កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ចៅក្រមបដិសេធសំណើសុំពន្យារពេលសវនាការរបស់ក្រុមមេធាវីការពារលោកម៉ម សូណង់ដូ
ក្រុមមេធាវីការពារក្តីឲ្យលោកម៉ម សូណង់ដូ ស្នើចៅក្រមសាលាឧទ្ធរណ៍លើកពេលសវនាការ ដោយសារមិនមានសាក្សីគ្រប់គ្រាន់ តែសំណើនេះត្រូវចៅក្រមបដិសេធ។ នៅពេលចាប់ផ្តើមសវនាការនៅព្រឹកថ្ងៃអង្គារនេះ មេធាវីពីររូបការពារក្តីឲ្យលោកម៉ម សូណង់ដូ គឺលោកសំ សុគង់ និងលោក សរ សូវ៉ាន បានស្នើឲ្យអង្គជំនុំជម្រះលើកពេលសវនាការនៅព្រឹកនេះ ទៅថ្ងៃក្រោយវិញ ដោយសាក្សីដាក់បន្ទុកអវត្តមាន។ មេធាវីបន្តថា លោកចង់សាកសួរផ្ទាល់ ជាមួយសាក្សីដាក់បន្ទុក ដើម្បីជាប្រយោជន៍ការពារកូនក្តី។ បន្ទាប់ពីការស្នើនោះ ចៅក្រមដកឃ្លាទៅពិភាក្សាមួយសន្ទុះ លោក ឃុន លាងម៉េង ប្រធានអង្គជំនុំជម្រះ ឆ្លើយតបដោយសម្រេចបន្តដំណើរការសវនាការធម្មតា តែថាប្រសិនបើមានការខ្វះចន្លោះចំណុចណាមួយចាំបំពេញពេល ក្រោយ។ តាមគម្រោងសវនាការលើករណីលោក ម៉ម សូណង់ដូ នឹងដំណើរការរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ចំណែកសាក្សីទាំងដោះបន្ទុកនិងដាក់បន្ទុកមានប្រហែល១០រូប៕
-
វិភាគ៖ បូរណភាពទឹកដីកម្ពុជានៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ជាមួយប្រទេសជិតខាង
កាលពីថ្ងៃពីថ្ងៃទី០១ខែមីនានេះ ក្រុមហ៊ុនផ្សព្វផ្សាយធំមួយរបស់អាមេរិកឈ្មោះ ចុះផ្សាយថា ផ្ទៃដីនៅកម្ពុជាមានតែ១៨១ពាន់គីឡូម៉ែត្រការ៉េប៉ុណ្ណោះ គឺបាត់អស់៣៥គីឡូ ម៉ែត្រការ៉េ។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកអ៊ូ វីរៈ យល់ឃើញថា ដើម្បីបង្ហាញពីភាពច្បាស់លាស់ថា ការចុះផ្សាយរបស់ក្រុមហ៊ុន Google របស់អាមេរិកនោះ ខុសឬ ត្រូវ គឺរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្នត្រូវទំនាក់ទំនងដោយផ្ទាល់ ឲ្យក្រុមហ៊ុនពិនិត្យឡើងវិញ ឬ បង្ហាញពីឯកសារ ភស្តុតាងពិតប្រាកដ ៖ "
-
សិទ្ធិពលរដ្ឋនិងការបោះឆ្នោត៖ អ្វីទៅជាការប្រកួតប្រជែងដោយស្មើភាព?
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពន្យល់ពីតួនាទីរបស់គណបក្សប្រឆាំងក្នុងការផ្តល់ភាពស្របច្បាប់ដល់ដំណើរការការបោះឆ្នោត។ (ម៉ែន គឹមសេង, ហេឡូវីអូអេ, ០៤ មីនា ២០១៣)
-
ពលរដ្ឋរិះគន់សមត្ថកិច្ចខេត្តសៀមរាប ដោះលែងប្រធានអង្គការមួយ ករណីប្រើកម្លាំងពលកម្មកុមារ
ពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប រិះគន់សមត្ថកិច្ចជំនាញ និងតុលាការខេត្ដថា មិនបានឃុំខ្លួនប្រធានអង្គការចិញ្ចឹមកុមារកំព្រាមួយ ដែលប្រើកម្លាំងពលកម្មលើកុមារ។ ពលរដ្ឋនៅជិតទីស្នាក់ការអង្គការនោះ ស្ថិតនៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់VOD នៅព្រឹកថ្ងៃចន្ទនេះថា សមត្ថកិច្ចជំនាញ និងតុលាការខេត្ដនេះ បានដោះលែងប្រធានអង្គការសហគមន៍ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជា ដែលបានប្រើកម្លាំងពលកម្មកុមារ ដោយមិនឃុំខ្លួន ឬមិនអនុវត្ដតាមច្បាប់។ លោកថា នេះបង្ហាញពីភាពអយុត្ដិធម៌សម្រាប់កុមារ ព្រោះប្រធានអង្គការនេះ បានប្រើកម្លាំងពលកម្មលើកុមារតូចៗ ឲ្យដើរសុំលុយពីភ្ញៀវទេសចរណ៍នៅតាមប្រាសាទមួយចំនួន ក្នុងតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រ។ ពលរដ្ឋដដែលបន្ដថា មន្ដ្រីជំនាញទាំងនោះ អាចជាប់ពាក់ព័ន្ធនឹងសំណូកពីអ្នកដែលប្រព្រឹត្តខុសច្បាប់ ៖
-
អង្គការ លើកលែងទោស អន្តរជាតិ អំពាវនាវ ឲ្យមានការ ដោះលែង លោក ម៉ម សូណង់ដូ
កម្ពុជាៈ ដោះលែងអ្នកសារព័ត៌មាន ដែលជាប់ពន្ធនាគារ រយៈពេលពីរទសវត្សរ៍ ភ្នំពេញ៖ មន្រ្តីអង្គការ លើកលែងទោសអន្តរជាតិ នឹងដឹកនាំការតវ៉ារបស់ខ្លួន នៅសាលាឧទ្ធរណ៍នៅថ្ងៃស្អែកនេះ នៅរាជធានីភ្នំពេញ ទាមទារទៅ អាជ្ញាធរកម្ពុជា ត្រូវតែដោះលែងអ្នកទោស ឲ្យមានសេរីភាពឡើងវិញ និងបានរិះគន់រដ្ឋាភិបាល រឿងកាត់ទោសលោក ម៉ម សូណង់ដូ ផងដែរ។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គការលើកលែងទោសអន្តរជាតិ ដែលបានចេញផ្សាយថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ថា ក្នុងអាយុ ៧១ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានគេកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពីបទធ្វើអបគមន៍ ប្រឆំាងរដ្ឋាភិបាល រួមទំាងការញុះញង់ឲ្យ ប្រជាពលរដ្ឋធ្វើការបះបោរជាដើម។ លោក រ៉ូភើត អាប់បុត្រ អ្នកស្រាវជា្រវពាក់ព័ន្ធនឹងកម្ពុជា ដែលធ្លាប់មានវត្តមាននៅសាលាដំបូង និងសេចក្តីសម្រេចសវនាការ បាននិយាយថា «លោក ម៉ម សូណង់ដូ ត្រូវបានគេកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ដោយមិនបានពន្យល់ ឲ្យបានច្បាស់លាស់ និងគ្មានមូលដ្ឋាន គ្មានភស្តុតាង នៅក្នុងការកាត់ក្តី ដែលអះអាងថា លោកជាអ្នកផ្តើមគំនិតបង្កើត ឲ្យមានហិង្សាប្រឆំាងរដ្ឋាភិបាល។
-
ករណីលោកឈូក បណ្ឌិត រងការចោទថាបាញ់កម្មករនឹងត្រូវប្រកាសនៅរសៀលថ្ងៃនេះ
ករណីរបស់លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានរាយការណ៏មកថា សាលាឧទ្ធរណ៍នឹងប្រកាសនៅរសៀលម៉ោង ២រសៀលថ្ងៃចន្ទនេះ ដោយមានអ្នកអង្កេតការណ៍ជាច្រើន កំពុងរងចាំសង្កេតមើលថាតើលោក ឈូក បណ្ឌិត មានទោសដែរឬទេ។ នៅក្នុងសវនាការរយៈពេលពីរថ្ងៃ កាលពីសប្តាហ៏មុន លោក ឈូក បណ្ឌិត បានធ្វើដំណើរមកចូលរួមករណីរបស់លោកតាមការកោះហៅរបស់សាលាឧទ្ធរណ៍ទាំងទឹកមុខញញឹម រួចមានកាយវិការគួរឲ្យចាប់អារម្មណ៍នៅពេលសវនាការដំណើរការ។ នៅក្នុងចំណោមសាក្សីជាច្រើន មានសាក្សីម្នាក់និយាយដដែលៗថា លោក ឈូក បណ្ឌិត ពិតជាបានប្រើប្រាស់អាវុធផ្ទាល់ខ្លួនរបស់លោកបាញ់ទៅលើកម្មករ ហើយសាក្សីជាច្រើនទៀត បានស្ទាក់ស្ទើរនឹងការនិយាយថា លោក ឈូក បណ្ឌិត ប្រើប្រាស់អាវុធ ។
-
យុវជនម្នាក់ជូនក្មេងស្រីទៅបត់ជើងបន្ទប់ទឹកក្នុងផ្សាររាត្រីឆ្លៀតឱកាសចាប់រំលោភជាបន្ដបន្ទាប់
ខេត្ដកំពង់ចាម ៖ បុរសល្មោភកាមម្នាក់បានចូលទៅរំលោភក្មេងស្រីបានសម្រេចទាំង២លើកផ្សេងគ្នា នៅក្នុងបន្ទប់ទឹក នៃផ្សាររាត្រី ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ទឹក ស្ថិតក្នុងភូមិ១៥ សង្កាត់-ក្រុងកំពង់ចាម ។ លោក ឃុត រុន មេប៉ុស្ដិ៍នគរបាលកំពង់ចាមបានឱ្យដឹងថា ក្រោយពេលកើតហេតុ និងបន្ទាប់ពីទទួលពាក្យបណ្ដឹងពីក្រុម គ្រួសារក្មេងស្រីរងគ្រោះ សមត្ថកិច្ចក្រុងកំពង់ចាមបាលស្រាវជ្រានៅកន្លែងកើតហេតុរហូតដល់ម៉ោង៥ល្ងាច ថ្ងៃដដែល ក៏បានឃាត់ខ្លួនជនសង្ស័យ រួចនាំមកសាកសួរនៅប៉ុស្ដិ៍នគរបាលសង្កាត់កំពង់ចាម ។ លោកបានបន្ដថា ជនសង្ស័យមានឈ្មោះ ខេន ស៊ាងអ៊ង់ ហៅក្លឹប អាយុ១៨ឆ្នាំ មានទីលំនៅភូមិចុងថ្នល់១ សង្កាត់បឹងកុក ក្រុង-ខេត្ដកំពង់ចាម ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ក.ប.ជ អាយុ៩ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ។ លោកមេប៉ុស្ដិ៍បានឱ្យដឹងដែរថា កន្លងមកក្មេងស្រីរងគ្រោះតែងតែមកតាមយាយរបស់គេទៅលក់ដូរអីវ៉ាន់នៅផ្សាររាត្រីក្នុងតូបលេខ៣អា ហើយមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានដើរទៅបន្ទប់ទឹក ។ ពេលនោះជនសង្ស័យខាងលើបានដើរទៅតាមក្មេងស្រីក្នុងបន្ទប់ទឹកហើយបានចាប់រំលោភក្មេងស្រីតែម្ដង ។
-
ក្រសួងការបរទេស ចេញមុខបញ្ជាក់ពីជម្លោះដីអ្នកបឹងកក់
ក្រសួងការបរទេសកម្ពុជា ចេញមុខបញ្ជាក់ថា ប្រជាសហគមន៍បឹងកក់ ដែលតែងតែចេញមុខតវ៉ាជាបន្តបន្ទាប់ ករណីការបាត់បង់ដីធ្លី និងផ្ទះសម្បែង ជាប្រជាពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប់តាំងពីទសវត្សរ៍៩០។ ក្រសួងការបរទេសបញ្ជាក់បែបនេះ ក្នុងលិខិតមួយចេញផ្សាយនៅថ្ងៃទី០៣ខែមីនា លើគេហទំព័រសារព័ត៌មាន The Nation ជាការប្រតិកម្មទៅនឹងអត្ថបទបរទេស ដែលសរសេរពីការ បណ្តេញចេញនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា ដីនៅតំបន់បឹងកក់ ជាដីរដ្ឋ តែប្រជាជនមួយចំនួន បានព្យាយាមកាន់កាប់ដោយខុសច្បាប់ ជាជម្រកបណ្តោះអាសន្ន ក្នុងឆ្នាំ១៩៩២ ដោយអាជ្ញាធរមិនបានចេញប្លង់កម្មសិទ្ធិដីធ្លីឲ្យពួកគេទេ។
-
ពលរដ្ឋ៤៥គ្រួសារនៅកំពង់ឆ្នាំងបារម្ភពីការបណ្ដេញចេញ
ប្រជាពលរដ្ឋ ៤៥គ្រួសាររស់នៅភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងព្រួយបារម្ភពីការបណ្ដេញចេញពីទីតាំងដែលគាត់កំពុងរស់នៅដើម្បីរក្សាទុកទីនេះជាតំបន់អភិរក្សជលផល។ បុរសអ្នកភូមិឈ្មោះ ចែម ឆាំ អាយុ ៦៥ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិជើងគ្រោះ ឃុំស្វាយរំពារ។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមីនា ថា ថ្មីៗនេះអាជ្ញាធរមានសមត្ថកិច្ចចម្រុះបានចុះមកប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិឲ្យចាកចេញពីតំបន់នេះទៅរកទីតាំងផ្សេងរស់នៅ ព្រោះអាជ្ញាធរបានសម្រេចយកតំបន់នេះធ្វើជាតំបន់អភិរក្សជលផលហើយ៖ «គេមិនឲ្យយើងនៅតំបន់ហ្នឹងទៀតទេ គេថាជាតំបន់អភិរក្សរបស់គេ ទុកឲ្យត្រីពងកូន។ តែតំបន់នេះពីបរមបុរាណមកប្រជាពលរដ្ឋរស់នៅរហូត។ ឥឡូវប្រជាពលរដ្ឋច្រួលច្របល់ព្រោះអត់មានកន្លែងរក និងគ្មានកន្លែងរស់នៅ ព្រោះបើគេឲ្យឡើងទៅលើមិនដឹងទៅនៅឯណា ព្រោះពួកខ្ញុំគ្មានដីធ្លីអីទេ»។
-
ប៉េអឹមរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់រំលោភនារីម្នាក់នៅកំពង់.ដកោះដាច់
រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ កាលពីថ្ងៃទី៣ មីនា ២០១៣ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភនារីម្នាក់រហូតបានសម្រេច រួចចាប់ចងដៃជើង និងឃ្លុបមុខនៅកំពង់.ដកោះដាច់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២ មីនា ២០១៣ នោះ ។ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះលឹម លី អាយុ២១ឆ្នាំ នៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
-
អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវដោះលែងលោកម៉ម សូណង់ដូ
គួរបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ក៏បានអំពាវនាវជាថ្មីទៀត ឲ្យសាលាឧទ្ធរណ៍ដោះលែង លោក ម៉ម សូណង់ដូ ខណៈតុលាការនឹងបើកសវនាការជំនុំជម្រះលើករណីនេះ នៅថ្ងៃអង្គារស្អែកនេះ។ CCHR បញ្ជាក់ថា លោក ម៉ម សូណង់ដូ មិនជាប់ពាក់ព័ន្ធក្នុងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ដូចការចោទប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញទេ៕
-
អង្គការសិទ្ធិមនុស្សចេញបទវិភាគផ្លូវច្បាប់មុនសវនាការលោក សូណង់ដូ
សាលាឧទ្ធរណ៍មានគម្រោងលើកយកសំណុំរឿងលោក ម៉ម សូណង់ដូ មកធ្វើសវនាការនៅថ្ងៃទី៥ ខែមីនា ខាងមុខនេះ។ ពេលនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រំពឹងថា សាលាឧទ្ធរណ៍នឹងកាត់ទោសឲ្យលោក ម៉ម សូណង់ដូ រួចខ្លួន បើសិនការកាត់ក្ដីនោះធ្វើឡើងតាមវិជ្ជាជិវៈ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក.) បានចេញផ្សាយការវិភាគផ្លូវច្បាប់មួយ នៅថ្ងៃទី៣ មីនា គឺពីរថ្ងៃមុនមានការបើកធ្វើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូ នៅសាលាឧទ្ធរណ៍។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ការចេញផ្សាយការវិភាគផ្លូវច្បាប់នេះ ដើម្បីជាជំនួយស្មារតីដល់មតិសាធារណៈ និងដល់ចៅក្រមតុលាការសាលាឧទ្ធរណ៍ ហើយបើសិនជាចៅក្រមសាលាឧទ្ធរណ៍ មានការវាយតម្លៃដោយត្រឹមត្រូវទៅលើអង្គហេតុ និងអង្គច្បាប់នោះ ម.ស.ម.ក. មានជំនឿថា លោក ម៉ម សូណង់ដូ នឹងត្រូវតុលាការលើកលែងការចោទប្រកាន់ និងមានការដោះលែង។ លោក អ៊ូ វីរៈ៖ «ការវិភាគផ្លូវច្បាប់លើករណីលោក ម៉ម សូណង់ដូ ហើយការវិភាគនេះសុំឲ្យមានការកាត់ទោសឲ្យបានត្រឹមត្រូវ ជាពិសេសនៅក្នុងសាលាឧទ្ធរណ៍ ពីព្រោះពិភពលោកកំពុងតែសង្កេតមើលករណីដ៏សំខាន់នេះ។ ខ្ញុំមើលទៅដំណើរការប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស គឺគេមើលពឹងផ្អែកទៅលើករណីនានា ដូចជាករណីលោក ម៉ម សូណង់ដូ នេះ»។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវជាថ្មីទៀត ឲ្យដោះលែង លោក ម៉ម សូណង់ដូ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវជាថ្មីទៀត ឲ្យសាលាឧទ្ធរណ៍ដោះលែង លោក ម៉ម សូណង់ដូ ខណៈតុលាការនឹងបើកសវនាការជំនុំជម្រះលើករណីនេះ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្នុងសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៣ ខែមីនានេះ បានទទូចឲ្យសាលាឧទ្ធរណ៍ ដោះលែងលោក ម៉ម សូណង់ដូ វ័យ៧១ឆ្នាំ ជានាយកវិទ្យុសំបុឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។ ក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានភ្ជាប់នូវអត្ថបទវិភាគច្បាប់ដែលបង្ហាញថា លោក ម៉ម សូណង់ដូ មិនជាប់ពាក់ព័ន្ធក្នុងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ដូចការចោទប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញទេ។ លោក ម៉ម សូណង់ដូ ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល៕
-
ប៉ូលិសខេត្តសៀមរាបសាកសួរប្រធានអង្គការម្នាក់សង្ស័យប្រើកុមារឲ្យសុំទាន
ខ្មែរ | ព័ត៌មានថ្មីៗ | សិទ្ធិមនុស្ស ប៉ូលិសខេត្តសៀមរាបសាកសួរប្រធានអង្គការម្នាក់សង្ស័យប្រើកុមារឲ្យសុំទាន សមត្ថកិច្ច និងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយចំនួន នៅក្នុងខេត្តសៀមរាប កំពុងតាមស៊ើបអង្កេតបន្តទៅលើអង្គការកុមារកំព្រាមួយ ដោយសង្ស័យអង្គការនោះបានប្រើប្រាស់កុមារឱ្យដើរសុំទានសម្រាប់រកកម្រៃមកឱ្យអ្នកគ្រប់គ្រង។ ការស៊ើបអង្កេត បានចាប់ផ្ដើមជាច្រើនថ្ងៃមកហើយ បន្ទាប់ពីគេឃើញកុមារកំព្រាដែលនៅក្នុងអង្គការមួយនោះមានអ្នកដឹកជញ្ជូន យកទៅដាក់ឱ្យធ្វើការងារនៅតាមប្រាសាទបុរាណមួយចំនួនដែលមានភ្ញៀវទេសចរចេញចូល។ ប៉ូលិសនៃការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនរបស់ស្នងការនគរបាលខេត្តសៀមរាប បាននាំខ្លួនប្រធានអង្គការកុមារកំព្រាម្នាក់ និងបុគ្គលិកម្នាក់ទៀតទៅធ្វើការសាកសួរកាលពីពេលថ្មីៗ បន្ទាប់មានការសង្ស័យដែលពាក់ព័ន្ធ និងការប្រើកុមារតូចៗឱ្យដើរសុំទាន។ ទោះយ៉ាងណា សមត្ថកិច្ចមិនបានប្រាប់ឱ្យស្គាល់ឈ្មោះអង្គការកុមារកំព្រានោះឡើយ ដោយគ្រាន់តែឱ្យដឹងថា អង្គការកុមារកំព្រាមួយនោះមានទីស្នាក់ការនោះនៅជិតស្ពានក្អែកនៃស្រុកប្រាសាទបាគង ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប។
-
មន្ត្រីជាន់ខ្ពស់ UN ស្វាគមន៍ចំពោះសាលាក្តីខ្មែរក្រហមចាត់ការលើករណីហិង្សាផ្លូវភេទ
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ(UN) បានស្វាគមន៍ចំពោះការសម្រេចថ្មីៗនេះ របស់តុលាការឧក្រិដ្ឋកម្មកម្ពុជា ដែលបានសម្រេចដាក់ករណីហិង្សាផ្លូវភេទ ក្នុងសម័យខ្មែរក្រហមបញ្ចូលក្នុងសំណុំរឿង០០២។ មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកអំពើហិង្សាផ្លូវភេទ លោកស្រី Zainab Hawa Bangura ថ្លែងនៅក្នុងគេហទំព័រព័ត៌មានយូអិនញូស៍ថា ការសម្រេចផ្តល់ឱកាសម្រាប់យកបញ្ហាហិង្សាផ្លូវភេទមកជំនុំជម្រះនេះ ជាការផ្ញើសារច្បាស់លាស់មួយអំពីជម្លោះ នៃហិង្សាផ្លូវភេទ ដែលជាអំពើរំលោភសិទ្ធិមនុស្ស។ លោកស្រីបន្តថា ការកាត់ក្តីដើម្បីរកអ្នកទទួលខុសត្រូវលើករណីអំពើហិង្សាផ្លូវភេទនោះ វាមិនអូសបន្លាយយូរពេកទេ។
-
ពលរដ្ឋជិត៧០ គ្រួសារ ចោទក្រុមយោធាថា រំលោភយកដី នៅព្រះវិហារ
ប្រជាពលរដ្ឋ ៦៥គ្រួសារ នៅឃុំស្រយ៉ង់ ស្រុកគូនលេន ខេត្ដព្រះវិហារ ចោទមន្ដ្រីយោធាពីរនាក់ នៅយោធភូមិភាគទី៤ ថាដីពួកគេជាម្ចាស់ស្រុក ប្រគល់ឲ្យពលរដ្ឋមកពីខេត្ដផ្សេងសង់លំនៅឋាន ដើម្បីបានលុយពីអ្នកតាំងទីលំនៅថ្មីនោះ។ ប្រធានសមាគមអភិវឌ្ឍន៏ភូមិសំបូរ លោក អ៊ិត សំអឿន ប្រាប់ VOD នៅព្រឹកថ្ងៃព្រហស្បតិ៍ថា មន្ដ្រីយោធភូមិភាគីទី៤ លោក មី ណាគ្រី និងលោក ភួង សុផាណ្ណា បានយកដីចម្ការវិលជុំពួកគេជាច្រើនហិកតា លក់ឲ្យប្រជាជនមកពីខេត្ដឆ្ងាយដែលទើបទៅសង់លំនៅថ្មី ក្នុងមួយប្លង់តម្លៃចាប់ពី ២០០ដុល្លារ ឡើងទៅ ដោយប្រាប់ថា អភិវឌ្ឍន៏គ្រួសារកងទ័ព។ លោកបញ្ជាក់ថា ពលរដ្ឋដែលទើបមកថ្មីនោះ មិនមែនជាគ្រួសារយោធាក្រីក្រទេ គឺជាពលរដ្ឋមកពីខេត្ដផ្សេៗ ៖ "អ្នកដែលមកហ្នឹង មិនមែនជាយោធាទេ សុទ្ធតែប្រជាពលរដ្ឋខ្លះមកពីខេត្តកំពង់ធំ ខ្លះដែលមកពីក្បែរៗនោះឯង អ្នកក្រមុំបូលឡើងមកនៅ។"
-
កម្មករឃីងឡែន ជោគជ័យក្នុងការទារសំណង
កម្មកររោងចក្រឃីងឡែន ទីបំផុត បានទទួលជោគជ័យក្នុងការស្វែងរកសំណងជាង២០ម៉ឺនដុល្លារ បន្ទាប់ពីថៅកែរោងចក្របិទទ្វាររត់ចោលកម្មករ កាលពីជាងពីរខែមុន។ តំណាងកម្មករ កញ្ញា ថី ផល្លា ប្រាប់ VOD នៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធថា តំណាងក្រុមហ៊ុនបញ្ជាទិញ ឈ្មោះ Wal-Mart របស់សហអាមេរិក និង H&M របស់ប្រទេសស៊ុយអ៊ែត បានយល់ព្រមផ្តល់សំណងបន្ថែមលើប្រាក់ ដែលទទួលបានពីការលក់ម៉ាស៊ីន នៅក្នុងរោងចក្រ។ កញ្ញា ថី ផល្លា បន្តថា ក្រសួងការងារ នឹងចាត់ចែងបញ្ហានេះ ដោយឲ្យកម្មករម្នាក់ៗ ធ្វើការកំណត់ពីតម្លៃសំណងរបស់ខ្លួនម្នាក់ៗទៅតាមអតីតភាពការងារ និងរួចប្រាប់ទៅឲ្យក្រសួងវិញ ដើម្បីធ្វើការទូទាត់សំណង ៖ ""
-
ម្ចាស់វិមានសុភមង្គលគេចខ្លួនពីភូមិគ្រឹះក្រោយបែកធ្លាយអំពើកំណាច
រាធានីភ្នំពេញ ៖ ឧកញ៉ាវែង លីតិចឡា និងភរិយាលី ពៅ ជាម្ចាស់មជ្ឈមណ្ឌលវិមានសុភមង្គលបានគេចខ្លួនបាត់ពីភូមិគ្រឹះហើយ កាលពីព្រឹកថ្ងៃទី២៨ កុម្ភៈ គឺបាត់នៅមុនពេលដែលសមត្ថកិច្ចចុះទៅដល់ផ្ទះបន្ទាប់ពីបានបែកធ្លាយរឿងធ្វើទារុណកម្មយ៉ាងឃោរឃៅ និងព្រៃផ្សៃ មកលើកូនស្រីចិញ្ចឹម២នាក់ដែលជាអ្នកបម្រើនៅក្នុងភូមិគ្រឹះលេខ៣៣ ផ្លូវលេខ៥២៨ ដែលស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។