• គោលការណ៍ជាមូលដ្ឋានស្តីពីឯករាជ្យភាពរបស់តុលាការ​​​​​ (១៩៨៥)

    • កាលបរិច្ឆេទចេញផ្សាយ: ៥-កញ្ញា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    គោលការណ៍ជាមូលដ្ឋានស្តីពីឯករាជ្យភាពរបស់តុលាការ​​​​​ (១៩៨៥)
    ពិស្ដារ

    គោលការណ៍ជាមូលដ្ឋានស្តីពីឯករាជ្យភាពរបស់តុលាការ​​​​ ត្រូវបាន​​អនុម័ត​​ដោយ​​សមាជ​​អង្គការ​សហ​ប្រជា​​ជាតិ​​ លើក​ទី៧​​ ​ស្តីពី​ការ​ទប់ស្កាត់​​បទល្មើស​ និង​ការ​ប្រព្រឹត្ត​លើអ្នកទោស​ ដែលបាន​ប្រារព្ធ​ឡើង​នៅទីក្រុង​មីលែន​ ចាប់ពី​ថ្ងៃទី​២៦ ខែ​សីហា ដល់​ថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ១៩៨៥ ហើយ​ត្រូវបាន​តម្កល់​​ដោយ​​សេចក្តី​​សម្រេច​ចិត្តលេខ​៤០/៣២ ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ១៩៨៥ និង​សេចក្តី​​សម្រេចចិត្ត​លេខ​៤០/១៤៦ ចុះថ្ងៃ​ទី១៣ ខែធ្នូ ឆ្នាំ១៩៨៥ របស់​មហាសន្និបាត​ អ.ស.ប។

    ទាញយកអានបន្ត
  • ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ (២០០៧)

    • កាលបរិច្ឆេទចេញផ្សាយ: ៣-កញ្ញា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ (២០០៧)
    ពិស្ដារ

    ក្រមនីតិ​វិធី​ព្រហ្មទណ្ឌនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ (ក្រមនីតិវិធីព្រហ្មទណ្ឌ) ​ត្រូវ​បាន​អនុម័ត​​ដោយ​​រដ្ឋ​សភា​​ កាល​ពី​​​ថ្ងៃទី០៧​’’ខែមិថុនា​ ឆ្នាំ២០០៧ និងត្រូវបាន​ព្រឹទ្ធសភា​យល់ស្រប​តាម​ទម្រង់​ និងគតិនៃច្បាប់​នេះ​ទាំង​ស្រុង ​ដោយ​​គ្មាន​ការ​កែប្រែអ្វី​ឡើយ​កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧។ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មាន​គោល​បំណង​កំណត់​អំពី​វិធាន​ទាំង​​ឡាយ​​ដែល​ត្រូវ​គោរព​ និង​ប្រព្រឹត្ត​តាម​ដោយ​ហ្មត់​ចត់​ ដើម្បីកំណ​ត់​​ឱ្យ​ច្បាស់​នូវ​អត្ថិភាព​នៃបទល្មើស​ព្រហ្មទណ្ឌ​ណាមួយ។ បទប្បញ្ញត្តិ​នៃ​ក្រម​នេះ​ត្រូវ​យក​ទៅ​អនុវត្ត​ចំពោះ​រឿង​ព្រហ្មទណ្ឌ​​​កាលណា​ពុំមាន​វិធាន​ដោយ​ឡែក​​ចែង​​ដោយ​​ច្បាប់​​​ពិសេស​​​​​នោះ​​ទេ។

    ទាញយកអានបន្ត
  • អនុក្រឹត្យស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលគ្រប់គ្រងយុវទោសករ (១៩៩៤)

    • កាលបរិច្ឆេទចេញផ្សាយ: ១៣-សីហា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    អនុក្រឹត្យស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលគ្រប់គ្រងយុវទោសករ (១៩៩៤)
    ពិស្ដារ

    អនុក្រឹត្យនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៤។ (ឯកសារ​នេះ​អាច​រក​បាន​តែ​ជា​ភាសា​ខ្មែរ)

    ទាញយកអានបន្ត
  • អនុសញ្ញា​ស្តីពី​ សិទ្ធិកុមារ និង​ពិធីសារ​បន្ថែម(១៩៨៩)

    • កាលបរិច្ឆេទចេញផ្សាយ: ១-សីហា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    អនុសញ្ញា​ស្តីពី​ សិទ្ធិកុមារ និង​ពិធីសារ​បន្ថែម(១៩៨៩)
    ពិស្ដារ

    អនុសញ្ញា​ស្តីពី​សិទ្ធិកុមារ​ គឺជាសន្ធិសញ្ញា​អន្តរជាតិ​ដែលមានចែង​ពីបទដ្ឋាន​អប្បបរមា​ជាសកល​ និងពី​គោល​​​ការណ៍​​​សីលធម៌​សម្រាប់ការ​ប្រព្រឹត្ត​លើ​កុមារ​នៅ​ក្នុង​សង្គម។​ អនុសញ្ញានេះ​ គឺជាសេចក្តីថ្លែងលម្អិត​មួយ​ពីសិទ្ធិ​ទាំងឡាយ​ ដែល​កុមារ​គ្រប់​ទិសទី​ត្រូវ​ទទួលបាន​ ហើយ​រួមបញ្ចូល​សិទ្ធិពលរដ្ឋ​ នយោបាយ​ សង្គម សេដ្ឋកិច្ច​ និងវប្បធម៌​ដែលពាក់ព័ន្ធ​នឹងកុមារ។ ព្រះរាជាណាចក្រ​កម្ពុជា បានចូលជារដ្ឋភាគី​នៃ​អនុសញ្ញា​ស្តីពី​​សិទ្ធិកុមារ​នៅឆ្នាំ១៩៩២។

    ទាញយកអានបន្ត
  • អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និងពិធី​សារបន្ថែម​ (១៩៨៤)

    • កាលបរិច្ឆេទចេញផ្សាយ: ១៦-កក្កដា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និងពិធី​សារបន្ថែម​ (១៩៨៤)
    ពិស្ដារ

    មហាសន្និបាត​អង្គការសហប្រជាជាតិ​ បានអនុម័ត​កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៤​ នូវអនុសញ្ញាប្រឆាំង​ទារុណកម្ម​ និង​ការប្រព្រឹត្ត​មកលើខ្លួន​ ឬទណ្ឌកម្មឯទៀត ដែលឃោឃៅ​ អមនុស្សធម៌ ឬបន្ថោកបន្ទាប។ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជាភាគីមួយ​នៃ​អនុសញ្ញាប្រ​ឆាំង​ការធ្វើ​ទារុណកម្ម​នៅថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ១៩៩២។

    ទាញយកអានបន្ត
  • សេចក្តីប្រកាសជាសកល​ស្តីពី​សិទ្ធិមនុស្ស៖ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សម្រាប់យើងទាំងអស់គ្នា

    • កាលបរិច្ឆេទចេញផ្សាយ: ៥-មិថុនា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    សេចក្តីប្រកាសជាសកល​ស្តីពី​សិទ្ធិមនុស្ស៖ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សម្រាប់យើងទាំងអស់គ្នា
    ពិស្ដារ

    សេចក្តី​ប្រកាស​ជាសកល​ស្តីពី​សិទ្ធិ​មនុស្ស​ ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ១៩៤៨។ ចាប់តាំង​ពីពេល​នោះមក​ ដើម្បី​រំលឹក​ព្រឹត្តិការណ៍​សំខាន់នេះ​ ថ្ងៃទី១០​​ ខែធ្នូ ត្រូវ​បាន​កំណត់​យកជា​ ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ ជារៀង​រាល់ឆ្នាំ​។​ នៅឆ្នាំ​១៩៩៣ សេចក្តីប្រកាសនេះ​ ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​មាត្រា​៣១​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ អាស្រ័យ​ហេតុនេះ​សេចក្តី​ប្រកាស​នេះ​ គឺជាផ្នែក​មួយ​នៃច្បាប់​​កម្ពុជា។ នៅក្នុង​សេចក្តី​ប្រកាស​ជាសកល​ស្តីពី​សិទ្ធិមនុស្ស​នេះ​ អង្គការ​សហប្រជាជាតិ​បានគូស​បញ្ជាក់​ដោយ​ពាក្យ​សាមញ្ញ​ និង​ច្បាស់ៗ​ពីសិទ្ធិនានា​ថា​​ជា​របស់​មនុស្ស​​ទាំង​អស់​គ្នា​​ដោយ​​ស្មើៗ​​គ្នា​។ សិទ្ធិ​​ទាំង​នេះ​​ជា​របស់​​អ្នក​។ អ្នក​​ត្រូវ​ស្វែង​​យល់​​ពី​សិទ្ធិ​ទាំងនេះ​ដោយ​ខ្លួន​អ្នក។​ អ្នក​ត្រូវ​ជួយ​លើកស្ទួយ​ និង​ការពារ​សិទ្ធិ​ទាំង​នេះ​ សម្រាប់​ខ្លួន​អ្នក​ផង និង​សម្រាប់​អ្នក​ដទៃផង។​ (ឯកសារ​​នេះ​អាច​រក​​បាន​តែ​​ជា​​ភាសា​​ខ្មែរ​)

    ទាញយកអានបន្ត
  • សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (១៩៤៨)

    • កាលបរិច្ឆេទចេញផ្សាយ: ៤-មិថុនា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (១៩៤៨)
    ពិស្ដារ

    សេចក្តីប្រកាសជាសកលស្តីពី​សិទ្ធិមនុស្ស ត្រូវ​បាន​អនុម័ត​ដោយ​​មហាសន្និបាត​​អង្គការ​​​សហ​ប្រជា​ជាតិ​​​ នៅ​ថ្ងៃ​ទី​​​​១០ ខែធ្នូ ឆ្នាំ១៩៤៨។

    ទាញយកអានបន្ត
  • កតិកាសញ្ញា​អន្តរជាតិ​ ស្តីពី​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ (១៩៦៦)

    • កាលបរិច្ឆេទចេញផ្សាយ: ៧-កុម្ភៈ-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    កតិកាសញ្ញា​អន្តរជាតិ​ ស្តីពី​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ (១៩៦៦)
    ពិស្ដារ

    ​ មហាសន្និបាត​អង្គការសហប្រជាជាតិ​ បានអនុម័ត​កតិកាសញ្ញា​អន្តរជាតិ​ស្តីពីសិទ្ធិ​ពលរដ្ឋ​ និងសិទ្ធិ​​នយោ​បាយ ​​​​​កាល​​ពីថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ១៩៦៦ ហើយ​ចូលជាធរមាន​តាមច្បាប់​អន្តរជាតិ​ កាលពីថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៧៦។

    ទាញយកអានបន្ត
  • ច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពរបស់សាលាជំរះក្តីនៃរដ្ឋកម្ពុជា (១៩៩៣)

    • កាលបរិច្ឆេទចេញផ្សាយ: ៦-មិថុនា-២០០៦
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    ច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពរបស់សាលាជំរះក្តីនៃរដ្ឋកម្ពុជា (១៩៩៣)
    ពិស្ដារ

    ច្បាប់​នេះអនុម័ត​នៅថ្ងៃ​ទី២៨​ ខែមករា ឆ្នាំ១៩៩៣ នាសម័យ​ប្រជុំ​លើកទី​២៤ នីតិកាល​ទី១​។​ (ឯកសារនេះ​​អាច​រកបាន​តែជា​ភាសា​ខ្មែរ)

    ទាញយកអានបន្ត
  • គោលការណ៍ណែនាំស្តីពីតួនាទីរបស់ព្រះរាជអាជ្ញា (១៩៩០)

    • កាលបរិច្ឆេទចេញផ្សាយ: ៥-មិថុនា-២០០៦
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    គោលការណ៍ណែនាំស្តីពីតួនាទីរបស់ព្រះរាជអាជ្ញា (១៩៩០)
    ពិស្ដារ

    គោលការណ៍​ណែនាំ​ស្តីពី​តួនាទី​របស់​ព្រះរាជ​អាជ្ញា​​ ​បាន​អនុម័ត​ដោយ​សមាជ​អង្គការ​សហប្រជាជាតិ​លើកទី៨​​ ស្តីពី​ការបង្ការ​បទ​ឧក្រិដ្ឋ​ និងការគ្រប់គ្រង​ជនល្មើស​ នាទីក្រុង​ហាវ៉ាណា​ នៃប្រទេស​គុយបា នៅថ្ងៃទី២៧ ​ខែ​​​សីហា​ ដល់​ថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ១៩៩០។

    ទាញយកអានបន្ត
  • បទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌសម្រាប់អនុវត្ត នៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល(១៩៩២)

    • កាលបរិច្ឆេទចេញផ្សាយ: ២៦-ឧសភា-២០០៦
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    បទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌសម្រាប់អនុវត្ត នៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល(១៩៩២)
    ពិស្ដារ

    ឯករាជ្យភាព​នៃចៅក្រម​ត្រូវតែ​ធានា​ឱ្យមាន​លក្ខណៈ​ស្រប​នឹងគោលការណ៍​មូលដ្ឋាន​ស្តីពី​ឯករាជ្យ​ភាពនៃ​ក្រុម​ចៅក្រម ដែល​អង្គការ​សហប្រជាជាតិ​បានអនុម័ត ។ ចៅក្រម​ទាំងឡាយ​ត្រូវកាត់ក្តី​តាមភាព​មិនល្អៀង​ ផ្អែកលើ​ហេតុការណ៍ ដែលមាន​នៅចំពោះ​មុខ ហើយ​ក្នុង​ការ​គោរព​ច្បាប់​ ​ដោយ​មិន​ព្រម​ទទួល​ការគាប​សង្កត់​ ការគំរាម​កំហែង ឬការ​បំភិត​បំភ័យ ដោយ​ចំពោះ ឬមិន​ចំពោះ អំពី​ភាគី​ណាមួយ​ក្នុងរឿង​កាត់ក្តី ឬអំពីអ្នក​ឯទៀត​​ណា​ក៏​ដោយ។

    ទាញយកអានបន្ត