កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
នាទីវេទិកា ពហុមតិ៖ អ្នកនយោបាយ និងគណបក្ស នយោបាយខ្មែរ គួរធ្វើដូចម្តេច ដើម្បីលុប បំបាត់ វប្បធម៌ ទឹកឡើងត្រី ស៊ីស្រមោច, ទឹកហោច ស្រមោចស៊ីត្រី
តើលោកបណ្ឌិត កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ និងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា បញ្ចេញទស្សនៈដូចម្តេចដែរ ចំពោះ ប្រធានបទ «អ្នកនយោបាយ និងគណបក្សនយោបាយខ្មែរ គួរធ្វើដូចម្តេច ដើម្បីលុប
-
ម.ស.ម.ក ស្នើឲ្យរដ្ឋាភិបាលថៃស៊ើបអង្កេតជាបន្ទាន់លើករណីបាញ់សម្លាប់ពលរដ្ឋខ្មែរ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើសុំកាលពីថ្ងៃទី២៤ ខែមេសានេះ ឲ្យនាយករដ្ឋមន្ត្រីថៃជួយពិនិត្យ នឹងអន្តរាគមន៍ ពាក់ព័ន្ធករណីបាញ់សម្លាប់ជាបន្តបន្ទាប់ លើប្រជាពលរដ្ឋខ្មែរលើទឹកដីថៃ និងកង្វះការស៊ើបអង្កេតជុំវិញករណីទាំងនេះ។ ក្នុងលិខិតចំហមួយផ្ញើជូនប្រមុខរាជរដ្ឋាភិបាលថៃ លោកស្រី យីងទ្បាក់ ស៊ីណាវ៉ាត្រា និងចម្លងជូនឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះការកើនទ្បើងគួរឲ្យតក់ស្លុតនូវចំនួននៃការវាយប្រហារលើជនស៊ីវិលកម្ពុជាក្នុងទឹកដីថៃ។
-
CCHR រំលែកទុក្ខ ខួបមួយឆ្នាំ ចំពោះការ ស្លាប់របស់ លោក ឈុត វុទ្ធី
ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តី ប្រកាសព័ត៌មាន នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៣នេះ ដើម្បីចូលរួមរំលែកទុក្ខ ខួបមួយឆ្នាំចំពោះការ ស្លាប់របស់លោក ឈុត វុទ្ធី ប្រធានអង្គការបរិស្ថាន ដែលបានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអាវុធកាលពីឆ្នាំទៅ នៅខេត្តកោះកុង។
-
អាជ្ញាធរប៉ោយប៉ែតចុះទប់ស្កាត់ជនចំណាកស្រុកខុសច្បាប់
សំចតកកកុញនៅក្រុងប៉ោយប៉ែត ដើម្បីបន្តដំណើរឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ ប៉ុន្តែ ការឆ្លងដែនទៅស្រុកថៃ ដោយខុសច្បាប់ អាចធ្វើឲ្យពួកគាត់ជួបប្រទះគ្រោះថ្នាក់ច្រើន។ សំឡេងអប់រំរបស់អាជ្ញាធរ៖ «សំណូមពរថា ធ្វើម៉េចឲ្យបងប្អូនយើងទាំងអស់នេះ មេត្តាពិចារណាគិតគូរឲ្យមែនទែនអំពីបញ្ហា ទីមួយ គឺបញ្ហាជីវិតខ្លួនឯង យើងស្វែងរកការងារដើម្បីអី? ដើម្បីចិញ្ចឹមជីវិត ឥឡូវការងារយើងមានធ្វើនៅក្នុងស្រុក មានទាំងប្រាក់បៀវត្សប្រហាក់ប្រហែលគ្នា ហើយមានសិទ្ធិសេរីភាពពេញលេញ»។
-
អង្គការជនពិការកម្ពុជា៖ ការគោរពសិទ្ធិមូលដ្ឋានរបស់ជនពិការ នៅមានកម្រិត
សង្គមស៊ីវិល ដែលធ្វើការទាក់ទងនឹងជនពិការ នៅថ្ងៃព្រហស្បតិ៍នេះ សម្តែងការព្រួយបារម្ភថា បញ្ហាប្រឈមរបស់ជនពិការនៅតែមាន ជាពិសេស ការគោរពសិទ្ធិមូលដ្ឋានរបស់ជនពិការក្នុងសង្គមកម្ពុជា នៅតែមានកម្រិតនៅឡើយ។ ក្នុងវេទិកាសាធារណៈស្តីពីសិទ្ធិជនពិការ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ខែមេសានេះ នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន ព្រឹកថ្ងៃទី២៥ ខែមេសានេះថា ជនពិការកម្ពុជាមិនទាន់មានការគោរពសិទិ្ធមូលដ្ឋានឲ្យបានពេញលេញនៅឡើយទេ ដែលរួមមានសិទ្ធិទទួលបានសេវាសុខភាព ប្រកបមុខរបរ សង្គមកិច្ច និងសិទ្ធិនយោបាយជាដើម។
-
ពលរដ្ឋខណ្ឌទួលគោកជំទាស់នឹងអាជ្ញាធរថាគាត់រស់នៅលើទ្រូងផ្លូវ
ការអភិវឌ្ឍនានាក្នុងទីក្រុងកំពុងមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ កន្លែងខ្លះ ពួកគាត់បានតាំងទីលំនៅជាង ៣០ឆ្នាំមកហើយ ដូចជាការពង្រីកផ្លូវលេខ៣៤៧ ក្នុងរាជធានីភ្នំពេញ ជាដើម បានប៉ះពាល់ប្រជាពលរដ្ឋដែលកំពុងតាំងលំនៅតាមបណ្តោយផ្លូវនោះ។ លោក បញ្ញា ពៅ ពលរដ្ឋភូមិលេខ៣ ថ្លែងនៅរសៀលថ្ងៃទី២៤ ខែមេសា ថា អ្នកភូមិបានរងគ្រោះក្រោមការអភិវឌ្ឍ ដែលទើបកើតឡើងក្រោយប្រជាពលរដ្ឋតាំងលំនៅ។ លោកថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណ្ឌទួលគោក ឈ្មោះ អំ ប៊ុនលី បានគូសយកភូមិនេះទាំងមូល ដើម្បីពង្រីកផ្លូវលេខ៣៤៧ ពីទទឹង ១០ម៉ែត្រ ទៅ ៣០ម៉ែត្រ។
-
យូណេស្កូគ្រោងពិភាក្សារកវិធានការការពារអ្នកសារព័ត៌មាន
អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) នឹងរៀបចំប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២០ នៅថ្ងៃ៣ ឧសភា។ អង្គការនេះក៏គ្រោងនឹងរៀបចំពិភាក្សាលើវិធានការមួយចំនួន ដើម្បីការពារសុវត្ថិភាពអ្នកសារព័ត៌មានទាំងអស់លើពិភពលោកឲ្យបានប្រសើរជាងមុន។ បង្រៀន អ្នកសារព័ត៌មាន រួមទាំងមន្ត្រីអង្គការសហប្រជាជាតិ នឹងលើកប្រធានបទបីសំខាន់មកពិភាក្សាគ្នា។ ទី១ ធានាសុវត្ថិភាពអ្នកសារព័ត៌មាន និងធានាសុវត្ថិភាពអ្នកធ្វើការទាក់ទងការផ្សាយព័ត៌មាន។ ទី២ ប្រយុទ្ធប្រឆាំងនឹងនិទ្ទណ្ឌភាព ឧក្រិដ្ឋកម្មប្រឆាំងនឹងសេរីភាពសារព័ត៌មាន និងទី៣ ធានាសុវត្ថិភាពអនឡាញន៍ (Online) ឬគេហទំព័រ។ កិច្ចពិភាក្សានេះនឹងធ្វើឡើងក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានឆ្នាំនេះនៅប្រទេសកូស្តារីការ (Costa Rica) ដែលមានអគ្គលេខាធិការ យូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) ចូលរួម។ ការលើកប្រធានបទនេះមកពិភាក្សា គឺដោយសារកន្លងមកមានអ្នកកាសែតជាង ៦០០នាក់ ត្រូវបានគេសម្លាប់នៅលើពិភពលោក ហើយដោយឡែក អ្នកកាសែតអាជីព ១២១នាក់ ត្រូវបានគេសម្លាប់នៅអំឡុងឆ្នាំ២០១២ ប៉ុណ្ណោះ ហើយក្នុងនោះមានអ្នកកាសែតខ្មែរដែរ។
-
ខួប១ឆ្នាំនៃការបាញ់សម្លាប់សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី
ក្រុមគ្រួសារសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានឆ្មាំក្រុមហ៊ុនសម្បទានព្រៃឈើបាញ់សម្លាប់ នៅពេលលោកកំពុងស៊ើបអង្កេតការកាប់ឈើខុសច្បាប់នៅខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ បានទាមទារឲ្យរដ្ឋាភិបាលបន្តស្វែងរកឃាតកពិតមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ការអំពាវនាវនេះ ធ្វើឡើងនៅពេលដែលក្រុមគ្រួសារលោក ឈុត វុទ្ធី គ្រោងរៀបចំពិធីបុណ្យខួបមួយឆ្នាំនៃការស្លាប់របស់លោក ឈុត វុទ្ធី។ លោក ឆើយ ឧត្តមរស្មី កូនប្រុសសកម្មជនដីធ្លីលោក ឈុត វុទ្ធី មានប្រសាសន៍ថា តុលាការនៅមិនទាន់ផ្តល់យុត្តិធម៌ឲ្យក្រុមគ្រួសាររបស់លោកនៅឡើយទេ៖ «បាទ! វាដូចជាអត់មានភាពយុត្តិធម៌សោះ ព្រោះឥឡូវហ្នឹង ឃាតកហ្នឹងមិនដឹងជាត្រូវជានរណាគេ អីចឹងខ្ញុំចង់សំណូមពរទៅខាងរដ្ឋាភិបាលហ្នឹងបើកសំណុំរឿងហ្នឹងសាឡើងវិញអីចឹងណាស់ ធ្វើអីចឹងអត់កើតទេ ព្រោះថាក្នុងនាមគាត់ជាសកម្មជនការពារព្រៃឈើមួយស្លាប់គ្មានន័យគ្មានអីចឹង»។
-
សកម្មជនការពារព្រៃឡង់រងការគំរាមសម្លាប់
សមាជិកបណ្ដាញព្រៃឡង់ ក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលចូលល្បាតក្នុងព្រៃឡង់ នៅថ្ងៃទី២៤ ខែមេសា ត្រូវក្រុមឈ្មួញឯកជនគំរាមកាប់សម្លាប់ បន្ទាប់ពីក្រុមសហគមន៍ព្យាយាមថតរូបសកម្មភាពការកាប់រានព្រៃយកដីធ្វើចម្ការរបស់ក្រុមឈ្មួញ ដែលបានបំពានលើដែនគ្រប់គ្រងរបស់សហគមន៍។ ប្រជាសហគមន៍នៃបណ្ដាញព្រៃឡង់ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងត្រៀមលិខិតបណ្ដឹងទៅអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ឲ្យជួយអន្តរាគមន៍ពីការកាប់បំផ្លាញព្រៃឡង់ រានយកដីធ្វើចម្ការ និងបានគំរាមកាប់សម្លាប់ក្រុមសហគមន៍។
-
យុទ្ធនាការ "សំឡេងដើម្បីសេរីភាព" ទាមទារឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា
អង្គការឃ្លាំមើលសិទ្ធិមនុស្សចំនួន២ នៅកម្ពុជា បានកៀងគររកសំឡេងគាំទ្រពីមហាជន ដើម្បីជំរុញឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារព្រៃស និងចេញរបាយការណ៍ថ្មីរកឃើញពីភាពមិនប្រក្រតីមួយចំនួននៅក្នុងសវនាការកាត់ទោសអ្នកស្រី យ៉ោម បុប្ផា ដោយស្នើសុំឲ្យតុលាការឧទ្ធរណ៍បដិសេធចោទនូវសាលក្រមតុលាការរាជធានីភ្នំពេញ ដែលសម្រេចផ្ដន្ទាទោសអ្នកស្រីឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ក្រោមការចោទប្រកាន់ប្រើហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស។
-
CCHR អំពាវនាវអ្នកកាសែតចូលរួមយុទ្ធនាការសេរីភាពសារព័ត៌មាន
ទិវាសេរីភាពសារព័ត៌មានពិភពលោក នឹងចូលមកដល់នៅថ្ងៃទី២៥ មេសា នេះហើយ។ ដើម្បីអបអរទិវានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ធ្វើយុទ្ធនាការមួយគ្រោងនឹងបង្ហោះឈ្មោះ និងប្រវត្តិរូបអ្នកកាសែត ២០នាក់លើគេហទំព័រ (Website = វែបសៃយ៍) និងហ្វែសប៊ុក (Facebook) ដែលអ្នកកាសែតទាំងនោះបានសរសេរផ្សព្វផ្សាយច្រើនអំពីការរំលោភសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងអភិបាលកិច្ចល្អ ជាដើម ដើម្បីបង្កើនទំនាក់ទំនងរវាងអ្នកកាសែតទាំងនោះជាមួយសង្គម។
-
គជប ទទួលយកញ្ញត្តិ របស់គណបក្សប្រឆាំង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានទទួលយកញត្តិគណបក្សសង្គ្រោះជាតិ ដែលបានទាមទារប្រាំចំណុច ដើម្បីធ្វើការកែទម្រង់ឲ្យបាន មុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ចូលមកដល់ តែអនុប្រធានគណបក្សដាក់ឱសានវាទ រយៈពេលមួយសប្ដាហ៍ ត្រូវឆ្លើយតបត្រឡប់វិញដោយវិជ្ជមាន។
-
ហ្វែសប៊ុកកំពុងពេញនិយមបង្ហោះរឿងក្រុមមន្ត្រីល្មើសច្បាប់
សេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ វាយតម្លៃថា មិនទាន់មានភាពល្អប្រសើរនៅឡើយ។ ប្រជាពលរដ្ឋខ្មែរភាគច្រើននៅតែខ្លាចមិនហ៊ានចេញមុខបញ្ចេញមតិ ឬរិះគន់ជាសាធារណៈ។ ក្នុងកាលៈទេសៈនេះ ពលរដ្ឋមួយចំនួនដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត (Internet) ឬបណ្ដាញសង្គមហ្វែសប៊ុក (Facebook) នាំគ្នាបញ្ចេញមតិរិះគន់សង្គម និងព្យាយាមទម្លាយរូបភាពល្មើសច្បាប់នានា ដើម្បីទាមទារឲ្យអាជ្ញាធរអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
-
ពលរដ្ឋជាង ៥០០នាក់ មកពីខេត្តពីរចោទសមត្ថកិច្ច រារាំងមិនឲ្យបន្តដំណើរ ចូលរួមបាតុកម្ម បក្សប្រឆាំង
ប្រជាពលរដ្ឋជាង ៥០០នាក់ មកពីខេត្តចំនួនពីរ គឺខេត្តកំពង់ឆ្នាំង និងព្រៃវែង អះអាងថា ត្រូវបានសមត្ថកិច្ចព្យាយាមរារាំង មិនឲ្យបន្តដំណើរមកកាន់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ ដើម្បីចូលរួមដង្ហែរមហាបាតុកម្មអហិង្សារបស់គណបក្សប្រឆាំង។ សមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការបញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅព្រឹកថ្ងៃពុធនេះ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ដោយជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណែទម្រង់តាមអនុសាសន៍របស់សង្គមស៊ីវិល និងអង្គការសហប្រជាជាតិ។
-
ជនជាតិដើមភាគតិច៖ បទបញ្ជា០១ នាំឲ្យពួកគេបាត់បង់វប្បធម៌ប្រពៃណី
ជនជាតិដើមភាគតិចខេត្តរតនគិរី អះអាងថា ការចុះវាស់វែងផ្តល់កម្មសិទ្ធិដី តាមបទបញ្ជាលេខ០១ របស់នាយករដ្ឋមន្ត្រី នាំឲ្យពួកគេបាត់បង់ដីស្រែចម្ការ និងវប្បធម៌ដែលធ្លាប់មានតាំងពីដូនតារបស់ពួកគេ។ ការអះអាងនេះ ត្រូវបានលើកឡើងដោយតំណាងសហគមន៍ជនជាតិដើមភាគតិចចំនួន ១០ភូមិ តំណាងឲ្យ ២៦សហគមន៍ មកពីខេត្តរតនៈគិរី នៅក្នុងសន្និសិទសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ខែមេសានេះ។
-
បក្សសង្គ្រោះជាតិព្រមានធ្វើមហាបាតុកម្មបន្តបើគ្មានការឆ្លើយតបពីគ.ជ.ប
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សនេះបានប្រមូលផ្តុំសមាជិកធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃពុធ ទី២៤ ខែមេសា។ ប៉ុន្តែមេដឹកនាំគណបក្សដដែលនេះបានព្រមានដឹកនាំមហាបាតុកម្មទ្រង់ទ្រាយធំបន្តទៀត បើសិនស្ថាប័ន គ.ជ.ប មិនបានឆ្លើយតបសំណើរបស់ខ្លួននោះ។
-
ជនជាតិគួយជិត៣០នាក់ នៅព្រះវិហារ រារាំងគ្រឿងចក្រឈូសឆាយដីផ្ទះពលរដ្ឋ ធ្វើទីស្នាក់ការបក្ស
សមាជិកសហគមន៍ជនជាតិភាគតិចគួយប្រមាណជា៣០នាក់ នៅឃុំព្រះមេរ ស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ នៅព្រឹកថ្ងៃអង្គារនេះ បានរារាំង និងទប់ស្កាត់គ្រឿងចក្រអាជ្ញាធរខេត្ដ ដែលឈូសឆាយដីពលរដ្ឋជាសមាជិកសហគមន៍ពួកគេ យកធ្វើជាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ។ សមាជិកជនជាតិភាគតិចគួយ នៅភូមិស្រែព្រៀង ឃុំព្រះមេរ ស្រុកស្បែងមានជ័យ អ្នកស្រី នួន ម៉ុន ប្រាប់ VODថា អាជ្ញាធរខេត្ដ បានបញ្ជាគ្រឿងចក្រមន្ទីរសាធារណការខេត្ដ មកឈូសឆាយដីផ្ទះសមាជិករបស់ពួកគេ យកធ្វើជាទីស្នាក់ការបក្សស្រុក ដោយមិនផ្ដល់ដំណឹងជាមុន ឬផ្ដល់សំណងឡើយ។ អ្នកស្រីបន្ដថា ដីផ្ទះដែលអាជ្ញាធរយកគ្រឿងមកឈូសឆាយនោះ មានទំហំ២០ម៉ែត្រ ជាកម្មសិទ្ធិ ឈ្មោះ ប៉ិ ឃឿង រស់នៅភូមិបុស្សធំ ឃុំព្រះមេរ ជាស្ដ្រីមេម៉ាយក្រីក្រ ហើយដីគាត់មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ អ្នកស្រីចោទថា អាជ្ញាធរ មិនគោរពច្បាប់ និងរំលោភលើសិទ្ធិពលរដ្ឋជាជនជាតិគួយ ៖ "ដី ៧០ម៉ែត្រហ្នឹង គឺខាងអាជ្ញាធរស្រុក អាជ្ញាធរខេត្ត គាត់ធ្វើសាលាស្រុក អស់ហើយនៅសល់ប្រហែល២០ម៉ែត្រប៉ុណ្ណឹងឯង នៅតែយក ឈូសរបស់គ្នាទៀត ចង់យកទាំងអស់ ហ្នឹងហើយបានខាងសហគមន៍យើងនាំគ្នាស្រុះគ្នាដើម្បីទប់ស្កាត់"។
-
ជនប្រមឹកប៉ុនប៉ងរំលោភកូនស្រីអ្នកមេម៉ាយម្តងជាពីរដងជាប់ខ្នោះប៉ូលិស
ខេត្តព្រៃវែង ៖ កងកម្លាំងនគរបាលដឹកនាំ ដោយលោកវរសេនីយ៍ត្រី សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ និងកងរាជអាវុធហត្ថដឹកនាំ ដោយលោកវរសេនីយ៍ឯក ឈួន គីមសាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាមេបញ្ជាការកង រាជអាវុធហត្ថស្រុកពាមរក៍ កាលពីល្ងាចថ្ងៃទី២០ មេសា បានឡោមព័ទ្ធផ្ទះស្រី្តមេម៉ាយឈ្មោះ សឹង វណ្ណា អាយុ៥១ឆ្នាំ នៅភូមិ២ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ដើម្បីចាប់ជនកំហូចម្នាក់ ។ ស្រ្តីមេម៉ាយរូបនេះមានកូនស្រី២នាក់ ម្នាក់ឈ្មោះ ឌី ចន្ធី អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឌី សុម៉ាលី អាយុ១៩ឆ្នាំ ។
-
លង់ខ្លួននឹងបុរសមិនស្គាល់មុខ ត្រូវបានចាប់រំលោភ2ដង រួចប្លន់យកលុយនិងចិញ្ចៀន
ខេត្តតាកែវ ៖ ស្ត្រីម្នាក់បានរត់ទៅរកប្រជាពលរដ្ឋក្នុងភូមិឱ្យជួយនាំទៅរកប៉ូលិសឱ្យជួយអន្តរាគមន៍ ក្រោយពីនាងបានជិះម៉ូតូជាមួយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ហើយត្រូវជននោះឌុបយកទៅរំលោភរហូតបានសម្រេចនៅក្នុងព្រៃ ។ ក្រោយពេលធ្វើសកម្មភាពចាប់រំលោភរួច ជនមិនស្គាល់មុខនោះបានប្លន់យកលុយ និងចិញ្ចៀនមួយវង់ទៅបាត់ទុកឱ្យនាងនៅតែលតោលតែម្នាក់ឯងទើបរត់មកឱ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយ ។
-
ក្រុមហ៊ុនវៀតណាមពីររងការចោទថាឈូសដីចម្ការពលរដ្ឋនៅក្រចេះ
ប្រជាពលរដ្ឋរាប់រយគ្រួសារនៅស្រុកស្នួល ខេត្តក្រចេះ ឲ្យដឹងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ចំនួនពីរ បានឈូសឆាយដីស្រែចម្ការអ្នកភូមិ។ សកម្មភាពនេះ បានធ្វើផ្ទុយទៅនឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ដែលបានតម្រូវឲ្យវាស់វែងចេញប័ណ្ណកម្មសិទ្ធិកាត់ចេញពីដីក្រុមហ៊ុន ជូនប្រជាពលរដ្ឋអ្នកបានកាន់កាប់ដាំដុះជាក់ស្តែង។ ប្រជាពលរដ្ឋរស់នៅតំបន់សៀមប៉ោអូរបី ក្នុងឃុំខ្សឹម ស្រុកស្នូល ខេត្តក្រចេះ នៅថ្ងៃច័ន្ទ ទី២២ ខែមេសា អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាល ស៊ើបអង្កេតទៅលើភាពមិនប្រក្រតីក្នុងការវាស់វែងកាត់ដីប្រជាពលរដ្ឋគ្រប់គ្រងជាក់ស្តែង ចេញពីដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។