កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • វិភាគ៖ ឧបសគ្គ និង​ឱកាស​របស់​សម្តេច​ក្រុម​ព្រះ ដែល​ចង់យាង​ចូល​ឆាក​នយោបាយ​ឡើង​វិញ

    គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ព្រមាន​ថា នឹង​ដាក់​ពាក្យ​បណ្តឹង​​សើរើ​ឡើងវិញ ប្រឆាំង​សម្តេច​ក្រុម​ព្រះ​នរោត្តម រណ​ឫទ្ធិ ពី​បទ​ពុក​រលួយ និង​​លួច​​ឧទ្ធម្ភាគ​ចក្រ MI17 របស់​​គណបក្ស​​កាល​ពី​​ជាង​​១០​​ឆ្នាំ​មុន​។ ការប្រកាស​​ព័ត៌​មាន នៅ​យប់​ថ្ងៃទី​១០ ខែ​​មីនា ឆ្នាំ​​២០១៣​នេះ ដែល​​ព្រមាន​​ប្តឹង​​សម្តេច​ក្រុម​ព្រះ សើរើ​​រឿង​​ចាស់​​វិញ​​នោះ កើត​ឡើង​បន្ទាប់​​ពី​​អតីត​​នាយក​រដ្ឋ​មន្ត្រី​​រូប​នេះ​ ចង់​​វិល​​ត្រលប់​​ចូល​​ឆាក​​នយោបាយ​​វិញ ជាមួយ​​​​គណបក្ស​​ជំទាស់​​ថ្មី គឺ​​គណបក្ស​សង្គ្រោះ​​​​ជាតិ ដោយ​​ទទួល​បាន​​​តួនាទី​​​ជា​ប្រធាន​កិត្តិយស​។ ​អ្នកវិភាគ​ព្រឹត្តិការណ៏​សង្គម និង​ជា​ប្រធាន​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​​កម្ពុជា លោក អ៊ូ វីរៈ យល់ថា ប្រសិនបើ​សម្តេច​ក្រុមព្រះ​ចូល​ជាមួយ​​គណបក្ស​ដទៃ អាច​ទាញ​ការគាំទ្រ​ពី​ពលរដ្ឋ ជាជាង​ការបង្កើត​គណបក្ស​ខ្លួនឯង​ ៖ "​ចំពោះ​ខ្ញុំ​គឺ​ជា​រឿង​មួយ​ដ៏​ធំ មែន​ទែន ព្រឹត្តិការ​នយោបាយ​ដ៏ធំ ដែល​ខ្ញុំ​ជឿ​ជាក់​ថា គណ​បក្ស​កាន់​អំណាច​ មិន​អនុញ្ញាតិ​ ហើយ​ព្យាយាមរារំាង​គ្រប់​រូបភាព​ទំាង​អស់ បើ​សិន​មាន​ការ​ប្តឹង​ឡើង​វិញ គឺ​រឿង​លក់​ឧត្តម្ភាសន៍​ចក្រ​ហ្នឹង គឺ​ជាការ​សើរ​​រឿង​ចាស់​មួយ​ដែលបាន​បិទទំព័រ រួចទៅហើយ ហើយការ​សើរើ​សម្លុត​សម្តេ​ចក្រុម​ព្រះ កុំ​​ឲ្យ​ធ្វើ​នយោបាយ​ ជា​ពិសេស​ នយោបាយ​គណបក្យ​ប្រឆំាង​ទេ ជារឿង​មួយ​ដែល​ខ្ញុំ​អត់​ភ្ញាក់​ផ្អើល ប៉ុន្តែ​បើសិន​មើល​រឿង​ឧ្តម្ភាសន៍ចក្រ គឺកាល​ហ្នឹ​ង​ធ្លាប់​ប្តឹង​​​ថ្កោល​ទោស ហើយ​លើក​លែង​រួច​ទៅហើយ​ ករណី​ហ្នឹង​មិន​អាច​ប្តឹង​ម្តង​ទៀត​​បាន​ទេ ប៉ុន្តែ​អាច​ប្តឹង​ករណី​ផ្សេង ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​បើសិន​ចង់​ប្តឹង ករណីមួយ​ហ្នឹង​ វាត្រូវ​តាម​នីតិវិធីច្បាប់ទេ ប៉ុន្តែ​ អាចប្តឹង​ពីផ្សេង​ៗ ឬរឿង​មួយ​ក៏​លើក​ឡើង​រឿង​ផ្សេង​ៗ​ទៀត នេះ​បើតាម​ខ្ញុំ​ទាយ ទោះ​បី​ម៉េច​ក៏ដោយ​ គណបក្ស​កាន់​អំណាច គាត់​នឹង​ព្យាយាម​លើក​គ្រប់​រូបភាព ដើម្បី​រារំាង​កុំ​ឲ្យ​សម្តេច​ចូល​​"។​

  • ​ប្រជា​សហគមន៍​បឹងកក់ ដាក់​ឯកសារ​ភស្តុតាង​ទៅ​ក្រសួង​ការបរទេស​សុំ​ការអន្តរាគមន៍​

    ប្រជា​ជា​សហគមន៍​បឹងកក់ យក​លិខិត ឯកសារ​ភស្តុតាង ពាក់ព័ន្ធ​នឹង​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ពួកគាត់ ដាក់ជូន​ក្រសួងការបរទេស​នៅ​ម៉ោង​ ៩​ព្រឹក​នេះ ដើម្បី​សុំ​រក​ដំណោះស្រាយ​។ អ្នកយក​ព័ត៌មាន​របស់​សំឡេង​ប្រជាធិបតេយ្យ វីអូឌី លោក ញឹម សុខន ដែលចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់បានឲ្យដឹងថា ប្រជាពលរដ្ឋ​ហគ​មន៍​បឹង​ចំនួន​ ៦៤គ្រួសារ​ ដែលមិន​ទាន់​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នោះ យក​ឯកសារ​ពាក់ព័ន្ធ ផ្លូវ​ច្បាប់​ក្នុង​ចូលកាន់កាប់​ដីរបស់​ពួ​គាត់ ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ពិនិត្យ និងជួយ​រក​ដំណោះស្រាយ​ឲ្យបាន​ឆាប់​។​

  • ឪពុកចុង​តាម​រំលោភ​កូនស្រី​អាយុ​១៣​ឆ្នាំ​លុះ​មរណា​ទោះ​ម្ដាយ​របស់​នាង​ជម្លៀស​កូនស្រី​ទៅ​លាក់​ដល់​ផ្ទះ​លោក​មេឃុំ​

    ខេត្ដកំពង់ចាម​ ៖​ ឪពុកចុង​ល្មោភកាម​ បាន​តាម​រក​កូនស្រី​ដើម្បី​បំពេញ​តណ្ហា​ បន្ដ​ទៀត​ បើ​ទោះបីជា​ជា​គេ​ដឹង​ថា​ ម្ដាយ​ របស់​នាង​ខំព្យាយាម​យក​កូនស្រី​ទៅ​លាក់​នៅផ្ទះ​លោក​មេឃុំ​ហើយ​ក៏​ដោយ​ ព្រោះ​មិន​អាច​អត់ទ្រាំ​នឹង​ទ​ង្វើ​របស់​ប្ដី​បាន​ ម្ដាយ​របស់​នាង​ក៏​បង្ខំចិត្ដ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​បុរស​ល្មោភកាម​ម្នាក់​នេះ​ បញ្ជូន​ទៅ​តុលាការ​តែ​ម្ដង​ ។​

  • ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​និង​ម្នាក់​​​របួស

    ប្រភព​ពី​សមត្ថកិច្ច និង​ក្រុម​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ នៅ​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ខេត្ត​ស៊ីសាកេត បាន​បាញ់រះ​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ ម្នាក់​រង​របួស និង​ចាប់​ខ្លួន ៣​នាក់​ផ្សេង​ទៀត កាល​ពី​ពេល​ថ្មីៗ។ ការ​បាញ់​រះ និង​ចាប់​ខ្លួន​នោះ គឺ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​នាំ​គ្នា​ឆ្លង​ដែន​ទៅ​រក​កាប់​ឈើ​គ្រញូង​ដើម្បី​យក​មក​លក់​ឱ្យ​ក្រុម​ឈ្មួញ។ អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺ​លោក តូច រ៉ា។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មីនា ថា ​ទាហាន​ថៃ នៃ​ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត បាន​ជូន​ដំណឹង​មក​លោក​ថា គេ​បាន​ចាប់​ខ្លួន​ស្រ្តី​​ខ្មែរ​ចំនួន ៣​នាក់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា កន្លង​ទៅ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ស្ត្រី​ខ្មែរ​ទាំង ៣​នាក់​នោះ ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន​នៅ​ត្រង់​បន្ទាត់​ព្រំដែន​នៃ​តំបន់ អូរ​៥០ ទល់​មុខ​គ្នា​​នឹង​ស្រុក​ត្រពាំងប្រាសាទ របស់​ខ្មែរ៖ «យើង​ទៅ​ឆ្លង​ដែន ទៅ​ស្ពាយ​ឈើ​ស្ពាយ​អី​បាន ៣​នាក់​ស្រីៗ។ ឆ្លង​ដែន​ទៅ​ហួស​ដល់​គោលដៅ​របស់​គេ​គ្រប់គ្រង គេ​ចាប់​ឃាត់ ហើយ​គេ​មិន​ទាន់​ឱ្យ​បញ្ជី​ឈ្មោះ​មក​ខ្ញុំ​ទេ ខ្ញុំ​កំពុង​តែ​សុំ​សួរ​ទំនាក់​ទំនង​ឱ្យ​គេ​ឱ្យ​បញ្ជី​ឈ្មោះ​នៅ​ភូមិ​ណា ឃុំ​ណា ៣​នាក់​ហ្នឹង»។

  • អ្នក​ទោស​ចោទ​មន្ត្រី​ពន្ធនាគារ​ព្រៃស​ថា​ពុករលួយ

    ស្ត្រី​រស់​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ឬ​ពន្ធនាគារ​ព្រៃ​ស ឬ​ហៅ​ជា​ទូទៅ​ថា ម២ នោះ បាន​ចោទ​ប្រកាន់​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រយៈ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ទោស ជា​ថ្នូរ​នៃ​ការ​ដោះដូរ​បន្ទប់​ស្នាក់នៅ​សមរម្យ និង​អនុញ្ញាត​ឲ្យ​បាន​ចេញ​មក​ហាត់ប្រាណ​ទៀង​ទាត់។ ស្ត្រី​ជា​អ្នក​ទោស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ថា គាត់​ធ្លាប់​ត្រូវ​មន្ត្រី​ពន្ធនាគារ​តម្រូវ​ឲ្យ​បង់​ប្រាក់​ចំនួន ៥០​ដុល្លារ ដើម្បី​ដូរ​ទៅ​ស្នាក់នៅ​បន្ទប់​អាគារ «ក» ឬ​អាគារ អា «A»។ ប៉ុន្តែ​គាត់​ស្នាក់​នៅ​ក្នុង​អាគារ​នោះ​បាន​មិន​ដល់ ២​ខែ​ផង ស្រាប់​តែ​មន្ត្រី​ពន្ធនាគារ​ដោះ​ដូរ​ឲ្យ​គាត់​មក​រស់​នៅ​អាគារ «គ» ឬ​អាគារ សេ «C» ដោយសារ​តែ​គាត់​មិន​មាន​លុយ​សូក​លុយ​ទៅ​មន្ត្រី​ទាំង​នោះ​ទៀត៖ «ជួនកាល​អ្នក​ខ្លះ​ទិញ​កន្លែង​គេ​គេង ហើយ​បាន​ស្រួលបួល​ហើយ​ដល់​ពេល​បង្ខំ​ឲ្យ​គាត់​ធ្វើ​ការ គាត់​ចាស់ គាត់​ឈឺ អ៊ីចឹង​គាត់​អត់​បាន​ទៅ​ធ្វើ​ការ គេ​ខឹង​គេ​យក​មក​ដាក់​នៅ​អាគារ​សេ​នេះ គឺ​គេ​អត់​ចាក់សោ​ឲ្យ​ចេញ​នោះ​ទេ»។

  • សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

    ក្រុម​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​កសាង​ប្រទេស​ក្នុង​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​មួយ​ប្រកប​ដោយ​ភាព​ស្អាត​ស្អំ តម្លា​ភាព បំបាត់​អំពើ​ពុក​រលួយ និង​លើក​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​អោយ​កម្ពុជា​រីក​ចំរើន​ដូច​បណ្ដា​ឲ្យ​ប្រទេស​ជឿន​លឿន​នៅ​លើ​ពិភពលោក។ គោល​បំណង​នេះ​អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​នេះ បង្កើត និង​អនុវត្ត​ឲ្យ​បាន​នូវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ អង្គការ​តម្លាភាព​អន្តរជាតិ​ ឲ្យ​ដឹង​ថា សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លាត​ត្រដាង​ព័ត៌មាន​ចាំបាច់​ត្រូវ​ដឹង​នានា​ជា​សាធារណៈ គឺ​ជា​យន្តការ​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​កម្ពុជា ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជឿនលឿន និង​ការ​បំបាត់​អំពើ​ពុក​រលួយ។

  • HR ផ្តល់​អនុសាសន៍​ទៅ​រាជ​រដ្ឋាភិ​បាល​លើ​កំណែ​ទម្រង់​ដី​ធ្លី

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​​(CCHR) ចេញ​របាយការណ៍​ជា​សេចក្តីសន្និ​ដ្ឋាន និង​​អនុសាសន៍​​មួយ​ចំនួន លើ​កំណែទម្រង់​ដីធ្លី​របស់​​រា​ជ​រដ្ឋាភិបាល​កម្ពុជា ខណៈ​​មជ្ឈ​មណ្ឌល​​មួយ​​នេះ រកឃើញថា មាន​ករណី​ជា​​ច្រើន កើតឡើង​ក្នុង​បរិបទ​ដី​សម្បទាន​សេដ្ឋ​កិច្ច ដោយ​​មិន​គោរព​ឲ្យបាន​ពេញលេញ​ក្រប​ខណ្ឌ​ច្បាប់​។​ កំណត់ត្រា​សង្ខេប​របស់​​CCHR សម្រាប់​ខែ​​មីនា ឆ្នាំ​២០១៣ ស្តីពី​​កំណែទម្រង់​​ដីធ្លី ឲ្យដឹងថា ការផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​បណ្តោះ​អាសន្ន​របស់​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១៧​ ខែ​​ឧសភា ឆ្នាំ​​២០១២ ត្រូវតែ​ប្រតិបត្តិ​ឲ្យបាន​តឹងរឹង ដរាប​ណា រដ្ឋាភិបាល បង្ហាញ​​​ពី​​តម្លាភាព​​នៃ​​អញ្ញត្រ​កម្ម​។ មជ្ឈមណ្ឌល ស្នើ​​រដ្ឋាភិបាល ប្រកាន់ខ្ជាប់​​ចំពោះ​ការ​កំណត់​នៃ​ទំហំ​​ផ្ទៃដី​ ១០០០០​ហិកតា ដែល​​ត្រូវបាន​ផ្តល់​ទៅឲ្យ​កម្មសិទ្ធិករ​ណា​ម្នាក់​ លើ​អត្ថប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម និង​ការវាយតម្លៃ​ពី​ផលប៉ះពាល់​ដល់​សង្គម និង​ផ្នែក​​បរិស្ថាន​។​

  • អ្នកភូមិត្រូវបានបណ្តេញចេញទោះបីជារងចាំបណ្តឹងឧទ្ធរណ៏

    អ្នកភូមិចំនួន ២១​គ្រួសារដែលត្រូវបានគេ ឈូសឆាយដីចម្ការ និងដីភូមិ រុះរើផ្ទះសម្បែងនៅចំណុចចំរាំង ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខណៈពេលដែលបណ្តឹងស្ថិតនៅឧទ្ធរណ៏ ហើយពុំទានមានចំណាត់ការក៏ដោយ កាលពីថ្ងៃអង្គារពួកគាត់ កំពុងគ្មានទីជម្រក គ្មានអាហារ និងដើរសុំសំចតលើដីអ្នកភូមិជិតខាងបណ្ដោះអាសន្ន។

  • ករណី​របស់លោក​ម៉ម សូណង់ដូ ប្រកាស​នៅ​ថ្ងៃ​១៤​មីនា​, តំណាង​មហាអយ្យការ​ប្ដូរ​បទចោទប្រកាន់​លើ​លោក​ម៉ម សូណង់ដូ ជា​បទល្មើស​ព្រៃឈើ​វិញ​ ​

    ភ្នំពេញ: សវនាការ​នៅ​តុលាការ​សាលាឧទ្ធរណ៍ លើ​ករណី លោក​ម៉ម សូណង់ដូ បាន​បិទ​បញ្ចប់ បន្ទាប់ពី​ចំណាយពេល​មួយថ្ងៃ និង​មួយ​ព្រឹក គិត​ចាប់​តាំង​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣ រហូតដល់​រសៀល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៣​។​ ​ ​ចៅក្រម​តុលាការ​សាលា ឧទ្ធរណ៍ លោក​ឃុន លាង​ម៉េង ប្រធាន ក្រុមប្រឹក្សា​ជំនុំជម្រះ បានសម្រេច​ថា សាលដីកា​លើ​សំណុំរឿង​ក្ដី​ដ៏​រសើប នោះ​នឹងត្រូវ​ប្រកាស​នៅ​ព្រឹក​ម៉ោង​៨ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣​។ សំណុំរឿង​ក្ដី​នោះ ក៏ត្រូវ​បាន តំណាង​មហាអយ្យការ​បានសម្រេច​ប្ដូរ បទចោទ ប្រកាន់​លើ​លោក​ម៉ម​សូណង់ដូ ពីបទ​បង្កើត​តំបន់អបគមន៍​ប្រឆាំង រដ្ឋាភិបាល មកជា​បទល្មើស​ព្រៃឈើ​វិញ​។ ក៏ប៉ុន្ដែ​នៅតែ​ជា​បទចោទប្រកាន់ ដែល​ត្រូវ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​ដដែល​។ ​ ​មុនពេល​បញ្ចប់​សវនាកា​រ កាលពី​រសៀល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៣ តំណាង​មហាអយ្យការ​បាន សម្រេច​ប្ដូរ​បទ​ចោទ​មួយចំនួន​លើ​លោក​ម៉ម សូណង់ដូ ដូចជា​បទចោទប្រកាន់ ពី​រឿង​កុបកម្ម និង​ញុះញង់​ឱ្យ​ប្រ​ព្រឹ​ត្ដបទ ឧក្រិដ្ឋ មកជា​បទល្មើស​ព្រៃឈើ ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​៩៧​ត្រង់ចំណុច​ទី​៦ ដែល​អាច​ប្រឈម​នឹង​ការ ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​។ រីឯ​បទចោទប្រកាន់​ឧក្រិដ្ឋ​ដទៃទៀត ដូចជា​ករណី​រារាំង​អ្នករាជការ​សាធារណៈ ជាដើម​នោះ ត្រូវបាន​តំណាង​មហាអយ្យការ​នៅ​រក្សាទុក​ការចោទប្រកាន់ លើ​លោក​ម៉ម សូណង់ដូ ដដែល​។​

  • ​នាំ​ស្រី​ស្នេហ៍​ទៅ​រួម​ភេទ​​ក្រោម​កុដិ​​លោក ២​ថ្ងៃ​ក្រោយ​​ប៉ូលិស​​ចាប់​ខ្លួន​

    ខេត្ត​​កំពត ៖ ​យុវជន​ម្នាក់​ឈ្មោះ​សៅ សុវណ្ណា​រ័ត្ន អាយុ​១៨​ឆ្នាំ ​​នៅ​សង្កាត់​អណ្តូង​​ខ្មែរ ​ក្រុង​កំពត ត្រូវបាន​​ន​គរបាល​ឃាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៥ មីនា ២០១៣ ​បន្ទាប់​ពី​យុវជន​រូប​នេះ បាន​ល្បួង​​ក្មេង​ស្រី​ស្ថិត​នៅ​វ័យ​ជា​​អនីតិ​ជន​​ទៅ​រួម​ភេទ​នៅ​ក្រោម​​កុដិ​​វត្ត​ជុំ​គ្រៀល ​ឃុំ​ជុំ​គ្រៀល ​ស្រុក​ទឹក​ឈូ ​កាល​ពីវេលា​ម៉ោង​១​​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​៣ មីនា ​២០១៣ ។

  • អ្នក​ភូមិ​២១​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ​គ្មាន​ទី​ជម្រក

    ក្រោយ​ពី​តុលាការ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​អនុវត្តន៍​សាល​ក្រម​បណ្ដោះ​អាសន្ន​ឈូស​ឆាយ​ដី​ចម្ការ និង​ដី​ភូមិ រុះរើ​ផ្ទះ​សម្បែង​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ អ្នក​ភូមិ​ចំនួន ២១​គ្រួសារ កំពុង​គ្មាន​ទី​ជម្រក គ្មាន​អាហារ និង​ដើរ​សុំ​សំចត​លើ​ដី​អ្នក​ភូមិ​ជិត​ខាង​បណ្ដោះ​អាសន្ន។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​អង្គការ​សង្គម​ស៊ីវិល ឬ​អាជ្ញាធរ​មូលដ្ឋាន​ណា​ចុះ​ទៅ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​មនុស្ស​ធម៌​ដល់​អ្នក​ភូមិ​ទាំង​នោះ​នៅ​ឡើយ​ទេ ខណៈ​ដែល​អ្នក​ភូមិ​ភាគ​ច្រើន​កំពុង​រស់នៅ​ក្រោម​ដើម​ឈើ។ អ្នក​ភូមិ ២១​គ្រួសារ កំពុង​តែលតោល​រក​ទី​ជម្រក​មិន​ទាន់​បាន នៅ​គ្រា​ដែល​ផ្ទះ​សម្បែង និង​ដី​ចម្ការ​របស់​ពួក​គាត់ ដែល​ធ្លាប់​បង្កបង្កើន​ផល​ជិត ៣០​ឆ្នាំ ត្រូវ​បាន​ឈូស​បំផ្លាញ​ចោល​តាម​អំណាច​សាល​ក្រម​បណ្ដោះ​អាសន្ន​របស់​តុលាការ​ខេត្ត​ព្រះសីហនុ។ តំណាង​អ្នក​ភូមិ លោកស្រី ឃួន ស៊ីថា រៀបរាប់​ថា ស្ត្រី និង​កុមារ​តូចៗ​នៅ​ក្នុង​ភូមិ បាន​ដើរ​កាត់​ព្រៃ​ហាល​សន្សើម កាល​ពី​យប់​ថ្ងៃ​ទី៥ ខែ​មីនា ដើម្បី​ចាក​ចេញ​ពី​ភូមិ​ដែល​ធ្លាប់​រស់នៅ​ជាង ៣០​ឆ្នាំ តាម​ការ​បង្ខំ​របស់​ក្រុម​សមត្ថកិច្ច​ចម្រុះ។ ដោយ​គ្មាន​ជម្រើស និង​ទីតាំង​ស្នាក់​នៅ អ្នក​ភូមិ​សម្រេច​ធ្វើ​ដំណើរ​ទាំង​ថ្មើរ​ជើង​ចម្ងាយ ៧​គីឡូម៉ែត្រ សំដៅ​ទៅ​សុំ​សំចត​លើ​ដី​អ្នក​ភូមិ​ផ្សេង​ទៀត ដែល​មាន​ព្រំ​ដី​ជាប់​គ្នា​នៅ​ទីតាំង​ចាស់ បន្ទាប់​ពី​មាន​ការ​អាណិត​អាសូរ​ដល់​ពួក​គាត់​ដែល​គ្មាន​ទី​ជម្រក។ រីឯ​អីវ៉ែអីវ៉ាន់​ដែល​សេសសល់​ពី​ការ​ឈូស​បំផ្លិច​បំផ្លាញ រួម​មាន​ចាន​ក្បាន កន្ទេល​ភួយ ត្រូវ​បាន​អ្នក​ភូមិ​ជា​បុរស​ដឹក​ជញ្ជូន​តាម​ទូក​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។

  • សាលដីកា​រឿង​​លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ប្រកាស​​​ថ្ងៃ​១៤ មីនា

    សាលាឧទ្ធរណ៍​បាន​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លោក ម៉ម សូណង់ដូ ហើយ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មីនា ដោយ​សម្រេច​ផ្លាស់ប្ដូរ​បទ​ចោទ​លើ​លោក ម៉ម សូណង់ដូ ពី​បទឧក្រិដ្ឋ មក​ជា​បទមជ្ឈិម​វិញ។ សាលដីកា​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ខាង​មុខ។ សាលាឧទ្ធរណ៍​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​លើ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ទៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា បន្ទាប់​ពី​បាន​បញ្ចប់​ការ​ដេញ​ដោល​លើ​អង្គ​ហេតុ​អង្គ​ច្បាប់ និង​បាន​កំណត់​បទ​ចោទ​ថ្មី។ អ្នក​ស៊ើប​អង្កេត​នៃ​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា មិន​ខុស​ពី​សវនាករ​នៅ​សាលាដំបូង​ឡើយ លោក​សង្កេត​ឃើញ​ថា ពុំ​មាន​ចំណុច​ដែល​អាច​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ឡើយ។ លោក​រំពឹង​ថា ចៅ​ក្រម និង​ពិចារណា​លើក​លែង​ការ​ចោទ​លើ​លោក ម៉ម សូណង់ដូ។ ក្នុង​សវនាការ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា បាន​ទទួល​យក​ទៅ​ពិចារណា​នូវ​ឯកសារ​វិភាគ​ផ្លូវ​ច្បាប់​ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ។ ឯកសារ​នោះ​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ពាក់​ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន ដូច​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​លោក ម៉ម សូណង់ដូ៕

  • លោកម៉ម សូណង់ដូ ត្រូវបានប្តូរ បទចោទប្រកាន់ ខណៈសាលដីកា នឹងប្រកាស ថ្ងៃទី១៤ ខែមីនា

    ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣នេះ តំណាងមហាអយ្យការនៃសាលាឧទ្ធរណ៍ បានសម្រេចប្តូរបទចោទប្រកាន់ លើលោក ម៉ម សូណង់ដូ ពីបទឧក្រិដ្ឋ កុប្បកម្ម និងញុះញង់មកជាបទល្មើសព្រៃឈើវិញ តាមមាត្រា៩៧ ចំណុចទី៦ ដែលត្រូវជាប់ពន្ធនាគារ ពី៥-១០ឆ្នាំ។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៣ ថា ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចប្រកាសសាលដីកា លោក ម៉ម សូណង់ដូ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ហើយតំណាងមហាអយ្យការ បាន សម្រេចប្តូរបទចោទប្រកាន់លើលោក ម៉ម សូណង់ដូ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែជាជាបទចោទប្រកាន់កម្រិតធ្ងន់ដដែល។ លោកបានបញ្ជាក់ថា “ ការចោទប្រកាន់ ពីការបង្កើតតំបន់អប្បគមន៍ ត្រូវបានទម្លាក់ចោល គេបានប្តូរបទចោទប្រកាន់ មកជាបទល្មើសព្រៃឈើ និងបទព្រហ្មទណ្ឌ ត្រង់មាត្រាទី២៨ ពីបទរារាំងអាជ្ញាធរ”។ សាលាឧទ្ធរណ៍ កាលពីនៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៣ បានបើកសវនាការ ជំនុំជម្រះលើករណីលោក ម៉ម សូណង់ដូ រួមជាមួយនឹងអ្នកភូមិ ជាប់ចោទផ្សេងទៀត បណ្តឹងចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការបង្កើត តំបន់អបគមន៍ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ៕

  • ពលរដ្ឋ​នៅ​កោះកុង​ប្រតិកម្ម​នឹង​ការ​រុះរើ​ផ្ទះ​ដោយ​គ្មាន​សំណង

    ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ រស់​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​ប្រតិកម្ម​ទៅ​នឹង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដែល​បាន​ដាក់​កម្លាំង​រុះរើ​លំនៅឋាន និង​ខ្ទម​របស់​ពួកគេ​ដោយ​គ្មាន​សំណង។ ការ​រុះរើ​បាន​ធ្វើ​ចំនួន ២​ថ្ងៃ​ជាប់​គ្នា គឺ​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ ទី​៥ ដល់​ថ្ងៃ​ពុធ ទី​៦ ខែ​មីនា។ ពលរដ្ឋ​រស់នៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បាន​អះអាង​ថា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដែល​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​ផ្ទះ​របស់​អ្នក​ភូមិ បាន​ប្រើ​អាវុធ​បាញ់​គំរាម​ដើម្បី​រុះរើ​ផ្ទះ​របស់​ពួកគាត់​អស់​ចំនួន​ជាង ១០០​ខ្នង​ទាំង​តូច​ទាំង​ធំ។ ស្ត្រី​អ្នក​ភូមិ​ម្នាក់ គឺ​អ្នកស្រី សំ សេរី បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៦ មីនា ថា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដងទង់ គឺ​លោក ប្រាក់ ប៊ុន្នី បាន​ដឹក​នាំ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ កម្លាំង​សមត្ថកិច្ច​ស្រុក ប្រដាប់​ដោយ​អាវុធ​បាញ់​គំរាម​ពលរដ្ឋ​ដែល​បាន​រារាំង​សុំ​មិន​ឲ្យ​រុះរើ​ផ្ទះ ខ្ទម និង​រោង​របស់​អ្នក​ភូមិ ១៣០​គ្រួសារ​នៅ​លើ​ដី​ចំនួន ៣៦​ហិកតារ​ដែល​បាន​កាប់​ឆ្ការ​តាំង​ពី​ឆ្នាំ​១៩៩៧ បន្ត​បន្ទាប់​មក។ អ្នកស្រី​បន្ត​ថា ការ​រុះរើ​នេះ ដោយ​សំអាង​ថា ពលរដ្ឋ​មក​រស់នៅ​លើ​ដី​កសិកម្ម​របស់​រដ្ឋ។

  • ពលរដ្ឋ​ជាង​៣០០​នាក់​ ប្រមូល​ផ្តុំ​មុខ​សាលា​ឧទ្ធរណ៍​ទាម​ទារ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ

    ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់ដូ ដែល​ពួក​គេ​ជឿ​ថា​ មិន​មាន​កំ​ហុស។ អ្នក​យក​ព័ត៌​មាន​របស់​សំឡេង​ប្រជា​ធិប​តេយ្យVOD លោក ញឹម សុខន រាយការណ៍មកថា ចាប់ពីម៉ោងជាង៧ព្រឹកថ្ងៃនេះ ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍មួយចំនួន នៅ​ភ្នំ​ពេញ និង​បណ្តា​ខេត្ត​នានា ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ឧទ្ធរណ៍ ទាម​​ទារ​​ឲ្យ​​ដោះ​លែង​លោក​ម៉ម សូណង់ដូ ខណៈដែល​តុលាការ​ឧទ្ធរណ៍កំពុង​បើក​សវនាការ លើ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ក្រោមបទចោទថា​បង្កើត​តំបន់​អបគមន៍។ ក្នុង​សកម្ម​ភាព​ទាម​ទារ​នេះ ពលរដ្ឋមាន​ពាក់​បួកពណ៌ខៀវ រំលេចដោយ​អក្សរ​ពណ៌ស សរសេរថា "ដោះលែងលោក​ម៉ម សូណង់ដូ" និង​មាន​អ្នក​ខ្លះ​កាន់​បដា ឬ​រូបថត​លោក​ម៉ម សូណង់ដូ ផង​ដែរ។ ក្រៅ​ពីប្រជាពលរដ្ឋដែលប្រមូល​ផ្តុំ​គ្នា​​នៅសាលាឧទ្ធរណ៍នៅ​​ព្រឹកនេះ ក៏មានអ្នក​អង្កេត​ការណ៍ជាតិ និង​អន្តរ​ជាតិ​ជាច្រើន​រូប​ទៀត កំពុង​តាម​ដាន​ចំពោះ​សវនាការ​នេះ​ដែរ។ លោក ម៉ម សូណង់ដូ បច្ចុប្បន្ន​មាន​វ័យ​៧១​ឆ្នាំ ជានាយកវិទ្យុសំបុកឃ្មុំ និង​ជាប្រធាន​សមាគម​អ្នក​ប្រជា​ធិប​តេយ្យ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០១២ ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ ដោយ​ចោទ​ថា បង្កើត​តំបន់​អបគមន៍ នៅ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ៕

  • អ្នក​ភូមិ​ឡពាង​ខេត្ត​កំពង់ឆ្នាំង​ចោទ​តុលាការ​ថា​លំអៀង​ទៅ​រក​អ្នក​មាន​ប្រាក់

    ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​អ្នក​ភូមិ​ឡពាង ជាមួយ​ក្រុមហ៊ុន​ខេឌីស៊ី (KDC International) ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ បាន​កម្រើក​ឡើង​វិញ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អ្នក​ភូមិ​ឡពាង ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​បណ្ដឹង​ចោទ​ប្រកាន់​របស់​តំណាង​ភាគី​ក្រុមហ៊ុន។ ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​បណ្ដឹង​នេះ​ថា ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​អ្នក​មាន​ប្រាក់​មាន​អំណាច បំភិតបំភ័យ​ប្រជាពលរដ្ឋ​ក្រីក្រ។ សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អ្នក​ភូមិ​ឡពាង ២​នាក់​ចូល​ឆ្លើយ​បំភ្លឺ​ពី​ករណី​ដែល​ក្រុមហ៊ុន​ខេឌីស៊ី ប្ដឹង​ចោទ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ដោយ​សុចរិត។ អ្នក​ភូមិ​ឡពាង ឈ្មោះ ផេង រ៉ុម បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែ​មីនា ថា អ្នក​ភូមិ​ឡពាង បាន​រងគ្រោះ​បាត់​បង់​ដីធ្លី ហើយ​ឥឡូវ​កំពុង​រងគ្រោះ​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​លំអៀង​ទៅ​រក​តែ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​ទៀត។ លោក​បន្ត​ថា អ្នក​ភូមិ​មិន​បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ខេឌីស៊ី ទេ តែ​ក្រុមហ៊ុន​បាន​ធ្វើ​ប្លង់​ព័ទ្ធ​យក​តែ​ម្ដង។ លោក​បាន​ចាត់​ទុក​បណ្ដឹង​នេះ​ថា ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​បំណង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ក្រីក្រ ពី​សំណាក់​អ្នក​មាន​ប្រាក់ និង​មាន​អំណាច។

  • តុលាការ​ខេត្ត​រតន​គិរី រក​ឃើញ​ភស្តុ​តាង​ដាក់​បន្ទុក​បន្ថែម​​ករណី​សម្លាប់​អ្នក​កាសែត​វីរជន​ខ្មែរ

    តុលាការ​ខេត្ត​រតនគិរី រកឃើញ​ភស្តុតាង​​ដាក់បន្ទុក​បន្ថែម​លើ​ជនសង្ស័យ​​ពីរ​នាក់​ប្តី​ប្រពន្ធ ករណី​​ឃាតកម្ម​​លើ​អ្នកកាសែត​វីរជន​ខ្មែរ លោក ហង្ស សេរី​ឧត្តម បន្ទាប់​ពី​បើក​សវនាការ​​សាកសួរ​សាក្សី​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​ លោក ហង្ស សេរី​ឧត្តម ត្រូវបាន​សម្លាប់​កាលពី ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​សាកសព​ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​ស្លាប់​ក្នុង​ឃ្លុប​​ក្រោយ​នៃ​រថយន្ត​របស់​លោក​ ដែល​ចត​នៅ​ក្នុង​ចម្ការ​​ស្វាយ​ចន្ទី​​មួយ​​ ក្នុង​នៅ​ភូមិ​សួយ​សា ឃុំ​ចា​អុង ស្រុក​អូ​ជុំ ខេត្ត​រតនគិរី​។ អ្នក​ស៊ើបអង្កេត​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា អង្គជំនុំជម្រះ រកឃើញថា មាន​​​ភស្តុ​តាង​​មួយ​ចំនួន ​ដែល​ដាក់បន្ទុក​លើ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បន្ទាប់ពី​សាកសួរ​ទៅ​កាន់​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​​ផ្នែក​កោសល្យវិច័យ ព្រមទាំង​ផ្នែក​ស្រាវជ្រាវ​រួច​មក​។ ​ភស្តុ​តាង​​ដាក់​បន្ទុក​​ទាំងនោះ​រួមមាន ស្បែកជើង​១​គូ​របស់​ជន​រង​គ្រោះ​​​ដែល​​​នៅ​​ក្បែរ​​ផ្ទះ​​ជន​សង្ស័យ​​ចម្ងាយ​១៥​​ម៉ែត្រ ភួយ​​មាន​​ក្លិន​ស្អុយ​​ត្រាំ​​ទឹក និង​លេខ​ទូរស័ព្ទ​ជនសង្ស័យ ដែល​បាន​ហៅ​មក​កាន់​​ជនរងគ្រោះ មុនពេល​កើតហេតុ​។ លោក​បន្ថែមថា តុលាការ​​ខេត្ត​រតនគិរី បានសម្រេច កំណត់ពេល​សវនាការ​សាកសួរ​ជាថ្មី​ទៀត នៅ​​ថ្ងៃ​​ទី​១ ខែ​​មេសា ឆ្នាំ​​២០១៣​។​

  • ពលរដ្ឋ​ចោទ​អធិការ​ស្រុក​មួយ ក្នុង​ខេត្ដ​កំពង់​ធំ ថា​រារាំង​ និង​គំរាម​កំហែង​ពួក​គេ

    ប្រជាពលរដ្ឋ​រាប់រយ​នាក់ នៅ​ភូមិ​ឈូក​ស្ទឹង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្ដ​កំពង់ធំ ប្រតិ​កម្ម​នឹង​អធិការ​ស្រុក​នេះ ថា​បាន​រារាំង និង​​គំរាមកំហែង មិន​ឲ្យ​ពួកគេ​ប្រារព្ធ​ពិធី​រាំ​លក់​ផ្កា ដើម្បី​រក​ប្រាក់​ឧបត្ថម្ភ​សហគមន៍ ក្នុង​ពិធីបុណ្យ​ភូមិ និង​បុណ្យ​ឡើងអ្នកតា​ប្រចាំ​ឆ្នាំ​។​ ពលរដ្ឋ​នៅ​ភូមិ​ឈូក​ស្ទឹង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ លោក ហ៊ួន ធី​ធូរ៉ា ​ប្រាប់ VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កាលពី​ចុង​សប្ដាហ៍​មុន អធិការ​ស្រុក​ប្រាសាទ​សំបូរ លោក យ៉េង សា​រ៉េ​ន បាន​បញ្ជា​អធិការរង​ស្រុក ឲ្យមក​បញ្ឈប់​ពិធីរាំលក់​ផ្កាក្នុង​ពិធីបុណ្យ​ភូមិ និង​ឡើងអ្នកតា​ប្រចាំឆ្នាំ ដើម្បី​រក​ប្រាក់​ទិញ​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍​របស់​ពួកគេ​។ លោក​បន្ថែមថា សមត្ថកិច្ច លើក​ឡើង​ថា មិនមាន​ច្បាប់​អនុញ្ញាត​តែ​លោក​ថា អ្នក​រៀបចំ​ពិធី​បុណ្យ​បាន​សុំច្បាប់​ពី​សមត្ថកិច្ច និង​មេឃុំ​ត្រឹមត្រូវ ប៉ុន្ដែ​ត្រូវ​អធិការ​​ស្រុក​​នោះ និយាយថា​មិន​ត្រឹមត្រូវ​តាមច្បាប់​ ​៖

  • អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​ផ្ទះ​អ្នក​ភូមិ

    តុលាការ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​អនុវត្តន៍​សាល​ក្រម​បណ្ដោះ​អាសន្ន ដើម្បី​ឈូស​ឆាយ​ដី​ចម្ការ និង​ដី​ភូមិ រុះរើ​ផ្ទះ​សម្បែង​ចំនួន ២១​គ្រួសារ នៅ​ចំណុច​ចំរាំង ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ នៅ​ថ្ងៃ​ទី៥ ខែ​មីនា។ ការ​ចុះ​អនុវត្តន៍​សាល​ក្រម​នេះ ត្រូវ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ថា ជា​ការ​បំពាន​ច្បាប់ ខណៈ​សាល​ក្រម​នោះ​មិន​ទាន់​ចូល​ជា​ស្ថាពរ​នៅ​ឡើយ ម្យ៉ាង​បណ្ដឹង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​អ្នក​ភូមិ​ជាមួយ​នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ កំពុង​ស្ថិត​ក្នុង​ដៃ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ។ ផ្ទះ​ថ្ម និង​ផ្ទះ​ឈើ​ធំៗ​រួម​ទាំង​ដំណាំ​របស់​អ្នក​ភូមិ ២១​គ្រួសារ ក្នុង​ចំណុច​ចំរាំង ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ត្រូវ​រុះរើ និង​ដួល​រាប​ដល់​ដី នៅ​គ្រា​ដែល​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អនុវត្តន៍​រុះរើ​ផ្ទះ​សម្បែង​របស់​អ្នក​ភូមិ តាម​សាល​ក្រម​បណ្ដោះ​អាសន្ន​របស់​តុលាការ​ខេត្ត ដើម្បី​រឹបអូស​យក​ដី​ទាំង​នោះ​ប្រគល់​ឲ្យ​ភាគី​ម្ខាង​ទៀត​របស់​លោក ជៀម ផែន ជា​នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ។ អ្នក​ភូមិ​ជាង ៤០​គ្រួសារ មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ តាំង​ពី​ឆ្នាំ​២០០៥។ ករណី​នេះ ត្រូវ​បាន​ប្ដឹង​ផ្តល់​ឡើង​តុលាការ ហើយ​ត្រូវ​តុលាការ​ខេត្ត​ព្រះសីហនុ សម្រេច​ឲ្យ​លោក ជៀម ផែន ជា​អ្នក​ឈ្នះ កាល​ពី​ដើម​ឆ្នាំ​២០១២ ប៉ុន្តែ​ត្រូវ​អ្នក​ភូមិ​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍។ អ្នក​ភូមិ​អះអាង​ថា ដី​ចម្ការ និង​ដី​លំនៅឋាន​ទំហំ​ជិត ៤០០​ហិកតារ​របស់​ពួក​គាត់ ត្រូវ​បាន​កាន់​កាប់​តាំង​ពី​បែក​សម័យ ប៉ុល ពត ភ្លាមៗ​មក​ម្ល៉េះ។ មក​ទល់​ពេល​នេះ មាន​អ្នក​ភូមិ​ចំនួន ២១​គ្រួសារ​ប៉ុណ្ណោះ ដែល​នៅ​ក្រាញ​ននៀល​រស់នៅ​តំបន់​នោះ ក្រៅ​ពី​នេះ អ្នក​ភូមិ​ខ្លះ​សម្រេច​លក់ ឬ​រើ​ចេញ​ពី​តំបន់​ជម្លោះ ដោយ​ភ័យ​ខ្លាច​ការ​គំរាម​កំហែង​របស់​ក្រុមហ៊ុន។

  • កម្មករ​រោង​ចក្រ​នៅ​ខេត្ត​កណ្តាល​ជាង​១០០​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ជា​បន្ត​បន្ទាប់

    កម្មករ​រោង​ចក្រ​នៅ​ខេត្ត​កណ្តាល​ជាង​១០០​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ជា​បន្ត​បន្ទាប់ បោះពុម្ព ​ដោយ ថុល ស្រីលក្ខណ៍ និង ស៊ុន ណារិន ថ្ងៃអង្គារ ទី05 មីនា ឆ្នាំ2013 ម៉ោង10:18 កម្មករ​ជាង​១០០​នាក់ នៃ​រោងចក្រ Enternity Global Sporting នៅ​​ស្រុក​​អង្គស្នួល ខេត្ត​កណ្តាល ត្រូវបាន​ថៅកែ​រោងចក្រ​បញ្ឈប់​​ពី​​ការ​ងារ បន្ទាប់ពី​ពួកគេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ដំឡើង​ប្រាក់​ថ្លៃ​បាយ​។​ លោក ធឿន ចេក ជា​កម្មករ​ បានឲ្យដឹង​VOD​ដឹង​នៅ​រសៀល​ថ្ងៃ​ចន្ទ​ ទី​០៤ ខែ​មីនា​​​ថា កម្មករ​ជាង​១០០​នាក់ ដែល​បាន​បន្ត​កូដកម្ម​នៅខាងមុខ​រហូតមកដល់​ថ្ងៃ​ចន្ទ​នេះ ត្រូវបាន​ថៅកែ​រោងចក្រ បិទ​ប្រកាស​បញ្ឈប់ នៅ​ខាង​មុខ​រោងចក្រ​ជា​បន្តបន្ទាប់​។ លោក​ថា ក្រៅពី​នោះ​ថៅកែ​រោងចក្រ បានឲ្យ​សមត្ថកិច្ច​យាម​ដោយ​​មាន​​ខែល នឹង​​ដំបង​​រារាំង​​កម្មករ​​មិន​ឲ្យ​​ចូល​​ទៅ​​ធ្វើ​ការ​ ៖ "បិទ​តាំង​ពីថ្ងៃ​ដែល​ពួក​ខ្ញុំ​កូដ​កម្ម​​បាន​មួយ​ថ្ងៃ បញ្ឈប់ពួក​ខ្ញុំ​បី​នាក់ហើយ​បន្ត​បន្ទុយ​គ្នា តាម​ប្រុស​ៗ​ប៉ុន្មាន​នាក់​ហ្នឹង ហើយ​ឥឡូវ​គេ​បិទ​បន្ត​ទៀត​ហើយ គេ​អត់​ព្រម​ដោះស្រាយ​ គេ​សុទ្ធ​ចិត្ត​​យក​ប៉ូលិស​មក​កាង អត់​ឲ្យ​ដោះស្រាយ​ជាមួយ​ពួក​ខ្ញុំ​ផង​ហ្នឹង"។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo