-
អានបន្ត បួនឆ្នាំនៃកូដកម្មនៅណាហ្គាវើលដ៏(Naga World)
ចាប់តាំងពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គឺគម្រប់៤ឆ្នាំហើយ ដែលបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏បានចេញមកធ្វើកូដកម្ម ដើម្បីទាមទារយុត្តិធម៌ ការពារសិទ្ធិការងារ ព្រមទាំងការពារសេរីភាពសហជីពឯករាជ្យ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ហៅកាត់ថា(LRSU) ដែលតែងតែត្រូវបានក្រុមហ៊ុនរិះរកវិធីសាស្ត្រក្នុងការបញ្ឈប់ បណ្តេញចេញ ធ្វើទុក្ខបុកម្នេញពីមួយជំនាន់ ទៅមួយជំនាន់ ក្នុងការប៉ុនប៉ងរំលាយសហជីពដែលបង្កើតឡើងដោយការព្រមព្រៀងរបស់កម្មករ ដោយយកមូលហេតុមិនត្រឹមត្រូវជាច្រើន ចាប់តាំងពីឆ្នាំ២០០៩ រហូតមក។
អានបន្ត -
អានបន្ត កាលប្បវត្តិសិទ្ធិមនុស្សឆ្នាំ២០២៥
ដើម្បីចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៧ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមធ្វើការបង្ហាញអំពីកាលប្បវត្តិសិទ្ធិមនុស្សដែលសង្ខេបនូវព្រឹត្តិការណ៍សំខាន់ៗចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ ។
អានបន្ត -
អានបន្ត កំណត់ត្រាសង្ខេប ៖ ការផ្លាស់ទីលំនៅក្នុងអំឡុងពេលមានជម្លោះព្រំដែនរវាង ប្រទេសកម្ពុជា និងប្រទេសថៃ និងសិទិ្ធមានលំនៅឋាន និងទីជម្រកសមរម្យ
ដើម្បីចូលរួមការប្រារព្ធទិវាលំនៅឋានពិភពលោកឆ្នាំ២០២៥ ម.ស.ម.ក សូមធ្វើការឆ្លុះបញ្ចាំងអំពីសិទ្ធិទទួលបានទីជម្រក និងលំនៅឋានសមរម្យ ក្នុងអំឡុងពេលជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការផ្លាស់ទីលំនៅដែលបានកើតឡើងអំឡុងពេលនោះ។ សូមអានកំណត់ត្រាសង្ខេបរបស់ម.ស.ម.ក ដើម្បីស្វែងយល់បន្ថែមអំពីការផ្លាស់ទីលំនៅ ទស្សនៈ និងកង្វល់របស់ប្រជាជនដែលបានផ្លាស់ទីលំនៅនៅក្នុងខេត្តដែលរងផលប៉ះពាល់ និងច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធ។ ម.ស.ម.ក សូមអំពាវនាវដល់ភាគីជម្លោះព្រំដែនទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ គោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដោយប្តេជ្ញាដោះស្រាយជម្លោះដោយសន្តិវិធី និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិដម្បីធានាថា ការផ្លាស់ទីលំនៅបន្ថែមទៀត នឹងមិនកើតមានឡើងនៅក្នុងប្រទេសណាមួយឡើយ៕
អានបន្ត -
អានបន្ត សូមកុំអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ សូមកុំដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ
យើងខ្ញុំមានការព្រួយបារម្ភជាខ្លាំង ចំពោះដំណើរការធ្វើសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិដែលអាចនឹងត្រូវបានចែង យ៉ាងស្រពិចស្រពិល ក្នុងការអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចដកហូតសញ្ជាតិខ្មែរពីប្រជាពលរដ្ឋបាន ហើយនិងអាចនឹង មានផលប៉ះពាល់អវិជ្ជមានយ៉ាងសម្បើម មកលើសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរគ្រប់រូប ។
អានបន្ត -
អានបន្ត បច្ចុប្បន្នភាពនៃ ការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព ជនជាតិដើ មភាគតិចនៅ កម្ពុជាឆ្នាំ២០២៥
ក្នុងឱកាសប្រារពទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកឆ្នាំ២០២៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) រួមសហការជាមួយលេខាធិការដ្ឋាននៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA) បានចេញផ្សាយនូវខិត្តប័ណ្ណព័ត៌មានអំពីបច្ចុប្បន្នភាពនៃការទទួលបានប័ណ្ណកម្មសិទិ្ធដីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចអំឡុងពីខែកក្កដា ឆ្នាំ២០២៤ ដល់ បច្ចុប្បន្ន និងលើកបង្ហាញនូវក្តីកង្វល់សំខាន់ៗអំពីបញ្ញត្តិច្បាប់ដែលគំរាមកំហែងដល់សិទិ្ធកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិច។
អានបន្ត -
អានបន្ត បុណ្យរំឭកខួប១៣ឆ្នាំ នៃមរណៈភាពលោក ឈុត វុទ្ធី
នៅរសៀល ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍ បានសហការប្រារព្ធពិធីបង្សុកូល និងរំឭកខួប១៣ឆ្នាំ នៃមរណៈភាពរបស់លោក ឈុត វុទ្ធី វីរជនការពារព្រៃឈើ។
អានបន្ត -
អានបន្ត លទ្ធផលនៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ជុំទី ៤ របស់ប្រទេសកម្ពុជា និងដំណាក់កាលអនុវត្តបន្ទាប់
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយខិត្តប័ណ្ណព័ត៌មានស្តីពី «លទ្ធផលនៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ជុំទី៤ របស់ប្រទេសកម្ពុជា និងដំណាក់កាលអនុវត្តបន្ទាប់»។ ក្នុងអំឡុងពេលដំណើរការយូភីអជុំទី៤របស់ប្រទេសកម្ពុជានៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន១០០ បានផ្តល់អនុសាសន៍ចំនួន ២៧៥ ដល់ប្រទេសកម្ពុជា។ ក្នុងចំណោមអនុសាសន៍ទាំងនេះ ប្រទេសកម្ពុជាបានទទួលយកអនុសាសន៍ចំនួន ២៣២ និងកត់សម្គាល់ចំនួន៤៣។
អានបន្ត -
អានបន្ត ការបណ្ដេញចេញដោយបង្ខំនៅប្រទេសកម្ពុជា
ផ្សារភ្ជាប់នឹងការប្រារព្វទិវាសិទិ្ធលំនៅឋានពិភពលោក ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយសលាកបត្រព័ត៌មានស្តីពីការបណ្តេញចេញដោយបង្ខំនៅកម្ពុជា ចាប់តាំងពីការរឹតបន្តឹងក្នុងអំឡុងពេលជំងឺកូវីដ-១៩ ត្រូវបានដកចេញកាលចុងឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន។ សលាកបត្រព័ត៌មាននេះត្រូវបានចងក្រងឡើង ដើម្បីបំពេញបន្ថែមទៅលើសលាកប័ត្រព័ត៌មានមុនៗ ដែល ម.ស.ម.ក បាននចេញផ្សាយក្នុងឆ្នាំ២០២០ ២០២១ ២០២២ ២០២៣ និងដើមឆ្នាំ២០២៤។ សលាកបត្រព័ត៌មាននេះ រំលឹកឡើងវិញអំពីកាតព្វកិច្ចសិទ្ធិមនុស្សដែលទាមទារឱ្យរដ្ឋ និងធុរកិច្ច ត្រូវការពារប្រជាពលរដ្ឋពីការរំលោភសិទ្ធិមនុស្សរួមទាំងការ បណ្តេញចេញដោយបង្ខំ។ ផ្នែកបញ្ចាប់នៃសលាកបត្រព័ត៌មាននេះ ផ្តល់ជាអនុសាសន៍ជាក់លាក់ដល់រាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបណ្តេញដោយបង្ខំ ការពារលំនៅឋានរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការគោរពសិទ្ធិដីធ្លី និងសេរីភាពជាមូលដ្ឋាន៕
អានបន្ត -
អានបន្ត -
អានបន្ត ASEAN Rights Groups rally against UN Cybercrime Treaty’s Threat to Liberty and Privacy
ASEAN (5 August 2024) - As the negotiations for the UN Cybercrime Treaty draw to a close on 9 August, we, members of the ASEAN Regional Coalition to #StopDigitalDictatorship and Southeast Asia Collaborative Policy Coalition (SEA CPN), voice our profound concerns regarding the numerous provisions within the treaty that significantly threaten civil liberties, privacy rights, and the protection of human rights activists globally. This treaty, proposed to foster international cooperation against cybercrime, appears to grant overly broad powers to States at the expense of individual freedoms and privacy. Proposed key elements of the treaty will allow States to abrogate their obligations under existing human rights treaties, and therefore undermine fundamental human rights norms.
អានបន្ត -
អានបន្ត សេចក្ដីថ្លែងការណ៍រួម សកម្មភាពលោក ជា ចាន់ថា មិនមែនជាបទល្មើស
យើងខ្ញុំជា អង្គការសង្គមស៊ីវិល សមាគម សហព័ន្ធ សហជីព ពិតជាមានការខកចិត្តជាខ្លាំងចំពោះសាលាដំបូងខេត្តស្វាយរៀង ដែលបានសម្រេចចោទប្រកាន់ និងបញ្ជូនលោក ជា ចាន់ថា ទៅឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ លោក ជា ចាន់ថា ជាថ្នាក់ដឹកនាំតំបន់របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ការងារដែលលោកបានធ្វើក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ជាសកម្មភាពស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទងនឹងបេឡាជាតិសន្តិសុខសង្គម (បសស) ប៉ុន្តែបែរជាលោក ជា ចាន់ថា ត្រូវរងការចោទប្រកាន់ពីបទឆបោក យោងតាមមាត្រា ៣៧៧ និង ៣៧៨ និងបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ យោងតាមមាត្រា ៦១០ នៃក្រមព្រហ្មទណ្ឌ ដែលលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ។
អានបន្ត -
អានបន្ត Joint Submission_4th UPR_Land & Natural Resources
This report is a joint submission by the Cambodian Center for Human Rights (CCHR), the Cambodian Center for Humanity and Self Reliance (CCHSR), the Children and Women Development Center in Cambodia (CWDCC), the Cambodia Indigenous People Organization (CIPO), the Cambodia Indigenous Youth Association (CIYA), Cambodian Indigenous Women Association (CIWA), the Cambodian Human Rights Action Coalition (CHRAC), Community Legal Education Center (CLEC), the Community Translation Organization (CTO), the Partnership for Development in Kampuchea (PADEK), Ponlok Khmer, and Sahmakum Teang Tnaut (STT) for the fourth Universal Period Review (UPR) of Cambodia. It analyses major developments related to land rights and natural resources governance since January 2019.
អានបន្ត




