពុជា​ឈ្នះ និង​បានប្រគល់​ប្រាសាទព្រះវិហារ ដែល​កងទ័ព​ថៃ​បាន​ដណ្តើម​កាន់កាប់​ច្រើន​ឆ្នាំ​មក​នោះ មក​កម្ពុជា​វិញ​។ ​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក អ៊ូ វីរៈ បាន​វិភាគ​ថា នៅពេលដែល​កម្ពុជា​ឈ្នះក្តី​លើ​ការបកស្រាយ​សាលដីកា​ម្តងទៀត​នេះ នឹងមាន​ការតានតឹង​ផ្នែក​យោធា​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​ទៀត ដោយសារ​ថៃ​មិនទាន់​សុខចិត្ត​។​

  • តុលាការ​ICJ សម្រេច​ថា កម្ពុជា ឈ្នះក្តី ហើយ​មាន​អធិបតេយ្យ​លើដី​ជុំវិញ​ប្រាសាទព្រះវិហារ​

    ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី ក្រុងឡាអេ​(ICJ) នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ សម្រេច​ថា ប្រទេស​កម្ពុជា​ឈ្នះក្តី​លើ​ប្រាសាទព្រះវិហារ គឺមាន​សិទ្ធិ​គ្រប់គ្រង​ដី​នៅក្បែរ​ប្រាសាទ ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​។​ ​ការសម្រេច​នេះ ធ្វើឡើង​នៅក្នុង​សេចក្តី​បកស្រាយ​មួយ ដែល​អាន​ដោយ​ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ លោក​ចៅក្រម Peter Tomka ក្នុង​រយៈពេល​មួយ​ម៉ោង ចាប់ពី​ម៉ោង​៤ ដល់​ម៉ោង​៥​រសៀល​។​

  • សកម្មជន​ដីធ្លី​នាំគ្នា​ប្រមូលផ្ដុំ ខណៈ​តុលាការ កោះហៅ​តំណាង​ចូល​បំភ្លឺ​

    ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​ជាង​២០​នាក់ ក្នុងចំណោម ៦៥​គ្រួសារ នៅ​ស្រុក​គូ​លេន ខេត្ដ​ព្រះវិហារ បាន​ប្រមូល​ផ្តុំគ្នា​នៅខាងមុខ​តុលាការ​ខេត្ដ ដោយ​បារម្ភ​ខ្លាច​តុលាការ​ឃុំខ្លួន តំណាង​របស់​ពួកគេ បីនាក់​ដែល​ត្រូវបាន​កោះហៅ សាកសួរ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

  • ជាង​១០០​ថ្ងៃ​នៃ​ការជាប់គាំង​នយោបាយ​បង្ហាញ​ភាពចាស់ទុំ​ខាង​នយោបាយ​នៅ​កម្ពុជា​

    លោក​អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានបញ្ជាក់​នៅក្នុង​កម្មវិធី​ហេ​ឡូ​វី​អូ​អេ​ប្រចាំខែ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​៖ «​បាតុកម្ម​នេះ​បាន​ធ្វើឡើង​ដោយ​សន្តិវិធី​ដែលជា​សញ្ញា​ល្អ​សម្រាប់​លទ្ធិ ប្រជាធិបតេយ្យ ប៉ុន្តែ​ការធ្វើ​ទាំងអស់នេះ​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រជាជនមាន​ការភ័យខ្លាច​ផង​មាន​ទឹកចិត្ត​ក្នុងការ​ចូលរួម​ផង​ហើយ​យើង ឃើញថា​បាតុកម្ម​មួយចំនួន​ឈានទៅដល់​ការដាក់​ប៉ា​រ៉ា​ស់​សឹងតែ​បិទ​កណ្តាល ក្រុង បេះដូង​នៃ​ទីក្រុង​ភ្នំពេញ ហើយ​កន្លែង​ខ្លះ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ្នករកស៊ី​ខ្លាំង​ទន្ទឹមគ្នានេះ ដែរ​ការប្រើប្រាស់​នូ​វប្រ​ដាប់​អាវុធ​ដ៏​លើសលុប​ជាពិសេស​ការប្រើប្រាស់ នូវ​កម្លាំង​ប៉េអឹម​ក្នុង​រូបភាព​ខ្លាំង រួមទាំង​ការនាំ​រទេះតង់​មក​ក្រុង​គឺជា​ការប៉ះពាល់​ដល់​ការវិនិយោគទុន របស់​អន្តរជាតិ​»​។​ ​

  • CNRP៖ ការបង្កើត​ទូរទស្សន៍​តាម​អន​ឡាញ ដើម្បី​ផ្សាយ​ព័ត៌មាន​បម្រើ​ប្រយោជន៍​សង្គម​

    ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ការដែល​ខ្លួន​បាន​បង្កើត​ទូរទស្សន៍​តាម​អន​ឡាញ​នោះ ក្នុង​គោលបំណង​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គម​ទាំងមូល ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការ​ផ្តល់ព័ត៌មាន មាន​តម្លាភាព​។​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ឲ្យ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​មួយ​ដែល​ឯករាជ្យ ដើម្បី​ធានាថា ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិត និង​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​៕

  • CCHR រិះគន់​សាលាឧទ្ធរណ៍​ដែល​មិនបាន​ប្តូរ​បទ​ចោទ​លើ​លោក ឈូក បណ្ឌិត​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រិះគន់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​តម្កល់​សាលក្រម​សាលាដំបូង​ខេត្តស្វាយរៀង​ករណី​លោក ឈូក បណ្ឌិត ដោយ​មិនបាន​ផ្លាស់ប្តូរ​បទ​ចោទ​ឲ្យ​រឹតតែ​ស៊ីសង្វាក់​ទៅនឹង​ស្ថានភាព នៃ​បទល្មើស​ដែល​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​។​

  • វិភាគ​៖ ហេតុអ្វី CNRP ចង់បាន​តំណែង​អភិបាលខេត្ត​-​រាជធានី​ដែល​ខ្លួន​ឈ្នះឆ្នោត​?

    ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​៥៥​អាសនៈ ក្នុងចំណោម​១២៣ តាម​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​របស់ គ​.​ជ​.​ប នោះ គឺមាន​ខេត្ត​-​រាជធានី​ចំនួន​៤ គណបក្ស​នេះ​ទទួល​ជ័យជម្នះ ដែលជា​មណ្ឌល​មាន​អ្នកបោះឆ្នោត​ច្រើនជាងគេ​។​ ​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​នោះ ជាការ​ចែង​ចែក​អំណាច​។ ប៉ុន្តែ​ត្រូវ​ស្នើ​ឲ្យ​មានការ​អនុម័ត​ច្បាប់​មួយ​កំណត់ថា តំណែង​អភិបាលខេត្ត​-​រាជធានី​ត្រូវ​តែងតាំង​តាមរយៈ​ប្រជាពលរដ្ឋ​ជា អ្នកបោះឆ្នោត​

  • ចោទថា​រំលោភ តែ​ជន​សង្ស័យថា ជា​ប្ដី​ប្រពន្ធ ម្ដាយ​ខាង​ស្រី​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​

    ​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន​ពី​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង ៩ និង ៣០​នាទី យប់​ថ្ងៃទី​០៣ វិច្ឆិកា ២០១៣ តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​ក្មេងស្រី​ម្នាក់ ដោយ​ចោទថា រំលោភ​កូន​របស់គាត់​។ ជនសង្ស័យ​ឈ្មោះ វ៉ាន់ ពេជ្រ អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​។​

  • ​ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី​ទាមទារ​ជាថ្មីទៀត​ឲ្យ​តុលាការ​កំពូល​ដោះលែង​អ្នកស្រី យ៉ោ​ម បុប្ផា​

    ​ដើម្បី​សុំ​អន្តរាគមន៍​ជួយ​រក​យុត្តិធម៌​ជូន​អ្នកស្រី យ៉ោ​ម បុប្ផា​។ មន្ត្រី​សហគមន៍​អ៊ឺរ៉ុប​បានចេញ​មក​ស្វាគមន៍​ហើយ​អះអាងថា នឹងចូលរួម​ឃ្លាំមើល​នៅ​ថ្ងៃ​សវនាការ​។​នៅថ្ងៃនេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍ ដោយ​អំពាវនាវ​ឲ្យ​សាធារណជន ចុះហត្ថលេខា​លើ​ញត្តិ​ទាមទារ​ឲ្យ​តុលាការ​កំពូល​ផ្តល់​យុត្តិធម៌​ដល់ អ្នកស្រី យ៉ោ​ម បុប្ផា​។​ ​អ្នកសម្របសម្រួល​គម្រោង​អ្នកការពារ​សិទ្ធិមនុស្ស កញ្ញា ឆាយ ឈុ​នី ឲ្យ​ដឹងថា ការអំពាវនាវ​ឲ្យ​សាធារណជន ចុះហត្ថលេខា​ដើម្បី​ព​ន្លឿ​ន​ទៅ​តុលាការ​ជំនុំ​ជម្រះក្តី​អ្នកស្រី យ៉ោ​ម បុ​ប្ឆា ឲ្យ​មាន​ភាពយុត្តិធម៌ និង​បញ្ចប់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo