• ព័ត៌មានអំពីសេរីភាពខាងការបញ្ចេញមតិ
    អានបន្ត

    ព័ត៌មានអំពីសេរីភាពខាងការបញ្ចេញមតិ

    គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងការបញ្ចេញមតិដែលបានមកពី របាយការណ៍ប្រចាំឆ្នាំទី៧នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ២០២២ គម្រោងបានកត់ត្រាហេតុការណ៍ចំនួន ១២៩ ដែលពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភបំពានសិទ្ធិសេរីភាពខាងការបញ្ចេញមតិយ៉ាងតិចមួយ ដែលហេតុការណ៍ភាគច្រើន (៦៧) កើតឡើងនៅរាជធានីភ្នំពេញ។

    អានបន្ត
  • សេចក្តីថ្លែងការណ៍រួម ស្តីពី លិទ្ធផលនៃកិច្ចពិគ្រោះយោបល់លើបញ្ហាប្រឈម ក្តីកង្វល់ និងអនុសាសន៍របស់យុវជន។
    អានបន្ត

    សេចក្តីថ្លែងការណ៍រួម ស្តីពី លិទ្ធផលនៃកិច្ចពិគ្រោះយោបល់លើបញ្ហាប្រឈម ក្តីកង្វល់ និងអនុសាសន៍របស់យុវជន។

    កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ សមាគម និងអង្គការសង្គមស៊ីវិលចំនួន៨ស្ថាប័ន បានសហការរៀបចំប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ និងវេទិការយុវជនកម្ពុជាក្រោមមូលបទ "លំហសេរីភាពយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ"។ ការប្រារព្ធ និងរៀបចំកម្មវិធីនេះ មានកិច្ចពិភាក្សា និងពិគ្រោះយោបល់លើសិក្ខាសាលាចំនួន៤រួមមាន៖ ១. ការគោរពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ ២. ការលើកកម្ពស់ការចូលរួមកិច្ចការពារយុត្តិធម៌ និងធនធានធម្មជាតិ ៣. ការអប់រំ និងសីលធម៍សង្គម ៤. ភាពសកម្មនិយមលើឌីជីថលដើម្បីចូលរួមកែលម្អសង្គម។ បន្ទាប់ពីបញ្ចប់វេទិការនេះពួកយើងបានកំណត់នូវបញ្ហាប្រឈម ដោយភ្ចាប់ជាមួយអនុសាសន៍ចំនួន១០ដល់ភាគីពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលថ្មីដែលមានសមាសភាពជាគណៈរដ្ឋមន្រ្តីភាគច្រើនវ័យក្មេងនឹងយកចិត្តទុកដាក់ក្នុងការទទួលយក និងដោះស្រាយឲ្យមានប្រសិទ្ធិភាពជាទីបំផុត សម្រាប់លើកទឹកចិត្តដល់ការចូលរួមរបស់យុវជនឲ្យអស់ពីសក្តានុពល និងថាមពលក្នុងភាពជាពលរដ្ឋសកម្មសម្រាប់ប្រទេសកម្ពុជារបស់យើងទាំអស់គ្នា។

    អានបន្ត
  • សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ពលរដ្ឋកម្ពុជាអំពីសេរីភាពមូលដ្ឋាន​ ការវិវឌ្ឍន៍រយៈពេល៧ឆ្នាំ
    អានបន្ត

    សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ពលរដ្ឋកម្ពុជាអំពីសេរីភាពមូលដ្ឋាន​ ការវិវឌ្ឍន៍រយៈពេល៧ឆ្នាំ

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាពបានធ្វើការស្ទង់មតិពលរដ្ឋទូទៅទាំងព្រះរាជាណាចក្រកម្ពុជាពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២២។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិចំនួន ៦ ឆ្នាំជាប់គ្នាកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៧ ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើង និងការធ្លាក់ចុះផងដែរ។

    អានបន្ត
  • សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋាន​   ការវិវឌ្ឍន៍រយៈពេល៧ឆ្នាំ
    អានបន្ត

    សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋាន​ ការវិវឌ្ឍន៍រយៈពេល៧ឆ្នាំ

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានធ្វើការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋានពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២២។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិចំនួន ៦ ឆ្នាំជាប់គ្នាកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៧ ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើង និងការធ្លាក់ចុះផងដែរ។

    អានបន្ត
  • វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍យូភីអ ជុំទី៣ របស់ប្រទេសកម្ពុជា ទាក់ទងនឹងលម្ហសេរីភាពមូលដ្ឋាន
    អានបន្ត

    វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍យូភីអ ជុំទី៣ របស់ប្រទេសកម្ពុជា ទាក់ទងនឹងលម្ហសេរីភាពមូលដ្ឋាន

    ចាប់តាំងពីការអនុម័តរបាយការណ៍លទ្ធផលនៃការពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») ជុំទី ៣ របស់ប្រទេសកម្ពុជារហូតមកដល់ពេលនេះមានរយៈកាលបួនឆ្នាំមកហើយ។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនូវកម្រងខិត្តប័ណ្ណព័ត៌មានតាមវិស័យចំនួន ៣ ទាក់ទងនឹងការអនុវត្តអនុសាសន៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលយកទាក់ទងនឹងការទទួលបានយុត្តិធម៌ លម្ហសេរីភាពពលរដ្ឋ និងសេរីភាពសារព័ត៌មាន។ ខិត្តប័ណ្ណព័ត៌មានទាំងនេះលើកឡើងសង្ខេបអំពីយន្តការយូភីអ នៃអង្គការសហប្រជាជាតិ ព្រមទាំងការសម្រេចបានលទ្ធផលក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធរបស់រដ្ឋាភិបាល ព្រមទាំងវិធានការដែលត្រូវបន្តអនុវត្ត ដើម្បីធានាថាសិទ្ធិក្នុងការទទួលបានយុត្តិធម៌ សេរីភាពសារព័ត៌មាន និងសេរីភាពមូលដ្ឋានទទួលបានការលើកកម្ពស់ពេញលេញនៅប្រទេសកម្ពុជា។

    អានបន្ត
  • វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍យូភីអ ជុំទី៣ របស់ប្រទេសកម្ពុជា ទាក់ទងនឹងការទទួលបានយុត្តិធម៌
    អានបន្ត

    វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍យូភីអ ជុំទី៣ របស់ប្រទេសកម្ពុជា ទាក់ទងនឹងការទទួលបានយុត្តិធម៌

    ចាប់តាំងពីការអនុម័តរបាយការណ៍លទ្ធផលនៃការពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») ជុំទី ៣ របស់ប្រទេសកម្ពុជារហូតមកដល់ពេលនេះមានរយៈកាលបួនឆ្នាំមកហើយ។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនូវកម្រងខិត្តប័ណ្ណព័ត៌មានតាមវិស័យចំនួន ៣ ទាក់ទងនឹងការអនុវត្តអនុសាសន៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលយកទាក់ទងនឹងការទទួលបានយុត្តិធម៌ លម្ហសេរីភាពពលរដ្ឋ និងសេរីភាពសារព័ត៌មាន។ ខិត្តប័ណ្ណព័ត៌មានទាំងនេះលើកឡើងសង្ខេបអំពីយន្តការយូភីអ នៃអង្គការសហប្រជាជាតិ ព្រមទាំងការសម្រេចបានលទ្ធផលក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធរបស់រដ្ឋាភិបាល ព្រមទាំងវិធានការដែលត្រូវបន្តអនុវត្ត ដើម្បីធានាថាសិទ្ធិក្នុងការទទួលបានយុត្តិធម៌ សេរីភាពសារព័ត៌មាន និងសេរីភាពមូលដ្ឋានទទួលបានការលើកកម្ពស់ពេញលេញនៅប្រទេសកម្ពុជា។

    អានបន្ត
  • វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍យូភីអ ជុំទី៣ របស់ប្រទេសកម្ពុជា ទាក់ទងនឹងសេរីភាពទទួលបានព័ត៌មាន
    អានបន្ត

    វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍យូភីអ ជុំទី៣ របស់ប្រទេសកម្ពុជា ទាក់ទងនឹងសេរីភាពទទួលបានព័ត៌មាន

    ចាប់តាំងពីការអនុម័តរបាយការណ៍លទ្ធផលនៃការពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») ជុំទី ៣ របស់ប្រទេសកម្ពុជារហូតមកដល់ពេលនេះមានរយៈកាលបួនឆ្នាំមកហើយ។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនូវកម្រងខិត្តប័ណ្ណព័ត៌មានតាមវិស័យចំនួន ៣ ទាក់ទងនឹងការអនុវត្តអនុសាសន៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលយកទាក់ទងនឹងការទទួលបានយុត្តិធម៌ លម្ហសេរីភាពពលរដ្ឋ និងសេរីភាពសារព័ត៌មាន។ ខិត្តប័ណ្ណព័ត៌មានទាំងនេះលើកឡើងសង្ខេបអំពីយន្តការយូភីអ នៃអង្គការសហប្រជាជាតិ ព្រមទាំងការសម្រេចបានលទ្ធផលក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធរបស់រដ្ឋាភិបាល ព្រមទាំងវិធានការដែលត្រូវបន្តអនុវត្ត ដើម្បីធានាថាសិទ្ធិក្នុងការទទួលបានយុត្តិធម៌ សេរីភាពសារព័ត៌មាន និងសេរីភាពមូលដ្ឋានទទួលបានការលើកកម្ពស់ពេញលេញនៅប្រទេសកម្ពុជា។

    អានបន្ត
  • សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង 10 នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ
    អានបន្ត

    សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង 10 នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ

    យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ដែលមានរាយឈ្មោះដូចខាងក្រោម សូមស្នើសុំឱ្យទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពី បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិបទឧក្រិដ្ឋ​ជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើសកម្មជនដីធ្លីចំនួន 10នាក់ មកពីសហគមន៍ចំនួន 3 នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំងនេះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ប៉ុន្តែពួកគេគ្រាន់តែលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេ ។ ប៉ុន្តែពួកគេ ត្រូវបានធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពទាំងនោះទៅវិញ ។

    អានបន្ត
  • CCHR Human Rights Defenders Alert – Phnom Penh, 3 July 2023 11 land activists were arrested in Koh Kong Province for attempting
    អានបន្ត

    CCHR Human Rights Defenders Alert – Phnom Penh, 3 July 2023 11 land activists were arrested in Koh Kong Province for attempting

    នៅម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នគរបាលស្រុកស្រែអំបិល ខេត្តកោះកុងបានចាប់ខ្លួនសកម្មជនដីធ្លីចំនួន ១១ នាក់ដែលជាសមាជិកសហគមន៍ ១៩៧ គ្រួសារ ១៧៥ គ្រួសារ និង ៨០ គ្រួសារ ក្នុងស្រុកស្រែអំបិល ខណៈពួកគេកំពុងធ្វើដំណើរក្នុងគោលបំណងយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ស្នើសុំកិច្ចអន្តរាគមន៍ឱ្យតុលាការខេត្តកោះកុងទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងសហគមន៍ពួកគេដោយសារតែសកម្មភាពការការពារធ្លី និងសុំឱ្យមានចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរំលោភសិទ្ធិរបស់ពួកគេ។ សកម្មជនទាំងនោះរួមមាន អ្នកស្រី ផាវ ញ៉ឺង អ្នកស្រី ដេត ហួរ អ្នកស្រី រ៉ឹក ស៊ឹង លោក ហេង ជ័យ លោក សុខ ជ័យ លោក ឡាំ ជាវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ អ្នកស្រី យី គន្ធា អ្នកស្រី ទិន តាំង និងអ្នកស្រី សួន ថេង។ ក្មេងស្រីអាយុប្រាំពីរឆ្នាំមួយរូបត្រូវបាននាំទៅជាមួយខណៈពេលចាប់ខ្លួននោះផងដែរ។ សហគមន៍ទាំងបីខាងលើបានជួបបញ្ហាដីធ្លីតាំងពីឆ្នាំ២០០៦ មកម៉្លេះ។

    អានបន្ត
  • សេចក្តីថ្លែងការណ៍រួម  ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ
    អានបន្ត

    សេចក្តីថ្លែងការណ៍រួម ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ

    យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ។ ប្រទេសកម្ពុជា មិនបានអនុម័តកិច្ចគាំពារ ដែលនឹងការពារអត្ថប្រយោជន៍ល្អបំផុតរបស់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរ ដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល ។

    អានបន្ត
  • សេចក្តីប្រកាសព័ត៌មាន  មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រារព្ធខួបគម្រប់ប្រាំពីរឆ្នាំនៃមរណភាព លោកបណ្ឌិត កែម ឡី រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
    អានបន្ត

    សេចក្តីប្រកាសព័ត៌មាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រារព្ធខួបគម្រប់ប្រាំពីរឆ្នាំនៃមរណភាព លោកបណ្ឌិត កែម ឡី រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

    ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃខួបគម្រប់៧ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយ និងជាអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដ៏លេចធ្លោមួយរូប។ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងព្រឹកនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងរាជធានីភ្នំពេញ។

    អានបន្ត
  • មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ភ្នំពេញ
    អានបន្ត

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ភ្នំពេញ

    ថ្ងៃនេះ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៨៥ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយនៅសាលាឧទ្ធរណ៍ភ្នំពេញ និងបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo