-
កំណត់ត្រាសង្ខេបរបស់ ម.ស.ម.ក ស្តីពីការអនុវត្តន៍ការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងតុលាការកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ១៤-កក្កដា-២០១៣
- ការចេញផ្សាយ: របាយការណ៍
ខ្លឹមសារសង្ខេបនេះ ពិនិត្យមើលលើការអនុវត្តន៍វិធានការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងតុលាការជាតិ នៅព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) រិះរកជម្រើសផ្សេងក្រៅពីការឃុំខ្លួនបណ្តោះអាសន្ន និងផ្តល់អនុសាសន៍ដើម្បីធ្វើកំណែទម្រង់លើប្រព័ន្ធនៃការឃុំខ្លួនបណ្តោះ អាសន្ននាពេលបច្ចុប្បន្ននេះ។
ទាញយកអានបន្ត -
ការវិភាគផ្នែកច្បាប់ជុំវិញបទចោទប្រកាន់ និងការកាត់ទោសលើសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា (ករណីក្រហ្មទណ្ឌលេខ១៥៦០)
- កាលបរិច្ឆេទចេញផ្សាយ: ២-មិថុនា-២០១៣
- ការចេញផ្សាយ: របាយការណ៍
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ អ្នកស្រី យ៉ោម បុប្ផា ("ចុងចោទ") ដែលជាសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់នៃទីក្រុងភ្នំពេញ ត្រូវបានរកឃើញពិរុទ្ធភាពពីបទ "ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស" តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ("ក្រមព្រហ្មទណ្ឌ") ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ។
ទាញយកអានបន្ត -
អត្ថបទសង្ខេបនៃការវិភាគផ្លូវច្បាប់លើការចោទប្រកាន់ និងការផ្តន្ទាទោសលើអ្នកសារព័ត៌មាននិងសកម្មជនការពារសិទ្ធិមនុស្សគឺលោក ម៉ម សូណង់ដូ (សំណុំរឿងព្រហ្មទណ្ឌ លេខ២២០៧)
- កាលបរិច្ឆេទចេញផ្សាយ: ៣-មីនា-២០១៣
- ការចេញផ្សាយ: របាយការណ៍
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ("ជនជាប់ចោទ") ដែលជាម្ចាស់វិទ្យុសំបុកឃ្មុំ និងជាប្រធានអង្គការមិនមែនរដ្ឋាភិបាលដ៏ល្បី’’("អ.ម.រ") ដែលហៅថាសមាគមអ្នកប្រជាធិបតេយ្យត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទចោទប្រកាន់ចំនួន៦ករណី ("បទចោទប្រកាន់")’’តាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ("ក្រមព្រហ្មទណ្ឌ") បន្ទាប់ពីសវនាការជំនុំជម្រះរយៈពេល៤ថ្ងៃនៅសាលាដំបូងរាជធានីភ្នំពេញ’’ចាប់ពីថ្ងៃទី១១ ដល់១៤ ខែកញ្ញាឆ្នាំ២០១២’’ជាសរុបហៅថា ("ការជំនុំជម្រះ")។
ទាញយកអានបន្ត -
កំណត់ត្រាសង្ខេបរបស់ ម.ស.ម.ក ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ
- កាលបរិច្ឆេទចេញផ្សាយ: ១៨-កុម្ភៈ-២០១៣
- ការចេញផ្សាយ: របាយការណ៍
កំណត់ត្រាសង្ខេបនេះគូសបញ្ជាក់ពីបច្ចុប្បន្នភាពនៃប្រព័ន្ធតុលាការក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា) វិភាគលើចំណុចខ្វះខាតមួយចំនួនក្នុងការបំពេញមុខងាររបស់ប្រព័ន្ធយុត្តិធម៌’’និងតុលាការ ហើយនិងផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីធ្វើកំណែទម្រង់ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងដល់ការបំពេញតួនាទីរបស់ប្រព័ន្ធយុត្តិធម៍ និងជួយសម្រួលឱ្យឯកភាពនៃប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជាបានកាន់តែប្រសើរឡើង។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសលើកទី៥
- កាលបរិច្ឆេទចេញផ្សាយ: ១៥-វិច្ឆិកា-២០១២
- ការចេញផ្សាយ: របាយការណ៍
របាយការណ៍ប្រចាំឆមាសស្តីពីសិទិ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (របាយការណ៍) គឺជាលទ្ធផលមួយនៃគម្រោងសង្កេតការណ៍សវនាការនៅកម្ពុជា (គម្រោង) ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគនូវទិន្នន័យ ដែលប្រមូលបានពីការសង្កេតការណ៍សវនាការចំនួន ៤៦៣ ដែលរួមមានជនជាប់ចោទចំនួន៩១៥នាក់ នៅសាលាដំបូងរាជធានី (តុលាការរាជធានីភ្នំពេញ) សាលាដំបូងខេត្តបន្ទាយមានជ័យ (តុលាការខេត្តបន្ទាយមានជ័យ) សាលាដំបូងខេត្តរតនគិរី (តុលាការខេត្តរតនគិរី) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល) ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ’’ឆ្នាំ២០១១ (អំឡុងពេលរបាយការណ៍ទី៥)។ នេះគឺជារបាយការណ៍ប្រចាំឆមាសលើកទី៥នៃគម្រោង។
ទាញយកអានបន្ត -
កំណត់ត្រាសង្ខេប៖ ទិដ្ឋភាពរួមនៃច្បាប់កម្ពុជាពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ និងការសង្ខេបករណីសិក្សាថ្មីៗដើម្បីបង្ហាញពីរបៀបអនុវត្តច្បាប់ និងការអនុវត្តន៍ទាំងបំពានក្នុងបង្ក្រាបសំឡេងជំទាស់
- កាលបរិច្ឆេទចេញផ្សាយ: ៣០-តុលា-២០១២
- ការចេញផ្សាយ: របាយការណ៍
កំណត់ត្រាសង្ខេបនេះបង្ហាញពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដែលត្រូវបានការពារដោយច្បាប់កម្ពុជា ផ្តល់នូវទិដ្ឋភាពរួមនៃបទប្បញ្ញត្តិច្បាប់ ដែលកំពុងអនុវត្តពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ឬបទប្បញ្ញតិ្តច្បាប់ដែលមានឥទ្ធិពលមកលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា) និងពិភាក្សាអំពីករណីសិក្សាថ្មីៗមួយចំនួន ដែលបទប្បញ្ញតិ្តទាំងនេះត្រូវបានប្រើប្រាស់ជាឧបករណ៍ ដើម្បីបំបិទមាត់អ្នករិះគន់រាជរដ្ឋាភិបាល (រដ្ឋាភិបាល) និងគោលនយោបាយរបស់ខ្លួន។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសលើកទី៤
- កាលបរិច្ឆេទចេញផ្សាយ: ១៥-សីហា-២០១២
- ការចេញផ្សាយ: របាយការណ៍
របាយការណ៍ប្រចាំឆមាសស្តីពីសិទិ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជានេះ (របាយការណ៍) គឺជាលទ្ធផលមួយនៃគម្រោងសង្កេតការណ៍សវនាការនៅកម្ពុជា (គម្រោង) ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគនូវទិន្នន័យដែលប្រមូលបានពីការសង្កេតការណ៍សវនាការចំនួន៣៩៨ ដែលរួមមានជនជាប់ចោទចំនួន ៦៨៨ នៅសាលាដំបូងរាជធានីភ្នំពេញ (តុលាការរាជធានីភ្នំពេញ) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្ត កណ្តាល) ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០’’ខែមិថុនា ឆ្នាំ២០១១ (អំឡុងពេលរបាយការណ៍ទី៤)។ នេះគឺជារបាយការណ៍ប្រចាំឆមាសលើកទី៤នៃគម្រោង។
ទាញយកអានបន្ត -
កំណត់ត្រាសង្ខេបរបស់ ម.ស.ម.ក ស្តីពីករណីរបស់អ្នកការពារសិទ្ធិមនុស្សលោក ម៉ម សូណង់ដូ
- កាលបរិច្ឆេទចេញផ្សាយ: ២-សីហា-២០១២
- ការចេញផ្សាយ: របាយការណ៍
កំណត់ត្រាសង្ខបនេះលើកឡើងអំពីទិដ្ឋភាពទូទៅនៃករណីរបស់លោក’’ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលត្រូវបានប៉ូលីសមួយក្រុមប្រហែល២០នាក់ចាប់ខ្លួន កាលពីថ្ងៃទី១៥’’ខែកក្តដា ឆ្នំា២០១២ នៅផ្ទះរបស់គាត់ដោយផ្អែកលើបទចោទប្រកាន់ទាក់ទងទៅនឹងចលនាបង្កើតតំបន់អបគមន៍ក្នុងខេត្តក្រចេះ’’។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ២៧-កក្កដា-២០១២
- ការចេញផ្សាយ: របាយការណ៍
សលាកប័ត្រនេះពណ៌នាអំពីទិដ្ឋភាពទូទៅ នៃអ.វ.ត.ក លើក្របខណ្ឌច្បាប់ និងរឿងចម្រូងចម្រាសនាពេលថ្មីៗនេះដែលក្នុងនោះរួមមាន ការចោទប្រកាន់អំពីការជ្រៀតជ្រែកនយោបាយផងដែរ។ សលាកបត្រនេះក៏ផ្តល់នូវអនុសាសន៍ ដែលពិចារណាអំពីកេរ្តិ៍តំណែល ដែលស្ថាប័ននេះនឹងបន្សល់ទុកសម្រាប់តុលាការ និងនីតិរដ្ឋនៅប្រទេសកម្ពុជា។
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ សាលាឧទ្ធរណ៍នៃប្រទេសកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ២៩-មិថុនា-២០១២
- ការចេញផ្សាយ: របាយការណ៍
សាលាឧទ្ធរណ៍គឺជាតុលាការនៅកណ្តាលមួយ ដែលស្ថិតនៅរាជធានីភ្នំពេញ ត្រូវបានផ្តល់អំណាចដើម្បីជំនុំជម្រះរាល់បណ្តឹងឧទ្ធរណ៍ទាំងលើបញ្ហាអង្គច្បាប់ និង/ឬ អង្គហេតុលើសេចក្តីសម្រេចព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងអស់របស់គ្រប់សាលាដំបូងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)។
ទាញយកអានបន្ត -
ការវិភាគផ្នែកច្បាប់អំពីការចោទប្រកាន់ និងការផ្តន្ទាទោសអ្នកតំណាងសហគមន៍បឹងកក់ចំនួន១៣នាក់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២
- កាលបរិច្ឆេទចេញផ្សាយ: ១១-មិថុនា-២០១២
- ការចេញផ្សាយ: របាយការណ៍
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ស្ត្រីអ្នកតំណាងសហគមន៍ដែលត្រូវបានបណ្តេញចេញចំនួន១៣នាក់នៅតំបន់បឹងកក់ត្រូវបានចោទប្រកាន់ ជំនុំម្រះ ផ្តន្ទាទោស និងដាក់ពន្ធនាគារនៅក្នុងដំណើរការតែ១ថ្ងៃ។ ១) ស្ត្រីទាំង១៣នាក់នោះរួមមាន៖ ទេព វណ្ណី, ហេង ម៉ុម, ឆេង លាភ, គង់ ចន្ថា, តុល ស្រីពៅ, ផាន់ ឈុនរ៉េត, ពៅ សោភា, សួង សម័យ, ច័ន្ទ ណាវី, ថូ ដាវី, ងួន គីមលាង, សុង ស្រីលាភ, និងង៉ែត ឃុន។ ២) ពួកគេត្រូវបានគេចោទប្រកាន់ នៅឯតុលាការក្រុងភ្នំពេញ តាមមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ (ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ) និងតាមមាត្រា៣៤ នៃច្បាប់ភូមិបាលឆ្នាំ២០០១ (ការកាន់កាប់ដីដោយខុសច្បាប់) (តទៅនេះជា"បទចោទប្រកាន់")។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
ស្ថិតិនៃការសង្កេតការណ៍សវនាការ៖ សាលាដំបូងរាជធានីភ្នំពេញ ខែមករា ដល់ ខែធ្នូ ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ១៥-មីនា-២០១២
- ការចេញផ្សាយ: ខិត្តប័ណ្ណ
ខិត្តប័ណ្ណនេះបង្ហាញអំពីទិន្នន័យសំខាន់ៗ ដែលប្រមូលបានដោយគម្រោងសង្កេតការណ៍សវនាការរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ("ម.ស.ម.ក") នៅឯសាលាដំបូងរាជធានីភ្នំពេញក្នុងឆ្នាំ ២០១១។
ទាញយកអានបន្ត