កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ​តុលាការខេត្ត​កំពង់ធំ​ កោះហៅ​សកម្មជន​ព្រៃ​ឡង់​ ៩​នាក់​

    សាលាដំបូង​ខេត្តកំពង់ធំ​ កោះហៅ​សកម្មជន​សហគមន៍​ព្រៃ​ឡង់ មកពី​ស្រុក​សណ្តាន់ ៩​នាក់ ឲ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែ​មីនា​ ឆ្នាំ​២០១៣​នេះ ជុំវិញ​ករណី​កាប់​ឆ្ការព្រៃ​យក​ដី​ធ្វើ​ចំការ​។​ យោងតាម សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញផ្សាយ នៅ​ថ្ងៃ​ពុធ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៣ បានឲ្យដឹងថា សម្មក​ជន​ការពារ​ព្រៃឈើ ៩​នាក់ ដែល​ចូលបំភ្លឺ​នោះ​មាន ឈ្មោះ ឈៀង វុទ្ធី​, ហែ​ន ហៃ​, សៅ កន​, មាស វ័​ន្ត​, មាស គឿង​, ម៉ៅ ធា​, នួន​គិន ,​ដួង ចាយ និង ព្រំ​ស៊ុយ​។ ​បណ្តឹង​នេះ ធ្វើឡើង​ដោយ​លោកស្រី អ៊ុល រដ្ឋា កាលពី​ឆ្នាំ​២០១១ ជុំវិញ ជម្លោះ​ដីធ្លី​នៅ​ភូមិ អូ​ស្លឹកក្រៃ ឃុំ​មាន​រិទ្ធិ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​៕

  • ប្រជាពលរដ្ឋ​បឹងកក់ នាំគ្នា​សម្រុក​ចូលទៅ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី តែត្រូវបានបង្ក្រាបដោយហិង្សា

    ភ្នំពេញ: ​ប្រជាពលរដ្ឋ​បឹងកក់ បាននាំគ្នា​សម្រុក​ចូលទៅ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី នៅក្បែរ​វិមានឯករាជ្យ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​សម្តេច ជួយ​អន្តរាគមន៍ រឿង​ដី​នៅ​បឹងកក់ និង​ដោះលែង​អ្នកស្រី យ៉ោ​ម បុ​ប្ឆា​។ ប៉ុន្តែ​ត្រូវបាន​កម្លាំង​នគរបាល ធ្វើការ​ទប់ស្កាត់ និងបង្ក្រាបដោយហិង្សាលើ​ក្រុម​ស្ត្រី​បឹងកក់ នាំឲ្យមានរបួស សន្លប់ និងឃាត់ខ្លួនអ្នកភូមិថែមទៀត។ បន្ទាប់មក​ ក៏មាន​ការប៉ះទង្គិច​គ្នា ​រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ​ទាំងនោះ ហើយ​ការ​រា​រាំង​នេះ​ បានធ្វើអោយ​ប្រជាពលរដ្ឋ​បាន​សម្រុក​ទម្លុះ​របាំង​ការពារ​សមត្ថកិច្ច​ជាច្រើន​លើក​ច្រើនសារ ហើយ​ក៏បាន​ផ្ទុះ​ហឹ​ង្សា​រវាង សមត្ថកិច្ច និងប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រងរបួស​ធ្ងន់​ស្រាល និងបាក់ដៃ ជើង សន្ល​ប់។ ចំណែកឯ​កម្លាំង​សមត្ថកិច្ច​ក៏ត្រូវ​រងរបួស​ធ្ងន់​ស្រាល​ដូចគ្នា​ដែរ។ ក្នុង​ហេតុការណ៍​ផ្ទុះហឹង្សានោះ ​គេ​សង្កេតឃើញ​កម្លាំង​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ រងរបួស​ចំនួន ២ នាក់ ដោយ​ប្រជាពលរដ្ឋ​បាន​វាយ​នឹងមេក្រូ បណ្តាល​ឲ្យ​បែក​ក្បាល និងម្នាក់ទៀត​បែកក្តោងច្រមុះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ព្យាបាល​ភ្លាមៗ​នោះ​។​

  • កម្ម​ករ​រោង​ចក្រ​ស្បែក​ជើង​គូ​​យៀន បន្ត​​ធ្វើ​កូដ​កម្ម​ទាមទារ​លក្ខ​ខណ្ឌ​​៨​ចំណុច​

    រាជធានីភ្នំពេញ ៖ ​កម្ម​ករ​រោង​ចក្រ​ស្បែក​ជើង​យីហោ​គូ​យៀន ប្រមាណ​ជាង​៤០០​នាក់ ​ក្នុង​ចំណោម​​៤.០០០​នាក់ បាន​នាំគ្នា​បន្ត​ធ្វើ​កូដ​កម្ម​នៅ​ខាង​​ក្នុង និង​ខាង​ក្រៅ​រោង​ចក្រ ស្ថិតក្នុងសង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ វេលា​​ព្រឹក​ថ្ងៃទី​១៣ មីនា ​២០១៣ ​នេះ​ ប្រយោជន៍​​ដើម្បីទាមទារ​​លក្ខ​ខណ្ឌ​ការ​​ងារ​៨​ចំណុច​ពីថៅកែ​​រោង​ចក្រ ខណៈថ្ងៃ​​ម្សិល​មិញ​ពួក​គេ​បាន​ធ្វើ​កូដ​កម្ម​ម្តង​រួច​មក​ហើយ ដោយ​មាន​តំណាង​រោង​ចក្រ​​ចេញ​មក​ដោះ​ស្រាយ​បាន​តែ​៤​ចំណុច។

  • កំណែ​ទម្រង់​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា

    វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃ​ពុធ ទី១៣ ខែ​មីនា ឆ្នាំ​២០១៣៖ «កំណែ​ទម្រង់​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា»។ វាគ្មិន​កិត្តិយស​សម្រាប់​កម្មវិធី​នេះ​មាន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​ខុមហ្វ្រែល (COMFREL) និង​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។អ្នក​សម្រប​សម្រួល៖ លោក វណ្ណ វិចារ

  • បុគ្គលិក សាលាក្តីខ្មែរក្រហម ផ្នែកជាតិ នឹងចូលបម្រើការងារវិញ ដរាបណា ទទួលបានប្រាក់ខែ

    ភ្នំពេញ៖បុគ្គលិកជាតិផ្នែកបកប្រែផ្ទាល់មាត់ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងការតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសថា ពួកគេនឹងចូលបំពេញ ការងារវិញ លុះត្រាតែបញ្ហាប្រាក់បៀវត្សរ៍ត្រូវបានដោះស្រាយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ខែមីនា ឆ្នាំ២០១៣ របស់សាលាក្តីខ្មែរក្រហម ស្តីពីការមិនបើកប្រាក់បៀវត្សរ៍ ជូនបុគ្គលិកជាតិ បានឲ្យដឹងថា បន្ទាប់ពីមិនបានទទួលប្រាក់បៀ វត្សរ៍អស់រយៈពេលបីខែនោះ កាលពីព្រឹកថ្ងៃទី៤ ខែមីនា បុគ្គលិកជាតិផ្នែកបកប្រែផ្ទាល់មាត់ នៃ អ.វ.ត.ក បាន ប្រកាសថា នឹងចូលធ្វើការវិញ លុះត្រាណាតែបញ្ហាប្រាក់បៀវត្សរ៍ ត្រូវបានដោះស្រាយ ។ បុគ្គលិកផ្នែកជាតិទាំងអស់ នៃ អ.វ.ត.ក កំពុងតែ ប្រឈម មុខនឹងបញ្ហានេះ គឺពួកគេមិនមានកិច្ចសន្យា ជាលាយលក្សណ៍អក្សរ និងមិនបានទទួលប្រាក់បៀវត្សរ៍ សម្រាប់ការងារដែលបានបំពេញ។

  • នរណា​ជា​មនុស្ស​កំសាក?

    លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​កំសាក រារាំង​លោក​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ថា លោក សម រង្ស៊ី ទេ ជា​មនុស្ស​កំសាក ដែល​មិន​ហ៊ាន​មក​កម្ពុជា ជាប់​ពន្ធនាគារ​តាម​សាលក្រម​តុលាការ។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ​នឹង​ប្រជាប្រិយភាព​លោក សម រង្ស៊ី។ ចំណែក​ការ​កាត់​ទោស​លោក សម រង្ស៊ី មាន​លក្ខណៈ​នយោបាយ។

  • ប្រជាពលរដ្ឋ​បឹងកក់ នាំគ្នា​សម្រុក​ចូលទៅ​ភូមិគ្រឹះ​ សម្តេចនាយក​រដ្ឋមន្ត្រី ទាំង​ព្រឹក​

    ភ្នំពេញ: ​ប្រជាពលរដ្ឋ​បឹងកក់ បាននាំគ្នា​សម្រុក​ចូលទៅ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី នៅក្បែរ​វិមានឯករាជ្យ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​សម្តេច ជួយ​អន្តរាគមន៍ រឿង​ដី​នៅ​បឹងកក់ និង​ដោះលែង​អ្នកស្រី យ៉ោ​ង បុ​ប្ឆា​។ ប៉ុន្តែ​ត្រូវបាន​កម្លាំង​នគរបាល ធ្វើការ​ទប់ស្កាត់ ដោយ​រារាំង​មិន​ឲ្យ​ក្រុម​ស្ត្រី​បឹងកក់ ចូលទៅ​មុខផ្ទះ​សម្តេច ហ៊ុន សែន បានឡើយ​។​

  • ប្រជាពលរដ្ឋ​បឹងកក់ នាំគ្នា​សម្រុក​ចូលទៅ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី តែត្រូវបានបង្ក្រាបដោយហិង្សា

    ភ្នំពេញ: ​ប្រជាពលរដ្ឋ​បឹងកក់ បាននាំគ្នា​សម្រុក​ចូលទៅ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី នៅក្បែរ​វិមានឯករាជ្យ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​សម្តេច ជួយ​អន្តរាគមន៍ រឿង​ដី​នៅ​បឹងកក់ និង​ដោះលែង​អ្នកស្រី យ៉ោ​ម បុ​ប្ឆា​។ ប៉ុន្តែ​ត្រូវបាន​កម្លាំង​នគរបាល ធ្វើការ​ទប់ស្កាត់ និងបង្ក្រាបដោយហិង្សាលើ​ក្រុម​ស្ត្រី​បឹងកក់ នាំឲ្យមានរបួស សន្លប់ និងឃាត់ខ្លួនអ្នកភូមិថែមទៀត។ បន្ទាប់មក​ ក៏មាន​ការប៉ះទង្គិច​គ្នា ​រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ​ទាំងនោះ ហើយ​ការ​រា​រាំង​នេះ​ បានធ្វើអោយ​ប្រជាពលរដ្ឋ​បាន​សម្រុក​ទម្លុះ​របាំង​ការពារ​សមត្ថកិច្ច​ជាច្រើន​លើក​ច្រើនសារ ហើយ​ក៏បាន​ផ្ទុះ​ហឹ​ង្សា​រវាង សមត្ថកិច្ច និងប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រងរបួស​ធ្ងន់​ស្រាល និងបាក់ដៃ ជើង សន្ល​ប់។ ចំណែកឯ​កម្លាំង​សមត្ថកិច្ច​ក៏ត្រូវ​រងរបួស​ធ្ងន់​ស្រាល​ដូចគ្នា​ដែរ។ ក្នុង​ហេតុការណ៍​ផ្ទុះហឹង្សានោះ ​គេ​សង្កេតឃើញ​កម្លាំង​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ រងរបួស​ចំនួន ២ នាក់ ដោយ​ប្រជាពលរដ្ឋ​បាន​វាយ​នឹងមេក្រូ បណ្តាល​ឲ្យ​បែក​ក្បាល និងម្នាក់ទៀត​បែកក្តោងច្រមុះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ព្យាបាល​ភ្លាមៗ​នោះ​។​

  • ពលរដ្ឋ​ខេត្ត​រតនគិរី​ចោទ​ក្រុមហ៊ុន​វៀតណាម​រំលោភ​យក​ដី

    ការ​រំលោភ​ទន្ទ្រាន​យក​ដី​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ បាន​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ខេត្ត​រតនគិរី ហើយ​នៅ​ពេល​ថ្មីៗ​នេះ អ្នក​ស្រុក​បាន​ចោទ​ទៀត​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក (Elev BM Joint Stock) បាន​បន្ត​រំលោភ​យក​ដី​អ្នក​ស្រុក​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​រួច​ហើយ។ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី ៤​គ្រួសារ កំពុង​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ប្ដឹង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក តាម​ផ្លូវ​តុលាការ​ពី​បទ​រំលោភ​ដី​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ។

  • សហជីព​​ព្រមាន​​ធ្វើ​បាតុកម្ម ​ខណៈ​​ពុំ​​មាន​​ការ​​ឯ​ភាព ​រឿង​​ប្រាក់​ខែ​

    ក្រុម​មេដឹកនាំ​សហជីព​បាន​ព្រមាន​ថា​នឹង​ធ្វើ​ការប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅពេល​ដែល​ការចរចារ​រឿង​ប្រាក់ខែ​ចំនួន​៣​លើក​ត្រូវ​ទទួប​រាជ័យ​ហើយ​បាន​បង្វិល​ទៅ​ឲ្យ​រដ្ឋាភិបាល​វិញ​កាល​ពី​ម្សិលមិញ​។​ ដោយ​ចំណាយ​រយៈពេល​១៤​ថ្ងៃ​ការចរចា​រវាង​ក្រុម​សហជីព​កម្មករ​និង​សមាគម​ក្រុមហ៊ុន​រោងចក្រ​មិន​បាប​ឯកភាព​គ្នា​ទេ​។​ខាង​រោងចក្រ​បាន​យល់ព្រម​តម្លើង​ប្រាក់ខែ​គោល​ដល់​កម្មករ​ពី​៦១​ដុល្លារ​ដល់​៧០​ដុល្លារ ចំណែក​សហជីព​ទាមទារ​ពី​១០០​ទៅ​១៥០​ដុល្លារ​។​

  • អ្នក​ភូមិ​តវ៉ា​ឲ្យ​តុលាការ​កាត់​ក្ដី​រឿង​ជម្លោះ​ដី​ជាមួយ​អ្នក​មាន​អំណាច

    ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​គងយុ បាន​នាំ​គ្នា​តវ៉ា​អហិង្សា​មួយ សុំ​ឲ្យ​តុលាការ​ខេត្ត​រតនគិរី លើក​យក​រឿង​ក្តី​ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ៦​ឆ្នាំ​មក​ហើយ​ជាមួយ​លោកស្រី គាត កុលណី ជា​ភរិយា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្អូន​ស្រី​របស់​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​លោក គាត ឈុន នេះ​មក​ចាត់​ការ​តាម​ច្បាប់​ឲ្យ​បាន​ឆាប់។ អ្នក​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​មីនា ឆ្នាំ​២០១៣ បាន​នាំ​គ្នា​តវ៉ា​សុំ​ឲ្យ​ចៅក្រម​តុលាការ​លើក​យក​សំណុំ​រឿង​ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ ជាមួយ​សាច់ញាតិ​អ្នក​មាន​អំណាច​មក​កាត់​សេចក្តី។

  • កម្មករ​នៅ​ខេត្ត​៣​ធ្វើ​បាតុកម្ម​ព្រម​គ្នា

    កម្មករ​កម្មការិនី​នៅ​រោងចក្រ​ចំនួន ៣ នា​ខេត្ត​ផ្សេង​គ្នា បាន​ផ្ទុះ​បាតុកម្ម កូដកម្ម​ព្រមៗ​គ្នា នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ និង​ដំឡើង​ប្រាក់​ខែ​គោល រួម​ទាំង​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ដល់​ពួកគេ។ ការ​តវ៉ា​នេះ គឺ​ស្រប​ពេល​ដែល​ដំណើរការ​នៃ​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល និង​លក្ខខ័ណ្ឌ​ការងារ ដោយ​គណៈកម្មការ​ទំនាក់ទំនង​វិជ្ជា​ជីវៈ ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទាន់​មាន​ការ​ព្រមព្រៀង​គ្នា​នៅ​ឡើយ។ ក្រុម​កម្មករ​កម្មការិនី​រោងចក្រ​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម កូដកម្ម រាប់​រយ​នាក់ ខ្លះ​មិន​ចូល​ធ្វើការ និង​ខ្លះ​បិទ​កំណាត់​ផ្លូវ​ជាតិ​នោះ មិន​ទាន់​ទទួល​បាន​លទ្ធផល​ពី​ថៅកែ​ក្រុមហ៊ុន​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ ចំពោះ​ការ​សុំ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ខែ​គោល និង​គោរព​លក្ខខណ្ឌ​ការងារ​ឲ្យ​ស្រប​នឹង​ច្បាប់​ការងារ​នោះ​ទេ។

  • បបួល​នាង​ផឹក​ស៊ី​ពេល​ស្រវឹង​ឆក់​ឱកាស​ចាប់​នាង​រំលោភ​បន្ត​បន្ទាប់​

    ក្រុងប៉ោយប៉ែត ៖​ ជន​សង្ស័យ​២នាក់​ ត្រូវ​បាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​ហៅ​សួរ​នាំ​បន្ទាប់​មក​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មីនា​ បន្ទាប់​​ពី​នាង​ក្រមុំ​ម្នាក់​ប្តឹង​ថា​រំលោភ​នាង​បាន​សម្រេច​រួម​គ្នា​ កាល​ពី​វេលា​កណ្តាល​អធ្រាត្រ​ ម៉ោង​១២យប់​ ថ្ងៃ​ទី​៧​ មីនា​ នៅ​ម្តុំ​ដើម​ស្រល់​ក្នុង​ដី​កាស៊ីណូ​ ក្នុង​ភូមិ​ក្បាល​ស្ពាន១​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ។ ជន​សង្ស័យ​ទាំង​២​ ម្នាក់​ឈ្មោះ​ សាំង វ៉នអ៊ុក​ ហៅខុន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កូប​តូច​ ឃុំ​គត្តសត​ ស្រុក​អូរ​ជ្រៅ​ និង​ម្នាក់​ទៀត​ឈ្មោះ​ កង​ ឌឿន​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​កោះ​ចារ​ ឃុំ​ស្រុក​ជាមួយ​ជន​សង្ស័យ​ទី១​ ។

  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អំពាវនាវ​ជា​ថ្មី​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ

    សាលា​ឧទ្ធរណ៍​គ្រោង​នឹង​ប្រកាស​សាល​ដីកា​លើ​សំណុំ​រឿង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី១៤ ខែ​មីនា ខាង​មុខ។ មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឃ្លាំ​មើល​សវនាការ​សំណុំ​រឿង​នេះ​នៅ​សាលា​ឧទ្ធរណ៍ បាន​លើក​ឡើង​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​សវនាការ​សាលា​ឧទ្ធរណ៍ និង​នៅ​តែ​អះអាង​ថា ពុំ​មាន​ភស្តុតាង​បញ្ជាក់​ថា លោក ម៉ម សូណង់ដូ មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

  • CCHR អំពាវនាវ​ជា​ថ្មី ឲ្យ​ដោះលែង​លោក​ ម៉ម សូណង់ដូ​ ជាបន្ទាន់​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) អំពាវនាវ​ជា​ថ្មី​ឲ្យ​ដោះលែង​​លោក ​ម៉ម សូណង់ដូ ជាបន្ទាន់ ខណៈ​​សាលាឧទ្ធរណ៍ នឹង​ប្រកាស​​សាលដីកា លើ​​នាយក​វិទ្យុ​សំបុក​ឃ្មុំ​រូបនេះ នៅ​ថ្ងៃ​ទី​១៤​ ខែ​មីនា កាន់តែ​ខិត​ជិត​ចូលមក​ដល់​។​ ក្នុង​សេចក្តី​ថ្លែងការណ៍ ​របស់​​មជ្ឈមណ្ឌល​​​សិទ្ធិ​មនុស្ស​​កម្ពុជា ​ស្តី​ពី​​ការអង្កេត​​ដំណើរការ​​សវនាការ​​នៅ​សាលាឧទ្ធរណ៍​​​លើ ​លោក​ ​ម៉ម​ សូណង់ដូ​​ ពី​រ​​ថ្ងៃ​ បាន​​​ឡើង​​ថា លោក​​ ម៉ម សូ​ណង់ដូ ​​មិន​​មាន​​កំហុស​ទេ ​ហើយ​​ស្នើ​ឲ្យ​​តុលាការ​​សម្រេច​​ដោះ​លែង​​ជា​បន្ទាន់​។

    អានបន្ត
  • កម្មករ​រោង​ចក្រ​កាត់ដេរ​ជាង​១០០០នាក់ ធ្វើកូដកម្ម​ទាមទារ​លក្ខខណ្ឌ​១០ចំណុច

    ខេត្តតាកែវ ៖ កម្មករ កម្មការិនី​​រោង​ចក្រ​កាត់​ដេរ​សម្លៀកបំពាក់​​យីហោ​អិុ​ចេង ខេមបូឌា ​ខបផើរេសិន ​ដែលមាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៣ ក្នុងភូមិតាំង​ដូង ​ឃុំតាំងដូង ​ស្រុកបាទី​ នៅព្រឹក​ថ្ងៃទី​១២ មីនា ២០១៣ ​នេះបានប្រមូលផ្តុំ​​គ្នានៅពីមុខ​​រោងចក្រ​​មិនព្រមចូលធ្វើការ​ដោយ​​នាំគ្នា​​តវ៉ា​​ទាមទារ​លក្ខខណ្ឌ​ចំនួន​១០ចំណុច​ពីថៅកែ​​រោងចក្រ​​ ។ កន្លងមកថៅកែ​រោងចក្រ​​បាន​បង្ខិត​បង្ខំ​​ឱ្យ​​កម្ម​ករ​​ កម្មការិនី​​​​ ធ្វើ​ការ​បន្ថែម​​ម៉ោង​​គ្មាន​ពេល​ទំនេរ​ ទោះ​បី​ជា​ពួកគេ​ឈឺ ក៏មិនអនុញ្ញាត​ច្បាប់ឱ្យ​ដែរ ហើយបើកម្មករ​​ កម្មការិនីណា​ឈឺ​ ​សុំច្បាប់​ឈប់សម្រាក​​នោះ គឺត្រូវកាត់​ប្រាក់ខែ​ ម្យ៉ាង​នៅ​ក្នុង​រោង​ចក្រ​ សូម្បីតែ​​ទឹក​ស្អាត​សម្រាប់​ទទួលទានក៏គ្មាន​ដែរ ។

  • អ្នក​​កែវ​ផុស​​ដែល​​ផ្ទះ​​ត្រូវ​បាន​​បំផ្លាញ ​គ្រោង​​លើក​គ្នា​​មក​​តវ៉ា​​នៅ​​ភ្នំពេញ

    ក្រុម​អ្នក​ភូមិ​កែវផុស​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ​តាម​អំណាច​សាលក្រម គ្រោង​លើកគ្នា​មក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​សុំ​អន្តរា​គម​ន៏​ពី​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​ ក្រុម​អ្នក​ភូមិ​បាន​និយាយថា​តុលាការ​បាន​សម្រេច​ឲ្យ​លោក​ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូ ឈ្នះក្ដី​នឹង​រឹបអូស​យក​ដី​របស់​ពួកគាត់​ដែល​មក​រស់នៅ​នឹង​កាន់កាប់​អស់​រយៈពេល​៣០​ឆ្នាំ​​ក្នុង​ឃុំ ​កែវផុស ស្រុក​ ស្ទឹង​ហាវ ។​ ហើយ​កាលពី​ថ្ងៃ​ទី​៥​មីនា​តាម​រយៈ​អំណាច​សាលក្រម​នោះ​ផ្ទះ​របស់​ពួក​គាត់​យ៉ាង​ហោច​ណាស់​ជាង​១០​គ្រួសារ​ត្រូវ​បាន​បំផ្លាញ ។

  • មន្ត្រី​បរិស្ថាន​ចាប់​មនុស្ស​៩​នាក់​ឃុំ​​​ចោទ​ពី​បទ​កាប់​ព្រៃ​ឈើ

    ក្រុម​មន្ត្រី​បរិស្ថាន និង​មន្ត្រី​អភិរក្ស​ព្រៃ​ឈើ នៅ​ស្រុក​សំឡូត បាន​ចាប់​ខ្លួន​អ្នក​ភូមិ ៩​នាក់ យក​ទៅ​ឃុំ​ខ្លួន​បង្អត់​បាយ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ទើប​ដោះលែង​វិញ។ អ្នក​ទាំង​នោះ​ត្រូវ​គេ​ចោទ​ថា បាន​នាំគ្នា​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​ឃុំ​មានជ័យ ស្រុក​សំឡូត អះអាង​ថា អ្នក​ភូមិ​ទាំង​នោះ​ពុំ​បាន​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ គឺ​ពួកគាត់​បាន​នាំ​គ្នា​ទៅ​ដាំ​សណ្ដែក​នៅ​លើ​ដី​ចម្ការ​របស់​ពួកគាត់​តែ​ប៉ុណ្ណោះ។

  • សាលាដំបូងខេត្ត ព្រះសីហនុ អនុវត្តសាលក្រម បណ្តោះអាសន្ន បំពានសេចក្តីណែនាំ របស់ប្រធានតុលាការ កំពូល ពាក់ព័ន្ធប្រជាពលរដ្ឋ៤៩ គ្រួសារនៅកែវផុស

    ភ្នំពេញៈ យោងតាមសេចក្តីណែនាំ របស់តុលាការកំពូលលេខ១១៤/០៨ តកក ចុះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៨ បានបង្ហាញយ៉ាងជាក់ច្បាស់ថា ការអនុវត្តសាលក្រមបណ្តោះអាសន្ន របស់ សាលាដំបូង ខេត្តព្រះសីហនុ ដែលបានឈួសឆាយកំទេចផ្ទះប្រជាពលរដ្ឋ៤៩ គ្រួសារ នៅ ចំណុចចំរាំង ភូមិកែវ ផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ពិតជាបានបំពានលើថ្នាក់លើ របស់ខ្លួន។

  • ធ្វើ​ដូច​ម្ដេច​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ?

    របាយការណ៍​របស់​សមត្ថកិច្ច និង​សង្គម​ស៊ីវិល សុទ្ធ​តែ​បាន​បង្ហាញ​ថា ករណី​ទាហាន​ថៃ បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ភាគី​រាជ​រដ្ឋាភិបាល​ធ្លាប់​បាន​អំពាវនាវ និង​ផ្ញើ​កំណត់​ទូត​ជា​ហូរហែ​ដើម្បី​ឲ្យ​ថៃ អនុវត្ត​តាម​ច្បាប់ ជៀសវាង​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ត​ទៅ​ទៀត ហើយ​មន្ត្រី​រដ្ឋាភិបាល​ថៃ មួយ​ចំនួន ក៏​បាន​យល់​ព្រម​ដែរ ប៉ុន្តែ​ទាហាន​ថៃ នៅ​តែ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដដែលៗ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo