កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
បងប្អូនទំពូន៥០គ្រួសារ មកតវ៉ារឿងមេឃុំ
រតនគិរី: ក្រុមអ្នកភូមិជនជាតិ ដើមភាគតិចទំពូននៅស្រុកបរកែវបាន អះអាងថា បើអាជ្ញាធរពាក់ព័ន្ធមិន ធ្វើការដោះស្រាយករណីលោកមេឃុំ ស៊ើងលក់ដីរបស់រដ្ឋឱ្យបានទាន់ពេលទេ ពួកគាត់នឹងនាំគ្នាមកកាន់សាលាឃសាជាថ្មី លុះត្រាតែមេឃុំស៊ើងនោះ ប្រគល់ដីគ្រប់ចំនួនឱ្យសាលាឃុំវិញ។
-
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនស៊ីធីម៉ាតៈអ្នកត្រូវចោទអះអាងថាមិនជាប់ពាក់ព័ន្ធ
ភ្នំពេញ: ជម្លោះដីធ្លីរវាងប្រជា ពលរដ្ឋនិងក្រុមហ៊ុន ស៊ីធីម៉ាត ដែលមាន ទីតាំងស្ថិតនៅឃុំយាយអង្គ ឃុំអមលាំង និងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ កន្លងមកនេះ គឺមិនមានការជាប់ពាក់ព័ន្ធ ជាមួយឈ្មោះ អាំ ផល្លីន ដែលជាមន្ត្រី យោធាបម្រើការនៅការិយាល័យទី២ នៃយោធភូមិភាគទី៣នោះទេ នោះគឺជារឿងរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន ។
-
ជនកំហូចរំលោភក្មេងស្រី គំរាមសម្លាប់បើហ៊ានប្រាប់គេ ពេលបែកការណ៍គេចខ្លួនបាត់
ខេត្តកណ្ដាល ៖ ក្មេងស្រីកំព្រាអាយុ១៤ឆ្នាំម្នាក់ត្រូវម្ដាយចិញ្ចឹមនាំទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កាលពីថ្ងៃទី២០ មីនា ដើម្បីដាក់ពាក្យប្ដឹងចោទប្រកាន់បុរសម្នាក់នៅផ្ទះជិតគ្នាអាយុ៤៤ឆ្នាំ ពីបទចាប់រំលោភនៅពេលនាងនៅផ្ទះតែម្នាក់ឯង និងបានគំរាមសម្លាប់បើសិនជាហ៊ាននិយាយប្រាប់គេឱ្យដឹង ។
-
កម្មកររោងចក្រ នឹងទទួលប្រាក់ឈ្នួលអប្បបរមា៨០ដុល្លារ ចាប់ពីចុងខែឧសភាតទៅ
រាជរដ្ឋាភិបាល សម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន៨០ដុល្លារ ដែលក្នុងនោះ មានប្រាក់ថែទាំងសុខភាព៥ដុល្លារ។ ការសម្រេចបែបនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំជាបន្តបន្ទាប់ តាំងពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ បើទោះជាមានការមិនយល់ស្របពីសហជីព និងកម្មករ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញផ្សាយថ្ងៃទី២១ខែមិនានេះ ឲ្យដឹងថា ក្រសួង និងក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ សម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាពី៦១ដុល្លារ ទៅ៧៣ដុល្លារ ដោយបូកនឹងប្រាក់ថែទាំសុខភាព៥ដុល្លារ។ សេចក្តីប្រកាសបន្តថា នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសម្រេចឲ្យភាគីនិយោជក ដំឡើងបន្ថែម២ដុល្លារទៀត ដូច្នេះសរុបទាំងអស់មានចំនួន៨០ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមានេះ នឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ និងចាប់បើកប្រាក់ឈ្នួលនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០១៣ តទៅ។
-
កម្មកររោងចក្រ New Star Shoes ប្រមាណ៦.០០០នាក់ ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ
ខេត្តកំពង់ស្ពឺ ៖ កម្មកររោងចក្រ New Star Shoes ប្រមាណ៦.០០០នាក់ បាននាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួនវេលាព្រឹកថ្ងៃទី២១ មីនា ដែលរោងចក្រនេះមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្រុកគងពិសី ។ ការដែលកម្មករនាំគ្នាធ្វើកូដកម្ម គឺដើម្បីទាមទារប្រាក់ខែគោល១២០ដុល្លារ ស្មើសុំប្រាក់ថ្លៃធ្វើដំណើរ១៤ដុល្លារអាមេរិក ប្រាក់ថ្លៃបាយ និងមិនត្រូវបង្ខំកម្មករធ្វើការងារបន្ថែមម៉ោង តែសុំធ្វើការងារដោយស្ម័គ្រចិត្ត៕
-
អ្នកឃ្លាំមើល៖ ការឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា ជារឿងអយុត្តិធម៌
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីវៈ បានឲ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២១ ខែមីនា ដោយទទួលស្គាល់ថា សាលាឧទ្ធរណ៍មានការមមាញឹកច្រើន ប៉ុន្តែលោកស្នើសុំឲ្យតុលាការនេះ ពន្លឿននីតិវិធីលើសំណុំរឿងនៃបណ្ដឹងឧទ្ធរណ៍របស់អ្នកស្រី យ៉ោម បុប្ឆា ឲ្យបានលឿនជាងពេលនេះ។
-
CCHR ជំរុញសាលាឧទ្ធរណ៍ពន្លឿនសវនការអ្នកស្រី យ៉ោម បុប្ផា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ជំរុញឲ្យសាលាឧទ្ធរណ៍ពន្លឿនសវនាការ របស់សកម្មជនទាមទារសិទ្ធិដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោស។ សេចក្តីថ្លែងការណ៍មជ្ឈមណ្ឌល នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមិនានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកអ៊ូ វីរៈ ទទួលស្គាល់ថា សាលាឧទ្ធរណ៍មានការមមាញឹក តែយ៉ាងណាក្តី លោកសង្ឃឹមថាសាលាឧទ្ធរណ៍អាចពន្លឿនសវនការ និងវិនិច្ឆ័យប្រកបដោយហេតុផលជាងសាលាដំបូង ដើម្បីផ្តល់យុតិ្តធម៌ដល់អ្នកស្រី យ៉ោម បុប្ផា ។
-
ប៉ះទង្គិចគ្នា1ប្រាវរវាងក្រុមកម្មករនិងកម្លាំងប៉ូលិស កម្មកររងរបួសច្រើនជាងប៉ូលិសពេលធ្វើបាតុកម្មមុខរោងចក្រ
រាជធានីភ្នំពេញ ៖ ការប៉ះទង្គិចគ្នាមួយប្រាវរវាងក្រុមកម្មករ-កម្មការិនីរោងចក្រកាត់ដេរមា៉រីឈុន និងសមត្ថកិច្ចប៉ូលិសខណ្ឌពោធិ៍សែនជ័យ និងប៉ូលិសនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានកើតឡើងក្នុងពេលកម្មករ-កម្មការិនីទាំងនោះបន្តធ្វើបាតុកម្ម ឯប៉ូលិសទៅទប់ស្កាត់មិនឱ្យមានអំពើហិង្សាកើតឡើង ។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២០ មីនា នៅមុខរោងចក្រកាត់ដេរម៉ារីឈុន ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
-
កងទាហានសៀមបន្តបាញ់រះ អ្នកឡើងភ្នំលួចកាប់ឈើគ្រញូង បាត់ខ្លួន2 របួស1 រត់រួច7
ខេត្តព្រះវិហារ ៖ ពលរដ្ឋខ្មែរ២នាក់ត្រូវបានបាត់ខ្លួនក្នុងព្រៃនិងម្នាក់របួសធ្ងន់ ចំណែក៧នាក់បានរត់រួចចូលមកទឹកដីខ្មែរវិញ ។ ហេតុការណ៍ខាងលើបានកើតឡើងកាលវេលាម៉ោង៤រសៀលថ្ងៃទី១៩ មីនា នៅលើខ្នងភ្នំដងរែកក្នុងទឹកដីសៀម ស្ថិតក្នុងភូមិសាស្ត្រភូមិដាន ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ជាប់ព្រំប្រទល់ដីខ្មែរលើខ្នងភ្នំ ដងរែក ចំណុចណងទឹម ក្នុងភូមិសាស្ត្រ ភូមិឈើទាលគង ខាងលិច មានចម្ងាយពីច្រកទ្វារអានសេះ ប្រហែល៨គីឡូម៉ែត្រ ។
-
ក្មេងស្រីអាយុ១៤ឆ្នាំ ត្រូវបុរសល្មោភកាមចាប់រំលោភ និងគំរាមសម្លាប់
ខេត្តកណ្តាល ៖ ក្មេងស្រីកំព្រាអាយុ១៤ឆ្នាំ ម្នាក់ត្រូវបានម្តាយចិញ្ចឹមនាំមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កាលពីថ្ងៃទី២០ មីនា ២០១៣ ដើម្បីដាក់ពាក្យប្តឹងចោទប្រកាន់បុរសម្នាក់អាយុ៤៤ឆ្នាំ ថា បានចាប់រំលោភក្មេងស្រីនោះ រហូតបានសម្រេចគ្រាដែលនៅផ្ទះតែម្នាក់ឯង និងបានគំរាមសម្លាប់បើសិនហ៊ានប្រាប់គេ ។
-
CCHR ស្វាគមន៍ ចំពោះ សាលាឧទ្ធរណ៍ ដោះលែង លោកម៉ម សូណង់ដូ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានស្វាគមន៍សេចក្តីសម្រេចរបស់ សាលាឧទ្ធរណ៍កាល ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ចំពោះការដោះលែង លោក ម៉ម សូណង់ដូ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ CCHR ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២០ ខែមីនា នេះ បានឲ្យដឹងថា ដោយមានការ ស្នើពីសំណាក់តំណាងមហាអយ្យការ សាលាឧទ្ធរណ៍ បានទម្លាក់ចោល បទចោទប្រកាន់ធ្ងន់ធ្ងរជាច្រើនប្រឆាំងនឹង លោកម៉ម សូណង់ដូ ដែលបទ ចោទទាំងនោះមានដូចជា ការហាមឃាត់មិនឲ្យមានការធ្វើកុបកម្ម និងបទញុះ ញង់ប្រជាពលរដ្ឋ ឲ្យកាន់អាវុធប្រឆាំង នឹងអាជ្ញាធរស្របច្បាប់។
-
មន្ត្រីជំនាញដីធ្លី៖ ពង្រឹកការអនុវត្តច្បាប់ ប្រសើរជាងចេញអនុសាសន៍អន្តរាគមន៍
មន្ត្រីសង្គមស៊ីវិលក្នុងស្រុកមួយចំនួន ជំរុញឲ្យរាជរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់ ជាជាងប្រើបទបញ្ជាផ្ទាល់មាត់ របស់នាយករដ្ឋមន្ត្រី ធ្វើអន្តរាគមន៍ក្នុងហេតុការណ៍ណាមួយ ដែលកើតឡើងក្នុងសង្គម។ ការលើកឡើងរបស់សង្គមស៊ីវិល នៅថ្ងៃពុធទី២០នេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃម្សិលម៉ិញ បានចេញបញ្ជាផ្ទាល់មាត់ឲ្យមន្ត្រីជំនិតមួយចំនួនស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់ លើករណីអនុវត្តសាលក្រម សាលាដំបូងខេត្តព្រះសីហនុ ដែលឈានទៅដល់កម្ទេចផ្ទះពលរដ្ឋ៤៩គ្រូសារ និងបណ្តេញចេញពីលំនៅឋាន ដើម្បីយកដីឲ្យភាគីឈ្នះក្តី ជាថៅកែស្រាបៀរលីអូ គឺលោក ជៀម ផែន កាលពីសប្តាហ៍មុន ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ ៖ "ហើយករណីនេះ លោក ជៀម ផែន អត់ទាន់រួចខ្លួនទេ លឺថាសំណុំរឿងឋិតនៅសាលាឧទ្ធរណ៍ ហេតុអីបានគាត់មានសិទ្ធិទៅឈូសផ្ទះប្រជាជន ខ្ញុំតាមរឿងហ្នឹងមួយអត់ឲ្យរបូតទេ ខ្ញុំចូលពាក់ព័ន្ធប៉ុណ្ណេះហើយ គឺថាខ្ញុំអត់ឲ្យរបូតទេ"។
-
លោក ហ៊ុន សែន ព្រមាននាយកក្រុមហ៊ុនស្រាបៀលីអូរឿងដីនៅកែវផុស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះមេខ្លោងនៃការឈូសឆាយផ្ទះអ្នកភូមិនៅចំណុចចំរាំង ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការព្រមាននេះធ្វើឡើង ២ថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានចេញលិខិតអន្តរាគមន៍ ២ កាលពីថ្ងៃទី១៧ ខែមីនា ក្នុងរឿងទំនាស់ដីធ្លីរវាងលោក ជៀម ផែន នាយកស្រាបៀលីអូ (Leo Beer) ជាមួយពលរដ្ឋចំនួន ៤៩គ្រួសារ និងបានសម្រេចប្រគល់ដី ៣៥២ហិកតារ ព្រមទាំងសង់ផ្ទះថ្មជូនអ្នកភូមិឡើងវិញ បន្ទាប់ពីមានការឈូសបំផ្លាញចោលកាលពីដើមខែមីនា។ ប្រមុខរាជរដ្ឋាភិបាលបានព្រមានចំឈ្មោះ លោក ជៀម ផែន នាយកក្រុមហ៊ុនស្រាបៀលីអូ ដែលបានចុះអនុវត្តឈូសបំផ្លិចបំផ្លាញផ្ទះអ្នកភូមិចំនួន ៤៩គ្រួសារ នៅចំណុចចំរាំង ក្នុងឃុំកែវផុស បន្ទាប់ពីអនុវត្តតាមសាលក្រមរបស់សាលាដំបូងខេត្តព្រះសីហនុ រួចមក។ សមត្ថកិច្ចចម្រុះជិត ១០០នាក់ មានខែល ដំបងឆក់ និងកាំភ្លើងគ្រប់ដៃ ចុះអនុវត្តសាលក្រមបណ្ដោះអាសន្ន ឈូសបំផ្លាញផ្ទះសម្បែងអ្នកភូមិនៅចំណុចចំរាំង កាលពីថ្ងៃទី៥ ខែមីនា ដើម្បីយកដីទំនាស់ទំហំ ៣៥២ហិកតារ ប្រគល់ឲ្យលោក ជៀម ផែន។ ថ្លែងនៅក្នុងពិធីសម្ពោធក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង និងផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣ ដល់ឆ្នាំ២០៣០ នៅឯវិមានសន្តិភាព នៅថ្ងៃទី១៩ ខែមីនា។ លោក ហ៊ុន សែន បានព្រមានថា ការឈូសឆាយផ្ទះអ្នកភូមិនៅក្នុងឃុំកែវផុស មិនអាចអត់ឱនឲ្យបាននោះទេ ហើយលោក ជៀម ផែន ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍សេចក្តីសម្រេច ដោះលែងលោក ម៉ម សូណង់ដូ
ភ្នំពេញ: មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ចំពោះការដោះលែងលោក ម៉ម សូណង់ដូ។ ក៏ប៉ុន្តែសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលទើបតែចេញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ បានសង្កេតឃើញថា សាលដីកានេះ គឺជាគំរូនៃការប្រើប្រាស់ច្បាប់ជាឧបករណ៍ ជាជាងនីតិរដ្ឋ។ លោក ម៉ម សូណង់ដូ កន្លងមក ត្រូវបានតុលាការសាលាឧទ្ធរណ៍បន្ធូរបន្ថយពីទោសជាប់ពន្ធនាគារ ២០ ឆ្នាំ មកនៅសល់ត្រឹម ៥ ឆ្នាំ ហើយទោសជាប់ពន្ធនាគារត្រូវបានកាត់តម្រឹមរយៈពេលត្រឹមតែ ៨ ខែ ហើយទោសនៅសល់ត្រូវព្យួរ។ តែលោក ម៉ម សូណង់ដូ នៅតែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការសម្រាប់រយៈពេល ៣ ឆ្នាំទៀត។
-
ទាហានឈុតខ្មៅសៀមបាញ់ពលរដ្ឋខ្មែររបួសទៀតហើយ ខណៈចូលទៅកាប់ឈើ
ខេត្តព្រះវិហារ ៖ ទាហានឈុតខ្មៅសៀមបានបាញ់ប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ បាត់ខ្លួន២នាក់ ក្នុងចំណោម១០នាក់ ខណៈនាំគ្នាចូលទៅកាប់ឈើក្នុងទឹកដីថៃ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ មីនា ២០១៣ នៅលើខ្នងភ្នំដងរែក ក្នុងទឹកដីសៀមស្ថិតក្នុងភូមិសាស្ត្រភូមិដាន ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ជាប់ព្រំប្រទល់ដីខ្មែរលើខ្នងភ្នំដងរែក ចំណុចណងទឹម ក្នុងភូមិសាស្ត្រភូមិឈើទាលគងខាងលិច ច្រកទ្វារអានសេះប្រហែល៨គីឡូម៉ែត្រ ។
-
CCHR ស្វាគមន៍ ចំពោះ សាលាឧទ្ធរណ៍ ដោះលែង លោកម៉ម សូណង់ដូ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានស្វាគមន៍សេចក្តីសម្រេចរបស់ សាលាឧទ្ធរណ៍កាល ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ចំពោះការដោះលែង លោក ម៉ម សូណង់ដូ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ CCHR ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២០ ខែមីនា នេះ បានឲ្យដឹងថា ដោយមានការ ស្នើពីសំណាក់តំណាងមហាអយ្យការ សាលាឧទ្ធរណ៍ បានទម្លាក់ចោល បទចោទប្រកាន់ធ្ងន់ធ្ងរជាច្រើនប្រឆាំងនឹង លោកម៉ម សូណង់ដូ ដែលបទ ចោទទាំងនោះមានដូចជា ការហាមឃាត់មិនឲ្យមានការធ្វើកុបកម្ម និងបទញុះ ញង់ប្រជាពលរដ្ឋ ឲ្យកាន់អាវុធប្រឆាំង នឹងអាជ្ញាធរស្របច្បាប់។
-
CCHR៖ ការដោះលែងលោក ម៉ម សូណង់ដូ បង្ហាញពីការប្រើច្បាប់ជាឧបករណ៏ជាជាងនីតិរដ្ឋ
អង្គការសិទ្ធិមនុស្ស បន្តប្រតិកម្មចំពោះការដោះលែងលោក ម៉ម សូណង់ដូ និងពលរដ្ឋ ៣នាក់ទៀត បន្ទាប់ពីសាលាដំបូងកាត់ទោសដាក់ពន្ធនាគារ តែក្រោយមកសាលាឧទ្ធរណ៏រកមិនឃើញកំហុស ពីបទបង្កើតតំបន់អបគមន៍ ដូចការចោទរបស់រដ្ឋាភិបាលនោះ។ សេចក្តីថ្លែងការណ៏របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែមិនានេះ បានស្វាគមន៏ការដោះលែងលោក ម៉ម សូណង់ដូ ប៉ុន្តែថាសាលដីកាសាលាឧទ្ធរណ៏ដែលរក្សាទុកសំណុំរឿងនេះទាំងស្រុង គឺគំរូសំខាន់នៃ “ការប្រើច្បាប់ជាឧបករណ៏ ជាជាងនីតិរដ្ឋ”។ អង្គការសិទ្ធិមនុស្ស នៅតែបញ្ជាក់ថា មិនមានភស្តុតាងណាមួយថា លោក ម៉ម សូណង់ដូ ជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅភូមិប្រម៉ា ដែលរដ្ឋាភិបាលចោទថា បង្កើតតំបន់អបគមន៏នោះឡើយ ដែលគួរតែមានការទម្លាក់ចោលបទចោទនោះទាំងស្រុង។ CCHR បញ្ជាក់ថា ការបង្ហាញបទចោទថ្មីមួយទៀត ដែលយឺតពេលនោះ គឺជាការរំលោភលើសិទ្ធិជនជាប់ចោទ ដែលត្រូវការពារដោយកតិកាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕
-
អ្នកភូមិនៅរតនគិរីចោទក្រុមហ៊ុនសម្បទានឈូសរំលោភព្រៃសហគមន៍
អ្នកភូមិជនជាតិដើមភាគតិចមួយក្រុមនៅខេត្តរតនគិរី បានចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចខ្មែរ-វៀតណាម ថា បានរំលោភឈូសឆាយព្រៃត្រៀមបម្រុងសហគមន៍ និងដីស្រែចម្ការប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋរស់នៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៣ អះអាងថា ក្រុមហ៊ុន គ្លបល ធិច រ៉ូមា ខ្មែរអន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Global Tech Sdn.,Bhd,Roma Khmer International and Men Sarun Friendship) ហៅកាត់ថា ក្រុមហ៊ុន ៧២ បានឈូសឆាយព្រៃត្រៀមបម្រុងសហគមន៍អស់ប្រមាណ ៣ហិកតារ។
-
វិភាគ៖ តើលក្ខខណ្ឌអ្វីខ្លះ ដែលលោកសម រង្ស៊ី អាចចូលស្រុកខ្មែរវិញបានមុនបោះឆ្នោត?
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គម លោក អ៊ូ វីរៈ យល់ឃើញថា ការវិវត្តន៍នយោបាយចុងក្រោយនេះ គឺលោកសម រង្ស៊ី អាចវិលចូលស្រុកខ្មែរ ដើម្បីប្រកួតប្រជែងការបោះឆ្នោត។ លោក អ៊ូ វីរៈ មើលឃើញកិច្ចការមួយដែល លោកសម រង្ស៊ី ត្រូវធ្វើដើម្បីចូលស្រុកបាន គឺត្រូវមានលក្ខខណ្ឌជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិសេសលក្ខខណ្ឌជុំវិញបញ្ហាព្រំដែនកម្ពុជាជាមួយវៀតណាម ៖ " លោកអ៊ូ វីរៈ យល់ឃើញបែបនេះ ព្រោះបញ្ហាព្រំដែន ជាចំណុចមានជម្លោះ ដែលនាំឲ្យមេដឹកនាំគណបក្សប្រឆាំងរូបនោះ គេចទៅក្រៅប្រទេស។ លោក សម រង្ស៊ី ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជាង១០ឆ្នាំ ក្នុងករណីដកតម្រុយបង្គោលព្រំដែន និងក្លែងបន្លំឯកសារសាធារណៈ។
-
អាវុធហត្ថ ឃាត់ខ្លួន យុវជនម្នាក់ ពីបទរំលោភ ក្មេងស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ
ភ្នំពេញ៖ យុវជនជាសិស្ស សាលាម្នាក់ ត្រូវបានកម្លាំង អាវុធហត្ថ នៃការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ដោយជាប់ពាក់ព័ន្ធ និងការចាប់ រំលោភក្មេងស្រីអាយុ១៤ឆ្នាំ ហើយរហូតធ្វើឲ្យ ក្មេងស្រីរូបនេះ មានផ្ទៃពោះចំនួនជាង៨អាទិត្យ ។ ការចាប់ខ្លួនយុវជនរូបនេះ បានធ្វើឡើង ក្រោយពីមាន ពាក្យបណ្តឹងរបស់ម្តាយ ក្មេងស្រីរងគ្រោះ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ចាប់រំលោភ ជាច្រើនដងមក ហើយនោះ។