-
អានបន្ត ការផ្លាស់ប្តូរទំនាស់
មជ្ឈមណ្ឌលសិទិ្ធមនុស្សមនុស្សកម្ពុជា (“ម.ស.ម.ក”) រួមសហការជាមួយមជ្ឈមណ្ឌលស្នេហាចេញផ្សាយប័ណ្ណព័ត៌មានអំពី «ការផ្លាស់ប្តូរទំនាស់» ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីមូលហតុនៃទំនាស់ និងវិធីផ្លាស់ប្តូរទំនាស់។ «សេចក្តីស្ងប់គឺកើតចេញពីខ្លួនអ្នកផ្ទាល់»
អានបន្ត -
អានបន្ត ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់
សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ហើយចាប់ខ្លួនអ្នកទាំងនោះនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិយើង ។ ការបំបិទសំឡេងរបស់សកម្មជនបរិស្ថាន និងការចោទប្រកាន់ថា សកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ពួកគេ ជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះគឺធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់ ។ អាជ្ញាធរមានសមត្ថកិច្ចគួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និងសកម្មជនបរិស្ថាន ហើយសូមមេត្តាបញ្ឈប់ការចំណាយធនធាន ដើម្បីធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើយុវជនក្មេងៗដែលក្លាហាន និងមានឆន្ទៈខ្ពស់ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃបំផុតរបស់កម្ពុជា ។
អានបន្ត -
អានបន្ត សុខភាពផ្លូវចិត្តរបស់កុមារ និងវ័យជំទង់
មជ្ឈមណ្ឌលសិទិ្ធមនុស្សមនុស្សកម្ពុជា (“ម.ស.ម.ក”) រួមសហការជាមួយមជ្ឈមណ្ឌលស្នេហាចេញផ្សាយប័ណ្ណព័ត៌មានអំពី «សុខភាពផ្លូវចិត្តរបស់កុមារ និងវ័យជំទង់» ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីសារៈសំខាន់សុខភាពផ្លូវចិត្តរបស់កុមារ និងវ័យជំទង់។ ប័ណ្ណព័ត៌មាននេះនឹងចែករំលែកព័ត៌មានមួយចំនួនដល់សាធារណជនអំពីវិធីថែទាំសុខភាពផ្លូវចិត្តរបស់កុមារ និងវ័យជំទង់។
អានបន្ត -
អានបន្ត ស្វែងយល់អំពីដំណេក
មជ្ឈមណ្ឌលសិទិ្ធមនុស្សមនុស្សកម្ពុជា (“ម.ស.ម.ក”) រួមសហការជាមួយមជ្ឈមណ្ឌលស្នេហាចេញផ្សាយប័ណ្ណព័ត៌មានអំពី «ស្វែងយល់អំពីដំណេក» ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីការ ថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តតាមរយៈការគេងឱ្យបានគ្រប់គ្រាន់។ ប័ណ្ណព័ត៌មាននេះនឹងចែករំលែកព័ត៌មានមួយចំនួនដល់សាធារណជនអំពីដំណេក និងវិធីនៃគេងឱ្យបានគ្រប់គ្រាន់។
អានបន្ត -
អានបន្ត សុខភាពផ្លូវចិត្តមនុស្សចាស់
មជ្ឈមណ្ឌលសិទិ្ធមនុស្សមនុស្សកម្ពុជា (“ម.ស.ម.ក”) រួមសហការជាមួយមជ្ឈមណ្ឌលស្នេហាចេញផ្សាយប័ណ្ណព័ត៌មានអំពី «សុខភាពផ្លូវចិត្តមនុស្សចាស់» ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់មនុស្សចាស់ដល់សាធារណជនក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ប័ណ្ណព័ត៌មាននេះនឹងចែករំលែកមាតិកាមួយចំនួនដល់សាធារណជន អំពីសញ្ញាផ្នែកផ្លូវកាយមួយចំនួនរបស់មនុស្សចាស់ដែលកំពុងមានវិបត្តិផ្លូវចិត្ត និងវិធីនៃការគាំទ្រពី កូនៗ គ្រួសារ និងសង្គម។
អានបន្ត -
អានបន្ត ដំណើរការពិនិត្យជាសកលតាមកាលកំណត់របស់ប្រទេសកម្ពុជា ជុំទីបួន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយប័ណ្ណព័ត៌មានអំពីកាលបរិច្ឆេទនៃដំណើរការ ពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») ជុំទីបួនរបស់ប្រទេសកម្ពុជា។ យូភីអ គឺជាយន្តការពិសេសសម្រាប់ធ្វើការវាយតម្លៃលើកំណត់ត្រាសិទ្ធិមនុស្សនៃរដ្ឋជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ។ ប័ណ្ណព័ត៌មាននេះផ្តល់សេចក្តីណែនាំសង្ខេបអំពីដំណើរការពិនិត្យ ក្នុងនោះរួមទាំងកាលបរិច្ឆេទ និងការចូលរួមតាមដានក្នុងដំណើរការនេះ។ សូមលោកអ្នកអញ្ជើញចូលរួមតាមដានការពិនិត្យ យូភីអ របស់ប្រទេសកម្ពុជាទាំងអស់គ្នា។
អានបន្ត -
អានបន្ត ការប៉ះទង្គិចផ្លូវចិត្ត
មជ្ឈមណ្ឌលសិទិ្ធមនុស្សមនុស្សកម្ពុជា (“ម.ស.ម.ក”) រួមសហការជាមួយមជ្ឈមណ្ឌលស្នេហា ចេញផ្សាយប័ណ្ណព័ត៌មានអំពី «ការប៉ះទង្គិចផ្លូវចិត្ត» ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តដល់សាធារណជនក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដែលមានមនុស្សជាច្រើនកំពុងរងផលប៉ះពាល់ដោយសារជំងឺផ្លូវចិត្ត និងការប៉ះទង្គិចផ្លូវចិត្ត បង្កើតនូវភាពតានតឹងក្នុងចិត្ត ថប់បារម្ភ និងមានផលជះយ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយផងដែរ។ ប័ណ្ណព័ត៌មាននេះនឹងចែករំលែកមាតិកាមួយចំនួនដល់សាធារណជន អំពីមូលហតុ សញ្ញាទូទៅ រួមទាំងវិធីកាត់បន្ថយ និងការស្វែងរកជំនួយសង្រ្គោះការប៉ះទង្គិចផ្លូវចិត្ត៕
អានបន្ត -
អានបន្ត ដំណើរការពិនិត្យជាសកលតាមកាលកំណត់៖ ការចូលរួមរបស់អង្គការសង្គមស៊ីវិល
ខិត្តប័ណ្ណពីរខាងក្រោមនេះលើកឡើងអំពីវដ្តនៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») របស់ប្រទេសកម្ពុជា ៖ «ដំណាក់កាលនៃការអនុវត្តអនុសាសន៍» និង «ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងដំណើរការយូភីអ»។ ការអនុវត្តអនុសាសន៍យូភីអ គឺជាគោលបំណងចុងក្រោយបង្អស់នៃដំណើរការយូភីអ ហើយជោគជ័យនៃដំណើរការនេះនឹងនាំទៅរកភាពល្អប្រសើរដល់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ដំណាលគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា សាធារណជន សង្គមស៊ីវិល និងរដ្ឋផ្តល់អនុសាសន៍ទាំងអស់មានតួនាទីសំខាន់ចូលរួមក្នុងដំណើរការនេះ ដូច្នេះហើយវាមានសារៈសំខាន់ណាស់ដែលដៃគូពាក់ព័ន្ធទាំងអស់ចូលរួមក្នុងដំណាក់កាលនេះ។ ខិត្តប័ណ្ណទាំងពីរនេះលើកឡើងនូវតួនាទីរបស់ដៃគូពាក់ព័ន្ធផ្សេងៗ និងជំរុញឱ្យមានវិធានការនានាដើម្បីធ្វើឱ្យសិទ្ធិមនុស្សនៅកម្ពុជាល្អប្រសើរ។
អានបន្ត -
អានបន្ត ដំណើរការពិនិត្យជាសកលតាមកាលកំណត់៖ ដំណាក់កាលនៃការអនុវត្តអនុសាសន៍សម្រាប់ប្រទេសកម្ពុជា
ខិត្តប័ណ្ណពីរខាងក្រោមនេះលើកឡើងអំពីវដ្តនៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») របស់ប្រទេសកម្ពុជា ៖ «ដំណាក់កាលនៃការអនុវត្តអនុសាសន៍» និង «ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងដំណើរការយូភីអ»។ ការអនុវត្តអនុសាសន៍យូភីអ គឺជាគោលបំណងចុងក្រោយបង្អស់នៃដំណើរការយូភីអ ហើយជោគជ័យនៃដំណើរការនេះនឹងនាំទៅរកភាពល្អប្រសើរដល់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ដំណាលគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា សាធារណជន សង្គមស៊ីវិល និងរដ្ឋផ្តល់អនុសាសន៍ទាំងអស់មានតួនាទីសំខាន់ចូលរួមក្នុងដំណើរការនេះ ដូច្នេះហើយវាមានសារៈសំខាន់ណាស់ដែលដៃគូពាក់ព័ន្ធទាំងអស់ចូលរួមក្នុងដំណាក់កាលនេះ។ ខិត្តប័ណ្ណទាំងពីរនេះលើកឡើងនូវតួនាទីរបស់ដៃគូពាក់ព័ន្ធផ្សេងៗ និងជំរុញឱ្យមានវិធានការនានាដើម្បីធ្វើឱ្យសិទ្ធិមនុស្សនៅកម្ពុជាល្អប្រសើរ។
អានបន្ត -
អានបន្ត ព័ត៌មានអំពីសេរីភាពខាងសមាគម
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងសមាគមដែលបានមកពីរបាយការណ៍ប្រចាំឆ្នាំទី៧ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ ២០២២ គម្រោងបានកត់ត្រា ការរឹតត្បិតសិទ្ធិសេរីភាពខាងសមាគមចំនួន ២៧៧ ក្នុងនោះចំនួន ១៤៨ គឺជាការរំលោភបំពាន។
អានបន្ត -
អានបន្ត ព័ត៌មានអំពីសេរីភាពខាងការជួបប្រជុំ
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងការជួបប្រជុំដែលបានមកពីរបាយការណ៍ប្រចាំឆ្នាំទី៧ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ២០២២ គម្រោងបានកត់ត្រាការរឹតត្បិតសេរីភាពខាងការជួបប្រជុំចំនួន ១៦៩ ក្នុងនោះចំនួន ១៣១ (៧៨%) ជាហេតុការណ៍រឹតត្បិតដែលមិនទទួលបានការអនុញ្ញាតតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដូច្នេះករណីទាំងនេះចាត់ជាការរំលោភបំពាន។
អានបន្ត -
អានបន្ត របាយការណ៍ឆ្នាំ២០២២ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានចាប់ផ្តើមអនុវត្តពីថ្ងៃទី0១ ខែមេសា ឆ្នាំ២០១៦ គឺជាគម្រោងមានរយៈពេលវែងដែលពិនិត្យតាមដាន និងវាយតម្លៃអំពីស្ថានភាពសេរីភាពមូលដ្ឋានចំនួនបី គឺសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (“សេរីភាពមូលដ្ឋាន”) នៅក្នុងប្រទេសកម្ពុជា។ គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន តាមដានការអនុវត្តសេរីភាពមូលដ្ឋានដោយប្រើប្រាស់ឧបករណ៍តាមដានការឃ្លាំមើល (“MTT”) ។ នេះជារបាយការណ៍ឆ្នាំ២០២២ (ឆ្នាំទី៧) គូសបញ្ជាក់ចំណុចគន្លឹះសំខាន់ៗចាប់ពីថ្ងៃទី0១ ខែមករា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
អានបន្ត




