-
ការវិភាគលើសេចក្តីព្រាងច្បាប់ទាំងបីពាក់ព័ន្ធនឹងវិស័យតុលាការ
- កាលបរិច្ឆេទចេញផ្សាយ: ១៦-ឧសភា-២០១៤
- ការចេញផ្សាយ: របាយការណ៍
ការវិភាគផ្លូវច្បាប់នេះ មានបំណងត្រួតពិនិត្យទៅលើកម្រិតអំណាចរបស់អង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ នៅក្នុងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ដែលទាក់ទងទៅនឹងអំណាចតុលាការ គឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និង ព្រះរាជអាជ្ញា និង សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពរបស់ប្រទេសជាតិ
- កាលបរិច្ឆេទចេញផ្សាយ: ៥-ឧសភា-២០១៤
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
សេចក្តីព្រាងច្បាប់សំខាន់ៗ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ត្រូវបានបញ្ជូន ឬត្រៀមនឹងបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត។ យ៉ាងណាក្តី សេចក្តីព្រាងច្បាប់ថ្មីៗទាំងនោះ មិនត្រូវបានផ្សព្វផ្សាយ ហើយគ្មានការពីគ្រោះយោបល់ជាមួយសង្គមស៊ីវិល និងសាធារណៈជននោះទេ ជាទូទៅ ត្រូវបានរៀបចំឡើងដោយរឹតត្បិតលើសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពរបស់ប្រទេសជាតិ និងផ្ទុយទៅនឹងគោលការណ៍អភិបាលកិច្ចល្អទាំងស្រុង។
ទាញយកអានបន្ត -
សៀវភៅណែនាំអំពីការជំនុំជម្រះដោយយុត្តិធម៌ (ចេញផ្សាយដោយអង្គការលើកលែងទោសអន្តរជាតិ)
- កាលបរិច្ឆេទចេញផ្សាយ: ១០-មេសា-២០១៤
- ការចេញផ្សាយ: ផ្សេងៗ
សៀវភៅណែនាំនេះ ផ្តល់នូវការណែនាំសម្រាប់អនុវត្តជាក់ស្តែងចំពោះបទដ្ឋានសិទ្ធិ មនុស្សពាក់ព័ន្ធសម្រាប់បុគ្គលគ្រប់រូប ដែលចូលរួមពិនិត្យតាមដានថាតើសវនាការព្រហ្មទណ្ឌ ឬប្រព័ន្ធយុត្តិធម៌ប្រព្រឹត្តស្របតាមបទដ្ឋានយុត្តិធម៌អន្តរជាតិកម្រិតណា។ សៀវភៅនេះត្រូវបានធ្វើឡើងក្នុងគោលបំណងឱ្យអ្នកសង្កេតការណ៍សវនាការ ឬអ្នកដទៃទៀតប្រើប្រាស់ក្នុងការវាយតម្លៃពីភាពត្រឹមត្រូវក្នុងករណីនីមួយៗ ក៏ដូចជាបុគ្គលគ្រប់រូបដែលខិតខំវាយតម្លៃពីវិសាលភាពរបស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ប្រទេសមួយធានាអំពីការគោរពបទដ្ឋានអន្តរជាតិស្តីពីការជំនុំជំម្រះដោយយុត្តិធម៌កម្រិតណា។ សៀវភៅនេះក៏អាចក្លាយជាការណែនាំផងដែរដល់អ្នកបង្កើតច្បាប់ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីការពារជនជាប់ចោទ ឬជាឧបករណ៍សម្រាប់ធ្វើការបណ្តុះបណ្តាល។
ទាញយកអានបន្ត -
គោលការណ៍ណែនាំរបស់ ម.ស.ម.ក ស្តីពីតារាងអង្កេតការណ៍សវនាការនៅសាលាឧទ្ធណ៍
- កាលបរិច្ឆេទចេញផ្សាយ: ២៩-មករា-២០១៤
- ការចេញផ្សាយ: ផ្សេងៗ
តារាងនេះ ជាគោលការណ៍ណែនាំតែប៉ុណ្ណោះ ’’មិនគួរយកទៅបកស្រាយជាលក្ខណៈផ្លូវការនោះទេ។’’គោលបំណង់នៃគោលការណ៍នេះ គឺពន្យល់អំពីអត្តន័យ’’និងគោលបំណង់គ្រប់សំនួរដែលមានក្នុងតារាង។’’ការប្រើប្រាស់ជាឧទាហរណ៍ត្រូវបានកំណត់ ដើម្បីជៀសវាងការយល់ច្រឡំ។ ’’គោលការណ៍នេះក៏មិនអាចយកទៅចែកចាយជាផ្លូវការនៃការ’’ណែនាំ’’និងឧទាហរណ៍ទៅគ្របដណ្តប់គ្រប់ផ្នែកសំខាន់ៗ’’ទាក់ទង់នឹងការអភិវឌ្ឍន៍ក្នុងអំឡុងពេលនៃការដំណើរការក្តីនោះទេ។’’ (គោលការណ៍ណែនាំនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
ស្ថិតិនៃការសង្កេតការណ៍សវនាការ៖ ខែមករា ដល់ខែមិថុនា ២០១២
- កាលបរិច្ឆេទចេញផ្សាយ: ២៩-មករា-២០១៤
- ការចេញផ្សាយ: ខិត្តប័ណ្ណ
ខិត្តប័ណ្ណនេះបង្ហាញព័ត៌មានអំពីទិន្នន័យសំខាន់ៗ ដែលប្រមូលបានដោយគម្រោងសង្កេតការណ៍សវនាការ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១២។ ស្ថិតិនៃការសង្កេតការណ៍សវនាការនេះ ប្រមូលមកពីការសង្កេតការណ៍នៅសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាដំបូងខេត្តរតនៈគីរី។ (ខិត្តប័ណ្ណនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ ការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ៩-មករា-២០១៤
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) មានកាតព្វកិច្ចត្រូវគោរពបទដ្ឋានមួយចំនួនអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ រដ្ឋាភិបាលត្រូវតែអនុវត្តតាមគោលការណ៍ ជូស ឃូហ្សិន្ហ (Jus Cogens) និងច្បាប់ទំនៀមទម្លាប់អន្តរជាតិ ហើយកាតព្វកិច្ចនេះត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ដែលខ្លួនបានផ្តល់សច្ចាប័ន។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ ឋានានុក្រមច្បាប់នៅកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ៩-មករា-២០១៤
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
លិខិតុបករណ៍គតិយុត្តជាតិ ស្របតាមឋានានុក្រមជាក់លាក់ដែលចាំបាច់ត្រូវតែចងក្រងឡើងដោយគោរពតាមគោលការណ៍នីតិរដ្ឋ។ តែយ៉ាងណាក៏ដោយ មានករណីមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) មិនគោរពតាមឋានានុក្រមនេះ ហើយប្រើប្រាស់នូវលិខិតុបករណ៍គតិយុត្តដែលមានកម្រិតទាបដើម្បីគ្រប់គ្រងលើបញ្ហាសិទ្ធិមនុស្សជាមូលដ្ឋាន។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសទី៦
- កាលបរិច្ឆេទចេញផ្សាយ: ៤-ធ្នូ-២០១៣
- ការចេញផ្សាយ: របាយការណ៍
របាយការណ៍នេះ (“របាយការណ៍”) គឺជាលទ្ធផលមួយនៃគម្រោងសង្កេតការណ៍សវនាការនៅកម្ពុជា (“គម្រោង”) ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគទិន្នន័យ ដែលប្រមូលបានពីការសង្កេតការណ៍សវនាការចំនួន ៣៥៤ ដែលជាប់ពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ៧១៩ នាក់នៃបទល្មើសព្រហ្មទណ្ឌនៅសាលាដំបូងរាជធានី (“តុលាការរាជធានីភ្នំពេញ”) សាលាដំបូងខេត្តបន្ទាយមានជ័យ (“តុលាការខេត្តបន្ទាយមានជ័យ”) និងសាលាដំបូងខេត្តរតនគិរី (“តុលាការខេត្តរតនគិរី”) ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ (“អំឡុងពេលរបាយការណ៍ទី៦”)។ នេះគឺជារបាយការណ៍ប្រចាំឆមាសលើកទី៦ របស់គម្រោង។
ទាញយកអានបន្ត -
ការវិភាគផ្លូវច្បាប់លើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត និងនាយនគរបាលលោក ស ចាន់ថា ក្នុងករណីបាញ់ប្រហារលើកម្មការិនីរោងចក្រកៅវ៉េ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២
- កាលបរិច្ឆេទចេញផ្សាយ: ២៣-វិច្ឆិកា-២០១៣
- ការចេញផ្សាយ: របាយការណ៍
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត (“ជនជាប់ចោទ”) ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពពីបទ “បង្ករបួសស្នាមដោយអចេតនា” (“បទចោទ”) តាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ (“ក្រមព្រហ្មទណ្ឌ”) ហើយត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខដាក់ពន្ធនាគាររយៈពេល ១៨ ខែ និងបង្គាប់ឲ្យបង់ប្រាក់សំណងសរុប ៣៨ លានរៀល (ប្រមាណជា ៩.៥០០ ដុល្លារអាមេរិក)។
ទាញយកអានបន្ត -
ខិត្តប័ណ្ណស្តីពីសិទ្ធិរបស់ជនជាប់ចោទ (សាលាឧទ្ធរណ៍)
- កាលបរិច្ឆេទចេញផ្សាយ: ២១-តុលា-២០១៣
- ការចេញផ្សាយ: ខិត្តប័ណ្ណ
ខិត្តប័ណ្ណនេះនិយាយពីសិទ្ធិសំខាន់ៗជាមូលដ្ឋានរបស់ជនជាប់ចោទគ្រប់រូបក្នុងរឿងព្រហ្មទណ្ឌនៅតុលាការកម្ពុជាតាមច្បាប់ជាតិ និងអន្តរជាតិ។ ( ឯកសារនេះអាចរកបានតែជាភាសាខ្មែរ)។
ទាញយកអានបន្ត -
កំណត់ត្រាសង្ខេប ការបំបែកកិច្ចដំណើរការនីតិវិធីនៃសំណុំរឿង ០០២ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ខែតុលា ឆ្នាំ២០១៣
- កាលបរិច្ឆេទចេញផ្សាយ: ១៤-តុលា-២០១៣
- ការចេញផ្សាយ: របាយការណ៍
កំណត់ត្រាសង្ខេបនេះ មានគោលបំណងសង្ខេបការវិវឌ្ឍន៍នៅក្នុងការជំនុំជម្រះ ដែលរង់ចាំអស់រយៈពេលជាយូរលើអតីតមេដឹកនាំខ្មែរក្រហម គឺលោក នួន ជា និង លោក ខៀវ សំផន (សំណុំរឿង ០០២) នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ កំណត់ត្រាសង្ខេបនេះនឹងផ្តោតជាសំខាន់លើសេចក្តីសម្រេចនៃអង្គជំនុំជម្រះសាលាដំបូងរបស់ អ.វ.ត.ក ក្នុងការបំបែកសំណុំរឿង ០០២ ឱ្យទៅជាការជំនុំជម្រះតូចៗ ដែលមិនទាន់ដាច់សេ្រច (ការបំបែកកិច្ចដំណើរនីតិវិធី) ហើយនឹងកត់សម្គាល់នូវរបៀប ដែលតុលាការធ្វើឱ្យប៉ះពាល់ដល់ការវិវឌ្ឍន៍នៃការជំនុំជម្រះលើមេដឹកនាំខ្មែរក្រហម និងជាទូទៅការសម្រេចបាននូវយុត្តិធម៌ និងការផ្សះផ្សាជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា)។
ទាញយកអានបន្ត -
សៀវភៅមគ្គុទេសក៍ស្តីពីនីតិវិធីព្រហ្មទណ្ឌនៅតុលាការកម្ពុជា៖ នីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះ
- កាលបរិច្ឆេទចេញផ្សាយ: ២៦-សីហា-២០១៣
- ការចេញផ្សាយ: ផ្សេងៗ
”នីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះ៖ សៀវភៅមគ្គុទេសក៍ស្តីពីនីតិវិធីព្រហ្មទណ្ឌនៅតុលាការកម្ពុជា” ត្រូវបានរៀបចំឡើងសម្រាប់ធ្វើជាសេចក្តីណែនាំដល់អ្នកអនុវត្តច្បាប់ ដែលលើកឡើងយ៉ាងជាក់លាក់អំពីនីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះជាគន្លឹះ ព្រមទាំងដំណើរការនៃបណ្តឹងទៅតុលាការជាន់ខ្ពស់ជាមូលដ្ឋាននៅក្នុងតុលាការកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរក និងការយល់ដឹងសម្រាប់បុគ្គលទាំងឡាយ ដែលពុំបានទទួលការបណ្តុះបណ្តាលផ្នែកច្បាប់ជាផ្លូវការ។ ហេតុដូចនេះ សៀវភៅមគ្គុទេសក៍នេះមានទិសដៅសំខាន់ផ្តោតលើសាធារណជន និស្សិតច្បាប់ និងមេធាវីដែលទើបប្រកបវិជ្ជាជីវៈថ្មីៗ។
ទាញយកអានបន្ត