កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
យុវជនម្នាក់ជាប់ចោទពីបទប្រទូសកេរ្តិ៍ខ្មាសកុមារីអាយុ ៦ឆ្នាំ
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសាលាក្រៅ ចាប់ឃាត់ខ្លួនបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោយទទួលពាក្យបណ្តឹងពីឪពុកម្តាយកុមារីរងគ្រោះ ដោយជាប់ចោទពីបទប្រទូសកេរ្តិ៍ខ្មាស ខណៈដែលយុវជនរូបនោះ នៅលេងក្នុងបន្ទប់ស្តង់ពោតជាមួយកុមារីរងគ្រោះតែពីរនាក់ រួចយកដៃទៅស្ទាបប្រដាប់ភេទនាង ហើយយកដៃនាងទៅលេងប្រដាប់ភេទរបស់ខ្លួន ក្រោយមកនាងបានប្រាប់ឪពុកម្តាយ រួចក៏ប្តឹងឲ្យកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនតែម្តង។
-
ពលរដ្ឋរងការគំរាមពីអាជ្ញាធរខេត្តសៀមរាប បន្ទាប់ពីផ្ដិតមេដៃគាំទ្របក្សសង្គ្រោះជាតិ
ពលរដ្ឋ ជាច្រើននាក់ នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រងការគំរាមកំហែង ពីអាជ្ញាធរភូមិ បន្ទាប់ពីពួកគេបានផ្ដិតមេដៃ គាំទ្រឲ្យគណបក្សសង្គ្រោះជាតិ ឲ្យសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ រឿងភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ។
-
កម្លាំងសមត្ថកិច្ច ចាប់ផ្តើមបំបែកប្រជាសហគមន៍ដីធ្លីនៅលើផ្លូវព្រះមុនីវង្ស
កម្លាំងសមត្ថកិច្ចរាប់រយនាក់ នៅព្រឹកម៉ោងជាង៩និង៣០នាទីនេះ ចាប់ផ្តើមប្រតិបត្តិការបំបែកប្រជាសហគមន៍ដីធ្លី ខណៈពលរដ្ឋទាំងនោះ បានបិទផ្លូវព្រះមុនីវង្ស ខាងមុខសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យមានដំណោះស្រាយធ្លី។
-
សកម្មជនដីធ្លីរងការបង្ក្រាបម្តងទៀតពេលទាមទារឲ្យដោះស្រាយរឿងបណ្តេញចេញ
កម្លាំង សមត្ថកិច្ចប្រហែល១០០នាក់ ប្រដាប់ដោយខែលនិងដំបង បានចុះបង្ក្រាបជាថ្មីទៀតលើសកម្មជនដីធ្លី ដែលតវ៉ានៅមុខសាលារាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកតវ៉ា ព្យាយាមបិទមហាវិថីព្រះមុនីវង្ស ដើម្បីដាក់សម្ពាធឲ្យមានដំណោះស្រាយរឿងបណ្តេញចេញ ។
-
យ៉ោម បុប្ផា នឹងបង្កើនតវ៉ាប្រឆាំងនឹងការបណ្តេញចេញពេលខ្លួនចេញពីពន្ធនាគារ
សកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារ អះអាងថា ខ្លួននឹងបន្តធ្វើសកម្មភាពតស៊ូមតិ ប្រឆាំងនឹងការបណ្តេញចេញ បន្តទៅទៀត ពេលបានចេញពីពន្ធនាគារ។
-
រំលោភ រួចចាក់សម្លាប់ ក្មេងស្រីមិន ទាន់គ្រប់អាយុ យកសព ទៅទម្លាក់ក្នុងទឹក អូរ ទាំងអាក្រាតកាយ
បាត់ដំបង ៖ អំពើឃាតកម្ម ដែលផ្ដើម ចេញពីការចាប់រំលោភ រួចហើយចាក់សម្លាប់ បំបិទមាត់មួយបាន កើតឡើង ទៅលើកុមារី មិនទាន់គ្រប់អាយុយ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់ជនបង្ក រួចហើយយកសព កុមារីរងគ្រោះ ទាំងអាក្រាតកាយទម្លាក់ចូលក្នុងទឹក អូរ ។អំពើឃាតកម្ម ដែលផ្ដើមចេញពីការ រំលោភ រួចសម្លាប់ចោលទៅលើកុមារីអាយុ ជាង ១០ឆ្នាំ ខាងលើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល និងរន្ធត់គ្រប់គ្នាកាលពីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ប្រមាណ ៣ និង៣០នាទី ក្រោយពីប្រជា ពលរដ្ឋបានប្រទះឃើញសពក្មេងស្រីរង គ្រោះទាំងអាក្រាត កាយ អណ្ដែតក្នុងទឹកអូរ ស្ថិតក្នុងភូមិសិរីវ័ន្ដ ឃុំអណ្ដើកហែប ស្រុក រតនមណ្ឌល ខេត្ដបាត់ដំបង។
-
ចាប់រំលោភប្អូនស្រីគូដណ្តឹង ខ្លាចគុកអង្វរកុំប្តឹងប៉ូលិស នាងមិនព្រម ចង.កសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចាកចេញពីស្រុកកំណើតមកលេងគូដណ្ដឹងរបស់ខ្លួន ដែលនាងជាកម្មការិនីរោងចក្រកាត់ដេរនៅភ្នំពេញរយៈពេល៣ថ្ងៃ កន្លងមកហើយ ។ លុះពេលនាងគូដណ្ដឹងទៅធ្វើការបាត់ បុរសនេះបានធ្វើសកម្មភាពចាប់ស្ត្រីម្នាក់ទៀតដែលជាប្អូនជី ដូនមួយរបស់នាងជាគូដណ្ដឹងរំលោភរហូតបានសម្រេច ។
-
លោក កឹម សុខា៖ ដំណើរការទូតរបស់លោក សម រង្ស៊ី នឹងទទួលបានជោគជ័យ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងនៅព្រឹកថ្ងៃចន្ទនេះថា បេសកកម្មការទូតក្រៅប្រទេសរបស់លោក សម រង្ស៊ី ទទួលជោគជ័យ ក្នុងការជំរុញសហគមន៍អន្តរជាតិ ចាប់អារម្មណ៍ចំពោះការបង្កើតសភាឯកបក្សនៅកម្ពុជា ផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
-
CCHR ជំរុញUN ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការរាំងស្ទះលើសំណុំរឿង០០៣ និង០០៤
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជំរុញឲ្យអង្គការសហប្រជាជាតិ ដាក់សម្ពាធបន្ថែមទៀតមកលើ រដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា រដ្ឋាភិបាលបញ្ឈប់ការរាំងស្ទះលើសំណុំរឿង០០៣ និង០០៤ ដែលកំពុងមានភាពចម្រូងចម្រាស់។ កំណត់ត្រាសង្ខេបការបំបែក កិច្ចដំណើរការនីតិវិធីសណុំរឿង០០២ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចេញផ្សាយក្នុងខែតុលានេះ CCHR បានដាក់អនុសាសន៍ដល់អសប ត្រូវធ្វើការស៊ើបអង្កតឲ្យបានពេញលេញលើការចោទប្រកាន់អំពី ការជ្រៀតជ្រែកផ្នែកនយោបាយ មិនត្រឹមតែក្នុងសំណុំរឿង០០៣ និង០០៤ប៉ុណ្ណោះទេ តែថែមទាំងរាល់ការព្រួយបារម្ភផ្សេងៗ ពាក់ព័ន្ធនីតិវិធីទាំងអស់។
-
អ្នកបឹងកក់ សុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ករណីការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច
អ្នកបឹងកក់ប្រមាណជា១០០នាក់ នៅព្រឹកថ្ងៃចន្ទ ប្រមូលផ្តុំគ្នានៅខាងមុខក្រសួងមហាផ្ទៃ ដើម្បីដាក់ញត្តិជំរុញឲ្យស្ថាប័នមួយនេះ អន្តរាគមន៍លើពាក្យបណ្តឹង ដែលខ្លួនបានដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីកម្លាំងសមត្ថកិច្ច បង្ក្រាបពួកគេឲ្យរងរបួសកាលពីកន្លងទៅ។
-
សម្តេច ហេង សំរិន អំពាវនាវឲ្យគណបក្សសង្គ្រោះជាតិ មកចូលរួមចរចា និងប្រជុំរដ្ឋសភា
ភ្នំពេញ: សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១០តុលានេះ បានប្រកាសបើកទ្វារចំហរជានិច្ច សម្រាប់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលរួមចរចា និងប្រជុំរដ្ឋសភា។ បើសិនជាក្រុមអ្នកតំណាងរាស្ត្រ ទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ មកប្រជុំរដ្ឋសភា នោះនឹងមានការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំរដ្ឋសភា រួមទាំងគណៈកម្មការជំនាញទាំង ៩ ដែលត្រូវបានបោះឆ្នោត នៅព្រឹកនេះ។
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការ
ភ្នំពេញ: ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សា-ជំនួយការទាំងអស់ របស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សា-ជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សា-ជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យមុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។
-
ហ្វេសប៊ុក លោក ហ៊ុន សែន៖ នយោបាយសុំបរទេសផ្តាច់ជំនួយខ្មែរ គឺបំផ្លាញប្រទេសកម្ពុជាទាំងស្រុង
ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះភ្លាមៗបន្ទាប់ពីលោកចេញទៅប្រទេសប្រ៊ុយណេ ថា លោក មានគោលនយោបាយពង្រឹង និងពង្រីកសហប្រតិបត្តិការអន្តរជាតិ បង្កើនមិត្ត ស្វែងរកជំនួយ អភិវឌ្ឍប្រទេសដែលជាសេចក្តីត្រូវការចាំបាច់សម្រាប់កម្ពុជា។ ហ្វេសប៊ុកនោះ បញ្ជាក់ថា «នយោបាយសុំបរទេសផ្តាច់ជំនួយខ្មែរ គឺបំផ្លាញប្រទេសកម្ពុជាទាំងស្រុង»។
-
ខណៈបក្សប្រឆាំងសុំការគាបសង្កត់ពីអន្តរជាតិ អ្នកវិភាគថាយន្តការក្នុងស្រុកល្អជាង
វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគនៅកម្ពុជាបានអះអាងថា ពួកគេចង់ឃើញក្រុមអ្នកនយោបាយកម្ពុជា ប្រើប្រាស់យន្តការក្នុងស្រុកដោះស្រាយការខ្វែងគំនិតនយោបាយដែលនាំ ដល់ការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីឲ្យបានទូលំទូលាយ។ ពួកគេទទូចយ៉ាងដូច្នេះក្រោយពេលដែលមេដឹកនាំគណបក្សប្រឆាំងអះអាង ជាប់ៗគ្នាថា នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក អង្គការសហប្រជាតិ និងសហភាពអឺរ៉ុប ដើម្បីកៀងគរអន្តរជាតិមិនឲ្យទទួលស្គាល់រដ្ឋាភិបាលលោកនាយក រដ្ឋមន្ត្រីហ៊ុនសែន។ លោក អ៊ូ វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថា ភាគីទាំងពីរគួរចរចាគ្នាដោយយន្តការជាតិជារឿងប្រសើរជាជាងការ ពឹងពាក់ បរទេសមកដោះស្រាយបញ្ហាកម្ពុជា។
-
គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ប្រជុំម៉ោង ៣ រសៀល ថ្ងៃទី៨តុលានេះ
ភ្នំពេញ: តាមគម្រោង គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដែលមានប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ រួមទាំងប្រធានគណៈកម្មការជំនាញទាំង ៩ រូប របស់រដ្ឋសភា នឹងបើកកិច្ចប្រជុំដោយបិទទ្វារ នាម៉ោង ៣ រសៀល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ មុននឹងបើកកិច្ចប្រជុំពេញអង្គរដ្ឋសភា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ដើម្បីប្រជុំជ្រើសតាំងសមាជិកសមាជិកាគណៈកម្មការជំនាញរដ្ឋសភា ទាំង ៩ គណៈកម្មការ នៅរដ្ឋសភា។
-
ពលរដ្ឋ១៩គ្រួសារនៅសង្កាត់ព្រែកឯក ខណ្ឌពោធិ៍សែនជ័យ ប្រឈមការបណ្តេញចេញពីលំនៅដ្ឋាន
ពលរដ្ឋ១៩គ្រួសារនៅភូមិមិត្តភាព សង្កាត់ព្រែកឯក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រឈមនឹងការអត់ទីលំនៅ ខណៈអាជ្ញាធរសង្កាត់ព្រមានរុះរើលំនៅដ្ឋានពួកគាត់ ដោយអះអាងថា គ្រួសារទាំងនោះរស់នៅលើដីខុសច្បាប់។ មន្ត្រីស៊ើបអង្កេតនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វ៉ាន់ សុផាត រិះគន់ចំពោះចំណាត់ការរបស់អាជ្ញាធរ ថាមិនមានទំនួលខុសត្រូវពិតប្រាកដ ព្រោះពលរដ្ឋទាំងនោះ ភាគច្រើនរស់នៅជាង១០ឆ្នាំហើយ
-
អ្នកវិភាគ៖ តុល្យភាពអំណាចក្នុងសភាងាយទទួលយកជាងសម្រាប់បក្សកាន់អំណាច
វ៉ាស៊ីនតោន៖ ការរក្សាតុល្យភាពអំណាចតាមរូបមន្តឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំ រដ្ឋាភិបាលនិងគណបក្សសង្គ្រោះជាតិគ្រប់គ្រងសភាជាតិគឺជាដំណោះស្រាយ មួយដែលរសើបនិងមិនអាចទទួលយកបានដោយគណបក្សកាន់អំណាចរបស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែនទេ។ លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា៖ «ការព្រួយបារម្ភរបស់គណបក្សប្រជាជនវាមានគន្លឹះហ្នឹងដែលគណបក្ស ប្រជាជនគាត់ព្រួយបារម្ភហ្នឹងគឺបើសិនជាសភាជាប់គាំង ទី១ថវិកាជាតិនៅក្នុងប្រទេសកម្ពុជាគឺមិនត្រូវបានអនុម័តហើយទីពីរ សភាបើទុកគាំងរហូតសភាប្រហែលជាត្រូវរំលាយរដ្ឋាភិបាលហើយបើសិនជា រំលាយរដ្ឋាភិបាលហើយបង្កើតម្តងទៀតត្រូវរំលាយម្តងទៀតគឺត្រូវតែ ប្រកាសឱ្យមានការបោះឆ្នោតមុនអណត្តិ។ នេះជារឿងមួយដែលគណបក្សប្រជាជនមានការព្រួយបារម្ភបន្តិច»។
-
សមាជគណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការបង្កើតយន្តការត្រួតពិនិត្យការកាប់បំផា្លញព្រៃឈើ
អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យគណបក្សជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ដោយបង្កើតយន្តការត្រួតពិនិត្យ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច។ សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ឲ្យដឹងថា ដីសម្បទានសេដ្ឋកិច្ចសរុប ៣០កន្លែង មានទំហំស្មើនឹង ១៩២.២១៣,៣៩ហិកតា ហើយ ដីទំហំ ៦៦.៣១៤ហិកតា ជាដីសម្បទានសេដ្ឋកិច្ច ដែលត្រូវបានផ្តល់ ក្រោយពេល បទបញ្ជាលេខ០១ ដែលចូលជាធរមាននៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២។
-
វិភាគ៖ ការបែងចែងតំណែងក្នុងសភារបៀបណាឲ្យមានតុល្យភាពអំណាច?
សេចក្តីសម្រេចរបស់សមាជមហាជន នៃគណបក្សសង្គ្រោះជាតិចំនួន១០ចំណុច មានមួយចំណុច ក៏បានទាមទារឲ្យមានតុល្យភាពអំណាចក្នុងរដ្ឋសភាដែរ ពោលតំណាងរាស្ត្រមកពីគណបក្សនេះ ត្រូវបានតំណែងសំខាន់ៗមួយចំនួន ដើម្បីត្រួតពិនិត្យសកម្មភាពការងាររបស់រដ្ឋាភិបាល កុំឲ្យជិះសេះលែងដៃដូចអាណត្តិកន្លងមកទៀត។ អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ បានស្នើឲ្យកែទម្រង់ បញ្ហាសំខាន់ចំនួនពីរគឺ ចែកអំណាចសភា ដោយប្រធាន និងអនុប្រធានទី២ និងប្រធានគណៈកម្មការចំនួន៤ទៀត បានទៅឲ្យគណបក្សប្រជាជនកម្ពុជា និង អនុប្រធានទី១ និងប្រធានគណៈកម្មការចំនួន៥ទៀត បានទៅគណបក្សសង្គ្រោះជាតិ។
-
CNRP ទាមទារការបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីឲ្យមានការទទួលស្គាល់ពីតួនាទីរបស់ខ្លួន
សមាជមហាជនរបស់ គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ បានចេញសេចក្តីសម្រេច ដោយទាមទារឲ្យមានការបង្កើតរាជ រដ្ឋាភិបាលស្រមោល ដើម្បីឲ្យគណបក្សកាន់អំណាចទទួលស្គាល់តួនាទីគណបក្សប្រឆាំង និងឲ្យមានតុល្យភាពអំណាចនៅរដុ្ឋសភា។