កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សមាជមហាជនគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានអាជ្ញាប័ណ្ណគ្រប់គ្រងទូរទស្សន៍ និងវិទ្យុ
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះ ទាមទារឲ្យគណបក្សអាចទទួលបានអាជ្ញាប័ណ្ណក្នុងការគ្រប់គ្រងប្រព័ន្ធ ផ្សព្វផ្សាយផ្ទាល់ខ្លួន ជាពិសេសវិទ្យុ និងទូរទស្សន៍ ដើម្បីធានាការទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋ។ ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានដាក់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិថ្មី ក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឯករាជ្យមួយ ដើម្បីធានាថាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និងធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។CCHR លើកឡើងថា ខ្លួនគាំទ្រនូវការបង្កើតប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិឯករាជ្យមួយ ដោយលុបចោលច្បាប់ណាដែលមាន លក្ខណៈរឹតបន្តឹងទៅលើខ្លឹមសារ និង បង្កើតស្ថាប័នគ្រប់គ្រងការចាក់ផ្សាយឯករាជ្យមួយ ទទួលខុសត្រូវចំពោះការចេញអាជ្ញាប័ណ្ណ និងធានាឲ្យបានថាស្ថានីយផ្សព្វផ្សាយព័ត៌មាននោះ បំពេញការងារដោយសេរី៕
-
សង្គមស៊ីវិលរងការវាយប្រហារកាន់តែខ្លាំងពីរដ្ឋាភិបាលផ្តាច់ការ
វ៉ាស៊ីនតោន — រដ្ឋាភិបាលផ្តាច់ការនៅជុំវិញពិភពលោកកំពុងបង្កើនការវាយប្រហារលើ សកម្មជនការពារសិទ្ធិមនុស្សនិងក្រុមអង្គការសង្គមស៊ីវិល ហើយការគាបសង្កត់នេះមានកាន់តែច្រើនឡើងនៅក្នុងពេលថ្មីៗនេះ។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថានៅពេលឥឡូវនេះនៅ ពេលដែលរដ្ឋាភិបាលថ្មីបានបង្កើតរួចទៅហើយគឺរដ្ឋាភិបាលកម្ពុជា បានឈានទៅក្រោយទម្លាប់ចាស់ដដែលក្នុងការវាយប្រហារមកលើតួរនាទី របស់អង្គការក្រៅរដ្ឋាភិបាល។
-
សមាជគណបក្សសង្គ្រោះជាតិ ជំរុញឲ្យអនុវត្តច្បាប់អន្តោប្រវែសន៍នៅកម្ពុជា
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះ ទាមទារឲ្យគណបក្សជំរុញឲ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៍ ឲ្យមានប្រសិទ្ធភាព ដោយគ្មានការលើកលែង និងការរើសអើង។ ក្នុងកំណត់ត្រាសង្ខេប និងត្រូវបានចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានដាក់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិថ្មី លើបញ្ហាអន្តោប្រវែសន៍។ CCHR លើកឡើងថា ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការចាប់អារម្មណ៍ទៅលើបញ្ហាអន្តោប្រវែសន៍ខុសច្បាប់ មកពីប្រទេសវៀតណាម ដោយមិនយល់ច្បាស់រវាងអន្តោប្រវែសន៍ស្របច្បាប់ និងការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមទាំងអស់ រួមមានអ្នកដែលមានសិទ្ធិស្របច្បាប់រស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។
-
ទោះ គ្មានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ក៏គណបក្សប្រឆាំង ធ្វើវេទិកាសម្តែងមតិ នៅថ្ងៃទី៦តុលាដែរ
ភ្នំពេញ: លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ខែតុលានេះ បានបញ្ជាក់ថា៖គណបក្សសង្គ្រោះជាតិ ពុំដាក់លិខិតទៅ ក្រសួងមហាផ្ទៃ ដើម្បីសុំការអនុញ្ញាត ធ្វើវេទិកាមហាជន នៅសួនប្រជាធិបតេយ្យ នៅរសៀល ថ្ងៃទី៦ ខែតុលានោះទេ។
-
សមត្ថកិច្ចតាមចាប់មន្ត្រីយោធា ចាប់រំលោភកូនចុងអាយុ10ឆ្នាំ កំពុងរត់គេចខ្លួននៅសំឡូត
ខេត្ដបាត់ដំបង ៖ សមត្ថកិច្ចស្រុកសំឡូតបានប្រាប់ថា កម្លាំងជំនាញកំពុងតាមចាប់ខ្លួនមន្ដ្រីយោធាម្នាក់ ដែលរត់គេចខ្លួនក្រោយពីសង្ស័យថាបានបំពានផ្លូវភេទស្ទើររាប់ ភ្លេចលើកូនស្រីចុងរបស់ខ្លួន មានវ័យទើបតែ១០ឆ្នាំ ចាប់ពីអំឡុងខែសីហា រហូតដល់ខែកញ្ញានៅស្រុកសំឡូត ខណៈសំណុំរឿងនេះទើបតែបានបញ្ជូនមកកាន់ការិយាល័យជំនាញនៅព្រឹក ថ្ងៃទី៣០ កញ្ញា ។
-
អ្នកភូមិនៅឧត្ដរមានជ័យអះអាងថាទាហានថៃបាញ់សម្លាប់ខ្មែរ៦នាក់
ប្រភពពីប្រជាពលរដ្ឋនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទាហានថៃ ស្រុកឃុនហាន ខេត្តស៊ីសាកេត បានបាញ់សម្លាប់អ្នកភូមិខ្មែរចំនួន ៦នាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣។
-
លោក ហ៊ុន សែន ព្រមានចាត់វិធានការលើជនណា ដែលល្មើសកាន់កាប់ដីខុសច្បាប់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥នេះ ព្រមានចាត់វិធានការតឹងរឹង លើបុគ្គលទាំងឡាយណា ដែលកាន់កាប់លើដីធ្លីខុសច្បាប់ និងចាត់វិធានការត្រួតពិនិត្យក្រុមហ៊ុនណា បានដែលទទួលបានដីសម្បទានសេដ្ឋកិច្ចហើយ តែប្រព្រឹត្តខុសបទដ្ឋានគតិយុត្តិ។ មន្ត្រីស្រាវជ្រាវជាន់ខ្ពស់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលធ្វើការផ្តោតលើធនធានធម្មជាតិ លោក ឈឹម សាវុធ រិះគន់លើអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដោយសារការអនុវត្តក្នុងរយៈពេល៤អាណត្តិ មិនមានប្រសិទ្ធភាព និងរចនាសម្ព័ន្ធនៃតំណែងនីមួយៗ នៅមានមនុស្សដដែលៗ
-
យុវជន២នាក់ជាប់ចោទរំលោភ(រំលោភបូក) ត្រូវឪពុក ម្តាយក្មេងស្រីរងគ្រោះចាប់ខ្លួនប្រគល់ឱ្យប៉ូលិស
រាជធានីភ្នំពេញ ៖ យុវជន២នាក់ ក្នុងចំណោម៣នាក់ត្រូវឪពុក ម្តាយក្មេងស្រីរងគ្រោះឃាត់ខ្លួនប្រគល់ឱ្យប៉ូលិស ប៉ុស្តិ៍កាកាបដោយចោទប្រកាន់ថាបានធ្វើសកម្មភាពរំលោភកូនស្រីរបស់ គាត់(រំលោភបូក) កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៨ កញ្ញា ២០១៣ ក្នុងគុម្ពោធព្រៃមួយកន្លែងស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
-
មន្ត្រីរដ្ឋាភិបាល៖ កម្ពុជាមិនបារម្ភចំពោះការកាត់ជំនួយរបស់អាមេរិក
ការអះអាងខាងលើនេះ ធ្វើឡើងភ្លាមៗក្រោយពេលតំណាងរាស្ត្រមកពីរដ្ឋអូហ៊ីយ៉ូ (Ohio) ព្រមានថា នឹងធ្វើសេចក្ដីសម្រេចចិត្តមួយស្នើឲ្យសភាអាមេរិកាំង ផ្អាកផ្ដល់ជំនួយឲ្យរដ្ឋាភិបាលកម្ពុជា ដែលទើបប្រកាសចូលកាន់តំណែងថ្មីកន្លងទៅនេះ។ ចំណែកលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និយាយថា គេហាក់មានមន្ទិលសង្ស័យជាច្រើនទៅលើសេចក្ដីសម្រេចរបស់សភាអាមេរិក ក្នុងការផ្អាកជំនួយមកកម្ពុជា ថាវានឹងអាចកើតឡើងបាន។ លោកថា កម្ពុជាក៏ធ្លាប់មានមេរៀនដូចនេះម្ដងរួចមកហើយ ក្រោយរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧។ បើទោះជាសហរដ្ឋអាមេរិក ព្រមាននៅពេលនោះថា នឹងផ្អាកជំនួយក្ដីនៅទីបំផុត កម្ពុជាក៏អាចនៅទទួលបានការឧបត្ថម្ភក៏ជាបន្តបន្ទាប់ពីសហរដ្ឋ អាមេរិក។
-
CCHR ជំរុញឲ្យសមាគមកាត់ដេរGMAC និងអ្នកទិញ គាំទ្រការបង្ហាញឈ្មោះរោងចក្ររបស់BFC
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា(CCHR) ជំរុញឲ្យអ្នកទិញ និងសមាគមកាត់ដេរ (GMAC) គាំទ្រការងារអនុវត្តកម្មវិធីតម្លា ភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ (BFC-ILO) ដែលនឹងបង្ហាញឈ្មោះរោង ចក្រជាសាធារណៈ។
-
រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច សម្រាប់នីតិកាលទី៥នេះ
រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ នេះ ប្រកាសក្នុងគោលនយោបាយខ្លួនថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់ការដឹកនាំរយៈពេល៥ឆ្នាំ(២០១៣ ដល់២០១៨)ខាងមុខនេះ នឹងត្រូវបញ្ឈប់។ សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ឲ្យដឹងថា ដីសម្បទានសេដ្ឋកិច្ចសរុប ៣០កន្លែង មានទំហំស្មើនឹង ១៩២.២១៣,៣៩ហិកតា ហើយ ដីទំហំ ៦៦.៣១៤ហិកតា ជាដីសម្បទានសេដ្ឋកិច្ច ដែលត្រូវបានផ្តល់ ក្រោយពេល បទបញ្ជាលេខ០១ ដែលចូលជាធរមាននៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២៕
-
គណបក្សសង្គ្រោះជាតិ មិនចូលប្រជុំសភា តែថ្លែងការណ៍ ចាត់ទុក កិច្ចប្រជុំសភាលើកដំបូងថា រំលោភរដ្ឋធម្មនុញ្ញ
ភ្នំពេញ: បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ មិនបានចូលរួមប្រជុំរដ្ឋសភា លើកដំបូង ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ នាព្រឹកថ្ងៃចន្ទ ទី២៣កញ្ញានេះទេ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៣កញ្ញានេះ ដោយចាត់ទុកថា កិច្ចប្រជុំរដ្ឋសភាដំបូង ដែលគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
-
សាលាដំបូងរាជធានីចោទប្រកាន់កម្មករសំណង់វ័យ១៥ឆ្នាំចាប់រំលោភកុមារីអាយុ៤ឆ្នាំ
រាជធានីភ្នំពេញ ៖ កម្មករសំណង់វ័យ១៥ឆ្នាំម្នាក់ ដែលធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកុមារីអាយុ៤ឆ្នាំ រហូតបានសម្រេចនៅក្នុងការដ្ឋានសំណង់មួយ បានត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពី បទ រំលោភសេពសន្ថវៈទាក់ទិននឹងជនរងគ្រោះ រួចបញ្ជូនសំណុំរឿងទៅឱ្យចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត កាលពីថ្ងៃទី២៣ កញ្ញា ២០១៣ ។ យោងតាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌឃើញថា កម្មកររូបនេះត្រូវប្រឈមមុខនឹងការជាប់ពន្ឋនាគារពី៧ ទៅ១៥ឆ្នាំ ។
-
អ្នកនាំពាក្យ បដិសេធថា មិនមានលិខិតរបស់លោកកឹមសុខា ជូនសម្តេចហ៊ុនសែន ទេ
ភ្នំពេញ: លោក យឹម សុវណ្ណ អ្នកនាំពាក្យណបក្សសង្គ្រោះជាតិ បានប្រកាសបដិសេធ នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី២៣កញ្ញានេះថា គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា មិនបានចេញលិខិតអ្វី ជូនទៅសម្តេចហ៊ុនសែន ដូចការផ្សព្វផ្សាយនោះទេ។
-
អ្នកសារព័ត៌មានខកចិត្តចំពោះការរឹតត្បិតសេរីភាពសារព័ត៌មានរយៈពេលចុងក្រោយនេះ
ក្រុមអ្នកសារព័ត៌មាន ខកចិត្តចំពោះការរឹតត្បិតសេរីភាពរបស់ពួកគេមិនឲ្យយកព័ត៌ មាន ពីការបណ្តេញរបស់កងកម្លាំងសមត្ថកិច្ចទៅលើប្រជាពលរដ្ឋ និងព្រះសង្ឃដែលកំពុងធ្វើកូដកម្មអត់អាហារ នៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រហែលជា១១យប់ កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ប្រដាប់ដោយដំបងឆក់ ខែល និងក្រុមក្មេងទំនើង ដែលមានដំបង និងចំពាមកៅស៊ូគ្រាប់ឃ្លី បានចុះទៅបណ្តេញអ្នកភូមិបឹងកក់ និងបុរីកីឡា មិនឲ្យបន្តធ្វើកូដកម្មអត់អាហារ នៅរមណីយដ្ឋានវត្តភ្នំ។
-
CCHR ថា សិទ្ធិបញ្ចេញមតិមានការធ្លាក់ចុះ
ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR កាលពីម្សិលមិញបានចេញផ្សាយរបាយការណ៍មួយថា ស្ថានភាពនៃសិទ្ធិសេរីភាពបញ្ចេញមតិ នៅកម្ពុជា ក្នុងឆ្នាំ ២០១២ និង ២០១៣ នៅតែមានការធ្លាក់ចុះដដែល បើទោះបីជាមានប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ដូចជាប្លុក ហ្វ៊េសប៊ុក និង ទ្វីតធឺរ ក៏ដោយ។
-
លោក ជាម យៀប បដិសេធជុំវិញព័ត៌មាន ស្តីពី ការបែកធ្លាយបញ្ជីឈ្មោះ គណៈរដ្ឋមន្ដ្រី នៃរដ្ឋាភិបាល អាណត្ដិទី៥
ពាក់ព័ន្ធនឹងព័ត៌មាន ដែលគេហទំព័រក្នុងស្រុកមួយចំនួនថា មានការបែកធ្លាយ បព្ជើាឈ្មោះក្រៅផ្លូវការ គណៈរដ្ឋមន្ត្រី សម្រាប់អាណត្តិទី៥នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ចំពោះការ បែកធ្លាយអ្វីនោះ ខ្ញុំសូមបដិសេធ។
-
ពលរដ្ឋ២ស្រុក ក្នុងខេត្តកោះកុង ប្រកាសមិនចេញពីលំនៅឋានខណៈដល់ថ្ងៃឱសានវាទ
ពលរដ្ឋនៅស្រុកគិរីសាគរ និងបទុមសាគរ ខេត្តកោះកុង ប្រកាសជំហរមិនចេញពីលំនៅឋានរបស់ខ្លួនទេ បើទោះបីជាដល់ថ្ងៃឱសានវាទក៏ដោយ ព្រោះដីនោះពួកគេបានរស់នៅតាំងពីឆ្នាំ១៩៧៩ ហើយការបណ្តេញចេញមិនមានសំណងសមរម្យ។
-
ព្រះសង្ឃជាង១០០អង្គទូលសុំព្រះមហាក្សត្រឲ្យពន្យាពេលការកោះប្រជុំសភាលើកដំបូង
ភ្នំពេញ៖ ព្រះសង្ឃជាង១០០អង្គនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមយកញ្ញត្តិមួយទៅថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនីដើម្បីទូលសុំព្រះអង្គឲ្យពន្យាពេលការបើកប្រជុំសភាដំបូង ក្នុងនិតិកាលទី៥នេះ។ លោក អ៊ូ វីរៈ ប្រធានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានទៅអង្កេតការណ៍ ព្រឹត្តិការណ៍នេះ ចាត់ទុកការហាមឃាត់ព្រះសង្ឃយកញ្ញត្តិថ្វាយព្រះមហាក្សត្រថាជាការ រំលោកសិទ្ធិបញ្ចេញមតិនិងសិទ្ធិចូលរួមនយោបាយរបស់ព្រះសង្ឃ។