កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ទទួល​បាន​ពាន​រង្វាន់​ថ្មី​

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅ​ថ្ងៃទី៩មេសា​នេះ បានសេចក្ដីថ្លែងការណ៍​របស់​ខ្លួន ជាមួយភាពរីករាយទទួលបានពានរង្វាន់ បណ្តាញទំនាក់ទំនង សម្រាប់ការផ្លាស់ប្តូរ សង្គមប្រចាំឆ្នាំ២០១៣។ យោងតាមសេចក្តីថ្លែងការណ៍របស់ ម.ស.ម.ក បានឲ្យដឹងថា ពានរង្វាន់​មួយ​នេះ​ត្រូវបានផ្ដល់​ដោយមជ្ឈមណ្ឌល​ទំនាក់ទំនង​និង​ការផ្លាស់ប្ដូរ​សង្គម​ក្នុង​សាលា​វិជ្ជា ជីវៈ​សារព័ត៌មាន និង​ទំនាក់ទំនង​នៃ​សាកលវិទ្យាល័យ​ឃ្វី​ន​លែ​ន ទីក្រុង​ប្រ៊ី​ស​បេន​នៃ​ប្រទេស​អូស្ត្រាលី។

  • ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​អនាធិបតេយ្យ​នៅ​រតនគិរី

    បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ និង​ក្នុង​តំបន់​សួន​ឧទ្យាន​ជាតិ​មួយ​ចំនួន​មក មាន​សេចក្តី​រាយការណ៍​ថា នៅ​ឯ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ឈើ​មូល​រាប់​ម៉ឺន​ដើម ត្រូវ​បាន​គេ​កាប់ ហើយ​អារ​ច្រៀក​ភ្លាមៗ​នាំ​ចេញ​ពី​ព្រៃ ដោយ​គ្មាន​ការ​ទប់ស្កាត់។

  • កូនកំលោះ​ជិតដល់​ថ្ងៃរៀប​ការ​ចាប់​ក្មេង​ស្រីអាយុ​​១៣​ឆ្នាំ​ទៅ​ឃ្វាល​គោ​រំលោភ​សេព​សន្ថវៈ

    ​ខេត្ត​កំពង់ចាម ៖ កូនកំលោះ​ដែលគ្រោងនឹង​ចូលរោងការ​ក្នុង​ពេលខាងមុខឆាប់ៗ​​ឈ្មោះ​ឃន ពិសី អាយុ​២៣​ឆ្នាំ រស់នៅភូមិ​ជាចជើង ឃុំ​ជាច ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវបាន​កម្លាំងនគរបាល​​ប៉ុស្តិ៍​រដ្ឋបាលឃុំដូន​តី​ធ្វើការចាប់​ខ្លួន កាលពីវេលា​ម៉ោងប្រហែល​ជា​៣​រសៀល​​ថ្ងៃទី​៨ មេសា ២០១៣ ។ ដោយសារ​តែបានចាប់ក្មេង​ស្រីអាយុ១៣​ឆ្នាំ រស់នៅ​ឃុំដូនតី ស្រុកពញា​ក្រែក រំលោភ​សេពសន្ថវៈ រហូត​ដល់បាន​សម្រេច ខណៈ​ពេល​ដែល​​​ក្មេងស្រីរងគ្រោះ​ទៅដឹកគោនៅវាល​ស្រែខាងក្រោយ​ភូមិ ។

  • ចូល​ចាប់​អោប​​ផ្តួល​នាង​លើ​គ្រែ​​ក្នុង​បន្ទប់​​នាង​រើ​រួច​ប្តឹង​​ប៉ូលិស​ចាប់​ខ្លួន​

    ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​​បាន​ត្រូវ​ប៉ូលិស​​​ស្រុក​ស្អាង ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​៩ មេសា ២០១៣ និង​កសាង​សំណុំរឿង​​បញ្ជូន​​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃទី១០ មេសា ដើម្បី​ចាត់​ការ​បន្ត​តាម​ផ្លូវច្បាប់​ បន្ទាប់​​ពី​បុរស​​នោះ​បាន​ធ្វើ​​សកម្ម​ភាព​​ចូល​​ក្នុង​​បន្ទប់​ផ្ទះ​ជួលរបស់​កម្ម​ការិនី​​ម្នាក់ ហើយ​ចាប់អោប​នាងផ្តួល​​លើ​គ្រែ​​ប៉ុន​ប៉ង​​រំលោភ​ ប៉ុន្តែ​ត្រូវ​នាង​ស្រែក​ឆោឡោ​ក៏​ខក​ខាន​វិញ ។ ​ហេតុ​ការណ៍​ប៉ុន​ប៉ង​​រំលោភ​​នេះ​​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​​៨​យប់​ថ្ងៃទី​៧ មេសា ​២០១៣ នៅក្នុង​បន្ទប់​​ផ្ទះ​ជួល​ ស្ថិត​ក្នុង​​ឃុំ​សិត្បូ ស្រុក​ស្អាង។

  • គណបក្ស​ប្រឆាំង គ្រោង​​ធ្វើ​​បាតុ​កម្ម នៅ​ថ្ងៃ​ទី​​២៤​មេសា ជំរុញ​​ឲ្យ គ​.​ជ​.​ប ប្រកាន់​​ជំហរ​​ឯករាជ្យ​

    គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតឡើង​ពី​គណបក្ស​​សម​រង្ស៊ី និង​​គណបក្ស​​សិទ្ធិ​មនុស្ស គ្រោង​​នឹង​​ធ្វើ​​បាតុកម្ម នៅ​​ថ្ងៃ​​ទី​​២៤​​ខែ​មេសា ខាង​មុខ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​​គណៈ​កម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត​(​គ​.​ជ.​ប​) ប្រកាន់​ជំហរ​ឯករាជ្យ​។ ​ការធ្វើ​បាតុកម្ម​នេះ ធ្វើឡើង​​បន្ទាប់​ពី​​គណបក្ស​ប្រឆាំង​​មួយ​​នេះ យល់​ឃើញថា គ.ជ.ប មិន​​ស្ថិត​នៅ​​ជំហរ​​ឯករាជ្យ និង​​មាន​​ទំនោរ​ទៅ​រក​​គណបក្សកាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។​

  • ប្រជា​សហគមន៍​ភូមិ​អណ្តូង​រង​ការបង្ខំ​ឲ្យ​រុះ​រើ​​ផ្ទះ​

    ប្រជាពលរដ្ឋ​នៅ​ភូមិ​អណ្តូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រង​​ការ​បង្ខំ​​ឲ្យ​​ផ្តិច​មេ​ដៃ​​ពី​​អ​ង្គ​ការ​​មួយ​​ឈ្មោះ​ People for Care and Learning ឲ្យ​រុះរើ​លំនៅឋាន​។​ ​តាម​ការជូនដំណឹងរ​បស់​​ម​ជ្ឈ​ម​ណ្ឌ​ល​​សិ​ទ្ធិ​ម​នុ​ស្ស​​ក​ម្ពុ​ជា​ ​បានឲ្យដឹងថា អង្គ​កា​រ​​ឈ្មោះ​ People for Care and Learning ដែល​​ហៅ​​កា​ត់​ P​C​L​ ​បាន​​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិច​មេដៃ ឬ ចុះ​ហត្ថ​លេ​ខា​ រើ​ផ្ទះ​ចេញ ដើម្បី​សាងសង់​ឲ្យ​ថ្មីតែ​​​ប្រ​​ជា​​ព​​ល​​រដ្ឋ​​​មិន​​​ព្រ​ម​​។​ ​អ្នកសម្រ​ប​ស​ម្រួ​ល​គ​ម្រោ​ង​កំ​ណែ​រ​​​ទ​​ម្រង់​​​ដី​​ធ្លី​​ ​លោ​ក​ វ​ណ្ណ សុផាត បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៨ និង​ទី​​០៩ ​ខែ​មេសា​នេះ អង្គការ ​People for Care and Learning កំពុង​បាន​​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិត​ឬ ចុះហត្ថលេខា​រុះរើ​ផ្ទះ​។​

  • ក្រុម​សកម្មជន​​កម្ពុជា​​ស្នើ​​ឲ្យ​​សហភាព​​អឺរ៉ុប ​និង​​ឥណ្ឌា​​ផ្អាក​​កិច្ច​ព្រម​ព្រៀង​​ស្តី​ពី​​ឱសថ

    ក្រុម​សកម្មជន ដែល​ជា​បណ្តាញ​សហគមន៍​ស្ត្រី និង​ភេទ​ទី​៣ មកពី​១៣​​ស្ថាប័ន​​ផ្សេង​​គ្នា ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ផ្អាក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ស្តី​​ពី​​ឱសថ​មូលដ្ឋាន ដែល​នឹង​អនុវត្ត​នៅពេល​ខាងមុខ។​ តាម​ញត្តិ​តវ៉ា ដាក់ជូន​សហភាព​អឺរ៉ុប​ជិត​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​​០៩ ខែ​​មេសា​នេះ បង្ហាញថា ក្រុម​សកម្ម​ជន​​ប្រមាណ​​ជា​៨០​នាក់​នោះ គឺ​ពួក​គេ​មក​ពី​សកម្ម​ជន​​បរិស្ថាន អ្នក​រក​ស៊ី​​ផ្លូវ​ភេទ ស្ត្រី​​ផ្ទុក​មេរោគ​អេដស៍ ក្រុម​ភេទ​ទី​៣ ស្ត្រី​បម្រើ​សេវា​​កំសាន្ត និង​​កម្មករ​។​

  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ឈ្នះ​ពាន​រង្វាន់​ការ​ផ្លាស់ប្ដូរ​សង្គម​ពី​អូស្ត្រាលី

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឈ្នះ​ពាន​រង្វាន់​ផ្នែក​គេហទំព័រ ឬ​វែបសាយ (Website )ពី​សកលវិទ្យាល័យ​ឃ្វីនលែន (University of Queensland) ប្រទេស​អូស្ត្រាលី ស្ដីពី​បណ្ដាញ​ទំនាក់ទំនង​ការ​ផ្លាស់​ប្ដូរ​សង្គម​ប្រចាំ​ឆ្នាំ​២០១៣។

  • គេហទំព័រ អំពីសិទ្ធិមនុស្ស កម្ពុជារបស់ CCHRទទួល បានពានរង្វាន់ ពីប្រទេស អូស្រ្តាលី

    ភ្នំពេញ៖ គេហទំព័រអំពី សិទ្ធិមនុស្សកម្ពុជា របស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) ទទួលបានពានរង្វាន់ បណ្តាញទំនាក់ទំនង សម្រាប់ការផ្លាស់ប្តូរ សង្គមប្រចាំឆ្នាំ២០១៣ របស់មជ្ឈមណ្ឌលនិង ការផ្លាស់ប្តូរសង្គម ក្នុងសាលាវិជ្ជាជីវៈ សារព័ត៌មាន ព្រមទាំងទំនាក់ទំនងនៃ សាកលវិទ្យាល័យឃ្វីនលែន នៅទីក្រុងប្រ៊ីសបេន ប្រទេសអូស្រ្តាលី។

  • ពលករ​ជាង​៣០​នាក់​ធ្វើ​ការ​នៅ​ថៃ​សុំ​ឲ្យ​ជួយ​នាំ​ពួក​គាត់​មក​ស្រុក​វិញ

    ពលករ​ស្រប​ច្បាប់​ជាង ៣០​នាក់ ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ឈ្មោះ ទូច ម៉ាណាក់ មេនផៅវ័រ សឹបផ្លាយ (TOUCH MANAK MANPOWER SUPPLY Co., Ltd.) បាន​ចោទ​ថា ក្រុមហ៊ុន​នោះ​លក់​ពួក​គាត់​ជា​ទាសករ​ដំឡើង​ឆាក​តន្ត្រី​នៅ​ស្រុក​មួយ​នៃ​ប្រទេស​ថៃ។ តំណាង​ពលករ​ឈ្មោះ សឹម ពិសិទ្ធ ថ្លែង​ប្រាប់​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ថា ពួក​គាត់​ជា​ពលករ​ស្រប​ច្បាប់ ដែល​មាន​កាន់​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៣ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ឈ្មោះ ទូច ម៉ាណាក់ មេនផៅវ័រ សឹបផ្លាយ។

  • ធនាគារ​ពិភពលោក​សន្យា​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​តំបន់​បឹងកក់

    តំណាង​អ្នក​ភូមិ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​បញ្ចប់​យុទ្ធនាការ​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ នៅ​សហរដ្ឋ​អាមេរិក នៅ​ដើម​សប្ដាហ៍​នេះ។ ក្នុង​យុទ្ធនាការ​នោះ សកម្មជន​ដីធ្លី​ទាំង​នោះ​បាន​ជួប​មន្ត្រី​ក្រសួង​ការ​បរទេស សហរដ្ឋ​អាមេរិក និង​មន្ត្រី​ធនាគារ​ពិភពលោក ស្នើសុំ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដី និង​ដោះលែង​សកម្មជន​ដីធ្លី​ពី​ពន្ធនាគារ។

  • ក្រុម​គ្រួសារ​អតីត​មេ​ប៉ុស្តិ៍​បរថ្មី​រង​ការ​គំរាម​ប្ដឹង​ដាក់​គុក

    ក្រុម​គ្រួសារ​អតីត​មន្ត្រី​ប៉ូលិស​មេ​ប៉ុស្តិ៍​បរថ្មី ដែល​ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បញ្ចប់​ពី​តួនាទី និង​បន្ត​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​តឹងរ៉ឹង និយាយ​ថា ពួក​គាត់​ត្រូវ​រង​ការ​គំរាម​កំហែង​ដាក់​ពន្ធនាគារ ប្រឆាំង​នឹង​ការ​ដែល​ក្រុម​គ្រួសារ​នេះ​នៅ​តែ​បន្ត​ធ្វើ​កសិកម្ម​លើ​ដី​ដែល​ត្រូវ​បាន​នគរបាល​ការពារ​ព្រំដែន​លេខ​៨២១ ចាត់​ទុក​ថា​ជា​តំបន់​ស។

  • សកម្មជន​ការពារ​ព្រៃ​ឈើ​ខេត្ត​ក្រចេះ​២​នាក់​រង​ការ​គំរាម​សម្លាប់

    តំណាង​សកម្មជន​ការពារ​ព្រៃ​ឈើ ២​នាក់ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ រង​ការ​គំរាម​កំហែង​ពី​ឈ្មួញ​ព្រៃ​​ឈើ។ មន្ត្រី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ការ​គំរាម​នេះ បន្ទាប់​ពី​តំណាង​ទាំង​ពីរ​បាន​ដឹកនាំ​ប្រជា​សហគមន៍​ចូល​ព្រៃ​ចាប់​បាន​សម្ភារៈ​បទ​​ល្មើស​ព្រៃ​ឈើ និង​ដុត​បំផ្លាញ​ឈើ​ប្រណិត​ជនល្មើស​ជា​ច្រើន​ម៉ែត្រ​គូប​រួច​មក។ តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​ឃ្សឹម ស្រុក​ស្នួល លោកស្រី មុំ សុគីម និង​លោក សន ស៊ីយាន កំពុង​ភ័យ​ខ្លាច និង​មក​លាក់​ខ្លួន​នៅ​​ទីក្រុង​ភ្នំពេញ គេច​ពី​ការ​គំរាម​សម្លាប់​ដោយ​ឈ្មួញ​ព្រៃឈើ​ខេត្ត​ក្រចេះ តាម​រយៈ​ការ​បោះ​ពាក្យ​សម្ដី និង​គំរាម​តាម​ទូរស័ព្ទ។

  • អ្នក​ភូមិ​នៅ​មណ្ឌលគិរី​ចោទ​ក្រុមហ៊ុន​សម្បទាន​ថា​ឈូស​រំលោភ​យក​ដី

    ប្រជាពលរដ្ឋ ៣៧​គ្រួសារ រស់​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សុវណ្ណរាជសី ថា​បាន​ឈូស​ឆាយ​ផល​ដំណាំ និង​រំលោភ​យក​ដី​អ្នក​ភូមិ​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​អ្នក​កាន់​កាប់​ដី​ជាក់ស្ដែង​នៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។

  • ប្រុស​ប្រកែក​ខាង​ស្រី​ប្រកាន់ ជាប់​ចោទ​រំលោភ​អ្នក​មេម៉ាយ ចាប់​ខ្លួន​នៅ​ស្រុក​កោះ​អណ្តែត

    ខេត្ត​តាកែវ ៖ ជន​សង្ស័យ​​ម្នាក់​ បាន​ត្រូវ​ប៉ូលិស​​​ស្រុក​​កោះ​អណ្តែត​​ឃាត់​ខ្លួន​​​តាម​​ពាក្យ​បណ្តឹង​​​របស់​សាច់​ញាតិ​​ស្ត្រី​​មេម៉ាយម្នាក់​​​​ដោយ​​​ចោទ​ប្រកាន់​ពី​​​​​បទ​​ធ្វើ​​សកម្ម​ភាព​​​ចាប់​រំលោភ​​​​​ខណៈ​​ដែល​ស្ត្រី​​រង​គ្រោះ​​នៅ​តែ​​ម្នាក់​​​ឯង​​​​​ ​តែ​​សកម្ម​ភាព​​​នេះ​ត្រូវ​​​បង​​ប្អូន​ស្ត្រី​​រង​គ្រោះ​ទាន់​​ក៏​មាន​​ការ​ឆោ​ឡោ​​ឡើង​ ហើយ​​​ប្តឹង​​ប៉ូលិស​​​​ឱ្យ​ចាប់​​​ខ្លួន ។ ការ​ចាប់​ខ្លួន​បាន​ធ្វើ​ឡើង​កាលពី​​ថ្ងៃទី​៦ មេសា ​វេលា​ម៉ោង​​៧​​និង​៤០​នាទីព្រឹក​​ ​នៅ​​ឃុំ​ក្រពុំ​ឈូក​ ស្រុក​កោះ​អណ្តែត ។​

  • សហគមន៍​ចោទ​ក្រុមហ៊ុន ទ្រី ភាព កាប់​ឈើ​នៅ​ព្រះវិហារ

    បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ មាន​គម្រោង​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ​ជា​ថ្មី​ទៀត ចាប់​ពី​តំបន់​ឃុំ​រៀបរយ នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ រហូត​ទៅ​ដល់​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​មួយ​របស់​លោក​ឧកញ៉ា ទ្រី ភាព កំពុងតែ​​កាប់​ឈើ​​​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ពួក​គេ​រស់​នៅ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដល់​ការ​វិនាស​ហិនហោច​ព្រៃ​ឈើ​ក្នុង​ពេល​ឆាប់ៗ។ តំណាង​សហគមន៍​ព្រៃ​ឈើ ស្រុក​រវៀង នៃ​ខេត្ត​ព្រះវិហារ គឺ​លោក ស្វាយ ភឿន។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មេសា ថា ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បែរ​ជា​ទៅ​កាប់​ឈើ​ប្រណីតៗ ពី​ព្រៃ​នៃ​ភូមិ​បឹងកន ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ដែល​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​វិញ។

  • ទាហាន​សៀម​បាញ់​​ពល​រដ្ឋខ្មែរ​ចូល​កាប់​​ឈើ​គ្រញូង​របួស​១​ ចាប់​ខ្លួន​២​ រត់​រួច​១០​នាក់​

    ខេត្ត​បាត់ដំបង ៖ ប្រភពព័ត៌មាន​ពីស្រុកសំឡូតបាន​រាយការណ៍ថា ប្រជាពលរដ្ឋខ្មែរ​ចំនួន១៣នាក់ ត្រូវទាហាន​ឈុតខ្មៅសៀម​ដេញ​បាញ់ កាល​ពី​ជិត​ពាក់​កណ្ដាលអធ្រាត្រ​ថ្ងៃទី៥ មេសា ២០១៣ គ្រាដែលពួកគេ​នាំគ្នាលួចចូល​ទៅ​កាប់ឈើគ្រញូង​ក្នុងទឹកដី​នៃប្រទេស​សៀម​ដោយ​ខុសច្បាប់។

  • អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​​មន្ត្រី​ខេត្ត​ពោធិ៍សាត់​៣​រូប

    អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រាជរដ្ឋាភិបាល បាន​ឃាត់​ខ្លួន​មន្ត្រី ៣​រូប នៃ​មន្ទីរ​សង្គមកិច្ច និង​អតីត​យុទ្ធជន​ខេត្ត​ពោធិ៍សាត់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត។ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ​បឋម មន្ត្រី ២​រូប​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន និង​មួយ​រូប​ទៀត​ត្រូវ​បាន​សម្រេច​ឲ្យ​រួច​ពី​ការ​ឃុំ​ខ្លួន បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រាជរដ្ឋាភិបាល​បាន​ចាប់​ខ្លួន និង​បញ្ជូន​មក​ឲ្យ​តុលាការ​សម្រេច។ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក តន់ សីហតេជៈ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មេសា ថា តាម​ការ​ស៊ើបសួរ​បឋម តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ពោធិ៍សាត់ ២​រូប និង​សម្រេច​មិន​ចោទ​ប្រកាន់​មន្ត្រី​មួយ​រូប ដោយសារ​រក​មិន​ឃើញ​កំហុស៖ «បាន​ចោទ​ប្រកាន់ និង​ធ្វើ​ការ​ឃុំ​ខ្លួន​រួច​ហើយ។ ៣​នាក់ តែ​យើង​ចោទ​ប្រកាន់​តែ ២​នាក់​ទេ ម្នាក់​ទៀត​យើង​សម្រេច​មិន​ចោទ​ប្រកាន់​ទេ...»។

  • យោធិន​ចូល​និវត្តន៍​នៅ​កំពត​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ដី

    យោធិន​ចូលនិវត្តន៍​ជិត ១០០​គ្រួសារ​ដែល​កំពុង​រស់​នៅ​លើ​ដី​នៃ​កងពលតូច​អន្តរាគមន៍​លេខ ១១ ក្នុង​ឃុំ​ជ្រេស ស្រុក​ជុំគីរី ខេត្ត​កំពត អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ចាត់​វិធានការ​ផ្ដល់​ដី​ធ្លី​ដល់​ពួក​គាត់​ឲ្យ​ដូច​ការ​សន្យា​កាល​ពី​ឆ្នាំ​២០០៩ គឺ​នៅ​ពេល​ពួក​គាត់​ដល់​អាយុ​ចូល​និវត្តន៍។ ក្រុម​យោធិន​ចូលនិវត្តន៍​ស្នើ​ឲ្យ​អាជ្ញាធរ ជា​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​អន្តរាគមន៍​ផ្ដល់​ដី​ដល់​ពួក​គាត់​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ចូល​មក​ដល់ ដោយ​សំអាង​ថា ពួក​គេ​អាច​ប្រឈម​នឹង​គ្មាន​ដី​ធ្លី ប្រសិន​បើ​ការបោះឆ្នោត​អាណត្តិ​ថ្មី​នេះ​បញ្ចប់។

  • ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​អាជ្ញាធរ​ឈូស​ឆាយ​ដី​អ្នក​ភូមិ

    ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ខេត្ត​ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​ចម្ការ​អ្នក​ភូមិ ដើម្បី​ពង្រីក​យក​ដី​សម្រាប់​ប្រគល់​ឲ្យ​ក្រុម​យោធិន​ពិការ ក៏​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ស្រុក​អះអាង​ថា ការ​ឈូស​ឆាយ​នោះ​មិន​ប៉ះពាល់​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ដូច​ការ​ចោទ​នោះ​ឡើយ។ ខ្មែរ | ព័ត៌មាន​ថ្មីៗ | ដីធ្លី ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​អាជ្ញាធរ​ឈូស​ឆាយ​ដី​អ្នក​ភូមិ ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ខេត្ត​ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​ចម្ការ​អ្នក​ភូមិ ដើម្បី​ពង្រីក​យក​ដី​សម្រាប់​ប្រគល់​ឲ្យ​ក្រុម​យោធិន​ពិការ ក៏​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ស្រុក​អះអាង​ថា ការ​ឈូស​ឆាយ​នោះ​មិន​ប៉ះពាល់​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ដូច​ការ​ចោទ​នោះ​ឡើយ។ ដោយ រដ្ឋា វីសាល 2013-04-04 អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង ប្រជាពលរដ្ឋ​រស់​នៅ​ភូម​សំបួរ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រមាណ ៣០ ទៅ ៤០​នាក់ បាន​នាំ​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​ពីរ​គ្រឿង​របស់​អាជ្ញាធរ​ខេត្ត ដែល​កំពុង​ឈូស​ឆាយ​ទៅ​លើ​ដី​ចម្ការ​អ្នក​ភូមិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​មេសា ឆ្នាំ​២០១៣។ មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​ឡើង​នោះ​ទេ ដោយសារ​អ្នក​បញ្ជា​គ្រឿងចក្រ​បាន​យល់​ព្រម​បញ្ឈប់​ការ​ឈូស​ឆាយ​ភ្លាមៗ​វិញ នៅ​ពេល​អ្នក​តវ៉ា​បាន​ស្រែក​គំរាម​ឲ្យ​គ្រឿង​ចក្រ​បញ្ឈប់​ការ​ឈូស​ឆាយ ហើយ​ក៏​មិន​មាន​ក្រុម​សមត្ថកិច្ច​ណា​មក​ការពារ​សន្តិសុខ និង​ឃ្លាំមើល​ការ​តវ៉ា​នេះ​ដែរ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo