កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ពឹង​ឱ្យ​ឌុ​ប​ទៅ​ទិញ​ថ្នាំ​ដូច​ហៅ​ទៅ​ឱ្យ​រំលោភ​ក្នុង​ព្រៃ​ដំឡូង​

    ​ខេត្ដក្រចេះ​ ៖​ កម្លាំង​នគរបាល​ ស្រុក​ព្រែក​ប្រសព្វ​បាន​ឃាត់ខ្លួន​បុរស​ ចំណាស់​ម្នាក់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ មីនា​ ដោយ​បុរស​ចំណាស់​រូប​នេះ​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​ សន្ថវៈ​ទៅ​លើ​នារី​រង​គ្រោះ​អាយុ​១៩​ឆ្នាំ​ ម្នាក់​រហូត​បាន​សម្រេច​នៅ​ក្នុង​ព្រៃ​ ចម្ការ​ដំឡូង​ ខាងក្រោយ​ឃុំ​ចំបក់​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្ដក្រចេះ​ ។​ ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បានឱ្យ​ ដឹង​ថា​ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​នារី​រង​ គ្រោះ​បាន​សម្រេច​នោះ​ ឈ្មោះ​ ប្រាក់​ តាង​វ៉ាង​ អាយុ​៥២​ឆ្នាំ​ មានស្រុក​កំណើត​ នៅ​ឃុំ​ខ្ពប​តា​ងួ​ន​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ដ​ កំពង់ចាម​ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​ នៅ​ចំណុច​ស្ទឹងធំ​ ក្នុង​ឃុំ​ចំបក់​ ស្រុក​ ព្រែក​ប្រសព្វ​។​ រីឯ​នារី​រង​គ្រោះ​អាយុ​១៩​ ឆ្នាំ​ មាន​ទីលំនៅ​ចំណុច​ខាងលើ​ ។​

  • ស្ថានភាព​សិទ្ធិ​បញ្ចេញ​មតិ​និង​ទទួល​ព័ត៌មាន​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម

    សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​នៅ​ប្រទេស​វៀតណាម ជា​ប្រធាន​បទ​ពិភាក្សា​មួយ​ដ៏​សំខាន់ ដែល​គេ​បាន​លើក​ពិភាក្សា​នៅ​ក្នុង​សិក្ខា​សាលា​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី២៥ មីនា ដែល​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​តែ​ប្រឈម​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន។

  • អង្គការ​លើកលែងទោស​អន្តរជាតិ បើក​យុទ្ធនាការ​ដោះលែង​អ្នកស្រី ​យ៉ោម បុប្ផា​

    សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វ​ន្នី ឲ្យដឹងថា អង្គការ​លើកលែងទោស​អន្តរជាតិ បាន​បើក​យុទ្ធនាការ អំពាវនាវ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម​ បុប្ផា ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​។​ ​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធានាគារ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប៦០​លាន​រៀល ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​​ចេតនា លើ​បុរស​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់ កាល​ចុងឆ្នាំ​២០១២​។ ប៉ុន្តែ​សាលក្រម​ផ្តន្ទាទោស​នេះ ត្រូវ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់ថា មិន​យុត្តិ​ធម៌ និង​អំពាវនាវ​ឲ្យមាន​ការដោះលែង​។

  • នាយក​រដ្ឋមន្ត្រី​ថា​បក្ស​ប្រជាជន​រក្សា​ស្ថិរភាព​នយោបាយ

    ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ បាន​ថ្លែង​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ហើយ​សុខ​ចិត្ត​ផ្ទេរ​តំណែង​តាម​ច្បាប់​នោះ ប្រទេស​កម្ពុជា នឹង​មាន​ស្ថិរភាព​យូរ​អង្វែង៖ «មូលហេតុ​ដោយសារ​ប្រទេស​ដែល​គាត់​លើក​ឡើង​ហ្នឹង គឺ​ជា​ប្រទេស​មួយ​ដែល​អ្នក​ដែល​កាន់​អំណាច​ហ្នឹង គាត់​ក្រាញ​ពេក មនុស្ស​ឈឺ​ចាប់ គាត់​ចង់​ដូរ គាត់​ឈឺ​ចាប់​មិន​ដឹង​ធ្វើ​ម៉េច។ ហើយ​វា​ខុស​គ្នា​នឹង​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​កម្ពុជា មាន​ការ​បោះឆ្នោត​ទៀងទាត់។ ខ្ញុំ​មើល​ទៅ​ការ​វិភាគ​ហ្នឹង វា​អត់​ត្រឹមត្រូវ​ទេ លោក ហ៊ុន សែន គួរ​តែ​លើក​ពី​ប្រទេស​ដែល​គេ​បោះឆ្នោត​ទៀងទាត់ ហើយ​គេ​ដូរ​នាយក​រដ្ឋមន្ត្រី​ទៀងទាត់ ដូច​ជា ប្រទេស​អូស្ត្រាលី ប្រទេស​អាមេរិក ប្រទេស​ដែល​ជឿនលឿន​ក្នុង​ពិភពលោក​ច្រើន សុទ្ធ​តែ​ជា​ប្រទេស​ប្រជាធិបតេយ្យ។ ប្រទេស​ដែល​លោក​លើក​ឡើង​ទាំងអស់​ហ្នឹង គឺ​សុទ្ធ​តែ​ប្រទេស​ផ្ដាច់​ការ»។

  • លោក ហោ ណាំហុង៖ ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌

    រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី២៦ ខែ​មីនា បាន​ធានា​អះអាង​ចំពោះ​មុខ​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី ថា ការ​បោះឆ្នោត​នៅ​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ បើ​ទោះ​បី​ជា​លោក សម រង្ស៊ី មិន​មាន​វត្តមាន​ក៏ដោយ។ លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកស្រី ភិននី រីឆាត (Penny Richards) ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី ដែល​ចប់​អាណត្តិ​ការងារ​នៅ​កម្ពុជា ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​ថា​ការ​បោះឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ​នេះ គ្មាន​ភាព​សេរី និង​យុត្តិធម៌​នោះ​ទេ បើ​ទោះ​បី​ជា​គ្មាន​ការ​ចូលរួម​របស់​លោក សម រង្ស៊ី ពីព្រោះ​សំណុំ​រឿង​របស់​លោក សម រង្ស៊ី នៅ​តុលាការ​កន្លង​មក ជា​រឿង​បុគ្គល និង​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ ដែល​មិន​មែន​ជា​រឿង​នយោបាយ​ទេ។

  • បទ​យ​ការណ៍​៖ ទស្សនៈ​និស្សិត និង​ជនបរទេស លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

    ​សម្រាប់ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការយល់ដឹង​របស់​ព​ល​រដ្ឋ ជាពិសេស​យុវជន​កម្ពុជា ពាក់​ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​នៅមានកម្រិត​នៅឡើយ​។ តែ​លោក​សង្កេតឃើញថា ថ្មីៗ​នេះ យុវជន​ជាច្រើនបានចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង និង​ចែករំលែក​ចំពោះ​ព័ត៌មាន​ដែល​ពួកគេ ទទួលបាន​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។ លោក​ថា នេះគឺជា​សញ្ញាណ​មួយ​នៃ​ការចូលរួម លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា តែ​ទោះជា​យ៉ាងណាក៏ដោយ ការបំពាន​សិទ្ធិ​លើ​សិទ្ធិ​​មនុស្ស​នៅ​កម្ពុជា នៅតែ​បន្ត​មាននៅពេល​បច្ចុប្បន្ន​នេះ​​៖ ""

  • សហជីព​នៅ​សៀមរាប ធ្វើ​កូដកម្ម ទាមទារ​ឲ្យ​ថៅកែ​សណ្ឋាគារ ទទួលយក​បុគ្គលិក​ចូលធ្វើការ​វិញ​

    ក្រុម​សហព័ន្ធ​សហជីព​វិស័យ​ទេសចរ និង​សេវាកម្ម​កម្ពុជា ក្នុង​ខេត្ត​សៀមរាបជាង​១០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ដ​ធ្វើ​កូដកម្ម ទាម​ទារ​​ឲ្យ​ថៅកែ​សណ្ឋាគារ ទទួលយក​បុគ្គលិក​ចូលធ្វើការ​វិញ និង​ឲ្យ​បង់ប្រាក់​រលឹក​ជូន​កម្មករ ទៅ​តាម​សេចក្ដី​បង្គាប់​ក្រុមប្រឹក្សា​អាជ្ញា​ធរ​កណ្ដាល​។​ កូដកម្ម​នេះ ត្រូវបាន​ធ្វើឡើង ចាប់ពី​ថ្ងៃ​ទី​៦​ ខែ​មីនា​ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​អង្គារ​នេះ នៅខាងមុខ​សណ្ឋាគារ អង្គរ​វីឡា រី​សត ស្ថិតនៅ​ភូមិ​​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បន្ទាប់​ពី​ថៅកែ​រូបនោះ បញ្ឈប់​ពួកគេ​អស់​ពេល​ពីរ​ឆ្នាំ ដោយ​ពុំ​មាន​ដំណោះស្រាយ​។ ក្រុម​សហ​ជីព បាន​ស្រែក​និង​ចាក់​សំឡេង​សូត្រធម៌​ទៅកាន់​អ្នកគ្រប់គ្រង​សណ្ឋាគារ​នោះ តាម​ឧគ្ឃោសនស័ព្ទ ដើម្បីឲ្យ​និយោជ​ក​ចូលខ្លួន​មក​​ដោះស្រាយ និង​គោរព​ច្បាប់​ការងារ តាម​ធម៌​ព្រះពុទ្ធ​៖ ""

  • អតីត​អ្នក​បុរី​កីឡា​ជាង​១០០​គ្រួសារ ដែល​ប្រឆាំង​ក្រុម​ហ៊ុន​រឿង​បណ្តេញ​ចេញ ​បារម្ភ​ពី​ការ​ធ្វើ​ឃាត

    អ្នកភូមិជាង​១០០​គ្រួសារ នៅ​អតីត​សហគមន៍​បុរី​កីឡា ខណ្ឌ​៧​មករា រាជ​ធានី​ភ្នំ​ពេញ អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ជួយ​​ការ​​ពារ​​សុវត្ថិ​​ភាព​ពួក​​គេ ដោយ​ចោទ​ថា សន្តិ​សុខ​ក្រុម​ផាន​អ៊ីម៉ិច គំរាម​ធ្វើ​ឃាត ខណៈ​ពួក​គេ​មួយ​ចំនួន មក​បោះ​តង់​នៅលើ​អតីត​សហគមន៍ ដើម្បី​ទារ​សំណង​ពី​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច រឿង​បណ្តេញ។

  • ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​៖ អាជ្ញាធរ​វៀតណាម នឹង​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ពីរ​នាក់

    អាជ្ញាធរ​វៀតណាម គ្រោង​ដោះលែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បន្ទាប់​ពី​រកឃើញ​ថា ពួកគេ​មិន​មាន​កំហុស​អ្វី​ធ្ងន់ធ្ងរ ដូច​ការចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ការដឹកនាំ​សកម្មភាព​​​បះបោរខុសច្បាប់​។​ ​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​​កម្ពុជា លោក តាំង សា​រៈ ឲ្យដឹង​តាម​រយៈ​​ព័ត៌​មាន ដែល​ទទួលបាន​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ពិភព​លោក​​ថា អាជ្ញាធរ​វៀតណាម​គ្រោង​នឹង​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់​នោះ​វិញ នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​​​ពី​សមត្ថកិច្ច បាន​សាកសួរ ហើយ​រកឃើញថា ពួកគេ​មិន​មាន​កំហុស​អ្វី​ធ្ងន់ធ្ងរ​ទេ​ ៖ "​ការ​សន្និ​ដ្ឋាន​របស់អាជ្ញាធរ​គេ គឺ​ថា​មិន​មាន​កំហុស​អី​ធ្ងន់​ធ្ងរ​ទេ អញ្ចឹង​ប្រ​ហែល​ជា​ថ្ងៃ​នេះគេ​នឹង​ដោះលែង​ អញ្ចឹង​យើង​ខ្ញុំ​រង​ចាំព័ត៌មាន​ថា​ តើ​គេ​ដោះលែង​ថ្ងៃ​ហ្នឹង​មែន ឬមួយ​​ក៏​យ៉ាង​ណា​"។

  • ​ពលរដ្ឋ​ប្រមាណ​ ៧០​នាក់​ប្រមូលផ្តុំ​មុខ​សាលា​ខេត្តកំពង់ចាម ស្នើ​សុំ​ដោះស្រាយ​ជម្លោះ​ដីធ្លី

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​មេមត់​ ខេត្ត​កំពង់ចាម ​ប្រមាណ​ ៧០​នាក់ ប្រមូលផ្តុំគ្នា​នៅមុខ​សាលា​ខេត្ត ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍ ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី របស់​ពួកគាត់​ជាមួយ​ក្រុម​ហ៊ុនដាំ​កៅស៊ូ​។​ ​ពលរដ្ឋ​ម្នាក់​ក្នុងចំ​​​ណោម​ប្រជាពលរដ្ឋ​​ប្រមាណ ​៧០​​នាក់​ លោក សូត្រ សូ​វណ្ណ​​វុទ្ធី បានឲ្យដឹងថា រូប​លោក និង​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ដាក់​លិខិត និងស្នើ​ដោយ​​ផ្ទាល់​​ឲ្យ​​អភិបាល​ខត្ត និងមន្ត្រី​ពាក់ព័ន្ធ​​ជួយ​​ដោះ​ស្រាយ​​ជម្លោះ​ដីធ្លី​របស់​​ពួក​គាត់ ជាមួយ​ក្រុមហ៊ុន​​ដាំ​កៅ​ស៊ូ​​មួយ​។

  • ក្រុម​យោធា រង​ការ​ចោទថា បាញ់​គំរាម​និង​​ប្រើ​​ហិង្សា លើ​​ពលរដ្ឋ​ក្នុង​​ទំនាស់​​ដី​ធ្លី​នៅ​​សៀម​រាប​

    ក្រុម​យោធា​​វរៈ​សេនា​តូច​អន្ដរាគមន៍​​លេខ​២៥៤​ នៃ​កងពល​តូច​អន្ដរា​គមន៍​​​​លេខ​​៥ រង​ការ​ចោទថា បាញ់​​គំរាម និង​​ប្រើ​​ហិង្សា​លើ​តំណាង​ពលរដ្ឋ ក្នុងករណី​​ទំនាស់​​ដីធ្លី​​មួយ នៅ​ភូមិ​ត្រពាំង​​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​​វ៉ារិន ខេត្ដ​សៀមរាប ។​តំណាង ​ប្រជាពលរដ្ឋ​៩៥​​គ្រួសារ នៅ​ឃុំ​ស្រែ​ណូយ ស្រុក​​វ៉ារិន លោក ភួង សូរិយា ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា កាលពី​ចុង​សប្ដាហ៍​​មុន ក្រុម​កងទ័ព​​ចំនួន​​៩​នាក់ នៅ​វរៈ​សេនា​តូច​អន្ដរាគមន៍​លេខ​២៥៤ ប្រដាប់​​​ដោយ​អាវុធ​គ្រប់​ដៃ បាន​ប្រើ​ហិង្សា និង​បាញ់​​​​គំរាម​សម្លាប់​មក​លើ​​រូប​លោក និង​ពលរដ្ឋ​ម្នាក់ទៀត ចំនួន​៨​គ្រាប់ និង​ចាប់​យក​សម្ភារៈ​ធ្វើ​ចម្ការ​ពួកគេ រារាំង​មិនឲ្យ​ដាំ​ដំណាំ​។

  • ញ៉ាម​រំលោភ​ស្ត្រីមានសតិ​​មិន​ល្អទៅ​ម្តង​ទៀត​ជាប់​ដៃ​ប៉ូលិស​

    ខេត្ត​កំពង់ឆ្នាំង ៖ បុរសម្នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង១២​​និង​​៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី២២ មីនា នៅលំនៅ​ឋានរបស់​ខ្លួន បន្ទាប់​ពី​បុរសរូបនោះ​ញ៉ាម​ប៉ង​ទៅចាប់ស្ត្រី​មានសតិ​មិនល្អ​មា្នក់​រំលោភ​ម្តង​ទៀត តែត្រូវ​​ក្រុមគ្រួសារ​គេទៅ​ទាន់ ។ ហេតុ​ការណ៍ប៉ង​រំលោភលើក​ទីពីរមិន​បាន​​សម្រេច​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១០​និង​១៥នាទីយប់​ថ្ងៃទី​២១ មីនា នៅ​ក្នុង​​ខ្ទម ​ឃុំតាំង​ក្រសាំង ស្រុក​ទឹកផុស ។

  • តុលាការ​​ខេត្ត​​រតន​គិរី កោះ​ហៅ​​ជន​ជាតិ​ដើម​​ភាគ​តិច ករណី​​ប្តឹង​​ក្រុម​ហ៊ុន​​មួយ ឲ្យ​​សង​​ជំងឺ​​ចិត្ត ១​​ម៉ឺន​​ដុល្លារ​

    តំណាង​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​​៥​នាក់ ក្នុង​ខេត្ត​​រតនគិរី ត្រូវបាន​ព្រះរាជអាជ្ញា​ខេត្ត នៅ​ព្រឹក​​ថ្ងៃ​ចន្ទ កោះ​​ហៅ​​ឲ្យ​ចូល​​បំភ្លឺ​​ក្នុង​នាម​​ជា​ដើមបណ្តឹង ក្នុង​រឿង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មួយ បង់ថ្លៃ​​ជំងឺ​​ចិត្ត​ជូន​ពួក​គាត់​មួយ​ម៉ឺន​ដុល្លារ​។​ ប្រជាពលរដ្ឋ​ឲ្យដឹងថា ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ ឈ្មោះ ជា ច័ន្ទ​រិទ្ធ បាន​ឈូសឆាយ​​ដី​ព្រៃ​របស់​សហ​គ​មន៍ ក្នុងភូមិ​ឡែ ឃុំ​​លំ​ជ័រ ស្រុក​អូយ៉ាដាវ​ ខេត្ត​រតនគីរី អស់​៣០​ហិកតា កាលពី​ឆ្នាំ​២០១២​។​

  • ​លោក ហ៊ុន សែន ព្រមាន​​ការ​បង្ក​ក​​គម្រោង​​មួយ​ចំនួន ប្រសិន​បើ​​គណបក្ស​ប្រជាជន ចាញ់​ឆ្នោត​​

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ លាយឡំ​នឹង​សារ​ព្រមាន​ទៅ​ម្ចាស់​​ឆ្នោត​​ថា គម្រោង​មួយចំនួន អាច​នឹង​ត្រូវ​បញ្ឈប់ ប្រសិនបើ​គណបក្ស​​ប្រជាជន​កម្ពុជា មិន​ត្រូវបាន​គាំទ្រ ដើម្បី​​ដឹកនាំ​​ប្រទេស ចាប់ពី​ឆ្នាំ​២០១៣​ ដល់​ឆ្នាំ​២០១៨​។​ ​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ ខណៈ​ការបោះឆ្នោត​ជា​សាកល នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ឆ្នាំ​២០១៣ និង​ខណៈ​លោក​កំពុង​​ចេញ​​​មុខ​​ជា​ញឹកញាប់ ដើម្បី​សម្ពោធ​ការដ្ឋាន​​ស្ពាន ផ្លូវ​ថ្នល់ និង​គម្រោង​មួយចំនួន​ទៀត ដែល​សម្រេច​បាន​មុន​ការ​បោះ​​​ឆ្នោត​។ លោកនាយក​រដ្ឋមន្ត្រី យក​ពេលវេលា​​នេះ និយាយ​​ពី​​ការ​ឃោសនា​បោះ​​ឆ្នោត​។​

  • ជនរ​ងគ្រោះនៃ​របប​ខ្មែរ​ក្រហម​បន្ត​ទាមទារ​យុត្តិធម៌​ក្រោយមរណភាព​របស់​លោក ​អៀង សារី

    ដើម​បណ្តឹង​រដ្ឋប្បវេណី​សំណុំរឿង ០០២ ចំនួន​១៥០ នាក់​ នៃសាលាក្តី​ខ្មែរ​ក្រហម ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ នៅថ្ងៃ​ចន្ទនេះ នៅ​តែ​ទាមទារ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​កម្ពុជា​និង​ពិភពលោក បន្ទាប់​ពី​មរណភាព​របស់អតី​តមេដឹកនាំ​ខ្មែរ​ក្រហម លោក អៀង សារី។ សេចក្តី​ថ្លែងការណ៍​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល Radio Australia ទទួល បាន​ឱ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​តែ​ចង់​បាន​យុត្តិ​ធម៌ ចង់​ដឹង​ការ​ពិត​ដែល​កើត​មាន ក្នុង​របប​ខ្មែរ​ក្រហម និង​ទន្ទឹង​រង់​ចាំ​លទ្ធផល​នៃ​ការ​កាត់ក្តី​។

  • ក្រុមហ៊ុន​ភាពីម៉ិច​រង​ការ​ចោទ​ថា​រំលោភ​យក​ដី​ពលរដ្ឋ​នៅ​ពោធិ៍សាត់

    ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ភាពីម៉ិច នៅ​តែ​បន្ត​កើត​មាន​មិន​ចេះ​ចប់ បើ​ទោះ​បី​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ​០១ ក្នុង​បំណង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ ព្រម​ទាំង​បាន​បញ្ជូន​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ឲ្យ​ចុះ​មក​ជួយ​វាស់វែង​ក៏ដោយ។ អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ចាត់​ទុក​ទំនាស់​នេះ​ថា បាន​កើត​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ភាពីម៉ិច មិន​គោរព​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី។ ប្រជាពលរដ្ឋ ១០​គ្រួសារ នៅ​ចំណុច​ដំណាក់ព្រីង ស្ថិត​ក្នុង​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មេការ​ជនជាតិ​ចិន នៅ​ការដ្ឋាន​លេខ​៧.១ ថា​បាន​ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ពួក​គាត់។

  • វៀតណាម​ចាប់​ខ្មែរ​ក្រោម​២​នាក់

    ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ដោយសារ​ពួកគេ​ចូល​រួម​ប្រឆាំង​នឹង​ការ​ប្រកាស​ដក​ព្រះចៅ​អធិការ​ស្ដីទី​វត្ត​ព្រៃជាប់ នៅ​ខែត្រ​ឃ្លាំង។ ការ​ប៉ុនប៉ង​ចាប់​ផ្សឹក​ព្រះចៅ​អធិការ​វត្ត​នេះ មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​អាជ្ញាធរ​វៀតណាម សហការ​នឹង​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចង់​ចាប់​ផ្សឹក​ព្រះចៅ​អធិការ​វត្ត​នោះ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការ​យាយី​លើ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​វៀតណាម។

  • ឃុំ​ខ្លួន​ប្រធាន​អង្គការ​កុមារ​កំព្រា​សង្ស័យ​ប៉ះពាល់​កេរ្តិ៍​ភេទ​កុមារ

    ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​ប្រធាន​អង្គការ​កុមារ​កំព្រា​ម្នាក់ ដោយ​សង្ស័យ​ថា ប្រធាន​អង្គការ​នោះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​កេរ្តិ៍​ភេទ​កុមារ។ ការ​ស៊ើប​អង្កេត​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជន​បរទេស​មួយ​ចំនួន​ដែល​ជា​ម្ចាស់​មូលនិធិ​ឧបត្ថម្ភ​អង្គការ​នោះ បាន​ទម្លាយ​ចេញ​នូវ​អាថ៌កំបាំង​ឱ្យ​ដឹង។ ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ជា​ប្រធាន​អង្គការ​កុមារ​កំព្រា និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត កាល​ពី​ថ្ងៃ​សៅរ៍ ទី២៣ ខែ​មីនា។

  • អង្គការ​៣​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

    អង្គការ​បី​បាន​​ធ្វើ​សវនកម្ម​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ ហើយ​បាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៨ ក្នុង​នោះ​មាន​ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​មិន​ត្រឹមត្រូវ ឬ​នៅ​ក្នុង​បញ្ជី​នោះ​​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត តែ​បែរ​អ្នក​ភូមិ​ស្រុក​នោះ​មិន​ស្គាល់​មុខ​ទៅ​វិញ។ ក្រៅ​ពី​នេះ​មាន​បញ្ហា​មិន​ប្រក្រតី​ជាច្រើន​ទៀត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ពេល​ខាងមុខ។

  • សមាគមអ្នកប្រជាធិបតេយ្យ ធ្វើសមាជ នៅថ្ងៃទី២៣មីនានេះ

    បន្ចាប់ពីប្រធានខ្លួនចេញពីពន្ធនាគារ សមាគមអ្នក​ប្រជា​ធិ​បតេ​យ្យដែលមានលោក ម៉ម សូណង់ដូ ជា​ប្រធាន ​នឹងធ្វើសមាជ ដើម្បើរៀបចំកែសម្រូល​រចនាសម្ព័ន្ធដឹកនាំរបស់ខ្លួន នា​ថ្ងៃទី​២៣ ខែមីនា ខាងមុខ នៅ​ទីស្នាក់ការវិទ្យុ​សំបុក​ឃ្មុំ ក្នុង​ខណ្ឌមានជ័យ​។ អ្នកស្រី ហួន ផា​ណា​រី អគ្គលេខាធិការរង​សមាគម​អ្នកប្រជាធិបតេយ្យ​ បានបញ្ជាក់​ឲ្យ​ដឹងថា សមាជ​នាពេលខាងមុខ គឺ​ដើម្បី​ជ្រើសរើស​តំណាង​តាម​ខេត្ត តាម​ភូមិ​មួយចំនួន ដោយសារ​តំណាង​ថ្នាក់មូលដ្ឋាន​មួយចំនួន​បាន​លាលែង និង​ដើរចេញ​នា​អំឡុង​ពេលដែល​លោក ម៉ម សូណង់ដូ ជាប់​ក្នុង​ពន្ធនាគារ។​ សមាគមអ្នក​ប្រជា​ធិ​បតេ​យ្យ ដែលមាន​អាយុ​កាលបី​ឆ្នាំមកហើយដែរ។ ​អ្នកស្រី បញ្ជាក់ថា “​សមាជ នៅ​ថ្ងៃទី​២៣ ខែមីនា ចាប់ផ្តើម​រៀបចំ​សមាគម​ឡើងវិញ រៀបចំ​រចនាសម្ព័ន្ធ និង​រើស​សមាជិក​គណៈកម្មាកា​រ​អចិន្ត្រៃយ៍ ហើយ​និង​តំណាង​ខេត្ត អនុខេត្ត​មួយចំនួន​ដែល​បាន​លាលែង​”​។​ សូម​រម្លឹកថា សមាគម​អ្នក​ប្រជា​ធិ​តេ​យ្យ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១០ ហើយ​ត្រូវបាន​ក្រសួងមហាផ្ទៃ ទទួលស្គាល់ ឲ្យ​ចុះបញ្ជី នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១០៕​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo