កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តុលាការកោះហៅតំណាងអ្នកភូមិ២នាក់ឲ្យចូលបំភ្លឺរឿងកាប់ឈើ
សាលាដំបូងខេត្តស្វាយរៀង ចេញដីកាកោះហៅតំណាងសហគមន៍ដីធ្លីចំនួន ២នាក់ ក្នុងខេត្តស្វាយរៀង ឲ្យចូលបំភ្លឺនៅតុលាការនៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ។ អ្នកភូមិត្រូវបានចោទប្រកាន់ពីបទកាប់បំផ្លាញដើមឈើដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីរដ្ឋបាលព្រៃឈើ ប៉ុន្តែត្រូវតំណាងសហគមន៍នោះ បដិសេធ និងស្នើសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់។ អ្នកភូមិជាង ២០០នាក់ មកពីសហគមន៍ដីធ្លីចំនួន ៧ នៅស្រុករមាសហែក ខេត្តស្វាយរៀង គ្រោងធ្វើដំណើរមកតុលាការខេត្ត នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ដើម្បីគាំទ្រតំណាងសហគមន៍ដីធ្លី អណ្ដូងត្របែកចំនួន ២នាក់ ដែលត្រូវបានតុលាការកោះហៅមកសាកសួរជុំវិញបទចោទប្រកាន់ពីការកាប់បំផ្លាញដើមឈើ ដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីរដ្ឋបាលព្រៃឈើ។ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង លោក សួន សំណាង បានចេញដីកាកោះហៅតំណាងសហគមន៍ចំនួន ២នាក់ កាលពីសប្ដាហ៍មុន រួមមានលោក សួន សីហា អាយុ ២៨ឆ្នាំ ជាប្រធានសហគមន៍ដីធ្លីអណ្ដូង ត្របែក និងម្នាក់ទៀតជាសមាជិកឈ្មោះ សួន ហុងលី អាយុ ៤១ឆ្នាំ ជាសមាជិកសហគមន៍នេះ ឲ្យចូលឆ្លើយបំភ្លឺលើកដំបូងនៅតុលាការ នៅថ្ងៃទី២៦ ខែកុម្ភៈ។
-
អង្គការអន្តរជាតិអំពាវនាវឲ្យផ្ញើសារសុំដោះលែងលោក ម៉ម សូណង់ដូ
មិនថាតែអង្គការសិទ្ធិមនុស្សអន្តរជាតិទេ ដែលបានសុំឲ្យរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ សូម្បីតែអង្គការសិទ្ធិមនុស្សក្នុងស្រុកក៏ដូចគ្នាដែរ។ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក (Adhoc) ក៏បានបញ្ជាក់ថា សមាគមអាដហុក បានសុំឲ្យរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ ដែរ។ ស្របពេលនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានរៀបចំបោះពុម្ពប្រៃសណីយបត្រ ឬហៅថា កាតប៉ុស្ដាល់ (Post Card) ប្រហែល ១ម៉ឺនហើយដែរ ដើម្បីចែកជូនសាធារណជនសរសេរសារសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ។ លោកថា អ្នកដែលចង់សរសេរសារផ្ញើសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ សុំទាក់ទងអង្គការលោក និងអង្គការដៃគូផ្សេងៗទៀត ដើម្បីយកប័ណ្ណនោះ។
-
ស៊ីខាវឌូ៖ មន្រ្តីសហជីពចំនួន ៧នាក់ត្រូវក្រុមជើងកាងវាយឲ្យរបួស
មន្រ្តីសហជីពស៊ីខាវឌូចំនួន ៧នាក់ត្រូវបានក្រុមជើងកាងវាយឲ្យរងរបួស បន្ទាប់ពីជនរងគ្រោះចេញពីដឹកនាំកម្មករធ្វើកូដកម្ម។ សេចក្តីថ្លែងការណ៏របស់សម្ព័ន្ធសហជីព C.CAWDU បានឲ្យដឹងថា នៅម៉ោងជាង ៤រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ មន្រ្តីសហជីពនេះចំនួន ៧នាក់ ត្រូវបានក្រុមជើងកាងរបស់ក្រុមហ៊ុនកាត់ដេរ អីហ្គាមេន ក្នុងឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានប្រមាណជាង ១០នាក់ ម៉ូតូ ១០គ្រឿង និងប្រើសុទ្ធតែដំបងបានតាមមកវាយមន្រ្តី C.CAWDU នៅពេលពួកគេវិលត្រឡប់ពីកន្លែងកូដកម្ម មុខរោងចក្រនោះ មកកាន់ការិយាល័យ C.CAWDU វិញ។
-
CCHR បន្តយុទ្ធនាការ ចែកកាតប៉ុស្តាល់ ជម្រុញឲ្យដោះលែងលោក ម៉ម សូណង់ដូ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នាព្រឹកថ្ងៃទី ២២ កុម្ភៈនេះ បានបន្តយុទ្ធនាការចែកកាតប៉ុស្តាល ចំនួន១ម៉ឺនសន្លឹក ឲ្យដល់បណ្ដាអង្គការជាដែគូរ ប្រយោជន៏ដើម្បីជម្រុញឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ កាលពីឆ្នាំទៅ ។ យុទ្ធនាការ ចែកកាត ប៉ុស្ដាល់ និង រាប់ ចំនួន ថ្ងៃ នៃ ការចាប់ ខ្លួនលោក ម៉ម សូណង់ដូ ក្នុង ប្រតិទិន ដែល ផ្ដើម ដោយ C C H R កាល ពី ពេល កន្លង ទៅ មជ្ឈមណ្ឌលនេះ ដែលបានចាត់ទុកការចាប់និងឃុំខ្លួនលោក ម៉ម សូណង់ដូ ថាស្ថិតក្រោមហេតុផលនយោបាយនោះ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៏មួយរបស់ខ្លួនថា ពេលនេះលោក ម៉ម សូណង់ដូ មានអាយុ ៧១ឆ្នាំ ហើយ ការដាក់ទោសជាប់ពន្ធនាគារ ចំនួន២០ឆ្នាំ ហាក់ដូចជាទោសជាប់ពន្ធនាគារ អស់មួយជីវិតសំរាប់រូបលោក។
-
អ្នកវីភាគ៖ កម្ពុជា កំពុងមានបញ្ហា ជាមួយសហគមន៍អន្តរជាតិ ករណីលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ យល់ឃើញថា សហគមន៍អន្តរជាតិពិតជាដឹងអំពីប្រព័ន្ធតុលាការកម្ពុជា បច្ចុប្បន្នពិតជាមិនឯករាជ្យ ហើយកំពុងបម្រើផលប្រយោជន៍ឲ្យអ្នកណាមួយពិតប្រាកដ ប៉ុន្តែលោកថា បើកម្ពុជានៅតែប្រកាន់ជំហរបែបនេះ ប្រទេសមួយនេះ ជៀសមិនផុតពីការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ពីសំណាក់សហគមន៍អន្តរជាតិ គឺដូចប្រទេសភូមាពីអតីតកាល ៖ "ប្រទេសភូមា ចុងបញ្ចប់ជាងអាយ៉ងចិនទំាងស្រុង ពឹងផ្អែកទៅលើប្រទេសចិនទំាងស្រុង ដោយសារឯកកោពីពិភពលោក ខ្ញុំមើលទៅជាលទ្ធផល គឺភូមា មិនសប្បាយចិត្តទេ បានភូមាឥឡូវបានកែប្រែ ខ្ញុំមើលទៅប្រទេសកម្ពុជា បើសិនវប្បធម៌ចេះ អាចប្រហែលប្រទេសឯកកោ"។ ការវិភាគរបស់លោក អ៊ូ វីរៈ មានភាពតឹងតែងបន្តិច និងសំដែងពីការព្រួយបារម្ភអំពីភាពឯកោនៅលើឆាកអន្តរជាតិ របស់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។ ប៉ុន្តែអ្នកវិភាគនយោយ លោកបណ្ឌិត សុខ ទូច នៅតែមានសុទិដ្ឋិនិយមថា នៅទីបំផុត រដ្ឋាភិបាល កម្ពុជា នឹងយល់ព្រមតាមសម្ពាធរបស់សហគមន៍អន្តរជាតិ ព្រោះកម្ពុជាមិនចង់ឯកោលើឆាកអន្តរជាតិឡើយ៖ "ចំណុចនេះវាមាន៣ ទី១ ដោយសារកម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួន ហើយទី២ កម្ពុជាមានច្បាប់ ហើយដូច្នេះ ខ្ញុំជឿជាក់ថាកម្ពុជានឹងសម្រួល ប៉ុន្តែមិនសម្រួលដូចស្អីដែលកើតភ្លាមៗទេ ទុកឲ្យតុលាការ តាមនីតិវិធី"។
-
អង្គការសិទិ្ធមនុស្សចំនួនពីរទាមទារឲ្យដោះលែងលោក ម៉ម សូណង់ដូ
ខណៈសវនាកា បណ្ដឹងឧទ្ធរណ៍ជិតចូលមកគេសង្កេតឃើញក្រុមឃ្លាំមើលសិទិ្ធមនុស្សទាំងជាតិ និងអន្តរជាតិ បានទាមទារជាបន្តបន្ទាប់ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ឲ្យមាន សេរីភាពឡើងវិញ។ នៅថ្ងៃសុក្រទី២២ កុម្ភៈ ឆ្នាំ២០១៣នេះ យ៉ាងតិចណាស់មានអង្គការធំៗចំនួនពីរ បាន ចេញសេចក្ដីថ្លែងការដាច់ដោយឡែកពីគ្នា ឲ្យដោះលែង ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធាន សមាគមអ្នកប្រជាធិបតេយ្យរូបនេះឲ្យមានសេរីភាពឡើងវិញ។ អង្គការទាំងពីរនេះ គឺអង្គការលើកលែងទោសអន្តរជាតុ Amnesty International ដែលមានមូលដ្ឋាននៅអង់គ្លេស និងមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR) ។
-
ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធនាំអនីតិជនទៅរួមភេទនៅផ្ទះសំណាក់
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ កុម្ភៈ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដោយចោទប្រកាន់ថា នាំយកអនីតិជនចេញដោយមិនស្របច្បាប់ និងរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។ យុវជនជាប់ចោទមានឈ្មោះយ៉ាន់ រាជ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២អឺ១ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ជាសិស្ស ។ ការឃាត់ខ្លួនយុវជនខាងលើនេះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានលួងលោមក្មេងស្រីអនីតិជនអាយុ១៥ឆ្នាំ ទៅរួមភេទនៅផ្ទះសំណាក់ហង្សពេជ្រ បន្ទប់១ ស្ថិតនៅផ្លូវ៣១០ សង្កាត់អូឡាំពិក ខណ្ឌចំការមន។
-
អ៊ិត សំហេង អះអាងពីភាពរីកចម្រើន ចំពោះការ គាំពារ និង ការផ្តល់សិទ្ធិកុមារ
មន្រ្តីរាជរដ្ឋាភិបាលខ្មែរបានដាក់ចេញនូវវិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងទម្រង់ធ្ងន់ធ្ងរនៃពលកម្ម និងទប់ស្កាត់ការជួញដូរកុមារការកេងប្រវ័ញ្ច និងអំពើពេស្យា លើកុមារព្រមទាំងខិតខំសម្រេចអោយបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលចំពោះកុមារ។ នេះជាការថ្លែងអះអាងរបស់លោករដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច ក្នុងវគ្គបណ្តុះបណ្ដាលស្ដីពីកម្មវិធីសិទ្ធិកុមារ ។ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារដែលបានថ្លែងក្នុងវគ្គបណ្តុះបណ្ដាលស្ដីពីកម្មវិធីសិទ្ធិកុមារ កាលព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៣គន្លងមកនេះ ថា ចាប់តាំងពីប្រទេសកម្ពុជាផ្តល់សច្ចាប័ន លើអនុសញ្ញា ស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៣នេះមក ប្រទេសកម្ពុជាបានសម្រេចនូវសមិទ្ធិផលជាច្រើនគួរអោយកត់សម្គាល់ដូចជា ការបង្កើតច្បាប់ជាតិ លិខិតបទដ្ឋាន គោលនយោយ ផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាពជាតិ ដែលពាក់ព័ន្ធ នឹងកុមារជាដើម។
-
កម្មករឃីងឡែនជំរុញឲ្យស្ថានទូតស៊ុយអែតជួយដោះស្រាយសំណង
កម្មកររោងចក្រឃីងឡែន (Kingsland Garment Cambodia) ជាង ១០០នាក់ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ បានប្រមូលផ្តុំគ្នានៅទ្វារចូលខាងត្បូងនៃអគារភ្នំពេញថៅវើ (Phnom Penh Tower)។ ពួកគេទាមទារអោយស្ថានទូតស៊ុយអែត (Sweden) និងតំណាងក្រុមហ៊ុនបញ្ជាទិញអេចអែនអិម (H&M) ដែលជាក្រុមហ៊ុនដ៏ធំរបស់ស៊ុយអែត ឆ្លើយតបនឹងការដាក់ញត្តិអន្តរាគមន៍កន្លងទៅ ឲ្យជួយទូទាត់សំណងករណីថៅកែរោងចក្ររត់ចោលរោងចក្រ ដោយមិនបានផ្ដល់សំណងដល់ពួកគេ។ ក្រុមកម្មកររោងចក្រឃីងឡែន ប្រមូលផ្ដុំគ្នាតវ៉ាដោយជំរុញអោយតំណាងស្ថានទូតស៊ុយអែត និងតំណាងក្រុមហ៊ុនអេចអែនអិម ផ្ដល់ដំណោះស្រាយធ្វើយ៉ាងណាអោយពួកគេទទួលបានសំណងស្របតាមច្បាប់ បន្ទាប់ពីថៅកែបិទទ្វាររោងចក្រដោយពុំបានផ្ដល់ដំណឹង ឬទូទាត់ប្រាក់សម្រាប់ពួកគេ។
-
សកលវិទ្យាល័យច្បាប់អាមេរិករិះគន់អង្គការអាយឡូ
សកលវិទ្យាល័យច្បាប់នៅសហរដ្ឋអាមេរិក ឈ្មោះ ស្ទេនហ្វដ (Stanford) បានចេញរបាយការណ៍រិះគន់អង្គការអន្តរជាតិខាងការងារ ហៅថា អាយឡូ (ILO) ថាមិនបានគិតគូរដល់ប្រយោជន៍កម្មករកម្ពុជាទេ ក្នុងរយៈពេលការងារទទួលខុសត្រូវរបស់ខ្លួនជាង ១០ឆ្នាំមកនេះ។ «ការឃ្លាំមើលក្នុងទីងងឹត» គឺជាចំណងជើងរបាយការណ៍លំអិតមួយនៃសកលវិទ្យាល័យច្បាប់នាំមុខគេមួយឈ្មោះ ស្ទេនហ្វដ ចេញផ្សាយថ្ងៃទី១៨ កុម្ភៈ នេះ រ៉ាយរ៉ាប់អំពីការរំលោភសិទ្ធិកម្មករខ្មែរដែលត្រូវគេរំលោភសិទ្ធិសេរីភាពអស់ជាង ១០ឆ្នាំមកហើយ ដោយមិនមានអ្នកណាម្នាក់អើពើ។ របាយការណ៍នេះ បានរិះគន់ចំៗ ចំពោះអង្គការអន្តរជាតិខាងការងារ អំពីដំណើរការត្រួតពិនិត្យរបស់ខ្លួនលើកម្មវិធីផ្ដួចផ្ដើមមួយដើម្បីការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពកម្មករឈ្មោះថា «គម្រោងរោងចក្រកាត់ដេរប្រសើរនៅកម្ពុជា» ដែលកម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០០១ មក ហើយមិនបានជោគជ័យ។
-
បទយកការណ៍៖ ទស្សនៈចម្រុះ លើការដាក់កូនចៅរបស់មន្រ្តីធំៗ ឲ្យឈរឈ្មោះជាតំណាងរាស្ត្រ
ពាក្យចាស់ខ្មែរពីរឃ្លាពោលថា «ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់» និង «ទំពាំងស្នងឬស្សី» ដែលឆ្លុះបញ្ចាំងពីការការដើមតាមគ្រួសារ ជាពិសេសគន្លងឪពុកម្តាយ។ ប្រសិនបើឪពុក ជាអ្នករកស៊ី កូនជាអ្នករកស៊ី ប្រសិនបើឪពុកជាវេជ្ជបណ្ឌិត កូននឹងក្លាយជាវេជ្ជបណ្ឌិត។ សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន ក្នុងវិស័យនយោបាយវិញ មន្រ្តីដែលមានឋានៈខ្ពង់ខ្ពស់ ជាថ្នាក់ដឹកនាំប្រទេស កំពុងតែបន្ទុកបណ្តាក់កូនចៅខ្លួន ដើម្បីស្នងតំណែង។ នេះមិនមែន ជាអ្វីដែលថ្មីទេ ព្រោះវប្បធម៌នេះ តែងតែកើតឡើងក្នុងពិភពលោក។ តើតថភាពនៃការតែងតាំងកូនចៅ ជាថ្នាក់ដឹកនាំប្រទេស សម្រាប់សង្គមកម្ពុជា មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? ស្របពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៣ ខិតជិតមកដល់ ថ្មីៗនេះ កូនមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មួយចំនួន ត្រូវបានដាក់ឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ រួមមានកូនប្រុសរបស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន មានី ត្រូវបានឈរឈ្មោះ ជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ កូនប្រសារលោក ហ៊ុន សែន និងត្រូវជាកូនប្រុសរបស់ លោក ហុង ឡង់ដី គឺ លោក ឌី វិជ្ជា ត្រូវឈរឈ្មោះជាបេក្ខភាពបម្រុងសម្រាប់ខេត្តស្វាយរៀង។ ក្រៅពីនោះ មានកូនប្រុស លោក ស ខេង លោក សុខ អាន និងលោក សាយ ឈុំ ជាដើម។
-
ខ្មែរ | ព័ត៌មានថ្មីៗ កងកម្លាំងជួរមុខប្រាសាទព្រះវិហារទទួលបានទឹកប្រើប្រាស់ឡើងវិញ
បន្ទាប់ពីកងកម្លាំងចម្រុះប្រចាំការនៅតាមខ្សែត្រៀមការពារព្រំដែនមុខប្រាសាទព្រះវិហារ បានត្អូញត្អែរពីកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងមានប្រតិកម្មខ្លាំងៗពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បន្ទាប់ពីការចុះផ្សាយព័ត៌មាននេះរួចមក បច្ចុប្បន្នកងកម្លាំងជួរមុខប្រាសាទបានអះអាងថា ពួកគេទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើងវិញហើយ។ ទោះយ៉ាងណា លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស ថ្លែងថា បញ្ហាកងកម្លាំងខ្សែត្រៀមជួរមុខប្រាសាទព្រះវិហារខ្វះទឹកនេះ បើសិនជាប្រព័ន្ធផ្សព្វផ្សាយមិនផ្សាយឲ្យថ្នាក់លើដឹងឮទេ គឺកម្លាំងប្រដាប់អាវុធខ្សែត្រៀមជួរមុខ នឹងនៅតែបន្តខ្វះទឹក ហើយនឹងជួបបញ្ហាធ្ងន់ធ្ងរពេលមានគ្រោះអាសន្ន ឬសង្គ្រាមផ្ទុះឡើង។ លោកសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំស្ថាប័នធំៗនៃរាជរដ្ឋាភិបាល គួរបញ្ជូនមន្ត្រីឯករាជ្យមិនពុករលួយចុះអង្កេត និងពិនិត្យលើស្បៀងអាហារកងកម្លាំងជួរមុខឲ្យបានដិតដល់ ជាជាងមន្ត្រីរដ្ឋាភិបាលបញ្ចេញប្រតិកម្ម ច្រានចោលការពិត។ លោក អ៊ូ វីរៈ៖ «ជំហរសារព័ត៌មានបែបហ្នឹង គឺវានឹងជួយដល់ប្រទេសជាតិយើង ជាពិសេសក្នុងការការពារព្រំដែន ដែលកងទ័ពយើងនៅជួរមុខមានការខ្វះខាត។ ហើយបើអ្នកសារព័ត៌មានអត់បានលើកឡើងទេ អ្នកធំៗដែលនៅតែទីក្រុងភ្នំពេញ គឺមិនបានយកចិត្តទុកដាក់ដល់ទាហានថ្មើរជើងដែលនៅជួរមុខប្រឈមភាពគ្រោះថ្នាក់ទេ។ អ៊ីចឹងយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ចំពោះទ័ពរបស់យើងដែលកំពុងតែធ្វើការដើម្បីជាតិ។ ការចូលរួមនេះ គឺត្រូវមានការចូលរួមពីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន។ ហើយការចូលរួមនេះ រដ្ឋាភិបាលអត់មានសិទ្ធិផ្តាច់មុខលើប្រទេសកម្ពុជា ទាំងមូលទេ»។
-
សាលាឧទ្ធរណ៍កោះហៅលោក សម រង្ស៉ី ពីបទបរិហាកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ យល់ថា រាជរដ្ឋាភិបាលទំនងជាមិនផ្តល់ចម្លើយវិជ្ជមានដល់សហគមន៍អន្តរជាតិ ចំពោះករណីប្រធានគណបក្សប្រឆាំងរូបនោះទេ ៖ "ខ្ញុំមិនជឿថាមានផ្លូវឲ្យលោក សម រង្ស៊ី ចូលមកបោះឆ្នោតនៅឆ្នាំ២០១៣ នេះទេ។"
-
អ្នកបុរីកីឡាជិត១០០នាក់តវ៉ានៅក្រសួងមហាផ្ទៃ
អ្នកបុរីកីឡាជិត ១០០នាក់ បាននាំគ្នាទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៣ ដើម្បីតវ៉ាចំពោះភាពមិនប្រក្រតីនៃការសង់អាគាររបស់ក្រុមហ៊ុនផានអ៊ីម៉ិច សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋតែ ៨អាគារ។ តំណាងពលរដ្ឋក្នុងសហគមន៍បុរីកីឡា បានប្រតិកម្មចំពោះលិខិតឆ្លើយតបរបស់សាលារាជធានីភ្នំពេញ ទៅក្រសួងមហាផ្ទៃ ចំពោះការទទួលស្គាល់របស់សាលារាជធានីភ្នំពេញ ឲ្យក្រុមហ៊ុនផានអ៊ីមិច សង់ផ្ទះល្វែងតែ ៨អាគារឲ្យពលរដ្ឋ។ អ្នកបុរីកីឡាម្នាក់ក្នុងចំណោមអ្នកបុរីកីឡាជិត ១០០នាក់ អ្នកស្រី ឆាយ គឹមហ៊ន បានថ្លែងនៅថ្ងៃទី២១ កុម្ភៈ ថា ពួកគាត់សុំបដិសេធមិនទទួលស្គាល់ចំពោះកិច្ចសន្យានៃការសង់អាគារលើកទី២ ដែលបានធ្វើឡើងដោយតំណាងសហគមន៍ចំនួន ១៦នាក់ និងមេធាវីក្រុមហ៊ុនផានអ៊ីមិច កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ដែលសម្រេចសង់តែ ៨អាគារនោះ។
-
កម្មកររោងចក្រ ឃីងស្លែន បរាជ័យក្នុងការសុំអន្តរាគមន៍ពីស្ថានទូតស៊ុយអែត ករណីទូទាត់ប្រាក់សំណង
កម្មកររោងចក្រ ឃីងស្លែន គ្រោងនឹងដង្ហែក្បួនទៅកាន់ក្រសួងការងារ នៅព្រឹកថ្ងៃសុក្រស្អែកនេះ បន្ទាប់ពីពួកគេបានបរាជ័យក្នុងការសុំអន្តរាគមន៍ ជំរុញឲ្យក្រុមហ៊ុន H & M ទូទាត់សំណង ២០ម៉ឺនដុល្លារ ពីស្ថានទូតស៊ុយអែត នៅកម្ពុជា។ កម្មករលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកម្មករជាង ១០០នាក់ បានសុំដំណោះស្រាយពីស្ថានទូតស៊ុយអែត តែការស្នើសុំនោះ ត្រូវបានបដិសេធ។ តំណាងកម្មករ កញ្ញា សន សុធី ឲ្យដឹងថា កម្មករអស់សង្ឃឹមជាខ្លាំង បន្ទាប់ពីរង់ចាំការឆ្លើយតបអស់មួយព្រឹក តែមន្រ្តីស្ថានទូតស៊ុយអ៊ែត បែរជាឆ្លើយយ៉ាងខ្លីថា មិនពាក់ព័ន្ធនឹងខ្លួន។ កញ្ញាថា អគ្គទីប្រឹក្សា និងជាអ្នកជំនាញសេដ្ឋកិច្ច ស៊ុយអែត ប្រចាំកម្ពុជា លោក ខាឡានដឹហ្ស ឡាហ្សន ពោលបែបនេះ គ្រាន់តែចង់យករួចខ្លួន មិនខ្វល់ពីស្ថានភាពកម្មករតែប៉ុណ្ណោះ។
-
វិភាគ៖ តំបន់៤.៦គីឡូម៉ែត្រ ក្បែរប្រាសាទព្រះវិហារ មិនអាចក្លាយជាតំបន់អភិវឌ្ឍរួមនោះទេ
លោក អ៊ូ វីរៈ គូសបញ្ជាក់ថា ជម្លោះលើដី ៤.៦គីឡូម៉ែត្រ នឹងនៅតែបន្តទៅមុខ ហើយការសម្រេចរបស់តុលាការ ICJ នៅខែមេសា ខាងមុខ នៅតែមានភាពស្រពិចស្រពិល ៖ "ការព្រួយបារម្ភរបស់ខ្ញុំ គឺជម្លោះនេះ នឹងបន្តទៅមុខយូរ រាំរ៉ៃ ក្រុងឡាអេ និងធ្វើការសម្រេចមួយ សាលក្រុមមួយដែលស្រពិចស្រពិលដដែល គឺមាននៃថាក្រុងឡាអេ អាចនិយាយថា ខ្លួននិយាយតែរឿងប្រាសាទព្រះវិហារប៉ុណ្ណោះ មិននិយាយពីរឿងព្រំដែននៅក្នុងតំបន់ហ្នឹងអញ្ចឹង អាហ្នឹងគឺជារឿងមួយគួរបារម្ភ។"
-
សហជីពឯកភាពគ្នា កំណត់ប្រាក់ឈ្នួលកម្មករ ១២០ដុល្លារ ដើម្បីចរចាជាមួយរាជរដ្ឋាភិបាល
មេដឹកនាំសហជីព បានឯកភាពគ្នានៅថ្ងៃពុធនេះ កំណត់ប្រាក់ឈ្នួលកម្មកររោងចក្រកាត់ដេរ ដល់ទៅ ១២០ដុល្លារ ដើម្បីយកទៅចរចាជាមួយមន្រ្តីរាជរដ្ឋាភិបាល ដែលគ្រោងនឹងបើកកិច្ចប្រជុំថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ។ បន្ទាប់ពីការពិភាក្សា និងចរចារយៈពេល ២ថ្ងៃ ក្នុងចំណោមមេដឹកនាំសហជីពកម្មករប្រមាណជា៧៥ តំណាងសហជីពទាំងអស់ បានសម្រេចកំណត់យកប្រាក់ឈ្នួល ១២០ដុល្លារ ដែលស្ថិតនៅតម្លៃកណ្តាលដែលបានពិភាក្សា គឺ១១៧ដុល្លារ និង១៤២ដុល្លារ។ មន្រ្តីសហជីព ប្រកាសនៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា ពួកគេ នឹងដាក់ឯកសារជាផ្លូវការ ជាមួយប្រាក់ឈ្នួល ១២០ដុល្លារនេះ ទៅក្រសួងការងារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
-
អ្នកវិភាគ៖ កម្ពុជាកំពុងមានបញ្ហា ជាមួយសហគមន៍អន្តរជាតិ ករណីលោកសម រង្ស៊ី និងលោកម៉ម សូណង់ដូ
ការវិភាគរបស់លោក អ៊ូ វីរៈ មានភាពតឹងតែងបន្តិច និងសំដែងពីការព្រួយបារម្ភអំពីភាពឯកោនៅលើឆាកអន្តរជាតិ របស់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។ ប៉ុន្តែអ្នកវិភាគនយោយ លោកបណ្ឌិត សុខ ទូច នៅតែមានសុទិដ្ឋិនិយមថា នៅទីបំផុត រដ្ឋាភិបាល កម្ពុជា នឹងយល់ព្រមតាមសម្ពាធរបស់សហគមន៍អន្តរជាតិ ព្រោះកម្ពុជាមិនចង់ឯកោលើឆាកអន្តរជាតិឡើយ។ នៅក្នុងអន្តរកាលនេះ កម្ពុជាត្រូវបានប្រញាប់បត់បែន ឲ្យទាន់សភាពការណ៍នយោបាយអន្តរជាតិ ព្រោះពេលវេលាកាន់តែរំកិលទៅមុខ បើពុំនោះទេ នឹងរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ៖ "ចំណុចនេះវាមាន៣ ទី១ដោយសារ កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួន ហើយទី២ កម្ពុជាមានច្បាប់ ហើយដូច្នេះ ខ្ញុំជឿជាក់ថាកម្ពុជានឹងសម្រួល ប៉ុន្តែមិនសម្រួលដូចស្អីដែលកើតភ្លាមៗទេ ទុកឲ្យតុលាការ តាមនីតិវិធី"។
-
ចាប់ផ្ដើមត្រួតពិនិត្យសារព័ត៌មានដែលខ្វះវិជ្ជាជីវៈ
ក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ បានប្រកាសចាប់ផ្ដើមអនុវត្តន៍គម្រោងពង្រឹងលើការអនុវត្តក្រមសីលធម៌សារព័ត៌មាន ដើម្បីរក្សាភាពថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកសារព័ត៌មានឲ្យនៅកម្រិតខ្ពស់ និងប្រសើរឡើងជាងមុន។ គម្រោងនេះត្រូវគាំទ្រថវិកាដោយមូលនិធិប្រជាធិបតេយ្យរបស់អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សានេះពុំមានសិទ្ធិ ឬអំណាចដាក់ទោសលើអ្នកកាសែតដែលខុសឆ្គងនោះទេ ប៉ុន្តែមានសិទ្ធិកោះហៅនិពន្ធនាយក ឬចាងហ្វាងសារព័ត៌មាននោះមកណែនាំផ្តល់ដំបូន្មាន ឬព្រមានជាដើម បើសិនណាមិនរាងចាល។ សមាគមអ្នកកាសែតមួយឈ្មោះ ក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា បានចាប់ផ្ដើមតាមដានត្រួតពិនិត្យលើអត្ថបទសារព័ត៌មានដែលគេយល់ថា សរសេរដោយខ្វះវិជ្ជាជីវៈ ដើម្បីកែតម្រង់ម្ចាស់អត្ថបទ និងអង្គភាពសារព័ត៌មាននោះឲ្យគោរពតាមវិជ្ជាជីវៈសារព័ត៌មាន។
-
កម្ពុជាបដិសេធសំណើសុំលើកលែងទោស សម រង្ស៊ី និង ម៉ម សូណង់ដូ
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Posner បានស្នើឲ្យកម្ពុជាដោះលែងលោក ម៉ម សូណង់ដូ និងសុំឲ្យលោកសម រង្ស៊ី បានចូលរួមបោះឆ្នោតនាខែកក្កដាខាងមុខ ប៉ុន្តែសំណើរនេះត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល ។ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស លោក Michael Posner ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារបានស្នើឲ្យកម្ពុជាដោះលែងអ្នកទោសនយោបាយគឺលោក ម៉ម សូណង់ដូ និងសុំឲ្យមានការចូលរួមដោយសេរីពីគ្រប់ភាគីនយោបាយក្នុងការបោះឆ្នោត ពោលគឺការចូលរួមរបស់លោកសម រង្ស៊ី តែម្តង។ ប៉ុន្តែ សំណើបែបនេះត្រូវបានបដិសេធដោយរដ្ឋាភិបាលកម្ពុជា ។