កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អ្នក​ភូមិ​ប្រម៉ា​ចោទ​ទាហាន​ដណ្ដើម​យក​ដី​ពួក​គាត់

    ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ អះអាង​ថា ក្រោយ​ការ​បង្ក្រាប​ដោយ​កង​យោធា​នៅ​ភូមិ​ប្រម៉ា មក មន្ត្រី​យោធា​មួយ​ចំនួន​ដែល​មាន​បេសកកម្ម​បោះ​ទីតាំង​នៅ​ការពារ​តំបន់​នោះ បាន​ដណ្ដើម​យក​ដី​ប្រជាពលរដ្ឋ ហើយ​ជួល​កម្មករ​ចូល​ទៅ​ដាំ​ដំណាំ​លើ​ដី​យក​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន និង​ដាក់​កង​ទាហាន​ការពារ​គំរាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ឡើយ។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ស្រែ​អំប៉ោង ភូមិ​ប្រម៉ា ៤​គ្រួសារ នៅ​ថ្ងៃ​ពុធ ទី១ ខែ​ឧសភា ឆ្នាំ​២០១៣ អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ស៊ើប​អង្កេត​សកម្មភាព​កង​ទាហាន​ដែល​កំពុង​បោះ​ទីតាំង​នៅ​តំបន់​នោះ ប្រើប្រាស់​អំណាច​យោធា​រំលោភ​យក​ដី​ប្រជាពលរដ្ឋ។

  • កម្មករ​​ប្រមាណ​១​ម៉ឺន​​នាក់​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា

    ក្រុម​កម្មករ​ស្ទើរ​គ្រប់​វិស័យ​និង​គ្រូ​បង្រៀន បាន​ហែ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ​យក​ញត្តិ​ដែល​មាន​ចំនួន ១៣​ចំណុច ដាក់​ជូន​ទៅ​អ្នក​តំណាងរាស្ត្រ​ដោះស្រាយ ប្រសិន​ជា​បាន​ជាប់​ឆ្នោត​រដ្ឋាភិបាល​ថ្មី​នៅ​អាណត្តិ​ក្រោយ។ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ដែល​ជា​មេដឹកនាំ​សហជីព​មួយ​រូប​ក្នុង​ចំណោម​សហជីព និង​សមាគម​បាន​ថ្លែង​ថា គោលបំណង​ធំ​នៅ​ពេល​នេះ​គឺ​ស្នើ​សុំ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ​ប៉ុណ្ណោះ។ លោក​ថា ការ​ទាមទារ​ចម្បង​ពេល​នេះ គឺ​ការ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​ហោច​ណាស់ ១៥០​ដុល្លារ សម្រាប់​មន្ត្រី​រាជការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១​លាន ឬ​ប្រហែល ២៥០​ដុល្លារ។ លោក​សង្ឃឹម​ថា ញត្តិ​នេះ​នឹង​ដល់​ដៃ​អ្នក​តំណាងរាស្ត្រ​យក​ទៅ​ពិចារណា​មិន​បោះ​ចោល​នោះ​ទេ។

  • សង្គម​ស៊ីវិល​ស្វែង​រក​អន្តរាគមន៍​ដោះលែង​ឃាតក​សិប្បនិមិត្ត​សម្លាប់​លោក ជា វិជ្ជា

    សង្គម​ស៊ីវិល​ជាង​២០ បាន​អំពាវនាវ​ទៅ​បណ្ដា​រោងចក្រ​ដែល​ផលិត​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​ប្រទេស​កម្ពុជា អ្នក​បញ្ជា​ទិញ និង​ប្រទេស​ទិញ​សម្លៀកបំពាក់​ក្នុង​ពិភពលោក ឲ្យ​បដិសេធ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កម្ពុជា ក្នុង​ករណី​ដែល​មិន​សម​ហេតុ​សម​ផល​ចំនួន​២ ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។

  • កម្ពុជា​ត្រៀម​ប្រារព្ធ​ទិវា​សេរីភាព​​សារព័ត៌មាន​ស្តីពី​សុវត្ថិភាព​នៃ​ការ​បញ្ចេញ​មតិ​

    នៅ​ថ្ងៃ​ទី​៣​ឧសភា ​ក្នុង​សប្តាហ៍​នេះ អ្នក​សារព័ត៌មាន​កម្ពុជានឹង​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក។ «សុវត្ថិភាព​នៃ​ការ​និយាយស្តី​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ» គឺ​ជា​ប្រធានបទ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​នេះ។ ទិវានេះ​នឹង​រៀបចំ​រួម​គ្នា​ដោយ​ការិយាល័យ​យូណេស្កូ​ភ្នំពេញ ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទិ្ធមនុស្ស រួម​សហការ​ជាមួយ​មូលនិធិ Konrad Adenaur Stiftung​ប្រចំាប្រទេសកម្ពុជា វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា ក្លឹប​អ្នកកាសែត​កម្ពុជា និង​ដេប៉ា​តឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​​នៃ​​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ។

  • តុលាការ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​រឿង​សម្លាប់​អ្នក​កាសែត​នៅ​រតនគិរី

    ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​រតនគិរី បាន​ចេញ​សាលក្រម​របៀប ឬ​ចាត់​របៀប​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​សំណុំរឿង​ក្ដី​ចោទ​ប្រកាន់​មន្ត្រី​កងរាជអាវុធហត្ថ លោក អ៊ាន ប៊ុនហេង ហៅ អេង និង​អ្នកស្រី ស៊ឹម ស្រីវី ជា​ភរិយា ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គ្រោង​ទុក​ជា​មុន​ទៅ​លើ​អ្នក​សារព័ត៌មាន "វីរជន​ខ្មែរ"។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៊ី សុវណ្ណ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែ​មេសា ឆ្នាំ​២០១៣ បាន​សម្រេច​បី​ចំណុច គឺ​ចាត់​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​អង្គហេតុ ៨​ចំណុច ដែល​ចៅក្រម​ស៊ើបសួរ​ក្នុង​រឿង​ក្ដី​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​រតនគិរី គឺ​លោក ឡុច ឡៅ មិន​បាន​ស៊ើប​សួរ​បាន​សព្វគ្រប់។ ចាត់​តាំង​ចៅក្រម​ស៊ើបសួរ​ថ្មី គឺ​លោក សួស ឡា បច្ចុប្បន្ន​ជា​ប្រធាន​តុលាការ​ខេត្ត និង​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក អ៊ាន ប៊ុនហេង ហៅ អេង និង​ភរិយា​ឈ្មោះ ស៊ឹម ស្រីវី ជា​បណ្ដោះអាសន្ន​បន្ត​ទៀត។

  • វិភាគ​៖ សហជីព​​ស្នើ​​ដំឡើង​​ប្រាក់​ឈ្នួល​​គោល​​កម្មករ និង​បញ្ចុះ​​​តម្លៃ​​​សាំង​​​អាច​ទៅ​រួច​​ឬ​​អត់​?

    សេចក្តីថ្លែងការណ៍​រួម របស់​តំណាង​សហជីព​កម្មករ សម្រាប់​​​ថ្ងៃ​​ទី​១​ ឧសភា​ ឆ្នាំ​​២០១៣​នេះ បាន​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​​ឲ្យ​បញ្ចុះ​​តម្លៃ​ប្រេង​​​​សាំង មក​​នៅត្រឹម ៣៥០០​​រៀល ក្នុង​មួយ​​លី​ត្រ និង​ស្នើ​​ឲ្យ​​កំណត់​​ប្រាក់​​​​​​ឈ្នួល​​អ​ប្បរមា​​ សម្រាប់​​កម្មករ​​គ្រប់​​វិស័យ​យ៉ាង​តិច ១៥០​​ដុល្លារ។ ​អ្នកវិភាគ​បញ្ហា​​សង្គម​ លោក ​ឡៅ ម៉ុង​ហៃ យល់ឃើញថា សំណើ​រ​របស់​​សហជីព​​អាច​ទៅ​រួច ព្រោះ​​លោក​​សង្កេត​ឃើញ​​ក្រុម​ហ៊ុន​ទាំង​​កាត់​ដេរ​​​ស្បែក​ជើង និង​​ដេរ​​សំលៀក​បំពាក់ កើន​ឡើង ហើយ​​តម្រូវ​ការ​​កម្មករ​​​ក៏​កើន​ឡើង​ដែរ ដូច្នេះ​ពួកគេ​ត្រូវការ​ដំឡើង​ប្រាក់​​ឈ្នួល​ក​ម្មករ​​ឲ្យ​បាន​​សមរម្យ​​ក្នុង​កម្រិត​មួយ​ច្រើន​ជាង​សព្វថ្ងៃ​ ៖ "ការ​នាំ​​ចេញ​នូវ​​ខោ​អាវ សំលៀក​​បំពាក់​​ហ្នឹង ស្បែក​ជើង​អី ​គឺ​កាន់​តែ​មាន​ការ​ចម្រើន​លូត​លាស់​ទៅ ហើយ​ក៏មាន​ក្រុម​ហ៊ុន​អី​ចេះ​តែ​បើក​បន្ត​​ៗទៀត​ទៅ វា​ដូច​ជា​អត់​ថយចុះ ដូច្នេះ​​ខ្ញុំ​ថា​ជា​ការ​ត្រឹម​ត្រូវ ការ​ទាម​ទារ​នេះ មូល​ដ្ឋាន​សម​រម្យ​"។

  • ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​​កម្ពុជា​ឲ្យ​កែប្រែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស

    វ៉ាស៊ីនតោន៖ ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​ដាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នោះ​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​បាន​ព្រមាន​ថា​ ការ​មិន​ព្រម​កែ​ទម្រង់បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នឹង​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា។​

  • ប្រជា​សហគមន៍​បុរី​កីឡា​ប្រ​មា​ណ​​៥០​​នាក់​​បិទ​​កំ​ណាត់​​ផ្លូវ​​លេខ​​២១១​

    ប្រជា​សហគមន៍​បុរី​កីឡា​​ប្រ​មា​ណ​​៥០​​នាក់​ បាន​​នាំ​គ្នា​​បិទ​​កំ​ណាត់​​ផ្លូវ​​លេខ​​២១១​ ស្ថិត​​នៅ​​សង្កាត់​​វាល​វង់​ ខ​ណ្ឌ​​៧​​មករា ​ជា​​ថ្នូរ​​ទាម​ទារ​​ឲ្យ​​ក្រុម​ហ៊ុន​​ផាន​អ៊ី​ម៉ិច​ ​ដោះ​ស្រាយ​​សង់​​​អ​គារ​​ឲ្យ​​ពួក​គាត់​​សម្រាប់​​រស់​​តាម​​ការ​សន្យា​​។​ ការ​បិទ​ផ្លូវ​​ធ្វើ​ឡើង​​នៅ​​ព្រឹក​​ថ្ងៃ​​អ​ង្គារ​​នេះ​ បន្ទាប់​ពី​​ពួក​គេ​​ធ្វើ​​សន្និ​សីទ​​សារ​ព័ត៌​មាន​​ទាម​ទារ​​ជា​ថ្មី​ទៀត​ ឲ្យ​​ក្រុម​​ហ៊ុន​​ផានអ៊ី​ម៉ិច​ សាង​សង់​ផ្ទះ​​ឲ្យ​​ពួក​គាត់​​តាម​​ការ​សន្យា​​។ ​ការ​​បិទ​​ផ្លូវ​​នេះ មិន​បង្ករ ឲ្យមាន​ការកកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​ច្រើន​ទេ ហើយ​ខណៈ​នេះ​នគរ​បាល​កំពុង​ឃ្លាំមើល​ការតវ៉ា​បិទ​ផ្លូវ របស់​ប្រជា​សហគមន៍ តែ​មិន​មាន​អំពើហិង្សា​កើ​ត​​ឡើង​​​ទេ​​។​​

  • សហភាព​ការងារ​កម្ពុជា គ្រោង​ដឹកនាំ​ក្បួន​ដង្ហែ​មន្ត្រីរាជការ និង​កម្មករ​ប្រមាណ​ជិត ១ ម៉ឺន​នាក់​នៅ​ថ្ងៃទី​១ ខែ​ឧសភា​

    ​មន្ត្រីរាជការ និង​កម្មករ ប្រមាណ​ជិត​​១​​ម៉ឺន​​នាក់​ នឹង​ចូល​រួម​​ដើរ​​ដង្ហែ​​​​ក្បួន​ទ្រង់​ទ្រាយ​​​​ធំ​​មួយ​ ក្នុង​ឱ​កាស​​ទិ​វា​​​ពល​កម្ម​​អ​ន្តរ​ជាតិ ​១​​ឧសភា​ ខាង​​មុខ​​​ ដែល​​ដឹក​នាំ​​ដោយ​​ស​​ហ​ភាព​​ការ​ងារ​​​​កម្ពុ​ជា​ ដើ​ម្បី​​​ទាម​ទារ​​ការ​ធ្វើ​ឲ្យ​​ប្រ​សើរ​ទ្បើង​​នូវ​​លក្ខ​ខណ្ឌ​​ការ​ងារ​​មួយ​ចំនួ​ន​​ពី​​គ​ណ​បក្ស​​ដែល​​ជាប់​​ឆ្នោត​​នៅ​​អា​ណត្តិ​​ក្រោយ​។​

  • វិភាគ ​៖​ ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​កម្ពុជា ​ដែល​ជា​សមាជិក​អាស៊ាន​ជាង​១៣​ឆ្នាំនេះ​

    ​នៅ​ថ្ងៃ​ទី​៣០​ខែ​មេសា​ឆ្នាំ​២០១៣​នេះ ជា​​ខួប​​១៤​​ឆ្នាំ​​ដែល​​កម្ពុ​ជា​​បាន​​ក្លាយ​​ ​ជា​​ស​មា​ជិក​ស​មា​គម​​ប្រ​ជា​ជា​តិ​​​អា​​ស៊ី​​អា​​គ្នេយ៍​​ ​ហៅ​​​កាត់​​ជា​​​ភា​​សា​​​អង់​​គ្លេស​​ថា​ អា​ស៊ាន​ (ASEAN)​ កា​ល​ពី​​ឆ្នាំ​​១៩៩៩​​។ ​កម្ពុ​ជា​​ គឺ​ជា​​ស​មា​ជិក​​កូន​ពៅ​ នៃ​​ស​មា​ជិក​​ទាំង​អស់​​ចំនួន​​១០​ប្រ​ទេស​​។​ អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​លោក អ៊ូ វីរៈ ព្យាករណ៍​ថា កម្ពុជា​នឹង​មិន​ទទួលបាន​ផល​ភ្លាមៗ ​ពី​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ ឆ្នាំ​២០១៥​ទេ តែ​អាច​ច្រើន​ឆ្នាំ​ក្រោយមក​ទើប​បាន​ប្រយោជន៏​ពី​សហគមន៏​នេះ​ ៖

  • ទាក់​ទង​ស្រឡាញ់​គ្នា​តាម​ទូរស័ព្ទ​រួចចាប់​រំលោភ​នាងប្តឹង​ប៉ូលិស​

    ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​បុរសម្នាក់​ដោយ​ចោទ​ប្រកាន់​ថា​ បាន​ចាប់​នាង​រំលោភ​សេព​សន្ថវៈ​ក្រោម​ដើម​ពោធិ៍​ក្បែរ​របង​វត្ត​ក្នុង​ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២២​ មេសា​ ២០១៣ ។​យោង​តាម​ស្ត្រី​រងគ្រោះ​រៀប​រាប់​ថា​ មុន​ពេល​កើត​ហេតុ​ ខណៈ​នាង​កំពុង​ឈរ​និយាយ​ទូរ​ស័ព្ទ​នៅ​ក្រោម​ដើម​ពុទ្រា​មុខ​ផ្ទះ​លើ​ចិញ្ចើម​ផ្លូវ​ ស្រាប់​តែ​បុរសដែល​នាង​ធ្លាប់​មាន​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ តែ​ពុំ​ទាន់​បាន​ស្គាល់​មុខនោះបាន​យក​អាវ​មក​គ្រប​នាង​ រួច​យក​កាំបិត​ចុងស្រួច​មក​ភ្ជង់​គំរាម​មិន​ឱ្យ​ស្រែក បើ​ហ៊ាន​ស្រែក​នឹង​សម្លាប់​ចោល​ ។ បន្ទាប់​មក​បុរស​រូប​នេះ​បាន​អូស​នាង​ទៅ​ក្បែរ​វត្ត​គោក​មន​ ដល់​ក្រោម​ដើម​ពោធិ៍​ក៏​ចាប់​រំលោភ​សេព​សន្ថវៈ​រហូតបាន​សម្រេច​ ។​

  • ពលរដ្ឋ​មាន​បញ្ហា​ដី​ទាមទារ​មន្ត្រី​បក្ស​កាន់​អំណាច​អនុវត្ត​តួនាទី

    នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ អ្នក​ភូមិ​មាន​វិបត្តិ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​បន្ត​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​រយៈពេល​ជាង ៥​ម៉ោង​ជំរុញ​ឲ្យ​មន្ត្រី​បក្ស​កាន់​អំណាច​អនុវត្ត​តួនាទី​របស់​ខ្លួន ដែល​មាន​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ។ ខ្លឹមសារ​ដែល​ពលរដ្ឋ​ចង់​បាន គឺ​ទាមទារ​អាជ្ញាធរ​ផ្ដល់​ដី​ទំហំ​ជាង ១២​ហិកតារ​ឲ្យ​អ្នក​ភូមិ​បឹងកក់ តាម​អនុក្រឹត្យ​លេខ ១៨៣ របស់​រាជរដ្ឋាភិបាល និង​សាងសង់​អគារ​ឲ្យ​គ្រប់​ចំនួន ១០​ខ្នង​ឲ្យ​អ្នក​ភូមិ​បុរីកីឡា តាម​ការ​សន្យា​របស់​លោក កែប ជុតិមា។

  • ម​.​ស​.​ម​.​ក​៖ សេរីភាព​​បញ្ចេញ​មតិ​​លើ​​បណ្តាញ​​អ៊ី​ន​ធើ​​ណែ​​ត​នៅ​កម្ពុជា កំពុង​ឈាន​ទៅរក​​ការគាបសង្កត់​

    មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​បែប​​ទំនើប​​នៅ​​កម្ពុជា ដែល​កំពុង​ឆ្ពោះ​ទៅ​រង​​ការ​គាប​សង្កត់​​សេរី​ភាព​​បញ្ចេញមតិ លើ​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​។​ កំណត់ត្រា​សង្ខេប​ចុះ​​ខែ​​មេសា ឆ្នាំ​​២០១៣ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឲ្យដឹងថា ​ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត ក្នុងប្រទេស​កម្ពុជា បាន​កើនឡើង​គួរឲ្យកត់សំគាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ហើយ​ចំនួន​គេហទំព័រ និង​ប្លុក​ជា​ច្រើន ត្រូវបាន​បង្កើត សម្រាប់​ចែករំលែក​ព័ត៌មាន និង​ដំណឹង​នានា​ស្តីពី បញ្ហា​សង្គម​សំខាន់ៗ​។​

  • អង្គការ​អន្តរជាតិ​ពីរ រិះគន់​និទណ្ឌភាព ករណី​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី​

    អង្គការ​អន្តរជាតិ​ពីរ ដែល​ធ្វើកា​រលើ​សិទ្ធិមនុស្ស ថ្កោលទោស​យ៉ាងខ្លាំង​លើ​និទណ្ឌភាព​នៅ​កម្ពុជា លើ​ការសម្លាប់​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ខណៈ​រយៈពេល​មួយ​ឆ្នាំ​ហើយ ភាពយុត្តិធម៌ មិនទាន់​បាន​ផ្តល់ឲ្យ​សកម្មជន​រូបនេះ នៅឡើយ​ទេ​។​ ​អង្គការ​ទាំង​ពីរ​នេះ គឺ​សហព័ន្ធ​អន្តរជាតិ​ការពារ​សិទ្ធិមនុស្ស (FIDH) និង​អង្គការ​ប្រឆាំង​​​ការធ្វើ​ទារុណកម្ម​ពិភព​លោក (OMCT)​។​

  • មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រំលឹក​លោក​ស្រី យីង​ឡាក់ ជួយ​អន្តរាគមន៍ ករណី​បាញ់​សម្លាប់ ពលរដ្ឋ តាម​ព្រំ​ដែន

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក)បាន​សរសេរ​លិខិត​ផ្ញើ​ជូនទៅ​លោកស្រី​យី​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​ដើម្បី​ស្នើ​លោកស្រី​ពិនិត្យ និង​អន្តរាគមន៍​ករណី​បាញ់​សម្លាប់​ជាបន្តបន្ទាប់​របស់​អជ្ញាធរ​ថៃ​មកលើ​ពល​ប្រជាពលរដ្ឋ​ខ្មែរលើ​ទឹកដី​ថៃ និង​កង្វះ​ការស៊ើបអង្កេត។ នៅក្នុង​លិខិត​ចុះ​ថ្ងៃទី២៤ ខែមេសា​ឆ្នាំ ២០១៣ បាន​បង្ហាញថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ម.ស.ម.ក CCHR បាន​សម្តែង​នូវ​ការ​ព្រួ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ ការបាញ់ប្រហារ​ជា​បន្ត​បន្ទាប់ លើ​ជន​ស៊ីវិល​កម្ពុជា​នៅក្នុង​ទឹកដី​ថៃ ដែល​បាន​បណ្តាល​ឲ្យ​មាន ការស្លាប់​បាត់បង់​ជីវិត និង រងរបួស​រាប់មិនអស់។ ការបាញ់ប្រហារ​លើ​ជន​ស៊ីវិល​កម្ពុជា​ដែល​បណ្តា​ឲ្យ​ស្លាប់ ឬ​ប៉ះពាល់ ដល់​រាយ​កាយ​ដ៏​ធ្ងន់ធ្ងរ​ជា​សកម្មភាព​ខុសច្បាប់ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជន រងគ្រោះ។

  • មន្រ្តីពន្ធនាគារ ត្រពាំងថ្លុង វាយអ្នកទោសរបួស ជាង៦០ថ្នេរ ព្រោះរឿងផ្លែស្វាយ

    កំពង់ចាមៈ មន្រ្តីពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពង់ ចាមម្នាក់ ត្រូវបានគេរាយការណ៍ថា បានប្រើអំពើ ហិង្សាវាយដំលើអ្នកទោសយ៉ាងចាស់ដៃរងរបួសរហូត ដល់ទៅ ៦០ថ្នេរ ព្រោះខឹងអ្នកទោស យកផ្លែស្វាយ ដែលរើសបានចូលក្នុងពន្ធនាគារ។ ប្រភពពីអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក បានទូរស័ព្ទមកកាន់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនា រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ រៀបរាប់ថា រឿងហេតុអំពើហិង្សាលើអ្នកទោសខាងលើនេះ បានកើតឡើង នៅក្នុងពន្ធនាគារតែម្តង ពោលពីក្រុមអ្នកទោស ដែលជិតរួចទោសជាច្រើននាក់ ត្រឡប់មកពីបណ្តុះកូនកៅស៊ូនៅ ក្នុងចំការកៅស៊ូមួយកន្លែង ក្នុងខេត្តកំពង់ចាម។

  • បទ​វិភាគ៖ ខ្មែរ​នៅ​តែ​រង​គ្រោះ​ដោយសារ​ឈើ​គ្រញូង​ឬ​យ៉ាង​ណា?

    ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ពី​ខេត្ត​ផ្សេងៗ ទៅ​រស់​នៅ​តំបន់​ទល់​ដែន​ខ្មែរ-​ថៃ នៅ​តែ​ចិញ្ចឹម​ចិត្ត​ឆ្លង​ដែន​ខុស​ច្បាប់ ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ជាប់​ព្រំដែន​ខ្មែរ​ដដែល បើ​ទោះ​បី​ជា​របរ​នេះ​ប្រឈម​នឹង​ការ​ស្លាប់​រស់​យ៉ាង​ណា​ក៏ដោយ។ នៅ​ប៉ុន្មាន​ខែ​មុន​នេះ នាយករដ្ឋមន្ត្រី​ខ្មែរ​ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​រក​ស៊ី​ឆ្លង​ដែន​ខុស​ច្បាប់ ឬ​រក​ស៊ី​ប្ដូរ​ជីវិត​នឹង​គ្រាប់​កាំភ្លើង​របស់​ថៃ​នេះ។ គ្រញូង​ជា​ឈើ​ប្រណិត​មួយ​ប្រភេទ​ដែល​គេ​ឲ្យ​តម្លៃ​ស្ទើរ​តែ​ស្មើ​នឹង​មាស ឬ​ក្រុម​ឈ្មួញ​គេ​ឲ្យ​ឈ្មោះ​ថា "មាស​ខ្មៅ"។ បញ្ហា​ឈើ​គ្រញូង​នេះ​នៅ​តែ​បន្ត​ឆក់​យក​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​ដែល​ផ្សង​វាសនា​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឥត​ឈប់​ឈរ។

  • ព្រឹត្តិការណ៍​ប្រចាំ​សប្ដាហ៍​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

    ព្រឹត្តិការណ៍​សំខាន់ៗ​ទាក់ទង​នឹង​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ក្នុង​សប្ដាហ៍​នេះ គឺ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ធ្វើ​សវនាការ​ពិនិត្យ​ភស្តុតាង​លើ​សំណុំរឿង ០០២ ស្លាស់ ០១ (002/01) ជា​បន្ត ដោយ​ស្ដាប់​សាក្សី​ដែល​សុទ្ធ​តែ​ជា​អតីត​អ្នក​តស៊ូ​ខ្មែរក្រហម ចាប់​តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ​១៩៧០ មក។ បន្ទាប់​ពី​ការ​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា ដើម​សប្ដាហ៍​នេះ អង្គ​ជំនុំជម្រះ​សាលាដំបូង បន្ត​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​ជា​អតីត​អ្នក​តស៊ូ​ខ្មែរក្រហម ឈ្មោះ ឈូក រីន ដែល​ជា​អតីត​សមាជិក​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ខ្មែរក្រហម​មួយ​រូប នៅ​ខេត្ត​កំពត តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ​១៩៧០។

  • អ្នក​ភូមិ​នៅ​រតនគិរី​ចោទ​ក្រុមហ៊ុន​ម៉ែនសារុន​បន្ត​បំពាន​ឈូស​ឆាយ​ដី

    ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​ថ្មី​ទៀត អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ម៉ែន សារុន ឬ​ក្រុមហ៊ុន ៧២ បាន​ឈូស​ឆាយ​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍។ អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នៅ​តែ​បំពាន​ឈូស​ឆាយ​ព្រៃ បើ​ទោះ​ជា​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ​យ៉ាង​ណា​ក្ដី។ ក្រុម​សហគមន៍​អ្នក​អភិរក្ស​ព្រៃឈើ​ភូមិ​តេន ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មេសា ឆ្នាំ​២០១៣ អះអាង​ថា ព្រៃឈើ​ដែល​អ្នក​ភូមិ​ការពារ និង​អាស្រ័យផល​តាម​លក្ខណៈ​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច ត្រូវ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ គ្លបល ធិច រ៉ាម៉ាខ្មែរ អន្តរជាតិ​និង​មិត្តភាព ម៉ែន សារុន (Global Tech Sd., Bhd. Rama Khmer International and Men Sarun Friendship) ឈូស​ឆាយ​ពង្រីក​យក​ដី។

  • ខ្មែរ​៧​នាក់​ស្លាប់​ដោយសារ​ទាហាន​ថៃ​បាញ់

    ប្រភព​ពី​មន្ត្រី​យោធា​ខ្មែរ​នៅ​តាម​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ​៧​នាក់​បាន​ស្លាប់ ដោយសារ​ទាហាន​ថៃ នៃ​ខេត្ត​ស៊ីសាកេត បាញ់​រះ កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា កន្លង​ទៅ។ ការ​បាញ់​រះ​នោះ នៅ​ពេល​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​ឆ្លង​កាត់​ព្រំដែន​ម្ដុំ​ចំណុច​ភូមិ​អូរស្វាយ នៃ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង។ មន្ត្រី​យោធា​នៃ​ការិយាល័យ​ទី​២ មួយ​រូប ប្រចាំ​ខេត្ត​ឧត្តរមានជ័យ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មេសា ថា លោក​ទទួល​បាន​ព័ត៌មាន​ថា ទាហាន​ថៃ នៃ​ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត នៅ​ទល់​មុខ​គ្នា​នឹង​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ របស់​ខ្មែរ បាន​បាញ់​រះ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា ១១​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា។ ការ​បាញ់​រះ​នោះ​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ចំនួន ៧​នាក់​ស្លាប់៖ «យើង​ទទួល​បាន​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ស្លាប់​ហ្នឹង នៅ​ខេត្ត​កំពង់ធំ ២​នាក់ ខេត្ត​កំពត ម្នាក់ និង​ខេត្ត​កំពង់ស្ពឺ ម្នាក់ ហើយ​នៅ ៣​នាក់​ទៀត យើង​មិន​ទាន់​ដឹង​ថា នៅ​ស្រុក​ណា​ខេត្ត​ណា ព្រោះ​ការ​​សម្លាប់​នោះ​គឺ​ជម្រៅ ៧-​៨​គីឡូម៉ែត្រ​ចូល​ក្នុង​ដី​ថៃ។ ចំណុច​កន្លែង​បាញ់​នៅ​ក្នុង​ភូមិសាស្ត្រ​ស្ទឹង​ច័ន្ទ ខាង​កើត​ស្ពាន ១០០»។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo