កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អ្នក​វិភាគ៖ របង​លំនៅឋាន​ពលរដ្ឋ​អាច​រក្សា​ព្រំដែន​មិន​ឲ្យ​បរទេស​ឈ្លាន​ពាន

    អ្នក​វិភាគ​បញ្ហា​សង្គម​ឯករាជ្យ អះអាង​ថា រដ្ឋាភិបាល​គួរ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ ឬ​សង់​លំនៅឋាន​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង។ ការ​អះអាង​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ពលរដ្ឋ​មួយ​ចំនួន រស់នៅ​តាម​ព្រំដែន​ត្អូញត្អែរ​ថា មាន​ប្រទេស​ជិត​ខាង​កម្ពុជា បាន​លួច​រំកិល​បង្គោល​ព្រំដែន ឬ​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន បាន​រំលោភ​ចូល​ទឹកដី​កម្ពុជា។ អ្នក​វិភាគ​បញ្ហា​សង្គម និង​ពលរដ្ឋ​អះអាង​ថា របង​ការពារ​ព្រំដែន​ដែល​រឹងមាំ គឺ​របង​ដែល​ធ្វើ​ឡើង​ពី​មនុស្ស និង​កន្លែង​រស់នៅ​របស់​ពួក​គេ។ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម យល់​ឃើញ​ថា វិធាន​ការ​ការពារ​ទឹកដី​តាម​ព្រំដែន​មិន​ឲ្យ​បរទេស​រំលោភ ឬ​រំកិល​ព្រំដែន​ដែល​មាន​ប្រសិទ្ធភាព គឺ​រដ្ឋាភិបាល​គប្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​ឲ្យ​មាន​គ្រប់​ ហេដ្ឋារចនាសម្ព័ន្ធ និង​លើក​ទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ទៅ​រស់នៅ ឬ​សង់​លំនៅឋាន​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន។ លោក​ថា ការ​អភិវឌ្ឍ​ឲ្យ​មាន​ប្រព័ន្ធ​ទឹក ភ្លើង សាលារៀន ឬ​មន្ទីរពេទ្យ​តាម​បន្ទាត់​ព្រំដែន និង​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន មាន​សេដ្ឋកិច្ច​ដំណើរ​ការ គឺ​អាច​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង មាន​ប្រសិទ្ធភាព​ជាង​ការ​បោះ​កំណត់​បង្គោល​ថ្ម ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​សព្វថ្ងៃ។

  • សហ​រដ្ឋ​អាមេរិក ​បញ្ជាក់​ជាថ្មី​ពីការ​ប្តេជ្ញា ​ដើម្បី​សិទ្ធិ​ប្រជា​ពល​រដ្ឋ​កម្ពុជា​

    សហរដ្ឋ​អាមេរិក ​បញ្ជាក់​ជំហ​របស់​ខ្លួន​ជាថ្មីម្ត​ងទៀត ​ទៅភា​គី​កម្ពុជា​ថា ​សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញា​ ដើម្បី​សិទ្ធិ​ប្រជា​ពល​រដ្ឋ​កម្ពុជា ​ដែល​កំពុង​ត្រូវ​បាន​រិះគន់​ពីសំណាក់​សង្គម​ស៊ីវិល​ជាតិ​ និង​សហគមន៍​អន្តរ​ជាតិ។ ​ ការលើក​ឡើង​ជាថ្មីនេះ ​ធ្វើឡើង​បន្ទាប់​ពីឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​សហរដ្ឋ​អាមេរិក​​ទទួលប​ន្ទុ​កលទ្ធិ​​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​​មនុស្ស​ លោក ​Michae​l ​Posner​ បាន​បំពេញទ​ស្សនកិ​ច្ច​នៅកម្ពុជា ​និង​បាន​ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការប​រទេសក​ម្ពុជា ​លោក ​ហោ ​ណាំ​ហុង។​ សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​​ចេញផ្សាយ​ នៅថ្ងៃអង្គារ ​ទី១៩​ ខែកុម្ភៈ ​ឲ្យដឹងថា​ សហរដ្ឋអា​មេរិក ​លើក​​ឡើង​​ជាថ្មី​ម្ត​ង​ទៀត​ថា​ សហ​រដ្ឋ​អាមេរិក ​ប្តេជ្ញា​ដើម្បី​សិទ្ធិ​ប្រជាជន​កម្ពុជា​​ ដែល​ឆ្លុះ​បញ្ចាំ​ង​ពីគោលដៅ ​និង​បំណង​ប្រាថ្នា​របស់​​សហ​រដ្ឋ​​អាមេរិក​។​

  • ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​តវ៉ា​ចំពោះ​ការ​បង់​ពន្ធ​ដី

    បន្ទាប់​ធ្វើ​លិខិត​សំណូម​ពរ​ទៅ​សាលា​ខេត្ត តែ​ពុំ​ទទួល​បាន​លទ្ធផល ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​៣ នៃ​ក្រុង​ពោធិ៍សាត់ បាន​លើក​គ្នា​មក​តវ៉ា​ចំពោះ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ពោធិ៍សាត់ ដែល​បាន​តម្រូវ​ឲ្យ​គាត់​បង់​ពន្ធ​ដី​នៅ​ពេល​គាត់​បំបែក​ប្លង់​ដី ដើម្បី​បែង​ចែក​ឲ្យ​កូន​ក្នុង​គ្រួសារ។ ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រស់នៅ​ក្នុង​សង្កាត់​ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី១៩ កុម្ភៈ បាន​លើក​គ្នា​មក​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ព្រមាន​ថា បើ​នៅ​តែ​ទាម​ទារ​ឲ្យ​ពួក​គាត់​បង់​លុយ​ក្នុង​ការ​កាត់​ឈ្មោះ​ប្លង់​ដី​ទៀត​ នោះ ពួក​គាត់​ប្រហែល​មិន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ទៀត​ទេ។ បុរស​អ្នក​ភូមិ​ឈ្មោះ ញ៉ែម រ៉េន នៅ​ភូមិ​អូរស្ដៅ សង្កាត់​ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​គាត់​សម្រេច​ចិត្ត​បំបែក​ដី​គាត់​ជា​ប្លង់​តូចៗ ចែក​ឲ្យ​កូន​នោះ ដោយ​មន្ត្រី​សុរិយោដី​ដែល​ចុះ​ទៅ​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​ប្លង់​ដី​ជា​ ប្រព័ន្ធ​នោះ បាន​ប្រាប់​គាត់ និង​អ្នក​ភូមិ​ថា ការ​បំបែក​ប្លង់​នេះ​ពុំ​មាន​បង់​ពន្ធដារ​អ្វី​ទេ ទើប​អ្នក​ភូមិ​នាំ​គ្នា​បំបែក​ប្លង់​ដី​គ្រប់ៗ​គ្នា ស្រាប់​តែ​ឥឡូវ គេ​បែរ​ជា​តម្រូវ​ឲ្យ​បង់​ពន្ធ​ទៅ​វិញ។ គាត់​បន្ត​ថា អ្នក​ភូមិ​សុទ្ធ​តែ​ក្រីក្រ តើ​មាន​លុយ​ឯ​ណា​យក​ទៅ​បង់ បើ​មួយ​ប្លង់​រាប់​រយ​ដុល្លារ​ឯ​ណោះ៖ «បើ ​លក់ ខ្ញុំ​អត់​តវ៉ា​ទេ ព្រោះ​លក់​បាន​លុយ​យក​លុយ​នេះ​ទៅ​បង់​ពន្ធ។ ចុះ​នេះ ចែក​ឲ្យ​កូន​បាន​លុយ​ពី​ណា​យក​មក​បង់​ពន្ធ។ ពេល​មន្ត្រី​ចុះ​ទៅ​ធ្វើ ប្រាប់​ថា​អត់​ជាប់​ពន្ធ ស្រាប់​តែ​ឥឡូវ​ឲ្យ​បង់​ពន្ធ។ បើ​លិខិត​ដែល​រដ្ឋ​ចេញ​ឲ្យ​ពី​មុន​នោះ​ស្រប​ច្បាប់ ហើយ​ខ្ញុំ​មិន​ចាំបាច់​បំបែក​ឲ្យ​កូន​ក៏​បាន»។

  • កម្មករ​យ៉ុង​វ៉ា​ទទួល​បាន​សំណង​ចំនួន​៥​ចំណុច​ពី​រដ្ឋាភិ​បាល ពេល​បិទ​ក្រុម​ហ៊ុន

    កម្មករ​ជាង​ ៧០០០​នាក់ នៅ​រោង​ចក្រ​យ៉ុង​វ៉ា​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កំពុង​បើក​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ពី​​រាជ​រដ្ឋាភិបាល​​កម្ពុជា ដោយ​សារ​ក្រុម​ហ៊ុន​នេះ​បិទ​ទ្វារ​ឈប់​ដំណើរ​ការ។ មន្រ្តី​គោល​នយោ​បាយ និង​ច្បាប់ នៃ​សហជីព ស៊ីខៅឌូ លោក អ៊ុំ វិសាល មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​​ថា កម្មករ​ជាង​៧០០០​នាក់ នៅ​រោង​ចក្រ​យ៉ុង​វ៉ា កំពុង​បើក​ប្រាក់​អត្ថ​ប្រយោជន៍ចំ​នួន​៥​ចំណុច បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បញ្ចេញ​លុយ​ឲ្យ​ខ្ចី ជាង​៨លាន​ដុល្លារ ដើម្បី​បើក​ឲ្យ​កម្មករ​ទាំង​នេះ ៖ " បើ​ទោះ​ជា​យ៉ាង​ណា មាន​កម្មករ​មួយ​ចំនួន​តវ៉ា​ថា មាន​ការ​បាត់​ប្រាក់​អត្ថ​ប្រយោជន៍​របស់​ខ្លួន តែ​មន្រ្តី​សហជីព​អះ​អាង​ថា នឹង​ស៊ើប​អង្កេត​ករណី​នេះ។ ប្រធាន​សហជីព​កម្មករ​ប្រចាំ​រោង​ចក្រ​យ៉ុង​វ៉ា១ អ្នក​ស្រី គ្រី​ រំដួល មាន​ប្រសាសន៍​ដែរ​ថា ចាប់​តាំង​​ពី​ល្ងាច​ម្សិល​មិញ មក​ដល់​ថ្ងៃ​នេះ ក្រសួង​ការ​ងារ​បើក​ប្រាក់​សំណង​ចំនួន​ ៥ចំណុច ដល់​រោង​ចក្រ​យ៉ុង​វ៉ា​២ តែ​យ៉ុង​វ៉ា​១​មិន​ទាន់​បាន​បើក​នៅ​ឡើយ​ទេ។ អ្នក​​ស្រី​បន្ត​​ថា កម្មករ​​រោង​​ចក្រ​​យ៉ុង​​​វ៉ា​​ទទួល​បាន​ប្រាក់​អតីត​ភាព​ច្រើន ដោយ​សារ​ពួក​គេ​ធ្វើ​ការ​ចាប់​ពី​១​ឆ្នាំ ដល់​១៥​ឆ្នាំ ៖ "

  • អង្គការ​សិទ្ធិ​មនុស្ស​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ

    បន្ថែម​ពី​លើ​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា កញ្ចប់​ថវិកា​ជាតិ​ដែល​ផ្ដល់​ទៅ​ឲ្យ​ប្រព័ន្ធ​តុលាការ​នៅ​មាន​កម្រិត​នៅ​ឡើយ​នោះ ជា​ដើម​ហេតុ​មួយ​នាំ​ឲ្យ​មន្ត្រី​តុលាការ​មួយ​ចំនួន​បាន​ប្រើប្រាស់​ស្ថាប័ន​តុលាការ​ស្វែង​រក​លាភសក្ការៈ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​ខ្លួន។

  • មជ្ឈមណ្ឌល​សិទ្ឋិមនុស្ស​កម្ពុជា​បង្កើត​សកម្មភាព​គំាទ្រ​លោក​ម៉ម សូណង់ដូ​ទាល់តែ​មាន​​ថ្ងៃ​ដោះលែង​

    មក​ដល់​ថ្ងៃ​អង្គារ​ទី​១៩​កុម្ភៈ​ឆ្នាំ​២០១៣ នេះ លោក​ម៉ម សូណង់ដូ បាន​ជាប់​ពន្ធនាគារ ចំនួន​២២១​​ថ្ងៃ​មក​ហើយ។ ចំនួន​ថ្ងៃ​ជាប់​ឃុំ​របស់​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ មិន​បាច់​រាប់​ម្រាម​ដៃ​ក៏​ដឹង​ដែរ ប្រសិន​បើគេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីស្នាក់ការ​មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​របស់​លោក​អ៊ូ វីរៈ ។ នៅ​​ទីនោះ​មាន​ដាក់​ផ្ទំាង​ប៉ាណូ​មួយ​ឈ្មោះ​ថា ប្រតិទិន​យុត្តិធម៌។ ប្រតិទិន​យុត្តិធម៌ បង្ហាញ​ពី​ចំនួន​ថ្ងៃ​ដែល​លោក ម៉ម សូណង់ដូ ជាប់ឃុំ។ ប្រតិទិន​យុត្តិធម៌ ជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​មួយ​ចំនួន​ទៀត រៀបចំ​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​មាន​ការ​ចងចំា​ករណី​​លោ​ក​​ម៉ម សូណង់ដូ និង​ទាមទារ​ដល់​អាជ្ញាធរ​ឲ្យ​ដោះលែង​គាត់​ឲ្យ​មាន​សេរី​ភាព​​ឡើង​វិញ​។ មជ្ឈ​​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា ខ្លួន​នឹង​បន្ត​សកម្មភាព​ដើម្បី​គំាទ្រ លោក​ម៉ម សូណង់ដូ​ រហូត​ទាល់​តែ​មាន​ការ​ដោះលែង សកម្មជន​សិទ្ឋិ​មនុស្ស​រូប​នេះ នៅ​ក្រៅ​ឃុំ។

  • រដ្ឋាភិបាល​ធានា​សង​ប្រាក់​ទាំង​អស់​ដល់​​កម្មករ​រោងចក្រ​យុងវ៉ា

    បន្ទាប់​ពី​កម្មករ​រោងចក្រ​យុងវ៉ា (Yung Wah) ជាង ៧​ពាន់​នាក់ បាន​តវ៉ា​អស់​រយៈពេល​មួយ​ខែ ទាមទារ​ប្រាក់​សំណង​ពី​ថៅកែ​រោងចក្រ​បរទេស​រត់​ចោល​ពួក​គេ​រួច​មក នៅ​ថ្ងៃ​១៩ កុម្ភៈ នេះ តំណាង​រដ្ឋាភិបាល​បាន​ចេញ​មុខ​ប្រកាស​សន្យា​ថា រដ្ឋាភិបាល​នឹង​សង​ប្រាក់​ទាំង​អស់​ដល់​កម្មករ​ជំនួស​ថៅកែ​រោងចក្រ។ មន្ត្រី​រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​សហជីព​កម្មករ​បាន​អះអាង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ការងារ សង​ប្រាក់​អតីត​ភាព​ការងារ​កម្មករ​រោងចក្រ យុងវ៉ា ដែល​បាន​ធ្វើ​កូដកម្ម​តវ៉ា​កន្លង​មក។ រោងចក្រ យុងវ៉ា ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្ដាល មាន​កម្មករ​ជាង ៧​ពាន់​នាក់ ហើយ​បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​សំណង​នេះ​ប្រហែល​មួយ​ខែ​មក​ហើយ បន្ទាប់​ពី​ថៅកែ​រោងចក្រ​នេះ​លួច​រត់​ចោល​រោងចក្រ​កាល​ពី​ដើម​ឆ្នាំ​២០១៣ នេះ​មក។ លោក ធុល នាង ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល មាន​ប្រសាសន៍​ថ្ងៃ​ទី​១៩ កុម្ភៈ ថា ក្រុម​មន្ត្រី​របស់​លោក​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ កត់ត្រា​ឯកសារ​អតីតភាព​ការងារ​កម្មករ យុងវ៉ា ដើម្បី​ធ្វើ​ជា​ឯកសារ​យោង​បើក​ប្រាក់​សំណង​ដល់​កម្មករ។

  • ថៃ​រឹត​បន្តឹង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ផ្ទះ​នៅ​តាម​ខ្សែ​បន្ទាត់​ច្រក​ជាំសាង៉ាំ

    ទាហាន​យាម​ការពារ​ព្រំដែន​របស់​ថៃ នៅ​ចំណុច​ច្រក​ជាំសាង៉ាំ ស្ថិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ហាម​ប្រាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​សង់​ផ្ទះ និង​តូប​លក់​ដូរ​ឥវ៉ាន់​នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន ក្នុង​ទឹកដី​របស់​ខ្មែរ​នោះ​ទេ។ គេ​មិន​បាន​ដឹង​អំពី​មូលហេតុ​នៃ​ការ​ហាមប្រាម​នោះ​ឡើយ។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ច្រក​ជាំសាង៉ាំ មិន​សប្បាយ​ចិត្ត ដោយ​ពួកគេ​មិន​អាច​ធ្វើ​សំណង់​ផ្សេងៗ​ក្នុង​ទឹកដី​ខ្មែរ​ដែល​ឋិត​នៅ​ក្បែរ​ព្រំដែន​ថៃ​បាន។ លោកស្រី ហ៊ុប វណ្ណា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាប់​នឹង​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ជួប​ផល​លំបាក​ក្នុង​សាងសង់​លំនៅឋាន ឬ​ទីជម្រក​សម្រាប់​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ ព្រោះ​តែ​ត្រូវ​យោធា​ឈុត​ខ្មៅ​ថៃ ហាម​ឃាត់ សូម្បី​ក្នុង​ទឹកដី​របស់​ខ្មែរ​ហើយ​ក៏ដោយ។

  • ឯកអគ្គរាជទូត​អង់គ្លេស​ស្វែង​យល់​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ប៉ែក​ឦសាន

    មន្ត្រី​ស្ថានទូត​ប្រទេស​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ដំបូង​នៅ​ខេត្ត​រតនគិរី ដើម្បី​ស្វែង​យល់​ពី​ជីវភាព​រស់នៅ និង​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។ ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ទាក់​ទិន​ដីធ្លី និង​ដំណោះស្រាយ​នៅ​ក្នុង​ខេត្ត​ប៉ែក​ឦសាន។ មន្ត្រី​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​រតនគិរី បាន​លើក​យក​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ជា​កម្មសិទ្ធិ​សមូហភាព និង​ផល​ប៉ះពាល់​ស្ដីពី​ការ​កសាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ជម្រាប​ជូន​លោក​ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​ដំណោះស្រាយ។

  • ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​តវ៉ា​សុំ​ឲ្យ​បញ្ចុះ​តម្លៃ​អគ្គិសនី

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី បាន​តវ៉ា​សុំ​ឲ្យ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ពី ១.៥០០​រៀល មក ៦៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ កន្លង​មក ប្រទេស​ជប៉ុន បាន​ផ្តល់​ជំនួយ​ឥត​សំណង​សាងសង់​វារីអគ្គិសនី​ខ្នាត​តូច​ចំនួន​ពីរ សម្រាប់​ផលិត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ក្នុង​ទី​រួម​ខេត្ត កាល​ពី​ឆ្នាំ​២០០៨។ ហូត​មក​ទល់​នឹង​ឆ្នាំ​២០១១ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ទិញ​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​ពី​ប្រទេស​វៀតណាម មក​បំពេញ​ការ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ថា​តម្លៃ​លក់​ថាមពល​អគ្គិសនី​មាន​តម្លៃ​ថ្លៃ។ មន្ត្រី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ជូន​ដំណឹង​អ្នក​ស្រុក​មក​តវ៉ា​ចំពោះ​តម្លៃ​អគ្គិសនី​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ថ្លៃ​អគ្គិសនី​ខ្ពស់ មក​ពី​ម៉ាស៊ីន​ផលិត​នោះ​ប្រើ​ប្រេង មិន​មែន​ប្រើ​អគ្គិសនី​ដែល​ផលិត​បាន​ពី​វារីអគ្គិសនី​ទាំង​ស្រុង​នោះ​ទេ។

  • ពលរដ្ឋ​នៅ​ពោធិ៍សាត់​៣០០​នាក់​រក​អន្តរាគមន៍​ដោះលែង​មនុស្ស​៣០​នាក់​

    បន្ទាប់ពី​មានការ​ចាប់ខ្លួន​ជនសង្ស័យ​នេសាទ​ខុសច្បាប់ ៣០​នាក់​បញ្ជូនទៅ​តុលាការ ប្រជាពលរដ្ឋ​ដែល​រស់​នៅឯ​ភូមិ​បណ្ដែត​ទឹក ក្នុង​ឃុំ​កំពង់​លួង ខេត្តពោធិ៍សាត់ ប្រមាណ ៣០០​នាក់ បាន​លើកគ្នា​មកកាន់​សាលាឃុំ​ធ្វើការ​តវ៉ា​។​

  • ​សាលា​ឧ​ទ្ធ​រ​ណ៏​បើ​សវនាការ​ករណី លោក ម៉ម សូណង់ដូ​

    លោក ម៉ម សូណង់ដូ នាយក​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ និង ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​ម្នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​លោក អោយ​ជាប់ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ ដោយ​ចោទ​ពីបទ​ពាក់ព័ន្ធ​នឹង​ការបង្កើត​តំបន់អបគមន៍​នៅ​ខេត្តក្រចេះនៅខែ​ តុលា ឆ្នាំ២០១២។ បើ​យោងតាមលោក​ចៅក្រមសាលាឧទ្ធរណ៏ ឃុន លាងមេង កាលពីម្សិលម៉ិញនេះ មានប្រសាសន៏ថា សាលា​ឧ​ទ្ធ​រ​ណ៏​គ្រោង​នឹង​បើ​សវនាការ​នៅ​ថ្ងែ​ទី ៥ ខែ មិនា ឆ្នាំ​២០១៣​ខាងមុខ​ន​។

  • ម្មករ​នៅ​ក្រុង​បាវិត​នឹង​ត្រឡប់​ធ្វើការ​ងារ​វិញ​នៅ​ថ្ងៃ​អង្គារ​

    ខេត្តស្វាយរៀង៖ ​បើ​យោងតាម​អគ្គនាយក​ក្រសួង​ការងារ និង វិជ្ជាជីវៈ បានអោយដឹងថា កម្មករ​ដែល​បានធ្វើ​បាតុកម្ម នៅ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត នឹង​ត្រឡប់​ចូលធ្វើ​ការងារ​វិញ នៅ​ថ្ងៃ​អង្គារ​នេះ ។​

    អានបន្ត
  • ​កម្មករ​នៅតែ​បន្តរ​បាតុកម្ម ខណៈពេល​ការចរចារ​ត្រូវបាន​ពន្យា​ពេល​ទៅសប្តាហ៏ក្រោយ

    ក្រុមកម្មករ​រោងចក្រ Manhattan ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពេ​សេស ក្រុង​បាវិត នៅតែ​បន្តរ​បាតុកម្ម​រហូតមក​ដល់​ថ្ងៃ​ច​ន្ទ័​នេះ ដោយសារតែ​ដំណោះស្រាយ​លើ​បញ្ហា​ដែល​កម្មករ​សុំអោយ​តំឡើង​ប្រាក់ខែ នោះ​ត្រូវបាន​ពន្យា​ពេល​ដោយ​ក្រុមហ៊ុន​ពីរលើក​ទៅហើយ​។​ ​ការជួបគ្នា​ចរចា ដើម្បី​រក​ដំណោះស្រាយ​ដែលមាន​ការចូលរួម​ពី​ប្រធាន​សហជីព ថៅកែ​រោងចក្រ និង ក្រសួង​ការងារ និង វិជ្ជាជីវៈ នឹងត្រូវ​ធ្វើឡើង​នៅ​នៅ​ថ្ងៃ​អង្គារ ស​ប្តា​ហ៏​ក្រោយ​។​

    អានបន្ត
  • សមត្ថកិច្ច គំរាម​ចាប់​ខ្លួន​ប្រជាសហគមន៍ ដែល​កំពុង​តវ៉ា ​សុំ​ដោះលែង​សកម្មជន​ដី​ធ្លី​

    កម្លាំង​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ ព្រមាន​ចាប់​ប្រជា​សហគមន៍​ ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​រសៀល​ថ្ងៃចន្ទនេះ ​ខណៈ​ពួកគេ​កំពុង​តែ​ប្រមូល​ផ្តុំស្រែក រក​អន្តរាគមន៍​ពីលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ដោះលែង​សកម្មជន​ដីធ្លី​ អ្នកស្រី យ៉ោម បុប្ផា។ ប្រជា​សហគមន៍​ ដែល​មាន​ជម្លោះដីធ្លី គឺសហគមន៍​បឹងកក់ អតីតបុរីកីឡា ថ្មគោលជិត ១០០នាក់ បាន​បន្ត​ដំណើរ​ទៅផ្ទះ​លោក​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀល​ថ្ងៃចន្ទនេះ ​ដើម្បី​សុំអន្តរាគមន៍​​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា បន្ទាប់​ពីពួកគេ​បាន​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​សុំអ​ន្តរាគមន៍ តែមិន​ទាន់​មាន​មន្រ្តីណាមួយចេ​ញមក​ដោះស្រាយ។

  • អង្គការ​៤​គ្រោង​ធ្វើ​សិក្ខាសាលា​ស្ដី​អំពី​ហិរញ្ញវត្ថុ​នយោបាយ

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​ផ្សាយ​កំណត់​ត្រា​សង្ខេប​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន ស្ដីពី​កំណែ​ទម្រង់​នយោបាយ និង​ប្រព័ន្ធ​បោះ​ឆ្នោត​សម្រាប់​កម្ពុជា។ នៅ​ក្នុង​កំណត់​ត្រា​នេះ ក៏​បាន​សរសេរ​អំពី​គម្លាត​ខុស​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ដទៃ​ទៀត​ក្នុង​ការ​ប្រើប្រាស់​ថវិកា​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំណាយ​លុយ​ច្រើន​លើស​លុប​នៅ​ក្នុង​ពេល​យុទ្ធនា​ការ​បោះ​ឆ្នោត។

  • ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ទាហាន​តំបន់​ព្រះវិហារ​ខ្វះ​ទឹក

    ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ពី​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​របស់​កង​កម្លាំង​ការពារ​ព្រំដែន​នេះ ជា​ការ​ដាស់​តឿន​ឲ្យ​មន្ត្រី​ថ្នាក់​ខ្ពស់​បាន​ដឹង​ពី​ចំណុច​អសកម្ម​ទាំង​ឡាយ​ដែល​កើត​មាន ដើម្បី​រក​ដំណោះស្រាយ។ លោក​បន្ត​ថា បើ​រាជ​រដ្ឋាភិបាល​ចង់​ពន្យល់​បន្ថែម​ទៀត​ពី​រឿង​ទ័ព​ខ្វះ​ខាត​ទឹក​នាំ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​នោះ អាច​ចេញ​សេចក្តី​ប្រកាស​ពន្យល់​ណែនាំ​ជា​លាយលក្ខណ៍អក្សរ​បាន តែ​អ្វី​ដែល​សំខាន់ គឺ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​កង​កម្លាំង​ជា​មុន​សិន។ លោក អ៊ូ វីរៈ បញ្ជាក់​ថា ការ​ហាម​ប្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​វិញ​ទេ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ជាតិ​ទាំង​មូល៖ «បាន​ន័យ​ថា បើ​សិន​ជា​ទ័ព​យើង​អត់​មាន​ទឹក​មាន​អី​មែន ឬ​មួយ​មាន​បញ្ហា​មួយ​ចំនួន​គាត់​ចង់​លើក​ឡើង ត្រូវ​បាន​គេ​រារាំង​ទៅ​វិញ វា​ប៉ះពាល់​ច្រើន​ណាស់ ប៉ះពាល់​អ្នក​សារព័ត៌មាន​ផង ប៉ះពាល់​ការ​ការពារ​ជាតិ​ផង ប៉ះពាល់​ប្រទេស​យើង​ក្នុង​ការ​លើក​តម្កើង​រក​បញ្ហា​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ផង»។

  • អង្គ​ការ​សិទ្ធិ​​មនុស្ស​វិភាគ​លើ​គុណវិបត្តិ​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា​

    មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និយាយថា​យុទ្ធ​នា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ច្រើន​ផ្តោត​លើ​គណបក្សជា​ជាង​គោល​នយោ​បាយ។ នៅ​​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​នូវ​កំណត់​ត្រា​មួយ​ស្តី​ពី​កំណែ ​ទម្រង់​នយោ​បា​ដោយ​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ភាព​ខ្វះ​ចន្លោះ​នៃ​ដំណើរ​ការ ​បោះ​ឆ្នោត និង​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​សម្រាប់​ធ្វើ​កំណែ​ទម្រង់​នានា ដែល​អាច​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​យ៉ាង​សំខាន់​ដល់​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ ក្នុង​ប្រ​ទេស​កម្ពុជា។

  • គ្រួសារ​ជន​រង​គ្រោះ៖ ​យុវជន​ម្នាក់​ស្លាប់​ ដោយ​សារ​ពេទ្យ​មិន​យក​ចិត្ត​ទុក​

    អ្នកចង​ក្រង​ឯក​សារ​នៃមជ្ឈ​មណ្ឌលសិ​ទ្ធិ​មនុស្សក​ម្ពុជា ​លោក ឌុច ​ពិសិទ្ធ ​មាន​ប្រសាសន៍​ថា ​នេះជា​ការ​ធ្វេស​ប្រហែស​របស់​ក្រុម​គ្រូ​ពេទ្យ​ដែល​មិន​បាន​ព្យាបាល​អ្នក​ជំងឺ​តាម​កាត​ព្វ​កិច្ច​របស់​ខ្លួន។​ លោក​បន្តថា ករណីនេះ​គ្រួសា​រ​ជន​រងគ្រោះ​អាច​ប្តឹង​ក្រុម​គ្រូ​ពេទ្យ​នោះ ​ពីរឿង​ទ្វេស​ប្រហែស​ទុក​ឲ្យ​អ្នក​ជំងឺ​ស្លាប់៖ "" គួរបញ្ជាក់ថា ​ជន​រងគ្រោះ ​ឈ្មោះ លេង​ សិទ្ធិ​ អាយុ១៨​ឆ្នាំ​ ភេទប្រុស ​រស់នៅឃុំ​រាប​ ស្រុក​ពារំាង​ ខេត្ត​ព្រៃវែង​ ត្រូវពស់​ចឹក​កាលពីព្រឹក​ទី១៤ ​ខែកុម្ភៈ ​ ៕​

  • អាដហុក​អះអាង​ថា​រដ្ឋាភិបាល​បន្ត​ចេញ​អនុក្រឹត្យ​បម្រុង​ដី​ឲ្យ​អ្នក​វិនិយោគទុន

    ស្រប​ពេល​គ្នា​នោះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ក៏​បាន​ចេញ​របាយការណ៍​ស្រដៀង​គ្នា​ពី​ការ​ស្រាវជ្រាវ​ស្ដីពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រោយ​បទ​បញ្ជា​០០៤ ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១២។ ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​នេះ រក​ឃើញ​ថា រដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន ៣០​កន្លែង ដែល​ស្មើ​នឹង ១៩២.២១៣,៣៩​ហិកតារ។ តួលេខ​រក​ឃើញ​នេះ​មាន​ភាព​ខុស​គ្នា​ខ្លះ​នៃ​តួលេខ​ដែល​អង្គការ​អាដហុក រក​ឃើញ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo