កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • នាង​លេប​ថ្នាំ​សម្លាប់​ខ្លួន បន្ទាប់ពី​ត្រូវ​ឪពុកចុង​ចាប់រំលោភ​ និងគូ​ដណ្តឹង​ផ្តាច​់ពាក្យបាន​ស្លាប់ហើយ

    រាជធានីភ្នំពេញ ៖ នារីវ័យក្មេង​ម្នាក់ ​ដែល​លេបថ្នាំ​​សម្លាប់​ខ្លួន​ បន្ទាប់​ពី​ត្រូវ​ឪពុក​ចុង​ចាប់រំលោភ​ ហើយគូ​ដណ្តឹង​​ផ្តាច់ពាក្យ​​នោះ​បាន​ស្លាប់​ហើយ កាលពី​វេលាម៉ោង​៧ និង​៣០នាទី​ព្រឹកថ្ងៃទី​២៣ មេសា ២០១៣ នៅក្នុងមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បើ​ទោះ​ជា​គ្រូពេទ្យខំ​ជួ​យសង្គ្រោះ​​ និង​សប្បុ​រស​ជន​បាន​ផ្តល់​អំណោយ​ ដើម្បី​លើក​ទឹក​ចិត្ត​​យ៉ាងណាក៏ដោយ ។

  • ​ទៅ​ជួយ​ធ្វើ​ចុងភៅ​គេ​ផឹក​ស្រវឹង​ចាប់​ក្មួយ​ស្រី​ម្ចាស់ផ្ទះ​រំលោភ​

    ខេត្ដកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ ម្ចាស់ផ្ទះ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ដ​កិច្ច​ ចាត់់ការ​តាម​ច្បាប់​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​ម្នាក់​នៅ​ក្រោម​ដើម​អម្ពិល​ក្បែរ​ផ្ទះ​កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៣​ នៅ​ក្នុងភូមិ​សិរី​ ឃុំ​ខុន​រ៉​ង​ ស្រុក​បរិបូរណ៍​ ខេត្ដកំពង់ឆ្នាំង​។​ ​លោក​ ឌុ​ច​ ចំរើន​ នាយ​កា​រិ​យា​ ល័យ​ស្ដីទី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ នោះ​ឈ្មោះ​ ចក​ ឃ​ន​ អាយុ​៤៣​ឆ្នាំ​ មាន​ ស្រុក​កំណើត​នៅ​ភូមិ​ត្អួ​រលំ​ ឃុំ​កំពង់​ហៅ​ ស្រុក​កំពង់លែង​ ខេត្ដកំពង់ឆ្នាំង​ ។​ ចំណែក​កុមារី​រង​គ្រោះ​អាយុ​៦​ឆ្នាំ​ ។

  • ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំ​ង ធ្វើបាតុកម្ម តែ​មិន​ឲ្យ​ដង្ហែរ​ក្បួន​ឡើយ​

    ក្រសួងមហាផ្ទៃ បានសម្រេច​ទទួលយក​សំណើរ​របស់​គណបក្សប្រឆាំង ដោយ​ស្នើសុំ​ធ្វើ​បាតុកម្មអហិង្សា​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធស្អែក​នេះ ជំរុញ​ឲ្យ​ គ.ជ.ប ទទួលយក​អនុសាសន៍​​ការ​​បោះ​​ឆ្នោត​ តែ​​ភ្ជាប់​​លក្ខ​ខណ្ឌ​​មិន​​ឲ្យ​​ដង្ហែ​រ​​ក្បួន​។​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភគ៌ ប្រាប់​VOD ថា ក្រសួង​មហា​ផ្ទៃ បានអនុញ្ញាត​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុ​កម្ម​​​ប៉ុ​ន្តែ​មិន​មាន​ការ​ហែរ​ក្បួន​​អ្វី​​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​ស​ណ្ដាប់​​ធ្នាប់​​សាធារណៈ ៖ "ឯកឧត្ដមឧបនាយករដ្ឋ​មន្ដ្រី​ លោក ស ខេង លោក​បាន​ឯកភាព តាមយោ​បល់​របស់​សាលា​រាជ​ធានី​ភ្នំពេញ ដែល​សុំ​ឲ្យ​គាត់​រៀប​ចំ​ធ្វើ​ចុះ​ បាតុកម្ម​ហ្នឹង​ទីលាន​ប្រជា​ធិប​តេយ្យ នៅ​ថ្ងៃ​ទី​២៤ ប៉ុន្ដែ​សុំ​​មិន​ឲ្យមាន​ការ​​ដើរ​ដង្ហែ​​ក្បួន​​ទេ​ ដើម្បី​​ទី​១ គឺ​អាចវា​​ ចរាចរណ៍​យើងវា​ដូច​ជ្រាប​ស្រាប់​ហើយ​​ ស្ទះ​ចរាចរណ៍ សណ្ដាប់​ធ្នាប់អី​ផង​បាទ​" ។

  • អ្នក​បុរី​កីឡា តវ៉ា​ជំ​រុញ​​ឲ្យ​​លោក ​កែប ជុតិមា ពន្លឿន​ដោះស្រាយ​បញ្ហា​ពួកគេ​

    អតីត​អ្នក​បុរី​កីឡា​ប្រមាណ​ជា​៣០​នាក់ នៅ​​ព្រឹក​​ថ្ងៃ​​អង្គារ​​នេះ ​ត​វ៉ា​​មុខ​​សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញ ដោយ​​ជំរុញ​​ឲ្យ​​អភិ​បាល​ក្រុង​លោក​ កែប ​ជុតិមា ​ដែល​​នឹង​​បញ្ចប់​​កិច្ច​ការ​​ជា​​អភិ​បាល​ នៅ​ពេល​​ខាង​​មុខ​​​នេះ ​ពន្លឿន​​​ដោះ​​ស្រាយ​​បញ្ហា​​ផ្ទះ​សម្បែង​​ពល​រដ្ឋ​​រង​គ្រោះ​​បុរី​​កី​ឡា​ ខណៈ​​ពួក​​គេ​​​កំ​ពុង​​ជួប​​ការ​លំ​បាក​​ក្នុង​​ការ​រស់​នៅ​​។​ ​តំ​ណាង​​ស​ហ​គម​ន៍​​បុរី​​កី​ឡា​ អ្នកស្រី​ ឆាយ​ គឹម​ហ៊​ន​ បាន​​យំ​​រៀប​រាប់​​ពី​​ទុក្ខ​លំ​បាក​​ដោយ​សារ​​​មិន​​មាន​​ផ្ទះ​សម្បែង​ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​មេសា នេះ​ថា ពលរដ្ឋ​រងគ្រោះ​អត់​ផ្ទះសម្បែង ប្រ​មា​ណ​​​១០៧​គ្រួសារ កំពុង​រស់នៅ​លើ​គំនរ​សម្រាម ដែល​ពោរពេញ​ដោយ​ដង្កូវ​ កូនៗ​មិន​បាន​​រៀន​សូត្រ ហើយ​មិន​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ចេញមុខ​ជួយ​ដោះស្រាយ​ទេ ដោយ​គ្រាន់តែ​រុញ​ទៅ​រុញ​​មក​។

  • CCHR បើក​យុទ្ធនាការ​គាំទ្រ​​សកម្ម​ជន​​ដី​ធ្លី អ្នកស្រី​យ៉ោម បុប្ផា​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) នឹង​បើក​យុទ្ធនាការ​«​សំឡេង​សេរីភាព​» ដើម្បី​​ទាម​ទារ​​ឲ្យ​​ដោះ​លែង​​សកម្ម​ជន​​ដីធ្លី អ្នក​ស្រី​​យ៉ោម បុប្ផា ដែល​​កំពុង​​ជាប់​​ពន្ធនា​គារ​​ព្រៃ​ស​។​ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៣​ឆ្នាំ ពី​​បទ​​បង្ករ​​ហិង្សា​​ដោយ​ចេតនា​លើ​អ្នក​រត់​ម៉ូតូ​ឌុប​​ពីរ​​នាក់​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១២​។ កាលពី​ខែ​មិនា ឆ្នាំ​២០១៣ សកម្ម​​ជន​ដីធ្លី​រូបនេះ ត្រូវបាន​តុលាការ​កំពូល​សម្រេច​​បន្តឃុំ​នៅ​ពន្ធនាគារ ក្រោម​បទ​ចោទ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល​។​

  • ទាហាន​ថៃ​បន្ត​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់

    កង​ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត នៅ​តែ​បន្ត​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ ដែល​បាន​ឆ្លង​ដែន​ទៅ​រក​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ដដែល បើ​ទោះ​បី​​ជា​កម្ពុជា ធ្លាប់​បញ្ចេញ​ប្រតិកម្ម​ព្រមាន​ថា នឹង​ចងក្រង​ឯកសារ​ប្ដឹង​រដ្ឋាភិបាល​ថៃ ទៅ​អង្គការ​សហប្រជាជាតិ អំពី​បញ្ហា​នោះ​ក៏ដោយ។ មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ បាន​បញ្ជូន​សាកសព​បុរស​​ខ្មែរ​ម្នាក់​ដែល​​ពួកគេ​បាញ់​សម្លាប់​មក​ឱ្យ​ក្រុម​គ្រួសារ​វិញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា កន្លង​ទៅ។

  • សហគមន៍​ជម្លោះដីធ្លី​ខកខាន​ការដាក់​ញត្តិ​ទាមទារ​សិទិ្ធ​ដីធ្លី​ពី​គណបក្ស​កាន់អំណាច

    សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន​ពីរ​ នៅ​រាជធានី​ភ្នំពេញ ខកខាន​ការ​ដាក់​ញត្តិ​​សុំ​​អន្តរា​គមន៍ ពី​មេដឹកនាំ​គណបក្ស​កាន់​​អំណាច ករណី​របស់​ពួក​គេ ខណៈត្រូវ​បានឃា​ឃាំង​​ពីសំណាក់​អាជ្ញាធរ ​និង​​មិនឃើញ​មាន​តំណាង​​​បក្ស​​ចេញ​មក​ទទួល​ញត្តិ​។​ ​តាម​អ្នករាយការណ៍​ព័ត៌មាន​​របស់ សំឡេង​ប្រជាធិប​តេយ្យ កញ្ញា​ ជ​ន​ ស្រី​ណុ​ច ​ដែលចុះ​ស្រង់​ព្រឹត្តិការណ៍​​នេះ បាន​ប្រាប់ថា សហគមន៍​​ទាំងនោះ មក​ពីសហគមន៍​បឹងកក់ ​និងសហគមន៍​​បុរី​កីឡា មាន​គ្នា​ជិត​១០០​នាក់ បាន​ព្យា​យាម​ផ្តល់​ញត្តិ​ជូន​​ទៅ​អ្នក​តំណាង​​​គណបក្ស​ប្រជាជន​​កម្ពុជា នៅ​ស្នាក់ការ​កណ្ដាល​​គណបក្ស នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ​ទី២២ ខែ​​មេសា ប៉ុន្តែ​​មិន​មាន​​អ្នកតំណាង​ណា​ម្នាក់​ចេញ​មក​ទទួល​ញត្តិ​ឡើយ​។​

  • របាយការណ៍​អាមេរិក រិះគន់​​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន

    សហរដ្ឋអាមេរិក បាន​ចេញ​របាយការណ៍​សិទ្ធិ​មនុស្ស​​របស់​​ខ្លួន​​មួយ​​​សម្រា​ប់​​​ឆ្នាំ​​២០១២​ ដោយ​​បាន​​រិះ​គន់​​នា​យ​ក​​រដ្ឋ​​​មន្ត្រី​​កម្ពុជា លោក ហ៊ុន សែន ថា កំពុងតែ​គ្រប់គ្រង​អំណាច​ស្នូល​ទាំង​បី​របស់​ប្រទេស គឺ​​នី​តិ​ប្រ​តិ​បត្តិ​ នីតិបញ្ញត្តិ និង​អំណាចតុលាការ​។​ ​ស​ហ​រដ្ឋ​​អា​មេ​រិក លើកឡើង​បែប​នេះ​​នៅ​​ក្នុង​​​រ​​បាយ​​ការ​​ណ៍ ជា​​ឯក​សារ​​ផ្លូវ​ការ​​ដំ​បូង ដែល​​ចេញ​ផ្សាយ​​ដោយ​​កា​រិ​យា​ល័យ​​ប្រ​ជា​ធិ​ប​តេយ្យ​​អា​មេ​រិក ផ្នែក​សិទ្ធិមនុស្ស និង​ការងារ នៃ​ក្រសួង​ការ​បរ​​ទេ​ស កាល​​ពី​​​សប្តាហ៍​​មុន​។​

  • ឪពុក​ចុង​ចាប់​នាង​រំលោភ គូ​ដណ្តឹង​ផ្តាច់​ពាក្យ​វិញ នាង​លេប​ថ្នាំ​ធ្វើ​អត្ត​ឃាត

    រាជ​ធានីភ្នំពេញ ​៖ នារី​ម្នាក់​​អាយុ​១៨​ឆ្នាំ ​បានដាច់​ចិត្ត​លេប​ថ្នាំ​​​ប៉ង​សម្លាប់​ខ្លួន​ដោយ​សារ​តូចចិត្ត​​នឹង​​គូ​ដណ្តឹង​ផ្តាច់​ពាក្យ​​ព្រោះ​តែ​លេច​ឮ​រឿង​អាស្រូវ​ត្រូវ​​​ឪពុក​ចុង​ចាប់​រំលោភ​​កាលពី​​ជាង​២​ខែ​មុន​​​ ​។ ​នារី​លេប​ថ្នាំ​រូប​នេះ ត្រូវ​បាន​អ្នក​​ភូមិ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត កាលពី​វេលាម៉ោង​៩​យប់​ថ្ងៃទី​២០ មេសា ​។

  • ទស្សនៈ​វិភាគ​៖ ស្ថានភាព​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​

    ការិយាល័យប្រជាធិបតេយ្យ​អាមេរិក ​ផ្នែក​​សិទ្ធិ​មនុ​ស្ស និង​​ការ​ងារ នៃ​​ក្រ​សួង​​កា​របរ​ទេស កាលពី​​ស​ប្តាហ៍​​មុន​​នេះ បាន​ចេញផ្សាយ​​នូវ​រ​បាយ​ការ​ណ៍​​ផ្លូវ​ការ​​មួយ​ ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុ​ស្ស​​នៅ​​កម្ពុជា ដោយ​​រិះគន់​ទៅលើ​ការប្រមូលផ្តុំ​អំណាច​កំ​ពូល​​ទាំង​បី គ្រប់គ្រង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឡើង​ឲ្យ​ប្រទេសជាតិ​ទាំងមូល មិន​មាន​​លទ្ធិ​ប្រ​ជា​ធិ​ប​តេ​យ្យ​​ស្រប​តាម​ច្បាប់​​។​ សម្រាប់​អ្នកវិភាគ​សង្គម និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់ថា ការលើកឡើង​របស់​អា​មេរិក ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប សុទ្ធតែ​បាន​ទទួលស្គាល់ និង​ជ្រួល​ជ្រាប​យ៉ាងច្បាស់​ពី​រឿង​នេះ​។ លោក​ថា របាយការណ៍​របស់​ស​ហ​រដ្ឋ​អាមេរិក ធ្វើឡើង​ស្រប​តាម​គោលការណ៍​សិទ្ធិមនុស្ស ត្រឹមត្រូវ ហើយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក អាច​នឹង​ល្អ​វិញ ប្រសិនបើ​កម្ពុជា ធ្វើ​​កំ​ណែ​ទម្រង់​​ប្រ​ព័ន្ធ​​លទ្ធិ​​ប្រ​ជា​ធិ​តេ​យ្យ​​ស្រប​​តាម​​គោ​ល​​ការ​ណ៍​​សិទ្ធិ​មនុស្ស ៖ "យើង​គិត​មើល​ទៅ​ ថា​អ្នក​ណា​និយាយ​ខុស​ អ្នក​ណា​និយាយ​ត្រូវ ហើយ​ប្រជា​ពល​រដ្ឋ​គាត់​ដឹង​ហើយ ថា​អ្នកណា​និយាយ​ មិន​និយាយ​ការ​ពិត​ចំពោះ​រឿង​នេះ សំខាន់​ថា​តើ​ពេល​ណា​ ទើប​យើង​ចាប់​ផ្ដើម​មាន​ឆន្ទៈ​ ចំពោះ​រឿង​នេះ ថែទាំ​ អាហ្នឹង​គេ​ចង់​បាន​ប៉ុណ្នឹង​ទេ​ អត់​មាន​ចង់​បាន​អ្វី​ផ្សេង​​ពី​នឹង​ទេ​ ថា​តើ​យើងអាច​មាន​ឆន្ទៈ ក្នុង​ការ​កែ​ប្រែ​អត់​ ចាប់​ផ្ដើម​ពី​ចំនុច​ទាប់​ក៏​ដោយ​ ក៏​យើង​អាច​កែ​ប្រែ​បាន​ដែរ ឲ្យតែ​មាន​ឆន្ទៈ "។

  • សាក្សី ឈូក រីន សុំ​ឲ្យ​តុលាការ​ដោះលែង​ជន​ជាប់​ចោទ ខៀវ សំផន

    សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​ពិនិត្យ​ភស្តុតាង​លើ​សំណុំរឿង ០០២ ជា​បន្ត នៅ​ថ្ងៃ​ទី​២២ ខែ​មេសា បន្ទាប់​ពី​ការ​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន។ សវនាការ​បន្ត​នេះ អង្គ​ជំនុំ​ជម្រះ​ស្ដាប់​សាក្សី​ឈ្មោះ ឈូក រីន ដែល​ជា​អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ខ្មែរក្រហម​មួយ​រូប នៅ​ខេត្ត​កំពត ជុំវិញ​ទំនាក់​ទំនង​ការងារ​របស់​គាត់​ជា​មួយ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

  • បន្លំរំលោភ​ប្រពន្ធគេ​តែប្លែក​ក្លិន​​នាង​ស្រែក​ផ្អើល​ចាប់វាយ​ប៉ោង​មុខ​

    ខេត្ត​កំពង់​ឆ្នាំង​ ៖ ​សាលាដំបូង​ខេត្ត​កាល​ពី​រសៀល​ថ្ងៃទី​២​០ ​មេសា​ បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ម្នាក់ក្នុង​បទ​ចោទ​ប្រកាន់​ប៉ង​រំលោភ​ប្រពន្ធ​គេម​ិន​បាន​សម្រេច​ កាល​ពី​វេលា​ម៉ោង​០​​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩​​​ មេសា​ ​នៅ​សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ ។​ ទោះជា​យ៉ាង​ណា​ នៅ​ពេល​កើត​ហេតុ​ជន​សង្ស័យ​ខាង​លើ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ចាប់​វាយ​ឡើង​ប៉ោង​​មុខ​រួច​ទើប​​​ប្រគល់​ឱ្យ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ជា​ក្រោយ​​ ។

  • គ្រួសា​រព​លករ​បាត់​ខ្លួន​នៅ​ម៉ាឡេស៊ី និង​មាន​សតិ​មិនល្អ នៅ​កំពង់ធំ រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល

    ​ក្រុមគ្រួសារ​ពលករ​៣​នាក់ ដែល​ពីរ​នាក់ បាន​​បាត់​​ខ្លួន​​៣​​ឆ្នាំ​​​មក​ហើយ ​និង​​ម្នាក់​​ទៀត​​​មាន​​សតិ​​មិន​​ល្អ​ ​​បន្ទាប់​​​ពី​​​ត្រ​​ឡប់​​មក​​​ពី​​ប្រ​ទេស​​ម៉ា​ឡេ​ស៊ី ​ស្នើ​​រ​ដ្ឋា​ភិ​បាល​ និង​​​សង្គម​​ស៊ី​វិល​ ជួយ​​ស្វែង​​រក​​កូន​​ឲ្យ​​បាន​​​មក​​ផ្ទះ​​វិញ ​និង​​​ជួយ​​​​ដោះ​​ស្រាយ​​​​ប្រាក់​​​​កម្លាំង​​​ព​ល​​កម្ម​​​ជូន​​​ពួក​​គេ​​​។​​ ​ស្ត្រី​​មេ​ម៉ាយ​ ដែល​​ត្រូវ​ជា​​ម្ដាយ​​ពល​ករ​​​ពីរ​​នាក់ ​អ្នក​ស្រី ផុន ផប់ រស់នៅ​ភូមិ​ថ្មី ឃុំ​សាមគ្គី ស្រុក​ប្រាសាទ​បង្ល័ង ខេត្ដ​កំពង់ធំ​។ អ្នកស្រី​ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា អ្នកស្រី​មាន​ជីវភាព​ក្រីក្រ បាន​ឲ្យ​កូនស្រី​ចំនួន​ពីរ​នាក់ ឈ្មោះ រឿន សា​រ៉ូ និង ឈ្មោះ រឿន សារ៉ុន ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ក្រុមហ៊ុន​ឈ្មោះ អាយ​អេស​(IS) តែ​ប្រហែល​បី​ឆ្នាំ​​ហើយ មិនឃើញ​ត្រឡប់​​​មក​​ស្រុកកំណើត​វិញ​។ អ្នកស្រី​បន្ដ​ថា ការបាត់​ដំណឹង​កូន​យូរ​ពេក​​នេះ ធ្វើឲ្យ​ឪ​ពុក​​ពលករ ដែល​​ត្រូវជា​ប្តី​របស់​អ្នកស្រី ស្លាប់ ដោយ​​សារ​ព្រួយបារម្ភ​ពី​កូន​ ​៖

  • ខ្មែរ​កម្ពុជាក្រោម គ្រោង​ប្តឹង​អាជ្ញាធរ​​វៀត​ណាម​ ចំពោះ​ការរំ​លោភ​​​សិទ្ធិ​​​សេ​រី​ភាព​​ធ្វើ​ដំ​ណើរ​​

    ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​​ដាក់​​​ពាក្យ​​​ប្តឹង ស្នើ​អន្តរាគ​មន៍ ពី​រដ្ឋាភិបាល​កម្ពុជា រដ្ឋា​ភិ​បាល​​វៀត​ណាម​ និង​សង្គម​ស៊ីវិល​​​ពាក់ព័ន្ធ ដើម្បី​​ថ្កោល​ទោស​​អា​ជ្ញា​ធរ​​វៀត​ណាម និង​ទាមទារ​បញ្ឈប់ សកម្មភាព​​​គំ​​រាម​​កំ​​ហែង​ ​រឹតត្បិត​សេរីភាព​របស់​ពួកគាត់​។​ ​ការអះអាង ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២១ ខែ​មេសា ក្នុង​សន្និសីទ្ធ​សារព័ត៌មាន​​នៅ​​ទី​ស្នាក់​ការ​​ស​មា​គម​​ខ្មែរ​​កម្ពុជា​ក្រោម​ បន្ទាប់ពី​ជន​រង​គ្រោះ​ដែល​​ជា​​ព្រះ​សង្ឃ និង​ខ្លះ​ជា​ពលរដ្ឋ​ខ្មែរ​​កម្ពុជា​​ក្រោម បាន​រៀប​រាប់​​ពី​​ការ​​គំ​រាម​​កំ​ហែង​ និង​ការគាបសង្កត់​​ពី​អាជ្ញាធរ​វៀតណាម ទៅ​កាន់​​ពួក​គេ ខណៈ​​​ពួក​គេ​​​ធ្វើ​ដំ​ណើរ​​​ទៅ​កាន់​​ស្រុក​កំ​ណើត​​របស់​​ខ្លួន​​វិញ​​។​

  • អន្តរជាតិ​​ចេញ​របាយការណ៍​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​ប្រទេស​អង់គ្លេស The Economist Intelligence Unite បាន​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស ការ​គោរព​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។ កិត្តិនាម​របស់​ប្រទេស​កម្ពុជា មិន​បាន​ល្អ​ឡើយ​នៅ​ក្នុង​របាយការណ៍​ទាក់ទង​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​មួយ​របស់​អង់គ្លេស ឈ្មោះ​ថា The Economist Intelligence Unite និង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

  • សហភាព​ការងារ​កម្ពុជា គ្រោង​ដឹកនាំ​​កម្ម​ករ​​​និ​​យោ​​ជិត ២​ម៉ឺន​​នាក់ ដង្ហែ​​ញត្តិ​​ក្នុង​​ទិ​វា​​ពល​កម្ម​​អន្តរ​ជាតិ ១​ឧសភា​

    សហភាព​ការងារ​កម្ពុជា គ្រោង​ដង្ហែ​ក្បួន​ដឹកនាំ​កម្មករ​និយោជិត ប្រមាណ ២​ម៉ឺន​នាក់ ដាក់​ញតិ្ត ជូន​​រា​ជ​រដ្ឋា​ភិ​បាល​ ទាមទារ​លក្ខ​ខណ្ឌ​​ការ​ងារ ក្នុង​​ទិ​វា​​ពល​កម្ម​​អន្តរ​ជាតិ ​១​ឧសភា​​ខាង​មុខ​​នេះ​។ ប្រធាន​​ស​ហ​ភាព​​ការ​ងារ​​កម្ពុជា​ លោក អាត់ ធន់ មាន​ប្រ​សា​សន៍​​នៅ​​ព្រឹក​​ថ្ងៃ​​សៅរ៍​ ទី​២០​ ខែ​មេសា​នេះ​ថា ការ​ដង្ហែ​ក្បូន​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​នេះ គ្រោង​នឹង​ចាប់ផ្តើម ពី​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិក ទៅ​មុខ​រដ្ឋសភា ដោយ​ចូលរួម​ពី​កម្មករនិយោជិត ជាង​២​ម៉ឺន​នាក់ មក​ពី​​តាម​​បណ្តា​ស្ថាប័ន អង្គការ រោងចក្រ ក្រុមហ៊ុន និង​សហគ្រាស​នានា ដើម្បី​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល និង​ប្រាក់​បៀ​វត្សរ៍​​មូលដ្ឋាន ព្រមទាំង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ទៀត​។

  • គណបក្ស​សង្គ្រោះ​​ជាតិ នឹង​​ធ្វើ​​មហា​​បាតុ​កម្ម នៅ​​ថ្ងៃ​​ទី​២៤​ខែ​មេសា​

    គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​រៀបចំ​មហា​បាតុកម្ម​អហិង្សា ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី​២៤ ខែ​​មេសា​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​​ជំរុញ​គោលជំហរ​គាំទ្រ និង​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) អនុវត្ត​អនុសាសន៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ និង​សង្គម​ស៊ីវិល​។​

  • ចុះ​ដងទឹក​លុបមុខ​ទាំង​កណ្ដាលអធ្រាត្រ​ត្រូវ​គេ​ចាប់រំលោភ​បាន​សម្រេច​

    ខេត្តកំពង់ចាម​ ៖​ នារី​ម្នាក់​បាន​ចេញពីផ្ទះ​ទាំង​កណ្ដាលអធ្រាត្រ​ទៅ​ដងទឹក​លុបមុខ​ ហើយ​ក៏​ត្រូវ​បុរស​ម្នាក់​ចាប់​ខ្ទប់​ មាត់​អូស​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច​ កាលពី​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ភូមិ​តា​បែក​ ឃុំ​សំបូរ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​។​

  • CCHR បង្ហាញ របាយការណ៍សង្ខេប ពីការចូលរួមរបស់ ស្រ្តីក្នុងឆាកនយោ បាយ

    ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) បង្ហាញរបាយការណ៍ សង្ខេបនៃកិច្ចពិភាក្សា តុមូល ពីការចូល រួម របស់ស្រ្តី និងសិទ្ធិមានដីធ្លី ដែលបានប្រព្រឹត្តកាល ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២0១៣ នៅខេត្តបាត់ដំបង។ របាយការណ៍ CCHR បានឲ្យដឹងបន្តថា កិច្ចពិភាក្សានេះ រៀបចំរួមគ្នាឡើងដោយ គម្រោងលើកកម្ពស់ សមាសភាពស្រ្តី ក្នុងវិស័យនយោបាយ និងគម្រោងកំណែទម្រង់ដីធ្លីរបស់ CCHR។កិច្ចពិភាក្សា មានគោល បំណងគៀងគរ អ្នកពាក់ព័ន្ធនានាដែលមក ពីសង្គមស៊ីវិល គណបក្សនយោបាយ អ្នកនយោបាយស្រ្តី និងតំណាង មកពីស្ថាប័ន ផ្សេងៗទៀត ដើម្បីពិភាក្សាពីតួនាទី ស្តី្រក្នុងនយោបាយ ជាពិសេសទាក់ទិន នឹងជម្លោះដីធ្លី។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo