កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ​អង្គការ​សង្គម​ស៊ីវិល ប្រកាស​លទ្ធផល​វិជ្ជមាន​ក្រោយ​កិច្ចពិភាក្សា​ជាមួយ​ឧបការី​រង​ជាន់ខ្ពស់ សហរដ្ឋអាមេរិក​

    ​តំណាង​អង្គការ​សង្គម ស៊ីវិល នៅ​ថ្ងៃ​ចន្ទ​នេះ ឲ្យ​ដឹង​ពី​លទ្ធផល​វិជ្ជមាន ក្រោយ​ជំនួប​ពិភាក្សា​បញ្ហានយោបាយ​នៅ​កម្ពុជា ជាមួយ​ឧបការី​រង​ជាន់ខ្ពស់​នៃ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ស្ក​ត់ ម៉ា​សៀ​ល​(Scot Marciel)​។​ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ឲ្យ​ដឹងថា ជំនួប​ពិភាក្សា​រវាង​អង្គការ សង្គម​ស៊ីវិល និង​ឧបការី​រង​ជាន់ខ្ពស់ គឺ​បាន​ផ្តោតទៅលើ​បញ្ហា​ប្រទេសជាតិ​ធំៗ ពាក់ព័ន្ធ​នឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព​នយោបាយ និង​ជម្លោះ​ក្រោយ​ការបោះឆ្នោត​ជាដើម​។ លោក​ឲ្យ​ដឹងថា មាន​ការជជែក​គ្នាច្រើន​ក្នុង​កិច្ចពិភាក្សា​នេះ តែ​លោក​សុំ​មិន​បញ្ជាក់​លម្អិត​ពី​កិច្ចពិភាក្សា​នេះ

  • នាំ​មេការ​មក​ផឹកស៊ី ដូច​មក​រំលោភ​ប្រព​ន្ឋ​

    ​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មករសំណង់​ម្នាក់ ត្រូវ​មេការ​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច បន្ទាប់ពី​ប្តី​ហៅ​មក​ផឹកស៊ី​នៅផ្ទះ​ជួល​របស់ខ្លួន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​០១ វិ​ច្អិ​កា ២០១៣ នៅក្បែរ​ផ្សារ​ធំ​ទួល​សង្កែ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

  • CPP មិន​គាំទ្រ​ឲ្យ​មាន​អ្នកសារព័ត៌មាន និង​ភាគី​កណ្តាល​ចូលរួម កិច្ចចរចា​ខាងមុខ​នេះឡើយ​

    មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា គណបក្សកាន់អំណាច​នេះ មិន​គាំទ្រ​ឲ្យ​មាន​អ្នកសារព័ត៌មាន និង​ភាគី​កណ្តាល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៣ រវាង​គណបក្ស​ទាំងពីរ ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ឡើយ​។​ ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការមិនគាំទ្រ​នេះ ដោយ​យល់ឃើញថា កិច្ចចរចា​ផ្នែក​នយោបាយ ដើម្បី​ទម្លុះ​ភាពជាប់គាំង​នយោបាយ រវាង​គណបក្ស​ទាំងពីរ គឺមាន​ការពិភាក្សា​កិច្ចការ​ផ្ទៃក្នុង​មួយចំនួន ដែល​ត្រូវ​លាក់បាំង ដូចជា បញ្ហា​សន្តិសុខ​ជាតិ​ជាដើម​។

  • គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​មន្ត្រីជាន់ខ្ពស់​អាមេរិក​លើ​ក​បញ្ហា​កំណែទម្រង់ គ​.​ជ​.​ប ទៅ​មន្ត្រី​រដ្ឋាភិបាល​

    ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​ឧបការី​រង​ជាន់ខ្ពស់​នៃ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ស្ក​ត់ ម៉ា​សៀ​ល​(Scot Marciel) ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហានយោបាយ ដែល​ជាប់គាំង និង​លើក​បញ្ហា​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​)​។​

  • ​កុមារី​អាយុ​ជាង​២​ខួប​រងគ្រោះ ដោយ​ការរំលោភ​សេពសន្ថវៈ​

    ​ខេត្តស្ទឹងត្រែង ៖ ក្មេងស្រី​អាយុ​ជាង​២​ខួប​ម្នាក់ ត្រូវ​ជន​អគតិ​ចាប់រំលោភ​យ៉ាង​ឃោរឃៅ ហើយ​ត្រូវបាន​ម្តាយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣០ តុលា ២០១៣ ស្ថិតនៅ​ភូមិ​អូរ​កណ្តៀង ឃុំ​អូរ​គ្រៀង ស្រុក​សៀម​បូក ខេត្តក្រចេះ ដោយសារតែ​ប្រដាប់ភេទ​របស់​នាង​ឡើង​ហើម និង​ចេញឈាម​ខ្លាំង​រាល់​២​ម៉ោង​ម្តង ។​

  • បញ្ជូន​ខ្លួន​បុរស​ជនជាតិ​ស្វ៊ី​សវ័យ​៦៦​ឆ្នាំទៅ​តុលាការ​ពាក់ព័ន្ធ​បទល្មើស​រួមភេទ​ជាមួយ​អនីតិជន​

    ​ខេត្តសៀមរាប ៖ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​៣១ តុលា ២០១៣ នេះ​បានសម្រេច​បញ្ជូន​ខ្លួន​បុរស​ជនជាតិ​ស្វ៊ី​សវ័យ​៦៦​ឆ្នាំ​ម្នាក់​ទៅ ស្ថាប័ន​អយ្យការ​ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​គាត់​ត្រូវបាន​ប្តឹង​ថា បាន​រួមភេទ​ជាមួយ​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​កាលពីពេល​ថ្មីៗ​កន្លង ទៅ​។​

  • អ្នក​បឹងកក់ និង​សហគមន៍​ដីធ្លី​ផ្សេងទៀត ព​ន្លឿ​ន​សាលាដំបូង ចាប់ខ្លួន​ជនដៃដល់​ប្រើ​ហិង្សា​លើ​ពួកគេ​

    ប្រជា​សហគមន៍​ប្រមាណ​ជា​៥០​នាក់ ដែលជា​អ្នក​បឹងកក់ អតីត​បុរី​កីឡា និង​ថ្មគោល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចេញមុខ​ជាថ្មី តវ៉ា​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​មួយ​នេះ ព​ន្លឿ​ន​តាម​ការចាប់ខ្លួន​ជន ដែល​បាន​ប្រើ​ហិង្សា​លើ​អ្នក​បឹងកក់ កាលពី​ខែកញ្ញា ឆ្នាំ​២០១៣​។​

  • ​ឪពុកចុង​ចាប់រំលោភ​កូនស្រី​មិនបាន​សម្រេច​ប្រពន្ធ​កូន​ប្តឹង​ឱ្យ​ចាប់ខ្លួន​

    ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ឪពុកចុង​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​ប្រពន្ធ​និង​កូនស្រី​ដើម​មកប្តឹង​ដោយ​ចោទប្រកាន់ថា បាន​ចាប់បង្ខំ​រំលោភ​នាង​ប៉ុន្តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃទី​២៩ តុលា ស្ថិតនៅក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស ។ ស្ត្រី​ជា​ប្រពន្ធ​អាយុ​៥២​ឆ្នាំ បាន​រៀបរាប់​ឱ្យដឹងថា រូបគាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​៥​នាក់​(​ប្រុស​៤​ស្រី​១)​ជាមួយ​ប្តី មុន ។​

  • ឃើញ​កូនជាង​ស្គាល់​ឋានសួគ៌ ប្រថុយ​ចង់​ក្រេបទឹក​ឃ្មុំ​ដែរ គេ​ទាន់​ជាប់ចោទ​ចាប់រំលោភ​

    ​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ផង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​ឮ​សំឡេង​ស្រែក​ផ្អើលឆោឡោ​ថា បុរស​នេះ​បាន​ចូលចាប់​រំលោភ​នារី​ម្នាក់​នៅក្នុង​បន្ទប់​ផ្ទះជួល​ខាងត្បូង​របង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៨​និង​១៥​យប់​ថ្ងៃទី​២៧ តុលា គ្រា​ដែល​នារី​នោះ​ស្រវឹង​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង ។​

  • អ្នក​ប្រើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ទាមទារ​ឲ្យ​ផ្សាយ​ផ្ទាល់ ការជួបគ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី​

    ​អ្នកប្រើប្រាស់ បណ្តាញ​ហ្វេ​ស​ប៊ុ​ក ទាមទារ​ឲ្យ​ផ្សាយ​ផ្ទាល់ តាម​វិទ្យុ ឬ ទូរទស្សន៍ ចំពោះ​ការជួប​ចរចា​លើក​ទី​បី រវាង​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ នៅ​ដើមខែ​វិច្ឆិកា​នេះ​។​

  • ចាប់រំលោភ​ក្មួយ​ស្រី​វ័យ​10​ឆ្នាំ ពេល​ឪពុកម្តាយ​មិន​នៅផ្ទះ ត្រូវបាន​ចាប់ខ្លួន​ឡើង​តុលាការ​

    ​ខេត្តកំពត ៖ បុរស​ជា​ឪពុកធំ​ម្នាក់​ដែល​ចាប់​ក្មួយ​ស្រី​បង្កើត​របស់ខ្លួន​រំលោភ សេពសន្ថវៈ​បាន​ត្រូវ​នគរបាល​ស្រុក​ឈូក​ចាប់ខ្លួន​បញ្ជូន​មកកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ថ្ងៃទី​២៦ តុលា ។ បុរស​ម្នាក់នេះ​ឈ្មោះ សំរិត រ៉ា ហៅ​ម៉ក់ អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក រីឯ​ក្មួយ​ស្រី​ដែល​រងគ្រោះ​មាន​អាយុ​១០​ឆ្នាំ ។​

  • វិភាគ​៖ តើ​ជំនួប​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នៅ​ដើមខែ​វិច្ឆិកា​នេះ អាច​បញ្ចប់​វិបត្តិ​នយោបាយ​ឬទេ​?

    ថ្នាក់ ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រៀមលក្ខណៈ​រួចហើយ នៃ​ការជួបពិភាក្សា​លើក​ទី​៣​នៅ​ដើមខែ​វិច្ឆិកា ដើម្បី​ស្តាប់​ពី​តម្រូវការ​គ្នា​ទៅវិញ​ឈានទៅរក​ចំណុច​ឯកភាព​រួម​ក្នុង ការដឹកនាំ​ប្រទេស បញ្ចប់​ភាពទាល់ច្រក​ផ្នែក​នយោបាយ​។​ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានជំនឿថា ជំនួប​នោះ​អាច​ឈានដល់​ចំណុច​ឯកភាពគ្នា ទម្លាយ​ភាពទាល់ច្រក​ផ្នែក​នយោបាយ​បាន​។ លោក​បញ្ជាក់ថា ពេលនេះ គណបក្ស​ទាំងពីរ​ហាក់ដូចជា បង្ហាញ​ជំហរ​ចង់​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ ដែល​នៅ​សេសសល់​

  • ​វិភាគ​៖​ការផ្ទុះអាវុធ​អាច​កើតមាន​ទៀត​ទេ បន្ទាប់ពី​តុលាការ​ប្រកាសសេចក្តី​សំណុំរឿង​ប្រាសាទព្រះវិហារ​?

    តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ប្រទេស​ហូ​ឡង់​គ្រោង ប្រកាស​ដីកា​សំណុំរឿង​នៃ​ជម្លោះ​ដី ជុំវិញ​ប្រាសាទ​វិហារ​របស់​កម្ពុជា​នោះ នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៣​នេះ​។​ ​ប្រទេស​កម្ពុជា បាន​ប្តឹង​ឲ្យ​សើរើ​សំណុំ​រឿងក្តី​ប្រវត្តិសាស្ត្រ​នេះ​ឡើងវិញ ដោយសារ​កងទ័ព​ឈុតខ្មៅ​ថៃ បាន​វាយ​ចូល​ដណ្តើម​កាន់កាប់​ដី​ទំហំ ៤.៦ គីឡូម៉ែត្រ​ក្រឡា ក្បែរ​ប្រាសាទព្រះវិហារ​។ ​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក អ៊ូ វីរៈ លើក​ការវិភាគ​លើ​បី​ចំណុច​។ ទី​១ លោក​ថា បើ​កម្ពុជា​ចាញ់​នោះ មិនមាន​ការផ្ទុះអាវុធ​ឡើយ ដោយសារ​កម្ពុជា​មិនមាន​គំនិត​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​។ ម្យ៉ាងទៀត កម្លាំង​នយោបាយ និង​កម្លាំង​សព្វាវុធ​របស់​កម្ពុជា ក៏​ចាញ់​ប្រៀប​ថៃ​ដែរ​។ ប៉ុន្តែ​លោក​វិភាគ​ថា បើ​កម្ពុជា​ឈ្នះ​នោះ​នឹងមាន​ការតានតឹង​ផ្នែក​យោធា​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​ទៀត​

  • CPP ត្រៀមខ្លួន​ចរចា​ទ្បើង​វិញ​ជាមួយ CNRP

    មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​VOD​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​នេះ ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​កិច្ចចរចា​ទ្វេភាគី​លើក​ទី​៣ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​នៅ​សេសសល់ ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា​។​

  • អង្គការ​២​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ការអនុវត្ត​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​អាស៊ីដ​នៅ​កម្ពុជា​

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គ​ការជួយ​ជនរងគ្រោះ​កម្ពុជា​ដោយសារ​ទឹក​អាស៊ីដ (CASC) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រួតពិនិត្យ​ការអនុវត្ត​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​អាស៊ីដ នៅ​កម្ពុជា​ឡើងវិញ បន្ទាប់ពី​អនុក្រឹត្យ​នេះ​បានអនុម័ត​នៅ​ខែធ្នូរ​ឆ្នាំ​២០១១​។​ ​វាចារ​ណ​កថា​ព័ត៌មាន​រួមគ្នា​របស់ CCHR និង CASC ចេញផ្សាយ​នៅ​ថ្ងៃ អាទិត្យ ទី​២៧​នេះ បាន​ឲ្យ​ដឹងថា អង្គការ​ទាំង​២​ព្រួយបារម្ភ​ចំពោះ​ភាពស្រពិចស្រពិល​នៃ​ការអនុវត្ត បញ្ញត្តិ ព្រោះ​អនុក្រឹត្យ​នេះ​មិនទាន់​បានកំណត់​ឲ្យ​ច្បាស់​ថា ស្ថាប័ន​ណាមួយ​ជា​អ្នកគ្រប់គ្រង​ការ​អនុ​ត​វត្ត ហើយក៏​មិនមាន​មន្ត្រី រដ្ឋាភិបាល​ណា អាចឆ្លើយតប​ព័ត៌មាន​ពី​បញ្ហា​នេះ​បានដែរ​។​

  • គ្រូបង្រៀន​ម្នាក់​ប៉ង​ចាប់រំលោភ​នារី​ជនជាតិ​អាមេរិក ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    ​ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្ត​កំពង់ឆ្នាំង បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​គ្រូបង្រៀន​ម្នាក់​កាលពី​វេលា​ល្ងាច​ថ្ងៃទី​២៤ តុលា ២០១៣ ក្នុង​បទចោទប្រកាន់​ចាប់​នារី​បរទេស​រំលោភ​សេពសន្ថវៈ​ដែល​បាន​ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃទី​២១ តុលា ២០១៣ ស្ថិតនៅ​ចំណុច​ក្បាលដំរី ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខណៈដែល​នារី​បរទេស​រូបនោះ​ជិះ​កង់​ហាត់ប្រាណ​តាមផ្លូវ ។​

  • ក្លឹប​អ្នកកាសែត​កម្ពុជា ចូលរួម​មរណទុក្ខ​សព​អ្នកសារព័ត៌មាន​កោះសន្តិភាព​​

    ក្លឹប​អ្នកកាសែត​កម្ពុជា នៅ​ថ្ងៃ​ទី​២៤​ខែ​តុលា​នេះ ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​​ក្រុមគ្រួសារ​សព​​អ្នកសារព័ត៌មាន​​កាសែត​កោះសន្តិភាព​ម្នាក់ ដែល​បាន​ទទួល​មរណភាព​​ដោយសារ​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​​​ម្សិលមិញ​។​ ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​ខែ​តុលា​នេះ បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុម​គ្រួសារ​​សព​លោក ទី អ៊ុយ​សុង អ្នកយក​ព័ត៌មាន​កាសែត​កោះសន្តិភាព ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២៣​ខែតុលា ម្សិលមិញ​នេះ នៅក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​​មួយ នៅ​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ក្នុងពេល​ដែល​លោក និង​អ្នកសារព័ត៌មាន​មួយចំនួនទៀត ធ្វើដំណើរ​ទៅ​បំពេញ​​ភារកិច្ច​យក​ព័ត៌មាន ពី​សកម្មភាព​​ចែក​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។

  • ​នារី​វ័យក្មេង​ម្នាក់​ចេញពី​ក្លិប​ដើរ​តាមផ្លូវ​ត្រូវ​ជនសង្ស័យ​វាយ​ឲ្យ​សន្លប់​ហើយ​នាំយកទៅ​រំលោភ​ក្នុង​វត្ត​

    ​រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បន្ទាប់ពី​រាំលេង​សប្បាយ​ក្នុង​ក្លិប ពេលចេញ​មកវិញ​ដើរ​តាមផ្លូវ​ត្រូវ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម ៣​នាក់ វាយ​ឲ្យ​សន្លប់ ហើយ​នាំយកទៅ​រំលោភ​នៅក្នុង​វត្ត​វង្កត​បូរី កាលពី​វេលា​ម៉ោង ២ និង ១៥​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ តុលា ២០១៣ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​

  • លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​មហា​បាតុកម្ម​ជា​លើក​ទី​បី​

    ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​អង្គារ​នេះ​អំពាវនាវ​ឲ្យ​ប្រជាជន ចូលរួម​មហា​បាតុកម្ម​ជា​លើក​ទី​៣ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ស្អែក​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ចំនួន​មនុស្ស​ចូលរួម​មហា​បាតុកម្ម ប្រហែលជា​តិចជាង​មុន ដោយសារ​ហេតុផល​បីយ៉ាង គឺ បញ្ហា​ទឹកជំនន់ ការធុញទ្រាន់​របស់​អ្នកគាំទ្រ និង​អ្នកគាំទ្រ​មួយចំនួន​គិតថា ការតវ៉ា​នេះ ជា​ឧបករណ៍​មួយ​សម្រាប់​ការចរចា​នយោបាយ​។​

  • អ្នក​បឹងកក់ បន្ត​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោ​ម បុប្ផា​

    ប្រជា​សហគមន៍​បឹងកក់ និង​ថ្មគោល​ប្រមាណ​ជា​៧០​នាក់ មាន​ទាំង​ក្មេងៗ​ផង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចេញមុខ​តវ៉ា​សារជាថ្មី នៅខាងមុខ​តុលាការ​កំពូល ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​កំពូល​មួយ​នេះ ដោះលែង​សកម្មជន​ដីធ្លី ដែល​កំពុង​ជាប់ពន្ធនាគារ អ្នកស្រី យ៉ោ​ម បុប្ផា ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo