-
សារាចរលេខ ០០១ ស្តីពីការគ្រប់គ្រង និងត្រួតពិនិត្យពន្ធនាគារស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា (១៩៩៨)
- កាលបរិច្ឆេទចេញផ្សាយ: ៤-តុលា-២០១០
- ការចេញផ្សាយ: ផ្សេងៗ
ពិស្ដារ សារាចរនេះធ្វើនៅភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៨។ (ឯកសារនេះអាចរកបានតែជាភាសាខ្មែរ)
ទាញយកអានបន្ត -
ប្រកាសលេខ ២១៧ ស្តីពីការគ្រប់គ្រងពន្ធនាគារ (១៩៩៨)
- កាលបរិច្ឆេទចេញផ្សាយ: ១-តុលា-២០១០
- ការចេញផ្សាយ: ផ្សេងៗ
ពិស្ដារ ប្រកាសនេះបង្កើតឡើង គឺក្នុងគោលបំណងដើម្បីផ្តល់សិទ្ធិអំណាចក្នុងការរៀបចំសន្តិសុខ របៀបរៀបរយក្នុងពន្ធនាគារ និងគ្រប់គ្រងអ្នកទោសឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អក្នុងសង្គម។ (ឯកសារនេះអាចរកបានតែជាភាសាខ្មែរ)
ទាញយកអានបន្ត -
សវនាការបទល្មើសជួញដូរមនុស្សនៅប្រទេសកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ១០-សីហា-២០១០
- ការចេញផ្សាយ: របាយការណ៍
ពិស្ដារ ជំពូកទី១ នៃរបាយការណ៍នេះ គឺនិយាយអំពីសេចក្តីផ្តើមដែលផ្តល់នូវសាវតារសង្ខេបអំពីសវនាការជួញដូរមនុស្ស និងព្រហ្មទណ្ឌនៅប្រទេសកម្ពុជា។ ចំណុចស្នូលនៃជំពូកនេះ គឺនិយាយអំពីការវិវឌ្ឍន៍ផ្នែកច្បាប់ចុងក្រោយ ដែលផ្តោតលើអត្រានៃការកើនឡើងនៃការចោទប្រកាន់ផ្តន្ទាទោសជនល្មើសជួញដូរមនុស្សនៅប្រទេសកម្ពុជា រួមទាំងការលើកឡើងអំពីច្បាប់ស្តីពីការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ឆ្នាំ ២០០៨ ("ច្បាប់ជូញដូរមនុស្ស")។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
ច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ (២០០១)
- កាលបរិច្ឆេទចេញផ្សាយ: ២-សីហា-២០១០
- ការចេញផ្សាយ: ផ្សេងៗ
ពិស្ដារ ច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ នាសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី២។ ច្បាប់នេះមានគោលបំណងកំណត់ស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ដើម្បីពង្រឹងវិស័យសន្តិសុខសាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា។ (ឯកសារនេះអាចរកបានតែជាភាសាខ្មែរ)
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសលើកទី ១
- កាលបរិច្ឆេទចេញផ្សាយ: ១៤-កក្កដា-២០១០
- ការចេញផ្សាយ: របាយការណ៍
ពិស្ដារ របាយការណ៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជានេះ គឺជាលទ្ធផលនៃគម្រោងសង្កេតការណ៍សវនាការកម្ពុជា’’ដែលអនុវត្តដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។’’របាយការណ៍នេះបង្ហាញពីទិន្នន័យប្រមូលបានពីសវនាការដែលបានសង្កេតចំនួន១៩៩ នៅសាលាដំបូងរាជធានីភ្នំពេញ’’(តុលាការក្រុងភ្នំពេញ) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល)’’ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩ ដល់ ៣១ ខែធ្នូ ឆ្នាំ២០០៩។’’របាយការណ៍នេះក៏បានបង្ហាញផងដែរអំពីការវិភាគទិន្នន័យ’’និងការផ្តល់អនុសាសន៍ សំដៅឱ្យមានការគោរពដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌មានការរីកចម្រើនកាន់តែប្រសើរឡើង។
ទាញយកអានបន្ត -
ការវិភាគពីភាពត្រឹមត្រូវនៃដំណើរការនីតិវិធីតាមផ្លូវច្បាប់ដែលនាំឲ្យមានការផ្តន្ទាទោសតំណាងរាស្ត្រអ្នកស្រី មួរ សុខហួរ
- កាលបរិច្ឆេទចេញផ្សាយ: ១៣-កក្កដា-២០១០
- ការចេញផ្សាយ: របាយការណ៍
ពិស្ដារ អត្ថបទនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក")។ អត្ថបទនេះ ផ្តល់ជូននូវភាពត្រឹមត្រូវនៃដំណើរការនីតិវិធីតាមផ្លូវច្បាប់ ដែលនាំឲ្យតុលាការកំពូលនៃព្រះរាជានាចក្រកម្ពជា ("តុលាការកំពូល") ច្រានចោលបណ្តឹងសារទុក្ខរបស់អ្នកស្រី មួរ សុខហួរ ដែលប្តឹងប្រឆាំងនឹងការផ្តន្ទាទោសអ្នកស្រីពីបទបរិហារកេរ្តិ៍ ដែលបានសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ និងត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៩។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
វិភាគផ្នែកច្បាប់៖ ករណីនៃព្រះរាជាណាចក្រកម្ពុជា តទល់នឹង មួរ សុខហួរ
- កាលបរិច្ឆេទចេញផ្សាយ: ១-មិថុនា-២០១០
- ការចេញផ្សាយ: របាយការណ៍
ពិស្ដារ គោលបំណងនៃអត្ថបទនេះ គឺជាការផ្តល់ជូននូវការវិភាគអំពីបញ្ហាអង្គច្បាប់ និងអង្គហេតុ ដែលទាក់ទងទៅនឹងបណ្តឹងសារទុក្ខទៅតុលាការកំពូល ដែលបានដាក់ដោយអ្នកស្រី មួរ សុខហួរ (ដើមបណ្តឹង) ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី0៤ ខែសីហា ឆ្នាំ២០០៩ និងសាលដីការបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៩។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
អនុសញ្ញអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ
- កាលបរិច្ឆេទចេញផ្សាយ: ១-មករា-២០១០
- ការចេញផ្សាយ: ផ្សេងៗ
ពិស្ដារ អនុសញ្ញាអន្តរជាតិ ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦ ហើយចូលជាធរមានតាមច្បាប់អន្តរជាតិកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០ បន្ទាប់ពីការផ្តល់សច្ចាប័នចំនួន២០រដ្ឋ។
ទាញយកអានបន្ត -
ក្រមសីលធម៌មន្ត្រីសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក
- កាលបរិច្ឆេទចេញផ្សាយ: ១-មករា-២០១០
- ការចេញផ្សាយ: ផ្សេងៗ
ពិស្ដារ ក្រមសីលធម៌នេះកំណត់យ៉ាងច្បាស់អំពីការឥរិយាបថរបស់មន្ត្រីសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក ទាំងអស់ដែលទៅចូលរួមសង្កេតសវនាការនៅតាមគ្រប់តុលាការ ដោយមានវិជ្ជាជីវៈខ្ពស់ និងអាកប្បកិរិយាដ៏សមរម្យទាំងនៅក្នុងពេលសវនាការ និងក្រៅសវនាការ។
ទាញយកអានបន្ត -
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា (២០០៩)
- កាលបរិច្ឆេទចេញផ្សាយ: ១៤-ធ្នូ-២០០៩
- ការចេញផ្សាយ: ផ្សេងៗ
ពិស្ដារ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩ និងដែលព្រឹទ្ធសភាបានយល់ព្រមតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុងដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩។ ច្បាប់ព្រហ្មទណ្ឌ កំណត់បទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថា ជាអ្នកទទួលខុសត្រូវចំពោះបទល្មើស និងកំណត់ទោស ព្រមទាំងបែបបទនៃការអនុវត្តទោសនេះ។ (ឯកសារនេះអាចរកបានតែជាភាសាខ្មែរ)
ទាញយកអានបន្ត -
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា(១៩៩៣) (ឯកសារចុងក្រោយឆ្នាំ២០០៨ បន្ទាប់ពីវិសោធនកម្ម)
- កាលបរិច្ឆេទចេញផ្សាយ: ២៩-ធ្នូ-២០០៨
- ការចេញផ្សាយ: ផ្សេងៗ
ពិស្ដារ ប្រទេសកម្ពុជា គឺជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
ទាញយកអានបន្ត -
លិខិតតូបករណ៍អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនរងគ្រោះពីការរំលោភបំពានសិទ្ធិមនុស្ស
- កាលបរិច្ឆេទចេញផ្សាយ: ១២-វិច្ឆិកា-២០០៨
- ការចេញផ្សាយ: ផ្សេងៗ
ពិស្ដារ នៅឆ្នាំ១៩៨៥ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត សេចក្តីប្រកាសពីគោលការណ៍ជាមូលដ្ឋាននៃយុត្តិធម៌សម្រាប់ជនរងគ្រោះដោយឧក្រិដ្ឋកម្ម និងការរំលោភអំណាច។ សេចក្តីប្រកាសនេះបង្កើតគោលការណ៍ជាមូលដ្ឋាននានា សំដៅជួយដល់រដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីការពារយុត្តិធម៌ និងការជួយដល់ជនរងគ្រោះពីបទឧក្រិដ្ឋ និងជនរងគ្រោះពីការរំលោភអំណាច ដោយធានាថាជនរងគ្រោះទាំងនេះមានសិទ្ធិទទួលបានយុត្តិធម៌ និងសិទ្ធិទទួលបានបដិទាន និងសំណងជាប្រាក់។
ទាញយកអានបន្ត