កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សកម្មជន៖ បទល្មើសព្រៃឈើបន្តកើតមាននៅព្រៃឡង់
បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ នាខេត្តកំពង់ធំ មិនទាន់មានសញ្ញាថយចុះទេ ដោយសកម្មជនការពារព្រៃឈើអះអាងថា ក្នុង១ថ្ងៃៗ មានរថយន្តដឹកឈើចេញពីតំបន់ព្រៃឡង់ ចន្លោះពី ១០ ទៅ ១៥គ្រឿងជារៀងរាល់ថ្ងៃ។ ប្រជាសហគមន៍ការពារព្រៃឡង់ ស្រុកសណ្ដាន់ បានចោទសមត្ថកិច្ចថា មិនមានវិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាប្រមុខដឹកនាំនោះទេ។ សកម្មជនការពារព្រៃឡង់រាប់រយនាក់មកពីខេត្ត ៤ មានខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ត្រៀមចូលព្រៃឡង់ ដើម្បីរុករកបទល្មើសព្រៃឈើដែលឈ្មួញកំពុងធ្វើសកម្មភាពអនាធិបតេយ្យ។
-
លោក ហ៊ុន សែន ប្រកាសកាន់អំណាចជាង១០ឆ្នាំទៀត
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទនេះថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីបីអាណត្តិទៅមុខទៀត ដែលក្រុមអ្នកវិភាគរិះគន់ថា ជាការប្តេជ្ញាចិត្តមិនត្រឹមត្រូវ។ ថ្លែងនៅក្នុងឱកាសសម្ពោធការដ្ឋានសាងសង់កំណាត់ផ្លូវមួយ លោកហ៊ុន សែនបញ្ជាក់ថា លោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីរហូលលោកមានអាយុ៧៤ឆ្នាំ ឬអាចស្មើនឹងបីអាណត្តិរដ្ឋាភិបាលទៅមុខទៀត។
-
ឃាត់ឪពុកពិការរំលោភកូនបង្កើតខណៈប្រពន្ធមិននៅផ្ទះ
ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍ចាក់ អង្រែក្រោម ខណ្ឌមានជ័យ បានចាប់ខ្លួន បុរសជាឪពុកម្នាក់ ដែលធ្វើសកម្ម ភាពរំលោភសេពសន្ថវៈលើកូនស្រី បង្កើតរបស់ខ្លួនដោយមិនអៀនខ្មាស បន្ដិចណាឡើយ។ ជនជាឪពុកដ៏ថោក ទាបខាងលើនេះត្រូវ បាននគរបាលចាប់ខ្លួននៅថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៣ វេលាម៉ោង៦និង៤០ នាទី ស្ថិតនៅចំណុចផ្ទះជួលលេខ១៤១៥ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ យោងទៅតាម ពាក្យបណ្ដឹងរបស់ប្រពន្ធជនសង្ស័យ និង កុមារីរងគ្រោះជាកូន ។
-
សហគមន៍បុរីកីឡា និងបឹងកក់ទាមទារឲ្យអាជ្ញាធរដោះស្រាយចម្លោះដីធ្លីឲ្យបានមុនបោះឆ្នោត
ប្រជាសហគមន៍នៅតំបន់បឹងកក់ និងបុរីកីឡា មានគ្នាសរុបជិត១០០នាក់ បានទាមទារឲ្យស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អន្តរាគមន៍រកដំណោះស្រាយ បញ្ចប់ជម្លោះដីធ្លីរបស់ពួកគេ មុនការបោះឆ្នោតជាតិ ឆ្នាំ២០១៣ចូលមកដល់។ តំណាងសហគមន៍បុរីកីឡាប្រមាណជាង២០នាក់ បានយកញត្តិដាក់ជូនលោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ដែលទើបឡើងកាន់តំណែងថ្មី នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីឲ្យជួយដោះស្រាយជម្លោះ ដីធ្លីនៅបុរីកីឡាឲ្យបានឆាប់ គឺពួកគាត់ចង់ដឹងលទ្ធផលមុន ពេលបោះឆ្នោតនេះ ៖ "សហគមន៍បុរីកីឡា រស់នៅវេទនាលើគំនរសំរាម ក្រោមកាំជណ្តើរ អត់មានស្បៀងអាហារហូបចុកទេ អញ្ចឹងខ្ញុំសង្ឃឹមថា ឯកឧត្តមត្រូវតែដោះស្រាយឲ្យខ្ញុំឲ្យបានទាន់ពេលវេលា ឲ្យបានឆាប់ៗបំផុត មុនពេលបោះឆ្នោត ខ្ញុំសង្ឃឹមថា ឯកឧត្តមយកចិត្តទុកដាក់ជាមួយពួកខ្ញុំ មិនដូចឯកឧត្តម កែប ជុតិមា ទេបានតែថា"។
-
ពលរដ្ឋនៅពោធិ៍សាត់ចោទក្រុមហ៊ុនភាពីម៉ិចរំលោភយកដី
ប្រជាពលរដ្ឋចំនួន ១០គ្រួសារ នៅភូមិក្រឡាញ់ បានចោទប្រកាន់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ភាពីម៉ិច (PHEAPIMEX) ថាបានរំលោភយកដីធ្លីរបស់ពួកគាត់ បើទោះបីជាអ្នកភូមិទាំង ១០គ្រួសារនេះមានប្លង់កម្មសិទ្ធិដីដែលផ្ដល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរួចហើយក៏ដោយ។ អង្គការសង្គមស៊ីវិលនានាក្នុងខេត្តពោធិ៍សាត់ យល់ថា ការបណ្ដោយឲ្យក្រុមហ៊ុនរំលោភយកដីដែលមានប័ណ្ណកម្មសិទ្ធិវាស់វែងដោយក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឲ្យប័ណ្ណកម្មសិទ្ធិនេះត្រូវបាត់បង់តម្លៃ។
-
សង្គមស៊ីវិលគ្រោងបើកវេទិកាសាធារណៈស្ដីពីគោលនយោបាយដីធ្លី
ទំនាស់ដីធ្លីកំពុងកើតឡើងស្ទើរគ្រប់ទីកន្លែងនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលខ្លះព្យាយាមផ្សព្វផ្សាយពីគោលនយោបាយថ្នាក់ជាតិ និងគោលនយោបាយខ្លះរបស់គណបក្សនយោបាយ។ ប្រយោជន៍ចង់ឲ្យប្រជាពលរដ្ឋដឹងបន្ថែមពីច្បាប់ និងអាចវិនិច្ឆ័យលើគោលនយោបាយនីមួយៗ របស់គណបក្សនយោបាយទាំងនោះ នៅគ្រាដែលការបោះឆ្នោតជាតិជិតមកដល់នៅខែកក្កដា ខាងមុខ។ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា នឹងបើកកិច្ចពិភាក្សាជាសាធារណៈជាមួយប្រជាពលរដ្ឋជាង ៥០០នាក់ ស្ដីពីគោលនយោបាយដីធ្លី ដែលអ្នកភូមិកំពុងប្រឈមនាពេលបច្ចុប្បន្ន។
-
អ្នកភូមិបញ្ឈប់គ្រឿងចក្រឈូសដីរបស់ក្រុមហ៊ុន ម៉ែន សារុន
ក្រុមសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី ប្រើប្រាស់វិធានការក្ដៅ ដកហូតសម្ភារៈបញ្ជាគ្រឿងចក្ររបស់ក្រុមហ៊ុន គ្លបល ធិច រ៉ាម៉ា ខ្មែរអន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Global Tech Sd., Bhd. Rama Khmer International and Men Sarun Friendship) ដែលនៅតែបន្តឈូសឆាយព្រៃឈើសហគមន៍អភិរក្ស។ វិធានការក្ដៅនេះកើតឡើងបន្ទាប់ពីអ្នកភូមិបានរារាំង និងស្នើសុំឲ្យក្រុមហ៊ុន ផ្អាកឈូសឆាយច្រើនលើក ដើម្បីទុកឲ្យអាជ្ញាធរធ្វើការដោះស្រាយ ប៉ុន្តែក្រុមហ៊ុនមិនយល់ស្រប។ គ្រឿងចក្រឈូសឆាយប្រភេទ ប៊ុលដូហ៊្សែរ (Bulldozer) ចំនួន ៥គ្រឿង របស់ក្រុមហ៊ុនសម្បទានឈ្មោះហៅកាត់ថា ក្រុមហ៊ុន ម៉ែន សារុន ឬក្រុមហ៊ុន ៧២ ត្រូវបានប្រជាពលរដ្ឋសហគមន៍ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដកហូតយកសោ និងអាគុយ ដើម្បីបញ្ឈប់គ្រឿងចក្រនេះមិនឲ្យឈូសឆាយព្រៃឈើបានតទៀត។
-
សមត្ថកិច្ចនៅរតនគិរីចាប់មនុស្ស៥នាក់ពីបទប្រើហិង្សា
កម្មករចំណាកស្រុក ៤នាក់ និងទាហានភូមិភាគ២ និងជាអ្នកបើកបររថយន្តរបស់ឧកញ៉ាតំណាងក្រុមហ៊ុន ឌី អឹម ហ្រ្គូប (DM Group) មានទីតាំងនៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវក្រុមសមត្ថកិច្ចស្រុក ចាប់ខ្លួនក្នុងបទប្រើអំពើហិង្សាបង្ករបួសស្នាមលើប្រជាពលរដ្ឋ។ ករណីចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០១៣ នៅក្នុងជម្លោះវាយតប់មួយ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋ ៥នាក់រងរបួស ក្នុងនោះស្ត្រីម្នាក់បាក់ដៃ និងបុរសម្នាក់ត្រូវគេព្រួតវាយសន្លប់។ ប្រជាពលរដ្ឋជាឪពុកជនរងគ្រោះ លោក រី សារុន មានប្រសាសន៍បញ្ជាក់ថា កូនគាត់ ៣នាក់ និងអ្នកភូមិម្នាក់ ត្រូវបានកម្មកររបស់ក្រុមហ៊ុនព្រួតគ្នាវាយតាមការបញ្ជារបស់មេការក្រុមហ៊ុនឈ្មោះ បុល។
-
ទិវាសេរីភាពសារព័ត៌មាន៖ សុវត្ថិភាពក្នុងការនិយាយ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកតំណាងស្ថានទូតអង់គ្លេស អ្នកកាសែត អ្នកច្បាប់ និស្សិតសារព័ត៌មាន និងដៃគូជំនួយខាងសេរីភាពសារព័ត៌មាន ប្រមាណ១២០នាក់ បានជួបជុំគ្នានៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី០៣ ឧសភា ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «សុវត្ថិភាពក្នុងការនិយាយ»។ ព្រឹត្តិការណ៍នេះ មានការរៀបចំវេទិកាពិភាក្សា ដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានអាជីព និងបណ្តាអង្គការសង្គមស៊ីវិល ក្នុងគោលបំណងពិភាក្សាពីផលលំបាក និងបញ្ហានានាដែលអ្នកកាសែតបាន និងកំពុងជួបប្រទះ។ កិច្ចពិភាក្សាគ្នានេះ ក៏បានយកចិត្តទុកដាក់ទៅលើតួនាទីរបស់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ បណ្តាញផ្សព្វផ្សាយ ក្នុងការធានានូវសុវត្ថិភាពសម្រាប់ការនិយាយស្តីផងដែរ។
-
រដ្ឋមន្ត្រីក្រសួងព័ត៌មានច្រានចោលចំពោះការព្រួយបារម្ភពីការបិទ Facebook
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ជាឲ្យបិទបណ្តាញសង្គម Facebook ដូចពាក្យ លេចលឺជាច្រើន ដែលសម្ដែងការព្រួយបារម្ភនោះទេ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល បានថ្លែងបែបនេះ នៅក្នុងទិវាសេរីភាពសារព័ត៌មាន ឆ្នាំ២០១៣ដែលបាន ធ្វើឡើងជាសាធារណៈ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទការធានាសេរីភាព ក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ។
-
លោក ខៀវ កាញារីទ្ធ៖ មានសេរីភាពសារព័ត៌មាន ទើបមានលទ្ធិប្រជាធិបតេយ្យ
អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា សង្គមកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ លុះត្រាតែសេរីភាពសារព័ត៌មាន ត្រូវបានការពារត្រឹមត្រូវ និងត្រូវបានទទួលស្គាល់ ថា មានឯករាជ្យពេញលេញ។ ការលើកឡើងនេះ ធ្វើនៅក្នុងកម្មវិធីទិវាសេរីភាព អ្នកសារព័ត៌មានពិភពលោក ឆ្នាំ២០១៣នេះ ក្រោមប្រធានបទ សុវត្ថិភាពក្នុងការនិយាយ ការធានាសេរីភាពក្នុងការ បញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ក្រោមការរៀបចំរបស់អង្គការយូណេស្កូ។
-
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជំរុញអាជ្ញាធរខេត្ដព្រះវិហារ និងឧត្ដរមានជ័យ ដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ
មន្ដ្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី សន្យាថា អាជ្ញាធរខេត្តព្រះវិហារ និងបន្ទាយមានជ័យ នឹងដោះស្រាយទំនាស់ដីធ្លី ដែលកើតមាននៅខេត្ដទាំងពីរនេះ ជូនប្រជាពលរដ្ឋ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ពលរដ្ឋដែលទៅអន្ដរាគមន៍រកយុត្ដិធម៌ពីនាយករដ្ឋមន្ដ្រី មកពីតំបន់ពីរផ្សេងគ្នា គឺនៅឃុំស្រអែម ឃុំកន្ទួត ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពលរដ្ឋនៅឃុំត្រាំប៉ោង ស្រុកត្រពាំងប្រាសាទខេត្ដឧត្ដរមានជ័យ។
-
សង្គមស៊ីវិលបារម្ភពីការរឹតត្បិតសេរីភាពបញ្ចេញមតិតាមអ៊ីនធឺណិត
ប្រព័ន្ធអ៊ីនធឺណិត (Internet)។ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគច្រើននៃអ្នកប្រើ និយមផ្សារភ្ជាប់ខ្លួនទៅនឹងសង្គមតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក (Facebook) សរសេរក្នុងប្លុក (blog) ឬវិបសាយ (Website) ជាដើម។ រាជរដ្ឋាភិបាលក៏កំពុងប្រឹងប្រែងស្វែងរកលទ្ធភាព និងបច្ចេកទេសថ្មីៗក្នុងការបង្កើតច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត បើទោះបីជាអង្គការសង្គមស៊ីវិលខ្លះមិនចង់ឲ្យមានច្បាប់នោះក៏ដោយ។
-
លោក ហ៊ុន សែន ជំរុញឲ្យសារព័ត៌មានផ្សាយឯកសារបក្សប្រឆាំងវាយប្រហារគ្នា
កាលពីដើមសប្ដាហ៍នេះ ទីស្ដីការគណៈរដ្ឋមន្ត្រីផ្សព្វផ្សាយជាចំហសារនយោបាយនិយាយពីសម្ដីវាយប្រហារគ្នារវាងប្រធានបក្សប្រឆាំងពីរ នៅមុនការច្របាច់បញ្ចូលគ្នា គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស។ នៅក្នុងពិធីជួបជុំប្រជាពលរដ្ឋមួយនៅខេត្តកំពង់ចាម នៅថ្ងៃទី២ ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បានបន្ទរថា សារនោះល្អ និងផ្សាយឲ្យបានច្រើន។ ប៉ុន្តែ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ចាត់ទុកថា សារនយោបាយដែលលោក ហ៊ុន សែន ប្រើប្រាស់នៅពេលនេះ គឺគ្មានតម្លៃទៀតនោះឡើយ។
-
Freedom House៖ កម្ពុជានៅតែជាប្រទេសគ្មានសេរីភាព
អង្គការការពារសេរីភាពសារព័ត៌មានឈ្មោះថា ហ្វ្រីដឹម ហោស (Freedom House) កាលពីថ្ងៃពុធ ទី១ ឧសភា ចេញផ្សាយរបាយការណ៍សេរីភាពសារព័ត៌មានឆ្នាំ២០១៣ ដោយចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ឋិតក្នុងប្រភេទប្រទេសមានពណ៌ក្រហម ជាប្រទេសគ្មានសេរីភាពទាំងស្រុង។ ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍នោះ អ្នកស្រី ខារិន ខាលេខា (Karin Karlekar) នាយកគម្រោងសេរីភាពសារព័ត៌មាននៃអង្គការ ហ្វ្រីដឹម ហោស មានប្រសាសន៍ថា សេរីភាពសារព័ត៌មាននៅកម្ពុជា ធ្លាក់ចុះ កាលពីឆ្នាំ២០១២។ កាលពីឆ្នាំ២០១១ កម្ពុជាក៏ឋិតនៅក្នុងប្រទេសដែលគ្មានសេរីភាពសារព័ត៌មាន ប៉ុន្តែនៅឆ្នាំ២០១៣ ពិន្ទុសេរីភាពសារព័ត៌មានបន្តធ្លាក់ចុះបន្ថែមទៀត។
-
សាលាក្ដីខ្មែរក្រហមបន្តស្ដាប់សក្ខីកម្មអតីតយោធិនខ្មែរក្រហមនៅពោធិ៍សាត់
សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២ ខែឧសភា បន្តធ្វើសវនាការដោយស្ដាប់សក្ខីកម្មរបស់សាក្សីថ្មីមួយរូបទៀត ឈ្មោះ លឹម សាត។ សាក្សី លឹម សាត បច្ចុប្បន្នមានអាយុ ៥៤ឆ្នាំ ជាអតីតយោធិនខ្មែរក្រហម ដែលដឹងអំពីការសម្លាប់អតីតទាហាន និងប៉ូលិសរបប លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ អតីតយោធិនខ្មែរក្រហមម្នាក់ក្នុងកងវរសេនាតូចលេខ២០២ នៅតំបន់៧ ក្នុងខេត្តពោធិ៍សាត់ ឈ្មោះ លឹម សាត ដែលមកធ្វើជាសាក្សីក្នុងសាលាក្តីខ្មែរក្រហម ថ្លែងថា នៅខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលកងទ័ពខ្មែរក្រហមចូលកាន់អំណាច លោកជាអ្នកទទួលបញ្ជាឱ្យប្រមូលអតីតទាហាន និងប៉ូលិសក្នុងរបប លន់ នល់ ឱ្យទៅប្រជុំនៅសាលាខេត្ត ហើយបន្ទាប់មកគេដឹកយកទៅសម្លាប់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តនោះ៖ «បាទ! ខ្ញុំប្រមូលទៅ ខ្ញុំមិនចាប់អារម្មណ៍ថាគេសម្លាប់ចោលទេ ព្រោះអីខ្ញុំទទួលនាទីនៅយាមចាំឡានតាមផ្លូវ។ ឡានហ្នឹងពួកឡានទាហាន ហ្សេ.អឹម.សេ (GMC) ហើយពួកឡានសំណាញ់ ដឹកបានមនុស្ស ៣០នាក់។ ដឹកទៅទួលពោធិ៍ជ្រៃ តែម្ដង»។
-
អ្នកបឹងកក់ស្នើសុំសហគមន៍អន្តរជាតិជួយដោះស្រាយជម្លោះដីធ្លី
ការអភិវឌ្ឍក្នុងទីក្រុងដែលបានកើតមានក្រោយការតាំងលំនៅរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប៉ះពាល់សិទ្ធិកំពុងរស់នៅ ហើយបង្កឲ្យមានការតវ៉ាច្រើនឆ្នាំមិនឈប់ឈរ ខណៈអ្នកអនុវត្តន៍ច្បាប់នៅប្រទេសកម្ពុជា មិនបានគោរពច្បាប់ភូមិបាលឆ្នាំ២០០២។ ជាក់ស្តែង អ្នកភូមិបឹងកក់ នៅលើគោក និងក្នុងទឹក ១០ភូមិ ត្រូវបានក្រុមហ៊ុនស៊ូកាគូ បូមខ្សាច់ពន្លិចផ្ទះ បង្ខំឲ្យផ្ដិតមេដៃយកប្រាក់តិចតួច ហើយចាកចេញពីផ្ទះទាំងក្តៅក្រហាយ។ អ្នកខ្លះមិនព្រមយកប្រាក់តិចតួចនោះ ក៏នៅតវ៉ាមកដល់សព្វថ្ងៃ។ រហូតស្ត្រីមួយចំនួនជាប់គុក ព្រោះតែតវ៉ាដើម្បីផ្ទះសម្បែងរបស់ខ្លួននោះ។
-
អាមេរិក សម្តែងការសោកស្តាយ ចំពោះបូលីវី ដែលបណ្តេញ យូសេតចេញ
វ៉ាស៊ិនតោន៖ មន្រ្តីសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធ ទី០១ ខែឧសភាថា ខ្លួនមានការសោកស្តាយជាខ្លំាង ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងថែមទំាងបានបណ្តេញ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ អាមេរិក ចេញពីប្រទេសថែមទៀតផង។ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៣ ដោយផ្អែកតាមការ លើកឡើងរបស់លោក ប៉ាទ្រិក វិនទ្រេល អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក ប្រាប់អ្នកសារព័ត៌មាន ក្នុងបទសង្ខេបព័ត៌មានថា «អាមេរិក សោកស្តាយជាខ្លំាង ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាល បូលីវី ក្នុងការបណ្តេញទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) ចេញពីប្រទេស»។ លោកបន្ថែមថា «យើងសូមបដិសេធ ចំពោះការចោទប្រកាន់ដោយ គ្មានមូលដ្ឋានរបស់រដ្ឋាភិបាល បូលីវី»។
-
អ្នកការពារសិទ្ធិមនុស្សបារម្ភពីការប្រើប្រព័ន្ធតុលាការប្រឆាំងពួកគេ
មន្ត្រីអង្គការការពារសិទ្ធិមនុស្សមិនមែនរដ្ឋាភិបាល បង្ហាញការព្រួយបារម្ភពីការកើនឡើងបណ្ដឹងតាមផ្លូវតុលាការ ចំពោះអាជ្ញាធររបស់រដ្ឋាភិបាលដែលតែងប្រើប្រាស់ប្រព័ន្ធតុលាការនេះចោទប្រកាន់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស ស្របតាមនីតិវិធីច្បាប់ក្នុងទំនាស់ដីធ្លី។ជាក់ស្តែង មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc ) ម្នាក់ ត្រូវរងបណ្ដឹងតាមផ្លូវតុលាការ ព្រោះត្រូវគេរកឃើញថា មានកំហុសពីបទញុះញង់តាមរយៈសារព័ត៌មាន ក្នុងវិវាទដីធ្លីនៅខេត្តពោធិ៍សាត់ រវាងពលរដ្ឋ និងក្រុមហ៊ុន អ៊ឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព។
-
អង្គការលើកលែងទោសអន្តរជាតិ ជំរុញកម្ពុជា ស៊ើបអង្កេតជាថ្មី ករណីឃាតកម្មលើលោក ជា វិជ្ជា
អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក ប៊ន សំណាង និងសុខ សំអឿន ករណីឃាតកម្មលើវីរមេដឹកនាំកម្មករ លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ដោយហេតុផលថា ពួកគេទាំងពីរ ជាឃាតកសិប្បនិម្មិត។ ការអំពាវនាវនេះ ធ្វើឡើងនៅចំថ្ងៃទិវាពលកម្មអន្តរជាតិ ១ឧសភា និងភ្ជាប់ជាមួយការទាមទារ របស់កម្មករ ឲ្យស្វែងរកឃាតកពិត សម្លាប់លោកជា វិជ្ជា និងដោះលែងឃាតកសប្បនិម្មិត។