កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តាមចាប់ខ្លួនឧកញ៉ា វ៉េង លីតិចឡា និងប្រពន្ធរឿងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃលើក្មេងស្រីពីរនាក់
ភ្នំពេញ: សមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃក្រសួង មហាផ្ទៃ សហការជាមួយតុលាការ កំពុងធ្វើការបំបែក សំណុំរឿងករណីលោកឧកញ៉ា វ៉េង លីតិចឡា និងប្រពន្ធឈ្មោះ លី ពៅ ដែលជាម្ចាស់បុរីវិមានសុភមង្គល ទាក់ទងទៅនឹងការធ្វើទារុណកម្មទៅ លើក្មេងស្រីពីរនាក់ដែលរស់នៅជាមួយ។
-
រឿងចម្រូងចម្រាសអំពីអភិបាលស្រុកតំបែរបន្ដលក់ដីព្រៃលិចទឹកឱ្យឈ្មួញ
កំពង់ចាម: អភិបាលស្រុកតំបែរ គឺលោកឆឹង ពិសិដ្ឋ នៅតែបន្ដប្រមូល ដីព្រៃលិចទឹករាប់ពាន់ហិកតា លក់ឱ្យ ក្រុមហ៊ុនHAMONEY WIN INVESTMENT មានឈ្មោះផាន់ តុងហុង ជាម្ចាស់ក្រុមហ៊ុន ។ ក្រុមហ៊ុននេះបាន និងកំពុងប្រើប្រាស់គ្រឿងចក្រឈូស ឆាយបំផ្លាញព្រៃលិចទឹកនៅក្នុងបឹងជា ច្រើនដែលបឹងទាំងនោះគឺជាប្រភពស្ដុក ទឹកពីទន្លេមេគង្គតាមរយៈព្រែក ឆ្លូង ខេត្ដក្រចេះ ។ រីឯរដ្ឋបាលជលផលបែរ ជាមិនហ៊ានចាត់វិធានការផ្លូវច្បាប់ ដោយយកលេសថាដីព្រៃនោះ ស្ថិតក្នុង ការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន សាំលិញនៅឡើយ ។
-
ចាប់ខ្លួនបុរសម្នាក់ប្រើថ្នាំសណ្ដំចាប់រំលោភស្រីម្នាក់បានសម្រេចនៅលើស្នាក់ការប៉ូលិសប៉ុស្ដិ៍
ពោធិ៍សាត់: កម្លាំងប៉េអឹមស្រុក កណ្ដៀងបានចាប់ខ្លួនបុរសម្នាក់ ហើយបានបញ្ជូនខ្លួនមកប៉េអឹមខេត្ដកាលពី រសៀលថ្ងៃទី២៧កុម្ភៈ២០១៣ ដោយជាប់ចោទពីបទចាប់រំលោភ ទៅលើនារី ម្នាក់បានសម្រេចដោយប្រើថ្នាំសណ្ដំនៅលើស្នាក់ការប៉ូលិសប៉ុស្ដិ៍បណ្ដែតទឹក ។ លោកវរសេនីយ៍ទោ ឆន ឈាន នាយការិយាល័យព្រហ្មទណ្ឌឧក្រិដ្ឋបាន ឱ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះសុខ ធា អាយុ ២៥ ឆ្នាំមាន លំនៅភូមិផ្លូវហ្លួង ឃុំកញ្ជរ ស្រុកកណ្ដៀង ។ ចំណែកនារីរងគ្រោះ មាន ឈ្មោះដូធី នឿន អាយុ៣៤ឆ្នាំ រស់នៅ ភូមិបណ្ដែតទឹកកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ។
-
មនុស្សមួយក្រុមប្រដាប់ដោយដំបងដែកនិងឈើគ្រប់ដៃព្រួតគ្នាវាយបុរសម្នាក់ចោទថាចេះអាបធ្មត់
ខេត្ដកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវគេវាយសម្លាប់ពីក្នុងភូមិហើយអូសសពយកទៅបោះចោលនៅកណ្ដាលវាលស្រែ ដោយចោទប្រកាន់ថា បុរសរងគ្រោះចេះអំពើអាបធ្មប់ធ្វើឱ្យប្រជាពលរដ្ឋឈឺពេញភូមិ។ ហេតុការណ៍ខាងលើនេះបានកើតឡើងវេលាម៉ោង២២និង៣០យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ នៅក្នុងភូមិព្រៃ តាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ ជនរងគ្រោះមានឈ្មោះគង់ តើក ភេទប្រុស អាយុ៤០ឆ្នាំ។ តាមការបំភ្លឺពីកូនស្រីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុឪពុករបស់ខ្លួនបានផឹកស្រានៅខាងលិចភូមិ ស្រាប់តែមួយសន្ទុះក្រោយមកឃើញគាត់ត្រឡប់មកផ្ទះវិញ ក៏ត្រូវមនុស្សមួយក្រុមមានគ្នាប្រមាណជាង១០នាក់ ប្រដាប់ដោយដំបងដែកនិងឈើគ្រប់ដៃបានដេញវាយឪពុករបស់ខ្លួនរហូតដល់ស្លាប់ ហើយយកខ្សែគោចងជើងអូសយក ទៅបោះចោលនៅកណ្ដាលវាលស្រែ ដែលមានចម្ងាយ៣០០ម៉ែត្រពីភូមិ។
-
សំណុំរឿង ឈូក បណ្ឌិត សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកានៅថ្ងៃ៤ ខែមីនាខាងមុខនេះ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ កុម្ភៈ សាលាឧទ្ធរណ៍បានបញ្ចប់ការសាកសួរក្នុងសំណុំរឿងលោកឈូក បណ្ឌិត បាញ់កម្មការិនីរហូតដល់ម៉ោង៤និង១៥នាទីរសៀល ហើយក្រុមចៅក្រមបានប្រកាសថា សាលដីកាក្នុងសំណុំរឿងនេះនឹងពន្យារពេលទៅប្រកាសនៅវេលាម៉ោង២រសៀលថ្ងៃទី៤ មីនា ឆ្នាំ២០១៣ ខាងមុខ ។ ទោះបីជាយ៉ាងណា មេធាវីការពារក្តីរបស់លោកឈូក បណ្ឌិត បានស្នើឱ្យសាលាឧទ្ធរណ៍តម្កល់ការសម្រចរបស់សាលាដំបូងខេត្តស្វាយរៀង ចំណែកលោកឈូក បណ្ឌិត នៅតែរក្សាជំហរ មិននិយាយជាមួយក្រុមអ្នកកាសែតនៅខាងក្រៅបន្ទប់សវនាការឡើយ ។
-
អាជ្ញាធររងការចោទថា គំរាមបិទស្នាក់ការអង្គការមួយ ដែលរិះគន់រដ្ឋាភិបាល
អង្គការសង្គមស៊ីវិលក្នុងស្រុកមួយ ដែលធ្លាប់រិះគន់រដ្ឋាភិបាល ពីភាពខ្វះចន្លោះនៃការដឹកនាំរបស់រដ្ឋាភិបាលនោះ បានអះអាងថា ខ្លួនកំពុងរងសម្ពាធពីអាជ្ញាធរមូលដ្ឋាន ឲ្យបិទស្នាក់ការរបស់ខ្លួន ។ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានឲ្យដឹងនៅថ្ងៃសុក្រ ទី១ ខែមីនានេះថា អាជ្ញាធរខណ្ឌចំការមន បានហៅភាគីម្ចាស់ផ្ទះជួល ទៅគំរាមញឹកញាប់ឲ្យផ្តាច់កិច្ចសន្យា ជួលស្នាក់ការឲ្យលោក ដោយមិនប្រាប់មូលហេតុ។ លោកហៅទង្វើនោះថា បានរំលោភលើសិទ្ធិភាគីដែលបានចុះកិច្ចព្រមព្រៀង និងព្យាមបំបិទសម្លេងអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល ៖ "និតិវិធីនេះ គ្រាន់តែជាការរើសអើងនយោបាយ ដូចថា ខ្ញុំធ្លាប់តែនិយាយការពារផលប្រយោជន៍ប្រជាពលរដ្ឋ កម្មករ គ្រូបង្រៀនអីអញ្ចឹងទៅ ដល់អញ្ចឹងគេរកគ្រប់និតិវិធីទាំងអស់"។ ទីស្នាក់របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
-
CCHR៖ បក្សប្រជាជនគ្រប់គ្រងបណ្ដាញសារព័ត៌មានស្ទើរទាំងស្រុង
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស៊ីស៊ីអេចអរ (CCHR) បានបញ្ចេញរបាយការណ៍របស់ខ្លួនជាសាធារណៈថា ប្រព័ន្ធផ្សព្វផ្សាយស្ទើរទាំងអស់បានគ្របដណ្ដប់ដោយគណបក្សកាន់អំណាច។ បញ្ហានេះ គឺទាក់ទងទៅនឹងការបំភិតបំភ័យខាងសេរីភាពបញ្ចេញមតិ ថាកំពុងមានការរឹតត្បិតក្នុងសង្គម។ មន្ត្រីសិទ្ធិមនុស្ស អះអាងថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រង ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ កុម្ភៈ បានចេញរបាយការណ៍សេរីភាពបញ្ចេញមតិមួយ ចំនួន ១៥ទំព័រ។ ក្នុងចំណុចការបំបិទសំឡេងតាមរយៈការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងរបាយការណ៍នេះ សារព័ត៌មានក្នុងទម្រង់បោះពុម្ព វិទ្យុ ទូរទស្សន៍ គឺទទួលរងការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតនៅកម្ពុជា ហើយថា គ្រប់ស្ថានីយទូរទស្សន៍ វិទ្យុ និងសារព័ត៌មានខ្មែរល្បីៗ ជាកម្មសិទ្ធិ ឬក៏គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ឬបុគ្គលដែលមានសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ជាការធានាអំពីការគាបសង្កត់របស់រដ្ឋាភិបាលលើការចែកចាយព័ត៌មាន។ ស្ថានីយវិទ្យុចំនួន៧៤ បានចុះបញ្ជីជាផ្លូវការក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃស្ថានីយទាំងនោះនៅក្រោមឥទ្ធិពលរបស់គណបក្សប្រជាជន។
-
អ្នកបឹងកក់ផ្ទុះការតវ៉ាប្រឆាំងការសង់ស្នាក់ការរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីន លើដីទំនាស់
ពលរដ្ឋប្រមាណជា ៥០នាក់ រស់នៅសហគមន៍បឹងកក់ បានផ្ទុះការតវ៉ាជាថ្មីទៀតខណៈ ក្រុមហ៊ុនស៊ូកាគូអ៊ីន នាំកម្មករសាងសង់ស្នាក់ការនៅលើដីទំហំ ១២.៤៤ហិកតា ដែលដីនោះអ្នកភូមិអះអាងថា មិនទាន់ដោះស្រាយដាច់ស្រេចនៅឡើយ។ តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍នៅកន្លែងតវ៉ា នាព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុននេះ បានសាងសង់ទីស្នាក់ការរបស់ខ្លួន បំពានអនុក្រិត្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើប្រទានកម្ម ដីជាង ១២ហិកតានោះ ឲ្យប្រជាពលរដ្ឋអភិវឌ្ឍន៍នៅនឹងកន្លែង។ អ្នកស្រីបន្តថា ដីនោះ រាជរដ្ឋាភិបាល មិនទាន់ដោះស្រាយឲ្យបានដាច់ស្រេចទេ។ អំឡុងពេលតវ៉ានោះក្រុមហ៊ុនបានហៅកំលាំងសមត្ថកិច្ចមួយចំនួនមកជាមួយដែរតែសមត្ថកិច្ចទាំងនោះ មិនបានធ្វើសកម្មភាពអ្វីទេដោយគេចមុខអស់ ខណៈអ្នកសារព័ត៌មានបំរុងសំភាសន៍។ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើរាជរដ្ឋាភិបាលនៅតែមិនព្រមដោះស្រាយបញ្ហានេះឲ្យបានដាច់ស្រេចទេ បញ្ហានឹងកើតមានធ្ងន់ធ្ងរ ហើយនឹងមានផ្ទុះអំពើហិហ្សារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន។ VOD មិនអាចទាក់ទងប្រធានក្រុមហ៊ុនស៊ូកាគូអ៊ីនបានទេ តែក្រុមកម្មករ ដែលកំពុងសាងសង់ស្នាក់ការឲ្យក្រុមហ៊ុននោះ អះអាងថា ដីនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលមានប្លង់កម្មសិទ្ធិហើយ។
-
សង្គមស៊ីវិលជំរុញឲ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះប្រពន្ធឧកញ្ញា ដែលធ្វើទារុណអ្នកបម្រើ
អង្គការសង្គមស៊ីវិលចំនួន៧ អំពាវនាវដល់ក្រសួងមហាផ្ទៃឲ្យចាត់វិធានស៊ើបអង្កេតបន្ទាន់ លើករណីប្រពន្ធឧកញ្ញាម្នាក់នៅរាជធានីភ្នំពេញ វាយដំលើអ្នកបម្រើស្រីពីរនាក់ បណ្តាលឲ្យមានរបួសពេញខ្លួនរហូតដល់ពួកគេរត់ចេញពីផ្ទះ។ អង្គការទាំង៧ ដែលចេញសេចក្តីថ្លែងការណ៍រួមគ្នា ជំរុញឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតបន្ទាន់នោះ រួមមាន បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN) សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា(CFSWF) សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា(CICA) បណ្តាញយុវជនកម្ពុជា(CYN) សម្ព័ន្ធសហគមន៍ កសិករកម្ពុជា (CCFC) និងមជ្ឈមណ្ឌលកម្មករកម្ពុជា ដើម្បីការអភិវឌ្ឍន៍(CWCD)។
-
សាក្សីម្នាក់ ត្រូវសាលាឧទ្ធរណ៍ឃាត់ខ្លួន ដើម្បីសាកសួរបន្តនៅរសៀលនេះ
សាលាឧទ្ធរណ៍បានសម្រេចឃាត់សាក្សីម្នាក់ ក្នុងចំណោមសាក្សីជាច្រើននាក់ បានឃើញហេតុការណ៍ ថាលោក ឈូក បណ្ឌិត បានប្រើប្រាស់អាវុធបាញ់ទៅលើកម្មករ នៅក្នុងឧបត្តិវហេតុ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ។ បន្ទាប់ពីបើកសវនាការសាធារណៈ រយៈពេលមួយព្រឹក លោកឡុង ធន ដែលជាសាក្សីឃើញហេតុការណ៍ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅរោងចក្រកៅវ៉េ ក្រុងបាវិត ត្រូវបានសភាសាកសួរនៅសាលាឧទ្ធរណ៍ ឲ្យឡើងបំភ្លឺនៅរសៀលថ្ងៃនេះ នៅចំពោះមុខជនសង្ស័យ ឈូក បណ្ឌិត និងជនរងគ្រោះ។
-
ស្នេហ៍នាងមិនទាន់ពេញវ័យបានគ្នាជាប្ដីប្រពន្ធម្ដាយអូនប្ដឹងនគរបាលឱ្យឃាត់ខ្លួនបង
ខេត្ដបាត់ដំបង ៖ គូស្នេហ៍មួយគូបាន ស្រលាញ់គ្នាដោយចិត្ដនឹងចិត្ដរួមរ័កមេត្រី តាំងពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៣នៅលើ ទឹកដីប្រទេសថៃរហូតហៅគ្នាថាជាប្ដី ប្រពន្ធ តែត្រូវម្ដាយខាងស្រីលួងលោម ឱ្យមកប្រទេសកម្ពុជាវិញ រួចក៏ប្ដឹងនគរ បាលឱ្យឃាត់ខ្លួនភាគីបុរសដោយចោទថា បានចាប់រំលោភនាងជាកូនអនីតិជនមិនគ្រប់អាយុ។ ក្រោយមកសមត្ថកិច្ចក៏បញ្ជូន ជនសង្ស័យទៅកាន់តុលាការនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ដើម្បីចាត់ការតាមនីតិវិធី ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើ ឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣នៅភូមិអូរ ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្ដបាត់ដំបង ។ លោក សេង រ៉ន នាយរងការិយាល័យ ប្រឆាំងការជួញដូរនិងការពារអនីតិជន បានឱ្យដឹងថា បុរសសង្ស័យដែលឃាត់ ខ្លួនមានឈ្មោះ វឿន សាក់ អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្ដិភាព ស្រុក សំពៅលូន ។ ចំណែកយុវតីរងគ្រោះមាន ឈ្មោះ (ម.ស.ល) អាយុ១៣ឆ្នាំ មាន ម្ដាយឈ្មោះ អ៊ុន ឡី អាយុ៤៤ឆ្នាំ មាន ទីលំនៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្ដបាត់ដំបង ។ ឈ្មោះ វឿន សាក់ និងយុវតីម.ស.ល បានសារភាពនៅមុខសមត្ថកិច្ចថា ពួក គេទាំង២នាក់បានស្រលាញ់គ្នានៅខេត្ដឈុនបូរីប្រទេសថៃ ដោយចិត្ដនិងចិត្ដ ហើយបានរួមរ័កគ្នាបាន៨ដងព្រមទាំង ចាត់ទុកជាប្ដីប្រពន្ធដោយហៅគ្នាទៅវិញទៅមកថាប្ដីប្រពន្ធ ។ តែក្រោយពីម្ដាយ នាងលួងលោមឱ្យវិលមកផ្ទះបានដាក់ ពាក្យបណ្ដឹងទារសំណងចំនួន៣០ម៉ឺនបាត ប្រាក់ថៃ(ប្រហែល១ម៉ឺនដុល្លារអាមេរិក)។
-
ឃុំខ្លួនជនជាតិវៀតណាមម្នាក់ចាប់កុមារីអាយុ១៣ឆ្នាំរំលោភព្រៃផ្សៃ
ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូងខេត្តបានសម្រេចធ្វើការឃុំខ្លួនបុរសជនជាតិវៀតណាមម្នាក់ ក្នុងចំណោមជនសង្ស័យ៣ ទៅ៤នាក់ទៀត ដាក់ក្នុងពន្ធនាគារខេត្ត កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ក្នុងបទចោទប្រកាន់ចាប់រំលោភក្មេងស្រីិកម្ពុជា អាយុ១៣ឆ្នាំ ម្នាក់ កាលពីថ្ងៃទី២០ កុម្ភៈ កន្លងទៅ នៅក្នុងស្រុកបរិបូរណ៍ ។
-
អាដហុក៖ ឆ្នាំ២០១២មានពលរដ្ឋកម្ពុជា៣៤នាក់ ត្រូវបាញ់សម្លាប់ពេលឆ្លងដែនទៅថៃ
សមាគមសិទ្ធិមនុស្សអាដហុក បង្ហាញថា នៅឆ្នាំ២០១២ មានពលរដ្ឋកម្ពុជាយ៉ាងតិច៣៤នាក់ ត្រូវបានទាហានថៃបាញ់សម្លាប់ ក្នុងពេលឆ្លងដែនចូលទៅទឹកដីថៃ។ របាយការណ៍ថ្មីមួយដែលផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ អាដហុក បង្ហាញទៀតថា ការបាញ់សម្លាប់ពលរដ្ឋកម្ពុជាប្រមាណ៣៤នាក់ ពីសំណាក់ទាហានថៃនោះ កើតឡើងខណៈពួកគេឆ្លងដែនដោយខុសច្បាប់ ចូលទៅកាប់ឈើក្នុងទឹកដីថៃ។ បើតាមអាដហុក ចំនួននេះបានកើនឡើង បើធៀបនឹងឆ្នាំ២០១១។ របាយការណ៍ក៏បញ្ជាក់ដែថា នៅមានពលរដ្ឋកម្ពុជា បួនសែននាក់ (៤០០.០០០) នាក់ បានឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។ ប៉ុន្តែតួលេខនេះ មិនរាប់បញ្ចូលការឆ្លងដែនខុសច្បាប់ផ្សេងៗនោះទេ។ របាយការណ៍ ស្តីពី "បញ្ហាស្ត្រី កុមារ និងពលករចំណាកស្រុកកម្ពុជា ឆ្នាំ២០១២" បានបង្ហាញថា ក្នុងចំណោមពលរដ្ឋកម្ពុជាបួនសែន ( ៤០០.០០០) នាក់ ដែលបានលួចឆ្លងដែនចូលទៅទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើ ភាគច្រើនបានលបចូលដោយប្រថុយប្រថាន នៅពេលយប់ដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ដូចជា ការស្ទាក់បាញ់ពីទាហានថៃ នៅតាមព្រំដែន និងត្រូវថៃចាប់ដាក់ពន្ធនាគារជាដើម៕
-
ភូមិគ្រឹះឋានអវិចី ទារុណកម្មអមនុស្សធម៌លើក្មេងស្រី២នាក់ប្រៀបដូចកញ្ជះដាច់ថ្លៃ
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនៃស្នងការ ដ្ឋាននគរបាលខេត្តបានទម្លាយឱ្យដឹងនូវសំណុំរឿងដ៏រន្ធត់មួយនិងខ្លោចផ្សារបំផុតរបស់ក្មេងស្រីអាយុ១៧ឆ្នាំ ចំនួន២នាក់ កាលពីល្ងាចថ្ងៃទី២៦ កុម្ភៈ ដែលរាងកាយរបស់ពួកនាងពោរពេញដោយស្នាមរបួសស្ទើរសុសសាច់ ។ ពួកនាងអះអាងថា ជាស្នាមរបួសដែលបណ្តាលមកពីការធ្វើទារុណកម្មដ៏ព្រៃផ្សៃរបស់ថៅកែស្រី ដែលជាភរិយាលោកឧកញ៉ាមានទ្រព្យស្តុកស្តម្ភម្នាក់នៅរាជធានីភ្នំពេញ និងជាម្ចាស់បុរីមួយផងដែរ ។ បញ្ហាដែលកើតឡើងនេះ បើតាមការស្តាប់ឮភ្លាមពិតជាមិនគួរឱ្យជឿឡើយ ដែលថា អ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភមួយបែរជាខ្វះក្តីមេត្តាបែបនេះ ។ មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ក្មេងស្រីទាំង២នាក់នោះស្ថិតក្នុងស្ថានភាពស្គមស្លេកស្លាំង និងមានស្នាមរបួសពេញរាងកាយដូចៗគ្នា ដែលទំនងរងនូវការវាយដំដោយវត្ថុរឹង ។ ពួកនាងត្រូវសមត្ថកិច្ចប្រទះឃើញឈរយំគួរឱ្យសង្គេគនៅក្បែររង្វង់មូលរូបសំណាកលោកតាដំបងគ្រញូង ក្នុងក្រុងបាត់ដំបង កាលពីព្រលប់ថ្ងៃទី២២ កុម្ភៈ ជាមួយនឹងសម្លៀកបំពាក់ចាស់ៗមួយចង្កេះម្នាក់ប៉ុណ្ណោះ ។ ដោយឃើញពួកនាងស្ថិតក្នុងស្ថានភាពបែបនេះទើបប៉ូលិសនាំពួកនាងទាំង២នាក់មកកាន់ការិយាល័យជំនាញដើម្បីសួរនាំពីដំណើររឿង ។
-
ជនបរទេសម្នាក់ត្រូវនារីខ្មែរចោទថារួមភេទមួយយប់ហើយបង្ខាំងទុកក្នុងផ្ទះមិនឱ្យចេញ
ភ្នំពេញ ៖ ករណីភ្ញាក់ផ្អើល និងឆោឡោមួយបានកើតមានឡើង បន្ទាប់ពីមានសមត្ថកិច្ចនគរបាល ជួយអន្ដរាគមន៍ក្រោយពីមាននារី ម្នាក់ ដែលនៅក្នុងវិឡាជួលមួយកន្លែងហើយបានស្រែក ឱ្យគេជួយដោយចោទប្រកាន់ថាមានជន បរទេសដែលជាម្ចាស់ផ្ទះជួលនោះបាន រួមរ័កជាមួយគ្នាអស់មួយយប់ហើយព្រឹកឡើងបានបង្ខាំងនាងទុកមិនឱ្យចាកចេញពីផ្ទះទៀត ទើបនាងទូរស័ព្ទឱ្យមិត្ដ ភក្ដិទៅប្ដឹងនគរបាលឱ្យជួយអន្ដរាគមន៍តែម្ដង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតមានឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង១១ ថ្ងៃត្រង់ នៅចំណុចវីឡាជួលមួយកន្លែង លេខ០២៨ ផ្លូវលេខ៦០៨ ក្រុម៤៣ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ នារីដែលអះអាងថា ខ្លួនត្រូវបានគេ បង្ខាំងទុកនោះឈ្មោះប្រាក់ ចាន់ធូ អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមាន ស្រុកកំណើតភូមិស្វាយអាត់ ឃុំស្នាម ព្រះ ស្រុកបាកាន ខេត្ដពោធិ៍សាត់ ។ ចំណែកជនបរទេសដែលរងការចោទ ប្រកាន់ខាងលើនេះមិនត្រូវបានស្គាល់ ឈ្មោះនោះទេ ដោយជនបរទេសរូបនោះ បានចាក់សោជាប់នៅក្នុងផ្ទះវីឡា ហើយ មិនឱ្យនគរបាលដែលចុះមកជួយអន្ដរា គមន៍ទាំងនោះចូលឡើយ គ្រាន់តែគេ ដឹងថាជនបរទេសនោះភេទប្រុសអាយុ ប្រមាណ៥០ឆ្នាំ ជាជនជាតិហុងគ្រី ស្នាក់ នៅក្នុងវីឡាកើតហេតុខាងលើ ។ បើតាមការឱ្យដឹងពីនារីរងគ្រោះ និយាយថា នៅមុនពេលកើតហេតុគឺនៅ ម៉ោងប្រមាណ២ទៅ៣យប់ឆ្លងចូលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅភោជនីយ ដ្ឋានសូរិយាម័រ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញមានបុរសជនបរទេស២នាក់ បានចូលទៅផឹកស៊ីក្នុងហាងនេះ ហើយ ក្នុងពេលផឹកស៊ីនោះពួកគេបានហៅរូប នាងមកអង្គុយផឹកជាមួយដែរ។ សម្រាប់ ជនបរទេសម្នាក់ទៀតដែលជាមិត្ដភក្ដិក៏ បានយកស្ដ្រីម្នាក់មកអង្គុយកំដរផឹកស៊ី ផងដែរ ។
-
អ្នកចូលដីថៃកាប់គ្រញូង បាញ់ស្លាប់ម្នាក់របួសធ្ងន់2នាក់ នៅឧត្តរមានជ័យនិងបន្ទាយមានជ័យ
ខេត្តឧត្តរមានជ័យ ៖ មុននេះប៉ុន្មានថ្ងៃ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការដល់មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវតែយកចិត្តទុកដាក់ទប់ស្កាត់រាល់សកម្មភាពកាប់បំផ្លាញព្រៃឈើនិងក្រុមឈ្មួញទិញឈើ លក់ឈើ ដឹកជញ្ជូនឈើ ពិសេសប្រជាពលរដ្ឋឡើងភ្នំឆ្លងដែនចូលទៅក្នុងទឹកដីថៃកាប់អូសឈើគ្រញូងដែលតែងតែប្រឈមនឹងក្រុមទាហានសៀមបាញ់សម្លាប់ ។ ទោះបីជាបែបណា ពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ កុម្ភៈ កន្លងទៅ មានប្រជាពលរដ្ឋមួយក្រុមបានឡើងភ្នំដងរែកចូលទៅក្នុងទឹកដីថៃ ហើយត្រូវក្រុមទាហានសៀមបាញ់ស្លាប់ម្នាក់និងរងរបួសម្នាក់ក្នុងចំណោម១៥នាក់ ហើយ១៣នាក់បានរត់គេចខ្លួនផុតពីការស្លាប់មកដល់លំនៅឋានវិញ ។
-
ទូតអាល្លឺម៉ង់នឹងស៊ើបអង្កេតមន្ត្រីបីនាក់ ពាក់អាវគណបក្សប្រជាជន
កម្ពុជាប្រើឡានជំនួយតំណាងរាស្ត្រគណបក្សប្រឆាំងអះអាងថា ស្ថានទូតអាល្លឺម៉ង់ នឹងស៊ើបអង្កេតករណីមន្ត្រីបីនាក់ ដែលពាក់អាវគណបក្សប្រជាជនកម្ពុជា ហើយប្រើប្រាស់ឡានជាជំនួយរបស់អាល្លឺម៉ង់។ តំណាងរាស្ត្រមណ្ឌលកំពត លោកស្រី មួរ សុខហូរ បានប្រាប់ VOD នៅទីស្នាក់ការគណបក្សសម រង្ស៊ី ព្រឹកថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៣ ថាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានឆ្លើយតបថានឹងស្រាវជ្រាវកររណីនេះ ដើម្បីធានានូវតម្លាភាពនៃការបោះឆ្នោត៖ "" កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សចំនូន៣រូប បានដាក់លិខិតមួយផ្ញើរជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Wolfgang Moser ក្នុងខ្លឹមថា នៅពេលដែលអ្នកតំណាងរាស្ត្រទាំងបីទទួលទានអាហារថ្ងៃត្រង់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពួកគាត់បានឃើញបុរសបីនាក់ពាក់អាវ ដែលមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើរចេញពីឡានមួយមានទង់ជាតិកម្ពុជានិងអាល្លឺម៉ង់។ ក្នុងលិខិតដដែលតំណាងរាស្ត្រទាំងបីស្នើឲ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជនទាំងបីនាក់នោះ គឺបានប្រើប្រាស់រថយន្តឡង់គ្រីសឺរ មានស្លាកលេខ OI ៧២៥០។ ព្រមទាំងបញ្ជាក់ទៅរាជរដ្ឋាភិបាលកម្ពុជាថា ជំនួយអភិវឌ្ឍន៍គឺចងភ្ជាប់ជាមួយនឹងសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ។នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថាខុមហ្វ្រែលលោក គល់ បញ្ញា មានប្រសាសន៍ថា ប្រសិនបើឡាននេះជាជំនួយដល់បុគ្គលឯកជននោះមិនខុសច្បាប់ទេ ក៏ប៉ុន្តែប្រសិនបើឡាននេះជាជំនួយរបស់រដ្ឋ ហើយយកមកប្រើបែបនេះគឺជាករណីខុសច្បាប់៖ ""
-
CCHR រៀបចំ កិច្ចពិភាក្សា ស្តីពី សេរីភាព បញ្ចេញមតិ នៅលើប្រព័ន្ធ អ៊ីនធើណេត - See more at: http://www.dap-news.com/2011-06-14-02-39-55/58479-cchr-------.html#sthash.cXWoOr6L.dpuf
ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) បានរៀបចំកិច្ច ពិភាក្សាតុមូល ជាមួយអ្នកពាក់ព័ន្ធ «ក្រោមប្រធាន បទសេរីភាពបញ្ចេញមតិ នៅលើប្រព័ន្ធ អ៊ីនធើណេត» នៅ មជ្ឈមណ្ឌលវប្បធម៌ កម្ពុជាអាល្លឺម៉ង់ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣។ គោល បំណង នៃការជួបជុំនេះ ដើម្បីផ្តល់វេទិកា សម្រាប់ក្រុមអ្នកសរសេរប្លុក និងបុគ្គល ដែលធ្វើការជាមួយ ប្រព័ន្ធផ្សព្វផ្សាយ បែបទំនើប ក្នុងការពិភាក្សា យ៉ាងបើកចំហអំពីនិន្នាការ នៃការប្រើប្រាស់អ៊ីនធើណេត និងការប្រឈម ដែលកើតមានក្នុងបរិបទការងាររបស់ពួកគេ ពាក់ព័ន្ធនឹងសេរីភាព បញ្ចេញមតិ។ កិច្ចពិភាក្សាតុមូលនេះ គឺជាផ្នែកមួយនៃ គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា ជាគម្រោងមួយ ដែលបាន ទទួល ជំនួយឧបត្ថម្ភថវិកា ពីសហភាព អឺរ៉ុប ដែលមានគោលបំណងរួមចំណែក ឲ្យមានកំណែទម្រង់ផ្នែកច្បាប់ រចនាសម្ព័ន្ធ និងផ្នែកគោលនយោបាយ ធ្វើឲ្យស្ថានភាពបញ្ចេញមតិនៅ កម្ពុជាកាន់តែប្រសើរឡើង៕
-
ថៅកែរោងចក្រកាត់ដេរព្រមដំឡើងប្រាក់ខែកម្មករតែ៧២ដុល្លារ តែសហជីពមិនព្រម, ក្រុមការងារចម្រុះ នឹងប្រជុំចរចាបន្ដនៅព្រឹកថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០១៣
ភ្នំពេញ: ក្នុងកិច្ចប្រជុំចរចាត្រីភាគី ដើម្បីដំឡើងប្រាក់ខែកម្មករកាត់ដេរ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៣ ថៅកែរោងចក្រកាត់ដេរ បានព្រមព្រៀងដំឡើងប្រាក់ខែកម្មករកាត់ដេរពី៦១ដុល្លារទៅ៧២ដុល្លារប៉ុណ្ណោះ។ ក៏ប៉ុន្ដែ សហជីពកម្មករមិនយល់ស្រប ហើយទាមទារឱ្យមានការដំឡើងប្រាក់ ខែគោលដល់កម្មករពី៦១ដុល្លារ នៅ ពេលសព្វថ្ងៃរហូតដល់១២០ដុល្លារ ។ កិច្ចប្រជុំត្រីភាគីចរចាដំឡើងប្រាក់ខែកម្មករបានចាប់ផ្ដើមប្រហែល៣ម៉ោង ចាប់ពីម៉ោង២និង៣០នាទី រសៀលថ្ងៃអង្គារទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅក្រសួងសង្គមកិច្ច។ ភាគីនិយោជក ថៅកែរោងចក្រកាត់ដេរបានប្រកាសដំឡើងប្រាក់ខែ កម្មករ ១១ដុល្លារបន្ថែមលើប្រាក់ខែ គោលសព្វថ្ងៃ៦១ដុល្លារនោះ គឺបានមក ពីការផ្ដល់ប្រាក់ខែបន្ថែម៦ដុល្លារ បូកនឹងលុយទ្រទ្រង់សុខភាព៥ដុល្លារ ។ ដូច្នេះនាំឱ្យប្រាក់ខែគោលរបស់កម្មករ សរុបត្រូវដំឡើងត្រឹម៧២ដុល្លារ ។
-
ក្រុមអ្នកការពារសិទ្ធិមនុស្សបារម្ភពីការគំរាមកំហែង
ដើម្បីការពារសុវត្ថិភាព និងជំនួយផ្នែកច្បាប់ដល់សកម្មជនដែលប្រឈមនឹងហានិភ័យទាំងនោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថាស៊ីស៊ីអេចអរ (CCHR) បានកៀងគរសកម្មជនការពារសិទ្ធិមនុស្សតាមសហគមន៍ចំនួន ១០ខេត្ត មកប្រជុំគ្នាដើម្បីស្វែងរកវិធានការជាក់លាក់សម្រាប់ការការពារខ្លួន នៅគ្រាមានអាសន្ន ឬបណ្ដឹងឡើងតុលាការពេលណាមួយជាយថាហេតុ។ ក្រុមការពារសិទ្ធិមនុស្សជាច្រើននាក់ បានត្អូញត្អែរស្រដៀងគ្នាពីការគំរាមកំហែងមកលើពួកគាត់ ក្នុងសកម្មភាពឃ្លាំមើល និងការផ្តល់ព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សរបស់សមត្ថកិច្ច និងក្រុមហ៊ុនឯកជនដែលបានវាទយកដីធ្លី ផ្ទះសម្បែងរបស់ក្រុមសហគមន៍។ ក្នុងសិក្ខាសាលារៀបចំនៅថ្ងៃទី២៦ ខែកុម្ភៈ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដើម្បីជជែកស្វែងរកវិធានការជាក់លាក់សម្រាប់ការការពារខ្លួនរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស។ តំណាងសហគមន៍ចំនួន ២៥នាក់ បានបែងចែកជា ៥ក្រុម ដើម្បីបង្ហាញពីការប្រឈមហានិភ័យនាពេលកន្លងមក មុននឹងស្វែងរកដំណោះស្រាយ។