-
សិទ្ធិទទួលបានព័ត៌មានអំពីប្រភេទ និងមូលហេតុនៃការប្រកាន់
- កាលបរិច្ឆេទចេញផ្សាយ: ១៥-កុម្ភៈ-២០១៨
- ការចេញផ្សាយ: ខិត្តប័ណ្ណ
អនុញ្ញាតឲ្យជនរងការចោទរឿងព្រហ្មទណ្ឌត្រៀមរៀបចំការពារក្តីឲ្យបានត្រឹមត្រូវ និងផ្តល់ព័ត៌មានឲ្យបានល្អិតល្អន់ដល់មេធាវី
ទាញយកអានបន្ត -
សិទ្ធិទទួលបានពេលវេលា និងមធ្យោបាយគ្រប់គ្រាន់ដើម្បីរៀបចំក្តី
- កាលបរិច្ឆេទចេញផ្សាយ: ១៥-កុម្ភៈ-២០១៨
- ការចេញផ្សាយ: ខិត្តប័ណ្ណ
សិទ្ធិនេះធានាថា ភាគីខាងចុងចោទមានពេលវេលា និងមធ្យោបាយគ្រប់គ្រាន់ដើម្បីរៀបចំក្តីដោយគ្មានការរើសអើង
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានការពន្យារពេល
- កាលបរិច្ឆេទចេញផ្សាយ: ១៥-កុម្ភៈ-២០១៨
- ការចេញផ្សាយ: ខិត្តប័ណ្ណ
សិទ្ធិនេះកម្រិតពីភាពមិនច្បាស់លាស់ដល់ជនដែលប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងជួយការពារសិទ្ធិសេរីភាពរបស់ពួកគេ ប្រសិនបើពួកគេត្រូវបានឃុំខ្លួន
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះពីសាលាក្តីឯករាជ្យ និងមិនលម្អៀង
- កាលបរិច្ឆេទចេញផ្សាយ: ១៥-កុម្ភៈ-២០១៨
- ការចេញផ្សាយ: ខិត្តប័ណ្ណ
ជាគ្រឹះដ៏សំខាន់នៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិនេះធានាថា ជនជាប់ចោទត្រូវបានជំនុំជម្រះដោយឥតលម្អៀង និងហួសពីវិមតិសង្ស័យ
ទាញយកអានបន្ត -
លេខ៣៖ ការពន្យល់ប្រាប់សិទ្ធិ
- កាលបរិច្ឆេទចេញផ្សាយ: ៨-វិច្ឆិកា-២០១៧
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌក្នុងតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តបទដ្ឋានជាតិ និងអន្តរជាតិនៃការជំនុំជម្រះដោយយុត្តិធម៌។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ព្រឹត្តិបត្រព័ត៌ មាននេះ គឺជាការចេញផ្សាយលើកទីបីជាស៊េរីប្រចាំត្រីមាសដែលវិភាគលើរបកគំហើញពីការសង្កេតសវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្តោតលើកាតព្វកិច្ចរបស់ចៅក្រមជំនុំជម្រះ ក្នុងការប្រាប់ជនជាប់ចោទអំពីបទចោទប្រកាន់មកលើខ្លួន និងភារកិច្ចរបស់ចៅក្រមក្នុងការពន្យល់អំពីសិទ្ធិទទួលបានជំនួយពីមេធាវី ឬស្វ័យការពារ ព្រមទាំងសិទ្ធិនៅស្ងៀម ដើម្បីរួចផុតពីការឆ្លើយដាក់បន្ទុកលើខ្លួនឯង។
ទាញយកអានបន្ត -
ព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសស្តីពីឯកសណ្ឋានជនជាប់ឃុំ និងសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស -ខែមិថុនា ឆ្នាំ ២០១៧
- កាលបរិច្ឆេទចេញផ្សាយ: ៥-មិថុនា-២០១៧
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌក្នុងតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តបទដ្ឋានជាតិ និងអន្តរជាតិនៃការជំនុំជម្រះដោយយុត្តិធម៌។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ព្រឹត្តិបត្រព័ត៌មាននេះ គឺជាការចេញផ្សាយលើកទីពីរជាស៊េរីប្រចាំត្រីមាសដែលវិភាគលើរបកគំហើញពីការសង្កេតសវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្តោតលើការអនុវត្តសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ពាក់ព័ន្ធនឹងឯកសណ្ឋានជនជាប់ឃុំ។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ២៧-មីនា-២០១៧
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលត្រូវបានចែងក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ នៅមិនទាន់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សមនុស្សកម្ពុជា (“ម.ស.ម.ក”) អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) និងប្រធានតុលាការនៅគ្រប់ជាន់ថ្នាក់ទាំងអស់ ចាត់វិធានការជាបន្ទាន់ដើម្បីធានាថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ត្រូវបានការពារយ៉ាងត្រឹមត្រូវតាមច្បាប់ជាតិ និងត្រូវបានអនុវត្តយ៉ាងពេញលេញ។
ទាញយកអានបន្ត -
លេខ ១៖ ព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសស្តីពីសិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ - ខែកុម្ភៈ ឆ្នាំ២០១៧
- កាលបរិច្ឆេទចេញផ្សាយ: ២០-កុម្ភៈ-២០១៧
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺជាគម្រោងមួយដែលអនុវត្តដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)។ គម្រោងនេះមានគោលបំណង ជួយធ្វើឱ្យនីតិវិធី និងការអនុវត្តន៍របស់តុលាការនៅកម្ពុជាមានលក្ខណៈកាន់តែប្រសើរឡើង ដោយបង្កើតនូវការគោរពបទដ្ឋាននៃការជំនុំជម្រះដោយយុត្តិធម៌។
ទាញយកអានបន្ត -
បដាព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
- កាលបរិច្ឆេទចេញផ្សាយ: ១-មករា-២០១៧
- ការចេញផ្សាយ: ខិត្តប័ណ្ណ
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលត្រូវបានចែងក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌រួមបញ្ចូលនូវសិទ្ធិផ្សេងៗគ្នាមួយចំនួនរបស់បុគ្គលម្នាក់ៗ ដែលគ្របដណ្តប់លើដំណើរការនីតិវិធីច្បាប់ទាំងមូល ចាប់តាំងពីដំណាក់កាលនៃការឃាត់ខ្លួនជនសង្ស័យលើកដំបូង រហូតដល់ការបញ្ចប់រាល់បណ្តឹងតវ៉ា។
ទាញយកអានបន្ត -
របាយការណ៍សង្កេតសវនាការនៅសាលាឧទ្ធរណ៍ ២០១៥
- កាលបរិច្ឆេទចេញផ្សាយ: ១៥-កក្កដា-២០១៥
- ការចេញផ្សាយ: របាយការណ៍
គម្រោងបានប្រមូល និងវិភាគទិន្នន័យដែលប្រមូលបានពីការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ចន្លោះពីថ្ងៃទី ០១ កក្ដសា ២០១៤ ដល់ ៣០ មិថុនា ២០១៥ ដើម្បីវាយតម្លៃអំពីសិទ្ធិដែលត្រូវគោរពដោយតុលាការ និងសិទ្ធិដែលរងនូវហានិភ័យ។ ក្នុងអំឡុងពេលរបាយការណ៍នេះ គម្រោងបានសង្កេតនូវ១២៨ សំណុំរឿង។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ដែល ម.ស.ម.ក បានសង្កេត
- កាលបរិច្ឆេទចេញផ្សាយ: ៣០-កក្កដា-២០១៤
- ការចេញផ្សាយ: ខិត្តប័ណ្ណ
ម.ស.ម.ក បានសង្កេតសវនាការសរុបចំនួន ២៧៣ នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។ ក្នុងចំណោមសវនាការសរុបទាំងអស់ ២៧៣ មានពិរុទ្ធជនចំនួន ៣៦៤ ដែលក្នុងនេះមាន ៩ នាក់ជាអនីតិជន។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ៖ ការសង្កេតការណ៍នៅសាលាឧទ្ធរណ៍
- កាលបរិច្ឆេទចេញផ្សាយ: ២៣-មិថុនា-២០១៤
- ការចេញផ្សាយ: របាយការណ៍
គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក ("គម្រោង”) ប្រមូលទិន្នន័យបានមកពីការសង្កេតការណ៍សវនាការព្រហ្មទណ្ឌចំនួន ២០៤ នៅសាលាឧទ្ធរណ៍ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ (“អំឡុងពេលរបាយការណ៍”) ដើម្បីវាយតម្លៃអំពីការប្រកាន់ខ្ជាប់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់សាលាឧទ្ធរណ៍ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ របាយការណ៍នេះបង្ហាញ និងវិភាគទៅលើទិន្នន័យ ដែលប្រមូលបាននៅក្នុងអំឡុងពេលរបាយការណ៍។
ទាញយកអានបន្ត