កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សង្គមស៊ីវិលស្នើព្រះមហាក្សត្រពន្យារប្រជុំសភាដើម្បីចរចាបន្ត
ភ្នំពេញៈ ខណៈដែលព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាលពីថ្ងៃពុធ បានជំរុញតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សប្រឆាំងឲ្យចូលរួមក្នុង អង្គប្រជុំបើករដ្ឋសភាថ្មីដែលគ្រោងធ្វើឡើងនៅថ្ងៃ ទី២៣ ខែ កញ្ញា ក្រុមសង្គមស៊ីវិលបានប្រកាសជាសាធារណៈថា ខ្លួននឹងអំពាវនាវដល់ព្រះបរមរាជវាំងទុកពេលបន្ថែមសម្រាប់គណបក្ស នយោបាយចរចាគ្នា។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីម្សិលមិញដែរនោះ បដិសេធមិនផ្តល់សេចក្តីលម្អិតអំពីអ្វីដែលបានពិភាក្សាទេ ប៉ុន្តែ លោកបានលើកឡើងថា បន្ទប់ស្ថានការណ៍មានផែនការរៀបចំកិច្ចប្រជុំដូចគ្នា ជាមួយនឹងគណបក្សប្រជាជនកម្ពុជា៕
-
ស្ថានភាព សិទ្ធិមនុស្សធ្លាក់ចុះ កាន់តែខ្លាំង ក្នុងឆ្នាំ២០១២ និង២០១៣
ភ្នំពេញ៖ ស្ថានភាពសេរីភាព ក្នុងឆ្នាំ២០១២ និង២០១៣ ត្រូវបានគេមើល ឃើញថា ជាឆ្នាំដែលស្ថានភាព សិទ្ធិ មនុស្សបានធ្លាក់ចុះ កាន់តែខ្លាំងឡើង ។ ការបង្ក្រាបលើការ បញ្ចេញមតិ និងរិះគន់ខាង នយោបាយ ប្រឆាំងនឹង រដ្ឋាភិបាល ត្រូវបានគេបង្កើន កម្លាំងយ៉ាងខ្លាំង។
-
CCHR ស្នើឲ្យរដ្ឋាភិបាល ដកបទបរិហាកេរ្ត៍ចេញពីក្រមព្រហ្មទណ្ឌ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃព្រហស្បតិ៍នេះ ចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា ដោយដាក់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជា ដកបទបរិហាកេរ្តិ៍ក្នុងមាត្រា៣០៥ ចេញពីក្រមព្រហ្មទណ្ឌ ដើម្បីធានាសេរីភាពនៃការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន។
-
សមត្ថកិច្ចបិតផ្លូវគ្រប់ច្រកជុំវិញព្រះបរមរាជវាំងទប់ស្កាត់ការ ដង្ហែក្បួនមកមុខវាំងរបស់ក្រុមយុវជនដើម្បីសន្តិភាព
ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះនៃខណ្ឌដូនពេញបានដាក់ប៉ារ៉ាស់បិតផ្លូវគ្រប់ ច្រកល្ហកជុំវិញព្រះបរមរាជវាំង ក្នុងគោលបំណងទប់ស្កាត់ការដង្ហែក្បួនរបស់ក្រុមយុវជនដើម្បី សន្តិភាព ឆ្ពោះមកមុខវាំង ស្នើសុំព្រះមហាក្សត្រពន្យារពេលចូលប្រជុំសភានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្ស៖ សេរីភាពបញ្ចេញមតិឆ្នាំ២០១៣ធ្លាក់ចុះ
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញថា សេរីភាពបញ្ចេញមតិនៅកម្ពុជា នៅឆ្នាំ២០១៣ នេះបានធ្លាក់ចុះ ប្រៀបធៀបទៅឆ្នាំមុនៗ ដោយសារតែការគាបសង្កត់ពីរដ្ឋាភិបាលដែលដឹកនាំដោយបក្សកាន់អំណាច។ ក៏ប៉ុន្តែ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់សម្គាល់ថា អ្នកបញ្ចេញមតិតាមរយៈព័ត៌មានសង្គម ឬហ្វេសប៊ុក (Facebook) មានភាពក្លាហានជាងមុន បើទោះបីជាមានការគំរាមកំហែងយ៉ាងណាក៏ដោយ។
-
លោក អូ វីរៈ អះអាងថា ការរិះគន់មិនមែន ជាការប្រមាថ ដល់ព្រះមហាក្សត្រ
ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ថា ការរិះគន់លើអង្គព្រះមហាក្សត្រ គឺមិនមែនជាការប្រមាថលើអង្គព្រះមហាក្សត្រនោះទេ បើទោះបីជារដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះមហាក្សត្រ គឺមិនអាចធ្វើការប្រមាថក៏ដោយនោះ។
-
អង្កការសង្គមស៊ីវិលសាទរ ចំពោះ លទ្ធផលជំនួប រវាងមេដឹកនាំ គណបក្សប្រជាជន និង គណបក្សសង្គ្រោះជាតិ
បន្ទប់ស្ថានការណ៍នៃការបោះឆ្នោតឆ្នាំ២០១៣ ដែលបណ្ដុំទៅដោយអង្គការសង្គមស៊ីវិលជាច្រើនបានចេញសេចក្ដីថ្លែងការណ៍ រួមមួយស្ដីពីជំនួបកំពូលរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជា(CPP) និងគណបក្សសង្គ្រោះជាតិ(CNRP)។
-
សង្គមស៊ីវិល៖ និទណ្ឌភាពកាន់តែធ្ងន់ធ្ងរ បើអាជ្ញាធរមិនមានឆន្ទៈចាប់ជនដៃដល់
អង្គការសង្គម ស៊ីវិល ដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស យល់ស្រដៀងគ្នាថា និទណ្ឌភាពនៅកម្ពុជានឹងកាន់តែមានភាពធ្ងន់ធ្ងរ ប្រសិនបើអាជ្ញាធរ មិនមានឆន្ទៈ ឬសមត្ថភាពចាប់ជនដៃដល់ដែលបានបាញ់សម្លាប់យុវជនកម្មករសំណង់ម្នាក់ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា នៅស្ពានអាកាសក្បាលថ្នល់ រាជធានីភ្នំពេញ។
-
ឃាត់ខ្លួនបុរសម្នាក់ ពីបទល្បួងនារីម្នាក់ យកទៅ រំលោភបូក
ភ្នំពេញៈ បរុសម្នាក់ ត្រូវបាននគរបាល ឃាត់បន្ទាប់ពីមាន ពាក្យបណ្តឹង របស់នារី រងគ្រោះម្នាក់ ប្តឹងចោទប្រកាន់ថា បានប្រើល្បិច ហៅនាង ទៅផឹកស៊ី នៅបន្ទប់ជួល ពេលនាងស្រវឹង ធ្វើសកម្មភាពចាប់រំលោភ មិនបានសម្រេច ប៉ុន្តែបក្ខពួកជនសង្ស័យ រំលោភបានសម្រេចម្តង ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៥និង៤៥នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
-
វិភាគ៖ តើមហាបាតុកម្មផ្តល់មេរៀនអ្វីខ្លះដល់គណបក្សប្រជាជនកម្ពុជា និង សង្គ្រោះជាតិ?
មហា បាតុកម្មរយៈពេលបីថ្ងៃបីយប់ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា មានប្រជាពលរដ្ឋប្រមាណ ១០ម៉ឺននាក់ ចេញចូលរាជធានីភ្នំពេញ។ មហាបាតុកម្មនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងសហគមន៍អន្តរជាតិ មានការចាប់អារម្មណ៍ខ្លាំង។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា សន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមហាបាតុកម្មបីថ្ងៃបី យប់នេះ ជាការរំលឹកដល់អ្នកនយោបាយឲ្យជជែកពីការធ្វើកំណែទម្រង់ប្រព័ន្ធ ដឹកនាំរដ្ឋឲ្យបានប្រសើរជាងបច្ចុប្បន្ន
-
មេដឹកនាំបក្សជាប់ឆ្នោតទាំងពីរប្តេជ្ញាស្វែងរកដំណោះស្រាយដោយសន្តិវិធី
ភ្នំពេញៈ មេដឹកនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្តេជ្ញា ស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅមុនសម័យប្រជុំសភាលើកដំបូងដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ កញ្ញាខាងមុខនេះ។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា៖ «ប្រសិនបើអ្នកមើលទៅលើរយៈពេលនិងលទ្ធផល ខ្ញុំគិតថា វាជាសញ្ញាវិជ្ជមានណាស់ ... [ប៉ុន្តែ] រហូតមកដល់ពេលនេះ អ្វីតែមួយក្នុងចំណោមធាតុដទៃៗដែលព្រមព្រៀងគ្នា គឺធ្វើកំណែទម្រង់ការបោះឆ្នោត»។ លោកបានរិះគន់ទៅលើសេចក្តីសម្រេចរបស់គណបក្សទាំងពីរ ដែលចាកចេញពីបន្ទប់ប្រជុំនៅខណៈដែលការចរចានៅបន្តមាននៅឡើយ។
-
ជនរងគ្រោះយប់ថ្ងៃអាទិត្យស្លាប់ចោលភរិយានិងកូនតូច៤នាក់
លោក ម៉ៅ សុខច័ន្ទអាយុ៣០ឆ្នាំជាកម្មករសំណង់ម្នាក់ ត្រូវបានត្រូវកម្លាំងសមត្ថកិច្ចបាញ់ចំក្បាលពីចម្ងាយបណ្តាលឲ្យ ស្លាប់នៅនឹងកន្លែងក្នុងពេលផ្ទុះអំពើហិង្សាមួយរវាងប្រជាពលរដ្ឋ និងអាជ្ញាធរនៅចំណុចស្ពានច្បារអំពៅកាលពីល្ងាចថ្ងៃអាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០១៣។ លោក អ៊ូ វីរៈ ប្រធានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពន្យល់ស្រដៀងគ្នានេះដែរ។ លោកស្នើឱ្យអាជ្ញាធរបើកច្រកផ្លូវឱ្យបានច្រើនកណ្លែងដើម្បីបញ្ចៀស ការកកស្ទះនិងការក្រេវក្រោធរបស់ប្រជាពលរដ្ឋ។
-
អង្គការសង្គមស៊ីវិល ៤០ អំពាវនាវឲ្យមានការពន្យារពេលប្រជុំសភា
បន្ទប់ ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលជាង ៤០ នៅថ្ងៃអង្គារនេះ អំពាវនាវឲ្យមានការពន្យារពេលប្រជុំសភាលើកដំបូង ដែលគ្រោងនៅថ្ងៃទី២៣ ខែកញ្ញានេះ ដើម្បីឲ្យគណបក្សនយោបាយទាំងពីរ មានពេលវេលាគ្រប់គ្រាន់ សម្រាប់រកដំណោះស្រាយសមរម្យក្នុងកិច្ចចរចា។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលជំនួបចរចាលើកទី២ នៃថ្នាក់ដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងដំណើរការនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីកិច្ចចរចាលើកទី១ នៅថ្ងៃចន្ទម្សិលមិញ សម្រេចបានជាលទ្ធផលនូវបញ្ហាមួយចំនួន ដូចជា ការធ្វើកំណែទម្រង់ស៊ីជម្រៅមួយនៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតជាដើម។
-
ឃាត់ខ្លួន ស្ត្រីក្លែងខ្លួន ជាបុរសម្នាក់ ពីបទនាំ អនីតិជន ចេញទៅថៃ មិនស្របច្បាប់ និងរំលោភ សេពសន្ថវៈ
បាត់ដំបងៈកម្លាំងនគរបាល ស្រុកសំពៅលូន បានឃាត់ខ្លួន ស្ត្រីក្លែងខ្លួនជាបុរសម្នាក់ តាមពាក្យបណ្តឹងម្តាយ ជនរងគ្រោះ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិថ្នល់បត់ ឃុំ.ស្រុកសំពៅលូន ខេត្ត បាត់ដំបង រួចកសាងសំណុំរឿង បញ្ជូនមកស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីចាត់ការ បន្តតាមច្បាប់ ពីបទនាំក្មេងស្រីជាអនីតិជន ចេញទៅប្រទេសថៃ មិនស្របច្បាប់ និងបានយកម្រាមដៃ រំលោភ សេពសន្ថវៈលើជនរងគ្រោះ ជាបន្តបន្ទាប់ បានស្រេចចំនួន១០លើក តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ កន្លង មក។
-
សង្គមស៊ីវិល និងពលរដ្ឋ៖ ការបន្តបិទផ្លូវនៅភ្នំពេញ និងនាំឲ្យមានអំពើហិង្សាកើតឡើងកាន់តែខ្លាំង
សង្គមស៊ីវិល និងប្រជាពលរដ្ឋអះអាងស្រដៀងៗគ្នាថា បើសមត្ថកិច្ចបន្តបិទផ្លូវគ្រប់ច្រកល្ហកនៅជាយក្រុង និងរាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅផ្សារ ទៅធ្វើការ និងចូលរួមបាតុកម្មអហិង្សាទេ ប្រាកដជាមានផ្ទុះហិង្សា និងប្រទូស្តរាយកើតឡើងកាន់តែខ្លាំង។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា នៅថ្ងៃទី១៦ ខែកញ្ញានេះ បើសមត្ថកិច្ចរឹតបន្តឹង និងបន្តបិទផ្លូវគ្រប់ច្រកល្ហក មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរទេ អំពើហិង្សានឹងផ្ទុះឡើងកាន់តែខ្លាំង រវាងពលរដ្ឋ និងសមត្ថកិច្ច។
-
ក្រសួងអប់រំការលើកពេល ប្រឡងសញ្ញបត្រ(ឌីប្លូម)
ការលើកពេលនៃប្រឡងនេះ ត្រូវបានលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា បានលើកឡើងថា ជាការត្រឹមត្រូវ ដោយសារអាជ្ញាធរមានការព្រួយបារម្ភ អំពីសុវត្ថិភាពពួកគេ ខ្លាចអាចមានបញ្ហាអ្វីមួយកើតមាន ឡើងជាយថាហេតុ ព្រោះស្របពេលទៅនឹង ការធ្វើបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិ៕
-
វិភាគ៖ ការបិទផ្លូវជាមូលហេតុនៃហិង្សារវាងប្រជាជន និងកម្លាំងប្រដាប់អាវុធ
ក្រុមមន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស និងអ្នកវិភាគឯករាជ្យ រកឃើញថា មូលហេតុធំជាងគេដែលនាំឲ្យផ្ទុះហិង្សា រវាងប្រជាពលរដ្ឋនិងសមត្ថកិច្ចបណ្តាលឲ្យស្លាប់មនុស្ស និងរបួសច្រើននាក់នោះ ដោយសារការបិទផ្លូវមិនឲ្យប្រជាជនចេញចូលផ្ទះរបស់ពួកគេ។ អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ ដែលឃ្លាំមើលហេតុការណ៍នោះ មានប្រសាសន៍ថា ការបិទផ្លូវមិនឲ្យប្រជាជនចេញចូលផ្ទះនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងថាសមត្ថកិច្ចអនុវត្តវិធានការបិទផ្លូវជ្រុលហួសហេតុ