-
សៀវភៅមគ្គុទេសក៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និង ការសង្កេតការណ៍សវនាការ
- កាលបរិច្ឆេទចេញផ្សាយ: ១៣-កុម្ភៈ-២០១២
- ការចេញផ្សាយ: ផ្សេងៗ
ដំណើរការប្រកបដោយឯករាជ្យភាព និងប្រសិទ្ធភាពនៃស្ថាប័នតុលាការជាចំណុចស្នូលនៃកិច្ចការពារ និងការពង្រឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (“រដ្ឋធម្មនុញ្ញ”) បានទទួលស្គាល់ និងគោរពសិទិ្ធមនុស្ស ដូចដែលមានចែងនៅក្នុងលិខិតូបករណ៍អន្តរជាតិនានាដែលពាក់ព័ន្ធ ។ នេះរាប់ទាំងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលត្រូវបានឱ្យនិយមន័យយ៉ាងជាក់លាក់នៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ក.អ.ស.ព.ន) ថាជា "សិទ្ធិដែលអនុញ្ញាតឱ្យជនជាប់ចោទគ្រប់រូបទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងជាសាធារណៈ ពីតុលាការមានសមត្ថកិច្ច ឯករាជ្យ និងមិនលម្អៀង ហើយដែលត្រូវបានបង្កើតឡើងដោយច្បាប់"។
ទាញយកអានបន្ត -
សិទ្ធិរបស់បុគ្គលដែលស្ថិតក្រោមការចាប់ខ្លួន (ប័ណ្ណនិយាយពីសិទ្ធិចាប់ខ្លួន ឬឃាត់ខ្លួន)
- កាលបរិច្ឆេទចេញផ្សាយ: ៦-កុម្ភៈ-២០១២
- ការចេញផ្សាយ: ផ្សេងៗ
យោងតាមច្បាប់កម្ពុជា ជនណាក៏ដោយ ដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន មានសិទ្ធិជាមូលដ្ឋានមួយចំនួនដើម្បីការពារខ្លួន។ សិទ្ធិទាំងនេះ គឺជារបស់អ្នកដែលត្រូវឃាត់ខ្លួន ហើយសិទ្ធិទាំងនេះមិនត្រូវបានដកហូតពីអ្នកទេ។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (ច្បាប់ស្តីពី ឧ.ក.អ)
- កាលបរិច្ឆេទចេញផ្សាយ: ៣-កុម្ភៈ-២០១២
- ការចេញផ្សាយ: របាយការណ៍
ឧ.ក.អ ត្រូវបានបង្កើតឡើងជាស្ថាប័នឯករាជ្យ ដែលត្រួតពិនិត្យស្ថាប័នតុលាការ។ ស្ថាប័ននេះមានអំណាចក្នុងការតែងតាំងតំឡើងដាក់ពិន័យ និងបណ្តេញចៅក្រម ព្រះរាជអាជ្ញា។ សលាកប័ត្រព័ត៌មាននេះផ្តល់ជាទិដ្ឋភាពទូទៅនៃក្តីបារម្ភ និងអនុសាសន៍សំខាន់ៗរបស់ ម.ស.ម.ក ទាក់ទងទៅនឹងច្បាប់ស្តីពី ឧ.ក.អ។
ទាញយកអានបន្ត -
សង្កេតការណ៍សវនាការ
- កាលបរិច្ឆេទចេញផ្សាយ: ៣០-មករា-២០១២
- ការចេញផ្សាយ: ខិត្តប័ណ្ណ
ខិត្តប័ណ្ណនេះបង្ហាញពីព័ត៌មានជាស្ថិតិសំខាន់ៗ ដែលប្រមូលគម្រោងសង្កេតការណ៍សវនាការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") នៅសាលាដំបូងរាជធានីភ្នំពេញ ("តុលាការរាជធានីភ្នំពេញ") កាលពីឆ្នាំ២០១១។
ទាញយកអានបន្ត -
សវនាការករណីជួញដូរមនុស្សនៅកម្ពុជា ឆ្នាំ២០១១ - ខែមករា ឆ្នាំ២០១២
- កាលបរិច្ឆេទចេញផ្សាយ: ២០-មករា-២០១២
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
បុរស ស្រ្តី កុមារកម្ពុជា ត្រូវបានជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងពលកម្មនៅទូទាំងអាស៊ីភាគអាគ្នេយ៍។ នៅ ឆ្នាំ២០០៨ ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ត្រូវបានអនុម័តក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនអត្រានៃការផ្តន្ទាទោសជនល្មើស ករណីជួញដូរមនុស្សឱ្យបានជោគជ័យ។ ករណីជួញដូរបង្កឱ្យមានការលំបាកក្នុងការផ្តន្ទាទោស។ នៅប្រទេសកម្ពុជា ក្នុងករណីភាគច្រើន ការងាររបស់ជនរងគ្រោះ ករណីជួញដូរ មិនមានលក្ខណៈខុសច្បាប់នោះទេ។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសលើកទី ៣
- កាលបរិច្ឆេទចេញផ្សាយ: ៤-មករា-២០១២
- ការចេញផ្សាយ: របាយការណ៍
របាយការណ៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (របាយការណ៍) នេះជាលទ្ធផលនៃគម្រោងសង្កេតការណ៍សវនាការ (គម្រោង)’’ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគទិន្នន័យដែលប្រមូលបានពីការសង្កេតសវនាការចំនួន’’៥៨៥ មានជនជាប់ចោទចំនួន១០២៩ នាក់ នៅសាលាដំបូងរាជធានីភ្នំពេញ (តុលាការរាជធានីភ្នំពេញ) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល) ចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ (អំឡុងពេលរបាយការណ៍ទី៣)។’’របាយការណ៍នេះ គឺជារបាយការណ៍ប្រចាំឆមាសរបស់គម្រោង ដែលចេញផ្សាយបន្ទាប់ពីរបាយការណ៍ប្រចាំឆមាសលើកទី១ របស់គម្រោង (របាយការណ៍ប្រចាំឆមាសទី១)’’ចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០១០ និងរបាយការណ៍ប្រចាំឆមាសលើកទី២ របស់គម្រោង’’(របាយការណ៍ប្រចាំឆមាសទី២) ចេញផ្សាយក្នុងខែមិនា ឆ្នាំ២០១១។
ទាញយកអានបន្ត -
លេខ ៩៖ ការហាមឃាត់ចំពោះការអនុវត្តន៍អានុភាពប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ៖ បទប្បញ្ញត្តិថ្មីនៃក្រមព្រហ្មទណ្ឌ - ខែធ្នូ ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ១២-ធ្នូ-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
នៅខែតុលា ឆ្នាំ២០០៩ រដ្ឋសភាបានអនុម័តក្រមព្រហ្មទណ្ឌថ្មី ដែលចូលជាធរមាន និងត្រូវបានអនុវត្តនៅ ខែធ្នូ ឆ្នាំ២០១០។ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ("ក្រមព្រហ្មទណ្ឌ") គឺជាក្រមនៃច្បាប់ព្រហ្មទណ្ឌដែលមាន៦៧២មាត្រា។ ក្រមនេះជំនួសដោយស្ងៀមស្ងាត់នូវបទប្បញ្ញតិ្តស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅកម្ពុជាក្នុងសម័យអន្តរកាល ("អ៊ុនតាក់")។
ទាញយកអានបន្ត -
លេខ ៨៖ សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ - ខែវិច្ឆិកា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ២៩-វិច្ឆិកា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
បុគ្គលគ្រប់រូបមានសិទ្ធិទទួលបានការវិនិច្ឆ័យថាមាន ឬគ្មានទោសនៅក្នុងសវនាការជាសាធារណៈលើកលែងតែនៅក្នុងករណីពិសេសមួយចំនួនតែប៉ុណ្ណោះ។ សិទ្ធិនេះត្រូវបានធានាដោយច្បាប់អន្តរជាតិ នៅក្នុងមាត្រា ១៤ (១) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ("ក.អ.ស.ព.ន") និងច្បាប់ជាតិ គឺក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ("ក្រមនីតិវិធីព្រហ្មទណ្ឌ")។
ទាញយកអានបន្ត -
លេខ ៧៖ សិទ្ធិមានមេធាវី - ខែតុលា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ១០-តុលា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
សិទ្ធិទទួលបានជំនួយពីមេធាវីមានសារៈសំខាន់ណាស់ក្នុងការធានាឲ្យមានការ ជំនុំជម្រះដោយយុត្តិធម៌ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកតិកាសញ្ញាស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ព្រមទាំងច្បាប់ជាតិ។
ទាញយកអានបន្ត -
សៀវភៅណែនាំអំពីតារាងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក សម្រាប់សាលាដំបូងរាជធានី/ខេត្ត
- កាលបរិច្ឆេទចេញផ្សាយ: ៣០-កក្កដា-២០១១
- ការចេញផ្សាយ: ផ្សេងៗ
សៀវភៅណែនាំអំពីតារាងសង្កេតការណ៍នេះ គឺជាការណែនាំ និងពុំចាត់ទុកថាជាឯកសារពេញលេញចុងក្រោយនោះទេ។ គោលបំណងនៃសៀវភៅណែនាំនេះ គឺដើម្បីពន្យល់ខ្លឹមសារ និងគោលបំណងជាក់លាក់នៃសំណួរនីមួយៗ។ ការប្រើប្រាស់ឧទាហរណ៍ គឺត្រូវបានធ្វើឡើងដោយមានកំហិត ដើម្បីបញ្ជៀសនូវការភ័ន្តច្រឡំ។ ពិតជាពុំអាចទៅរួចនោះទេក្នុងការផ្តល់ការណែនាំ និងឧទាហរណ៍ដ៏ជាក់លាក់បំផុតក្នុងការក្រសោបរាល់ការវិវឌ្ឍន៍សំខាន់ៗ ដែលពាក់ព័ន្ធនៅពេលសវនាការនោះ។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
តារាងសងេ្កតការណ៍សវនាការរបស់គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក សម្រាប់សាលាដំបូងរាជធានី/ខេត្ត
- កាលបរិច្ឆេទចេញផ្សាយ: ២៥-កក្កដា-២០១១
- ការចេញផ្សាយ: ផ្សេងៗ
តារាងសងេ្កតការណ៍សវនាការនេះ គឺត្រូវបានតាក់តែងឡើងដោយគម្រោងសង្កេតការណ៍សវនាការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅត្រឹមខែកក្កដា ឆ្នាំ២០១១ សម្រាប់ឲ្យមន្ត្រីសង្កេតការណ៍របស់គម្រោងប្រើប្រាស់ក្នុងការសង្កេតនៅសាលាដំបូងរាជធានី និងខេត្ត។
ទាញយកអានបន្ត -
លេខ ៦៖ សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឲ្យសារភាព - ខែកក្កដា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ២៦-មិថុនា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឲ្យសារភាពពាក់ព័ន្ធនឹងការហាមឃាត់ដាច់ខាតការធ្វើទារុណកម្ម ដែលឃោរឃៅ អមនុស្សធម៌ ឬដាក់ទណ្ឌកម្ម។ សិទ្ធិនេះមានន័យថាគ្មានការគៀបសង្កត់ដោយផ្ទាល់ ឬដោយប្រយោលទៅលើរាងកាយ ឬស្មារតីរបស់ជនជាប់ចោទ ឈានទៅដល់ការឈឺចាប់ ឬរងគ្រោះធ្ងន់ធ្ងរ ធ្វើឡើងដោយមន្ត្រីយុត្តិធម៌ ឬអាជ្ញាធរស៊ើបអង្កេត ដើម្បីទទួលបានចម្លើយសារភាពឡើយ។
ទាញយកអានបន្ត