កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សាលាឧទ្ធរណ៍បើកសវនាការករណីលោក ឈូក បណ្ឌិត
សាលាឧទ្ធរណ៍បើកសវនាការបណ្ដឹងដំណោះស្រាយចំពោះដីកាលើកលែងបទចោទលើលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត នៅថ្ងៃទី២៧ ខែកុម្ភៈ ដែលបានប្ដឹងទាស់ដោយតំណាងអយ្យការអមតុលាការខេត្តស្វាយរៀង និងក្រុមកម្មការិនីរងគ្រោះ។ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានសម្រេចផ្អាកសវនាការអសាធារណៈសាកសួរលើសំណុំរឿងបាញ់បាញ់រះលើកម្មករក្រុងបាវិត និងបានកំណត់យកព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីបន្តការសាកសួរ។ ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោកចៅក្រម ឃុន ម៉េងលាង មានប្រសាសន៍ថា ការសម្រេចផ្អាកសវនាការបណ្ដោះអាសន្ន ក៏ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញ ទាមទារពេលវេលាអោយមានការពិចារណា និងស៊ើបអង្កេតបន្ថែម។ អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលជាជនសង្ស័យករណីបាញ់ស្ត្រីកម្មករកាត់ដេរ ៣នាក់ ឲ្យរងរបួសធ្ងន់នៅទីក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខចៅក្រមនៃសភាស៊ើបសួរ។ បន្ទាប់ពីបានចូលទៅបំភ្លឺតាមការសាកសួរ លោក ឈូក បណ្ឌិត ត្រូវអនុញ្ញាតអោយត្រឡប់ទៅវិញ។ នៅចំពោះមុខអ្នកសារព័ត៌មាន លោក ឈូក បណ្ឌិត បានបដិសេធមិនឆ្លើយតបយ៉ាងណាឡើយ នៅពេលត្រូវចោទសួរថា តើលោកបានបាញ់កម្មករអោយរងរបួសដែរឬទេ?
-
តុលាការសាលាឧទ្ធរណ៍ចាប់ផ្តើមសើរើរឿងលើកលែងការចោទប្រកាន់លោកឈូក បណ្ឌិត
នៅព្រឹកថ្ងៃពុធនេះ តុលាការសាលាឧទ្ធរណ៍បានលើកយកករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បាញ់ស្ត្រីកម្មករ ៣ នាក់ ឲ្យរបួសធ្ងន់ មកជំនុំជម្រះឡើងវិញ។ សំណុំរឿងក្តីនោះត្រូវបានតុលាការខេត្តស្វាយរៀងបានសម្រេចលើកលែងការចោទប្រកាន់លើលោក ឈូក បណ្ឌិត កាលពីខែធ្នូ។ ក្នុងពេលតុលាការបើកសវនាការកាលពីព្រឹកមិញ ក្រុមកម្មករ និងក្រុមសកម្មជនសិទ្ធិមនុស្សប្រមាណ ១០០ នាក់ ក៏បានធ្វើបាតុកម្ម លើកបដា និងស្រែកមេក្រូ ទាមទារឲ្យតុលាការផ្តន្ទាទោសលោក ឈូក បណ្ឌិត។
-
ថៅកែរោងចក្រនៅតែមិនដំឡើងប្រាក់ខែគោលឲ្យកម្មករ
ភាគីរោងចក្រនៅតែមិនព្រមដំឡើងប្រាក់ខែឲ្យកម្មករឲ្យច្រើនជាង ៧២ដុល្លារឡើយ តាមការទាមទាររបស់ក្រុមតំណាងកម្មករឡើយ។ ការប្រកាន់ជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីភាគីថៅកែរោងចក្រ និងភាគីសហជីព បើកការចរចាជាថ្មីស្ដីពីការដំឡើងប្រាក់ខែគោលទាបបំផុត នៅថ្ងៃទី២៧ ខែកុម្ភៈ។ តំណាងសហជីពលើកឡើងថា ភាគីរោងចក្រមិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដំឡើងប្រាក់ខែគោលឲ្យកម្មករទេ និងនៅតែចង់កេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កម្មករ។ នៅក្នុងកិច្ចចរចាជាថ្មីរវាងតំណាងសហព័ន្ធសហជីពជាង៧០ និងភាគីរោងចក្រ ជុំវិញបញ្ហាដំឡើងប្រាក់ខែគោលទាបបំផុតឲ្យកម្មករ នាថ្ងៃទី២៧ កុម្ភៈ មិនទទួលបានលទ្ធផលជាផ្លែផ្កានោះទេ។ ភាគីរោងចក្រឲ្យមនុស្ស ២នាក់ជាតំណាង ដែលមិនមានសិទ្ធិសម្រេចចូលរួមចរចា ស្របពេលដែលភាគីសហជីពបានសម្រេចបន្ទន់ឥរិយាបថ ដោយទម្លាក់តម្លៃទាមទារពី ១២០ដុល្លារ មកនៅ ១០០ដុល្លារ។ តំណាងសហជីពចូលរួមចរចា លោក អាត់ ធន់ មានប្រសាសន៍ថា តំណាងសហជីពបង្ហាញសុឆន្ទៈចុះតម្លៃប្រាក់ខែគោល តែភាគីរោងចក្រនៅតែប្រកាន់ជំហរដដែល គឺព្យាយាមបដិសេធន៍អត្ថប្រយោជន៍ជូនកម្មករ។ លោកបន្តថា ភាគីពាក់ព័ន្ធត្រូវតែកំណត់ប្រាក់ឈ្នួលទាបបំផុតឲ្យកម្មករ មកនៅត្រឹមកម្រិតមួយដែលអាចផ្គត់ផ្គង់ជីវភាពបានសមរម្យសិន ហើយបន្ទាប់មកកម្មករអាចនឹងទារឲ្យដំឡើងប្រាក់ខែតាមអត្រានៃអតិផរណា ឬអត្រានៃការប្រែប្រួលតម្លៃទំនិញបន្តទៀត។
-
ពលរដ្ឋខេត្តមណ្ឌលគិរីអំពាវនាវឲ្យទប់ស្កាត់ការកាត់ដីព្រៃសហគមន៍ឲ្យក្រុមហ៊ុន
សហគមន៍ការពារព្រៃឈើជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចោទប្រកាន់ប្រធានសហគមន៍របស់ខ្លួនថាបានគំរាមសមាជិកសហគមន៍ឲ្យយល់ព្រមកាត់ដីព្រៃសហគមន៍មួយផ្នែក ទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ផ្ទុយពីគោលការណ៍សហគមន៍ជាអ្នកការពារព្រៃឈើ។ សមាជិកសហគមន៍ការពារព្រៃឈើ ភូមិស្រែអំពិល ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធខេត្ត ចាត់វិធានការទប់ស្កាត់ការប៉ុនប៉ងកាត់ដីព្រៃសហគមន៍ទៅឲ្យក្រុមហ៊ុនសម្បទាន ដោយបំពានច្បាប់។ សេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប្រធានសហគមន៍ការពារព្រៃឈើភូមិស្រែអំពិល កាលពីដើមសប្ដាហ៍ បានកោះប្រជុំសមាជិករបស់ខ្លួន ហើយចលនាឲ្យសមាជិកសហគមន៍យល់ព្រមប្រគល់ដីតំបន់ព្រៃឈើមួយផ្នែក ដែលសហគមន៍អភិរក្សទៅឲ្យក្រុមហ៊ុនសម្បទានមួយឈ្មោះ សុវណ្ណរាជសី។ សមាជិកសហគមន៍មួយរូបសុំមិនឲ្យបញ្ចេញឈ្មោះ មានប្រសាសន៍បញ្ជាក់ថា ប្រធានសហគមន៍បានចលនាឲ្យអ្នកភូមិប្រគល់ដីមួយផ្នែក ដែលសហគមន៍គ្រប់គ្រងអាស្រ័យផលតាមប្រពៃណីជនជាតិដើមភាគតិចព្នង ដោយសំអាងថា ដីនោះស្ថិតក្នុងផែនទីដីសម្បទានរបស់ក្រុមហ៊ុនសុវណ្ណរាជសី។ សមាជិកសហគមន៍ដដែលបន្តថា ប្រធានសហគមន៍បានព្រមានអ្នកភូមិថា ប្រសិនមិនយល់ព្រមកាត់ដីនោះឲ្យក្រុមហ៊ុនទេ ក្រុមហ៊ុននឹងធ្វើការឈូសឆាយយកដីនោះដោយគ្មានការទទួលខុសត្រូវ៖ «មេសហគមន៍បានទៅជួបខាងក្រុមហ៊ុនមេៗហ្នឹង មកវិញគេឲ្យយោបល់អ៊ីចឹង គេថាឥឡូវក្រុមហ៊ុនគេសុំយើង តើយើងឲ្យឬអត់? បើសិនយើងមិនឲ្យ គេត្រូវតែឈូសដែរ ព្រោះដីនេះគេអារកាត់ឲ្យពីថ្នាក់លើមកអស់ហើយ។ ប្រធានសហគមន៍ហ្នឹង ម្សិលមិញថា បើសិនក្រុមហ៊ុនចូលឈូស ប្រធានសហគមន៍លែងដឹងឮហើយ ប្រជាពលរដ្ឋណាខ្លាំងឲ្យទៅទប់ទល់ទៅ»។
-
ភាគីថៅកែណាហ្គាវើលយល់ព្រមចរចាជាមួយកូដករ
ភ្នំពេញ: រហូតមកដល់ព្រលប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ភាគីថៅកែក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល បានយល់ព្រមបើកកិច្ចចរចាត្រីភាគីនៅក្នុង សណ្ឋាគារ ណាហ្គាវើល ហើយភាគីក្រុមកូដករកំពុងជ្រើសរើសតំណាង១០នាក់ដើម្បី ចរចា។ រហូតដល់ពេលយប់ការចរចាមិនទាន់បានបញ្ចប់នោះទេ។ បុគ្គលិកក្រុមហ៊ុនណាហ្គាវើល បាននាំគ្នាធ្វើកូដកម្មមានគ្នាកើនឡើងជាង១.០០០នាក់ ដើម្បីតវ៉ាចំពោះការបញ្ឈប់បុគ្គលិក៤នាក់សុំបញ្ឈប់ថ្នាក់ដឹកនាំក្រុមហ៊ុន៣នាក់ និងសុំដំឡើងប្រាក់ខែអស់រយៈពេល៥ថ្ងៃហើយ គិតមកទល់ ថ្ងៃទី២៦ ខែកុម្ភៈនេះ ដោយបានលើកគ្នាទៅឈរតវ៉ាលើកបដាទូងស្គរ និងស្រែកតាមក្បាលមេក្រូនៅមុខខ្លោងទ្វារធំចូលសណ្ឋាគារ ណាហ្គា នៅទល់មុខនឹងសួនច្បារសម្ដេច ហ៊ុន សែន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ លោក ប៉ូ លីណា តំណាងឱ្យក្រុមកូដករបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រសួងការងារបានហៅភាគីតំណាងបុគ្គលិកដែលកំពុងធ្វើកូដកម្មទៅពិភាក្សា។ បន្ទាប់មកទើបភាគីថៅកែយល់ព្រមជួបចរចាត្រីភាគី ហើយក្រុមកូដករបានជ្រើសរើសតំណាង១០នាក់ចូលចរចា។ រហូតដល់ម៉ោង៦កន្លះការចរចាមិនទាន់បានបញ្ចប់នោះទេ។
-
ប្រជាពលរដ្ឋប្តឹងក្រុមហ៊ុនកៅស៊ូវៀតណាម
បើយោងតាមអាជ្ញាធរប្រចាំតំបន់បានអោយដឹងថា ប្រជាពលរដ្ឋជនជាតិដើមទំពួន ជាច្រើនគ្រួសារបានដាក់ពាក្យបណ្តឹងមកមន្ទីររៀបចំដែនដែនដីខេត្តមណ្ឌលគិរី ស្រុកឡុងផាត់ ដោយចោទប្រកាន់ក្រុមហ៊ុនដាំកៅស៊ូវៀតណាម មួយដែលបានឈួសឆាយរំលោភយកដីចំការរបស់ពួកគាត់។
-
បុគ្គលិកបំរើការនៅណាហ្គាវើល ធ្វើបាតុកម្មតវ៉ាបន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់បុគ្គលិក
កាលពីម្សិលម៉ិញ បុគ្គលិកប្រមាណជា ៥០០ នាក់របស់ក្រុមហ៊ុនណាហ្គាវើល ដែលជាកន្លែងល្បែងស៊ីសងធំមួយនៅកម្ពុជា បាននាំគ្នាតវ៉ានៅមុខកាស៊ីណូណាហ្គា ដែលការតវ៉ានោះរយៈពេល ៤ ថ្ងៃហើយ ដើម្បីទាមទារតម្លើងប្រាក់ខែ និង ស្នើរអោយក្រុមហ៊ុនទទួលយកបុគ្គលិក ៤ នាក់ អោយចូលបំរើការងារវិញ។
-
CCHR កំពុងជួប ជុំពិភាក្សា ជាមួយក្រុម អ្នកការពារ សិទ្ធិមនុស្ស
ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) កំពុងពិភាក្សា ជាមួយអ្នកពាក់ព័ន្ធ «ក្រោមប្រធាន បទការពារ សិទ្ធិមនុស្ស៖ វិធានការ ជាក់លាក់សម្រាប់ការការពារខ្លួន» នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ។ យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ CCHR បានឲ្យដឹងថា ការជួបជុំគ្នានេះ ក្នុង គោលបំណងប្រមូលផ្តុំ អ្នកការពារសិទ្ធិមនុស្ស ដែលមកពីតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា រួមមាន ប្រធានសហគមន៍ សកម្មជន ដីធ្លី សហជីព សិស្សនិស្សិត និងអ្នកធ្វើការលើវិស័យសិទ្ធិមនុស្ស ដើម្បីពិភាក្សា ពីវិធានការប្រតិបត្តិការ បង្កើន សុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការអនុវត្តការងារជាក្រុម ការអនុវត្តជាក់ស្តែង និងការពិភាក្សាជាក្រុមធំ ។ សិក្ខាសាលានេះ នឹងបង្កើតនូវការិយាយល័យ នៃទំនាក់ទំនង ប្រកបដោយភាពស្និទ្ធស្នាល បន្ថែមទៀត ក្រុមអ្នកការពារសិទ្ធិមនុស្ស អាចរួមចំណែក លើកពីកង្វល់ ចំពោះសុវត្ថិភាពរបស់ខ្លួន និងបង្កើតនូវយុទ្ធសាស្រ្ត និងវិធីសាស្រ្តជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ សិក្ខាសាលានេះ រៀបចំឡើងដោយគម្រោងគាំទ្រ អ្នកការពារសិទ្ធិមនុស្ស របស់ CCHR ក្នុងគោលបំណងលើកកម្ពស់ និងការពារសិទ្ធិរបស់សកម្មជន ការពារសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការតស៊ូមតិ ការបង្កើតចំណេះដឹងបន្ថែមទៀត និងការផ្តល់ជំនួយដោយផ្ទាល់ រួមបញ្ជូលទាំង ជំនួយផ្នែកច្បាប់ និងមនុស្សធម៌ ដល់សកម្មជនការពារសិទ្ធិមនុស្ស ដែលប្រឈមនឹងហានិភ័យ៕
-
សាលាឧទ្ធរណ៏បើសវនាការករណី លោក ឈូក បណ្ឌិត
បើយោងតាម លោក ឃុន លាងម៉េង ប្រធាននៃអង្គចៅក្រមបានអោយដឹងថា ករណីលោក ឈូក បណ្ឌិត ត្រូវបានសាលាឧទ្ធរណ៏សម្រេចថានឹងធ្វើការជំនុំជម្រះនៅថ្ងៃពុធនេះ។ លោក ឈូក បណ្ឌិត គឺជាចៅហ្វាយក្រុងបាវិត ហើយដែលត្រូវបានគេចោទប្រកាន់ថា បានបាញ់រះមកលើកម្មការរនីរោងចក្រទាំងបីនាក់នោះ ។
-
ពលរដ្ឋរតនគិរីស្នើរដ្ឋាភិបាលប្ដូរគោលនយោបាយស្បែកខ្លា
សហគមន៍ជនជាតិដើមភាគតិចមួយក្រុមនៅខេត្តរតនគិរី ស្នើសុំឲ្យរាជរដ្ឋាភិបាលប្ដូរគោលនយោបាយស្បែកខ្លា ដែលវាស់វែងខ្វៀលកាត់ដីប្រជាពលរដ្ឋចេញពីដីសម្បទានសេដ្ឋកិច្ច។ អ្នកភូមិអះអាងថា ការខ្វៀលកាត់ដីប្រជាពលរដ្ឋ និងចេញប័ណ្ណកម្មសិទ្ធិតាមរូបភាពស្បែកខ្លា ធ្វើឲ្យក្រុមហ៊ុនប្រើឱកាសនេះឈូសឆាយទន្ទ្រានកាន់តែច្រើនថែមទៀតនៅលើដីក្រៅពីដីបានកាត់ចេញជាកម្មសិទ្ធិឯកជនជូនអ្នកភូមិ ដូចជាក្បាលដីជាប់ស្រែអ្នកភូមិធ្លាប់បានប្រើប្រាស់ដីព្រៃអភិរក្ស និងដីបម្រុងទុកចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាពជាដើម។ ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ជាង ១០០គ្រួសារ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្នើសុំឲ្យរាជរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញពីការទន្ទ្រានឈូសឆាយដីកាន់តែច្រើនពីសំណាក់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច បន្ទាប់ពីគោលនយោបាយខ្វៀលដីប្រជាពលរដ្ឋកាត់ចេញតាមរូបភាពស្បែកខ្លាត្រូវបានអនុវត្តន៍។ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ តំណាងអ្នកភូមិចំនួន ៤នាក់ បាននាំគ្នាមកការិយាល័យសមាគមអាដហុក ខេត្ត និងនាំយកលិខិតមានស្នាមមេដៃអ្នកភូមិជាង ៦០នាក់ សុំឲ្យសមាគមនេះជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយបញ្ហាដែលកើតមានចំពោះអ្នកភូមិ។ តំណាងអ្នកភូមិកាំ មួយរូបគឺលោក តាវ៉ាង ព្រាវ មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ ស៊ីអរឌី (CRD) បានឈូសឆាយទន្ទ្រានយកព្រៃការពារ និងព្រៃអាស្រ័យផលសហគមន៍ រួមទាំងដីត្រៀមបម្រុងចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព ដោយសំអាងថាដីកម្មសិទ្ធិឯកជនប្រជាពលរដ្ឋត្រូវបានកាត់ចេញអស់ហើយ។
-
សមត្ថកិច្ចស្រុករមាសហែកឃាត់ប្រជាពលរដ្ឋដែលមានបំណងប្រមូលផ្តុំមុខតុលាការ
សមត្ថកិច្ចស្រុករមាសហែក ខេត្តស្វាយរៀង បានឃាត់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅតុលាការ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីលើកទឹកចិត្តតំណាងរបស់ពួកគេ ដែលត្រូវកោះហៅឲ្យចូលបំភ្លឺទាក់ទងជម្លោះដីធ្លី។ លោក ឡុង ថា ប្រាប់VOD ថា ប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុករមាសហែក គ្រោងនឹងប្រមូលផ្តុំគ្នាមុខតុលាការ ខេត្តស្វាយរៀង ដើម្បីលើកទឹកចិត្តដល់តំណាងរបស់ពួកគេ តែត្រូវសមត្ថកិច្ចរារាំង នៅចំណុចឃុំក្រសាំង ដោយចោទថាប្រជាពលរដ្ឋមានបំណងធ្វើបាតុកម្ម ៖ " VOD មិនអាចទាក់ទងសមត្ថកិច្ចដែលប្រជាពលរដ្ឋអះអាងថាបានឃាត់ពួកគេនោះបានទេ។ ចំណែកប៉ូលិសប្រចំានៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដែលមិនបញ្ចេញឈ្មោះ អះអាងថា មិនបានដឹងពីករណីនេះទេ។ មន្ត្រីសម្របសម្រួលសម្ព័ន្ធសហជីពកសិករកម្ពុជា លោក ធេង សារឿន មានប្រសាសន៍ថា ការកោះហៅលោក សួន សីហា ជាប្រធានសហគមន៍ព្រៃឈើ ពីបទលួចកាប់ព្រៃឈើខុសច្បាប់នោះ មិនត្រឹមត្រូវទេ។ លោកបន្តថា ការដែលសមត្ថកិច្ចធ្វើការរារំាងបែបនេះ គឺជាការគំរាមកំហែងនិងបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ៖ "
-
បុគ្គលិកណាហ្គាវើល ធ្វើពិធីបួងសួងគម្រប់៣ឆ្នាំដែលសកម្មជនត្រូវបញ្ឈប់ពីការងារ
បុគ្គលិកជាង៦០០នាក់ នៃក្រុមហ៊ុនណាហ្គាវើល ដែលជាកន្លែងល្បែងស៊ីសងធំមួយនៅកម្ពុជា គ្រោងបួងសួង នៅមុខព្រះអង្គដង់កើ នៅល្ងាចនេះ ក្នុងថ្ងៃគម្រប់ខួប៣ឆ្នាំនៃការបណ្តេញអតីតសកម្មជនសហជីព៦នាក់ ចេញពីការងារដោយមិនមានមូលហេតុសមរម្យ។ អនុប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនណាហ្គាវើល អ្នកស្រី ឈឹម ស៊ីថរ ឲ្យដឹងថា នេះជាថ្ងៃទី៥ ដែលបុគ្គលិកបន្តកូដកម្ម ហើយនេះក៏ជាថ្ងៃគម្រប់ខួប៣ឆ្នាំផងដែរ ដែលជារៀងរាល់ឆ្នាំ បុគ្គលិកមួយចំនួនតែងតែប្រមូលផ្តុំគ្នា អូជធូប បួងសួងនៅមុខព្រះអង្គដង់កើ ចំពោះភាពអយុត្តិធម៌ដែលអតីតថ្នាក់ដឹកនាំសហជីព ៦នាក់ ត្រូវបានថៅកែក្រុមហ៊ុន បញ្ឈប់ពីការងារកាលពីឆ្នាំ២០០៩ ៖ "ថ្ងៃនេះ យើងមានកម្មវិធីប្លែកមួយ ដោយសារគឺជាថ្ងៃគម្រប់ខួបបីឆ្នាំ ដែលក្រុមហ៊ុនបានបញ្ឈប់អតីតថ្នាក់ដឹកនាំសហជីពរបស់យើង ពួកយើងនៅមានគម្រោងរៀបចំជាផ្កាឈូក យើងកាន់ផ្កាឈូកដើម្បីធ្វើការបួងសួង រំលឹកដល់ថ្ងៃដែលក្រុមហ៊ុនបញ្ឈប់ថ្នាក់ដឹកនាំសហជីពរបស់យើង"។
-
CCHR ជំរុញឲ្យអ្នកការពារសិទ្ធិមនុស្សពិភាក្សាគ្នា ដើម្បីរកវិធីការពារពីការគំរាម និងបណ្តឹង
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យអ្នកការពារសិទ្ធិមនុស្សពិភាក្សាគ្នា ដើម្បីការពារខ្លូនខណៈដែលសកម្មជនសិទ្ធិមនុស្សមួយចំនួនបានស្លាប់ និងរងការរងបណ្តឹងព្រហ្មទណ្ឌ។ អ្នកសម្របសម្រួលគម្រោងគាំទ្រអ្នកការពារសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនធឿន មានប្រសាសន៍ថាកន្លងមកក្រុមអ្នកការពារសិទ្ធិមនុស្សរងការគំរាមកំហែងជាច្រើន ទាំងសុវត្ថិភាព ផ្ទាល់ខ្លួន និងគ្រួសារ។ លោកថា មជ្ឈមណ្ឌលសិទ្ធិមនុស្សជំរុញឲ្យក្រុមអ្នកការពារសិទ្ធិមនុស្សទាំងនោះជួបពិភាក្សាគ្នា ដើម្បីលើកឡើង នូវបញ្ហាដែលធ្លាប់ជូបប្រទះបង្ហាញគ្នាទៅវិញទៅមក និងរកដំណោះស្រាយរួមគ្នា។ ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី វិធានការជាក់លាក់សម្រាប់ ការពារខ្លួន របស់ក្រុម អ្នកការពារសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលព័ន្ធកិច្ចឯកភាពគ្រឹស្ទបរិស័ទភ្នំពេញ ព្រឹកថ្ងៃអង្គារនេះ។
-
ពលរដ្ឋនៅប៉ៃលិនទាមទារឲ្យតុលាការរកយុត្តិធម៌ដល់ជនសង្ស័យក្នុងករណីរំលោភ
ក្រុមអ្នកភូមិ និងមន្ត្រីការពារសិទ្ធិមនុស្ស ស្នើសុំឲ្យតុលាការខេត្តប៉ៃលិន ពិចារណាឲ្យបានត្រឹមត្រូវ មុនពេលសម្រេចចោទប្រកាន់ជនសង្ស័យ ៣នាក់ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថចុះទៅចាប់ដោយចោទថា បានសមគំនិតក្នុងករណីចាប់រំលោភសេពសន្ថវៈលើស្ត្រីម្នាក់នៅខេត្តប៉ៃលិន។ មន្ត្រីកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចុះទៅចាប់ខ្លួនប្រជាពលរដ្ឋចំនួនបីនាក់។ ក្នុងនោះមានស្ត្រីពីរនាក់ ត្រូវគេចោទថា ជាអ្នកសមគំនិតដែលនាំឲ្យមានការរំលោភសេពសន្ថវៈ និងក្មេងប្រុសម្នាក់ទៀត ត្រូវគេចោទថា ជាអ្នកប្រព្រឹត្តផ្ទាល់ក្នុងករណីចាប់រំលោភទៅលើស្ត្រីម្នាក់ជាប្រពន្ធចុងរបស់មន្ត្រីប៉ូលិសការពារព្រំដែនម្នាក់នៅខេត្តប៉ៃលិន។ ករណីនេះបានធ្វើឲ្យក្រុមអ្នកភូមិប្រតិកម្មតវ៉ាសុំឲ្យដោះលែងមនុស្សទាំងបីនោះ ដោយសារតែរឿងនេះពួកគាត់ដឹងថា ជាការមូលបង្កាច់ទម្លាក់កំហុសដើម្បីផលប្រយោជន៍អ្វីមួយ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែកុម្ភៈ បានចុះទៅចាប់ខ្លួនលោកស្រី កាក់ ពៅ និងស្ត្រីម្នាក់ទៀតឈ្មោះ ចែ ស ដោយចោទថា ជាអ្នកសមគំនិតនាំឲ្យមានការរំលោភសេពសន្ថវៈ។ លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ប៉េអិមបានចុះទៅចាប់ឈ្មោះ រិទ្ធ បូរិន អាយុប្រហែល ២០ឆ្នាំ ត្រូវជាកូនធម៌របស់លោកស្រី កាក់ ពៅ ដោយចោទថា ជាអ្នកប្រព្រឹត្តផ្ទាល់ក្នុងការចាប់រំលោភស្ត្រីម្នាក់ឈ្មោះ រី ណាវី។ ប៉ុន្តែក្រុមអ្នកភូមិបានបដិសេធចោល ដោយអះអាងថា ស្ត្រីឈ្មោះ រី ណាវី គឺជាអ្នករៀបចំផែនការនេះឡើង។
-
នាយករដ្ឋមន្ត្រីគ្រោងចេញសារាចរបង្ក្រាបការជួញដូរឈើគ្រញូង
ទាក់ទងនឹងសារាចរថ្មីនេះ មន្ត្រីសម្របសម្រួលគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះវិធានការថ្មីរបស់នាយករដ្ឋមន្ត្រី តែលោកបានហៅសារាចរថ្មីនេះថា ជាវិធានការ "គោបាត់ទើបធ្វើរបង" ឬ "សារាចរយឺតពេល"។ លោកបន្តថា បើសិនរាជរដ្ឋាភិបាលមានបំណងពិតប្រាកដក្នុងការលុបបំបាត់បទល្មើសព្រៃឈើ គួរណាស់តែចេញសារាចរនេះតាំងពី ៦ឆ្នាំមុន ទើបបានការជាង ដោយសារកាលណោះគ្រញូងនៅមាននៅឡើយក្នុងព្រៃកម្ពុជា។ លោក ឈឹម សាវុធ បញ្ជាក់ថា បច្ចុប្បន្នព្រៃឈើនៅកម្ពុជា កំពុងបាត់បង់យ៉ាងធំធេង ពិសេសព្រៃឡង់ និងព្រៃតំបន់ជួរភ្នំក្រវាញ ប៉ុន្តែរាជរដ្ឋាភិបាលបែរជាមិនមានវិធានការទាល់តែសោះ៖ «ជាទស្សនៈខ្ញុំផ្ទាល់ វាហួសពេលទៅហើយ ឈើគ្រញូងស្រុកខ្មែរប៉ុន្មានឆ្នាំនេះ ត្រូវឈ្មួញទុច្ចរិតធំៗដឹកជញ្ជូនអស់រាប់លានម៉ែត្រគូប អ៊ីចឹងចំណាត់ការគាត់ហ្នឹងល្អ តែគ្រាន់ថា វាហួសពេលទៅហើយ។ព្រៃឡង់បច្ចុប្បន្ននេះមិនត្រឹមតែប្រឈមនឹងការកាប់ឈើខុសច្បាប់ទេ ឥឡូវហ្នឹងប្រឈមនឹងការកាប់ចម្ការរាប់ពាន់ម៉ែត្រគូបជារៀងរាល់ថ្ងៃ ហើយស្រុកខ្មែរនេះ គ្រញូងប៉ុនកដៃ ក៏ត្រូវគេកាប់គ្មានសល់ដែរ»។
-
ពលរដ្ឋនៅកំពង់ឆ្នាំងចោទអាជ្ញាធរឃុំថារំលោភយកដី
ប្រជាពលរដ្ឋចំនួន ៨គ្រួសារ នៅភូមិកង្កែប ក្នុងខេត្តកំពង់ឆ្នាំង បានប្រតិកម្មតវ៉ាចំពោះសមាជិកក្រុមប្រឹក្សាឃុំ ថាបានប្រើអំណាចជាអាជ្ញាធរដែនដី រំលោភយកដីធ្លីរបស់ពួកគាត់។ បុរសអ្នកភូមិឈ្មោះ សូ វិន ជាប្រជាពលរដ្ឋនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ថា ដីរបស់គាត់ដែលមានទំហំ ១ហិកតារ ព្រមទាំងដីរបស់អ្នកភូមិ ៧នាក់ផ្សេងទៀត សរុប ៨ហិកតារ ត្រូវបានអតីតមេឃុំ និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំច្រណូក គឺលោក យូ ហ៊ុន ប្រើអំណាចរំលោភយក។ អ្នកភូមិរូបនេះបន្តថា ដីនេះអ្នកភូមិបានកាន់កាប់តាំងពីឆ្នាំ២០០៣ ស្រាប់តែឥឡូវលោក យូ ហ៊ុន បានប្រើអំណាចជាអាជ្ញាធរឃុំរំលោភយកពីអ្នកភូមិតែម្ដង៖ «នៅឆ្នាំ២០១១ គណៈឃុំ យូ ហ៊ុន បានមកយកដីរបស់ពួកខ្ញុំ បន្ទាប់គាត់បានលក់ដីគាត់អស់ទៅ។ ដំបូងគាត់ថា សុំធ្វើមួយឆ្នាំ។ ដល់ឆ្នាំ២០១២ ខ្ញុំខានធ្វើមួយឆ្នាំ ដល់ឆ្នាំ២០១៣ ខ្ញុំទៅធ្វើវិញ ស្រាប់តែគាត់មិនឲ្យធ្វើ គាត់ថា ដីនេះគាត់ខំហែករាន។ គាត់មកយកដីពួកខ្ញុំអស់ ៨ហិកតារ...»។
-
សាលាឧទ្ធរណ៍៖ ឈូក បណ្ឌិត ត្រូវមានវត្តមានក្នុងសវនាការរឿងបាញ់កម្មករ
មន្ត្រីជាន់ខ្ពស់នៅសាលាឧទ្ធរណ៍ បង្ហាញជំហរថា ជនសង្ស័យចាញ់កម្មករ លោកឈូក បណ្ឌិត ត្រូវមានវត្តមាន ចំពោះមុខភាគីពាក់ព័ន្ធ ក្នុងសវនាការឡើងវិញ ក្នុងសប្តាហ៍នេះ ដើម្បីបកស្រាយជុំវិញបទចោទ។ ការបង្ហាញជំហរ របស់មន្ត្រីជាន់ខ្ពស់នៃសាលាឧទ្ធរណ៍ នៅថ្ងៃចន្ទនេះ បានធ្វើឡើងមុន២ថ្ងៃប៉ុណ្ណោះ ដែលជនសង្ស័យលោក ឈូក បណ្ឌិត ត្រូវតុលាការមួយនេះ កោះហៅឲ្យចូលខ្លួននៅថ្ងៃទី២៧ ខែកុម្ភៈ តាមបណ្តឹងទាស់របស់អគ្គព្រះរាជអាជ្ញា។ អគ្គព្រះរាជអាជ្ញា លោក អ៊ុក សាវុធ បានប្តឹងទាស់ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង ទម្លាក់បទចោទលើលោកអតីតអភិបាលក្រុងបាវិតរូបនេះ ពីបទបាញ់កម្មករ បើទោះជនសង្ស័យធ្លាប់សារភាពថា ពិតជាបានដកកាំភ្លើងខ្លីរបស់ខ្លួន បាញ់អំឡុងក្រុមកម្មករ កំពុងតវ៉ាក៏ដោយ។
-
ទាហានថៃបាញ់ពលរដ្ឋខ្មែរ១០នាក់ពេលឆ្លងដែន
ប្រភពពីតំបន់ព្រំដែនខ្មែរ-ថៃ ឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ថា ទាហានថៃ បានបាញ់រះទៅលើប្រជាពលរដ្ឋខ្មែរមួយក្រុមមានគ្នា ១០នាក់ ខណៈដែលអ្នកទាំងនោះបានឆ្លងដែនពីទឹកដីខ្មែរ ចូលទៅរកកាប់ឈើនៅក្នុងទឹកដីថៃ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋ ៨នាក់ បានរួចផុតជីវិតពីការបាញ់ប្រហារនោះ ប៉ុន្តែខ្មែរពីរនាក់ទៀតកំពុងបាត់ខ្លួននៅក្នុងទឹកដីថៃ។ ប្រជាពលរដ្ឋខ្មែរពីរនាក់ដែលបាត់ខ្លួននៅក្នុងហេតុការណ៍បាញ់ប្រហារពីសំណាក់កងទាហានថៃ នោះ គេនៅពុំទាន់រកឃើញនៅឡើយរហូតមកទល់ពេលនេះ ចំណែកមន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ កំពុងធ្វើការងារនេះជាមួយភាគីអាជ្ញាធរថៃ ដើម្បីស្រាវជ្រាវរកបន្តទៀត។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ មានប្រជាពលរដ្ឋខ្មែរចំនួន ១០នាក់ បាននាំគ្នាធ្វើដំណើរចេញព្រំដែនកម្ពុជា ឆ្លងកាត់ខ្នងភ្នំដងរែកចូលដីថៃ ដើម្បីរកកាប់ឈើ។ នៅពេលធ្វើដំណើរដល់ចំណុចមួយក្នុងឃុំទ័ពរាជ ស្រុកតាប់ប្រាយ៉ា ខេត្ដស្រះកែវ ក៏ត្រូវទាហានថៃ បាញ់រះនៅបណ្ដាលឱ្យបាត់ខ្លួន ២នាក់ និង ៨នាក់រត់គេចខ្លួនចូលក្នុងទឹកដីកម្ពុជាវិញ។
-
ចិននិងប្រទេសសមាជិកអាស៊ាន៥ក្លាយជាដៃគូអាជីវកម្មឈើខុសច្បាប់
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានស្វាគមន៍ចំពោះ ការចេញចរាចររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែលោករំលឹកថា ការហាមប្រាមរយៈកាលកន្លងមក គឺហាក់ដូចជាមិនមានប្រសិទ្ធភាពឡើយ។ លោកបញ្ជាក់ថា ភាពមិនមានប្រសិទ្ធភាពអាចបណ្ដាលមកពីកត្តាជាច្រើន ដូចជាច្បាប់ ឆន្ទៈអនុវត្តន៍ប្រឆាំងទៅនឹងការកាប់ឈើខុសច្បាប់ និងការនាំចេញជាដើម។ លោក អ៊ូ វីរៈ៖ «តាមជាក់ស្ដែង យើងចង់ដឹងមានប្រសិទ្ធភាព ឬមិនមានប្រសិទ្ធភាព ឈើវាស្រួល វាអត់ចេះដើរទៅណាខ្លួនឯងទេ។ អ៊ីចឹងនៅពេលដែលមានព្រៃឈើច្រើន ក្លាយទៅជាប្រទេសដែលអត់សូវមាន ដែលបាត់បង់ព្រៃឈើ បានន័យថា មានអ្នកកាប់។ ដល់អ៊ីចឹង សំណួរសួរថា ហេតុអ្វីបានរដ្ឋាភិបាលអត់មានវិធានការការពារព្រៃប្រកបដោយប្រសិទ្ធភាព? ចម្លើយវាអាចទាក់ទងរឿងឆន្ទៈ ឬមួយសមត្ថភាព ប៉ុន្តែស្ថានភាពនៅប្រទេសកម្ពុជា ខ្ញុំមើលទៅមានទាំងពីរ គឺទាក់ទងរឿងឆន្ទៈផង និងរឿងសមត្ថភាពផង»។
-
ក្រុមសហគមន៍ជនជាតិគួយ ចាប់ឈើរបស់មន្ដ្រីប៉េអឹមនៅខេត្ដព្រះវិហារ
ទោះជាយ៉ាងណា មន្ដ្រីពង្រឹកអំណាចសហគមន៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៏ថា ព្រៃសហគមន៍ជាច្រើនកន្លែង ត្រូវបានរងការកាប់បំផ្លាញដោយអ្នកមានអំណាច និងក្រុមហ៊ុន យ៉ាងអាណាធិបតេយ្យ ដោយពុំមានការទប់ស្កាត់។ លោកបន្ដថា រដ្ឋាភិបាលគួរចាត់វិធានការទៅលើមន្ដ្រីពាក់ព័ន្ធមួយចំនួនតាមច្បាប់ព្រៃឈើជាបន្ទាន់ បើពុំដូចនោះទេ ព្រៃឈើនៅកម្ពុជានឹងវិនាសហិនហោច ៖ "អញ្ចេះ យើងមើលនៅខេត្តក្រចេះ ព្រៃសហគមន៍តំបន់អភិរក្ស ត្រូវបានគេកាប់បំផ្លាញខ្ទេច នៅកំពង់ធំ ប៉ុន្មានថ្ងៃមុននេះ នៅភូមិឈូក ព្រៃសហគមន៍នៅភូមិឈូក ត្រូវបាន CRCK ឈូសយក និយាយទៅ សឹងតែទូទៅហើយឥឡូវ ព្រៃសហគមន៍ ត្រូវបានរងការកាប់បំផ្លាញ ទាំងអ្នកមានអំណាច ទាំងក្រុមអនាធិបតេយ្យ ទាំងក្រុមហ៊ុន"។