កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មន្ដ្រីៈការដោះលែងលោកម៉ម សូណង់ដូ ជាសិទ្ធិរបស់តុលាការ
ភ្នំពេញ: ប្រធានគណបក្ស ប្រឆាំង លោកសម រង្ស៊ី ដែលកំពុងតែ និរទេសខ្លួនដោយខ្លួនឯងនៅក្រៅ ប្រទេស បានហៅការដោះលែងលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នក ប្រជាធិបតេយ្យនិងជាប្រធាន វិទ្យុសំបុក ឃ្មុំ កាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៣ ថា ជាផ្នែកមួយដែលរាជរដ្ឋាភិបាលកម្ពុជាទទួលយកសម្ពាធ របស់សហគមន៍ អន្ដរជាតិ ។ ប៉ុន្ដែមន្ដ្រីជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា បានឆ្លើយតបថា ការលើកឡើងរបស់ ទណ្ឌិត សម រង្ស៊ី គឺជា ទម្លាប់អគតិជុំវិញនីតិវិធីរបស់តុលាការ ហើយការសម្រេចចិត្ដរបស់តុលាការឱ្យ លោក ម៉ម សូណង់ដូ នៅក្រៅឃុំនេះ គឺមិនមានការទាក់ទងជាមួយនឹងរដ្ឋាភិបាលទេ ។
-
ក្រុមហ៊ុនវៀតណាមនៅរតនគិរីរងការចោទថាឈូសរំលោភលើដីពលរដ្ឋ
ច្បាប់ស្ដីពីសម្បទានសេដ្ឋកិច្ច បានតម្រូវឲ្យកាត់ផលប៉ះពាល់ប្រជាពលរដ្ឋ ជាពិសេសដីតំបន់គោរពបូជា ដីកប់សពក្រុមសហគមន៍ជនជាតិដើមភាគតិច ជាដើម។ នៅខេត្តរតនគិរី មន្ត្រីអាជ្ញាធរមូលដ្ឋាន និងអ្នកភូមិ អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មួយ បានរំលោភទៅលើគោលការណ៍នេះ។ អ្នកភូមិជនជាតិដើមភាគតិច រស់នៅភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៣ ចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក (Elev BM Joint Stock) ថាបានឈូសឆាយទៅលើដីតំបន់កប់សពអ្នកភូមិ ដើម្បីយកដីដាំកៅស៊ូ។ តំណាងអ្នកភូមិ លោក ឈន់ លន់ មានប្រសាសន៍បញ្ជាក់ថា ដីតំបន់កប់សពអ្នកភូមិមានទំហំមួយហិកតារ ជាដីដែលបានកាត់ចេញពីគម្រោងផ្តល់ដីសម្បទានរួចហើយ ក៏ប៉ុន្តែក្រុមហ៊ុននៅតែបំពានប្រើប្រាស់កម្មករ និងគ្រឿងចក្រឈូសឆាយយក បើទោះបីអ្នកភូមិបានប្រាប់ទៅអ្នកឈូសឆាយថា ដីនោះជាតំបន់កប់សពយ៉ាងណាក្តី។
-
ករណី យ៉ោម បុប្ផា 2ក្រុមប៉ះគ្នានៅមុខក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ ៖ សមាគមអ្នករួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាឬហៅថា សមាគមអ្នករត់ម៉ូតូឌុប និងក្រុមសមាគមអ្នកប្រឆាំងការអភិវឌ្ឍបឹងកក់ បានប៉ះទង្គិចគ្នានៅមុខក្រសួងមហាផ្ទៃកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៨ មីនា ដោយសារតែភាគីម្ខាងទាមទារសុំឱ្យដោះលែងអ្នកទោសស្ត្រីម្នាក់ឈ្មោះ យ៉ោម បុប្ឆា ឯម្ខាងទៀតសុំកុំឱ្យមានការដោះលែង ។ ចំពោះការប៉ះទង្គិចខាងលើនេះ ក្រុមទាំងពីរភាគីបានស្រែកវាយប្រហារគ្នាតាមឧគ្ឃោសនស័ព្ទនូវពាក្យអសុរោះដាក់គ្នាទៅវិញទៅមកម៉ាសេរីស្ទើរតែផ្ទុះអំពើហិង្សាលើគ្នាទៅហើយ តែត្រូវសមត្ថកិច្ចជួយអន្តរាគមន៍រារាំងទាំងសងខាង ដែលក្រោយមកពួកគេបំបែកផ្លូវគ្នាដើរទៅដាក់ញត្តិទាមទាររៀងៗខ្លួន។
-
អ្នកភូមិប្រម៉ា៣នាក់ត្រូវដោះលែងពីពន្ធនាគារ
អ្នកភូមិ ៣នាក់ ដែលជាប់គុកព្រៃសជាមួយលោក ម៉ម សូណង់ដូ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ នៅខេត្តក្រចេះ ត្រូវបានដោះលែងហើយនៅថ្ងៃទី១៩ មីនា នេះ។ ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ ខែមីនា បានសម្រេចកាត់បន្ថយទោសពលរដ្ឋទាំង ៣នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗ ១០ខែ ក្នុងបទចោទផ្សេងៗគ្នា បានសេចក្តីថា អ្នកភូមិទាំងនោះនឹងត្រូវដោះលែងកាលពីថ្ងៃទី១៦ ខែមីនា។ អ្នកភូមិប្រម៉ា លោក ទូច រៀម លោក កាន់ សុវណ្ណ និងលោក ភន ស្រឿន ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ត្រូវបានដោះលែងឲ្យចេញពីគុកព្រៃស ហើយ។ បើតាមសាលដីកាសាលាឧទ្ធរណ៍ ពួកគាត់ទាំងបីនាក់ត្រូវរួចខ្លួនតាំងពីថ្ងៃទី១៦ មីនា ប៉ុន្តែដោយសារតែភាពយឺតយ៉ាវផ្នែកសុំឯកសារ ទើបត្រូវពន្យារពេលដោះលែងរហូតដល់ថ្ងៃទី១៩ ខែមីនា វិញ។
-
កម្មកររោងចក្រម៉ារីឈុន បិទផ្លូវវេងស្រេងជាថ្មីទៀត នៅព្រឹកថ្ងៃអង្គារនេះ
កម្មកររោងចក្រដេរស្បែកជើងម៉ារីឈុន នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ៨០០នាក់ បិទផ្លូវវេងស្រេងជាថ្មីទៀត ដើម្បីទាមទារឲ្យថៅកែរោងចក្រ និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយផ្តល់លក្ខខណ្ឌការងារ១១ចំណុចដល់ពួកគេ។ នៅម៉ោងជាង៩ព្រឹកថ្ងៃអង្គារនេះ កម្មកររោងចក្រមារីឈុន ឈរកកកុញមុខនៅមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងាររួមមាន សុំដំឡើងប្រាក់ឈ្នួលដល់១០០ដុល្លារ បើកលុយបាយមួយសប្តាហ៍ម្តង សុំមិនឲ្យរើសអើងសហជីព សុំលុយព្រីម១៥ដុល្លារជាដើម។ តែមិនមានដំណោះស្រាយទើបពួកសម្រេចនាំគ្នាទៅបិទផ្លូវវេងស្រេងជាថ្មីទៀត។ នៅជុំវិញនោះមានសមត្ថកិច្ចឈរឃ្លាំមើលជាហូរហែ តែមិនមានការប៉ះទង្គិចគ្នាទេ។ កាលពីថ្ងៃចន្ទម្សិលកម្មកររោងចក្រម៉ារីឈុន បិទផ្លូវវេងស្រេងម្តងហើយ តែបានរំសាយវិញបន្ទាប់ពីអភិបាលខណ្ឌពោធិ៍សែនជ័យចុះសម្របសម្រួល ហើយសន្យាថា នឹងអន្តរាគមន៍ជួយរកដំណោះស្រាយ។ កម្មករបានរោងចក្រនេះ ធ្វើកូដកម្មតាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ តែមិនទាន់មានដំណោះស្រាយនៅឡើយ៕
-
ពលរដ្ឋនៅរតនគិរីចោទមេឃុំលក់ដីរដ្ឋ
រឿងចោទប្រកាន់មន្ត្រីអាជ្ញាធរមូលដ្ឋានលក់ដូរដីជាទ្រព្យសម្បត្តិរដ្ឋ នៅតែបន្តកើតមាននៅខេត្តរតនគិរី។ នៅឃុំស៊ឺង អ្នកភូមិនាំគ្នាមកតវ៉ានៅមុខសាលាឃុំ ខណៈពេលអ្នកទិញដីបានបោះបង្គោលហ៊ុំព័ទ្ធដីមួយផ្នែកនៃដីសម្រាប់អភិវឌ្ឍន៍សាលាឃុំ។ ប្រជាពលរដ្ឋជាង ៥០គ្រួសារ រស់នៅភូមិកាលិ ឃុំស៊ឺង ស្រុកបរកែវ ខេត្តរតនគិរី នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៣ បានប្រមូលផ្តុំគ្នាមករុះរើបង្គោលព្រំដីមួយកន្លែង ដែលអ្នកភូមិចោទថាមេឃុំបានកាត់យកដីសាលាឃុំមួយផ្នែកទៅលក់ឲ្យឯកជន។ មិនមានអំពើហិង្សាអ្វីកើតមានក្នុងហេតុការណ៍នេះទេ ពីព្រោះមន្ត្រីក្រុមប្រឹក្សាឃុំពុំមានវត្តមាននៅសាលាឃុំ និងចេញមុខដោះស្រាយជាមួយប្រជាពលរដ្ឋអ្នកតវ៉ាឡើយ។ អ្នកតវ៉ាមួយរូប គឺអ្នកស្រី គឹម ហេង មានប្រសាសន៍បញ្ជាក់ថា ដីដែលមេឃុំ និងស្មៀនលក់ គឺជាដីដែលអ្នកភូមិគ្រប់គ្រងថែរក្សា និងប្រើប្រាស់ជាលក្ខណៈសហគមន៍។ អ្នកភូមិសម្រេចកាត់ចេញដីទំហំ ៣.៥០០ម៉ែត្រក្រឡា នៅជាប់ពីក្រោយសាលាឃុំទៅឲ្យមន្ត្រីឃុំទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
-
ឃាត់ខ្លួនយុវជនម្នាក់ ពីបទរំលោភ សេពសន្ធវៈ កម្មករដូចគ្នា បានសម្រេចម្តង
បាត់ដំបងៈ កម្លាំងនគរបាល ក្រុងបាត់ដំបង បានឃាត់ខ្លួន យុវជនម្នាក់តាម ពាក្យបណ្តឹងជនរងគ្រោះ ពីបទរំលោភ សេពសន្ធវៈជាកម្មករ ដេប៉ូឈើដូចគ្នា រហូតបានសម្រេច ម្តង កាលពី១០ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ នៅចំណុចក្រុមទី២ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួចកសាង សំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្តដើម្បី ចាត់ការបន្តតាមច្បាប់។ លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌនគរបាល ក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនបានមានឈ្មោះ អេង ចន្ធា ហៅ ភក្តី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ ជាកម្មករ លីសែងនៅដេប៉ូឈើ មានទីលំនៅក្រុមទី៥ភូមិគោគត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល បច្ចុប្បន្នមកស្នាក់នៅ បណ្តោះអាសន្ន នៅដេប៉ូឈើ ស្ថិតក្នុងក្រុមទី២ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានអាយុ១៨ឆ្នាំ មុខរបរ ជាចុងភៅនៅដេប៉ូឈើ ខាងលើដូចគ្នា មានស្រុកកំណើត នៅខេត្តពោធិ៍សាត់ បច្ចុប្បន្ន មកស្នាក់នៅស៊ីឈ្នួល នៅដេប៉ូឈើស្ថិតក្នុង ក្រុមទី២ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះ ស្តេចក្រុងបាត់ដំបង ជាមួយគ្នា។
-
ល្បួងនាងទៅផឹកនិងរាំក្នុងក្លិបពេលស្រវឹងនាំទៅក្នុងព្រៃរំលោភមិនកើតនាងប្ដឹងសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ ៖ រឿងរ៉ាវជាច្រើនដែល បានកើតឡើងស្រដៀងៗគ្នានៅក្នុង ករណីប្រុសប្រកែកស្រីប្រកាន់បាន លេចឮនិងស្ទើរនៅគ្រប់ទីកន្លែង មិន ថាតែនៅជនបទឬតាមបណ្ដាខេត្ដ- ក្រុងនោះទេ គេឃើញករណីនេះនៅ តែមានជាអន្លើៗ ដែលជួនខ្លះអាចធ្វើ ឱ្យខាងប្រុសប្រឈមមុខជាប់ ពន្ធនាគារ ដោយសារតែការចោទប្រកាន់ របស់នារី ។ ជាក់ស្ដែងបញ្ហាខាងលើនេះ បានកើតឡើងទៅលើយុវជនម្នាក់ដែល មិនធ្លាប់ស្គាល់គ្នាជាមួយនឹងនារីរងគ្រោះ គឺទើបតែជួបដោយចៃដន្យដើរនៅ តាមផ្លូវក៏និយាយរាក់ទាក់គ្នារហូត ដល់នាំគ្នាទៅផឹកស៊ីរាំកម្សាន្ដនៅក្នុងក្លិប រហូតដល់ស្រវឹងកណ្ដាលយប់ជ្រៅទើប ចេញមកវិញ ។ ប៉ុន្ដែខណៈដែលអ្នកទាំង២ នោះបាននាំគ្នាចេញពីក្នុងក្លិបដែលខ្លួន ផឹកស៊ីរាំរែកនោះ មកដល់កន្លែងស្ងាត់ មួយ ជនជាប់សង្ស័យក៏បានល្បួងលួង លោមនារីរងគ្រោះនោះចូលទៅក្នុង គុម្ពោតព្រៃដើម្បីចាប់រំលោភ តែដោយ សារតែខ្លួនស្រវឹងធ្វើអីអត់កើតក៏ត្រូវ បានជនរងគ្រោះឆ្លៀតឱកាសរត់មកផ្ទះ ប្រាប់ឪពុកម្ដាយឱ្យនាំសមត្ថកិច្ចចាប់ ញាត់ទ្រុងតែម្ដង ។
-
នាយករដ្ឋមន្ត្រី លើកពីស្ត្រី បឹងកក់ ដែលជាប់ឃុំ
ជាលើកដំបូងហើយដែលនាយករដ្ឋមន្ត្រីបានលើកយកសំណុំរឿងស្ត្រីបឹងកក់ដែលជាប់ឃុំមកនិយាយ ជាការព្យាយាមទប់ស្កាត់ចំពោះកិច្ចអន្តរាគមន៏ បង្វែបទចោទដើម្បីដោះលែងស្ត្រីរូបនេះពីពន្ធនាគារ។ លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីមួយ ឯវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារទី ១៩ មីនា នេះថា ករណីស្ត្រីនៅបឹងកក់នោះ ជារឿងវាយគេសោះ បែរជាត្រូវប្រែក្លាយជារឿងជម្លោះដីធ្លីទៅវិញ។ អ្នកស្រី យ៉ោង បុប្ផា ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសកាលពីចុងឆ្នាំទៅឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទរួមគ្នាប្រើអំពើហិង្សាដោយចេតនា ទៅលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់កាលពីខែកញ្ញា ។
-
សង្គមស៊ីវិលយល់ផ្សេងគ្នា ចំពោះការដំឡើងឋានៈដល់មន្ត្រីដែលរងការចោទថាពុករលួយ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ អះអាងថា ការដំឡើងឋានៈមន្ត្រីរូបនោះ ជាការផ្តាច់ចរន្តឲ្យឆ្លងផុត ពីការកេងប្រវ័ញ្ចសម្បត្តិរដ្ឋតទៅទៀត ខណៈដែលមន្ត្រីជំនាញមិនទាន់បង្ហាញរបាយការណ៍ស៊ើបអង្កេតជាក់លាក់ ពីបទចោទប្រកាន់នោះ ៖ "និយាយជាក់ស្តែង ទម្លាក់ហើយ ព្រោះអីកន្លែងទម្លាក់នឹងវាខ្លាញ់ជាង និយាយឲ្យចំទៅស្រុកខ្មែរហ្នឹង ក៏ប៉ុន្តែការចោទប្រកាន់របស់បុគ្គលិក មិនទាន់សន្និដ្ឋានជាការពិតទេ ទាល់តែមានការស៊ើបអង្កេតដោយត្រឹមត្រូវដោយតុលាការ"។
-
យុវជនម្នាក់ចាប់រំលោភស្ដ្រីជាកម្មករពេលនាងមករដូវត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្ដបាត់ដំបង ៖ យុវជនម្នាក់ជា កម្មករលីឈើដឹងថាស្ដ្រីជាកម្មករនៅ ដេប៉ូឈើដូចគ្នាដេកក្នុងបន្ទប់គ្មានគន្លឹះ គ្មានសោបានចូលចាប់រំលោភពេល នាងមករដូវ។ ក្រោយពីធ្វើសកម្មភាព បានសម្រេចគេរត់ទៅដេកបន្ទប់ខ្លួនវិញ ត្រូវនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន កាលពីម៉ោង៤និង៥០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ នារសៀលថ្ងៃដដែលចាត់ការបន្ដ ។ ហេតុការណ៍កើតឡើងកាលពីថ្ងៃទី ១៧ ខែមីនា វេលារំលងអធ្រាត្រឈានចូល ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ នៅ ដេប៉ូឈើក្រុមទី២ ភូមិឡឥដ្ឋសង្កាត់ ព្រែកព្រះស្ដេចក្រុង-ខេត្ដបាត់ដំបង ។ លោកស៊ន កុសល នាយផ្នែកព្រហ្ម ទណ្ឌក្រុងបាត់ដំបងបានឱ្យដឹងថា យុវជន សង្ស័យដែលឃាត់ខ្លួនមានឈ្មោះអេន ចាន់ធា ហៅភក្ដី អាយុ១៩ឆ្នាំ ជាកម្មករ លីឈើមកស្នាក់នៅនៅភូមិកើតហេតុ មានទីលំនៅក្រុមទី៥ ភូមិគោកត្រប់ ឃុំ តាម៉ឺន ស្រុកថ្មគោល ខេត្ដបាត់ដំបង។ ចំណែកនារីរងគ្រោះឈ្មោះវ.ស.ម អាយុ ១៨ឆ្នាំ ជាកម្មការិនី ស្នាក់បណ្ដោះអាសន្ន ជាមួយគ្នាមានទីលំនៅខេត្ដពោធិ៍សាត់។
-
សាច់ញាតិខ្មែរ ដែលវៀតណាមចាប់ខ្លួន សុំឲ្យតំណាងរាស្រ្តជួយ
កំពង់ចាម: សាច់ញាតិជនរងគ្រោះជាង ២០ នាក់របស់ខ្មែរដែលសមត្ថកិច្ចវៀតណាមបានចាប់ខ្លួន កាលពីប្រមាណ ប្រាំពីរ ខែមុននៅតំបន់ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ខេត្តកំពង់ចាម ប្រទេសកម្ពុជា ជាប់ខេត្តតៃនិញ ប្រទេសវៀតណា បានសុំឲ្យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភារបស់ប្រទេសកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលប្រទេសវៀតណាម ឲ្យមានការដោះលែង និង ប្រគល់លុយដែលបានដកហូតយកពីបុរសទាំង ពីរ នាក់នោះ បានមកជួបជុំក្រុមគ្រួសារ និង ប្រកបរបរចិញ្ចឹមជីវិតវិញដោយអនុគ្រោះ។ លិខិតអន្តរាគមន៍ខាងលើពួកគាត់បានប្រគល់ជូនតាមរយៈលោក ម៉ឹង ដាវន ប្រធានការិយាល័យអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម មានទីតាំងស្ថិតនៅទល់មុខសាលាជាតិកសិកម្មកំពង់ចាម ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កាលពីម៉ោង ១១ ថ្ងៃត្រង់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ហើយលោកតំណាងរាស្ត្រ បានសន្យាថា នឹងបញ្ជូនលិខិតអន្តរាគមន៍នេះទៅកាន់សម្តេចប្រធានរដ្ឋភារបស់ប្រទេសកម្ពុជាឲ្យបានឆាប់។
-
ក្រុមហ៊ុន អឹមប៊ីអេស របស់លោកឧកញ៉ា ទ្រីភាព បដិសេធការបាញ់ គំរាមប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាដីធ្លី
ពោធិ៍សាត់ៈ ក្រុមហ៊ុន អឹមប៊ីអេស របស់លោកឧកញ៉ាទ្រីភាព បានច្រានចោលនូវព័ត៌មាននានា ដែលថា សន្តិសុខ របស់ក្រុមហ៊ុន បានបាញ់គំរាមប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទាក់ទិននិងបញ្ហាគំរាមកំហែងប្រជាពលរដ្ឋរឿងដីធ្លី។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន ក៏បានឲ្យដឹង ថា ក្រុមហ៊ុនគ្មានទំនាស់ជាមួយប្រជាពលរដ្ឋនៅឃុំថ្មដាទៀតទេ ព្រោះក្រុមហ៊ុនបានអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីសកម្មភាពថ្មី គោលនយោបាយចាស់ លើសកម្មភាពដីធ្លី ដោយឲ្យក្រុមយុវជនស្ម័គ្រចិត្ត បានចុះវាស់វែងដី ជូនប្រជាពលរដ្ឋនៅតំបន់នោះ ជិត៨០គ្រួសារ មានផ្ទៃដីប្រហាក់ ប្រហែល១០០ហិកតា រួច ស្រេចទៅហើយ ពីផ្ទៃដីរបស់ក្រុមហ៊ុន ដែលទទួលបានសម្បទានសេដ្ឋកិច្ចកាលពីកន្លងមកចំនួន ២ពាន់ហិកតា។
-
ទាហានរារាំងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពិនិត្យបង្គោលព្រំដែន
ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា ធ្លាប់អះអាងថា ពលរដ្ឋខ្មែរមិនត្រូវបានគេហាមឃាត់ទេ បើចង់ទៅមើលបង្គោលព្រំដែន។ ក៏ប៉ុន្តែ បែរជាយោធាការពារព្រំដែនខាងភាគីកម្ពុជា តែងហាមប្រាមប្រជាពលរដ្ឋណាដែលចង់ដឹងពីខណ្ឌសីមាប្រទេសខ្លួន ផ្ទុយពីការអះអាងនេះទៅវិញ។ ជាក់ស្ដែង បុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន ៣នាក់ ត្រូវយោធាការពារព្រំដែនគោក ៥៣ នៅច្រករបៀងបរតាំងស៊ូ ក្នុងខេត្តប៉ៃលិន ត្រូវបានរារាំងមិនអនុញ្ញាតឲ្យចុះពិនិត្យមើលបង្គោលមួយចំនួននៅជាប់ព្រំដែនកម្ពុជា-ថៃ ទេ។ បុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន ៣នាក់ ត្រូវបានមន្ត្រីយោធាការពារព្រំដែនវរសេនាតូច៥៣៥ នៃកងពល៥៣ រារាំងមិនឲ្យចុះមើលបង្គោលព្រំដែន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយចាត់ទុកថា វិទ្យុអាស៊ីសេរី ខ្វះកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីយោធានៅតាមខ្សែបន្ទាត់ព្រំដែន និងអាចនាំឲ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន។
-
ដំណោះស្រាយនៅកែវផុស និរាករណ៍ ស.ជ.ណ ផ្ដល់ដីភូមិនិងធ្វើផ្ទះសងដល់ប្រជាពលរដ្ឋវិញ
ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋរស់នៅចំណុចចំរាំង ក្នុងភូមិកែវផុសទាំង៤៩គ្រួសារដែលបានទទួលនូវការអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី៥ មីនា កន្លងមក បានបញ្ចេញស្នាមញញឹមលាយឡំដោយទឹកភ្នែកនៅចំពោះមុខលោកឧកញ៉ាម៉ុងឫទ្ធី សមាជិកព្រឹទ្ធសភា និងលោកឧបនាយករដ្ឋមន្ត្រីប៊ិន ឈិន ដោយសារពួកគាត់ត្រូវបានប្រគល់ជូនវិញនូវដីធ្លីដែលធ្លាប់រស់នៅដោយក្ដីសន្ដោសរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានសម្រេចលុបចោល ស.ជ.ណរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ៦៦៩ ។ មិនតែប៉ុណ្ណោះ បានបញ្ជាភ្លាមៗឱ្យសង់ផ្ទះ និងប្រគល់ដីជូនពួកគាត់វិញផងដែរ ។
-
រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្ដិការនិងអភិវឌ្ឍនៃសភានិយាយភាសាបារាំង
ភ្នំពេញ: គណៈប្រតិភូនៃក្រុម សភាជាតិកម្ពុជា ( APF) ដឹកនាំដោយ លោកទ្រី ឈាងហ៊ួត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹកនិងជាអនុប្រធាន ក្រុមសភាជាតិកម្ពុជា (APF) អមដំណើរដោយសមាជិក ព្រឹទ្ធសភាមួយរូប ទីប្រឹក្សាច្បាប់មួយរូបនិងមន្ដ្រី ការិយាល័យហ្វ្រង់កូហ្វូនីមួយ រូប ត្រូវបានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចាត់តាំង ឱ្យទៅចូលរួមកិច្ចប្រជុំគណៈកម្មការ កិច្ចសហប្រតិបត្ដិការនិងអភិវឌ្ឍនៃសភានិយាយភាសាបារាំង (APF)។ កិច្ចប្រជុំនេះចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ខែមីនាឆ្នាំ២០១៣ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា ក្នុងក្របខ័ណ្ឌ សកម្មភាពឆ្នាំ២០១៣ របស់សភានិយាយភាសាបារាំង។
-
សំណុំរឿងរបស់ឧកញ៉ាម្នាក់ និងភរិយាធ្វើទារុណកម្មក្មេងស្រី មិនទាន់ដល់សាលាដំបូងទេ
រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ បានប្រាប់កោះសន្តិភាពម្សិលមិញថា សំណុំរឿងលោកឧកញ៉ាវែង លីតិចឡា និងលោកស្រីលី ពៅ ជាភរិយា ដែលជាប់ចោទពាក់ព័ន្ធថាបានប្រើអំពើហិង្សា ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើកូនស្រីចិញ្ចឹម២នាក់ឱ្យមានរបួសស្នាម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយនៅថ្ងៃទី១៨ មីនា ។ ចំណែកលោកឧត្តមសេនីយ៍ទោប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃក៏បានឱ្យដឹងតាមទូរស័ព្ទដែរថា សំណុំរឿងនោះពិតជាបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញរួចហើយដែរ ។ ឯអ្នកជាប់ពាក់ព័ន្ធគឺមានតែលោកស្រីលី ពៅ ភរិយាលោកឧកញ៉ាវែង លីតិចឡា ម្នាក់ឯងទេ ដែលរបាយការណ៍សន្និដ្ឋានបានដាក់ថា ធ្វើអំពើទារុណកម្មលើកុមារនិងកេងប្រវ័ញ្ចពលកម្ម។
-
ការប្រើអ៊ីនធឺណិតកើនឡើងយ៉ាងគំហុកដោយសារតម្លៃសេវាចុះថោកនិងសម្បូរបែប
អ្នកស្រី ចក់ សុភាពនាយិកាកម្មវិធីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងដែរថា វាជាចំណុចវិជ្ជមានមួយសម្រាប់អ្នកប្រើប្រាស់ជាពិសេសយុវជនដែលមានលទ្ធភាពតិចតួចសម្រាប់ការភ្ជាប់អ៊ីនធឺណិត។ អ្នកស្រីនិយាយថាអ៊ីនធឺណិតមានសារៈសំខាន់សម្រាប់យុវជន សម្រាប់ការសិក្សានិងការចូលប្រឡូកក្នុងសង្គម។ អ្នកស្រីបញ្ជាក់ថា៖ «មកដល់ពេលនេះម្នាក់ៗអាចប្រើប្រាស់អ៊ឺនធឺណិតនៅតាមផ្ទះដោយប្រើប្រាស់ Modem ឬក៏ទូរស័ព្ទផ្ទាល់ខ្លួន។ អីចឹងយើងឃើញថាការប្រើប្រាស់អ៊ឺនធឺណិតមានសារៈសំខាន់មែនទែនសម្រាប់យុវជនយើងហ្នឹង»។
-
កុមារីអាយុ ១០ ឆ្នាំត្រូវជនអគតិនាំយកទៅរំលោភក្នុងគម្ពោតព្រៃរួចគេចខ្លួន
ខេត្ដបន្ទាយមានជ័យ ៖ កុមារីម្នាក់ដែលមានអាយុទើប១០ឆ្នាំ ត្រូវជនអគតិតណ្ហាក្រាស់នាំយកទៅរំលោភក្នុងគម្ពោតព្រៃរហូតបានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ដោយទុកកុមារីអភ័ព្វឱ្យនៅតែម្នាក់ឯង និងត្រូវបានអ្នកដំណើរតាមផ្លូវលំប្រទះឃើញកាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី១៤ មីនា នៅក្នុងឃុំសារង្គ ស្រុកស្វាយចេក ចម្ងាយប្រមាណ៣០០ម៉ែត្រ ។
-
នាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យ លោក ម៉ុង ឫទ្ធី សាងសង់ផ្ទះសម្រាប់អ្នកកែវផុស ដែលរងការឈូសឆាយផ្ទះសម្បែង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឲ្យលោក ម៉ុង ឫទ្ធី ជាប្រធានគណ:កម្មការ៣ នៃព្រឹទ្ធសភា ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋចំនួន៤៩គ្រួសារ នៅភូមិកែវផុស ខេត្តព្រះសីហនុ ដែលរងការឈូសឆាយដី និងផ្ទះសម្បែង។ សេចក្តីប្រកាសរបស់ទីស្តីការគណរដ្ឋមន្ត្រី ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ថ្ងៃទី១៧ខែមីនា ឆ្នាំ២០១៣ ឲ្យដឹងថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យលោក ម៉ុង ឫទ្ធី ទទួលយកប្រជាពលរដ្ឋ៤៩គ្រួសារ មកស្នាក់នៅកន្លែងក្រុមហ៊ុនរបស់លោក ជាបណ្តោះអាសន្ន និងរៀបចំជាងសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋឡើងវិញ ឯថវិកាសាងសង់ជាបន្ទុករបស់លោកនាយករដ្ឋមន្ត្រី។ ទាក់ទងនឹងបញ្ហានេះ លោកម៉ុង ឫទ្ធី មានប្រសាសន៍ថា លោកកំពុងតែរៀបចំកន្លែង និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋ តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។