កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
នាយករដ្ឋមន្ត្រីបញ្ជាឲ្យប្រគល់ដីដល់ពលរដ្ឋ៤៩គ្រួសារនៅព្រះសីហនុ
ក្រោយពីមានការរិះគន់យ៉ាងច្រើនតាមបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) និងអង្គការសង្គមស៊ីវិល ពីការឈូសឆាយដី និងរុះរើផ្ទះរបស់ពលរដ្ឋនៅស្រុកស្ទឹងហាវ ដើម្បីប្រគល់ឲ្យឧកញ៉ាម្នាក់ដែលគេស្គាល់ថា ជានាយកក្រុមហ៊ុនស្រាបៀលីអូ កាលពីដើមខែមីនា រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រកាសប្រគល់ដីឲ្យទៅប្រជាពលរដ្ឋវិញ។ នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចប្រគល់ដីអ្នកភូមិ និងដីចម្ការទំហំ ៣៥២ហិកតារ និងបញ្ជាឲ្យសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋចំនួន ៤៩គ្រួសារនៅលើដីភូមិពួកគាត់ឡើងវិញ បន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះទៅឈូសឆាយ និងវាយកម្ទេចផ្ទះអ្នកភូមិនៅចំណុចចំរាំង ក្នុងស្រុកស្ទឹងហាវ កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅ។ ក្នុងលិខិតចុះថ្ងៃទី១៧ ខែមីនា ចុះហត្ថលេខាដោយលោក ហ៊ុន សែន ផ្ញើទៅលោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាម្ចាស់ចម្ការដូងប្រេងដ៏ធំនៅកម្ពុជា លោក ហ៊ុន សែន បានស្នើសុំឲ្យលោក ម៉ុង ឫទ្ធី ទទួលយកប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ ដែលរងគ្រោះពីការឈូសឆាយឲ្យមកស្នាក់នៅដីក្រុមហ៊ុនជាបណ្ដោះអាសន្ន និងទី២ បញ្ជាឲ្យលោក ម៉ុង ឫទ្ធី រៀបចំជាងសាងសង់លំនៅឋានជូនប្រជាពលរដ្ឋ ហើយចំពោះថវិកាសាងសង់ជាបន្ទុកផ្ទាល់របស់គ្រួសារលោកនាយករដ្ឋមន្ត្រី។
-
កម្មកររោងចក្រនៅចោមចៅជាង១០០០នាក់ កូដកម្មបិទផ្លូវវេងស្រេង
កម្មករប្រមាណជាង១០០០នាក់ នៅរោងចក្រដេរស្បែកជើងម៉ារីឈុន ស្ថិតនៅភូមិពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្តកូដកម្មបិទផ្លូវ នៅវេងស្រេង នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីទាមទារលក្ខខណ្ឌការងារ។ មន្ត្រីសហព័ន្ធសហជីពកម្មករនិយោជិក លោក ថា តូរី ប្រាប់ VOD ថា កម្មកររោងចក្រដេរស្បែកជើងម៉ារីឈុន បន្តកូដកម្មបិទកំណាត់ផ្លូវវេងស្រេង ដើម្បីទាមទារលក្ខខណ្ឌការងារ១១ចំណុចពីថៅកែរោងចក្រ។ លោកបន្តថា បន្ទាប់ពីកម្មករ បិទផ្លូវវេងស្រេង អស់រយៈពេលប្រមាណជា១ម៉ោង អធិការរងខណ្ឌពោធិ៍សែនជ័យ ស្នើឲ្យកម្មករត្រឡប់ទៅក្រុមហ៊ុនវិញ ដោយលោកសន្យាថា នឹងទៅដោះស្រាយនៅទីនោះ ៖ "ខ្ញុំបានបិទហើយ ឥឡូវខ្ញុំបានទៅហៅមកវិញហើយ ដោយសារតែលោកអធិការរងពោធ៍សែនជ័យ គាត់សន្យាថា ឲ្យខ្ញុំដង្ហែមកមុខរោងចក្រវិញ ហើយគាត់នឹងចូលដោះស្រាយឲ្យខ្ញុំ"។
-
ករណីបាញ់គំរាមអ្នកភូមិមិនឲ្យប្រជុំជាមួយអង្គការនៅពោធិ៍សាត់
ប្រជាពលរដ្ឋនៅភូមិដាច់ស្រយាលមួយ នៃខេត្តពោធិ៍សាត់ បានសម្ដែងការភ័យព្រួយចំពោះសុវត្ថិភាព បន្ទាប់ពីមានជនប្រដាប់អាវុធមិនស្គាល់មុខបាញ់គំរាមជាច្រើនគ្រាប់ ព្រមទាំងព្រមានចំពោះអ្នកភូមិដែលបានទៅចូលរួមប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាល ក្នុងសិក្ខាសាលាស្ដីពីការលើកស្ទួយសិទ្ធិដីធ្លី និងអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាពនៅឯក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១៥ មីនា កន្លងទៅ។ ប្រជាពលរដ្ឋនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខ្លះបានគេចខ្លួនពីផ្ទះនៅពេលយប់ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីមានជនប្រដាប់អាវុធមិនស្គាល់មុខ ៤នាក់ បានជិះម៉ូតូ ២គ្រឿង មកបាញ់គំរាមអ្នកភូមិ។ ស្ត្រីអ្នកភូមិម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ មីនា ថា ជនប្រដាប់អាវុធមិនស្គាល់មុខបានជិះម៉ូតូ ២គ្រឿង មកដល់មុខផ្ទះគាត់ ហើយបាញ់គំរាមជាច្រើនគ្រាប់ ធ្វើឲ្យគាត់មានការភ័យតក់ស្លុតយ៉ាងខ្លាំង។ គាត់បន្តថា ជនមិនស្គាល់មុខទាំងនោះបានគំរាមថា បើអ្នកភូមិរូបណាហ៊ានធ្វើដំណើរទៅប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាលទៀតនោះ គេនឹងបាញ់សម្លាប់ទាំងគ្រួសារ៖ «បាញ់ត្រង់ចំណុចមុខក្រុមហ៊ុន ៥គ្រាប់ ហើយមកបាញ់នៅមុខផ្ទះកូនខ្ញុំមួយគ្រាប់ ព្រោះអីថ្ងៃនោះពួកខ្ញុំទើបតែមកពីធ្វើសិក្ខាសាលានៅពោធិ៍សាត់ គេក៏បាញ់គំរាម ហើយគេនិយាយថា បើនរណាហ៊ានទៅពោធិ៍សាត់ ទៀត គេបាញ់សម្លាប់ទាំងគ្រួសារ»។
-
ជញ្ជូនឈើគ្រញូងចេញពីដីថៃ ទាហានសៀមបាញ់របួស2នាក់ រឿងដដែលនៅលើភ្នំដងរែក
ខេត្តព្រះវិហារ ៖ ពលរដ្ឋខ្មែរ២នាក់ ត្រូវកងទ័ពសៀមបាញ់ឱ្យរបួសធ្ងន់នៅលើខ្នងភ្នំដងរែកចំណុចឈើទាលបាគង ខាងលិចច្រកអានសេះ ប្រមាណ៨គីឡូម៉ែត្រ ។ ប្រភពព័ត៌មានពីមន្ត្រីយោធាកម្ពុជា ប្រចាំជួរមុខ ក្នុងតំបន់អានសេះបានឱ្យដឹងថា អ្នករងរបួសទាំងពីរនាក់ ម្នាក់ឈ្មោះឆូវ ខឿន អាយុ៣៣ឆ្នាំ ទីលំនៅភូមិគគីរ ឃុំឈូក ស្រុកឈូក ខេត្តកំពត ត្រូវទាហានសៀមបាញ់បាក់ភ្លៅ និងម្នាក់ទៀតឈ្មោះឃុន រ៉ន អាយុ២៤ឆ្នាំ ទីលំឋាននៅភូមិជាមួយគ្នាត្រូវទាហានសៀមបាញ់ចំចង្កេះខាងស្ដាំ ។ ការបាញ់ពីសំណាក់ទាហានសៀមនេះ ខណៈពេលដែលពួកគេឡើងទៅលើភ្នំ ចូលទៅក្នុងដីសៀមលួចកាប់ឈើគ្រញូង ។
-
ឈាមស្រែកស្បែកហៅរំលោភ ហើយសម្លាប់លោកយាយចំណាស់ម្នាក់សមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពត ៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌក្រុងកំពត ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការខេត្ត កាលពីម៉ោង៨យប់ថ្ងៃទី១៥ មីនា ២០១៣ ពីករណីរំលោភសេពសន្ថវៈរួចសម្លាប់ដោយយកខ្សែរឹត.កលើជនរងគ្រោះជាដូនចាស់អាយុ៧០ប្លាយ ។
-
បុគ្គលិកអឹមហ្វូនធ្វើកូដកម្មទាមទារប្រាក់បំណាច់និងអតីតភាព
បុគ្គលិកក្រុមហ៊ុនអឹមហ្វូន (Mfone) ជាង ២០០នាក់ ធ្វើកូដកម្មទាមទារប្រាក់បំណាច់ និងប្រាក់អតីតភាពការងារ។ កូដកម្មនេះផ្ទុះឡើងបន្ទាប់ពីក្រុមហ៊ុនទូរស័ព្ទ អឹមហ្វូន សម្រេចប្រកាសក្ស័យធនកាលពីដើមខែមករា ហើយព្យួរការងារបុគ្គលិកទាំងអស់ ដោយផ្តល់ប្រាក់កម្រៃពី ១០% ទៅ ២០% ប្រចាំខែ ធ្វើឲ្យបុគ្គលិកទាំងអស់ខ្វះខាតលុយកាក់ដើម្បីផ្គត់ផ្គង់ជីវភាព ដើម្បីមានពេលវេលាស្វែងរកការងារផ្សេងធ្វើទៀត។ បុគ្គលិកក្រុមហ៊ុនអឹមហ្វូន ជាង ២០០នាក់ តំណាងឲ្យបុគ្គលិកជាង ១ពាន់នាក់ នៅថ្ងៃទី១៧ មីនា លើកបដាស្រែកទាមទារ និងអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ ដើម្បីឲ្យថៅកែផ្តល់ប្រាក់បំណាច់ និងប្រាក់អតីតភាពការងារជូនកម្មករឲ្យបានឆាប់រហ័ស។ អតីតនាយកគ្រប់គ្រងទ្រព្យសម្បត្តិ និងជាតំណាងបុគ្គលិកក្រុមហ៊ុនអឹមហ្វូន លោក ផាន់ ឌឿន មានប្រសាសន៍ថា បុគ្គលិកទាំងអស់មានបំណងស្នើឲ្យក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធផ្តល់សំណងដល់ពួកគេ ផ្អែកលើច្បាប់ការងារ។ លោកបន្តថា តាំងពីក្រុមហ៊ុនសម្រេចព្យួរការងារបុគ្គលិករួចមក បុគ្គលិកទាំងនេះមានការលំបាកខ្លាំងផ្នែកជីវភាព ដោយសារត្រូវបង់ថ្លៃផ្ទះ ថ្លៃទឹកភ្លើង និងសោហ៊ុយចំណាយស្វែងរកការងារធ្វើបន្តទៀតផង។
អានបន្ត -
សង្គមស៊ីវិលទាមទារឲ្យតុលាការភ្នំពេញកាត់ក្ដីលោកឈូកបណ្ឌិត
សាលាដំបូងខេត្តស្វាយរៀង មិនទាន់កំណត់ពេលវេលាបើកសវនាការសំណុំរឿងលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត នៅឡើយទេ បន្ទាប់ពីសាលាឧទ្ធរណ៍បានបញ្ជូនសំណុំរឿងដ៏ចម្រូងចម្រាសនេះឲ្យទៅសាលាដំបូងខេត្តស្វាយរៀង បើកសវនាការជំនុំជម្រះម្ដងទៀតនោះ។ ទោះបីជាយ៉ាងនេះក្ដី ក្រុមអង្គការសិទ្ធិមនុស្ស និងក្រុមសហជីពគ្មានជំនឿទៅលើសាលាដំបូងខេត្តស្វាយរៀង ថានឹងផ្ដន្ទាទោសលោក ឈូក បណ្ឌិត ដែលជាជនសង្ស័យបាញ់កម្មករនោះទេ ពីព្រោះដោយយល់ឃើញថា តុលាការនេះធ្លាប់បានទម្លាក់ចោលការចោទប្រកាន់លោក ឈូក បណ្ឌិត ម្ដងរួចមកហើយនោះ។ អង្គការសិទ្ធិមនុស្ស និងក្រុមសហជីព បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយទាមទារឲ្យសាលាឧទ្ធរណ៍ពិចារណាឡើងវិញ និងបង្វែរសំណុំរឿងលោក ឈូក បណ្ឌិត ឲ្យមកសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកបើកសវនាការជំនុំជម្រះក្ដីនេះវិញ។ ក្រុមអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី១៧ មីនា នេះ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហភាពសជីពកម្ពុជា និងសហភាពការងារកម្ពុជា។
-
លោក ម៉ម សូណង់ដូ ត្រូវ ដោះលែងនៅថ្ងៃនេះ, តុលាការសាលាឧទ្ធរណ៍ប្ដូរបទចោទ និងផ្ដន្ទាទោសលោកម៉ម សូណង់ដូ ត្រឹមតែ៥ឆ្នាំ v
លោកបានបន្ដថា អ្វីដែលសោក ស្ដាយថាលោក ម៉ម សូណង់ដូ ដែលមិន បានប្រព្រឹត្ដបទល្មើសដូចជាការចោទ ប្រកាន់សោះ ហើយត្រូវបានគេចោទ ប្រកាន់ពីបទល្មើស ហើយត្រូវបាន ជាប់ទោស៨ខែ ហើយក្រៅពីនេះគាត់ ត្រូវបានលក្ខខណ្ឌចំនួន៣ទៅទៀត ដែលរឹតត្បិតសិទ្ធិសេរីភាពដែលស្ថិត នៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដោយទី១- នៅពេលដែលកោះ ហៅ លោក ម៉ម សូណង់ដូ ត្រូវតែចូល បំភ្លឺ, ទី២- បើចង់ផ្លាស់ប្ដូរមុខរបរ ឬក៏ទីលំនៅ ត្រូវជូនដំណឹងទៅព្រះរាជអាជ្ញា និងទី៣-មុននឹងចេញទៅក្រៅប្រទេស ត្រូវតែជូនដំណឹងមកព្រះរាជអាជ្ញា។ ចំណែកលោក អ៊ូ វិរៈ ប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាន និយាយថា រឿងក្ដីលោក ម៉ម សូណង់ដូ គឺជារឿងក្ដីមួយមិនសមស្រប ដោយ សារតែអ៊ីចឹងហើយបានជាលោកម៉ម សូណង់ដូ រួចខ្លួន ដោយសារតែមតិ ភាគច្រើនសហគមន៍អន្ដរជាតិ មតិរបស់ ប្រជាពលរដ្ឋ និងមតិមន្ដ្រីជាច្រើន សុទ្ធតែយល់ថា ករណីនេះហាក់ដូចជា មិនសមស្របត្រឹមត្រូវទេ ។
-
តាពុះពោរតណ្ហាចង់រួមរ័ក យាយអស់តម្រេកមិនព្រម ក្លាយជាជម្លោះតាវាយយាយ
រាជធានីភ្នំពេញ៖ ដោយសារសុំប្រពន្ធរួមរ័កមិនព្រម ព្រោះមានជំងឺទឹកផ្អែមគ្មានអារម្មណ៍ បុរសជាប្ដីក៏ទាញអង្រែបុកគ្រឿងវាយសំពងប្រពន្ធបែកឈាមពេញមុខ និងបែកភ្នែកម្ខាងរួចរត់គេចខ្លួនបាត់៣ថ្ងៃទើបនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់បាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី ៩ មីនា គឺបន្ទាប់ពីទូទាំងប្រទេសបានប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ។
-
វិភាគ៖ តើមានកត្តាអ្វីធ្វើឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ?
ប្រធានអង្គជុះនុំជម្រះសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ប្រកាសសាលដីកាកាលពីថ្ងៃទី១៤ ខែមីនានេះថា ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែលជាប់ចោទពីបទញុះញង់ឲ្យមានការកាប់បំផ្លាញព្រៃឈើ ហើយត្រូវផ្តន្ទាទោស៥ឆ្នាំនោះ ក៏ប៉ុន្តែទោសនេះ ត្រូវបានប្រកាសព្យួរទោសវិញ។ បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចដោះលែង លោក ម៉ម សូណង់ដូ ឲ្យនៅក្រៅឃុំក្រុមអ្នកវិភាគ ដែលតាមដានករណីនេះ យល់ឃើញខុសៗគ្នា ពីមួលហេតុនៃការដោះលែងលោក ម៉ម សូណង់ដូ។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគមួយរូបលោក អ៊ូ វីរៈ យល់ឃើញថា គំនាបពីបរទេស និងមជ្ឈដ្ឋានក្នុងស្រុក គឺជារឿងមួយ។ តែលោកយល់ថា មន្ត្រីរាជរដ្ឋាភិបាលក៏ទទួលស្គាល់ថា ការចោទប្រកាន់លោក ម៉ម សូណង់ដូ នេះ មិនសមហេតុផល ៖ ""
-
លោក ម៉ម សូណង់ដូ ត្រូវដោះលែងឲ្យមានសេរីភាព
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១៥ ខែមីនា ដោយមានអ្នកគាំទ្ររាប់រយនាក់មកចាំទទួលលោកនៅខាងមុខពន្ធនាគារព្រៃស។
-
សម្ដេចតេជោ ហ៊ុន សែន “ខ្ញុំធ្លាប់ប្រកួតហើយទេតើ តើមានរឿងអី ដែលត្រូវខ្លាចនោះ ”
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីកម្ពុជាបានធ្វើការប្រតិកម្មតបតមួយ ទៅនឹងការវិភាគរបស់អ្នកវិភាគសង្គម ពាក់ព័ន្ធទៅនឹងបញ្ហាដែលគណបក្ស ហ្វ៊ុនស៊ិនប៉ិច មានបំណងប្ដឹងសម្ដេចក្រុម ព្រះនរោត្ដម រណឫទ្ធ ដែលបែរជាត្រូវ បានពួកអ្នកវិភាគ ផ្ដោតបញ្ហាមកចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថាជាអ្នកកៀបសង្កត់មិនឱ្យសម្ដេចក្រុមព្រះចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។ សម្ដេច បានបន្ដថា លោកបានមើលសារព័ត៌មានព្រឹកនេះ គេបានដាក់ចំណងជើងថា ចំណាប់ខ្មាំងនយោបាយនៅកម្ពុជា បាន ឃើញអ្នកវិភាគសង្គមម្នាក់ គឺលោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជាបានបញ្ជាក់ថា គណបក្សប្រជាជន កម្ពុជានឹងមិនអនុញ្ញាតឱ្យសម្ដេចក្រុម ព្រះ ចូលរួមក្នុងឆាកនយោបាយវិញជា ដាច់ខាត ការដែលចង់ប្ដឹង និងមិនចង់ ប្ដឹង វាជាការសម្រេចរបស់គណបក្ស ប្រជាជនកម្ពុជាទេ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជានឹងឆ្លើយ តបជាមួយ ការគំរាមគំហែងនានា ដូចជាការបើក កកាយព័ត៌មានជាច្រើនទាក់ទងសម្ដេច ក្រុមព្រះ យើងខ្ញុំមើលទៅបើព្រះអង្គ ចូលរួមជាមួយបក្សប្រឆាំង បក្សកាន់ អំណាចនឹងប្រតិកម្ម ហើយគេសរសេរ ទៀតថា បើព័ត៌មានខាងលើជា ការពិត សម្ដេចក្រុមព្រះនឹងក្លាយជាចំណាប់ខ្មាំង នយោបាយរបស់គណបក្សកាន់អំណាច បច្ចុប្បន្នហើយ។ សម្ដេចតេជោបានមាន ប្រសាសន៍បន្ដថានេះជារឿងគួរអស្ចារ្យ។
-
សាលាឧទ្ធរណ៍ដោះលែងលោក ម៉ម សូណង់ដូ សាលដីកាបន្ថយទោស20ឆ្នាំមក5ឆ្នាំតែត្រូវបានព្យួរ
រាជធានីភ្នំពេញ ៖ លោក ឃុន លាងម៉េង ចៅក្រមសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៤ មីនា បានប្រកាសសាលដីកាជាសាធារណៈ សម្រេចបន្ថយទោសលោក ម៉ម សូណង់ដូ ដោយច្រានចោលការសម្រេចរបស់សាលាដំបូងរាជធានី ដែលបានផ្តន្ទាទោសលោកដាក់ពន្ធនាគារចំនួន២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល តាមការស្នើសុំរបស់ព្រះរាជអាជ្ញាលោក ហ៊ាន រិទ្ធ សុំប្តូរបទចោទ ហើយសម្រេចមកផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ តែអនុវត្តទោស៨ខែក្នុងពន្ធនាគារ និងសល់ពីនេះព្យួរ ។ ចំណែកជនជាប់ចោទពីរនាក់ ដែលបានចាប់ឃុំឃាំងជាមួយគ្នានេះ បានបន្ថយដូចគ្នា ពីទោសជាប់ពន្ធនាគារ៥ឆ្នាំ និង៣ឆ្នាំ មកត្រឹម១០ខែ អនុវត្តទោសក្នុងពន្ធនាគារវិញ ។
-
ប្លន់ផ្ទះស្ដ្រីប្ដីកូរ៉េ ប្លន់ទាំងទ្រព្យប្លន់ទាំងបេះដូង ថតវីដេអូគំរាមបង្ហោះតាមហ្វេសប៊ុកបើប្ដឹងប៉ូលិស
រាជធានីភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ ដែលមានប្តីជាជនជាតិកូរ៉េ បានរងគ្រោះដោយត្រូវចោរ២នាក់ចូលធ្វើសកម្មភាពប្លន់ដល់ក្នុងផ្ទះទាំងកណ្តាលថ្ងៃត្រង់ ដោយគ្មាននរណាម្នាក់ដឹងទេ ។ ចោរទាំង២បានប្រើកាំបិតភ្ជង់បំពង់.ក រួចបានចងដៃចងជើងស្ត្រីរងគ្រោះ ហើយរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃដោយមានការថតជាវីដេអូថែមទៀត ដើម្បីទុកគំរាមស្ត្រីរងគ្រោះមិនឱ្យប្តឹងប៉ូលិសជាថ្នូរនឹងការមិនបង្ហោះរូបចាប់រំលោភតាមហ្វេសបុក ។
-
សន្តិសុខក្រុមហ៊ុនផានអ៊ីម៉ិច រុះរើតង់ប្រជាពលរដ្ឋនៅបុរីកីឡា១០គ្រួសារ
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្តិសុខក្រុមផានអ៊ីម៉ិច រុះរើតង់ជាជម្រករបស់ប្រជាសហគមន៍បុរីកីឡា ប្រមាណ ១០គ្រួសារ នៅលើដីដែលក្រុមហ៊ុនឈូសឆាយកាលពីដើមឆ្នាំដោយចោទថា សាងសង់ខុសច្បាប់។ ប្រជាសហគមន៍ម្នាក់ត្រូវសន្តិសុខរុះរើតង់ស្រី ជុំ ង៉ាន់ ថ្លែងថា ពេលនេះពួកគាត់ និងប្រជាពលរដ្ឋផ្សេងៗទៀត ទាំងក្មេង និងចាស់ កំពុងនៅកណ្តាលថ្ងៃក្តៅដោយសារពុំមានជម្រក។ អ្នកស្រីអំពាវនាវឲ្យអាជ្ញាធរ ឬអង្គការសង្គមស៊ីវិលជួយពួកគាត់ជាបន្ទាន់។
-
នាយករដ្ឋមន្ត្រីបដិសេធមិននៅពីក្រោយខ្នងក្នុងការប្ដឹងសម្ដេចក្រុមព្រះ
ការបដិសេធនេះ គឺក្រោយពីលោកដឹងព័ត៌មានតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី ថ្មីៗនេះ ដែលបានដកស្រង់សម្ដីរបស់អ្នកវិភាគសង្គម និងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងបានអានកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានភ្ជាប់រូបលោក ហ៊ុន សែន ទៅនឹងគម្រោងការប្ដឹងផ្តល់គ្នានោះ។ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រកាសភ្លាមៗថា ទំនាក់ទំនងរវាងរូបលោក និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែល្អប្រសើររហូតដល់ពេលនេះ ហើយលោកមិនជឿថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងយាងទៅចូលរួមដៃជាមួយគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាននោះឡើយ។ នេះជាការបដិសេធដើម្បីជម្រះការមន្ទិលសង្ស័យនានា ក្រោយពីអ្នកនាំពាក្យរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១១ ខែមីនា កន្លងទៅនេះថា មានពាក្យចចាមអារ៉ាមកន្លងមកថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបំណងចូលជាមួយគណបក្សប្រឆាំង។ សេចក្តីថ្លែងការណ៍បានបន្តថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនមានបំណងចូលជាមួយបក្សប្រឆាំងទេ ហើយព្រះអង្គបានប្រកាសកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ ហើយថាព្រះអង្គឈប់ធ្វើនយោបាយ។ ម្យ៉ាងទៀត ករណីដែលមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដាក់ពាក្យបណ្ដឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីបទពុករលួយ និងលួចលក់ឧទ្ធម្ភាគចក្រម៉ាក MI17 របស់គណបក្សហ៊្វុនស៊ិនប៉ិច នោះ គឺជារឿងអយុត្តិធម៌ណាស់។ លោក ហ៊ុន សែន បានមានប្រសាសន៍ដោយសម្ដីធ្ងន់ៗជាសាធារណៈ នៅក្នុងឱកាសនៃពិធីបញ្ចុះខណ្ឌសីមា នៅវត្តនន្ទមុនី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ថា លោកបង្ខំចិត្តត្រូវតែនិយាយ ដោយសារតែមានការផ្សាយព័ត៌មានមួយចំនួនដកស្រង់អ្នកវិភាគនិយាយបំភ្លៃការពិត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ជាមួយនោះដែរ វិទ្យុអាស៊ីសេរី បានដកស្រង់សម្ដីរបស់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោកបញ្ជាក់ថា គណបក្សប្រជាជន និងមិនអនុញ្ញាតឲ្យសម្ដេចក្រុមព្រះ ចូលឆាកនយោបាយវិញជាដាច់ខាត។ ការដែលចង់ប្ដឹង និងមិនចង់ប្ដឹងហ្នឹង គឺជាការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ទេ។ យើងខ្ញុំមើលទៅ បើព្រះអង្គចូលនឹងបក្សប្រឆាំង បក្សកាន់អំណាចនឹងប្រតិកម្មហើយ។ ក្រុមវិភាគគិតឃើញទៅអីចឹងទៅកើត រឿងសម្ដេចក្រុមព្រះ ទាក់ទងនឹងបញ្ហាយន្តហោះ ខ្ញុំប្រាប់ ញឹក ប៊ុនឆៃ យប់មិញហើយតើ ប្ដឹងសម្ដេចក្រុមព្រះ ស្មើនឹងប្ដឹង ហ៊ុន សែន។ មូលហេតុ គឺងាយយល់ទេ មិនមែនអ្នកណាអ្នកណាបើកយន្តហោះលើដែនដីខ្មែរបានទេ។ ចង់យកកប៉ាល់ហោះយកមកហោះលេងពេញទឹកពេញដីបានទេ សម្ដេចក្រុមព្រះ ចង់យកយន្តហោះទៅណា ត្រូវតែសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រី»។
-
បទយកការណ៍៖ ការដោះលែងលោក ម៉ម សូណង់ដូ ទទួលបានទាំងការសាទរនិងការចំអក
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលតាមដានករណីឃុំខ្លួនលោក ម៉ម សូណង់ដូ នេះបានហៅសាលាដីការបស់សាលាឧទ្ធរណ៍ថា សញ្ញាណវិជ្ជមានមួយ ដែលអាចស្តារមុខមាត់តុលាការនៅកម្ពុជា ដែលរងការរិះគន់ថា មិនឯករាជ្យ ស្ថិតក្រោមសម្ពាធគណបក្សកំពុងកាន់អំណាចនោះ ៖ "ខ្ញុំគិតថា សាលាឧទ្ធរណ៍ពិតជាបានធ្វើការល្អ ដើម្បីសាងកិត្តិយសតុលាការកម្ពុជាឡើងវិញហើយ ទោះបីមិនទាន់ល្អមួយរយភាគរយ ខ្ញុំគិតថានេះ ជាឥរិយាបទ នឹងជាទង្វើដែលចាប់ឈាន ព្រោះខ្ញុំគិតថា មិនអាចមួយជំហ៊ានទៅ Completly មួយរយភាគរយ ប្រហែលជាចាប់ផ្តើម Step បែបនេះ យើងសប្បាយចិត្តណាស់"។ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ និងជាអ្នកប្រឹក្សាច្បាប់ លោក អំ សំអាត ដែលចូលស្តាប់សវនាការនេះ ហៅការសម្រេចរបស់សាលាឧទ្ធរណ៍ថា ជាពន្លឺយុត្តិធម៌តិចតួច សម្រាប់ជនជាប់ចោទ ដោយសារតុលាការជាន់ខ្ពស់នេះ រកកំហុសតាមបទចោទរបស់សាលាដំបូងមិនឃើញតែបែរជាបន្ថែមបទចោទផ្សេងទៀត គឺបទញុះញង់ឲ្យមានការកាប់បំផ្លាញព្រៃឈើ ដែលមិនមានចោទក្នុងសាលក្រមសាលាដំបូង ៖ "ទោះបីលោកត្រូវដល់ថ្ងៃនឹងត្រូវចេញក៏ដោយ ប៉ុន្តែលោកនៅតែត្រូវទទួលទោស និងការចោទប្រកាន់ដដែល អានេះដែលជាការសោកស្តាយដែល មនុស្សដែលមិនបានប្រព្រឹត្តបទល្មើស ហើយត្រូវបានគេចោទប្រកាន់"។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វិរៈ ហៅការប្រកាសសាដីការរបស់សាលាឧទ្ធរណ៍នេះថា នៅមានភាពខ្វះចន្លោះច្រើន ដោយចៅក្រមមិនទុកឱកាសឲ្យជនជាប់ចោទ ឬក៏មេធាវីការពារជនរងគ្រោះ ឡើងជំទាស់នឹងបទចោទបន្ថែម របស់ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ទេ ៖ "ឲ្យតុលាការធ្វើតាមនីតិវិធីមួយ ដែលយុត្តិធម៌នឹងសមសម្រប ហើយពួកខ្ញុំត្រៀមខ្លួនក្នុងការ សហការជាមួយនឹងសាលាឧទ្ធរណ៍"។ មេធាវីការពារក្តីលោកម៉ម សូណង់ដូ គឺលោក ស សូវាន អះអាងថា តាមអង្គហេតុនិងអង្គច្បាប់ សាលាឧទ្ធរណ៍ត្រូវទម្លាក់ចោលបទចោទលើកូនក្តីលោកទាំងស្រុង ដោយមិនត្រូវបន្ថែមបទចោទលើសាលក្រមរបស់សាលាដំបូងទេ។ លោកថា លោកនឹងប្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ដើម្បីរកយុត្តិធម៌រឿងក្តីនេះ ៕
-
សាលាឧទ្ធរណ៏ កាត់តម្រឹមទោសលោក ម៉ម សូណង់ដូ ហើយប្រកាសដោះលែង
ទីបំផុតទៅ សាលាឧទ្ធរណ៏ បានសម្រេចដោះលែងលោក ម៉ម សូណង់ដូ ហើយនៅថ្ងៃនេះ ខណៈការកាត់ទោសឲ្យពន្ធគារចំនួន៥ឆ្នាំនោះ ត្រូវបានប្រកាសព្យូរទោសវិញ។ អ្នករាយការណ៏ព័ត៌មានVOD លោក ញឹម សុខន ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៏ លោក ឃុន លាងម៉េង បានសម្រេចលើវាសនាប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុឯករាជ្យរូបនេះ ឲ្យជាប់ទោសតែជាង៨ខែគិតចាប់ពីការឃុំខ្លួន។ ចំណែកទោសនៅសល់ជាង៤ឆ្នាំទៀត ដែលសាលាឧទ្ធរណ៏ចោទប្រកាន់ទាក់ទងនឹងបទល្មើសព្រៃឈើនោះ ត្រូវបានព្យូរទោសវិញ។ សូមបញ្ជាក់ថា បទល្មើសថ្មីនេះ គឺសាលាឧទ្ធរណ៏បានប្តូរមកពីបទចោទថា បង្កើតអបគមន៍ នៅស្រុកឆ្លូង ខេត្តក្រចេះ ដែលសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ២០ឆ្នាំ ដែលនាំឲ្យមានប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះ៕
-
លោក អៀង សារី ជនជាប់ចោទក្នុងសំណុំរឿង០០២ ស្លាប់ហើយ
លោក អៀង សារី ជាជនចោទនៃសំណុំរឿង ០០២ បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាយុ ៨៨ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត កាលពីថ្ងៃទី៤ខែមិនានេះ។
-
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានអ្នកវិភាគ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគសង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកនៅតែប្រកាន់ជំហរដដែលចំពោះវិភាគនោះ តែលោកថា ប្រតិកម្មនេះ គប្បីធ្វើឡើងក្នុងគំនិតនៃនយោបាយ ជៀសវាងការវាយប្រហារលើបុគ្គលផ្ទាល់ ៖ "ស្វាគមន៍ការបញ្ចេញមតិរបស់សម្តេច អាហ្នឹងគឺជាសិទ្ធិរបស់គាត់ បើសិនជាអាចបញ្ចេញអាចពិភាក្សា ឈានទៅដល់ការពិភាក្សា ពីគំនិតនិងគោលនយោបាយ គឺជារឿងមួយល្អ ជៀសវាងការវាយប្រហារបុគ្គល គឺមើលទៅជារឿងមិនល្អ"។