• សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជាការសង្កេតការណ៍នៅសាលាឧទ្ធរណ៍របាយការណ៍ប្រចាំឆ្នាំ (ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

    • កាលបរិច្ឆេទចេញផ្សាយ: ២៣-វិច្ឆិកា-២០២១
    • ការ​ចេញ​ផ្សាយ: របាយការណ៍
    សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជាការសង្កេតការណ៍នៅសាលាឧទ្ធរណ៍របាយការណ៍ប្រចាំឆ្នាំ (ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)
    ពិស្ដារ

    ថ្ងៃនេះ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតការណ៍សវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ២០៣ ករណី ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ និងបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានតាក់តែងយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។

    ទាញយកអានបន្ត
  • សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន

    • កាលបរិច្ឆេទចេញផ្សាយ: ៤-វិច្ឆិកា-២០២១
    • ការ​ចេញ​ផ្សាយ: ព្រឹត្តិប័ត្រ
    សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន
    ពិស្ដារ

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់ពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិ។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ។ ព្រឹត្តិបត្រព័ត៌មាននេះគឺជាផ្នែកនៃការចេញផ្សាយជាស៊េរី ដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការរបស់ម.ស.ម.ក និងពិភាក្សាបញ្ហានានាឱ្យកាន់តែទូលំទូលាយ។ ព្រឹត្តិបត្រព័ត៌មាននេះផ្តោតលើសិទ្ធិរបស់ជនជាប់ចោទជាអនីតិជន ជាពិសេសសិទ្ធិឯកជនភាព សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស និងការឃុំខ្លួនបណ្តោះអាសន្ន។

    ទាញយកអានបន្ត
  • សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស

    • កាលបរិច្ឆេទចេញផ្សាយ: ១២-សីហា-២០២១
    • ការ​ចេញ​ផ្សាយ: ព្រឹត្តិប័ត្រ
    សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស
    ពិស្ដារ

    នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ ម.ស.ម.ក ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន ជាស៊េរីដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្ដោតលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

    ទាញយកអានបន្ត
  • ​សិទ្ធិ​យល់ដឹង​ពី​ប្រភេទ និង​មូលហេតុ​នៃ​ការចោទប្រកាន់ និង​ការពន្យល់​ប្រាប់​សិទ្ធិ​ដល់​ជនជាប់ចោទ​ជា​ស្ដ្រី​

    • កាលបរិច្ឆេទចេញផ្សាយ: ៤-មីនា-២០២១
    • ការ​ចេញ​ផ្សាយ: ព្រឹត្តិប័ត្រ
    ​សិទ្ធិ​យល់ដឹង​ពី​ប្រភេទ និង​មូលហេតុ​នៃ​ការចោទប្រកាន់ និង​ការពន្យល់​ប្រាប់​សិទ្ធិ​ដល់​ជនជាប់ចោទ​ជា​ស្ដ្រី​
    ពិស្ដារ

    ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​គឺជា​ការចេញផ្សាយ​ជា​ស៊េរី​ដែល​វិភាគ​លើ​របកគំហើញ​ពី​ការសង្កេត​សវនាការ​របស់ ម​.​ស​.​ម​.​ក​។ ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ផ្តោតលើ​ផ្ដោតលើ​សិទ្ធិ​យល់ដឹង​ពី​ប្រភេទ និង​មូលហេតុ​នៃ​ការចោទប្រកាន់ និង​ការពន្យល់​ប្រាប់​សិទ្ធិ​ដល់​ជនជាប់ចោទ​ជា​ស្ដ្រី​។​

    ទាញយកអានបន្ត
  • តារាង​សង្កេតការ​សវនាការ​នៅ​សាលាឧទ្ធណ៍

    • កាលបរិច្ឆេទចេញផ្សាយ: ១-មករា-២០២១
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    តារាង​សង្កេតការ​សវនាការ​នៅ​សាលាឧទ្ធណ៍
    ពិស្ដារ

    តារាងសង្កេតការសវនាការនេះ ធើ្វឡើងសម្រាប់ការសង្កេតសវនាការ​នៅសាលា​ឧទ្ធណ៍​ ’’ដែល​​ក្នុង​តារាង​នេះ​​មាន​ចំនួន ១០៤ សំណួរ ’’ទាក់ទង​នឹង​ស្តង់​ដា​នៃ​សិទ្ធិ​​ទទួ​ល​​ការ​​ជំនុំ​​ជម្រះ​​ក្តី​ដោយ​​យុត្តិ​ធម៌ ’’ក្នុង​​​គោល​បំណង់​ប៉ាន់​ប្រមាណ​កម្រិត​​នៃ​សិទ្ធិ​ទទួល​បាន​ការ​​ជំនុំ​​ជម្រះ​​ក្តី​’’ដោយ​យុត្តិធម៌​។ (តារាងនេះអាចរកបាន​តែជាភាសា​អង់គ្លេស)

    ទាញយកអានបន្ត
  • អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា

    • កាលបរិច្ឆេទចេញផ្សាយ: ៧-ធ្នូ-២០២០
    • ការ​ចេញ​ផ្សាយ: ខិត្តប័ណ្ណ
    អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា
    ពិស្ដារ

    ជាការចូលរួមក្នុងយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ម.ស.ម.ក ចេញផ្សាយខិត្តប័ណ្ណព័ត៌មានស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា ៖ ស្ថានភាពបច្ចុប្បន្ន ដែលបង្ហាញពីបច្ចុប្បន្នភាពនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងប្រទេសកម្ពុជា។ អំពើហិង្សាលើស្ត្រីគឺជាករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរមួយក្នុងចំណោមករណីរំលោភបំពានជាច្រើនទៀតនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្នហើយករណីនេះនៅតែបន្តកើតមានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ទោះបីជាមានកិច្ចការពារជាច្រើនតាមផ្លូវច្បាប់ក៏ដោយ យោងតាមរបាយការណ៍បានប៉ាន់ប្រមាណថាស្ត្រីកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមស្រ្តី ៥ នាក់ ធ្លាប់ទទួលរងអំពើហិង្សាពីដៃគូរបស់ពួកគេ ចំនួននេះអាចនឹងកើនឡើងក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ នេះ។

    ទាញយកអានបន្ត
  • សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពពីពិរុទ្ធភាព ឬផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង

    • កាលបរិច្ឆេទចេញផ្សាយ: ១៦-វិច្ឆិកា-២០២០
    • ការ​ចេញ​ផ្សាយ: ព្រឹត្តិប័ត្រ
    សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពពីពិរុទ្ធភាព ឬផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង
    ពិស្ដារ

    ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​គឺជា​ការចេញផ្សាយ​ជា​ស៊េរី​ដែល​វិភាគ​លើ​របកគំហើញ​ពី​ការសង្កេត​សវនាការ​របស់ ម​.​ស​.​ម​.​ក​។ ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ផ្តោតលើ​ផ្ដោតលើ​សិទ្ធិ​មិន​ត្រូវបាន​បង្ខិតបង្ខំ​ឱ្យ​សារភាព​ពី​ពិរុទ្ធភាព ឬ​ផ្តល់​សក្ខីកម្ម​ប្រឆាំងនឹង​ខ្លួនឯង​។​

    អានបន្ត
  • សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា ការសង្កេត​ការណ៍​នៅ​សាលាឧទ្ធរណ៍ របាយការណ៍​ប្រចាំឆ្នាំ (​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដល់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩)

    • កាលបរិច្ឆេទចេញផ្សាយ: ៧-តុលា-២០២០
    • ការ​ចេញ​ផ្សាយ: របាយការណ៍
    សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា ការសង្កេត​ការណ៍​នៅ​សាលាឧទ្ធរណ៍ របាយការណ៍​ប្រចាំឆ្នាំ (​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដល់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩)
    ពិស្ដារ

    ​ថ្ងៃនេះ គម្រោង​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៃ​ម​.​ស​.​ម​.​ក ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ ស្តីពី “​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា​៖ ការសង្កេត​ការណ៍​សវ​នា​ការ​នៅ​សាលាឧទ្ធរណ៍​” ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​។ របាយការណ៍​នេះ​វិភាគ​លើ​ទិន្នន័យ ដែល​ប្រមូលបាន​តាមរយៈ​ការសង្កេត​ការណ៍​សវនាកា​រ​ប្រចាំថ្ងៃ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ២៣៩ ករណី ដោយ​មិនបាន​កំណត់​ជាក់លាក់​លើ​សំណុំរឿង​ណាមួយ​នៅ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ប្រើប្រាស់​តារាង​សង្កេតការណ៍​សវនាការ ដែល​បាន​តាក់តែង​យ៉ាងច្បាស់​លាស់​ក្នុង​គោលបំណង​វាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ដូចដែល​បានកំណត់​នៅក្នុង​ច្បាប់​ជាតិ​និង​អន្តរជាតិ​។

    ទាញយកអានបន្ត
  • ការពន្យល់ប្រាប់សិទ្ធិ

    • កាលបរិច្ឆេទចេញផ្សាយ: ៦-កក្កដា-២០២០
    • ការ​ចេញ​ផ្សាយ: ព្រឹត្តិប័ត្រ
    ការពន្យល់ប្រាប់សិទ្ធិ
    ពិស្ដារ

    ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​គឺជា​ការចេញផ្សាយ​ជា​ស៊េរី​ដែល​វិភាគ​លើ​របកគំហើញ​ពី​ការសង្កេត​សវនាការ​របស់ ម​.​ស​.​ម​.​ក​។ ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ផ្តោតលើ​កាតព្វកិច្ច​របស់​ចៅក្រម​ជំនុំជម្រះ​ក្នុងការ​ប្រាប់​ជនជាប់ចោទ​អំពី​បទចោទប្រកាន់​មកលើ​ខ្លួន និង​ភារកិច្ច​របស់​ចៅក្រម​ក្នុងការ​ពន្យល់​អំពី​សិទ្ធិ​មាន​មេធាវី ឬ​ការពារ​ខ្លួន​ដោយផ្ទាល់​ខ្លួនឯង ព្រមទាំង​សិទ្ធិ​នៅ​ស្ងៀម ដើម្បី​រួចផុត​ពី​ការឆ្លើយ​ដាក់បន្ទុក​លើ​ខ្លួនឯង​។​

    ទាញយកអានបន្ត
  • សិទ្ធិ​ទទួលបាន​មេធាវី និង​សិទ្ធិ​មាន​វត្តមាន​នៅពេល​សវ​នា​ការ​

    • កាលបរិច្ឆេទចេញផ្សាយ: ២២-មេសា-២០២០
    • ការ​ចេញ​ផ្សាយ: ព្រឹត្តិប័ត្រ
    សិទ្ធិ​ទទួលបាន​មេធាវី និង​សិទ្ធិ​មាន​វត្តមាន​នៅពេល​សវ​នា​ការ​
    ពិស្ដារ

    ព្រឹត្តិបត្រ​ព័ត៌មាន​នេះ គឺជា​ផ្នែក​នៃ​ការចេញផ្សាយ​ជា​ស៊េរី ដែល​វិភាគ​លើ​របកគំហើញ​របស់​យើង​។ ព្រឹត្តិបត្រ​ព័ត៌មាន​នេះ ផ្តោតលើ​បញ្ហា​ប្រឈម​ចំពោះ​បុគ្គល​ទាំងឡាយ ដែល​រង​ការចោទប្រកាន់​ក្នុង​រឿង​ព្រហ្មទណ្ឌ ជាពិសេស​ការទទួលបាន​មេធាវី និង​សិទ្ធិ​មាន​វត្តមាន​នៅពេល​សវ​នា​កា​រលើ​រឿងក្តី​របស់​ពួកគេ​។

    ទាញយកអានបន្ត
  • អនុសាសន៍ យូភីអ ពាក់ព័ន្ធនឹងការទទួលបានយុត្តិធម៌

    • កាលបរិច្ឆេទចេញផ្សាយ: ១០-មករា-២០២០
    • ការ​ចេញ​ផ្សាយ: ខិត្តប័ណ្ណ
    អនុសាសន៍ យូភីអ ពាក់ព័ន្ធនឹងការទទួលបានយុត្តិធម៌
    ពិស្ដារ

    ការពិនិត្យ​ជា​សកល​តាម​កាលកំណត់ (​យូ​ភី​អ​) គឺជា​យន្តការ​មួយ​របស់​អង្គការសហប្រជាជាតិ​ដែល​ពិនិត្យ​លើ​ការបំពេញ​កាតព្វកិច្ច​ក្នុង​ការគោរព​សិទ្ធិមនុស្ស​របស់​រដ្ឋ​ជា​សមាជិក​នីមួយៗ​តាម​កាលកំណត់​។​​នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ លទ្ធផល​របាយការណ៍​នៃ​ការពិនិត្យ​ជា​សកល​តាម​កាលកំណត់​ជុំ​ទី​៣​របស់​ប្រទេស​កម្ពុជា ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ លទ្ធផល​របាយការណ៍​នេះ​បានបង្ហាញ​នូវ​អនុសាសន៍​សរុប​ចំនួន ១៩៨ ដែល​ក្នុងនោះ​មាន​អនុសាសន៍​ចំនួន ២៥ ពាក់ព័ន្ធ​នឹង​ការទទួលបាន​យុត្តិធម៌​។​

    ទាញយកអានបន្ត
  • សិទ្ធិសន្មតទុកជាមុនថាគ្មានទោស

    • កាលបរិច្ឆេទចេញផ្សាយ: ៩-មករា-២០២០
    • ការ​ចេញ​ផ្សាយ: ព្រឹត្តិប័ត្រ
    សិទ្ធិសន្មតទុកជាមុនថាគ្មានទោស
    ពិស្ដារ

    ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​គឺជា​ផ្នែក​នៃ​ការចេញផ្សាយ​ជា​ស៊េរី ដែល​វិភាគ​លើ​របកគំហើញ​របស់​យើង​។ ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ផ្តោត​ជាពិសេស​លើ​ការ​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស​។​

    ទាញយកអានបន្ត