កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • សហភាព​​អឺ​រ៉ុប នឹង​​មិន​​បញ្ជូន​​អ្នក​សង្កេត​ការណ៍​​បោះ​ឆ្នោត​​មក​​កម្ពុជា​​ទេ

    តំណាង​សហភាព​អឺរ៉ុប ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហភាព​​​​​អឺរ៉ុប នឹង​​មិន​បញ្ជូន​អ្នកសង្កេតការណ៍ ដើម្បី​ចូលរួម​ត្រូតពិនិត្យ​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨​ ​ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​នេះ​ទេ​។​ តំណាង​គណៈប្រតិភូ​របស់​សហភាព​​អឺរ៉ុប លោក Jean Francois Cautain ប្រាប់​​VOD​​តាមរយៈ​អ៊ីម៉េល​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហភាព​​​អឺរ៉ុប នឹង​​មិន​បញ្ជូន​អ្នកសង្កេតការណ៍​​បោះឆ្នោត​​មក​​កម្ពុជា​ទេ​។ លោក​​បន្ត​ថា កាល​ពី​ការបោះឆ្នោត​ឆ្នាំ​​១៩៩៣ សហភាព​​​អឺរ៉ុប បាន​ផ្តល់​អនុសាសន៍​កែប្រែ​ការបោះ​ឆ្នោត តែ​អនុសាសន៍​​ទាំងនោះ មិន​ត្រូវបាន​យក​ពិចារណា​នៅឡើយ​ទេ​។​

  • អភិបាលរង​​រាជធានី​​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ត្រូវ​​តែង​តាំង​​ជំនួស​​លោក កែប ជុតិមា​

    អភិបាលរង​រាជធានី​​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​តែងតាំង​ជា​អភិបាល​រាជធានី​ភ្នំ​​ពេញ ជំនួស លោក កែប ជុតិមា ដែល​​បាន​កាន់​តំណែង​នេះ ប្រហែលជា​១០​ឆ្នាំ​មកហើយ​។​ ព្រះរាជក្រឹត្យ​មួយ​​ដែល​​ឡាយ​​ព្រះ​​ហត្ថ​លេខា ដោយ​​ព្រះ​មហាក្សត្រ​​ព្រះ​បាទ​​នរោត្តម​​សីហ​មុនី កាលពី​ថ្ងៃ​ទី​១៥​ខែ​មេសា បាន​ត្រាស់​បង្គាប់​​តែងតាំង​អតីត​អភិបាលរង​រាជធានី​​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​ គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​​១៨ ​ខែ​​មេសា​​នេះ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាសថា​ លោក កែប ជុតិមា ត្រូវ​ផ្ទេរ​​តំណែង​​មក ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ក្នុង​ការបោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ខាងមុខនេះ​៕ ​

  • សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​វៀតណាម​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

    សមាគម​ខ្មែរ​កម្ពុជា​ក្រោម រិះគន់​អាជ្ញាធរ​វៀតណាម ថា​នៅ​តែ​បន្ត​គាប​សង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​តាម​រយៈ​សកម្មភាព​មួយ​ចំនួន ដូច​ជា​ការ​រឹប​អូស​យក​លិខិត​ឆ្លង​ដែន ព្រម​ទាំង​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​គិញ​សម្ងាត់ ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​ខ្មែរ​ក្រោម ឲ្យ​អាជ្ញាធរ​វៀតណាម។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​កម្ពុជា អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​រាល់​ទង្វើ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម ខណៈ​ដែល​អ្នក​គ្រប់គ្រង​ការ​ផ្សាយ​កាសែត​ព្រៃ​នគរ គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​រំលោភ​សិទ្ធិ​របស់​អាជ្ញាធរ​វៀតណាម។

  • វប្បធម៌​ហែហម

    វាគ្មិន​កិត្តិយស​សម្រាប់​កម្មវិធី​នេះ​មាន​លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)។

  • គ្រួសារ​​នារី​រង​គ្រោះ​ចាប់​រំលោភ កើ​តទុក្ខ​មិន​សុខ​ចិត្ត​ការ​លែង ជន​ជា​ប់ចោទ​ឱ្យ​នៅ​ក្រៅ​ឃុំ

    ខេត្តកំពង់​ស្ពឺ ៖ នារី​រង​គ្រោះ​ដោយ​អំពើ​រំលោភ​សេព​សន្ថវៈ និងចាប់​បង្ខាំង​​​ឱ្យ​រំលូតកូន​រួម​ទាំង​ធ្វើ​ឱ្យ​​​ក្រុម​គ្រួសារ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ជុំ​វិញ​ការ​ដោះ​លែង​ជន​សង្ស័យ​ឱ្យ​នៅ​ក្រៅ​ឃុំ​​ដែល​​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​​នារី​រង​គ្រោះ​មាន​ការ​ងឿង​ឆ្ងល់​គ្រប់​ៗគ្នា ​។ ​

  • ខៀវ សំផន​សុំ​នៅ​ក្រៅ​ឃុំ​ដោយ​សារ​តុលាការ​ចំណាយ​ពេល​កាត់​ទោស​យូរ​ពេក

    ភ្នំពេញ៖ អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ខៀវ សំផន ​បានស្នើ​សុំ​នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ដោះលែង​ខ្លួន​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ដោយ​ធានា​អះអាង​ថា​នឹង​ត្រឡប់មក​ចូលរួម​ការកាត់ទោស​លើ​រូបគាត់​តាម​ការកោះហៅ​របស់​តុលាការ។

  • បារាំង សន្យា​​ពង្រឹង​​ប្រព័ន្ធ​​យុត្តិ​ធម៌​​​នៅ​​កម្ពុជា​

    ប្រទេស​បារាំង​សន្យាថា ខ្លួន​នឹង​បន្ត​​ការ​ពង្រឹង​​ប្រព័ន្ធ​​​យុត្តិ​ធម៌​​​នៅ​​កម្ពុជា ខណៈ​​ការ​កាត់​ក្តី​​នៅ​​កម្ពុជា រង​ការរិះគន់​ថា មិនទាន់​បាន​ផ្តល់​ភាពយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នោះទេ​។​ ការសន្យា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​​រវាង​រដ្ឋ​មន្ត្រី​​ក្រសួង​​យុត្តិធម៌ លោក ស ខេង និង​ឯកអគ្គរដ្ឋទូត​បារាំង​ថ្មី​ប្រចាំ​កម្ពុជា លោក Serge Mostura កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១​ ខែ​មេសា ឆ្នាំ​២០១៣​។

  • ជូនអូន ទៅនោម ឱកាសល្អ ចាប់ រំលោភ ក្នុងវត្ដ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

    បាត់ដំបង ៖ បុរសវ័យ ១៨ឆ្នាំម្នាក់ បាន ក្លាយជាអ្នកទោសស្នេហា បន្ទាប់ពីចាប់ រំលោភសង្សារខ្លួនឯង នៅក្នុងវត្ដមួយ ស្ថិត ក្នុងស្រុករុក្ខគីរី ខេត្ដបាត់ដំបង កាលពីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៣ ។ យោងតាមការរៀបរាប់ ពីសមត្ថកិច្ច បានឱ្យដឹងថា នៅយប់កើតហេតុជនសង្ស័យ និងស្ដ្រីរងគ្រោះ វ័យ ១៥ឆ្នាំ ដែលជា សង្សារស្រឡាញ់គ្នា រយៈពេល ៣ឆ្នាំទៅ ហើយនោះ បាននាំគ្នាទៅលេងបុណ្យនៅ វត្ដក្នុងភូមិរបស់ខ្លួន ។

  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បើក​យុទ្ធនាការ​តែងតាំង​អ្នកសារព័ត៌មាន​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អំពាវនាវ​ឲ្យមាន​ការតែងតាំង​អ្នកសារ​ព័ត៌​មាន ដើ​ម្បី​​ដាក់​​បង្ហា​ញ​ក្នុង​​យុទ្ធ​នា​ការ​​សេរី​ភាព​​សារ​​ព័ត៌​​មាន ជា​​ការ​ស្វា​គម​ន៍​​​ទិ​វា​​សេ​រី​ភាព​​សារ​ព័ត៌​មាន​​ពិ​​ភ​ព​លោក ឆ្នាំ​២០១៣​។​ ​ទិវា​សេរីភាព​សារព័ត៌មាន នឹង​​ប្រ​ព្រឹត្ត​ទៅ​​នៅ​​ថ្ងៃ​​ទី​​៣​​ ខែ​​ឧសភា​ ឆ្នាំ​​២០១៣​​នេះ​។ ​ទិវា​សេរីភាព​សារព័ត៌មាន ជា​ថ្ងៃ​​ដែល​​ប្រា​រព្ធ​​ឡើង​ ​ដើ​ម្បី​​អបអរ​សេរីភាព​សារព័ត៌មាន បញ្ជាក់បន្ថែម​ពី​សារ​សំ​ខាន់​​នៃ​សេរីភាព​នេះ​។​ ​ប្រធានបទ​នៅ​ឆ្នាំ​២០១៣​នេះ គឺ «​មាន​សុវត្ថិភាព​ក្នុង​ការនិយាយ​៖ ធានា​នូវ​សេរីភាព​បញ្ចេញមតិ​សម្រាប់​​សារ​ព័ត៌​មាន​​ទាំង​អស់​​»​។

  • រដ្ឋាភិបាល​កម្ពុជា ចាប់ផ្តើម​កាត់បន្ថយ​បុគ្គលិក​ជាតិ និង​អន្តរជាតិ​នៅ​សាលាក្តី​

    រដ្ឋាភិបាល​កម្ពុជា សម្រេច​កែសម្រួល​រចនា​សម្ព័ន្ធ​សា​លា​ក្តី​​ខ្មែរ​ក្រហម ដោយ​កាត់បន្ថយ​បុគ្គលិក​ជាតិ និង​អន្តរជាតិ​មួយចំនួន បន្ទាប់​ពី​តុលាការ​​​កូន​កាត់​​មួយ​​នេះ​ ជួប​​វិ​បត្តិ​ខ្វះ​ខាត​​ថ​វិ​កា​​ដំ​​ណើរ​កា​រ​​​​ក្នុង​​​រយៈ​ពេល​ ២​​ទៅ ​៣​​ឆ្នាំ​​ចុង​ក្រោយ​​នេះ​។​

  • ​ឪពុកមា​រចិត្ដ​តិ​រិ​ច្ឆា​នប​បួល​ក្មួយ​ស្រី​ទៅ​បង់​ត្រី​ដើម្បី​ចាប់រំលោភ​

    ខេត្ដ​ឧត្ដរ​មាន​ជ័​យ ៖​ នៅ​ថ្ងៃ​ទី​៨​ ខែ​ មេ​សា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​ ១៦​និង​ ៣០​នាទី​មាន​ករណី​ចាប់រំលោភ​សេព​ សន្ថវៈ​មួយ​កើតឡើង​នៅ​ចំណុច​ខាងលិច​ភូមិ​សំបូ​មាស​ សង្កាត់​បន្សាយ​រាក់​ ក្រុង​សំរោង​ ខេត្ដឧត្ដរមានជ័យ​ ចំងាយ​ ប្រមាណ​៣០០​ម៉ែត្រ​ ។ បុរសចិត្តអប្រិយឈ្មោះ​ចិន​ ញឹ​ម​​ អាយុ​ ២៣​ឆ្នាំ​ រស់នៅ​ភូមិ​សង្កាត់​ខាងលើ​បាន​បបួល​ ជន​រង​គ្រោះជា​ក្មួយ​ឈ្មោះ​ ឈឿ​ន​ សុភា​ ភេទ​ស្រី​ អាយុ​៨​ឆ្នាំ​ រស់នៅ​ភូមិ​សង្កាត់​ ខាងលើ​ទៅ​បង់​ត្រី​ពេល​ទៅ​ដល់​មាត់​ស្រះ​ ជនល្មើស​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​ រហូត​បាន​សំរេច​តែ​ម្ដង​ ក្រោយ​ពេល​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា​ ពិតជា​បាន​រំលោភ​លើ​ក្មួយ​ស្រី​ពិតមែន​ ដោយសារ​បានឃើញ​ក្មួយ​ស្រី​មាន​សម្រស់​ស្រស់​ស្អាត​ករណី​ខាងលើ​នេះ​កម្លាំង​ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ ដើម្បី​ចាត់ការ​បន្ដ​តាម​និ​តិ​វិធី​ ៕

  • CCHR ស្វាគមន៍ ចំណាត់ការ តុលាការ ប្រទេសអង់គ្លេស

    ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា (CCHR) បានស្វាគមន៍ ចំពោះចំណាត់ការ ថ្មីមួយ ដែលបានចាប់ ផ្តើម ឡើងដោយតុលាការ នៃប្រទេសអង់គ្លេស និងប្រទេសវេល ប្រឆាំងនឹងក្រុមហ៊ុន ពហុជាតិ ថេត និងឡីល្ល ភីអិលស៊ី មានមូលដ្ឋាន នៅចក្រភពអង់គ្លេស ជួសមុខឲ្យប្រជាពលរដ្ឋ កម្ពុជា២០០នាក់ ដែលត្រូវបានផ្លាស់ ទីជម្រក។

  • បទ​វិភាគ៖ តើ​កម្ពុជា​អាច​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន​ឬ​ទេ?

    នុង​រយៈកាល​ជាង ២​ទសវត្សរ៍​កន្លង​មក​នេះ វប្បធម៌​និទ្ទណ្ឌភាព​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​កម្ពុជា។ ជន​ប្រព្រឹត្ត​ល្មើស​ច្បាប់​មួយ​ចំនួន​តែង​ទទួល​បាន​ការ​ការពារ​ពី​អ្នក​មាន​អំណាច នាំ​ឲ្យ​គេច​ផុត​ពី​សំណាញ​ច្បាប់។ រី​ឯ​ជន​រង​គ្រោះ​នៃ​អំពើ​និទ្ទណ្ឌភាព ក្រៅ​តែ​ពី​ជន​សាមញ្ញ​ដែល​គ្មាន​ឈ្មោះ​បោះ​សំឡេង ក៏​មាន​អ្នក​នយោបាយ អ្នក​សារព័ត៌មាន តារាភាពយន្ត តារា​ចម្រៀង សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ព្រៃ​ឈើ​ជាដើម ដែល​ត្រូវ​បាន​ធ្វើ​ឃាត តុលាការ​មិន​អាច​រក​យុត្តិធម៌​ជូន​ពួក​គេ​បាន។

  • ម​.​ស​.​ម​.​ក សារ​ទ​តុលាការ​អង់គ្លេស និង​វ៊េល ប្រឆាំង​ក្រុមហ៊ុន​ចម្ការ​កោះកុង​នៅ​កម្ពុជា​

    ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ស្វា​គម​ន៍​​ចំ​ពោះ​​តុ​​លា​​​ការ​​​ប្រ​ទេស​​អង់​គ្លេស​ និង​​ប្រ​ទេ​ស​វ៊េល​ ដែល​​មាន​​ចំ​ណាត់​ការ​​ប្រ​ឆាំង ​នឹង​​ក្រុម​ហ៊ុន​​ព​ហុ​​ជាតិ​​ ឈ្មោះ​​​ថេត​​ និង​​​ឡី​​ល្ល​​ភី​​ខូ​អិល​ស៊ី ដោយ​​ផ្អែក​​លើ​​​មូល​​ហេតុ​ ក្រុម​ហ៊ុន​​នេះ​​អ​ភិវ​ឌ្ឍ​​លើ​​ដី​​ខុស​ច្បាប់​ និង​​​រំ​​លោ​ភ​​​សិ​ទ្ធិ​​ម​នុ​​ស្ស​​​នៅ​​​ក​ម្ពុជា​​​។​

  • មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ​​ប្រឆាំងនឹងក្រុមហ៊ុនអង់គ្លេស ពាក់ព័ន្ធនឹងការវិនិយោគស្ករស នៅកោះកុង

    ភ្នំពេញ: មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ ជា​ចំហរ​មួយ ដោយ​សំដែង​ការ​ពេញចិត្ត ចំពោះ​ចំណាត់ការ​ថ្មី​មួយ ដែល​បាន​ផ្តើមឡើង​ដោយ​តុលាការ នៃ​ប្រទេស​អង់គ្លេស និង​ប្រទេស​វ៉ែល ប្រឆាំងនឹង​ក្រុមហ៊ុន​ពហុ​ជាតិ ថេត និង​ឡី​ល្ល ភី​អ៊ិ​ល​ស៊ី ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ក្រុមហ៊ុន​របស់​អង្គ​គ្លេ​ស​នោះ ជាប់​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​ស្ករស នៅ​ខេត្តកោះកុង ហើយ​មាន​ជំលោះ​ដីធ្លី ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជា ២០០ គ្រួសារ​។​

  • សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​សាក្សី​រឿង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ក្រុង

    សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​មេសា នេះ បន្ត​ស្ដាប់​សាក្សី ហ្វ្រង់ស្វ័រ ប៉ុងហ្សូ (Francois Ponchau) ទាក់​ទង​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។ លោក ហ្វ្រង់ស្វ័រ ប៉ុងហ្សូ ជា​អ្នក​និពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ឈ្មោះ "កម្ពុជា​ឆ្នាំ​សូន្យ"។ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា លោក​ត្រូវ​បាន​ភាគី​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន និង នួន ជា សួរ​ដេញ​ដោល​អំពី​ខ្លឹមសារ​ក្នុង​សៀវភៅ​របស់​លោក ដែល​រៀបរាប់​អំពី​ការ​ជម្លៀស ​ការ​រស់នៅ​ និង​ការ​ស្លាប់​រង្គាល​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម, និង​ការ​ភៀសខ្លួន​របស់​ពលរដ្ឋ​ខ្មែរ​ខ្លះ​ទៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ថៃ​ធ្វើ​បាប និង​សម្លាប់​បន្ថែម​ទៀត។

  • គណបក្ស​សង្គ្រោះជាតិ​គ្រោង​ធ្វើ​បាតុកម្ម​ឱ្យ​គជប​កែ​ទម្រង់​មុន​ការ​បោះឆ្នោត​ជាតិ

    ភ្នំពេញ៖​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​លក្ខណៈ​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី​២៤​ខែ​មេសា​ខាង​មុខ​នេះ​ដើម្បី​ទាមទារ​ឱ្យធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត។​នេះបើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គណបក្ស។​

  • អតីត​កម្មករ​ចម្ការ​កៅស៊ូ​មេមត់​ទាមទារ​កម្មសិទ្ធិ​រស់នៅ​ស្រប​ច្បាប់

    អតីត​កម្មករ និង​ក្រុម​គ្រួសារ​កម្មករ​ធ្វើ​ការ​នៅ​ចម្ការ​កៅស៊ូ​មេមត់ ខេត្ត​កំពង់ចាម ប្រមាណ ១០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​រារាំង​មិន​ឲ្យ​ទៅ​សាលា​ខេត្ត ដើម្បី​ទាមទារ​សុំ​កម្មសិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ក្បែរ​រោងចក្រ​ចម្ការ​កែច្នៃ​ជ័រ​កៅស៊ូ​ឡើយ។ បញ្ហា​នោះ បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ បន្ទាប់​ពី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​បាន​ផ្លាស់​ប្ដូរ​ឲ្យ​ពលរដ្ឋ​ទៅ​រស់នៅ​តំបន់​ថ្មី ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​នៅ​ឡើយ។ ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ខ្នងក្រពើ​លិច ឃុំ​ត្រមូង ស្រុក​មេមត់ បាន​វិល​ត្រឡប់​មក​លំនៅឋាន​វិញ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​បាន​ឃាត់​រថយន្ត​របស់​ពលរដ្ឋ​វិល​មក​សាលា​ស្រុក សន្យា​ថា​នឹង​ផ្ដល់​ដំណោះស្រាយ​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច។

  • សមត្ថកិច្ច​ខេត្ត​កំពង់ចាម សុំ​ដីកា​​ពី​​តុ​លា​ការ តាម​​ចា​ប់​​ជន​​ជន​ដៃ​ដល់ ជះ​​ទឹក​​អា​ស៊ី​ត លើ​​ប្តី​​ប្រ​ពន្ធ​​ពីរ​​នាក់​

    សមត្ថកិច្ច​ខេត្ត​កំពង់ចាម កំពុង​ស៊ើបអង្កេត និង​តាម​ចាប់​ជនដៃដល់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជះ​​ទឹក​​អាស៊ី​ត ក្នុង​​រឿង​​ស្នេហា​ត្រីកោណ បណ្តាល​ឲ្យ​​មនុស្ស​​ពីរ​​នាក់​​រង​របួស កាលពី​ថ្ងៃ​ចន្ទ​។​ ប្រធាន​គម្រោង​បញ្ចប់​អំពើហិង្សា​ទឹក​អាស៊ី​ត តាម​រយៈ​​ការ​ស្រាវ​ជ្រាវ និង​​តស៊ូ​​មតិ របស់​CCHR កញ្ញា សន រ៉ា​មា​ណា មាន​ប្រសាសន៍​​ថា ច្បាប់​នៃ​ការ​ជះ​ទឹក​អាស៊ីត​បានចេញ​តាំងពី​ឆ្នាំ​​២០១១ ប៉ុន្តែ​​បើ​តាម​ការសង្កេត​កន្លង​មក ​ស​ម​ត្ថ​កិ​ច្ច​​មិ​ន​​សូវ​​​យក​​​ច្បាប់​​នេះ​​​មក​​​អ​នុ​វត្ត​​​ទេ​ ។ កញ្ញា​បន្តថា ករណី​នេះ​ហើយ​ទើប​ធ្វើឲ្យ​មនុស្ស​មិន​ខ្លាច​ញញើត ​​នឹង​ច្បាប់​​ដែ​ល​​បាន​ចែង​​ហើយ​ ៖ “​ក្នុង​ករណី​ជា​​ច្រើន នៃ​រាលដាល​ដោយ​ទឹក​អាស៊ីត​ហ្នឹង​ណា មិន​ត្រូវបាន​យក​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​អី​ទេ ហើយ​ចាប់តាំងពី​យើង​ឃើញ​​ច្បាប់​ថ្មី​ចេញ​មក​ហ្នឹង យើង​ឃើញ​មាន​តែ​ករណី​មួយ ដែល​ជា​ករណី​ដូច​ថា​ត្រូវ​បាន​យក​ទៅ​កាត់ទោស ដោយ​​​ច្បាប់​ស្តីពី​អាស៊ីត​​ហ្នឹង​​ណា​”​។​

  • ដឹង​ថា​​បុរស​​ជាប្តី​មិន​នៅ​ផ្ទះ ចាប់​ប្រពន្ធ​រំលោភ​ទាំង​កំរោល មក​ចាប់​ម្តង​ទៀត​ប៉េអឹម​ចាប់​ខ្លួន

    ខេត្ត​ប៉ៃលិន ៖ សមត្ថ​កិច្ច​​​​កង​រាជ​អាវុធ​​​​​ហត្ថ​​ខេត្ត​​​បាន​​ចាប់​​​​ខ្លួន​​​បុរស​ម្នាក់​​​ បន្ទាប់​​ពី​​ជន​នេះ​​​​ផឹក​ស្រា​​​ស្រវឹង​​​ធ្លាក់​​​ភ្នែក​​ រួច​ដើរ​ទៅ​ឆ្លុះ​ចាប់​កង្កែប​នៅ​ខាង​ក្រៅ​ភូមិ​ ពេល​​​ត្រឡប់​​មក​វិញ​ ឃើញ​​​ប្រពន្ធ​​​​​គេ​ដេក​​​យាម​​ជ្រូក​ម្នាក់​​​ឯង​ក៏​​​កើត​មាន​​​​តណ្ហា​​​​ពុះ​កញ្ជ្រោល ​​ចូលទៅ​​ចាប់​រំលោភ​​រហូត​​​​​បានសម្រេច​​​​ រួចគំរាម​​​​មិន​​ឱ្យ​​​ប្រាប់​នរណាឡើយ។ បន្ទាប់​មក​​​​​​​ជន​​​នេះ​​​បាន​​ដើរ​​​ទៅ​ងូត​ទឹក​​​​អូរ​​នៅ​ក្រោយ​ផ្ទះ​​​ លុះ​ពេលត្រឡប់​មក​វិញ​​​បម្រុង​ចាប់​​​​រំលោភ​ម្តងទៀត​ ក៏​ត្រូវ​​​​​សមត្ថ​កិច្ច​​​​​ចាប់​ឃាត់​ខ្លួន​​​​តែ​ម្តង​ ។​​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo