កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អង្គការអន្តរជាតិចំនួនពីរ បារម្ភពីឥទ្ធិពលនាយករដ្ឋមន្ត្រី ករណីអ្នកស្រីយ៉ោម បុប្ផា
អង្គការអន្តរជាតិធំៗចំនួនពីរ ដាក់ការព្រួយបារម្ភលើប្រសាសន៍នាយករដ្ឋមន្ត្រីកម្ពុជា ករណីសកម្មជនដីធ្លីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែលនេះអាចប៉ះពាល់ដល់ដំណើរការស្វែងរកយុត្តិធម៌ជូនសកម្មជនរូបនេះ។ អង្គការទាំងពីរនេះ គឺសហព័ន្ធអន្តរជាតិការពារសិទ្ធិមនុស្ស (FIDH) និងអង្គការប្រឆាំងការធ្វើទារុណកម្មពិភពលោក (OMCT)។
-
ជនសង្ស័យ២នាក់ដែលរំលោភបូក ទៅលើកម្មការិនីរោងចក្រនោះតុលាការសម្រេចឃុំខ្លួននៅគុកព្រៃសហើយ
*អធិការខណ្ឌដង្កោផ្ដល់យុត្ដិធម៌ដល់ជនរងគ្រោះចាប់ជនសង្ស័យផ្ដន្ទាទោសក្រោយពីអធិការរងលួចដោះលែង ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលបាន ធ្វើសកម្មភាពរំលោភមកលើកម្មការិនី រោងចក្រកាត់ដេរកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ នៅក្នុង ចម្ការស្វាយខាងលិចស្ពានកំពង់ទួល សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោកន្លងទៅនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅគុក ព្រៃសហើយកាលពីល្ងាចថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៣ ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ ដង្កោម្នាក់បានឱ្យដឹងថា ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញលោក កែវ មុនី បានសម្រចឃុំខ្លួនជនសង្ស័យ ឈ្មោះនុត នី ភេទប្រុស អាយុ៤០ឆ្នាំ និង ជនសង្ស័យឈ្មោះវ៉ាន់ពឿន ភេទប្រុស អាយុ២៤ឆ្នាំ តាមដីកាលេខ៤៣៨ ចុះថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០១៣ ដោយចោទ ប្រកាន់តាមមាត្រា២៣៩ ក្រោមបទ រំលោភសេពន្ថវៈ ។
-
ចូលបំភ្លឺការធ្វើទារុណកម្មពីសំណាក់ភរិយាឧកញ៉ាម្នាក់
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ មីនាក្មេងស្រី២នាក់ដែលអះអាងថា បានរងគ្រោះដោយសារការធ្វើទារុណកម្មពីលោកស្រីលី ពៅ ភរិយាលោកឧកញ៉ាវែង លីតិចឡា ដែលធ្វើឱ្យភ្ញាក់ផ្អើលមួយប្រទេសនោះបានចូលទៅបំភ្លឺនៅតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ។ សំណុំរឿងនេះស្ថិតនៅក្នុងដៃលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង ។
-
បទវិភាគ៖ លោក ឈូក បណ្ឌិត នឹងមិនជាប់គុក
សាលាដំបូងខែត្រស្វាយរៀង មិនទាន់កំណត់ពេលវេលាបើកសវនាការសំណុំរឿងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត នៅឡើយទេ បន្ទាប់ពីសាលាឧទ្ធរណ៍បានបញ្ជូនសំណុំរឿងដ៏ចម្រូងចម្រាសនេះឲ្យទៅសាលាដំបូងខែត្រ បើកសវនាការជំនុំជម្រះនោះ។ សំណុំរឿងលោក ឈូក បណ្ឌិត ជាជនសង្ស័យបានបាញ់រះទៅលើហ្វូងកូដកររបស់កម្មករកាលពីឆ្នាំ២០១២ នោះ បានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយក៏ជាសំណុំរឿងដែលគេពិបាកនឹងជឿណាស់ថា តុលាការនឹងចាត់វិធានការតាមច្បាប់ ដើម្បីផ្ដន្ទាទោសលោក ឈូក បណ្ឌិត ឲ្យជាប់គុកនោះ។
-
រដ្ឋាភិបាលព្រមានប្តឹងអ្នកកាសែតវិទ្យុអាស៊ីសេរី ជុំវិញការផ្សាយព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃ
ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា បញ្ហាព្រំដែន ជាបញ្ហាសន្តិសុខជាតិ ហើយដំណើរការកំណត់ព្រំដែន ជាមួយប្រទេសជិតខាង ជាពិសេសនៅព្រំដែនកម្ពុជា និងថៃ មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី សូម្បីតែមួយមីលីម៉ែត្រឡើយ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បានប្រកាសព្រមានថា រដ្ឋាភិបាលអាចនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងអ្នកកាសែតវិទ្យុអាស៊ីសេរី ទៅកាន់តុលាការយោធា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ពីរឿងព្រំដែនកម្ពុជា-ថៃ។
-
CCHR ដាក់អនុសាសន៍ដល់រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីលើកស្ទួយស្ត្រីក្នុងផ្នែកនយោបាយ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដាក់ជាអនុសាសន៍មួយចំនួនដល់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីលើកស្ទួយសមាសភាពស្ត្រីក្នុងវិស័យនយោបាយ។ មជ្ឈមណ្ឌលបានផ្តល់អនុសាសន៍ទាំងនោះ ក្នុងរបាយការណ៍ក្រោមចំណងជើងថា«នយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា៖បង្កើនតំណាងស្ត្រី» ដែលចេញផ្សាយនៅថ្ងៃទី២៨ខែមីនានេះ។
-
ចៅក្រមតុលាការកំពូល ច្រានចោលការសុំនៅក្រៅឃុំ របស់អ្នកស្រី យ៉ោម បុប្ផា
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលកាលពីថ្ងៃទី២៧ មីនា បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់អ្នកស្រីយ៉ោម បុប្ផា ក្នុងសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកភូមិបឹងកក់រូបនេះ ដែលត្រូវបានគេនាំពីពន្ធនាគារព្រៃស ទៅកាន់តុលាការកំពូល ។
-
រដ្ឋាភិបាលគំរាមប្ដឹងវិទ្យុអាស៊ីសេរី
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យ នៅថ្ងៃទី២៨ ខែមីនា បានប្រកាសគំរាមប្ដឹងវិទ្យុអាស៊ីសេរី ទៅតុលាការយោធា ក្រោមបទបង្កអសន្តិសុខជាតិ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ព័ត៌មានជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ ការគំរាមប្ដឹងនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅឯទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ មន្ត្រីកិច្ចការងារព្រំដែន និងមន្ត្រីនគរបាលព្រំដែនជាដើម។
-
រួមរ័កនាងសង្សាររហូតស្កប់ស្កល់ នាំនាងឱ្យបក្សពួករំលោភទៀត ត្រូវចាប់ខ្លួនវ៉ៃខ្នោះទៅតុលាការ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលមានសង្សារជាស្ត្រីមេម៉ាយកូនមួយ បន្ទាប់ពីបាននាំនាងដើរលេង និងរួមរ័កឆ្អែតឆ្អន់តាមតម្រេកតណ្ហារបស់ខ្លួនហើយ បែរជាប្រគល់នាងឱ្យមិត្តភក្ដិរបស់ខ្លួនម្នាក់ចាប់រំលោភនាងរហូតបានសម្រេចទៀត ហើយត្រូវនាងជាសង្សារប្ដឹងសមត្ថកិច្ចចោទប្រកាន់ថា ចាប់រំលោភបូកនិងត្រូវចាប់ខ្លួន ។ ប៉ុន្តែក្រោយពីចាប់ខ្លួនហើយក៏មានការដោះលែងទៅវិញដោយសារពេលនោះប៉ូលិសដែលជាអ្នកកាន់សំណុំរឿងនេះអះអាងថា មិនមែនជារឿងជាក់ស្ដែង ។
-
កម្មករខ្មែររងការជួញដូរពលកម្មបានត្រឡប់មកវិញ
កម្មករខ្មែរធ្វើការងារនេសាទលើទូកអ្នកជំនួញថៃចំនួន១០នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃពុធម្សិលមិញបន្ទាប់ពីពួកគេត្រូវបានសង្គ្រោះនៅលើដែនសមុទ្រប្រទេសឥណ្ឌូណេស៊ី។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កម្មករនេសាទទាំងនេះស្ថិតក្នុងចំណោមកម្មករនេសាទខ្មែរចំនួន២៩នាក់ ដែលត្រូវបញ្ជូនត្រឡប់ពីប្រទេសឥណ្ឌូណេស៊ីវិញ។
-
ពូមានសហាយស្មន់ជាមួយក្មួយស្រីអាយុ១៥ឆ្នាំទាល់តែមានកូនក្នុងផ្ទៃ ទើបធ្លាយរឿងប្ដឹងចោទថាចាប់រំលោភ
ភ្នំពេញ ៖ គិតទៅស្នេហាពិតជាមាន ឥទ្ធិពលទៅលើមនុស្សខ្លាំងមែន សូម្បី តែដឹងថាបុរសនិងស្ដ្រីជាប់ឈាមជ័រគ្នា ជាឪពុកមានិងក្មួយបង្កើតយ៉ាងណាក្ដីក៏ពួកគេមិនអាចកាត់ផ្ដាច់មនោសញ្ចេតនា រវាងគ្នានឹងគ្នាបានដែរផ្ទុយទៅវិញពួក គេបង្កើតបានស្នេហាយ៉ាងផ្អែមត្រជាក់ រហូតក្បត់ប្រពៃណីលួចរួមមេត្រីជាមួយគ្នាមានកូនក្នុងផ្ទៃទើបបែកធ្លាយរឿង ។ ដូចឃើញនៅក្នុងរូបថតនេះ គឺបុរស ម្នាក់ដោះអាវអង្គុយលើកៅអីត្រូវបាន បងថ្លៃស្រីប្ដឹងនគរបាលប៉ុស្ដិ៍គោករកា ឱ្យចាត់ការតាមច្បាប់ពីបទរំលោភសេព សន្ថវៈក្មួយស្រីឯងជាអនីតិជនរហូតមានកូនក្នុងផ្ទៃ ខណៈដែលស្ដ្រីជាដើមបណ្ដឹង ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនិងស្វាមីជាប់ទៅរកស៊ីនៅតាមបណ្ដាខេត្ដឆ្ងាយៗនិងបានយកកូនស្រីអាយុ១៥ឆ្នាំទៅផ្ញើនឹង ម្ដាយក្មេកនិងប្អូនប្រុសបង្កើតឱ្យជួយចិញ្ចឹម ។
-
សកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា នៅជាប់ឃុំដដែល
តុលាការកំពូល នៅថ្ងៃពុធនេះ បដិសេធសំណើសុំនៅក្រៅឃុំ របស់សកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារព្រៃស បន្ទាប់ពីសវនាការពេញមួយព្រឹក។ អ្នកយកព័ត៌មានរបស់ VOD លោក ញឹម សុខន រាយការណ៍មកថា សវនាការទើបតែបញ្ចប់មុនម៉ោង១២ថ្ងៃត្រង់នេះបន្តិច ដោយតុលាការកំពូល សម្រេចរក្សាសេចក្តីសម្រេចរបស់សាលាដំបូង។
-
តំណាងស្ត្រីជំរុញឲ្យបក្សនយោបាយបង្កើនបេក្ខភាពស្ត្រី
ស្របពេលដែលអ្នកនយោបាយកំពុងខ្វល់ខ្វាយរឿងឃោសនា ដើម្បីទាក់ទាញអ្នកគាំទ្របក្សខ្លួនក្នុងការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខនេះ ក្រុមនារីៗក៏ខ្វល់ខ្វាយឃោសនាទាក់ទាញអ្នកនយោបាយឲ្យជួយលើកស្ទួយសិទ្ធិនារីក្នុងតួនាទីក្នុងឆាកនយោបាយឲ្យស្មើបុរសដែរ។ ដើម្បីឲ្យចំនួននារីអាចចូលប្រឡូកក្នុងឆាកនយោបាយកើនឡើង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងតំណាងស្ត្រីមួយចំនួន នឹងរៀបចំកិច្ចពិភាក្សាមួយនៅថ្ងៃទី២៨ មីនា ដើម្បីឲ្យបក្សនយោបាយនានាបង្កើនបេក្ខភាពស្ត្រីក្នុងបញ្ជីបេក្ខភាពរបស់ខ្លួន ឲ្យបានច្រើនក្នុងពេលបោះឆ្នោតខាងមុខនេះ។
-
តុលាការកំពូលសម្រេចបន្តឃុំអ្នកស្រី យ៉ោម បុប្ផា
តុលាការកំពូលនៅព្រឹកថ្ងៃ២៧ មីនា បើកសវនាការលើសំណុំរឿងសុំនៅក្រៅឃុំរបស់តំណាងអ្នកបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដោយបានសម្រេចរក្សាការសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការ។ សេចក្ដីសម្រេចរបស់តុលាការកំពូលបានធ្វើអោយអ្នកបឹងកក់ និងអ្នកមានជម្លោះដីធ្លីដទៃទៀតប្រមាណ ២០០នាក់ ដែលនាំគ្នាទៅគាំទ្រអ្នកស្រី យ៉ោម បុប្ផា ខឹងសម្បា និងស្រែកទាមទាររកយុត្តិធម៌នៅខាងមុខទីស្នាក់ការតុលាការកំពូល និងក្រោយមកបានទៅដល់ខាងមុខព្រះបរមរាជវាំង។
-
ម.ស.ម.ក នឹងពិភាក្សា យន្តការលើកកម្ពស់ ភាពជាតំណាង របស់ស្រ្តី ក្នុងឆាកនយោបាយ
នៅថ្ងៃទី២៨ ខែមីនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ម.ស.ម.ក នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «យន្តការក្នុងការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី ក្នុងនយោបាយនៅថ្នាក់ជាតិ» ក្នុងគោលបំណង ដើម្បីឲ្យអ្នកពាក់ព័ន្ធអ្នកតំណាងរាស្រ្ត និងគណបក្សនយោបាយ រួមគ្នាពិភាក្សា លើយន្តការជាក់ស្តែង ដើម្បីលើកស្ទួយ ការចូលរួមរបស់ស្រ្តី និងអ្នកតំណាងរាស្រ្តស្រ្តី ក្នុងវិស័យនយោបាយ។
-
កម្មករឃីងឡែន ២២០នាក់ ទទួលបានសំណងជាង ២៣ម៉ឺនដុល្លារ នៅថ្ងៃពុធនេះ
កម្មកររោងចក្រឃីងឡែនប្រមាណជា ២២០នាក់ នឹងទទួលបានសំណងពីក្រុមហ៊ុនបញ្ជាទិញ ជិត ២៣៥០០០ដុល្លារ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីថៅកែរោងចក្រ បានបិទទ្វាររត់ចោលកម្មករ ជិតបីខែមកហើយ។ កម្មការិនីរោងចក្រឃីងឡែនម្នាក់ ប្រាប់ VOD នៅព្រឹកថ្ងៃពុធនេះថាក្រុមហ៊ុនបញ្ជាទិញ នឹងផ្តល់សំណងសរុបចំនួន ២៣៥០០០ដុល្លារ ដែលនឹងត្រូវចែកដល់កម្មករចំនួន ២២០នាក់។ កញ្ញាបន្តថា កម្មករម្នាក់ៗ អាចទទួលបានប្រាក់សំណង ទៅតាមរយៈពេលវែង និងខ្លីដែលពួកគេបានធ្វើការនៅរោងចក្រ ដូចជាមានអ្នកខ្លះទទួលបានជាង ១ពាន់ដុល្លារ អ្នកខ្លះទទួលបានពី ២ពាន់ទៅ ៣ពាន់ដុល្លារ។
-
គ.ជ.ប៖ អវត្តមានលោក សម រង្ស៊ី មិនប៉ះពាល់ការបោះឆ្នោត
លោក សម រង្ស៊ី អះអាងថា យុទ្ធសាស្ត្រឈ្នះឈ្នះចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ ជាយុទ្ធសាស្ត្រដែលមិនមានវត្តមានរបស់លោកក្នុងការបោះឆ្នោត ដើម្បីកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មីដែលកើតក្រោយការបោះឆ្នោតខាងមុខ។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ ថ្លែងថា ប្រសិនលោក សម រង្ស៉ី ចង់ចូលរួមឈរឈ្មោះបោះឆ្នោត មិនគួរណាប្រកាសថា នឹងមិនចូលរួមទេ។ លោកបន្តថា បើសិនណាលោក សម រង្ស៉ី ចូលមកវិញដោយមិនមានការចរចាជាមួយគណបក្សកាន់អំណាច ទោះបីជាលោកត្រូវចាប់ខ្លួន ក៏គណបក្សលោកនឹងកើនសំឡេង កើនការគាំទ្រ ហើយលោកនឹងក្លាយជាវីរបុរស។
-
គណៈកម្មការត្រីភាគីគ្រោងប្រជុំស្ដីពីប្រាក់ខែកម្មករនៅថ្ងៃ២៩មីនា
គណៈកម្មការត្រីភាគី រួមមានតំណាងក្រុមសហជីព តំណាងនិយោជករោងចក្រ និងភាគីរាជរដ្ឋាភិបាល គ្រោងនឹងកោះប្រជុំជាថ្មីម្តងទៀត នៅថ្ងៃទី២៩ ខែមីនា ស្ដីពីការដំឡើងប្រាក់បៀវត្សអប្បបរមាដល់កម្មករ។ ក្រុមសហជីពខ្លះ នៅតែបន្តទាមទារដាក់របៀបវារៈ សុំដំឡើងប្រាក់ខែដល់កម្មករ ឲ្យបានរហូតដល់ ១០០ដុល្លារដដែល បើទោះបីជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសផ្លូវការរួចទៅហើយ ពីការផ្តល់ប្រាក់ដល់កម្មករត្រឹម ៨០ដុល្លារប៉ុណ្ណោះ។
-
ដកមេប៉ុស្តិ៍នៅប៉ៃលិនបន្ទាប់ពីការពារសន្តិសុខអ្នកយកព័ត៌មានរឿងព្រំដែន
ស្នងការប៉ូលិសខេត្តប៉ៃលិន សម្រេចដកតួនាទីមេប៉ុស្តិ៍វរព្រំដែន ៨២១ នៅចំណុចបរថ្មី ក្នុងខេត្តប៉ៃលិន ក្រោយពេលលោកបានការពារសន្តិសុខអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី ៣នាក់ ដែលចុះពិនិត្យមើលបង្គោលព្រំដែនលេខ ៦៤ នៅចំណុចអូរអែម កាលពីជាង១សប្តាហ៍មុន។ ប្រធានប៉ុស្តិ៍បរថ្មី នៃខេត្តប៉ៃលិន ត្រូវគេបញ្ចប់ពីតួនាទី និងកំពុងប្រឈមមុខតាមផ្លូវច្បាប់ ព្រោះតែត្រូវគេរកឃើញថា លោកមានកំហុសក្នុងរឿងព្រំដែន។
-
ក្រុមហ៊ុនវៀតណាមរងការចោទថាមិនឲ្យនិស្សិតវាស់ដីពលរដ្ឋនៅរតនគិរី
នៅឯខេត្តរតនគិរី អ្នកភូមិជនជាតិដើមភាគតិច អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មួយជំទាស់មិនឲ្យក្រុមការងារ និងនិស្សិតស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលវាស់វែងដីចម្ការចាស់របស់អ្នកភូមិ ដែលបានគ្រប់គ្រងដាំដុះជាចម្ការវិលជុំតាមប្រពៃណីជនជាតិដើមនោះទេ។ អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយ ៥គ្រួសារ រស់នៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី កំពុងស្វែងរកកិច្ចគាំពារពីមន្ត្រីការពារសិទ្ធិមនុស្ស ជួយអន្តរាគមន៍សុំឲ្យក្រុមការងារ និងនិស្សិតស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល វាស់វែងដីចម្ការចាស់ពួកគាត់កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច ស្របតាមគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល។