កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អ្នក​វិភាគ៖ យុវជន​ខ្មែរ​នឹង​មាន​ឱកាស​តិចតួច​ក្នុង​ការ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ

    នៅ​ក្នុង«កម្មវិធី​សិទ្ធិ​ពលរដ្ឋ​និង​ការ​បោះឆ្នោត​» ប្រចាំ​ខែ​របស់​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ទី​០១ ខែ​មេសា នេះ ​លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ពិភាក្សា​​លើ​​«ឱកាស​សម្រាប់​យុវជន​ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កម្ពុជា»។ លោក​និយាយ​ថា​ ទោះ​បី​យុវជន​ខ្មែរ​ដែល​អាច​ចូល​រួម​ការ​បោះឆ្នោត​មាន​ចំនួន​កាន់តែ​ច្រើន​ក្តី ក៏​ឱកាស​នៃ​ការ​ចូលរួម​ឈរ​ឈ្មោះ​នៅ​មាន​កម្រិត។

  • តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ដោះលែង​អតីត​មហា​សេដ្ឋី​រុស្ស៊ី

    តុលាការ​ខេត្ត​ព្រះសីហនុ សម្រេច​ដោះ​លែង​អតីត​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី លោក ស៊ើហ្គេយ ប៉ូលុនស្គី (Sergei Polonsky) អោយ​នៅ​ក្រៅ​ឃុំ។ អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ លោក តាន់ ណារ៉េត មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ពុំ​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​អោយ​មាន​ការ​ដោះ​លែង​នោះ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ដីកា​ពី​តុលាការ​អោយ​ដោះ​លែង​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី លោក ស៊ើហ្គេយ ប៉ូលុនស្គី អោយ​នៅ​ក្រៅ​ឃុំ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី៣ ខែ​មេសា។

  • សហជីព​៦៤​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ

    សហព័ន្ធ​សហជីព​ចំនួន ៦៤ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជា​លើក​ដំបូង​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នៅ​ថ្ងៃ​ទី​៣ ខែ​មេសា។ កិច្ច​ព្រមព្រៀង​នោះ​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​សន្ទុះ​កូដកម្ម បាតុកម្ម​ក្នុង​វិស័យ​កាត់ដេរ ប៉ុន្តែ​ការ​ចុះ​អនុស្សរណៈ​នោះ​ត្រូវ​បាន​សហជីព​មួយ​ចំនួន​រិះគន់​ថា ធ្វើ​ឲ្យ​តែ​បានៗ និង​គ្មាន​អត្ថប្រយោជន៍​អ្វី​សម្រាប់​កម្មករ​នោះ​ទេ។ ក្រុមប្រឹក្សាភិបាល​សហជីព​ជាតិ​កម្ពុជា ដែល​មាន​សមាជិក​សហព័ន្ធ​សហជីព​ចំនួន ៦៤ ក្នុង​ចំណោម​សហព័ន្ធ​សហជីព​សរុប​ចំនួន ៧៨ នៅ​កម្ពុជា បាន​យល់​ព្រម​ធ្វើ​ការ​រួម​គ្នា​ជាមួយ​សមាគម​រោងចក្រ​កាត់​ដេរ។ ការ​ចង​សម្ព័ន្ធ​នឹង​គ្នា​នេះ គឺ​ដើម្បី​រក្សា​បរិយាកាស​វិនិយោគ​លើ​វិស័យ​កាត់ដេរ​ឲ្យ​ប្រសើរ​ឡើង​វិញ។

  • សភា​បដិសេធ​សេចក្ដី​ស្នើ​ច្បាប់​ដំឡើង​ប្រាក់​ខែ​របស់​បក្ស​ប្រឆាំង

    សេចក្ដី​ស្នើ​ច្បាប់​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី ដែល​សុំ​ឲ្យ​រដ្ឋសភា​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ស៊ីវិល​យ៉ាង​តិច ១​លាន​រៀល និង​ប្រាក់​ឈ្នួល​កម្មករ​និយោជិត​អប្បបរមា​យ៉ាង​ទាប​បំផុត ១៥០​ដុល្លារ ក្នុង​១​ខែ​នោះ ត្រូវ​បាន​គណៈកម្មការ​នៃ​រដ្ឋសភា​ច្រាន​ចោល។ បញ្ហា​នេះ ត្រូវ​បាន​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចាត់​ទុក​ថា រដ្ឋាភិបាល​កំពុង​រើសអើង​នយោបាយ​របស់​គណបក្ស​ប្រឆាំង និង​ហាក់​ដើរ​បញ្ច្រាស​ទិស​គោល​នយោបាយ​ដែល​ប្រកាន់​យក​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ទៅ​វិញ។

  • សាលា​ដំបូង​ខេត្ត​បើក​សវនា​ការ​រឿង​ក្តី​បញ្ហា​ដីធ្លី អ្នក​ភូមិ​វាល​ធំ​លើក​គ្នា​ទៅ​ច្រើន តុលា​ការ​លើក​ពេល

    ខេត្ត​កំពត​ ៖ ជន​ជាប់​ចោទ​៤​នាក់​ដែល​ជាប់​ចោទ​ពីបទ​បំផុស​ និង​ញុះ​ញង់​ប្រជា​ពលរដ្ឋ​ឱ្យ​ចាប់​ដី​យ៉ាង​អនា​ធិប​តេយ្យ​នៅ​តំបន់​៣១៧​ ព្រំ​ប្រទល់​កំពត​-កំពង់​ស្ពឺ​ ត្រូវ​បាន​ឃាត់​ខ្លួន​តាម​ដីកា​របស់​តុលាការ​កាល​ពី​អំឡុងខែ​កក្កដា​ ឆ្នាំ​២០១២​ ។​ នៅ​ថ្ងៃ​ទី​១ មេសា​ ២០១៣​ នេះ​ ជន​ជាប់​ចោទ​ទាំង​នេះ​ត្រូវ​បាន​អនុរក្ស​​ពន្ធនាគារ​នាំ​ខ្លួន​មក​កាន់​សាលា​ដំបូង​ខេត្ត ដើម្បី​បើក​សវនាការ​កាត់​ទោស​តាម​ការ​កំណត់​របស់​តុលាការ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ភ្លាម​ដោយ​ចៃដន្យ​ ព្រោះ​អ្នក​ស្រុក​លើក​គ្នា​មក​ច្រើន​ពេក ។​

  • បុរស​ម្នាក់​ចូល​រំលោភ​ក្រោយ​គេ​​បដិសេធ​ថា​ឧបករណ៍​មិន​ដំណើរការ​

    ខេត្ដបាត់ដំបង​ ៖​ បុរស​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ដែល​រំលោភ​បូក​លើ​ស្ដ្រី​ មេម៉ាយ​ម្នាក់​មានកូន​៣​នាក់​នៅ​លើ​គំនរ​ដំឡូង​មី​ត្រូវ​ស្ដ្រី​រង​គ្រោះ​ប្ដឹង​ទារ​សំណង​ ១​ពាន់​ដុល្លារ​ហើយ​ត្រូវ​កម្លាំង​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​នា​រសៀល​ថ្ងៃ​ទី​១​ ខែ​ មេ​សា​ ឆ្នាំ​២០១៣​ ចាត់ការ​តាម​នីតិវិធី​។​ ​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​ លើ​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​វេលា​ម៉ោង​ ៩​ និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​គំនរ​ដំឡូង​មី​ ក្នុង​ ភូមិ​អូរ​ស្វាយ​(​ចម្លង​រមាំង​លើ​)​ ឃុំ​អូរ​ សំរិល​ ស្រុក​សំឡូត​ ។​

  • គ្រួសារ​​ទ័ព​​១៨​​គ្រួសារ នៅ​​ពោធិ៍​​សាត់ ប្រឈម​​ការ​បណ្តេញ​ចេញ រក​​ជំនួយ​​ផ្នែក​​ច្បា​ប់​​ពី​​អាដ​ហុក

    គ្រួសារ​ទ័ព​ ​១៨​គ្រួសារ នៅ​ស្រុក​​វាលវែង ខេត្ត​​ពោធិ៍​សាត់ រក​អន្តរា​គមន៍​​ផ្នែក​ច្បាប់​​ពី​​សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដ​ហុក ដើម្បី​បាន​សិទ្ធិ​កាន់​កាប់​ដី ដែល​ពួកគេ អះអាងថា ធ្លាប់​អាស្រ័យ​ផល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​​បារម្ភ​ពី​ការបណ្តេញចេញ ។​ ក្រុមគ្រួសា​កងទ័ព​ទាំង​នោះ មកពី​ភូមិ​សង្គម​​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ​សាត់​។ ពួក​គេ​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ការិ​យាល័យ​សមាគម​អាដហុក​នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​២​ខែ​មេសា​​នេះ​ថា ពួកគេ​បាន​មក​រស់នៅ​ទីនោះ តាំងពី​ឆ្នាំ​២០០០​មក ដោយ​​មាន​ការ​ទទួល​ស្គាល់​​ពី​​អាជ្ញា​ធរ​មូល​ដ្ឋាន។​

  • ប្រជា​សហគមន៍​បឹងកក់​ម្នាក់ នឹង​ចូល​បំភ្លឺ តាម​ដីកា​កោះហៅ​របស់​សាលាដំបូង​

    សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​សកម្មជន​តំណាង​បឹងកក់​ម្នាក់​​ ឲ្យចូល​បំភ្លឺ​នៅ​ចុងខែ​មេសា​ ឆ្នាំ​២០១៣​នេះ ជា​​ដើមបណ្តឹង​លើ​ករណី​ប្រើ​អំពើហិ​ង្សា​​​ទៅ​​វិញ​ទៅ​មក​។​ ​សេចក្តីប្រកាស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​VOD​ទទួលបាន​ឲ្យដឹងថា ចៅក្រម​ស៊ើបសួរ លោក ជា សុខ​ហៀ​ង បាន​ចេញ​​ដីកា​បង្គាប់​ឲ្យ លោក ស៊ូ សុផល ចូល​​បំភ្លឺ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ពី​បទ​ប្រើ​អំពើហិង្សា​ទៅ​វិញ​ទៅ​មក​។​

  • មន្ត្រី​សិទ្ធិ​មនុស្ស​៖ ​អាជ្ញាធរ​បិទ​សេរីភាព​បញ្ចេញ​មតិ​អ្នក​​ភូមិ​អណ្ដូង

    មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ និង​ប្រធាន​សហគមន៍​មក​លើ​ ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ ថា​ជា​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ និង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។ ការ​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​ពលរដ្ឋ​ក្នុង​សហគមន៍​អណ្ដូង ២​នាក់ បាន​ជូន​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ជួប​សម្ភាស​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​២៥ មីនា ដើម្បី​ធ្វើ​របាយការណ៍​អំពី​ស្ថានភាព​បណ្ដេញ​ចេញ​នៅ​កម្ពុជា ហើយ​ពលរដ្ឋ​ក្នុង​សហគមន៍​នោះ បាន​រង​ការ​គំរាម​កំហែង​ដោយ​សំដី និង​ប៉ុនប៉ង​វាយ​ដំ​ពី​ប្រធាន​សហគមន៍។

  • សិទ្ធិ​ពលរដ្ឋ​និង​ការ​បោះឆ្នោត៖ ឱកាស​សម្រាប់​យុវជន​ក្នុង​ការ​ឈរ​ឈ្មោះ​តំណាងរាស្រ្ត​នៅ​កម្ពុជា

    លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និយាយ​ថា​ ទោះ​បី​យុវជន​ខ្មែរ​ដែល​អាច​ចូល​រួម​ការ​បោះឆ្នោត​មាន​ចំនួន​កាន់តែ​ច្រើន​ក្តី ក៏​ឱកាស​នៃ​ការ​ចូលរួម​ឈរ​ឈ្មោះ​នៅ​មាន​កម្រិត។ (ម៉ែន គឹមសេង, ហេឡូវីអូអេ, ០១ មេសា ២០១៣)

  • សហជីព​ហៅ​បទបញ្ជា​រដ្ឋាភិបាល​ថា​ជា​ការ​ហាម​បញ្ចេញ​មតិ​តវ៉ា

    បទបញ្ជា​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន ៧​ចំណុច មាន​ខ្លឹមសារ​ជា​រួម ដើម្បី​អន្តរាគមន៍ បង្ការ ទប់ស្កាត់ ដោះស្រាយ និង​តម្រង់​ទិស​ការ​អនុវត្ត​សិទ្ធិ​ធ្វើ​កូដកម្ម​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ និង​ការ​អនុវត្ត​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

  • ស្រឡាញ់​នាង​ដក​ចិត្ត​មិន​រួច ពេល​ដឹង​ថា​ប្តី​នាង​មិន​នៅ លួច​ចូល​ផ្ទះ​គំរាម​ប៉ង​រំលោភ

    ខេត្តតាកែវ ៖​ ប្រជា​ពល​រដ្ឋ​ រួម​ជា​មួយ​មេភូមិ​ បាន​ឆោ​ឡោ​ប្តឹង​ប៉ូលិស​រដ្ឋ​បាល​ឃុំ​ឱ្យ​ចាប់​ខ្លួន​បុរស​ម្នាក់​ភ្លាមៗ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​ចាប់​ស្ត្រី​ម្នាក់​រំលោភ​សេព​សន្ថវៈ​មិន​បាន​សម្រេច ខណៈ​ប្តី​នាង​មិន​នៅ​ ហើយ​ស្ត្រី​រង​គ្រោះ​កំពុង​តែ​ដេក​លង់​លក់​នៅ​ក្នុង​មុង​ជាមួយ​កូនៗ​ ដោយ​ជន​សង្ស័យ​លប​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​យក​កណ្តៀវ​ច្រូត​ស្រូវ​ទៅ​គំរាម​ ក្នុង​បំណង​ចាប់​រំលោភ​ ។ ប៉ុន្តែ​ត្រូវ​ស្ត្រី​រងគ្រោះ​រើ​បម្រាស់​ រួច​ក៏​ស្រែក​ឆោ​ឡោ​ បណ្តាល​ឱ្យ​ភ្ញាក់​ទាំង​កូន​យំពេញ​ផ្ទះ​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ជិត​ខាង​ និង​បាន​ប្តឹង​ទៅ​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​បាន​ភ្លាមៗ​ កាល​ពី​វេលា​ម៉ោង​៨ និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៧ មីនា​ ស្ថិត​ក្នុង​ផ្ទះ​ស្ត្រី​រង​គ្រោះ​ នៅ​ភូមិ​ត្រើយ​ទន្លាប់​ ឃុំ​ព្រះ​បាទ​ជាន់​ជុំ​ ស្រុក​គិរីវង់។

  • តំណាង​អ្នក​ភូមិ​៤​នាក់​មាន​ទំនាស់​ដី​នៅ​ឧត្តរមានជ័យ​រត់​គេច​ខ្លួន

    ក្រុមហ៊ុន​ទុមរីង រ៉ាប់ប៊ឺ (Tum Ring Rubber) និង​ដាតា រ៉ាប់ប៊ឺ (Data Rubber) ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១​ម៉ឺន ៥​ពាន់​ហិកតារ ដាំ​កៅស៊ូ​នៅ​តំបន់​ភូមិ​អូរតាម៉េង នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ចោទ​ប្រកាន់​ថា មាន​មេ​ខ្យល់​ខ្លះ​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​សង់​ខ្ទម​រស់នៅ​ក្នុង​ដី​ចម្ការ ធ្វើ​ឱ្យ​ប៉ះពាល់​ដំណាំ​កៅស៊ូ​របស់​គេ​ផង​ដែរ។ ក្រុមហ៊ុន​កំពុង​ប្ដឹង​បញ្ហា​នេះ​ទៅ​អាជ្ញាធរ​ថ្នាក់​ស្រុក ខេត្ត ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ។ បញ្ហា​នេះ​ដែរ អ្នក​ភូមិ​បាន​អះអាង​ថា កម្លាំង​កង​រាជ​អាវុធហត្ថ​មួយ​ចំនួន បាន​ព្យាយាម​នាំ​ពួក​គេ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នោះ។

  • ខួប​ទី​១៦​នៃ​ការ​គប់​គ្រាប់​បែក​មុខ​អតីត​អគារ​រដ្ឋសភា

    គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ឡើង​ដោយ​ការ​រួបរួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី១៦ នៃ​ការ​គប់​គ្រាប់​បែក​មុខ​អតីត​អគារ​រដ្ឋសភា ព្រឹក​ថ្ងៃ​ទី៣០ ខែ​មីនា ដោយ​មាន​ការ​ចូលរួម​ពី​ជន​រងគ្រោះ និង​សមាជិក​គណបក្ស​នេះ​សរុប​ចំនួន​ប្រមាណ ៣០០​នាក់។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា រយៈពេល ១៦​ឆ្នាំ​មក​នេះ គឺ​បង្ហាញ​ថា មន្ត្រី​មាន​សមត្ថកិច្ច​ពុំ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទេ។

  • ម​.​ស​.​ម​.​ក ច្រាន​ចោល​ការចោទប្រកាន់​របស់​អាជ្ញាធរ​ភូមិ​អណ្តូង​លើ​អ្នក​ភូមិ​ក្នុង​សហគមន៍​​

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ច្រាន​ចោល​ការលើកឡើង​របស់​អាជ្ញាធរ​ភូមិ​​អណ្តូង ពាក់​ព័ន្ធ​​នឹង​ការ​ចោទ​ប្រកាន់​​អ្នកភូមិ​ក្នុង​សហគមន៍​​នេះ​ថា ជា​មេ​ប៉ះ​​បោរ និង​មិន​​ស្តាប់​បង្គាប់​​មេដឹកនាំ​សហគមន៍​។​

  • ពលរដ្ឋ​កំពង់ស្ពឺ​ចោទ​ក្រុមហ៊ុន​មួយ​ថា​ឈូស​បំផ្លាញ​ផ្ទះ​និង​ដំណាំ

    ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​ពីរ ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ជាង ៣០០​គ្រួសារ បាន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​មួយ​ឈ្មោះ សុវណ្ណ និវត្តន៍ ថា​បាន​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ផ្ទះ និង​ដំណាំ​របស់​ពួក​គាត់។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ចោទ​វិញ​ថា អ្នក​ភូមិ​ធ្វើ​ស្រែ​ចម្ការ​រំលោភ​លើ​ដី​ដែល​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ ចំណែក​អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា អ្នក​វាស់​ដី​ដែល​អះអាង​ជា​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​មក​វាស់វែង​ដី​ទំនាស់​ចំនួន ៣​ថ្ងៃ​ជាប់​គ្នា​ជាមួយ​ភាគី​ក្រុមហ៊ុន តែ​ពុំ​មាន​អាជ្ញាធរ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ឡើយ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ក្ដី​បារម្ភ​ខ្លាច​មាន​ការ​ក្លែង​បន្លំ។ តំណាង​ពលរដ្ឋ​ក្នុង​ឃុំ​តាំងសំរោង និង​ឃុំ​ក្រាំងដីវាយ ស្រុក​ភ្នំស្រួច នៅ​ថ្ងៃ​ទី៣០ មីនា បាន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន សុវណ្ណ និវត្តន៍ ថា​បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​អ្នក​ភូមិ និង​ឈូស​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់ ដោយ​ដាក់​កម្លាំង​ទាហាន​យាម​ល្បាត​ប្រដាប់​ដោយ​អាវុធ មិន​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ជិត​ឡើយ។

  • សង្គម​ស៊ីវិល​រិះគន់​ការ​គំរាម​របស់​រដ្ឋាភិបាល​លើ​វិទ្យុ​អាស៊ីសេរី

    ន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មក​ពី​ស្ថាប័ន​បី​ផ្សេង​គ្នា ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ដើម្បី​ច្រាន​ចោល​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ មីនា ដែល​ផ្សាយ​ពី "ពលរដ្ឋ​តាម​ព្រំដែន​ចោទ​ទាហាន​ថៃ​ថា​រំលោភ​យក​ទឹកដី​ខ្មែរ"។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ហាមប្រាម​របស់​រដ្ឋាភិបាល​នេះ ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​បំពេញ​ការងារ​របស់​សារព័ត៌មាន​ឯករាជ្យ។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​នៅ​តែ​មាន​ភាព​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​បញ្ចេញ​មតិ ហើយ​ព្យាយាម​បំបិទ​មាត់​អ្នក​ដែល​ហ៊ាន​និយាយ​ពី​ចំណុច​អសកម្ម​ទាំង​ឡាយ​របស់​រដ្ឋាភិបាល។

  • នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ទប់ស្កាត់​ជម្លោះ​ ក្នុង​វិស័យ​កាត់ដេរ​

    នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​មន្ត្រី​ក្រោមឱ​វាទ រិះរក​គ្រប់​មធ្យោបាយ ដោះស្រាយ​វិវាទ ក្នុង​ពី​វិស័យ​កាត់ដេរ ទប់ស្កាត់​ការផ្ទុះ​បាតុកម្ម កូដ​កម្ម​​គ្រប់​រូបភាព ដើម្បី​រក្សា​សណ្តាប់​ធ្លាប់​សន្តិសុខ​សង្គម ខណៈ​ការបោះឆ្នោត​ជិត​មក​ដល់​។​ ​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រីដែល​ VOD​ ទទួលបាននៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ​ខែ​មិនា​នេះឲ្យដឹង​ថា មន្ត្រី​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​គ្រប់​ក្រសួង រួម​ទាំង​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ និយោជក សហជីព និង​កម្មក រួមទាំង​អង្គការ​ដៃគូ​មួយចំនួនទៀត ត្រូវ​សហការ​គ្នា​ដោះ​ស្រាយ​​វិវាទ​ដែល​កើតឡើង ប្រកបដោយការយោគយល់ ចៀសវាង​ផ្ទុះ​កូដកម្ម​បាតុកម្ម នាំឲ្យ​ប៉ះពាល់​ទ្យ​សម្បត្តិ​សាធារណៈ​និង​ខូច​សណ្តាប់​ធ្នាប់ សន្តិសុខ​និង​ណ្តា​ប់​ធ្នាប់​សង្គម​។​

  • អ្នកស្រី​ទេព ​វ​ន្នី​ ទទួល​បាន​​ពាន​រង្វាន់​​មួយ​ទៀត​មាន​​ឈ្មោះ​​ថា​​មេអំបៅ​​មាស​

    សកម្មជន​ដីធ្លី​​នៅ​​សហគមន៍​​បឹងកក់ រាជធានី​ភ្នំពេញ អ្នកស្រី​ទេព ​វ​ន្នី បាន​ទទួល​ពាន​រង្វាន់​​មួយ​​ថ្មី​​ទៀត ពី​​អង្គ​ការ​​មួយ​នៅ​​អឺរ៉ុប លើ​​ការ​តស៊ូ​​មតិ​តាម​រយៈ​​អហិង្សា ក្នុង​ការ​​ទាមទារ​​សិទ្ធិ​​ដីធ្លី​នៅ​​កម្ពុជា ហើយ​​ពាន​រង្វាន់​​នេះ មាន​ឈ្មោះ​​ថា មេអំបៅ​​មាស។ ពាន​រង្វាន់​​នេះ បា​ន​​ធ្វើ​ឡើង បន្ទាប់​​ពី​​ការ​​ដាក់​​បញ្ចាំង​ខ្សែ​ភាព​យន្ត​​ឯកសារ​របស់​​អ្នក​ស្រី ដែល​​មាន​​ចំណង​ជើងថា​ សូម្បី​​តែ​​សត្វ​បក្សា​បក្សី ក៏​​ត្រូវ​​ការ​​សម្បុក​វា​​ដែរ​។ ខ្សែភាពយន្ត​នេះ ត្រូវបាន​ដាក់​​​បញ្ចាំង​នៅ​ឯ​មហោ​ស្រប​​អន្តរ​ជាតិ​មួយ ​នៅ​​ក្រុង​ឡាអេ​ប្រទេស​ហូ​ឡង់​។

  • ឪពុក​មា​​អប្រិយ​វង្វេង​កាមា ចាប់​រំលោភ​ក្មួយ​ស្រី​1​1ឆ្នាំ ដែល​នាង​ដេក​ក្បែរ​ប្រពន្ធ

    ខេត្តកំពង់​ឆ្នាំ​​ង ៖ ​​​​បុរស​ល្មោភ​កាម​ម្នាក់​​ត្រូវបាន​​ប៉ូលិសព្រហ្ម​ទណ្ឌ​​​​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​​​​ខេត្ត​ធ្វើការ​ឃាត់​ខ្លួន​ ​កាល​ពី​ថ្ងៃ​ទី​​២៧ ​មីនា ​​ក្នុងបទ​ចោទប្រកាន់​ ​ចាប់​រំ​លោភ​ក្មួយ​ស្រី​​​​ អាយុ​១១ឆ្នាំ ​កាល​ពី​វេលាម៉ោង​​​៣​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​២​៥ មីនា ​​នៅ​ផ្ទះបង​ប្អូន​ក្នុង​​ក្រុង​កំពង់​ឆ្នាំង​​ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo